ព័ត៌មានទាន់ហេតុការណ៍៖

Daily Archives: July 22, 2021

នគរបាលស្រុកខ្សាច់កណ្ដាលឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធនឹងករណីគ្រឿងញៀន

ខេត្តកណ្ដាល ៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលស្រុកខ្សាច់កណ្ដាលធ្វើការឃាត់ខ្លួនពាក់ព័ន្ធទៅនឹងករណីគ្រឿងញៀន។ ហេតុការណ៍ឃាត់ខ្លួនជនសង្ស័យនេះបានធ្វើឡើងកាលពីវេលាម៉ោង១៧:៣០នាទីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ នៅចំណុចភូមិពុកឫស្សីក្រោម ឃុំពុកឫស្សី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនខាងលើឈ្មោះ​ ជា កានីន ភេទប្រុស អាយុ២២ឆ្នាំ ... Read More »

ល្បែងសុីសងប្រភេទឡូតូKenoកំពុងបើកដំណើរការយ៉ាងរលូនក្រោមក្រសែភ្នែកអាជ្ញាធរខណ្ឌ៧មករាក្នុងបរិបទកូវីដ-១៩

ភ្នំពេញ៖ ទីតាំងល្បែងស៉ីសងប្រភេទ ឡូតូkeno កំពុងរីករាយដូចផ្សិតបើកដំណើរការយ៉ាងរលូននៅក្នុងអគារបុរីកីឡា គឺអគារទី១ អគារទី៥ និងអគារទី៧ តាមបណ្ដោយផ្លូវលេខ២១១ ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា ដោយពុំមានការចុះបង្ក្រាបពីសំណាក់អាជ្ញាធរខណ្ឌនោះទេ។ម្យ៉ាងទៀតទីតាំងបើកល្បែងស៊ីសងទាំងនេះមានការប្រមូលផ្ដុំមនុស្សជាច្រើន ដោយមិនចូលរួមអនុវត្តតាមវិធានការរបស់ក្រសួងសុខាភិបាល និងវិធានការ ៣កុំ ៣ការពារ ... Read More »

ក្រសួងបរិស្ថានបញ្ជាក់ថា,កម្ពុជាបន្តរកឃើញវត្តមាននៃប្រភេទសត្វកម្រៗនៅលើពិភពលោកដែលមានវត្តមាននៅតំបន់ការពារធម្មជាតិរបស់ខ្លួន !

ភ្នំពេញ៖ នៅរសៀលថ្ងៃទី ២២ខែកក្កដាឆ្នាំ ២០២១ ក្រសួងបរិស្ថានបញ្ជាក់ថា,កម្ពុជាបន្តរកឃើញវត្តមាននៃប្រភេទសត្វកម្រៗនៅលើពិភពលោកដែលមានវត្តមាននៅតំបន់ការពារធម្មជាតិរបស់ខ្លួន ! គឺសត្វ ជ្រូកពោនឬជ្រូកព្រុលដែលជាប្រភេទសត្វស្ថិតក្នុងក្រុមមានដោយកម្រ។ ថ្នាក់ដឹកនាំជាន់ខ្ពស់ក្រសួងបរិស្ថានបានបញ្ជាក់ថា,  1.  កម្ពុជាបន្តរកឃើញវត្តមាននៃប្រភេទសត្វកម្រៗនៅលើពិភពលោកដែលមានវត្តមាននៅតំបន់ការពារធម្មជាតិរបស់ខ្លួន។ ជ្រូកពោនឬជ្រូកព្រុលដែលជាប្រភេទសត្វស្ថិតក្នុងក្រុមមានដោយកម្រស្ថិតក្នុងបញ្ជីក្រហម IUCN ថា ជាប្រភេទងាយរងគ្រោះបន្តមានវត្តមាននៅក្នុងប្រទេសកម្ពុជា ... Read More »

លទ្ធផលនៃកិច្ចប្រជុំក្រុមប្រឹក្សាគណៈមេធាវីទាក់ទងនឹងការរៀបចំមហាសន្និបាតលើកទី២៦ និងការបោះឆ្នោតជ្រើសតាំងសមាជិកក្រុមប្រឹក្សាគណៈមេធាវីអាណត្តិទី១០

ភ្នំពេញ៖ នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ គណៈមេធាវី បានបញ្ជាក់ពីលទ្ធផលនៃកិច្ចប្រជុំក្រុមប្រឹក្សាគណៈមេធាវីទាក់ទងនឹង ការរៀបចំមហាសន្និបាតលើកទី២៦ និងការបោះឆ្នោត ជ្រើសតាំងសមាជិកក្រុមប្រឹក្សាគណៈមេធាវីអាណត្តិទី១០។  កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ នៅក្នុងកិច្ចប្រជុំការងាររបស់ក្រុមប្រឹក្សា គណៈមេធាវីលើកទី១៨ ក្រុមប្រឹក្សាគណៈមេធាវីបានអនុម័តលើសេចក្តីព្រាងសេចក្ដីសម្រេច ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃមហាសន្និបាតលើកទី២៦ ... Read More »

នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ រដ្ឋបាលខេត្តបាត់ដំបង រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ៤៧នាក់ ករណីជាសះស្បើយចំនួន ៤១នាក់ និងករណីស្លាប់ ២នាក់

ខេត្តបាត់ដំបង៖ រដ្ឋបាលខេត្តបាត់ដំបង សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណជនទាំង អស់ឱ្យបានជ្រាបថា ៖ នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ បានរកឃើញអ្នកជំងឺកូវីដ-១៩ ចំនួន ៤៧នាក់ ជាអ្នកពាក់ព័ន្ធជាមួយព្រឹត្តិការណ៍ ២០ កុម្ភៈ ... Read More »

ថ្ងៃនេះវៀតណាមរកឃើញករណីឆ្លងកូវីដ-១៩ កើនឡើងដល់៦.១៩៤នាក់

ក្រសួងសុខាភិបាលវៀតណាម បានប្រកាសថា គិតត្រឹមម៉ោង១៩ យប់ថ្ងៃទី២២ខែកក្កដា វៀតណាមបានរកឃើញករណីឆ្លងកូវីដ-១៩បន្ថែម៣.២២៧នាក់ សរុបអ្នកឆ្លងក្នុងរយៈពេល២៤ម៉ោង ដល់ទៅ៦.១៩៤នាក់។ ជាមួយគ្នានោះក៏មានអ្នកជំងឺ ១.៤៥០នាក់ជាសះស្បើយផងដែរ។ ក្នុងចំណោមអ្នកឆ្លងថ្មីដែលបានរកឃើញរយៈពេល២៤ម៉ោងកន្លងមកនេះ គឺមានករណីនាំចូលពីក្រៅ៣០ នាក់ផងដែរ ក្រៅពីនេះគឺឆ្លងនៅក្នុងសហគមន៍។ នៅទីក្រុងហូជីមិញមានករណីឆ្លងច្រើនជាងគេ គឺមានដល់ទៅ៤.២១៨នាក់ ... Read More »

ស្លាប់១៨នាក់ដោយសារអំពើហិង្សាក្នុងពន្ធនាគារនៅអេក្វាឌ័រ

មន្ត្រីគ្រប់គ្រងពន្ធនាគារ SNAI បានប្រកាសថា កម្លាំងសន្តិសុខពិសេសគ្រប់គ្រងបានស្ថានភាពទាំងស្រុងនៅមន្ទីរឃុំឃំាងក្នុងខេត្ត Guayas ស្ថិននៅតំបន់ភាគខាងត្បូងអេក្វាឌ័រ និងមួយទៀតនៅតំបន់ភាគកណ្តាលខេត្ត Cotopaxi ។ មន្ត្រីអេក្វាឌ័របានឱ្យដឹងថា អំពើហិង្សាកើតឡើងនៅថ្ងៃទី២១ខែកក្កដា បណ្តាលឱ្យមនុស្ស១៨នាក់ស្លាប់ និងជាង ៥០នាក់រងរបួសក្នុងនោះមានទាំងប៉ូលិសផងដែរ។ អំពើហិង្សានៅមន្ទីរឃុំឃាំង ... Read More »

ចិនបដិសេធមិនឱ្យអង្គការ WHO ស្រាវជ្រាវប្រភពកូវីដ-១៩ជាលើកទីពីរឡើយ

រដ្ឋាភិបាលទីក្រុងប៉េកាំងនឹងមិនចូលរួមសហការក្នុងការស្រាវជ្រាវពីប្រភពកូវីដ-១៩ ដំណាក់កាលទីពីរ របស់អង្គកាWHO ឡើយ ។ លោក Zeng yixin ប្រធានគណៈកម្មការសុខាភិបាលចិនបានប្រកាសនៅក្នុងសន្និសីទកាសែតនៅរដ្ឋធានីប៉េកាំង នាថ្ងៃទី ២២ខែកក្កដាថា លោកពិតជាភ្ញាក់ផ្អើលយ៉ាងខ្លាំងពេលដឹងថា អង្គការWHO នៅតែមន្ទិលសង្ស័យ ថាវីរុសកូវីដ-១៩បែកធ្លាយចេញពី ... Read More »

លោក គួច ចំរើន៖ ចាត់ឲ្យមន្ត្រីសាខា អនុសាខា អ្នកស្ម័គ្រចិត្ត បន្តចុះធ្វើយុទ្ធនាការផ្សព្វផ្សាយពីវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ-១៩

ខេត្តព្រះសីហនុ៖ ដោយមានការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខភាពប្រជាពលរដ្ឋពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធានកាកបាទក្រហមកម្ពុជា លោក គួច ចំរើន ប្រធានគណៈកម្មាធិការសាខា នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៣កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវត្រីស័ក ព.ស. ... Read More »

រថភ្លើង​បុក បុរសម្នាក់​ជាមនុស្ស​គ.ថ្លង់​រងរបួស​ធ្ងន់ នៅ​ស្រុក​ព្រៃនប់

ខេត្ត​ព្រះសីហនុ៖​ ហេតុ​ការណ៍​ភ្ញាក់ផ្អើល​មួយបានកេីតឡេីង​ បន្ទាប់ពី​រថភ្លើង​ បានបើកបុក បុរសម្នាក់​ជាមនុស្ស​គ.ថ្លង់​ពីក្រោយ​បណ្ដាល​ឱ្យ​រងរបួស​ធ្ងន់ នៅ​ស្រុក​ព្រៃនប់​ ខណៈ​បុរស​រូបនោះ ​កំពុងតែដើរនៅលើផ្លូវ​រថភ្លើង។ ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលេីនេះ​ បានកើត​ឡើងនៅ​វេលា​ម៉ោង​ជិត ៩ ព្រឹក ថ្ងៃទី​២២ ខែកក្កដា ឆ្នាំ​២០២១​ ... Read More »

លោក ស៊ុន ចាន់ថុល៖​ ជួបប្រជុំរាយការណ៍វឌ្ឍនភាពការងារកម្មវិធីដកពិន្ទុបណ្ណបើកបរ និងពិន័យលើបទល្មើសចរាចរណ៍ផ្លូវគោក ជូនសម្តេចក្រឡាហោម ស ខេង តាមប្រព័ន្ធវីដេអូពីចម្ងាយ

ភ្នំពេញ​៖​ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃព្រហស្បតិ៍ ១៣កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២២ ... Read More »

«ព្រះមហាក្សត្រ ប្រោសព្រះរាជទានព្រះរាជសាររំលែកទុក្ខជូន លោក Xi JinPing»

ភ្នំពេញ, ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឫទ័យប្រោសព្រះរាជទានព្រះរាជសាររំលែកទុក្ខយ៉ាងក្រៀមក្រំ និងសំដែងការសោកស្តាយយ៉ាងជ្រាលជ្រៅ ក្នុងព្រះបរមនាមព្រះអង្គផ្ទាល់ និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះរាជវង្សានុវង្សកម្ពុជា ... Read More »

ការហាមឃាត់គណនីបណ្តាញសង្គមហ្វេសប៊ុកដែលកំពុងផ្សព្វផ្សាយ លក់ផលិតផលគ្មានលេខបញ្ជិកាពីក្រសួងសុខាភិបាល

ភ្នំពេញ, ក្រសួងសុខាកបាល ចេញសេចក្តីជូនព័ត៌មាន ស្ដីពីការហាមឃាត់ការផ្សព្វផ្សាយលក់ផលិតផលបំប៉នសុខភាព ឈោ្មះ PRO STAR គ្មានលេខបញ្ជិកាពក្រសួងសុខាភិបាល ។ ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនដល់សាធារណជនទាំងអស់ឱ្យ បានជ្រាបថា៖ យោងតាមការពិនិត្យឃើញលើបណ្ដាញសង្គមហ្វេសប៊ុក (Facebook) ... Read More »

តារាសិចស៊ី ស៊ឹម ស្រីនិច បញ្ជាក់ពីមូលហេតុឈប់ពីសិល្បៈ ទាំងកំពុងល្បី

ភ្នំពេញ៖ អស់រយៈពេល២សប្តាហ៍ហើយដែលតារាស្រីសិចស៊ី កញ្ញា ស៊ឹម ស្រីនិច បានបង្កើតឲ្យមានការភ្ញាក់ផ្អើលមិនតិចទេសម្រាប់ទស្សនិកជនក្រោយពីតារាស្រីសិចស៊ីរូបនេះបានបញ្ចេញសារប្រកាសបញ្ចប់អាជីពជាអ្នកសិល្បៈនោះ។ ការប្រកាសមិនបានប៉ុន្មានផងស្រាប់តែមានគណនីយអនាមិកមួយបានបញ្ចេញសារចោទប្រកាន់ពាក្យធ្ងន់ៗទៅកាន់តារាស្រីរូបនេះថានាងបានភ្ជាប់ទំនាក់ទំនងជាមួយប្តីគេនោះ។ កន្លងទៅមានការចោទជាសំណួរជាច្រើនជុំវិញការចាកចេញពីវិស័យសិល្បៈភ្លាមៗក្រោយប្រឡូកក្នុងអាជីពនេះរយៈពេល៦ឆ្នាំ ហើយប៉ុន្មានឆ្នាំចុងក្រោយនេះគឺអាចចាត់ទុកថានាងជោគជ័យលើវិស័យនេះប៉ុន្តែនាងបែជាប្រកាសចាកចេញទៅទាំងធ្វើឲ្យអ្នកគាំទ្រនាងមិនអស់ចិត្តនោះ។ ពេលនេះនាងបានបញ្ជាក់អំពីហេតុផលមួយចំនួនដែលសមស្របក៏អាចធ្វើឲ្យអ្នកគាំទ្រនាងស្ងប់ចិត្តដែរ។ តារាស្រីរូបនេះបានបញ្ជាក់ដោយខ្លីថា នាងបញ្ចប់ការងារសិល្បៈព្រោះតែត្រៀមចូលរោងការ និងមានមុខរបរមួយដែលត្រូវមើលការខុសត្រូវក្រោយមានក្រុមគ្រួសារនោះ។ ទោះជាយ៉ាងណានាងនៅមិនទាន់បញ្ជាក់លម្អិតអំពីបុរសដែលនាងនឹងចូលរោងការនិងមុខជំនួញដែលនាងត្រូវមើលការខុសត្រូវនោះគឺជាអ្វីនោះនៅឡើយដែរ។ មានការលើកឡើងដែរថាគូស្នេហ៍នាងទំនងជាស្នើ ... Read More »

វៀតណាម​៖​ ​អ្នកទោស​ និង​បុគ្គលិក​នៅ​មណ្ឌល​ផ្តាច់​គ្រឿងញៀន​ក្នុង​ខេត្ត​បិ​ញ​យឿ​ង​ ​ជាង​ ៥០០នាក់​ តេស្តិ៍​រកឃើញ​វិជ្ជមាន​កូវី​ដ-​១៩

អន្តរជាតិ​​៖ អាជ្ញាធរ​វៀតណាម​ បានប្រកាសរកឃើញ​អ្នកទោស​ និង​បុគ្គលិក​ចំនួន ៥០៦នាក់​ នៅ​មជ្ឈមណ្ឌល​ស្តារនីតិសម្បទា​គ្រឿងញៀន​បូ​ឡា​ ក្នុង​ខេត្ត​បិ​ញ​យឿ​ង​ បានឆ្លង​វីរុស​កូរ៉ូណា​ ខណៈ​ដែល​ធ្វើតេស្តិ៍​ទ្រង់ទ្រាយ​ធំ​ដើម្បីរ​កមេរោគកូ​វីដ​-១៩​។​ បេី​តាមលោក ឡេ មិញ​តាន់​ ប្រធាន​មន្ទីរ​ បានថ្លែង​ឱ្យ​ដឹង​នៅក្នុង​កិច្ចប្រជុំ​រដ្ឋបាល​ក្រុង​ កាលពី​ថ្ងៃ​ពុធ​ទី​២១​ ... Read More »

ក្រុមគ្រូពេទ្យបន្តររកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន១១នាក់លើអាជីវកតផ្សារលើខេត្តកំពង់ឆ្នាំង ពេលធ្វើសំណាកលើកទី២

ខេត្តកំពង់ឆ្នាំង៖ ក្រុមអាជីវករផ្សារលើចំនួន១១នាក់បានរកឃើញថា មានវិជ្ជមានកូវីដ១៩ ក្នុងការធ្វើតេស្តសំណាកលើកទី២ ដែលបានធ្វើឡើងព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១នេះ នៅពេលដែលចុះពិនិត្យសំណាកអាជីវករផ្សារលើ ចំណោមអាជីវករ២៤៨នាក់ ។ លោក ងិន សារ៉េត ប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិកំពង់ឆ្នាំង បានឲ្យដឹងថា ... Read More »

ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ រដ្ឋបាលខេត្តបន្ទាយមានជ័យ បន្តរកឃើញ អ្នកវិជ្ជមានថ្មី ចំនួន ៧៧ នាក់ និងមានអ្នកជាសះស្បើយចំនួន ១៤៦ នាក់

ខេត្តបន្ទាយមានជ័យ, រដ្ឋបាលខេត្តបន្ទាយមានជ័យ សូមជម្រាបជូនដំណឹងដល់បងបប្អូនប្រជាពលរដ្ឋ និងសាធារណៈជនឲ្យ បានជ្រាបថា នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ មានករណីជាសះស្បើយអ្នកជំងឺកូវីដ-១៩ ចំនួន១៤៦នាក់ និង យោងតាមលទ្ធផលតេស្ដរហ័ស(Rapid Test)+មន្ទីរពិសោធន៍ជាតិភ្នំពេញ(NIFH) នៅថ្ងៃទី២១ ខែកក្កដា ... Read More »

ផ្សារទំនេីប​ ឡាក់គី (LUCKY SUPERMARKET)​ សាខាផ្សារ​ទំនើប Mid Town ដែលមានទីតាំងស្ថិតនៅតាមផ្លូវ២០០៤ មានអ្នកជំងឺកូវីដ១៩ (COVID-19) បានចូលទៅទីតាំងខាងលើនេះ

ភ្នំពេញ, នៅល្ងាចថ្ងៃទី22 ខែកក្កដាឆ្នាំ 2021 អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ19 បានបញ្ជាក់ឲ្យដឹងថា, ផ្សារទំនេីប​ ឡាក់គី (LUCKY SUPERMARKET)​ សាខាផ្សារ​ទំនើប Mid Town ដែលមានទីតាំងស្ថិតនៅតាមផ្លូវ២០០៤ មានអ្នកជំងឺកូវីដ១៩ ... Read More »

តូបលេខ ០១ (លក់ស្បែកជើង) ក្នុង ផ្សារ ធំទួលសង្កែ (ផ្សារសាំហាន់) មានអ្នកជំងឺកូវីដ១៩ (COVID-19) គឺជា អាជីវករលក់ស្បែកជើង នៅទីតាំងខាងលើនេះ

ភ្នំពេញ, តូបលេខ ០១ (លក់ស្បែកជើង) ក្នុង ផ្សារ ធំទួលសង្កែ (ផ្សារសាំហាន់) មានអ្នកជំងឺកូវីដ១៩ (COVID-19) គឺជា អាជីវករលក់ស្បែកជើង នៅទីតាំងខាងលើនេះ។ បើយោងតាមការបញ្ជាក់ឲ្យដឹងពីអង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ19 នៅល្ងាចថ្ងៃទី ... Read More »

ផ្សារ​ Global House ដែលមានទីតាំងស្ថិតនៅផ្លូវ១៩៩២​ សង្កាត់ភ្នំពេញថ្មី មានអ្នកជំងឺកូវីដ១៩ (COVID-19) បានចូលទៅទីតាំងខាងលើនេះ

ភ្នំពេញ, ផ្សារ​ Global House ដែលមានទីតាំងស្ថិតនៅផ្លូវ១៩៩២​ សង្កាត់ភ្នំពេញថ្មី មានអ្នកជំងឺកូវីដ១៩ (COVID-19) បានចូលទៅទីតាំងខាងលើនេះ ។ បើយោងតាមការបញ្ជាក់ឲ្យដឹងពីអង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ19 នៅរសៀលថ្ងៃទី 22 ខែកក្កដាឆ្នាំ 2021។ ... Read More »

ប្រជាពលរដ្ឋដែលធ្លាប់ចូលទៅពិនិត្យនៅមណ្ឌលសុខភាពចេក ហាងអ៊ត់សក់កូវ ឈូករ័ត្ន អ្នកលក់បបរផ្សារវាលយន្តនិងតូបលក់ដូរឈ្មោះ ម៊ី គាត ស្ថិតនៅភូមិចំកាវលាវ ឃុំព្រៃគគីរ សូមមេត្តាប្រញាប់ ទៅធ្វេីតេស្តរកមេរោគ កូវីដ១៩

ខេត្តស្វាយរៀង៖ រដ្ឋបាលខេត្តស្វាយរៀងអំពាវនាវដល់ប្រជាពលរដ្ឋដែលធ្លាប់ចូលទៅពិនិត្យនៅមណ្ឌលសុខភាពចេក ហាងអ៊ត់សក់កូវ ឈូករ័ត្ន អ្នកលក់បបរផ្សារវាលយន្តនិងតូបលក់ដូរឈ្មោះ ម៊ី គាត ស្ថិតនៅភូមិចំកាវលាវ ឃុំព្រៃគគីរ សូមមេត្តាប្រញាប់ ទៅធ្វេីតេស្តរកមេរោគ កូវីដ១៩។ រដ្ឋបាលខេត្តបញ្ជាក់ទៀតថាដោយមាន ឈ្មោះ ព្រំ ... Read More »

ប្រជាពលរដ្ឋ២ភូមិក្នុងឃុំកំពង់ត្រាចស្រុករមាសហែកនាំគ្នាពិនិត្យសុខភាព តាមទីកន្លែង និង ពេលវេលា ដែលបានកំណត់ របស់រដ្ឋបាលស្រុកដើម្បីពង្រឹងទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩

ខេត្តស្វាយរៀង៖ ប្រជាពលរដ្ឋ២ភូមិក្នុងឃុំកំពង់ត្រាចស្រុករមាសហែករាប់រយនាក់នាំគ្នាទៅពិនិត្យសុខភាព តាមទីកន្លែង និង ពេលវេលា ដែលបានកំណត់ របស់រដ្ឋបាលស្រុកដើម្បីពង្រឹងទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩នាថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១។ រដ្ឋបាលស្រុករមាសហែក បានចេញសេចក្ដីជូនដំណឹង ដល់លោកលោកស្រី បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលរស់នៅភូមិសាស្ត្រភូមិកំពង់ត្រាច និងភូមិតាត្រាវទៅធ្វើតេស្តសុខភាពរហ័ស ... Read More »

ត្រី​រាជ​ចំនួន ​៥​ក្បាល ត្រូវបានកសិករ​បរិច្ចាគ​ជូនមន្រ្តីជំនាញជលផល ដើម្បី​លែង​ចូល​ជម្រក​ធម្មជាតិ​វិញ​

ភ្នំពេញ៖ បើយោងតាមការបញ្ជាក់របស់ប្រធាន​មន្ទីរពិសោធន៍​នៃ​វិទ្យាស្ថាន​ស្រាវជ្រាវ និង​អភិវឌ្ឍន៍ ជលផល​ទឹកសាប លោក ថាច់ ផា​ណា​រ៉ា​ បានទទួល​ត្រី​រាជ​ចំនួន​៥​ក្បាល ​ពី​គ្រួសារ​រស់នៅ​ស្គន់ ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម កំពុង​ស្វែងរក​មធ្យោបាយ និង​អ្នកជំនាញ​ដើម្បី​ជួយ​ពួកគាត់ លែង​ត្រី​រាជ​ចូលទៅក្នុង​ជម្រក​ធម្មជាតិ​វិញ​។ ជាក់ស្ដែង​គម្រោង​អច្ឆរិយ​ភាព​នៃ​ទន្លេមេគង្គ ក្នុង​ភាពជា​ដៃគូ​ជាមួយ​វិទ្យាស្ថាន​ស្រាវជ្រាវ ... Read More »

អាងអំណាច ជាអភិបាលរងខេត្ត និងជានាយទាហាន , ឃុបឃិតគ្នាលួយកាយដីភ្នំលក់ ត្រូវក្រសួងរ៉ែនិងថាមពល ចាប់ពិន័យ !

ភ្នំពេញ៖ មានសេចក្តីរាយការបានឲ្យដឹងថា ថ្មីៗនេះក្រសួងរ៉ែនិងថាមពល បានសម្រេចផាកពិន័យក្រុមហ៊ុនអភិវឌ្ឍភ្នំថ្កូវ ជាប្រាក់ប្រមាណ ៨២១ ១៧១ ០០០ រៀល ស្មើនិង២០៥ ៣១៨ ដុល្លារអាមេរិក នៅក្នុងសំណុំរឿងដែលក្រុមហ៊ុនលួចធ្វើអាជីវកម្ម មុនពេលមានអាជ្ញាប័ណ្ណនិងច្បាប់អនុញ្ញាត ។ ... Read More »

រដ្ឋបាលខេត្តកំពង់ឆ្នាំង បន្តរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ៤៦នាក់ ថ្មីបន្ថែមទៀតនៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ !

ខេត្តកំពង់ឆ្នាំង៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង សូមជម្រាបជូនសាធារណជនក្នុងខេត្តកំពង់ឆ្នាំង ឱ្យបានជ្រាបថា៖ ខេត្តកំពង់ឆ្នាំងបាន រកឃើញអ្នកវិជ្ជមានកូវីដ-១៩ តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) ចំនួន ៤៦នាក់ ស្រី ២៧នាក់ ដែលជាអាជីវករ, មន្ត្រីរាជការ, ... Read More »

ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ បាននាំយកអំណោយដែលមានគ្រឿងឧបភោគបរិភោគចុះចែកដល់បងប្អូនពលករខ្មែរ​ចំនួន ១៣០គ្រួសារ

ប្រទេសថៃ ៖ នាព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ ទោះបីជាប្រទេសថៃបានចេញវិធានការរឹតបន្តឹងថ្មីដើម្បីទប់ស្កាត់ការរាតត្បាតជំងឺកូវីដ-១៩ ជាពិសេសការធ្វើដំណើរឆ្លងតំបន់/ខេត្តក៏ដោយ ស្ថានទូតបាននាំយកអំណោយដែលមានគ្រឿងឧបភោគបរិភោគចុះចែកដល់បងប្អូនពលករខ្មែរ​ចំនួន ១៣០គ្រួសារ នៅទីតាំងចំនួន២កន្លែងដូចខាងក្រោម៖   ១-ការដ្ឋានសំណង់ស្ថិតនៅសង្កាត់ចមភុន ខណ្ឌចតុចក្រ ក្រុងបាងកក មានបងប្អូនពលករខ្មែរចំនួន ... Read More »

រថយន្តបើកលឿនបុកក្របីរត់ឆ្លងផ្លូវ រេចង្កូតទៅបុករថយន្តមួយគ្រឿងទៀត ក្លាយជាអគ្គិភ័យឆាបឆេះរថយន្តទាំង២គ្រឿង

ខេត្តសៀមរាប៖ ប្រៀបបានដូចគេថតខ្សែភាពយន្តក្នុងករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងដោយ រថយន្តបើកលឿនបុកក្របីរត់ឆ្លងផ្លូវ បណ្ដាលឲ្យរេចង្កូត ទៅបុករថយន្តមួយគ្រឿងទៀត បង្កជាអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅមើលទៅគួរឲ្យរន្ធត់។ ឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងកាលពីរំលងអធ្រាត្រឈានចូល ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ នៅភូមិពួក ស្រុកពួក ខេត្តសៀមរាប ក្បែរស្ថានីយថ្លឹងរថយន្ត ចម្ងាយ ... Read More »

លោកស្រី ហ៊ុន ម៉ាណា និងលោក ឌី វិជ្ជា ជួយដោះស្រាយជីវភាពដល់គ្រួសារមួយដែលកំពុងប្រឈមការលំបាកខណ:ដែលខ្លួនពិការដោយគ្រោះថ្នាក់ចរាចរណ៍

ភ្នំពេញ ៖ ដោយទទួលដំណឹងដ៏សែនលំបាករបស់គ្រួសារលោក ណាម វិរៈ អាយុ ៣៤ឆ្នាំនិងអ្នកស្រី ដា ស្រីឌី  អាយុ ៣៣ឆ្នាំ រស់នៅក្នុងភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ... Read More »

អ្នកទោសចាប់អ្នកយាមគុកធ្វើចំណាប់ខ្មាំងទាមទារនំភីហ្សា

ឆ្មាំគុកពីរនាក់នៅក្នុងប្រទេសស៊ុយអែត ត្រូវបានក្រុមអ្នកទោសចាប់ធ្វើជាចំណាប់ខ្មាំងរយៈពេល ៩ម៉ោងដោយទាមទារយកនំភីហ្សាមកប្តូរ ។ សារព័ត៌មាន AFP បានផ្សាយថា អ្នកនាំពាក្យមន្ទីរឃុំឃាំង Hallbyស្ថិតនៅតំបន់ Eskilstuna ប្រទេស៊ុយអែតបានឱ្យដឹងថា ឆ្មាំគុកទាំងពីរនាក់មិនមានរបួសនោះឡើយ ហើយត្រូវបានដោះលែងវិញក្រោយទទួលបាននំភីហ្សា ។ អ្នកទោសពីរនាក់កំពុងតែអនុវត្តទោសពីបទសម្លាប់មនុស្សក្នុងពន្ធនាគារដែលមានការយាមល្បាតតឹងតែងបំផុត។ ... Read More »

មីយ៉ាន់ម៉ាប្រឈមនឹងការឆ្លងកូវីដ-១៩ទ្រង់ទ្រាយធំមិនចាញ់ឥណ្ឌាឡើយ

ការផ្ទុះកូវីដ-១៩បានកើនឡើងយ៉ាងខ្លាំងនៅក្នុងប្រទេសមីយ៉ាន់ម៉ា បណ្តាលឱ្យមានអ្នកស្លាប់ជាច្រើនដោយសារតែខ្វះអុកស៊ីហ្សែន។ បញ្ហាវិវាទនៅក្នុងប្រទេសជាហេតុបង្កឲ្យមានករណីឆ្លងកាន់តែកើនឡើងខ្ពស់។ មីយ៉ាន់ម៉ាត្រូវការជំនួយពីសហគមន៍អន្តរជាតិជាចំបាច់បំផុត។ តាមការវាយតម្លៃរបស់ក្រុមអ្នកឯកទេសសុខាភិបាល បានព្យាករថានឹងមានពលរដ្ឋមីយ៉ាន់ម៉ាដល់ទៅ៥០%ក្នុងចំណោមពលរដ្ឋសរុប៥៥លាននាក់ក្នុងប្រទេសនេះនឹងឆ្លងកូវីដ-១៩ក្នុងរយៈពេល៣សប្តាហ៍ខាងមុខ ដែលអាចឆ្លងកូវីដ-១៩ ប្រភេទថ្មី Alpha ឬ Delta ។ អ្នកឯកទេសសុខាភិបាលបានលើកឡើងថា អ្នកស្លាប់ដោយកូវីដ-១៩ ក្នុងប្រទេសមីយ៉ាន់ម៉ា ... Read More »