ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានជាតិ

ជម្លោះវាយតប់គ្នារវាងជនភេទទី៣(ប្រុស​ចរឹក​ស្រី)​រឿងដណ្តើមប្រុសស្នេហ៍​ មានគ្នា ០៥នាក់​ ត្រូវ​សមត្ថកិច្ច​បញ្ជូនខ្លួន​ទៅតុលាការ​ក្រុងភ្នំពេញ​

ភ្នំពេញ​៖​ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ បានឱ្យដឹងនៅព្រឹក​ថ្ងៃ​ទី​១២​ ខែមិថុនា​ ឆ្នាំ​២០២៤នេះថា៖​ សមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានឃាត់ខ្លួន​ក្រុមក្មេងទំនើង០២ក្រុមជាជនភេទទី៣(ប្រុស​ចរឹក​ស្រី)​ សរុបចំនួន០៥នាក់ បង្កអសន្តិសុខតាមសួនច្បារសាធារណៈ យកមកសាកសួរ បន្ទាប់ពី​ពួកគេ​បានធ្វេី​សកម្មភាព​ឈ្លោះ​វាយតប់គ្នារឿងដណ្តើមប្រុសស្នេហ៍​។  ប្រភពដដែលបន្តថា​ កម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ នៅយប់ថ្ងៃទី១០ ខែមិថុនា ... Read More »

រាជរដ្ឋាភិបាល អនុម័តដាក់ចេញនូវគោលនយោបាយជាតិ ដើម្បីកម្ពុជាគ្មានអេដស៍

ភ្នំពេញ ៖ លោកទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានបញ្ជាក់ថា ក្នុង ដំណើរឆ្ពោះទៅបញ្ចប់អេដស៍ ដែលជាគ្រោះគម្រាមកំហែង ដល់សុខភាពសាធារណៈ រាជ រដ្ឋាភិបាលកម្ពុជា បានដាក់ចេញ នូវវិធានការជាបន្តបន្ទាប់ ... Read More »

🔥ព័ត៌មានបឋម៖ អគ្គិភ័យ​កំពុង​ឆាបឆេះព្រៃកក់យ៉ាងសន្ធោសន្ធៅក្បែរផ្ទះប្រជាពលរដ្ឋ​ និងរោងចក្រ​ ជាប់ផ្លូវជាតិលេខ២(មានវីដេអូ)

ភ្នំពេញ​ ៖​ នាវេលាម៉ោង៩​ និង៤៥នាទីព្រឹក​ ថ្ងៃទី១២​ ខែមិថុនា​ ឆ្នាំ​២០២៤​នេះ​ មានអគ្គិភ័យមួយបានកំពុងឆាបឆេះព្រៃកក់មួយកន្លែងយ៉ាងសន្ធោសន្ធៅនៅក្បែរផ្ទះប្រជាពលរដ្ឋ​ និងរោងចក្រកាត់ដេរ​នៅជាប់ផ្លូវជាតិលេខ២​ ក្នុងសង្កាត់រលួស​ ខណ្ឌដង្កោ​ រាជធានីភ្នំពេញ​ ។  ​   ... Read More »

រយៈពេល​២ថ្ងៃ​! នគរបាលស្រុកក្រគរ​ ឃាត់ខ្លួន​ជនសង្ស័យ៦នាក់ ពាក់ព័ន្ធករណីរក្សាទុក ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

ខេត្តពោធិ៍សាត់៖ ស្នងការដ្ឋាន​នគរបាល​ខេត្ត​ពោធិ៍សាត់​ នៅព្រឹកថ្ងៃ​ទី​១២​ ខែមិថុនា​ ឆ្នាំ​២០២៤នេះ​ បានឱ្យដឹងថា​ កម្លាំងសមត្ថកិច្ចនគរបាលស្រុកក្រគរ​ បានចុះស្រាវជ្រាវ​បង្រ្កាប​ និងឃាត់ខ្លួន​ជនសង្ស័យចំនួន៦នាក់​ ជាបន្តបន្ទាប់​ ពាក់ព័ន្ធករណីរក្សាទុក ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន​ ក្នុងរយៈពេល​ពីរ​ថ្ងៃ​ជាប់គ្នា​ និងបានបង្ហាញមុខ​ជាសាធារណៈ​ ... Read More »

សម្ដេចធិបតី​ ហ៊ុន​ ម៉ាណែត​ ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការជាតិកំណែទម្រង់រដ្ឋបាលសាធារណៈ

ភ្នំពេញ​៖​ សម្ដេចមហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រីកម្ពុជា​ នៅព្រឹក​ថ្ងៃ​ទី​១២​ ខែមិថុនា​ ឆ្នាំ​២០២៤នេះ​ បានអញ្ជើញជា​អធិបតីភាព​ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការជាតិកំណែទម្រង់រដ្ឋបាលសាធារណៈ។  សូមជម្រាបជូនថា​ អស់រយៈពេលជាង ៨ខែ មកហើយ ដែលគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ ... Read More »

លោក ស៊ូ ម៉ុល ៖ ប្រជាការពារគឺជាកម្លាំងស្នូលមួយនៅថ្នាក់មូលដ្ឋាន និងដើរតួនាទីការពារ សន្តិសុខ សំខាន់ក្នុងការអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព

ខេត្តស្វាយរៀង៖ លោក ស៊ូ ម៉ុល អភិបាលនៃគណៈអភិបាលស្រុករមាសហែក បានមានប្រសាសន៍ថា ប្រជាការពារគឺជាកម្លាំងស្នូលមួយនៅថ្នាក់មូលដ្ឋាន និងដើរតួនាទីការពារ សន្តិសុខ  សំខាន់ក្នុងការអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព ដើម្បីចូលរួមក្នុងកិច្ច សុវត្ថិភាព សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋនៅមូលដ្ឋាន និងបានចូលរួមយ៉ាងស្អិតរមួត ជាមួយកងកម្លាំងមានសមត្ថកិច្ច។ ការមានប្រសាសន៍ធ្វើឡើងនៅថ្ងៃទី១២ខែមិថុនាឆ្នាំ២០២៤ ... Read More »

ស.ស.យ.ក បើកកិច្ចប្រជុំអនុវត្តសេចក្តីសម្រេចចិត្តមហាសន្និបាត និងផែនការយុទ្ធសាស្រ្ត «យុវជនក្នុងបុព្វហេតុជាតិមាតុភូមិ ២០២៣-២០២៨»

ភ្នំពេញ៖ នារសៀលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ គណៈអចិន្រ្តៃយ៍នៃគណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) បានរៀបចំ កិច្ចប្រជុំរបស់ខ្លួន ក្រោមអធិបតីភាព លោក ហ៊ុន ម៉ានី ប្រធាន ស.ស.យ.ក.។ មានវត្តមានក្នុងកិច្ចប្រជុំផងដែរ ... Read More »

ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្តប់លើផ្ទៃដី២០%

ភ្នំពេញ​៖​ ក្រសួងធនធានទឹក​ និង​ឧតុនិយម​ នៅព្រឹក​ថ្ងៃ​ទី​១២​ ខែមិថុនា​ ឆ្នាំ​២០២៤នេះ​ បានចេញសេចក្តីជូនដំណឹងស្តីពីអំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា ខណៈ​ថ្ងៃនេះខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ... Read More »

សមត្ថកិច្ច បញ្ជូន ជនសង្ស័យ៤នាក់ទៅ​តុលាការ ពាក់ព័ន្ធ​ករណី​រក្សា​ទុក ឬ​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន

ខេត្តស្វាយរៀង ៖  សមត្ថកិច្ច​ជំនាញ នៃ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​កងរាជអាវុធហត្ថ​ខេត្តស្វាយរៀង បាន​បញ្ជូន​ជនសង្ស័យ​ចំនួន​០៤​នាក់ ទៅ​តុលាការ ដើម្បី​ផ្ដន្ទាទោស​តាម​ច្បាប់​ពាក់ព័ន្ធ​ករណី​រក្សា​ទុក ឬ​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ។ បើ​តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ នៅរសៀលថ្ងៃទី១១ខែមិថុនាឆ្នាំ២០២៤នេះថា ជនសង្ស័យ​ទាំង​០៤​នាក់ រួម​មាន ៖ ១. ... Read More »

ក្រសួងធម្មការ និងសាសនា ចេញសេចក្តីណែនាំ ស្តីពីការរៀបចំបុណ្យចូលព្រះវស្សា និងអាសាឡ្ហបូជា

ភ្នំពេញ ៖ បុណ្យចូលព្រះវស្សា និងអាសាឡបូជា ជាបុណ្យដ៏សំខាន់របស់ព្រះពុទ្ធសាសនា។ បុណ្យចូលព្រះវស្សា គឺជាបុណ្យមានមកក្នុងព្រះវិន័យ ដែលព្រះសម្មាសម្ពុទ្ធបញ្ញត្តិឱ្យព្រះភិក្ខុសង្ឃ គង់ចាំព្រះវស្សារយៈពេល ៣ខែ ក្នុងវស្សានរដូវ។ ព្រះបរមសាស្តាទ្រង់បញ្ញត្តិឱ្យព្រះភិក្ខុសង្ឃគង់ចាំព្រះវស្សា ព្រោះមានមូលហេតុសំខាន់ ២យ៉ាងគឺ៖ ១-ព្រះភិក្ខុទាំងឡាយត្រាច់ចរទៅកាន់ទីកន្លែងផ្សេងៗមានគួរខ្លះ ... Read More »

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញចូលរួមប្រារព្ធកម្មវិធីអបអរសាទរទិវាបុណ្យជាតិនៃសហព័ន្ធរុស្ស៊ី ក្នុងរាជធានីភ្នំពេញ

ភ្នំពេញ ៖ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅរាត្រីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ បានអញ្ជើញចូលរួមប្រារព្ធកម្មវិធីអបអរសាទរទិវាបុណ្យជាតិនៃសហព័ន្ធរុស្ស៊ី ដែលរៀបចំឡើងដោយស្ថានទូតសហព័ន្ធរុស្ស៊ី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា នៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា។ ក្នុងមតិស្វាគមន៍ លោក ... Read More »

ផ្សោតក្បាលត្រឡោក៥ក្បាលកំពុងបណ្តើរកូននៅកោះអាចម៍សេះខេត្តកែប

ខេត្តកែប ៖ អង្គការ MCC បានបង្ហាញរូបភាពនៃសត្វផ្សោតក្បាលត្រឡោកមេចំនួន ៥ក្បាលកំពុងបណ្ដើរកូនចំនួន៥ក្បាល នៅមុខកោះអាចម៍សេះ ក្នុងភូមិសាស្ត្រខេត្តកែប នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤។ គួរបញ្ជាក់ថា ផ្សោតក្បាលត្រឡោកមានដងខ្លួនទើបនឹងកើតប្រវែងប្រមាណ៩០-១០០ស.ម ពេញវ័យ ២,៣២-២,៧៥ម ... Read More »

លោក ហេង សួរ បានជួបពិភាក្សាការងារជាមួយប្រធានការិយាល័យសកម្មភាពកម្មករនិយោជិតរបស់ILO និងអង្គការអន្តរជាតិខាងនិយោជក(IOE) ក្នុងកិច្ចប្រជុំប្រចាំឆ្នាំនៅហ្សឺណែវ

ប្រទេសស្វីស ៖ នៅថ្ងៃអង្គារ ទី១១ ខែមិថុនា ឆ្នាំ២០២៤នេះ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានជួបពិភាក្សាការងារជាមួយលោកស្រី Maria Helena ANDRÉ ... Read More »

រដ្ឋបាលខេត្តកំពង់ចាម ចេញសេចក្ដីណែនាំ៥ចំណុច ទប់ស្កាត់បាតុភាពអសកម្មរបស់យុវជន និងសិស្សានុសិស្សគេចសាលា នៅក្នុងភូមិសាស្ត្ររបស់ខ្លួន

ខេត្តកំពង់ចាម ៖ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ចាម ចេញសេចក្ដីណែនាំ៥ចំណុច ទប់ស្កាត់បាតុភាពអសកម្មរបស់យុវជន សិស្សានុសិស្សគេចសាលា ទៅប្រមូលផ្តុំគ្នាលេងទូរសព្ទ លេងហ្គេមតាមអ៊ីនធឺណិត ជក់បារី និងឈានទៅប្រើប្រាស់គ្រឿងញៀនខុសច្បាប់ នៅក្នុងភូមិសាស្ត្រខេត្តកំពង់ចាម។ យោងតាមសេចក្ដីណែនាំ ចុះថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ ... Read More »

តំណាងអយ្យការសម្រេចចោទប្រកាន់ជាផ្លូវការ លើអ្នកបើកបររថយន្ត បង្កគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឱ្យនារីម្នាក់ស្លាប់ និង ២នាក់ទៀតរងរបួស

ភ្នំពេញ៖ អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នាល្ងាចថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ បានបញ្ជាក់ថាតំណាងអយ្យការបានសម្រេចចោទប្រកាន់លើអ្នកបើកបររថយន្តឈ្មោះ កើត សុជាតា ភេទស្រី អាយុ២២ឆ្នាំ (ឃាត់ខ្លួន) ពីបទ បើកបរបង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យអ្នកដទៃស្លាប់ និងរបួស តាមបទប្បញ្ញត្តិមាត្រា ... Read More »

តំណាងអយ្យការ ចោទប្រកាន់ជនជាតិវៀតណាម ចំនួន០៧នាក់ជាផ្លូវការ ពាក់ព័ន្ធករណីគ្រឿងញៀន ទម្ងន់ប្រមាណ៤២គីឡូក្រាម

ភ្នំពេញ៖ អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នាល្ងាចថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ បានបញ្ជាក់ថាតំណាងអយ្យការបានសម្រេចចោទប្រកាន់លើ ជនសង្ស័យ ចំនួន ០៧ នាក់ និងបក្ខពួក ពីបទ រក្សាទុក ដឹកជញ្ជូន និង ... Read More »

ពិធីស្វាគមន៍គណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃកម្ពុជា នៅប្រទេសអូស្រ្តាលី

ប្រទេសអូស្ត្រាលី : នាល្ងាចថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ នេះ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រួមនិងភរិយា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា ធ្វើដំណើរមកដល់ប្រទេសអូស្ត្រាលី ... Read More »

ប្តីរវល់តែជួសជុលម៉ូតូ ប្រពន្ធចងកស្លាប់នៅក្នុងផ្ទះ

ភ្នំពេញ ៖ ស្ត្រីម្នាក់មិនដឹងជាមានវិបត្តិអ្វី នោះទេ ខណៈដែលប្តីជាជាងជួសជុលម៉ូតូ កំពុងតែធ្វើការជួសជុលម៉ូតូឱ្យភ្ញៀវនៅខាងក្រៅ លុះងើបចូលក្នុងផ្ទះវិញស្រាប់តែប្រទះឃើញប្រពន្ធចងកសម្លាប់ខ្លួន បង្កឱ្យមានការភ្ញាក់ផ្អើលប្រញាប់ប្រញាល់កាត់ខ្សែយកទៅសង្គ្រោះនៅមន្ទីរពេទ្យ តែហួសពេលទៅហើយ ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៣រសៀល ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ នៅក្នុងភូមិសំរោង ... Read More »

លោករដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញដឹកនាំគណៈប្រតិភូក្រុមការងារព័ត៌មានសម្ដេចធិបតីចុះពិនិត្យវឌ្ឍនភាពគម្រោងដោះទឹក និងពង្វាងទឹកចេញពីភូមិសាស្ត្ររាជធានីភ្នំពេញ

ខេត្តកណ្តាល ៖ នៅថ្ងៃអង្គារ ៥កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ នេះ លោក ថោ ... Read More »

ផ្ទះប្រជាពលរដ្ឋជាង២.៥០០ខ្នងត្រូវខូចខាតនិងមនុស្ស ២០នាក់ស្លាប់និងរបួស ដោយសារតែគ្រោះមហន្តរាយ ធម្មជាតិក្នុងរយៈពេល៥ខែឆ្នាំ២០២៤នេះ

ភ្នំពេញ៖ អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ លោក សុទ្ធ គឹមកុលមុនី នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ បានថ្លែងឱ្យដឹងថា ក្នុងរយៈពេល ៥ខែឆ្នាំ២០២៤នេះ គ្រោះធម្មជាតខ្យល់កន្ត្រាក់បានកើតឡើងចំនួន១៣៨លើក បណ្តាលឱ្យផ្ទះរលំនិងខូចខាតធ្ងន់ធ្ងរ ២៩០ ខ្នង ... Read More »

វត្ថុតាង(ឈើ)មេឈ្មួញ កោះ សុភី ហៅតាហយ បានដឹកយកមកដល់សាលាខេត្តពោធិ៍សាត់ហើយ

ខេត្តពោធិ៍សាត់ ៖ កាលពីរសៀលថ្ងៃចន្ទ ៤កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៤ ម្សិលមិញ វត្ថុតាង(ឈើ)មុខកាត់ធំៗវែងៗ ត្រូវបានសមត្ថកិច្ចដឹកយកមករក្សាទុកនៅសាលាខេត្តពោធិ៍សាត់ ... Read More »

ឧត្តមសេនីយ៍ឯក​ លឹម​ តុងហួត ​៖​ ក្រុមអ្នកប្រើគ្រឿងញៀននៅពេលរួមភេទ (Chemsex) ប្រឈមនឹងឆ្លងមេរោគអេដស៍

ភ្នំពេញ​៖​ លោកឧត្តមសេនីយ៍ឯក​ លឹម​ តុងហួត​ ប្រធាន​នាយកដ្ឋាន​ផ្សព្វផ្សាយ​ អប់រំ​ និងទំនាក់ទំនងសាធារណៈ​ នៅថ្ងៃទី​១១​ ខែមិថុនា​ ឆ្នាំ​២០២៤​នេះ​ បានចូលរួមកិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍​ក្រោមអធិបតី​ភាពលោកទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ក្រោមវត្តមានចូលរួមពីក្រសួង​ ... Read More »

🔴ហួសចិត្ត​! អតិថិជនខកចិត្ត​ហាងបឺហ្គឺ​ TEXAS CHICKEN ក្រោយទិញបឺហ្គឺ​យកមកញុំាប្រទះឃើញ​សត្វ​ដង្កូវ​នៅក្នុងនំ(មានវីដេអូ)

ភ្នំពេញ​៖​ យោងតាម​វីដេអូ​ឃ្លីប​គណនី​ TikTok មួយឈ្មោះ Ah Bong Bro​ កាលពីថ្ងៃទី​១០​ ខែមិថុនា​ ឆ្នាំ​២០២៤ម្សិលមិញ​បង្ហោះ​ថា​ នំប៉័ង​បឺហ្គឺ​ យីហោ​ TEXAS CHICKEN សាខាផ្សារទំនើប​អ៉ីអន ... Read More »

គោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង! គ្រោះថ្នាក់ចរាចរណ៍ទូទាំង ប្រទេសនៅថ្ងៃទី១១ មិថុនា កើតឡើងចំនួន ១៤លើក បណ្តាលឲ្យមនុស្សស្លាប់ ៨នាក់ និងរបួសធ្ងន់ស្រាល ២៦នាក់

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានអញ្ជើញជាអធិបតីភាពដឹកនាំកិច្ចប្រជុំឆ្លងសេចក្ដីព្រាងសេចក្ដីណែនាំ ស្ដីពីការកំណត់របៀបរបបនៃការធ្វើចំណាត់ការលិខិតស្នាម ឬឯកសាររដ្ឋបាល របស់អគ្គស្នងការដ្ឋាននគរបាលជាតិ។ កិច្ចប្រជុំនេះ ... Read More »

លទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្ងៃទី១១ ខែមិថុនា រកឃើញយានយន្តល្មើសចំនួន ២៨០គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ នៅទូទាំងប្រទេស

ភ្នំពេញ ៖ តាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ បានឲ្យដឹងថា ចំនួនគោលដៅសរុប ៨២គោលដៅ មានយានយន្តចូលគោលដៅចំនួន ៤៤៧គ្រឿង, រថយន្តធំ ៦គ្រឿង, ... Read More »

នៅដើមរដូវវស្សានេះ គ្រាប់ស្វាយចន្ទីស្ងួត ចាប់ផ្ដើមឡើងថ្លៃខ្ពស់ មិនធ្លាប់មានរយៈពេល៥ឆ្នាំចុងក្រោយ

ភ្នំពេញ ៖ គ្រាប់ស្វាយចន្ទីស្ងួតបានហក់ឡើងថ្លៃខ្ពស់រហូតដល់៨ពាន់រៀលក្នុង១គីឡូក្រាម ក្រោយកសិករមួយចំនួនបានហាលស្តុកទុកកាលពីដើមរដូវ ជាហេតុធ្វើឱ្យការនាំចេញគ្រាប់ស្វាយចន្ទីសើមទៅក្រៅប្រទេសមានការធ្លាក់ចុះ ស្របពេលបាតុភូតអែលនីណូបង្កឱ្យទិន្នផលស្វាយចន្ទីនៅលើពិភពលោកមានការធ្លាក់ចុះ។ នេះបើយោងតាម លោក អួន ស៊ីឡុត ផ្ដល់បទសម្ភាសន៍ជាមួយសារព័ត៌មានកាលពីពេលថ្មីៗនេះ។ លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា ... Read More »

ក្រសួងបរិស្ថានប្រារព្ធទិវាបរិស្ថានជាតិ និងបរិស្ថាន ពិភពលោក៥មិថុនា ឆ្នាំ២០២៤ ក្រោមប្រធានបទ “ការកែប្រែគុណភាពដី រហោស្ថានកម្ម និងធន់នឹងគ្រោះរាំងស្ងួត”

ខេត្តប៉ៃលិន ៖  នាថ្ងៃទី១១ ខែមិថុនា ឆ្នាំ ២០២៤ នាយកដ្ឋានព័ត៌មាន និងផ្សព្វផ្សាយបរិស្ថាន នៃអគ្គនាយដ្ឋានចំណេះដឹងព័ត៌មាន និងផ្សព្វផ្សាយបរិស្ថាន ក្រសួងបរិស្ថាន ប្រារព្ធទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥មិថុនា ក្រោមប្រធានបទ៖ ... Read More »

«សម្តេចម៉ែ ព្រះរាជទានព្រះរាជសម្ធិផលជូនប្រជានុរាស្រ្តខេត្តកំពង់ឆ្នាំង និងខេត្តកំពង់ស្ពឺ សរុបចំនួន ១១មុឺនដុល្លារអាមេរិក»

ខេត្តកំពង់ឆ្នាំង ៖ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្រោមព្រះរាជតម្រិៈដង្ហែតាមព្រះរាជគំរូវីរភាពដ៏ឧត្តុង្គឧត្តម នៃព្រះករុណា ព្រះបរមរតនកោដ្ឋ ព្រះវររាជបិតាស្ថាបនាជាតិ ... Read More »

លោករដ្ឋមន្រ្តី ក្រសួងព័ត៌មាន ៖ រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ខ្ពស់លើបញ្ហាដែលបង្កឡើងដោយគ្រឿងស្រវឹង

ភ្នំពេញ ៖ លោករដ្ឋមន្រ្តី នេត្រ ភក្ត្រា ប្រធានក្រុមការងារគ្រប់គ្រងការផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង បានថ្លែងថា  រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ខ្ពស់លើបញ្ហាដែលបង្កឡើងដោយគ្រឿងស្រវឹង,ការប្រើប្រាស់គ្រឿងស្រវឹងនាំឱ្យកើតចេញជាបញ្ហាផ្សេងៗដូចជាគ្រោះថ្នាក់ចរាចរណ៍ ការជំរុញដល់ការសេពគ្រឿងញៀន ការជួញដូរផ្លូវភេទ និងការឆ្លងមេរោគអេដស៍ជាដើម, ។ ការថ្លែងនេះធ្វើឡើងក្នុងឱកាស លោក ... Read More »

ពលរដ្ឋស្នើសុំបន្ធូរបន្ថយការនេសាទ ខណៈជីវភាពគ្រួសារកំពុងប្រឈមបញ្ហាសេដ្ឋកិច្ច

ខេត្តពោធិ៍សាត់ ៖ ប្រជានេសាទប្រមាណ៦០នាក់មកពីឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់ បានប្រមូលគ្នានៅមុខសាលាខេត្តពោធិ៍សាត់ រយៈពេល២ថ្ងៃហើយ គឺថ្ងៃទី១០និងទី១១ ខែមិថុនា ឆ្នាំ២០១៤ ដើម្បីស្នើសុំការសម្របសម្រួលពីរដ្ឋបាលខេត្ត ជាពិសេសមន្ត្រីជំនាញរដ្ឋបាលជលផល ក្នុងការបន្ធូរបន្ថយការនេសាទ(អូសលៀស)ព្រោះសេដ្ឋកិច្ចគ្រួសាររបស់ពួកគាត់កំពុងជួបផលលំបាក ។ ការស្នើសុំបន្ធូរបន្ថយក្នុងការនេសាទ(អូសលៀស)ពីសំណាក់ប្រជានេសាទខាងលើ  ... Read More »