ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានជាតិ

លែងគ្នាបួនឆ្នាំហើយ,សុំមកត្រូវរូវគ្នាវិញ ប្រពន្ធមិនព្រមផ្ទុះហិង្សាផ្អើលទាំងយប់

ខេត្តកំពង់ស្ពឺ៖ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានចុះអន្តរាគមន៍ដោះស្រាយសម្របសម្រួលភ្លាមៗករណីហិង្សាក្នុងគ្រួសារ បន្ទាប់ពីមានការប្តឹងផ្ទាល់មាត់ពីប្រជាពលរដ្ឋតាមរយៈលេខទូរស័ព្ទអន្តរាគមន៍សង្គ្រោះបន្ទាន់១២៩២ ក្នុងភូមិសាស្ត្រក្រុងឧដុង្គម៉ែជ័យ…។ ក្រោមបទបញ្ជាយ៉ាងម៉ឺងម៉ាត់ពីសំណាក់លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ នៅវេលាម៉ោង២០:៤៥នាទីយប់ នាថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៦ ក្រុមការងារប្រចាំមណ្ឌលប្រតិបត្តិការ Hotline ... Read More »

អ្នកនាំពាក្យរាជរដ្ឋាភិបាល ៖ សកម្មភាពការទូតដ៏សកម្មនិងរស់រវើករបស់រាជរដ្ឋាភិបាល និងស្ថាប័ននីតិប្បញ្ញត្តិ ដើម្បីការពារអធិបតេយ្យភាព បូរណភាពទឹកដី និងប្រជាជន

ភ្នំពេញ ៖ ថ្ងៃនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមជំរាបជូនបងប្អូនជនរួមជាតិអំពីសកម្មភាពការទូតដ៏សកម្មនិងរស់រវើករបស់រាជរដ្ឋាភិបាល និងស្ថាប័ននីតិប្បញ្ញត្តិ ដើម្បីការពារអធិបតេយ្យភាព បូរណភាពទឹកដី និងប្រជាជន៖ រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាស្ថាប័ននីតិប្បញ្ញត្តិ មិនដែលនៅស្ងៀមឡើយចំពោះមុខ ការរំលោភបំពានលើដែនអធិបតេយ្យភាព បូរណភាពទឹកដី និងប្រជាពលរដ្ឋភៀសសឹកខ្មែរដែលបង្កឡើងដោយកងកម្លាំងប្រដាប់អាវុធថៃ។ សម្តេចមហាបវរធិបតី ... Read More »

ទឹកស្ទឹងសង្កែ ឡើងយ៉ាងគំហុក ធ្វើឱ្យជន់លិចប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធ និងដំណាំប្រជាពលរដ្ឋ ក្នុងភូមិសាស្ត្រស្រុកឯកភ្នំ 

ខេត្តបាត់ដំបង៖ នាព្រឹកថ្ងៃចន្ទ ៣រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស២៥៧០ ត្រូវនឹងថ្ងៃទី៣១ ខែ សីហា ឆ្នាំ២០២៦ លោក ប៊ី សុភាព អភិបាលនៃគណៈអភិបាលស្រុកឯកភ្នំ ... Read More »

កម្លាំងកងរាជអាវុធហត្ថក្រុងកំពតឃាត់ខ្លួនជនសង្ស័យពីរនាក់ពាក់ព័ន្ធគ្រឿងញៀន និងដកហូតអាវុធកែច្នៃ១ដើម គ្រាប់១ថង់

ខេត្តកំពត៖ អនុវត្តតាមបទបញ្ជា លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពត និងសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពត នៅវេលាម៉ោង ១៧:៥០នាទី ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៦ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងកំពត ដឹកនាំដោយលោក វរសេនីយ៍ទោ សន សុខឿន ... Read More »

ថ្នាំញៀនទម្ងន់១៨០,៣១ក្រាមនិងអ្នកប្រព្រឹត្តិត្រូវបានសមត្ថកិច្ចបង្រ្កាបនៅសង្កាត់ស្លាកែត ក្រុងបាត់ដំបង

ខេត្តបាត់ដំបង÷កាលពីថ្ងៃទី៣០ ខែ សីហា ឆ្នាំ២០២៦ វេលាម៉ោង ១៧:០៥នាទីនៅចំណុចភូមិស្លាកែត សង្កាត់ស្លាកែត ក្រុងនិងខេត្តបាត់ដំបងតាមអនុសាសន៍របស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងក្រោមបញ្ជាដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ... Read More »

កម្លាំងអាវុធហត្ថខេត្តបង្រ្កាបនិងឃាត់ខ្លួនជនសង្ស័យម្នាក់ បញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺ ជាប់ពាក់ព័ន្ធករណីគ្រឿងញៀន ក្នុងភូមិសាស្ត្រស្រុកភ្នំស្រួច

ខេត្តកំពង់ស្ពឺ៖ ក្រោម​ការដឹកនាំ​បញ្ជា​ដោយផ្ទាល់យ៉ាងមុឺងម៉ាត់របស់​ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់‌‎ស្ពឺ ‌‎និងមានការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកំពង់ស្ពឺ កាលពីវេលាម៉ោង១១:០០នាទី ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ កន្លងមកនេះ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកភ្នំស្រួច ... Read More »

បង្ក្រាបករណីហិង្សាយកកាំបិតផ្គាក់កាប់ផុងលលាដ៏ក្បាល នឹងជក់គ្រឿងញៀននៅស្រុកអង្គស្នួល

ខេត្ដកណ្ដាល៖ កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ០០ និង២០នាទីភូមិត្រពាំងអណ្ដែង ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្ដកណ្ដាលមានករណីហិង្សាយកកាំបិតផ្គាក់កាប់ផុងលលាដ៏ក្បាល នឹងជក់គ្រឿងញៀននៅបណ្ដាលឲ្យជនរងគ្រោះម្នាក់រងរបួសធ្ងន់។ ជនរងគ្រោះ០១នាក់ឈ្មោះ ប៉ិច សារី ភេទប្រុស ... Read More »

នគរបាលខណ្ឌទួលគោកឃាត់ខ្លួនជនសង្ស័យម្នាក់ករណីលួចកាត់កន្ទុយម៉ាស៊ីនត្រជាក់ចំនួន០១គ្រឿងម៉ាក Hisense

ភ្នំពេញ÷នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ០១:២០នាទីរំលងអាធ្រាត្រ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារដើមគរ នៃអធិការដ្ឋាននគរបាលខណ្ឌ ទួលគោក បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០១ នាក់ ពីបទលួច និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន (លួចកាត់កន្ទុយម៉ាស៊ីនត្រជាក់ចំនួន០១គ្រឿងម៉ាក Hisense) ឃាត់ខ្លួននិងប្រព្រឹត្តបទល្មើសនៅចំណុចផ្ទះលេខ៧៣ ... Read More »

សមត្ថកិច្ចខណ្ឌឫស្សីកែវ ឃាត់ខ្លួនបុរសជនសង្ស័យម្នាក់ ករណីឆក់ទូរស័ព្ទ​

ភ្នំពេញ ៖ សមត្ថកិច្ចក្រោយពីទទួលពាក្យបណ្ដឹងនឹងសហការជាមួយការិយាល័យពហរហ្មទណ្ឌឈានដល់កំណត់មុខសញ្ញា ឆក់ទូរស័ព្ទរបស់ជនរងគ្រោះរហូតឃាត់បានជនសង្ស័យកំពុងជិះម៉ូតូតាមដងផ្លូវក្នុងមូលដ្ឋានខណ្ឌឬស្សីកែវ ករណីលួចមានស្ថានទម្ងន់ទោស (ឆក់ទូរស័ព្ទ​មួយគ្រឿងម៉ាក Iphone15) កាលវេលាម៉ោង១រសៀល ថ្ងៃទី២៨ ខែ សីហា ឆ្នាំ ២០២៦ នៅចំណុចផ្លូវ៩០៧ ភូមិបឹងសាឡាង ... Read More »

អាជីវករនៅផ្សារនាគមាសរងគ្រោះ២១១ស្តង់ បានទទួលថវិកា ១លានរៀលក្នុង១តូបពីឧបនាយករដ្ឋមន្ត្រីហ៊ុន ម៉ានីរដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ

ភ្នំពេញ៖ អាជីវករនៅផ្សារនាគមាសចំនួន ២១១ស្តង់ ដែលរងផលប៉ះពាល់ ដោយគ្រោះអគ្គីភ័យ កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ ទទួលបានថវិកាចំនួន០១ លានរៀល ក្នុងមួយស្តង់ ដែលថវិកាទាំងនេះជាអំណោយដ៏ថ្លៃថ្លារបស់លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី ... Read More »

ក្រុមក្មេងទំនើងដែលជិះម៉ូតូពេញផ្លូវ និងបង្កអំពើហិង្សានៅក្នុងខណ្ឌពោធិ៍សែនជ័យ ចំនួន០២ករណីផ្សេងគ្នា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនចំនួន០៧នាក់

ភ្នំពេញ៖ ករណីទី១: ហិង្សាដោយចេតនា (យកជើងធាក់ចង្កូតម៉ូតូ) នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ២៣:៤០នាទី នៅចំណុចតាមបណ្តោយផ្លូវ៣០ម៉ែត្រ ភូមិត្រពាំងរំចេក សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ឃាត់ខ្លួនចំនួន ០៣នាក់។ ... Read More »

មនុស្សស្លាប់ ២នាក់ និងរបួសធ្ងន់ស្រាល ៩នាក់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី៣០ សីហា! 

ភ្នំពេញ៖ យោងតាមរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា គោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង! ខណៈករណីគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៦នេះ បានកើតឡើងចំនួន ៦លើក បណ្តាលឱ្យមនុស្សស្លាប់ ២នាក់ និងរបួសធ្ងន់ស្រាល ៩នាក់។ របាយការណ៍ដដែលបន្តថា ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍នេះ ... Read More »

ឃាត់ខ្លួនបានហើយ! នារីដែលប្រើសម្តីឡូយ ជេរ ប្រមាថ និងធ្វើឱ្យខូចទឹកចិត្តកងទ័ពតាមបណ្តាញសង្គមហ្វេសប៊ុក ឡែតៗៗ ត្រូវបញ្ជូនខ្លួនទៅតុលាការ

ខេត្តព្រះសីហនុ៖ កម្លាំងសមត្ថកិច្ចជំនាញ នៃនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃក្រសួងមហាផ្ទៃ បានឱ្យដឹងថា យោងតាមបញ្ជាដឹកនាំរបស់ លោកនាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងតាមការចង្អុលណែនាំពី លោកឧត្ដមសេនីយ៍ឯក អគ្គស្នងការរងនគរបាលជាតិ និងដោយមានការសម្របសម្រួលពីអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ ... Read More »

លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បញ្ជាឱ្យកម្លាំងជំនាញនគរបាលព្រហ្មទណ្ឌ សហការជាមួយនគរបាលខណ្ឌមានជ័យ កំពុងស្រាវជ្រាវចាប់ឃាត់ខ្លួនក្រុមក្មេងទំនើងដែលប្រើអំពើហិង្សាលើអ្នកបើកបរថយន្ត 

ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៦នេះ បានដាក់បញ្ជាឱ្យកម្លាំងជំនាញនគរបាលព្រហ្មទណ្ឌ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ចុះស្រាវជ្រាវតាមចាប់ឃាត់ខ្លួនក្រុមក្មេងទំនើង (ជនបង្ក)ដែលប្រើអំពើហិង្សាលើអ្នកបើកបរថយន្តមួយគ្រឿង ដែលកំពុងធ្វើដំណើរតាមផ្លូវ យកមកអនុវត្តតាមនីតិវិធីច្បាប់។ ... Read More »

បុរសម្នាក់ស្រវឹងស្រា ខឹងប្អូនស្តីបន្ទោស ទាញកាំបិតផ្គាក់ដេញកាប់ ត្រូវអាវុធហត្ថឃាត់ខ្លួន

ខេត្តកំពង់ស្ពឺ៖ បុរសម្នាក់នៅខេត្តកំពង់ស្ពឺ ត្រូវកម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួន បន្ទាប់ពីសង្ស័យស្រវឹងស្រា និងខឹងប្អូនប្រុសបង្កើតដែលស្តីបន្ទោសរឿងផឹកស្រា រហូតទាញកាំបិតផ្គាក់ដេញកាប់ បង្កការភ្ញាក់ផ្អើលក្នុងគ្រួសារ។ ករណីហិង្សាក្នុងគ្រួសារនេះ បានកើតឡើងនៅវេលាម៉ោងប្រមាណ ៨៖៣៨នាទីយប់ ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ នៅក្នុងភូមិស្នោរទី១ សង្កាត់រការធំ ... Read More »

នគរបាលស្រុកគងពិសីបង្ក្រាបក្មេងទំនើង២នាក់បង្ហោះម៉ូតូទាំងព្រឹកថ្ងៃអាទិត្យ

ខេត្តកំពង់ស្ពឺ៖ ដោយបានការបញ្ជាដឹកនាំពីលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្ដកំពង់ស្ពឺ កម្លាំងអធិការដ្ឋាននគរបាលស្រុកគងពិសី បានអនុវត្តជាប្រចាំនូវវិធានការទប់ស្កាត់ក្មេងទំនើង និងក្រុមបង្កអសន្តិសុខក្នុងមូលដ្ឋាន។ នៅថ្ងៃអាទិត្យ ទី៣០ ខែសីហា ឆ្នាំ២០២៦ សមត្ថកិច្ចបានឃាត់ខ្លួនក្មេងទំនើងបង្ហោះម៉ូតូតាមផ្លូវសាធារណៈលើផ្លូវជាតិលេខ៤១ ត្រង់គីឡូម៉ែត្រលេខ៣១ ក្នុងភូមិបឹងព័ទ្ធ ... Read More »

ជនសង្ស័យប្រុសស្រីចំនួន ៤នាក់ ត្រូវបានកម្លាំងការិយាល័យជំនាញប្រឆាំងគ្រឿងញៀនធ្វើការឃាត់ខ្លួនបញ្ជូនទៅតុលាការ ពាក់ព័ន្ធនឹងករណីជួញដូរដោយខុសច្បាប់នៅសារធាតុញៀន

ខេត្តបន្ទាយមានជ័យ ៖ អនុវត្តតាមបទបញ្ជាយ៉ាងមុឺងម៉ាត់របស់ នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងអនុវត្តតាមបទបញ្ជារបស់លោកឧត្ដមសេនីយ៍ត្រី សឿម សារិទ្ធ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ការិយាល័យប្រឆាំងគ្រឿងញៀនបានបញ្ជូនជនសង្ស័យប្រុសស្រីចំនួន ៤ នាក់ ... Read More »

ឃាតកម្មសាហាវ! បុរសអាយុ ៧៤ឆ្នាំ ត្រូវជនសង្ស័យកាន់កាំបិតផ្គាក់កាប់ស្លាប់ នៅស្រុកអង្គស្នួល

ខេត្តកណ្ដាល៖ បុរសវ័យ ៧៤ឆ្នាំម្នាក់ ត្រូវបានជនសង្ស័យប្រើកាំបិតផ្គាក់កាប់ បណ្ដាលឱ្យស្លាប់នៅកន្លែងកើតហេតុ ខណៈជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកទៅសាកសួរ និងចាត់ការតាមនីតិវិធី។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ១១៖៤០នាទី ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦ នៅរោងជាងមួយកន្លែង ក្នុងភូមិប្របវត្ត ឃុំព្រៃពួច ... Read More »

វៀតណាមនាំចេញសាច់មាន់កែច្នៃជាលើកដំបូងទៅកាន់កូរ៉េខាងត្បូង

វៀតណាមបាននាំចេញ សាច់មាន់កែច្នៃជាលើកដំបូងទៅកាន់ប្រទេសកូរ៉េខាងត្បូង បន្ទាប់ពីទីផ្សារកូរ៉េបានបើកទទួលផលិតផលប្រភេទនេះពីវៀតណាមកាលពី ៤ ខែមុន។ វៀតណាម និងកូរ៉េខាងត្បូងបានប្រកាសកាលពីថ្ងៃទី ២២ ខែមេសា ឆ្នាំនេះ អំពីការបើកទីផ្សារកូរ៉េខាងត្បូងសម្រាប់ផលិតផលសាច់មាន់កែច្នៃពីប្រទេសវៀតណាម។ ក្រុមហ៊ុន C.P. Vietnam គឺជាក្រុមហ៊ុនដំបូងគេដែលបានបំពេញតាមលក្ខខណ្ឌតម្រូវ ... Read More »

បង្ក្រាបករណីស្ទាក់ប្លន់ម៉ូតូ របស់នារីកម្មកររោងចក្រ ដែលជិះទៅលេងសង្សា….នៅស្រុកអង្គស្នួល

ខេត្តកណ្ដាល÷ពេលវេលាកើតហេតុថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង២០ និង០០នាទី ទីកន្លែងកើត ហេតុផ្លូវលំភូមិត្រពាំងទៃ ឃុំម្កាក់  ស្រុកអង្គស្នួល  ខេត្ដកណ្ដាលជនរងគ្រោះ០១នាក់ ឈ្មោះ ជួប ចាន់នី  ភេទស្រី អាយុ២៤ឆ្នាំ ... Read More »

ជិះម៉ូតូលឿនមិនប្រយ័ត្នជ្រុលបុករថយន្តពីក្រោយបណ្តាលឲ្យរងរបួសធ្ងន់

  ភ្នំពេញ៖ បុរសម្នាក់បានរងរបួសធ្ងន់ត្រូវបានកងសង្គ្រោះបន្ទាន់៧១១កងពលតូចលេខ៧០ដឹកយកទៅមន្ទីរពេទ្យភ្លាមៗបន្ទាប់ពីជិះម៉ូតូលឿនជ្រុលបុករថយន្តពីក្រោយកាលពីវេលាម៉ោង៩និង០៧នាទី ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦ នៅតាមផ្លូវកប់ស្រូវ ភូមិជម្ពូវ័ន២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ  រាជធានីភ្នំពេញ។ ជនរងគ្រោះមានឈ្មោះ ប៉ុន ចាន់ថា  វង្វេងស្មារតី ... Read More »

បុរសជាជនជាតិចិនម្នាក់ បេីករថយន្តបុករះកិនម៉ូតូ២គ្រឿង​ និងបណ្តាលឲ្យយុវជនម្នាក់រងរបួសធ្ងន់

  ​    ភ្នំពេញ៖ បុរសជនជាតិចិនម្នាក់បានបើករថយន្តម៉ាក HIGHLANDER មួយគ្រឿងក្នុងល្បឿនទាំងស្ថានភាពស្រវឹងជ្រុលចង្កូតទៅបុករះម៉ូតូ២គ្រឿងកំពុងឈប់លើចិញ្ចើមផ្លូវរួចកិនម៉ូតូ១គ្រឿងអូសចូលក្រោមរថយន្តបណ្តាលឲ្យយុវជនម្នាក់រងរបួសធ្ងន់​ ត្រូវបានបញ្ចូនទៅសង្រ្គោះបន្ទាន់ភ្លាមៗ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដែរបានកេីតឡេីងកាលពីវេលាម៉ោង៣:៣០នាទីយប់ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦ ស្ថិតនៅតាមបណ្តោយផ្លូវ៥៩៨ក្នុងសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។ ... Read More »

ក្មេងប្រុសម្នាក់គេប្រទះឃើញស្លាប់ក្នុងទឹកស្រះ

  ខេត្តបន្ទាយមានជ័យៈក្មេងប្រុសម្នាក់ត្រូវបានគេប្រទះឃើញស្លាប់ក្នុងទឹកស្រះនៅវេលាម៉ោង ១ រសៀលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦  នៅចំណុចស្រះទឹកក្រោយសាលាបឋមត្រពាំងចារ ប្រហែល២០០ម៉ែត្រ ស្ថិតនៅភូមិប៉ោយចារ ឃុំប៉ោយចារ ស្រុក​ភ្នំស្រុក   ។ លោកវរៈសេនីយ៍ឯក ប៉ិក ... Read More »

សមត្ថកិច្ចនគរបាលស្រុកបសេដ្ឋ​បង្រ្កាបករ​ណីចោរកម្មលួចម៉ូតូបាន​ម្នាក់និងដកហូតម៉ូតូប្រគល់ជូនម្ចាស់វិញ.,,

  ខេត្តកំពង់ស្ពឺ៖​ ថ្ងៃសៅរ៍១រោច ខែ​ស្រាពណ៍ ឆ្នាំមមីរ អដ្ឋស័​ក ព.​ស.​២៥៧០ ត្រូវនឹងថ្ងៃទី២៩.០៨.២០២៦ វេលា​ម៉ោ​ង​១១.៣០​នាទី នៅចំណុចខ្នងទំនប់ ស្ថិតក្នុងភូមិព្រៃស្រូ​ល ឃុំពោ​ធិអង្រ្កង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។  ជនសង្ស័យមិនស្គាល់អត្តសញ្ញា​ណ ... Read More »

ព្រឹកនេះសមត្ថកិច្ចនិងបញ្ជូនជនសង្ស័យ២នាក់ទៅតុលាកាករណីចាក់ ទៅ លើ គូទំនាស់ បណ្ដាល ឲ្យ បុរស ម្នាក់ស្លាប់

ភ្នំពេញ ៖ ព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៦នេះកម្លាំងសមត្ថកិច្ចនគរបាលខណ្ឌសែនសុខបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ២នាក់ទៅតុលាកាពាក់ព័ន្ធករណី ចាក់ ទៅ លើ គូទំនាស់ បណ្ដាល ឲ្យ បុរស ម្នាក់ស្លាប់ នៅ ពេល ... Read More »

សមត្ថកិច្ចបង្ក្រាប និងឃាត់ខ្លួនមុខសញ្ញា០៣នាក់ ពាក់ព័ន្ធករណីគ្រឿងញៀននៅស្រុកភ្នំស្រួច

ខេត្តកំពង់ស្ពឺ៖ ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦ កម្លាំងនគរបាលផ្នែកគ្រឿងញៀន និងបានការណែនាំពីលោកវរសេនីយ៍ទោ ជុន ចន្ទដេត អធិការនគរបាលស្រុកភ្នំស្រួច បានចុះស្រាវជ្រាវ និងបង្ក្រាបករណីគ្រឿងញៀនដោយឃាត់ខ្លួនជនសង្ស័យ ៣នាក់ នៅចំណុចភូមិជម្លង់ម្លុរ ឃុំព្រៃរំដួល ស្រុកភ្នំស្រួច ... Read More »

បញ្ជូនជនសង្ស័យខ្មែរនិងថៃ ចំនួន១០នាក់ ទៅសាលាដំបូងខេត្តពាក់ព័ន្ធករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន, កាន់កាប់ឬដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត

ខេត្តបន្ទាយមានជ័យ៖ នៅវេលាម៉ោង០៩និង៣០នាទី ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោក អនុសេនីយ៍ឯក តិល តៃលីវ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានធ្វើប្រតិបត្តិការបង្រ្កាបករណី ជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន, កាន់កាប់ ... Read More »

អាជ្ញាធររាជធានីភ្នំពេញ៖ បានអនុញ្ញាត្ដិឱ្យអាជីវករដែលរងផលប៉ះពាល់គ្រោះអគ្គីភ័យនៅផ្សារនាគមាស ចូលទៅលក់ ទីតាំងអតីតដីមជ្ឈមណ្ឌលម៉ង់ឌីយ៉ាល់ជាបណ្តោះអាសន្នសិន

ភ្នំពេញ៖ លោកស្រី ដោ សម្ផស្ស អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញបានឱ្យដឹងនៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦នេះថា ផលប៉ះពាល់នៃគ្រោះអគ្គីភ័យនៅទីតាំងផ្សារនាគមាសកាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ម្សិលមិញនោះ គឺមានការខូចខាតអស់ចំនួន២១១តូប ដែលជាប្រភេទតូប និងស្តង់លក់បន្លែ និងផ្លែឈើ ប៉ុន្តែមិនមានបង្កជារបួស ... Read More »

រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ សូមបញ្ឈប់ការប្រើប្រាស់បញ្ហា online scams ជាលេសដើម្បីបិទបាំងសកម្មភាពឈ្លានពានប្រដាប់អាវុធរបស់យោធាថៃមកលើទឹកដីកម្ពុជា ៖ថៃមិនអាចលាងខ្លួនដោយចោទអ្នកដទៃបានទេ! 

ភ្នំពេញ៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការបដិសេធរបស់មជ្ឈមណ្ឌលព័ត៌មានរួមថៃ (JIC) ថា ថៃមិនបានប្រើបញ្ហាឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (online scams) ជាលេសសម្រាប់សកម្មភាពយោធា ឬការកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់ មិនអាចលុបបំបាត់អង្គហេតុដែលបានកើតឡើងនៅលើដីបានឡើយ។ ការពិតមិនត្រូវវាស់តាមពាក្យបដិសេធនោះទេ ... Read More »

នគរបាលស្រុកព្រៃនប់ចុះបង្រ្កាបអំពើលួចម៉ូតូដោយឃាត់ខ្លួនជនសង្ស័យម្នាក់

  ខេត្តព្រះសីហនុ÷កម្លាំងអធិការដ្ឋាននគរបាលស្រុកព្រៃនប់ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងកំពង់សោម ចុះបង្រ្កាបអំពើលួចម៉ូតូដោយឃាត់ខ្លួនជនសង្ស័យម្នាក់។ នគរបាលបានឲ្យដឹងថា កាលពីថ្ងៃទី ២៧ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង១៣ និង៣០នាទីរសៀល នៅចំណុចដើមឈើចាំស្នេហ៍ ស្ថិតនៅភូមិគគី សង្កាត់បិតត្រាំង ក្រុងកំពង់សោម ... Read More »