ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានជាតិ

ប្រទះឃេីញសពបុរសម្នាក់ដេកស្លាប់ក្នុងដីឡូត៍មួយកន្លែងមិនដឹងមូលហេតុ

ភ្នំពេញ​៖​ បុរសម្នាក់ត្រូវបានប្រជាពលរដ្ឋប្រទះឃេីញដេកស្លាប់ក្រោមដេីមអម្ពិលទឹកក្នុងដីឡូត៍មួយកន្លែង​ ស្ថិតក្នុងភូមិស្ងួនពេជ្រ សង្កាត់កន្ទោក​ ខណ្ឌកំបូល​ រាជធានីភ្នំពេញ​ បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង៩និង៣០នាទីព្រឹក​ ថ្ងៃទី៦​ ខែសីហា​ ឆ្នាំ២០២០​ ដោយមិនដឹងថាជាករណីអត្តឃាតឬឃាតកម្មនោះទេ។ សពជនរងគ្រោះមិនទាន់ស្គាល់អត្តសញ្ញាណនៅឡេីយ មានអាយុប្រហែល៣០ឆ្នាំ។ តាមប្រភពព័ត៌មានបានឲ្យដឹងថា​ កាលពីថ្ងៃទី៥​ ... Read More »

សម្តេចក្រឡាហោម ស ខេង ជំរុញឲ្យបន្តតាមដានស្រាវជ្រាវ និងស្វែងរកមេខ្យល់ជួញដូរមនុស្ស ត្រូវតែបង្ក្រាប

ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង បានជំរុញឲ្យក្រុមការងារអនុវត្តន៍ច្បាប់ បន្តតាមដានស្រាវជ្រាវ និងស្វែងរកមេខ្យល់ជួញដូរមនុស្ស ដើម្បីបង្ក្រាបឲ្យបានទាន់ពេលវេលា។ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) ... Read More »

អន្តរក្រសួង បានប្រជុំដើម្បីពិនិត្យ និងពិភាក្សាលើ “សេចក្ដីព្រាងយុទ្ធសាស្រ្តស្តីពីការបើកដំណើរការគ្រឹះស្ថានសិក្សាឡើងវិញ”

ភ្នំពេញ៖ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (គ.ស.ហ) បានដឹកនាំកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិនិត្យ និងពិភាក្សាលើ “សេចក្ដីព្រាងយុទ្ធសាស្រ្តស្តីពីការបើកដំណើរការគ្រឹះស្ថានសិក្សាឡើងវិញ” ។ ក្នុងកិច្ចប្រជុំនេះ ... Read More »

លោក ឃួង ស្រេង ៖ណែនាំដល់មន្ទីរជំនាញត្រូវលុប បំបាត់កន្លែងលក់ហ្គាសអាណាធិបតេយ្យ អោយអស់ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ណែនាំដល់អាជ្ញាធរខណ្ឌ មន្ទីរជំនាញត្រូវលុបបំបាត់កន្លែងលក់ហ្គាសអាណាធិបតេយ្យ អោយអស់ក្នុងភូមិសាស្រ្ត រាជធានីភ្នំពេញ ដើម្បីកាត់បន្ថយហានិភ័យគ្រោះថ្នាក់របស់ប្រជាពលរដ្ឋ។ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានណែនាំដល់អាជ្ញាធរខណ្ឌ និងមន្ទីរជំនាញពាក់ព័ន្ធត្រូវសហការគ្នាជាមួយនឹងអាជ្ញាធរខណ្ឌទំាង១៤ ... Read More »

អង្គភាពទ័ពចំនួន០៣បន្ថែមទៀត បន្តទទួលបានអំណោយពីលោក ហ៊ុន ម៉ាណែត និងលោកស្រី

ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងលោកស្រី បានជួយឧបត្ថម្ភអង្គភាពទ័ពចំនួន៣ ក្នុងនោះ កងឯកភាព កងកិត្តិយស ត្រែទ័ព ចំណុះទីចាត់ការហ្វឹកហ្វឺនអគ្គបញ្ជាការនូវរថយន្តPick-Up ១គ្រឿង ... Read More »

កម្លាំងនគរបាលខណ្ឌសែនសុខឃាត់ខ្លួនជនសង្ស័យម្នាក់ករណីជួញដូរគ្រឿងញៀន

ភ្នំពេញ ៖នៅថ្ងៃទី៥ខែសីហាឆ្នាំ២០២០ វេលាម៉ោង១៩ និង០០នាទីយប់ កម្លាំងនគរបាលប៉ុស្តិ៍ឃ្មួញ សហការជាមួយផ្នែកជំនាញឃាត់ខ្លួនជនសង្ស័យ១នាក់ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចផ្លូវបេតុង ក្នុងភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។ ជនសង្ស័យឈ្មោះ​ យន់ បូណា  ភេទប្រុស អាយុ២៩ឆ្នាំ ... Read More »

សម្តេច ហេង សំរិន អញ្ជើញជាអធិបតី កិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា

ភ្នំពេញ៖ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានបើកកិច្ចប្រជុំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នាព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង ៩:០០នាទី នៅវិមានរដ្ឋសភា។ អង្គប្រជុំបានលើកយករបៀបវារៈចំនួន៣ មកធ្វើការពិភាក្សា ... Read More »

ឆេះកន្លែងស្នាក់នៅរបស់កម្មករជនជាតិចិនក្នុងរោងចក្រម៉ាស្ទ័រ ប្លេកស្មិតមេថលផ្អើលទាំងយប់​នៅក្រុងបាវិត

ខេត្តស្វាយរៀង​៖​ មានករណីអគ្គិភ័យឆាបឆេះនៅក្នុងរោងចក្រម៉ាស្ទ័រ ប្លេកស្មិតមេថល ផលិតគ្រឿងសង្ហារិមក្នុងតំបន់សេដ្ឋកិច្ចពិសេសសានតុងបណ្ដាលឱ្យកន្លែងស្នាក់នៅរបស់កម្មករជនជាតិចិនធ្វើអំពីដែកប្រក់ស័ង្កសី ឆេះសន្ធោសន្ធៅដែលគេសង្ស័យថាអាចបណ្តាលមកពីឆ្លងចរន្តអគ្គិសនី។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី៥ ខែសីហា​ ឆ្នាំ​២០២០​ នៅរោងចក្រ ម៉ាស្ទ័រ ប្លេកស្មិតមេថល ផលិតគ្រឿងសង្ហារិមក្នុងតំបន់សេដ្ឋកិច្ចពិសេសសានតុង​ ស្ថិតក្នុងភូមិជ្រៃធំ​ សង្កាត់ព្រៃអង្គញ់ ក្រុងបាវិត​ ... Read More »

អភិបាលខេត្តកណ្តាល បើកកិច្ចប្រជុំដោះស្រាយវិវាទ រវាងកម្មកររោងចក្រចំនួន២ នៅក្រុងតាខ្មៅ

ខេត្តកណ្តាល៖ នៅរសៀលថ្ងៃពុធ ១រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០ លោក គង់ សោភ័ណ្ឌ អភិ ... Read More »

ច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់និងបើកឲ្យរថយន្តដឹកទំនិញបណ្ដោះអាសន្នមុនកសាងរចនាសម្ព័ន្ធ

ខេត្តបន្ទាយមានជ័យ៖មានប្រសាសន៍ជាមួយក្រុមការងារនិងអាជ្ញាធរខេត្តបន្ទាយមានជ័យល្ងាចម៉ោង៤ថ្ងៃទី៥ខែកក្កដាឆ្នាំ២០២០នៅមាត់ច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់ក្រុងប៉ោយប៉ែត បានណងអៀនក្នុងការអញ្ជើញត្រួតពិនិត្យការសាងសង់របស់ក្រុមហ៊ុនCMម៉ៅការលោកស៊ិនចាន់ថុលទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូនថា៖លោកអញ្ជើញមកនេះដើម្បីពិភាក្សា​ជាមួយក្រុមហ៊ុនសាងសង់ក៏ដូចជាប្រឹក្សាបច្ចេកទេសក្នុងការរីកចម្រេីនអគារដ្ឋបាលច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់តាមរបាយការណ៍របស់ក្រុមហ៊ុនបញ្ជាក់ថាការសាងសង់អគាររដ្ឋបាលធ្វើបានតែ៥%យ៉ីតប្រហែល២% ។លោកស៊ិនចាន់ថុលទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូនបញ្ជាក់បន្ថែមថាលោកមិនអាចរងចាំរយៈពេលសាងសង់២១ខែបានទេ យើងរកនីតិវិធីបើកច្រកស្ទឹងបត់បណ្ដោះអាសន្នមុនគម្រោង។ ដូច្នេះក្រសួងសាធារណៈការនិងដឹកជញ្ជូនរៀបចំធ្វើផ្លូវជាស្នែងក្របីបណ្ដោះអាសន្នធ្វើយ៉ាងណាឲ្យចរាចរណ៍រថយន្តដឹកទំនិញពីប្រទេសថៃមកកម្ពុជា កម្ពុជាទៅថៃ ប៉ុន្តែចំពោះឯកសារគឺត្រូវសម្របសម្រួលនៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតធ្វើយ៉ាងនេះដោយសារតែយើងមិនទាន់មានអគារដ្ឋបាលនៅទីតាំងមាត់ច្រកទ្វារព្រំដែនស្ទឹងបត់។ លោកស៊ិនចាន់ថុលទេសរដ្ឋមន្រ្តី មានប្រសាសន៍បញ្ជាក់បន្ថែមថាលោកមិនរ់ងចាំការសាងសង់របស់ក្រុមហ៊ុនCMដែលមានរយៈពេល២១ខែនោះទេកំពុងតែពិភាក្សារជាមួយភាគីថៃ កាលមិនទាន់មានជម្ងឺថ្មី(covid19)។ ត្រៀមនិងជួបជាមួយភាគីថៃលោករដ្ឋមន្ត្រីដឹកជញ្ជូនថៃនៅច្រកទ្វារខាងលើប៉ុន្តែដោយសារ(covid19)លោករដ្ឋមន្ត្រីក្រសួងសាធារណៈការថៃលោកបានខកខានមិនបានអញ្ជើញមកដូច្នេះយើងក៏មិនបានជួបគ្នាពិភាក្សារឿងច្រកទ្វារព្រំដែនស្ទឹងបត់ ... Read More »

រដ្ឋមន្ត្រីទេសចរណ៍៖ ក្នុងខែកក្កដា ឆ្នាំ២០២០ កម្ពុជាទទួលបានភ្ញៀវទេសចរផ្ទៃក្នុងជាង ៧៤ម៉ឺននាក់

ភ្នំពេញ៖ លោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានឱ្យដឹងថា ៖ សម្រាប់ខែកក្កដា ឆ្នាំ២០២០នេះ ភ្ញៀវទេសចរផ្ទៃក្នុងដែលបានធ្វើដំណើរកម្សាន្តទូទាំងប្រទេសមានចំនួនសរុប ៧៤០,០២៨នាក់ កើនឡើង ១៥.២% ធៀបនឹងខែមិថុនា ក្នុងនោះមានភ្ញៀវជាតិមាន ... Read More »

រថយន្តពីរគ្រឿងបុកគ្នាខូចខាតទាំងសងខាងហើយបញ្ចប់រឿងត្រឹមប្រាក់៤៥០០ដុល្លារ

ភ្នំពេញ​៖ ជនជាតិចិនបើករថយន្តលឿន​ ខណៈ​មេឃ​កំពុង​តែ​ភ្លៀង ក៏រេ​ចង្កូត​ជ្រុល​ទៅបុក​រថយន្តតូយ៉ូតា​ព្រូស​ពេញទំហឹង​បណ្ដាល​ឲ្យរង​ការខូចខាតទាំងសងខាង​តែសំណាងល្អ​មិនមាន​អ្នករងរបួស​ឡើយ។​ ហេតុការណ៍នេះបានកើតឡើងនៅ​ម៉ោង​១០​និង​៣០​នាទី​យប់ ថ្ងៃទី​៥ ខែសីហា ឆ្នាំ​២០២០ ​ស្ថិត​នៅតាម​បណ្ដោយ​ផ្លូវ​៦០​ម៉ែត្រ​ ​ក្នុងសង្កាត់​ព្រែកកំពឹស ​ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។​ ​ប្រភពព័ត៌មាននៅ​កន្លែងកើតហេតុបាន​ឲ្យ​ដឹងថា មុនពេល​កេី​ត​ហេតុ គេ​បានឃើញ ... Read More »

នគរបាលខណ្ឌចំការមនឃាត់ខ្លួនជនជាតិចិន២នាក់ករណីចាប់បង្ខាំងមនុស្សជំរិតទារប្រាក់

ភ្នំពេញ ៖ជនជាតិចិន២នាក់ដែលចាប់បង្ខាំងមនុស្សជំរិតទារប្រាក់ត្រូវបាននគរបាលខណ្ឌចំការមនឃាត់ខ្លួនកាលពីថ្ងៃទី៤ ខែសីហា ឆ្នាំ២០២០ វេលា ម៉ោង២១៖៣០នាទីយប់ នៅចំណុចផ្សារយីហោឆែវភាយជីងជៀ ក្នុងផ្សារចិនក្បែរកោះពេជ្រ ផ្លូវលេខ៧៨ ក្រុម៧៨ ភូមិ១៤  សង្កាត់ទន្លេបាសាក់  ខណ្ឌចំការមន រាជធានីភ្នំពេញ ។ ... Read More »

ថ្ងៃនេះ ព្យាបាលអ្នកជំងឺកូវីដ-១៩ ចំនួន៨នាក់ជាសះស្បើយ និងមិនមានអ្នកឆ្លងថ្មីទេ

ភ្នំពេញ៖ នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាល បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីជាសះស្បើយអ្នកជំងឺកូវីដ-១៩ ចំនួន០៨នាក់ និងមិនមានរកឃើញករណីឆ្លងថ្មីនោះទេ។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ឱ្យដឹងថា ៖ អ្នកជាសះស្បើយទាំង៨នាក់នោះរួមមាន៖ ក្រុមកងទ័ពមួកខៀវ អង្គការសហប្រជាជាតិរបស់កម្ពុជា ... Read More »

សម្តេចតេជោ ហ៊ុន សែន៖ សូមបងប្អូនប្រជាពលរដ្ឋយកចិត្តទុកដាក់ថែរក្សាសុខភាពអោយបានល្អ នៅក្នុងរដូវភ្លៀងធ្លាក់​

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០២០ បានមានប្រសាសន៍ថា៖ ខ្ញុំសូមអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋយកចិត្តទុកដាក់ថែរក្សាសុខភាពអោយបានល្អ នៅក្នុងរដូវភ្លៀងធ្លាក់​ ដោយសារមួយរយៈចុងក្រោយនេះ​មានភ្លៀងនិងខ្យល់កន្ត្រាក់ជាច្រើនលើក ច្រើនសារ​ដែលបានបំផ្លាញផ្ទះសម្បែងប្រជាលរដ្ឋអស់ជាច្រេីនខ្នង។ ... Read More »

មន្ទីរអភិវឌ្ឍន៍ជនបទខេត្តបើកកិច្ចប្រជុំការងារបច្ចេកទេសវិស័យផ្គត់ផ្គង់ទឹកស្អាត ឆមាសទី១ និង លើកទិសដៅការងារ សម្រាប់ឆមាសទី២

ខេត្តស្ទឹងត្រែង: នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២០ ក្នុងសាលប្រជុំមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត មានរៀបចំកិច្ចប្រជុំ​ក្រុមការងារបច្ចេកទេសវិស័យផ្គត់ផ្គង់ទឹកស្អាត និងលើកកម្ពស់អនាម័យជនបទ ឆមាសទី ១ និង លើកទិសដៅការងារ សម្រាប់ឆមាសទី២ ក្រោមអធិបតីភាព លោកដួង ពៅ ... Read More »

រថយន្តព្រូសបុកកង់បីខ្មែរដាច់ជាពីរហេីយរត់​ ត្រូវរថយន្តទំនេីបLexusRX350ដេញតាមទៅបុករថយន្តដឹកប្រេងចំណុះ36000L​រងការខូចខាតយ៉ាងដំណំ

   ភ្នំពេញ​ ៖​ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់​មួយបានកេីតឡេីង​ ដែលបង្កដោយរថយន្តម៉ាកព្រូសមួយគ្រឿងបេីកបុកកង់បីខ្មែរដាច់ជាពីរនិងរងរបួសធ្ងន់ម្នាក់​ រួចហេីយក៏ព្យាយាមបេីករត់​ តែត្រូវរថយន្តស៊េរីទំនេីបម៉ាកLexusRX350​ ឃេីញទេីសពេក​ ក៏ដេញតាមយ៉ាងលឿនខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុករថយន្តដឹកប្រេងចំណុះ36000L​កំពុងឆ្លងផ្លូវ​ចំពីចំហៀងពេញទំហឹង​ បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ​ បង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋ​ដែលកំពុងធ្វេីដំណេីរកាលពីវេលាម៉ោង១​ និង៤០នាទីរំលងអធ្រាត្រ​ ឈានចូលថ្ងៃទី​៦​ ខែសីហា​ ឆ្នាំ​២០២០​ ... Read More »

វ៉ាន់ វល័ក្ខ ចេញមុខរិះគន់ចំៗទៅបុគ្គលិកហាង Best Food ប្រើប្រាស់សម្តីមិនសមរម្យដាក់ភ្ញៀវ

ភ្នំពេញ៖ តារាសម្តែងស្រីសិចស៊ី កញ្ញា វ៉ាន់ វល័ក្ខ បានបញ្ចេញសាររិះគន់ខ្លាំងៗទៅកាន់បុគ្គលិកហាងផ្នែកសន្តិសុខនៃហាងលក់អាហារល្បីឈ្មោះយីហោ”Best Food “ ថាបានប្រើប្រាស់ពាក្យសម្តីមិនសមរម្យនិងមិនឲ្យតម្លៃមកលើភ្ញៀវ។ ​ហេតុការណ៍នេះបានកើតឡើងកាលពីល្ងាចថ្ងៃទី០៥ ខែសីហា ឆ្នាំ ២០២០គ្រាដែលនាងបានចេញពីនាងបានចូលទៅហាងខាងលើដើម្បីទទួលទានអាហា។ តារាស្រីរូបនេះបានបង្ហោះសាររិះគន់ខ្លាំងៗ ដោយស្នើឲ្យម្ចាស់ហាងធ្វើការអប់រំបុគ្គលិករបស់ខ្លួនឡើងវិញក្រោយពីប្រើប្រាស់ពាក្យសម្តីមិនសមរម្យមករកនាង ... Read More »

ឆានុន និង ម៉ូលីកា ចេញខែកូនស្រីដ៏គួរឲ្យខ្នាញ់

ភ្នំពេញ៖អតីតតារាសម្តែង លោក ហុង ឆានុន និង អតីតតារាចម្រៀង អ្នកនាង ម៉ូលីកា បានរៀបចំពិធីថ្ងៃចេញខែកូនស្រីរបស់ពួកគេហើយតាមទំនៀមទម្លាប់ខ្មែរ។ កម្មវិធីនេះត្រូវបានរៀបចំឡើងនៅគេហដ្ឋានរបស់ពួកគេចាប់ពីព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០និងក្រោមវត្តមានអ្នកសិល្បៈចូលរួមមួយចំនួនផងដែរ។ ​ក្រោយពីរៀបមង្គលការអស់រយៈពេលជិតមួយឆ្នាំរួចមក អតីតតារាសម្តែង លោក ... Read More »

នៅយប់ថ្ងៃទីសីហា៥នេះ! សពស្ត្រីខ្មែរម្នាក់ ដែលត្រូវខ្មាំន់កាំភ្លើងបាញ់សម្លាប់នៅក្នុងកាស៉ីណូ ប្រទេសថៃនោះ ត្រូវបញ្ជូនមកមាតុប្រទេសវិញ

ភ្នំពេញ៖ លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានយ៉ាងដូច្នេះថា៖ សពស្ត្រីខ្មែរម្នាក់ដែលបានស្លាប់ដោយសារការបាញ់ប្រហារគ្នា នៅរាជធានីបាងកក ប្រទេសថៃ នឹងត្រូវបញ្ជូនមកមាតុប្រទេសវិញ នៅយប់ថ្ងៃទី០៥ ខែសីហាឆ្នាំ២០២០នេះ។ លោក កុយ គួង បានបញ្ជាក់ទៀតថា៖ ... Read More »

ព្រះមហាក្សត្រចេញព្រះរាជសារចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ និងសោកស្តាយចំពោះសោកនាដកម្មដ៏រន្ធត់ នៅលីបង់

ភ្នំពេញ៖ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្តេចសព្វព្រះរាជហឫទ័យប្រោសព្រះរាជទានព្រះរាជសារជូនចំពោះ លោកនាយឧត្តមសេនីយ៍ MICHEL AOUN ប្រធានាធិបតី នៃសាធារណរដ្ឋលីបង់ ដើម្បីចូលរួមមរណទុក្ខយ៉ាងក្រៀមក្រំ ... Read More »

ខ្លាពពក មានវត្តមាននៅក្នុងខេត្តព្រះវិហារ និងស្ថិតក្នុងបញ្ជីក្រហម IUCN

ភ្នំពេញ៖ នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០ ខ្លាពពក ត្រូវបានកត់ត្រាក្នុងបញ្ជីរបស់អង្គការ IUCN ជាប្រភេទសត្វកំពុងរងការ គំរាម កំហែង នៅលើពិភពលោក។ ទីជម្រករបស់ខ្លាពពកនៅទូទាំងតំបន់អាស៊ីអាគ្នេយ៍ កំពុង ទទួលរងការបាត់បង់ធ្ងន់ធ្ងរដោយសារមានការកាប់ព្រៃខុសច្បាប់និងការអភិវឌ្ឍតំបន់កសិកម្ម។ តំបន់ដែលបានទទួលរងការបំផ្លិចបំផ្លាញទាំងនេះ ... Read More »

លោកស្រី ហ៊ុន ស៊ីណាត និយាយចំៗអោយ Love Riya និងស្នើអោយសមត្ថកិច្ចចាត់វិធានការ រឿងនាងនិយាយព័ត៌មានមិនពិត ប៉ះពាល់ដល់សន្តិសុខសង្គម

ភ្នំពេញ៖ រឿងរ៉ាវអ្នកលេង Facebook និងជាអ្នកលក់ឡេល្បីម្នាក់ គឺអ្នកនាង Love Riya បង្កើតជាឆាកថាខ្លួនត្រូវបានចោរចូលគាស់ផ្ទះយកទូដែក ដោយនាងនិយាយថាបាត់លុយអស់៣០ម៉ឺនដុល្លារ ត្រូវបានលោកស្នងការខេត្តកណ្តាល បញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា ករណីខាងលើគឺមិនមានបាត់បង់ទ្រព្យសម្បត្តិ សូម្បីតែប្រាក់មួយរយរៀលនោះឡើយ ហើយសមត្ថកិច្ចក៏បានតាមដានស្រាវជ្រាវស្វែងរកមុខសញ្ញាផងដែរ។ លោកឧត្តមសេនីយ៍ត្រី ... Read More »

លោក ហ៊ុន ម៉ាណែត ចាត់ទុកនិស្សិតមានឱកាសបានសិក្សានៅជប៉ុន ជាធនធានដ៏មានសក្តានុពលសម្រាប់កម្ពុជា

ភ្នំពេញ៖ និស្សិតមានឱកាសបានសិក្សានៅជប៉ុន ជាធនធានដ៏មានសក្តានុពលសម្រាប់កម្ពុជា។ នេះជាការថ្លែងពី លោក ហ៊ុន ម៉ាណែតនាឱកាសអញ្ជើញសំណេះសំណាល និងផ្តាំផ្ញើដល់បេក្ខភាពនិស្សិតជ័យលាភីដែលបានចូលរួមចំនួន ៤៨នាក់ ដែលនឹងទៅបន្តសិក្សានៅប្រទេសជប៉ុននាពេលខាងមុខ ។ លោក ហ៊ុន ម៉ាណែត បានចាត់ទុកនិស្សិតដែលទទួលបានអាហារូបករណ៍ចេញទៅសិក្សានៅជប៉ុន ... Read More »

ក្រសួងទេសចរណ៍ចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយអង្គការស្វីសខន់ថាក់ ដើម្បីគាំទ្រលើការ បណ្តុះបណ្តាលវិជ្ជាជីវៈទេសចរណ៍នៅភូមិភាគឦសានសម្រាប់ឆ្នាំ២០២០-២០២៤

ភ្នំពេញ ៖ កាលពីរសៀលថ្ងៃទី៥ ខែសីហា ឆ្នាំ២០២០ នៅទីស្តីការក្រសួងទេសចរណ៍ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោកស្រី Naddia Ottiger នាយិការងទីភ្នាក់ងារស្វីុសសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ ... Read More »

ជិះម៉ូតូអត់ពាក់មួកសុវត្ថិភាពជួបកម្លាំងអនុវត្តច្បាប់ចរាចរណ៍បើកគេចដួលទាំង២នាក់ឆែកឃើញថ្នាំញៀនមួយកញ្ចប់ជាប់ខ្នោះតែម្តង

ភ្នំពេញ៖បុរសញៀនថ្នាំ ២នាក់ ត្រូវបានកម្លាំងនគរបាលការិយាល័យ ចរាចរណ៍ផ្លូវគោក និងនគរបាលអន្តរាគមន៍ ដែលបានដាក់គោលដៅត្រួតពិនិត្យ និងពង្រឹងច្បាប់ចរាចរណ៍ ផ្លូវគោកដេញឃាត់ខ្លួនបាន ព្រមទាំងដកហូតថ្នាំញៀន ១កញ្ចប់ ខណះពេល ដែលពួកគេ មកពីទិញថ្នាំញៀន យកទៅប្រើប្រាស់ រួចជិះម៉ូតូអត់កញ្ចក់និងអត់ពាក់មួកហើយសមត្ថកិច្ចហៅផាកពិន័យស្រាប់តែផ្តួលម៉ូតូរត់គេច។ ... Read More »

ថ្ងៃទី​០៥ សីហា រកឃើញ​មធ្យោបាយ​ល្មើស​ចំនួន ១,០៦១​គ្រឿង ត្រូវបាន​ផាកពិន័យ

ភ្នំពេញ៖ លទ្ធផល​ត្រួតពិនិត្យ​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្ងៃទី​០៥ សីហា រកឃើញ​មធ្យោបាយ​ល្មើស​ចំនួន ១,០៦១​គ្រឿង ត្រូវបាន​ផាកពិន័យ​តាម​អនុក្រឹត្យ​លេខ​៣៩ នៅ​ទូទាំងប្រទេស​។ នេះបើយោងតាម របាយការណ៍​ពី​នាយកដ្ឋាន​នគរ​បាលច​រាច​រណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ នៅ​ថ្ងៃទី​០៥ ខែសីហា ឆ្នាំ​២០២០ ។ សូមបញ្ជាក់ថា៖ ... Read More »

រដ្ឋមន្រ្ដីក្រសួងព័ត៌មានអំពាវនាវកុំចាត់ទុកអ្នកសារព័ត៌មានជាសត្រូវ និងជាអ្នកប្រឆាំង

ភ្នំពេញ៖ វិទ្យុជាតិកម្ពុជា បានដកស្រង់ប្រសាសន៍រដ្ឋមន្រ្ដីក្រសួងព័ត៌មាន មកអធិប្បាយថា៖ លោករដ្ឋមន្រ្ដីក្រសួងព័ត៌មាន បានអំពាវនាវ កុំចាត់ទុកអ្នកសារព័ត៌មានជាសត្រូវ និងជាអ្នកប្រឆាំង អោយសោះ​ខណៈអ្នកសារព័ត៌មានមានតួនាទីសំខាន់ក្នុងការសរសេរព័ត៌មានពិតដើម្បីផ្សព្វផ្សាយជូនដល់សាធារណជនទូទៅ។ រដ្ឋមន្រ្ដីក្រសួងព័ត៌មានបានស្នើរឱ្យគ្រប់ភាគីពាក់ព័ន្ធទំាងអស់អោយលុបបំបាត់ការចោទប្រកាន់លើ​អ្នកសារព័ត៌​មាន​ដែលបានផ្សព្វផ្សាយព័ត៌មានជាក់ស្ដែងពីខ្លួន និងសង្គម ហើយកុំចាត់ទុកពួកគេជាសត្រូវ និងជាអ្នកប្រឆាំង ព្រោះវា​អាចធ្វើឲ្យ​បាត់បង់ព័ត៌មានពិតនៅក្នុងសង្គម។ ថ្លែងក្នុងសន្និសីទសារព័ត៌មាន ... Read More »

Update ៖ រន្ធត់ណាស់! រថយន្តធំបុកនិងកិនរថយន្តតូច៤គ្រឿង ម៉ូតូ២ គ្រឿងនៅស្រុកពញាក្រែក

ខេត្តត្បូងឃ្មុំ៖ គួរឱ្យរន្ធត់ខ្លាំងណាស់ក្រោយពីឃើញករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត៥គ្រឿង បុកកិនលើគ្នា និង បុកកិនលើម៉ូតូ២គ្រឿងទៀត ប៉ុន្តែវាពិតជា មួយម៉ឺនសំណាងហើយដែលក្នុងហេតុការណ៍នេះមិនមានមនុស្សរងរបួសនិងស្លាប់នោះ ។ ដោយឡែកអ្នកបើកបររថយន្តធំដែលបង្កគ្រោះថ្នាក់នេះត្រូវបាន សមត្ថកិច្ចចាប់ឃាត់ខ្លួនបានបញ្ជូនទៅ កាន់អធិការដ្ឋាននគរបាលស្រុកពញាក្រែកភ្លាមៗផងដែរ។ ប្រភពព័ត៌មានពីសមត្ថកិច្ចមូលដ្ឋានបាន ឱ្យដឹងថា មានហេតុការណ៍ដ៏រន្ធត់ ... Read More »

លោក ឃួង ស្រេង ជំរុញឲ្យមន្ដ្រីជំនាញនៅខណ្ឌនីមួយៗ បន្ដចុះធ្វើអត្ដសញ្ញាណកម្មឲ្យបានលឿនដើម្បីងាយស្រួលគ្រប់គ្រង

ភ្នំពេញ៖ លោក ឃួង ស្រេង បានជំរុញឲ្យមន្ដ្រីជំនាញនៅខណ្ឌនីមួយៗបន្ដចុះធ្វើអត្ដសញ្ញាណកម្មឲ្យបានលឿនចំពោះបុរីឯកជននីមួយៗ ដើម្បីខ្លួនងាយគ្រប់គ្រង ត្រូវបន្ដចុះសុំសហការឲ្យបានល្អជាមួយម្ចាស់បុរីដែលស្ថិតនៅក្នុងដែន សមត្ដកិច្ចរបស់ខ្លួនគ្រប់គ្រង ។ ត្រូវចាត់វិធានការផ្លូវច្បាប់ចំពោះបុរីណាដែលអត់មានច្បាប់ ហើយមិនមានការការពារសុវត្ថិភាព សន្ដិសុខសាធារណៈជូនបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងបុរីនោះ។      តាមការបញ្ជាក់ឲ្យដឹងពីលោក ... Read More »