ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានជាតិ

សកម្មជន​ គណបក្ស​សង្គ្រោះ​ជាតិ​ នៅរដ្ឋកាលីហ្វ័នីញ៉ា សហរដ្ឋអាមេរិក​ បានធ្វើ​លិខិត​គោរព​ជូន​សម្ដេច​តេជោ​ ហ៊ុន​ សែន​ និង​ ក្រុម​គ្រួសារ​ ដោយបានទទួលស្គាល់កំហុសឆ្គងរបស់ខ្លួន

សហរដ្ឋអាមេរិក ៖ មនុស្សមានកំហុស ហើយទទួលស្គាល់កំហុសខ្លួនឯង ព្រមទាំងកែប្រែកំហុសទៀត ចាត់ទុកថាជាពលរដ្ឋអាចយល់ពីផ្លូវច្បាប់ ជាក់ស្តែង លោក​ យង់​ ណុយ​ ហៅ​ ប្រេឌីយ៉ាំង​ សកម្មជន​ គណបក្ស​សង្គ្រោះ​ជាតិ​ នៅរដ្ឋកាលីហ្វ័នីញ៉ា ... Read More »

Update ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ដឹកនាំសម័យប្រជុំរដ្ឋសភាលើកទី៧ នីតិកាលទី៦

ភ្នំពេញ​៖​ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ដឹកនាំបន្តសម័យប្រជុំរដ្ឋសភាលើកទី៧ នីតិកាលទី៦។ សម័យប្រជុំរដ្ឋសភានាពេលនេះមានរបៀបវារៈចំនួន៤ រួមមាន ការសម្រេចអំពីសុពលភាពនៃអាណត្តិរបស់លោក ស្លេះ ពុនយ៉ាម៉ីន ... Read More »

រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ស្នើឱ្យក្រុមហ៊ុន Walmart ពិនិត្យលទ្ធភាពក្នុងការពង្រីកប្រតិបត្តិការធុរកិច្ចនៅកម្ពុជា និងវិនិយោគលើវិស័យដែលមានសក្តានុពលនានាបន្ថែមទៀត

ទីក្រុងវ៉ាស៊ីនតោន៖ បេី​យោង​តាមប្រភពព័ត៍មានពី​ក្រសួង​ពាណិជ្ជកម្ម​ បានឱ្យដឹងនៅព្រឹកថ្ងៃ​ពុធ​ទី​១១​ ខែឧសភា​ ឆ្នាំ​២០២២នេះ​ថា៖​ ឆ្លៀតក្នុងឱកាសចូលរួមអមដំណើរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-សហរដ្ឋអាមេរិក លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ... Read More »

ឃាត់ខ្លួនជនសង័្សយម្នាក់ ករណីរក្សាទុក ជួញដូរ ចែកចាយដោយខុសច្បាប់នូវសារធាតុញៀន​ និងកាំភ្លេីងកែច្នៃចំនួន ០២ដើម

    ខេត្ត​បាត់ដំបង ៖ នេះបេី​យោង​តាមប្រភពព័ត៌មានពី​អគ្គស្នងការនគរបាលជាតិ​ នៅព្រឹកថ្ងៃពុធទី១១​ ខែឧសភា​ ឆ្នាំ​២០២២នេះ​ បានឱ្យដឹងថា​ កម្លាំងនគរបាលស្រុករតនមណ្ឌល បានឃាត់ខ្លួនជនសង័្សយម្នាក់ ករណីរក្សាទុក ជួញដូរ ចែកចាយដោយខុសច្បាប់នូវសារធាតុញៀន​ និងកាំភ្លេីងកែច្នៃចំនួន ០២ដើម។  ... Read More »

ករណីឆ្លងកូវីដ-១៩៖​ ​ថ្ងៃនេះបន្តគ្មានអ្នកឆ្លង​ និងគ្មាន​​អ្នក​ជាសះស្បើយ​ ​ ,ខណៈ​​អ្នកជំងឺស្លាប់​​គ្មាន​

ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅព្រឹកថ្ងៃពុធទី​១១ ខែឧសភា​​​​ ឆ្នាំ២០២២នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ គ្មានអ្នកឆ្លង​ និងគ្មានឣ្នកជាសះស្បើយ ខណៈអ្នកជំងឺស្លាប់​​ គ្មាន​។ សូមជម្រាបថា​ នៅក្នុង​សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល​ នៅថ្ងៃទី១០ ខែឧសភា​​​​​​​​ ឆ្នាំ​២០២២​ ... Read More »

បញ្ជូនខ្លួន​ឃាតកម្នាក់ ទៅតុលាការ​ពាក់ព័ន្ធ​ករណីរំលោភសម្លាប់

ខេត្ត​សៀមរាប៖ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប នៅព្រឹក​ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ បានបញ្ជូនជនសង្ស័យម្នាក់ ទៅតុលាការពាក់ព័ន្ធករណី រំលោភសម្លាប់។​  ជនសង្ស័យឈ្មោះ អុក វឿ ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិរវៀង ... Read More »

នាយនគរបាលសាលាភូមិភាគ១ ខេត្តស្ទឹងត្រែង ប្តឹង លោក ដួង វិចិត្រ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តស្ទឹងត្រែង ដល់សម្តេចតេជោ ហ៊ុនសែន

ខេត្តស្ទឹងត្រែង ៖ លោក  ឃុន លីហេង  (ហៅលី លីហេង)មុខរបរ ជានគបាលសាលាភូមិភាគ១(ខេត្ត ស្ទឹងត្រែង បានបង្ខំចិត្ត ប្តឹងលោក ដួង វិចិត្រ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តស្ទឹងត្រែង ... Read More »

រដ្ឋបាលខេត្ត​ព្រះសីហនុ​ បំភ្លឺ​ករណី​បងថ្លៃជាគ្រូបង្រៀនវាយប្អូនថ្លៃស្រីរបួសធ្ងន់ធ្ងរ

ខេត្ត​ព្រះសីហនុ ​៖​ រដ្ឋបាលខេត្ត​ព្រះសីហនុ​ សូមជម្រាបជូនសាធារណជន និងបងប្អូនសារព័ត៌មានមេត្តាជ្រាបថា តាមរបាយការណ៍បឋម កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២ម្សិលមិញនេះ​ ស្នងការដ្ឋាននគរបាលខេត្ដព្រះសីហនុ បានទទួលបណ្ដឹងរបស់ស្ដ្រីឈ្មោះ ហាំង ស៊ីវត្ថិវណ្ណនីដា ពីករណីបុរសឈ្មោះ ស៊ាន ... Read More »

រថយន្តដឹកសំរាម២គ្រឿងជាអំណោយរបស់រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានផ្តល់ជូនរដ្ឋបាលក្រុងសែនមនោរម្យ និងរដ្ឋបាលស្រុកពេជ្រាដា

ខេត្តមណ្ឌលគិរី ៖ នៅព្រឹកថ្ងៃពុធ ១១កើត ខែពិសាខ ឆ្នាំខាល ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែ ឧសភា ឆ្នាំ២០២២ ​​លោក កែវ ... Read More »

អ្នកតំណាងរាស្ត្រ ហ៊ុន ម៉ានី ជំនួសមុខឱ្យគ្រួសារសម្ដេចឧត្តមទេពញាណ ហ៊ុន ណេង ថ្លែងអំណរគុណថ្វាយព្រះមហាក្សត្រនិងជនរួមជាតិដែលបានចូលរួមរំលែកទុក្ខ

ភ្នំពេញ ៖ ជំនួសមុខក្រុមគ្រួសារនៃសពសម្តេចឧត្តមទេពញាណ ហ៊ុន ណេង ទូលព្រះបង្គំជាខ្ញុំ សូមបរមរាជានុញ្ញាតថ្លែងអំណរព្រះរាជគុណថ្វាយព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ... Read More »

ពលករខ្មែរ១៣នាក់និងមេខ្យល់ថៃម្នាក់ត្រូវយោធាថៃឃាត់ខ្លួន

ប្រទេសថៃ ៖ កម្លាំងសមត្ថកិច្ចតាមព្រំដែនកាលពីថ្ងៃទី១០ខែឧសភា ឆ្នាំ២០២២ថា  កម្លាំងទាហានអង្គភាពចំពោះកិច្ចទី១១១ សហការជាមួយកម្លាំងទាហានប្រាណទី១២ បានចុះល្បាតតាមបន្ទាត់ព្រំដែនស្រះកែវ ជាប់ជាមួយខេត្តបន្ទាយមានជ័យ របស់កម្ពុជា បានប្រទះឃើញពលករខ្មែរឆ្លងដែនតាមច្រករបៀង ចូលមកប្រទេសថៃដោយខុសច្បាប់ចំនួន២លើក និងចាប់ឃុំពលករខ្មែរបានចំនួន១៣នាក់ និងមេខ្យល់ម្នាក់។ សមត្ថកិច្ចបានឲ្យដឹងថា បរិវេណដែលជួបការលួចឆ្លងដែនចូលប្រទេសថៃដោយខុសច្បាប់ ... Read More »

សង្កាត់រដ្ឋបាលព្រៃឈើកំពង់ស្វាយសហការជាមួយនឹងកម្លាំងចម្រុះបង្ក្រាបរថយន្តដឹកឈើមួយគ្រឿង

ខេត្តកំពង់ធំ ៖ សមត្ថកិច្ចសង្កាត់រដ្ឋបាលព្រៃឈើកំពង់ស្វាយរួមសហការជាមួយនឹងកម្លាំងសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំនិងមានសម្របសម្រួលនីតិវិធីដោយព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ នៅរសៀលថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២ បានចុះ    បង្ក្រាបបទល្មើសដឹកជញ្ជូនឈើនៅត្រង់ចំណុចភូមិរូង ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដោយការដឹកជញ្ជូនបទល្មើសព្រៃឈើនេះគឺជាឈើអារប្រភេទក្រោមលំដាប់ថ្នាក់ប្រភេទស្ងាវឬខ្ទីងចំនួន ១៣៥សន្លឹកស្មើនិង១ម៉ែត្រគូប៦២០ ដោយគ្មានលិខិតអនុញ្ញាតពីរដ្ឋបាលព្រៃឈើ។ ... Read More »

បើកម៉ូតូវ៉ាជែងមិនគិតពីឧបសគ្គខាងមុខទៅបុករថយន្តកុងតឺន័រនិងរថយន្ដកូរ៉ូឡាបណ្តាលឱ្យស្លាប់ម្នាក់ទាំងយប់

ខេត្តស្វាយរៀង ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏គួរឱ្យរន្ធត់ បណ្ដាលឱ្យបុរសម្នាក់ស្លាប់នៅនឹងកន្លែងកើតហេតុរវាងម៉ូតូហុងដាឌ្រីមដែលបើកវ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់ទៅបុកជាមួយរថយន្តកុងតឺន័រនិងរថយន្ដកូរ៉ូឡា បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិទាំងយប់។    ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១យប់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២ នៅលើផ្លូវជាតិលេខ១ ត្រង់ចន្លោះគីឡូម៉ែត្រលេខ១៣១-១៣២ ស្ថិតក្នុងភូមិស្វាយតឿ សង្កាត់ស្វាយតឿ ក្រុង ស្វាយរៀង ។ ... Read More »

គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាអនុម័តបញ្ចូលរបៀបវារៈចំនួនពីរនៅក្នុងសម័យប្រជុំរដ្ឋសភាព្រឹកថ្ងៃទី១១ ឧសភា

ភ្នំពេញ ៖ នៅមុនបើកបន្តសម័យប្រជុំរដ្ឋសភាលើកទី៧ នីតិកាលទី៦ នាព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២នេះ គណៈកម្មាធិការអិចន្រ្តៃយ៍រដ្ឋសភា បានបើកកិច្ចប្រជុំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដើម្បីអនុម័តលើរបៀបវារៈមួយចំនួន។ នៅក្នុងនោះ ... Read More »

សម្តេចតេជោនិងគណៈប្រតិភូជាន់ខ្ពស់កម្ពុជាអញ្ជើញទៅដល់រដ្ឋធានីវ៉ាស៊ិនតោន សហរដ្ឋអាមេរិកប្រកបដោយសុវត្ថិភាព

វ៉ាស៊ិនតោន៖  នៅវេលាម៉ោង១៧ និង៣៣នាទីល្ងាចថ្ងៃទី១០ ខែឧសភា (ម៉ោងនៅរដ្ឋធានីវ៉ាស៊ិនតោន) ត្រូវនឹង ម៉ោង៦និង៣៣នាទីព្រឹក ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២(ម៉ោងនៅរាជធានីភ្នំពេញ) សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ... Read More »

រថយន្តស៊េរីទំនើបម៉ាក Ford Ranger ពាក់ស្លាកលេខខេមរភូមិន្ទពន្លះបង្គោលភ្លើងបាក់រលំសង្កត់លើរុឺម៉កម៉ូតូកង់បីខ្មែរមួយគ្រឿង រីឯរថយន្តក្រឡាប់ផ្ងារជើងម្ខាង

      ភ្នំពេញ ៖ បុរសម្នាក់បើករថយន្តស៊េរីទំនើបម៉ាកFord Rangerមួយគ្រឿង ពាក់ស្លាកលេខខេមរភូមិន្ទ ក្នុងល្បឿនយ៉ាងលឿន ហើយរេចង្កូតទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវមួយដើមបាក់រលំសង្កត់ទៅលើរុឺម៉កម៉ូតូកង់បីខ្មែរមួយគ្រឿងខណៈដែលម្ចាស់កំពុងដេកលង់លក់ តែសំណាងល្អមិនបណ្តាលឱ្យរងរបួសឡើយ រីឯរថយន្តបង្កបានក្រឡាប់ផ្ងារជើងម្ខាង និងរងការខូចខាតយ៉ាងដំណំផងដែរ ។   ... Read More »

សង្ស័យស្រវឹងស្រាខ្លាំងហើយទើបបើករថយន្តស៊េរីទំនើបម៉ាកBMW ឡើងលើសួនមាត់ទន្លេប៊ិះធ្លាក់ចូលក្នុងទឹកទន្លេ!

     ភ្នំពេញ ៖ បុរសម្នាក់សង្ស័យស្រវឹងស្រាខ្លាំងហើយ បានបើករថយន្តស៊េរីទំនើបម៉ាកBMW មួយគ្រឿងបោះពួយយ៉ាងលឿនជ្រុលទៅបុកខឿនសួនមាត់ទន្លេ បណ្ដាលឱ្យបែកម៉ាស៊ីនរថយន្តហូរប្រេងទៅមុខលែងរួច តែសំណាងល្អហើយដែលមិនជ្រុលធ្លាក់ចូលទៅក្នុងទន្លេ។     ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២ និង ១០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១១ ខែឧសភា ... Read More »

សម្តេចតេជោ ហ៊ុនសែន លើយន្តហោះក៏ត្រូវមើលព័ត៌មានពីសភាការក្នុងប្រទេសនិងក្រៅប្រទេសដែរ

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបង្ហោះសារយ៉ាងខ្លីថា, លើយន្តហោះក៏ត្រូវមើលព័ត៌មានពីសភាពការក្នុងប្រទេសនិងក្រៅប្រទេសដែរ ពិសេសករណីកូវីដ.១៩និងល្បឿននៃការ ចាក់វ៉ាកសាំងជូនប្រជាជនកម្ពុជា។ សូមបញ្ជាក់ថា, នៅថ្ងៃទី១០​ ឧសភា​ ឆ្នាំ២០២២ សម្តេចតេជោ បានមានប្រសាសន៍ថា, ... Read More »

នារីរូបស្រស់បើករថយន្តស៊េរីទំនើបបុករះដើមឈើនិងកន្លែងលក់បន្លែ លក់គុយទាវ បណ្ដាលឱ្យក្មេងប្រុសម្នាក់រងរបួស

ភ្នំពេញ ៖ រថយន្តស៊េរីទំនើបម៉ាកឡង់គ្រីស័រមួយគ្រឿង ដែលបើកបរដោយនារីរូបស្រស់ម្នាក់រួមដំណើរជាមួយនឹងនារីម្នាក់ទៀតបានរេចង្កូតទៅបុករះដើមឈើមួយដើមបាក់រាបដល់ដី រួចហើយបន្តទៅបុកកន្លែងលក់បន្លែ កន្លែងលក់គុយទាវ បណ្តាលឱ្យក្មេងប្រុសម្នាក់រងរបួសដោយរលាកទឹកស៊ុប និងធ្វើឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១ និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី ១១ ខែឧសភា ឆ្នាំ២០២២ នៅខាងត្បូងស្តុកអាងទឹកប្រហែល៥០ម៉ែត្រ តាមបណ្ដោយផ្លូវព្រះមុនីរ៉េត  ... Read More »

លោក ឡេង ប៉េងឡុង ៖ នៅថ្ងៃស្អែក ! រដ្ឋសភានឹងធ្វើការបោះឆ្នោតជ្រើសតាំងអ្នកតំណាងរាស្ត្រ កែប ជុតិមា ដើម្បីចូលកាន់មុខតំណែងជាប្រធានគណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈ នៃរដ្ឋសភា ជំនួសសម្ដេចឧត្តមទេពញាណ ហ៊ុន ណេង

ភ្នំពេញ៖ បើយោងតាមការបញ្ជាក់របស់អ្នកនាំពាក្យ និងជាអគ្គលេខាធិការ រដ្ឋសភា លោក ឡេង ប៉េងឡុង គឺរដ្ឋសភានឹងធ្វើការបោះឆ្នោតជ្រើសតាំងអ្នកតំណាងរាស្ត្រ កែប ជុតិមា ដើម្បីចូលកាន់មុខតំណែងជាប្រធានគណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈ នៃរដ្ឋសភា ជំនួសសម្ដេចឧត្តមទេពញាណ ... Read More »

ថ្នាក់ដឹកនាំរដ្ឋបាលខេត្តកំពង់ចាម អញ្ជើញជួបសម្ដែងការគួរសមសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ

ខេត្តកំពង់ចាម ៖ នៅរសៀលថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២ ថ្នាក់ដឹកនាំរដ្ឋបាលខេត្តកំពង់ចាម ដឹកនាំដោយលោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត និងលោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត អញ្ជើញជួបសម្ដែងការគួរសមជាមួយគណៈប្រតិភូក្រសួងមហាផ្ទៃ ... Read More »

លោករដ្ឋមន្ត្រី វេង សាខុន បានទទួលជួបពិភាក្សាការងារជាមួយក្រុមវិនិយោគិនដែលអញ្ជើញមកពីប្រទេសចិន

ភ្នំពេញ ៖ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ វេលាម៉ោង ១៦:០០នាទី ថ្ងៃអង្គារទី១០ ខែឧសភា ឆ្នាំ២០២២ លោករដ្ឋមន្ត្រី វេង សាខុន បានទទួលជួបពិភាក្សាការងារជាមួយក្រុមវិនិយោគិនដែលអញ្ជើញមកពីប្រទេសចិនទាក់ទងនឹងកាលានុវត្តភាព និងសក្តានុពលនៃការវិនិយោគលើវិស័យកសិកម្មនៅកម្ពុជានាពេលអនាគត។ ... Read More »

សម្ដេចក្រឡាហោម ស ខេង បានអញ្ជើញចូលរួមពិធីបុណ្យខួបគម្រប់៧ថ្ងៃ ឧទ្ទិសកុសលជូនដួងវិញ្ញាណក្ខន្ធសព សម្ដេចឧត្តមទេពញាណ ហ៊ុន ណេង

ខេត្តកំពង់ចាម ៖ នៅព្រឹកថ្ងៃអង្គារ ១០កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី ... Read More »

នគរបាលខណ្ឌសែនសុខកោរសក់អប់រំយុវជនទំនើង៦៦នាក់និងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ៥នាក់

ភ្នំពេញ៖ យុវជនទំនើងដែលសមត្ថកិច្ចខណ្ឌសែនសុខឃាត់ខ្លួននោះត្រូវបានសមត្ថកិច្ចកោរសក់និងធ្វើការអប់រំឱ្យវិលត្រឡប់ទៅផ្ទះវិញចំនួន៦៦នាក់ នៅសល់តែ៥នាក់ដែលជាអ្នកកាន់ដាវ និងកាំបិត ចម្ពាមកៅស៊ូត្រូវបានកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃទី១០ ខែឧសភាឆ្នាំ២០២២ ដើម្បីចាត់ការតាមច្បាប់ពីបទ កាន់កាប់អាវុធ ដោយគ្មានការអនុញ្ញាត។   ជនសង្ស័យទាំង៥នាក់នោះត្រូវបានសមត្ថកិច្ចឱ្យដឹងថា ១-ឈ្មោះកៅ សុវណ្ណារិទ្ធ ហៅម៉ី ភេទប្រុស ... Read More »

តុលាការបានសម្រេចបើកសវនាការលើជនជាតិចិន២នាក់ ដោយម្នាក់ត្រូវឃុំខ្លួននៅពន្ធនាគារ និងម្នាក់ទៀតឱ្យនៅក្រៅឃុំ ពីបទរក្សាទុកដឹកជញ្ជូននិងជួញដូរគ្រឿងញៀនជិត១០គីឡូក្រាម

ភ្នំពេញ ៖ លោកស្រី យី សុខវួច ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១០ ខែឧសភាឆ្នាំ២០២២ បានសម្រេចបើកសវនាការលើជនជាតិចិន២នាក់ ដោយម្នាក់ត្រូវឃុំខ្លួន និងម្នាក់ទៀតឱ្យនៅក្រៅឃុំ ក្នុងករណីរក្សាទុក ដឹកជញ្ជូននិងជួញដូរគ្រឿងញៀនជិត១០គីឡូក្រាម។     ... Read More »

លោករដ្ឋមន្ត្រី វេង សាខុន បានបន្តអញ្ជើញចុះមកជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋចំនួន ១.៥៣៤នាក់ មកពីភូមិទាំង ៧ នៃឃុំអូរស្វាយ ស្រុកកំពង់សៀម

ខេត្តកំពង់ចាម ៖ នាព្រឹកថ្ងៃអង្គារ ១០កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែឧសភាឆ្នាំ២០២២ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម ... Read More »

ក្រសួងបរិស្ថាន បានបន្តបើកវគ្គបណ្តុះបណ្តាលជូនដល់មន្ត្រីនគរបាលយុត្តិធម៌ មន្រ្តីអនុវត្តច្បាប់ចំនួន ៤៥ នាក់

ខេត្តកំពត ៖ ក្រសួងបរិស្ថាន បានបន្តបើកវគ្គបណ្តុះបណ្តាលជូនដល់មន្ត្រីនគរបាលយុត្តិធម៌ មន្រ្តីអនុវត្តច្បាប់ចំនួន ៤៥ នាក់ នៃមន្ទីរបរិស្ថានខេត្តកំពតនិងខេត្តកែប លើគោលការណ៍ណែនាំស្តីពីបែបបទ និងនីតិវិធីប្រតិបត្តិស្តង់ដារសម្រាប់ស៊ើបអង្កេត និងការរៀបចំសំណុំរឿងសម្អាងបទល្មើស និងបទល្មើសសម្អាតប្រាក់ក្នុងក្របខណ្ឌនៃដែនសមត្ថកិច្ចក្រសួងបរិស្ថាន។  សូមបញ្ជាក់ថា, វគ្គបណ្តុះបណ្តាលដែលប្រព្រឹត្តទៅនៅថ្ងៃទី១០ ខែឧសភា ... Read More »

ចៃដន្យម្ល៉េះ! កំពុងធ្វើដំណើរតាមផ្លូវខ្សែភ្លើងដាច់ធ្លាក់ទាក់កមនុស្សនិងទាក់ដៃចង្កូតម៉ូតូបណ្តាលឱ្យដួលរងរបួសមនុស្ស៣នាក់នៅស្រុករមាសហែក

ខេត្តស្វាយរៀង៖ លោកប្រធានមណ្ឌលសុខភាពត្រពាំងស្ដៅម្នាក់និងមនុស្សប្រុសស្រី២នាក់ទៀតបានរងរបួសដោយសារតែខ្សែភ្លើងដាច់ធ្លាក់តាមផ្លូវបណ្ដាលឱ្យទាក់កមនុស្សនិងទាក់ដៃចង្កូតម៉ូតូដួលច្រងាប់ច្រងិល បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងអ្នកធ្វើដំណើរទាំងព្រឹក។     ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២នៅត្រង់ចំណុចភូមិស្វាយទន្ទឹម ឃុំត្រពាំងស្ដៅស្រុករមាសហែក ខេត្តស្វាយរៀង។     យោងតាមសមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថា ជនរងគ្រោះដែលរងរបួសទី១-មានឈ្មោះវង្ស ពេទ្យ អាយុ៥៧ឆ្នាំ ... Read More »

សម្តេចតេជោ ហ៊ុនសែន បានផ្ញើសារ ជំរុញដល់ពលរដ្ឋរួមគ្នាបន្ត ទប់ស្កាត់ជំងឺកូវីដ-១៩ កុំឱ្យត្រឡប់មកវិញ

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា  បានចូលរួមជាមួយពលរដ្ឋអបអរចំពោះលទ្ធផលដែលកម្ពុជាពុំមានករណីឆ្លងជំងឺកូវីដ-១៩ សូម្បីតែមួយករណីនៅក្នុងរយៈពេលបីថ្ងៃចុងក្រោយនេះ។ សម្ដេចបានចាត់ទុកភាពជោគជ័យនេះបានមកពីការចូលរួមរបស់ប្រជាពលរដ្ឋ មន្ត្រីរាជការ បុគ្គលិកសុខាភិបាលក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩។ ក្នុងសារពិសេសមុនឡើងយន្តហោះចេញដំណើរទៅកាន់សហរដ្ឋអាមេរិកដើម្បីចូលរួមធ្វើជាសហប្រធាននៃកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក សម្ដេចតេជោបានលើកឡើងថា ថ្វីដ្បិតតែសម្ដេចមានអារម្មណ៍ថា ការចេញដំណើរទៅអាមេរិកលើកនេះសម្ដេចមានអារម្មណ៍ថា ... Read More »

កម្ពុជាយកឈ្នះឡាវ ៤-១ ឡើងឈរលេខ១ពូល B ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣១

ក្រុមបាល់ទាត់ជម្រើសជាតិអាយុក្រោម២៣ឆ្នាំកម្ពុជាបានយកឈ្នះលើក្រុមជម្រើសជាតិអាយុក្រោម២៣ឆ្នាំឡាវ ៤-១ ដែលធ្វើឲ្យក្រុមកម្ពុជាឈរលេខ១បណ្តោះអាសន្នក្នុងការប្រកួតពូល B នៅកីឡដ្ឋាន Thien Truong ទីក្រុង Nam Dinh ប្រទេសវៀតណាមកាលពីល្ងាចថ្ងៃទី៩ ខែឧសភា ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣១ដែលវៀតណាមជាម្ចាស់ផ្ទះ។ ក្រុម​យុវជនគោព្រៃកម្ពុជា​ U23 ... Read More »