ខេត្តព្រះវិហារ៖ លោក ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ បានអញ្ជើញចុះជួបសំណេះសំណាលនិងសាកសួរសុខទុក្ខដល់ថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៃមន្ទីរផែនការខេត្តព្រះវិហារនារសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ ដោយមានការចូលរួមពីសំណាក់លោក វ៉ាត ប៉ារ៉ានីន អភិបាលរងខេត្ត ប្រតិភូអមដំណេីរ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ ... Read More »
ព័ត៌មានជាតិ
គ្រោះមហន្តរាយជំនន់ទឹកភ្លៀង បានប៉ះ ពាល់ ២ស្រុក ប្រជាពលរដ្ឋ៤២៧គ្រួសារ ដំណាំកសិកម្មនិងផ្លូវជនបទមួយចំនួនទៀត
ខេត្តរតនគិរី៖ លេាក ម៉ា វិចិត្រអភិបាលរងខេត្ត តំណាងលោក ញ៉ែម សំអឿន អភិបាលនៃគណៈអភិបាលខេត្តរតនគិរីបានលើកឡើងថា គិតត្រឹមខែសីហា ឆ្នាំ២០២៤នេះ គ្រោះមហន្តរាយជំនន់ទឹកភ្លៀងបានធ្វើឱ្យប៉ះពាល់ ចំនួន២ស្រុក ប្រជាពលរដ្ឋ៤២៧គ្រួសារ ដំណាំកសិកម្ម៥៣៧ហិកតា និងផ្លូវជនបទ១៤.៤៩០ម៉ែត្រ ... Read More »
អាជ្ញាធរខេត្តតាកែវ គ្រោងបំពាក់កាមេរ៉ាសុវត្ថិភាព នៅតាមទីប្រជុំជន និងទីសាធារណៈ ដើម្បីកាត់បន្ថយអំពើអសន្ដិសុខផ្សេងៗ
ខេត្តតាកែវ ៖ ថ្លែងក្នុងកិច្ចប្រជុំសាមញ្ញ លើកទី៤ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តតាកែវ ដែលបានរៀបចំធ្វើឡើង នៅសាលប្រជុំរដ្ឋបាលខេត្តតាកែវ នាព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤នេះ លោក វ៉ី សំណាង អភិបាល ... Read More »
អាជ្ញាធរជាតិអប្សរា គ្រោងនឹងបញ្ចប់ការជួសជុលប្រាសាទបាទជុំ នៅចុងឆ្នាំប២០២៤
ខេត្តសៀមរាប÷ការងារជួសជុលប្រាសាទបាទជុំ ដែលបានចាប់ផ្តើមនៅដើមខែមិថុនា ឆ្នាំ២០២៤ មកដល់ពេលនេះ សម្រេចបានប្រមាណ៧០ភាគរយ គ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២៤ ខាងមុខនេះ។ កញ្ញា ដយ ពេជ្រជឺរ៉ា វិស្វករនៃអាជ្ញាធរជាតិអប្សរា ឱ្យដឹងថា ការងារជួសជុលពង្រឹងប្រាសាទបាទជុំ នៅដំណាក់កាលទី៥នេះ បានសម្រេចចាប់ពីរួតទី១ ... Read More »
សមត្ថកិច្ចឃាត់ខ្លួនស្ត្រីជើងឆើតឈ្មោះលីម សុខលាប ពាក់ព័ន្ធប្រើអំពើហិង្សាប្រព្រឹត្តនៅចំណុចខុនដូរ Parkland ផ្លូវ១៩២៨ ភូមិ គង្គាផុស សង្កាត់ទួលសង្កែទី២! ករណីស្នេហាត្រីកោណ(មានវីដេអូ)
ភ្នំពេញ ៖ បន្ទាប់ពីឃើញការផ្សព្វផ្សាយព័ត៌មាននៅលើបណ្ដាញសង្គម ពាក់ព័ន្ធករណីហិង្សា លោក ឧត្តមសេនីយ៍ ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាឱ្យកម្លាំងជំនាញធ្វើការស្រាវជ្រាវករណីនេះ ។ ដោយអនុវត្តតាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ ... Read More »
កម្ពុជា-បង់ក្លាដែស ឯកភាពជំរុញកិច្ចសហប្រតិបត្តិការលើការបណ្តុះបណ្តាល និងការផ្លាស់ប្ដូរទស្សនកិច្ចយោធា
ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ បានអនុញ្ញាតឱ្យឧត្តមសេនីយ៍ត្រី អឹមឌី អាហ្វតាប ហូសេន អនុព័ន្ធយោធាបង់ក្លាដេសប្រចាំកម្ពុជា និង ... Read More »
លោកស្នងការនគរបាលខេត្តកំពត៖ ប្អូនៗដែលប្រើប្រាស់គ្រឿងញៀននៅពេលនេះ គឺមិនទាន់ហួសពេលសំរាប់ធ្វើការដកខ្លួនចេញឱ្យឆ្ងាយពីគ្រឿងញៀននោះទេ!
ខេត្តកំពត៖ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកំពត នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤នេះ បានថ្លែងតាមរយៈបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការយ៉ាងដូច្នេះថា៖ សារជូនប្អូនៗ ដែលប្រើប្រាស់គ្រឿងញៀន នៅពេលនេះគឺមិនទាន់ហួសពេលសំរាប់ធ្វើការដកខ្លួនចេញឱ្យឆ្ងាយពីគ្រឿងញៀននោះទេ! ការប្រើប្រាស់គ្រឿងញៀនគឺបំផ្លាញអ្វីៗគ្រប់បែបយ៉ាង ជាពិសេសគឺក្នុងគ្រួសារនិងអនាគតរបស់ប្អូនៗតែម្តង ... Read More »
មេបញ្ជាការ កងរាជអាវុធហត្ថខេត្តរតនគិរី ផ្តល់អនុសាសន៍ ៩ចំណុច ជូនដល់នាយទាហាន-នាយទាហានរងដែលទទួលបានការដំឡើងឋានន្តរសក្តិថ្មី
ខេត្តរតនគិរី៖លោកឧត្តម សេនីយ៍ត្រី សោ សាវឿន មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តរតនគិរីបានធ្វើផ្តល់អនុ សាសន៍ ដល់នាយ នាយរងអាវុធហត្ថដែលទទួលការដំឡើងឋានន្តរសក្តិថ្មី ត្រូវយកបទពិសោធន៍ដែលមានស្រាប់ ខិតខំសិក្សាស្វែងយល់ បន្ថែមនូវចំណុចខ្វះខាត ដើម្បីបំពេញតួនាទីឲ្យទទួលបានជោគជ័យនៅពេលខាងមុខនិងត្រូវបង្កើនការ យកចិត្តទុកដាក់បន្ថែមទៀតក្នុងការអនុវត្តការងារ។ ការផ្តល់អនុសាសន៍នេះធ្វើឡើងក្នុងពិធីក្នុងពិធីបំពាក់ឋានន្តរសក្តិ ... Read More »
លោកអភិបាលស្រុករមាសហែក ជួបសំណេះសំណាលដល់សិស្សានុសិស្សនិងចែកកង់សម្ភារៈសិក្សានិងពិសារអាហារសាមគ្គី នៅសាលាបឋមសិក្សាសាមគ្គី ត្រពាំងធ្លក នៅឃុំចន្ត្រី ស្រុករមាសហែក
ខេត្តស្វាយរៀង:លោក ស៊ូម៉ុល អភិបាលស្រុករមាសហែក នាព្រឹកថ្ងៃទៅ១១ខែកញ្ញាឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះ សំណាល ដល់សិស្សានុសិស្សនិងចែកកង់ សម្ភារៈសិក្សានិងពិសារអាហារសាមគ្គី នៅសាលាបឋមសិក្សាសាមគ្គី ត្រពាំងធ្លកនៅឃុំចន្ត្រី ស្រុករមាសហែក។ ក្នុងឪកាសនោះ ក៏មានការចូលរួមពីសំណាក់លោកនាយក នាយករងរដ្ឋបាលសាលាស្រុក លោកអធិការនគរបាលស្រុក ... Read More »
រដ្ឋមន្ត្រីក្រសួងសុខាភិបាល៖ ប្រជាជនខ្មែរចេញទៅព្យាបាលជំងឺនៅក្រៅប្រទេសមានត្រឹមតែ ១.៥% ក្នុងឆ្នាំ២០២៣ ពោលគឺប្រមាណជាង ២០ម៉ឺននាក់ប៉ុណ្ណោះ
ភ្នំពេញ៖ នាឱកាសវេទិកាសាព័ត៌មានក្រោមប្រធានបទ “ស្ថានភាពសុខាភិបាលកម្ពុជា៖ បញ្ហាប្រឈម និងឱកាស” នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤នេះ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាលកម្ពុជា បានមានប្រសាសន៍ថា៖ តាមការប៉ាន់ប្រមាណខ្ពស់បំផុត ដែលប្រជាជនខ្មែរចេញទៅព្យាបាលជំងឺនៅក្រៅប្រទេសក្នុងឆ្នាំ២០២៣ ... Read More »
លោករដ្ឋលេខាធិការ សុខ សប្បាយណា៖ “ទាល់តែហត់ទើបយើងខ្លាំង ទាល់តែពិបាកទើបយើងរឹងមាំ ទាល់តែតស៊ូទើបយើងលូតលាស់ ទាល់តែខិតខំទើបយើងជោគជ័យ”
ភ្នំពេញ ៖ វគ្គបណ្តុះបណ្តាលតម្រង់ទិស និងពង្រឹងសមត្ថភាពមន្ត្រីរាជការក្រសួងមុខងារសាធារណៈ រយៈពេលមួយថ្ងៃពេញ បានបញ្ចប់ដោយរលូនតាមការគ្រោងទុកនៅទីស្តីការក្រសួងមុខងារសាធារណៈ នាថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤។ វគ្គបណ្តុះបណ្តាលនេះ ទទួលបានការអញ្ជើញចូលរួមជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ដោយ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី ... Read More »
ក្រុមហ៊ុនដឹកដើមអាកាស្សា និងក្រុមហ៊ុនឡានដឹកថ្ម នៅខេត្តកោះកុង ត្រូវបានមន្ត្រីជំនាញកំណត់ឱ្យធ្វើការជួសជុលផ្លូវឡើងវិញ ខណៈរថយន្តក្រុមហ៊ុនទាំងពីរនេះដឹកជញ្ជូនលើសទម្ងន់
ខេត្តកោះកុង៖ ផ្លូវលំក្រាលគ្រួសក្រហម មួយខ្សែ ឆ្ពោះទៅតំបន់រមណីយដ្ឋាន អេកូអេសចរណ៍ ជីផាត ដែលជាតំបន់រមណីយដ្ឋានមួយ កំពុងមានភាពទាក់ទាញ ភ្ញៀវជាតិ និងអន្តរជាតិ របស់ខេត្តកោះកុង កំពុងរងការខូចខាតយ៉ាងដំណំ បំផ្លាញដោយក្រុមហ៊ុនដឹកដើមអាកាស្សា និងក្រុមហ៊ុនឡានដឹកថ្ម ។ ... Read More »
ថ្ងៃនេះ! ករណីឆ្លងកូវីដ-១៩៖ គ្មានអ្នកឆ្លងថ្មី , មានអ្នកជាសះស្បើយ ០១នាក់ និងគ្មានអ្នកជំងឺស្លាប់
ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤នេះ បានបញ្ជាក់ពីការរកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី គ្មានអ្នកឆ្លងថ្មី , មានអ្នកជាសះស្បើយ ០១នាក់ ខណៈអ្នកជំងឺស្លាប់គ្មាន។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋនាំគ្នាអនុវត្តវិធានការ បីកុំបីការពារទាំងអស់គ្នា។ សូមជម្រាបថា នៅក្នុងសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល ... Read More »
តម្លៃប្រេងឥន្ធនៈនៅកម្ពុជា៖ សាំងធម្មតា (ចុះថ្លៃ១០០៛) ត្រូវលក់តម្លៃ៣,៩០០រៀល ខណៈម៉ាស៊ូត(ចុះថ្លៃ១០០៛)លក់៣,៧៥០រៀលក្នុង១លីត្រ ចាប់ពីថ្ងៃទី១១-២០ ខែកញ្ញា ឆ្នាំ២០២៤នេះ!
ភ្នំពេញ៖ បើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤នេះ បានចេញសេចក្តីជូនដំណឹង ប្រកាសពីតម្លៃលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយនានានៅកម្ពុជា គិតចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤នេះ សាំង (ចុះថ្លៃ១០០៛) ខណៈប្រេងម៉ាស៊ូតបន្ត ... Read More »
អភិបាលខេត្តកំពង់ចាម ណែនាំឱ្យអាជ្ញាធរស្រុកស្រីសន្ធរ បន្ដខិតខំថែរក្សាសន្តិសុខ និងពង្រឹងការបម្រើសេវាជូនប្រជាពលរដ្ឋ
ខេត្តកំពង់ចាម ៖ ក្នុងឱកាសអញ្ជើញប្រកាសលោក ប៊ិន ឡាដា ចូលកាន់តំណែងជាអភិបាលស្រុកស្រីសន្ធរ នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ នេះ លោក អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ... Read More »
នគរបាលឃាត់ខ្លួនយុវជន៣នាក់ពាក់ព័ន្ធករណីហិង្សាដោយចេតនា បណ្តាលឱ្យស្លាប់ជនរងគ្រោះ នៅស្រុកសង្កែ
ខេត្តបាត់ដំបង៖ កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ នៅស្រុកសង្កែ ខេត្តបាត់ដំបង តាមបទបញ្ជាឧត្តម សេនីយ៍ទោ ដាញ់អេង ប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាន នគរបាលខេត្តបាត់ដំបង វរសេនីយ៍ទោ យុត តុងហូ ... Read More »
ក្លិបអ្នកកាសែតកម្ពុជា និងក្រសួងសុខាភិបាល រៀបចំវេទិកាស្តីពី «ស្ថានភាពសុខាភិបាលកម្ពុជា បញ្ហាប្រឈម និងឱកាស»
ភ្នំពេញ៖ ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) សហការជាមួយក្រសួងសុខាភិបាលកម្ពុជា នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤នេះ បានរៀបចំវេទិកាស្តីពី «ស្ថានភាពសុខាភិបាលកម្ពុជា ៖ បញ្ហាប្រឈម និងឱកាស» ស្ថិតនៅមន្ទីរពេទ្យកាល់ម៉ែត មហាវិថីព្រះមុនីវង្ស សង្កាត់ស្រះចក ... Read More »
សម្ដេចតេជោ អញ្ជើញទទួលទានអាហារថ្ងៃត្រង់ការងាររៀបចំដោយ លោក គីម ជិនផ្យូ (Kim Jin-Pyo) អតីតប្រធានរដ្ឋសភានៃសាធារណរដ្ឋកូរ៉េ
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញទទួលទានអាហារថ្ងៃត្រង់ការងាររៀបចំដោយ ឯកឧត្តម គីម ជិនផ្យូ (Kim Jin-Pyo) អតីតប្រធានរដ្ឋសភានៃសាធារណរដ្ឋកូរ៉េ ដែលធ្វើឡើងនៅសណ្ឋាគារ Fairmont ... Read More »
ថ្លៃស្រូវ OM ដែលជាប្រភេទពូជស្រូវរបស់ប្រទេសវៀតណាម តែងតែស្ថិតនៅក្នុងចន្លោះ៨០០៛-១០០០៛
ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ជាធម្មតា ថ្លៃស្រូវ OM ដែលជាប្រភេទពូជស្រូវរបស់ប្រទេសវៀតណាម តែងតែស្ថិតនៅក្នុងចន្លោះ៨០០៛-១០០០៛ ជារៀងរាល់ខែកញ្ញានៃឆ្នាំនីមួយៗ ចំណែកឯថ្លៃខ្ពស់កាលពីឆ្នាំ២០២៣គឺជាករណីពិសេសតែប៉ុណ្ណោះ។ អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះគឺ យើងសង្កេតឃើញថាថ្លៃស្រូវសែនក្រអូប ដែលជាពូជយុទ្ធសាស្ត្ររបស់កម្ពុជា ... Read More »
លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា (ត)
ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយកចំណុចសំខាន់ចំនួន ១០ ដូចខាងក្រោម ៖ ១- ប្រទេសនិមួយៗមានប្រធានាធិបតីតែមួយ ... Read More »
បងប្អូនបង្កេីត(ភ្លោះ)០២នាក់ ជិះម៉ូតូឌុបគ្នាទៅកាត់សក់ ត្រូវក្រុមក្មេងស្ទាវតាមធាក់និងវាយ ឲ្យរងរបួស តែត្រូវសមត្ថកិច្ចស្រាវជ្រាវចាប់ឃាត់ខ្លួនបាន០៤នាក់
ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ នាព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ ២០២៤ បានធ្វេីការបង្ហាញមុខជនសង្ស័យ០៤នាក់ជាសាធារណៈ មុនបញ្ចូនទៅតុលាការដេីម្បីផ្ដន្ទាទោសតាមច្បាប់ ពាក់ព័ន្ធ ករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស(ប្រើមួកសុវត្ថិភាព និងដុំឥដ្ឋវ៉ៃ) ទៅលេីជនរងគ្រោះ០២នាក់ឲ្យរងរបួស បង្កឡេីងកាលពីថ្ងៃទី០៧ ... Read More »
មកស្វែងយល់ អំពី កត្តាប្រឈម នៃការធ្លាក់ឈាមក្រោយសម្រាល!
ភ្នំពេញ ៖ កត្តាប្រឈម នៃការធ្លាក់ឈាមក្រោយសម្រាល! ១) អ្វីទៅជាការធ្លាក់ឈាមក្រោយសម្រាល? រាល់ការបាត់បង់ឈាមដែលមានបរិមាណចាប់ពី ៥០០ml ឡើងទៅនោះគេហៅថាការធ្លាក់ឈាមក្រោយសម្រាល។ ហើយបើការបាត់បង់ឈាមចាប់ពី ១០០០ml នោះគេហៅថាការធ្លាក់ឈាមកម្រិតធ្ងន់ធ្ងរ។ ការធ្លាក់ឈាមក្រោយសម្រាលគេបែងចែកជា ២ប្រភេទ៖ ... Read More »
សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ លោក Oh Chang-seok ប្រធានក្រុមហ៊ុន Mugungwha Trust Co., Ltd. ចូលជួបសម្ដែងការគួរសម
សាធារណរដ្ឋកូរ៉េ ៖ នៅរសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ នៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Oh Chang-seok ... Read More »
នគរបាលជំនាញក្រុងប៉ៃលិនឃាត់ខ្លួនជនសង្ស័យ៣នាក់ចូលលួចសត្វមាន់និងកាត់ខ្សែភ្លើង និងសម្ភារៈមួយចំនួន តាមពាក្យបណ្ដឹងរបស់ពលរដ្ឋ
ខេត្តប៉ៃលិន៖ តាមប្រភពពីមន្ត្រីនគរបាលជំនាញក្រុងប៉ៃលិនកាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង ១៥និង០០នាទី កម្លាំងផែននគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិន សហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលសង្កាត់ប៉ៃលិន បង្ក្រាបជាក់ស្តែងករណីលួចមានស្ថានទម្ងន់ទោស ចំនួន០១ករណី នៅភូមិទួលខៀវ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ... Read More »
រយៈពេល ១០ថ្ងៃ! សមត្ថកិច្ចរកឃើញយានយន្តល្មើសសរុបចំនួន ៣,០៨៥គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩ នៅទូទាំងប្រទេស
ភ្នំពេញ៖ ក្នុងរយៈពេល ១០ថ្ងៃ គឺគិតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ កម្លាំងជំនាញចរាចរណ៍នៅទូទាំងប្រទេសកម្ពុជា បានធ្វើការផាកពិន័យលើយានយន្តល្មើសសរុបចំនួន ៣,០៨៥គ្រឿង, រថយន្តធំ ៣៨គ្រឿង, រថយន្តតូច ១,០៤១គ្រឿង និងម៉ូតូ ... Read More »
ឃាតកលាក់មុខ! បន្តសម្លាប់មនុស្សរាល់ថ្ងៃ នៅតាមដងផ្លូវ ដូច្នេះគោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង!
ភ្នំពេញ៖ យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយក ដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ម្សិលមិញនេះ បានកើតឡើងចំនួន ៧លើក បណ្តាលឲ្យមនុស្សស្លាប់ ៤នាក់ និងរបួសធ្ងន់ស្រាល ... Read More »
សមត្ថកិច្ចឃាត់ខ្លួនស្រ្តីម្នាក់ពាក់ព័ន្ធប្រព្រឹត្តល្មើសហិង្សាដោយចេតនានៅចំណុចខុនដូ Parkland(មានវីដេអូ)
ភ្នំពេញ៖ បន្ទាប់ពីឃើញការផ្សព្វផ្សាយព័ត៌មាននៅលើបណ្ដាញសង្គមពាក់ព័ន្ធករណីហិង្សា លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាឱ្យកម្លាំងជំនាញស្រាវជ្រាវករណីនេះ។ ក្រោយពីទទួលពាក្យបណ្ដឹងភ្លាមសមត្ថកិច្ចប៉ុស្តិ៍-ខណ្ឌនិងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋានរាជធានីភ្នំពេញបានបើកការស្រាវភ្លាមៗ ហើយក៏មានការផ្សព្វផ្សាយដឹងឮដល់ជនបង្កហេតុព្យាយាមរត់គេចរហូត។ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ... Read More »
តំបន់ជួរភ្នំក្រវាញ និងជួរភ្នំដងរែក អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដីរហូតដល់៥៥% នៅថ្ងៃនេះ!
ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤នេះ បានចេញសេចក្ដីជូនដំណឹងស្តីពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា ខណៈថ្ងៃនេះ នៅតំបន់ជួរភ្នំក្រវាញ និងជួរភ្នំដងរែក អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដីរហូតដល់៥៥%។ ក្រសួងធនធានទឹក បានបញ្ជាក់ថា ... Read More »
បុគ្គលិកធនាគារម្នាក់ជិះម៉ូតូលឿនវ៉ាជែងរថយន្តបានទៅបុករះខឿនពុះចែកទ្រូងផ្លូវស្លាប់បាត់បង់ជីវិតនៅកន្លែងកើតហេតុ
ភ្ភ្នំពេញ៖ យុវជនម្នាក់ចេញពីធ្វើការជួបជុំផឹកស៊ីជាមួយមិត្តភក្ដិ រួចបេីកបរក្នុងស្ថានភាពស្រវឹងវ៉ាជែងរថយន្តជ្រុលទៅបុករះជាមួយនឹងខឿនពុះចែកទ្រូងផ្លូវបណ្ដាលឱ្យស្លាប់បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែងកេីតហេតុ ។ ហេតុការណ៍នេះដែរបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩យប់ថ្ងៃទី១០ខែកញ្ញាឆ្នាំ២០២៤ស្ថិតនៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ីទល់មុខនឹងផ្ទះសំណាក់ កៅ ខេន ក្នុងភូមិក្បាលដំរី២សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ។ សពជនរងគ្រោះឈ្មោះ ឆន ដារ៉ូ ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរបុគ្គលិកបម្រើការនៅធនាគារ ... Read More »
ម៉ូតូមួយគ្រឿងជិះឆ្លងផ្លូវត្រូវម៉ូតូមួយគ្រឿងទៀតជិះលឿនបុករងរបួសធ្ងន់ស្រាលទាំងសងខាង
ភ្នំពេញ៖ យុវជនពីរនាក់ផឹកស៊ីស្រវឹងជិះម៉ូតូឌុបគ្នាឆ្លងផ្លូវខ្វះការប្រុងប្រយ័ត្នត្រូវបានម៉ូតូមួយគ្រឿងជិះលឿនបុកបណ្ដាលដួលខ្ទាតជាច្រើនម៉ែត្ររងរបួសធ្ងន់ស្រាលចំនួន៤នាក់ ។ ហេតុការណ៍នេះផងដែរបង្កឲ្យមានការភ្ញាក់ផ្អើលវេលាម៉ោង១រំលងអធ្រាត្រឈានចូលថ្ងៃទី១១ខែកញ្ញាឆ្នាំ២០២៤ស្ថិតនៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ីត្រង់ចំណុចស្តុបតាកន ភូមិព្រៃជីសាក់សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ។ ប្រភពបានឲ្យដឹងថា មុនពេលកេីតគេឃើញជនរងគ្រោះខាងម៉ូតូហុងដាឌ្រីមសង់ស៊េរីឆ្នាំ២០១៥ពណ៌ខ្មៅពាក់ស្លាកលេខកំពង់ចាម1N-9547ជិះឌុបគ្នាចេញពីកន្លែងផឹកស៊ីជាប់របងព្រលានយន្តហោះអន្តរជាតិភ្នំពេញធ្វើដំណើរឆ្លងផ្លូវពីកេីតទៅលិចបានបន្តិចក៏ត្រូវបានម៉ូតូម៉ាកហុងដាឌ្រីម២០២៤ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1KM-8447 ជិះពីរនាក់ដូចគ្នាក្នុងអត្ថភាពផ្លូវស្របពីត្បូងទៅជើងក្នុងល្បឿនលឿនបុកម៉ូតូឆ្លងផ្លូវពេញទំហឹងបណ្ដាលឲ្យដួលខ្ទាតអូសជាច្រើនម៉ែត្រខាងម៉ូតូឆ្លងរបួសធ្ងន់ម្នាក់ស្រាលម្នាក់ ចំណែកខាងម៉ូតូជិះត្រង់វិញរងរបួសធ្ងន់ទាំងពីរត្រូវពលរដ្ឋលេីកដាក់លេីម៉ូតូកង់បីឥណ្ឌាដឹកយកទៅសង្គ្រោះបន្ទាន់ភ្លាមៗ។ ក្រោយមកជនរងគ្រោះម្នាក់ទៀតដែលសន្លប់ស្ដូកស្ដឹងនោះត្រូវខាងរថយន្ត៧១១កងពលតូចលេខ៧០ដឹកបញ្ជូនយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យព្រះកុសុមៈបន្តបន្ទាប់គ្នា ។ ក្រោយពេលកេីតហេតុម៉ូតូគ្រោះថ្នាក់ចរាចរណ៍ទាំងពីរគ្រឿងខាងលេីត្រូវបាននគរបាលមូលដ្ឋានបាញ់ថ្នាំយកទៅរក្សាទុកនៅប៉ុស្តិ៍បណ្ដោះអាសន្នរង់ចាំជំនាញចុះវាស់វែងតាមក្រោយបន្ត ៕ ... Read More »
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច