ព័ត៌មានទាន់ហេតុការណ៍៖

Drone swarms ជា Drone តូចៗថ្មីមួយដែលហោះហើរជាហ្វូង

ចែករំលែក៖

Drone swarms ជាប្រភេទ drone តូចៗហោះជាហ្វូង អាចត្រូវបានប្រើច្រើនមុខដូចជា ដូចជាការបង្កើត Hologram ដាក់នៅលើការបង្ហាញ Super Bowl halftime show ឬ ការប្រមូលទិន្នន័យស៊ើបការណ៍យោធា។ បញ្ហាមួយជាមួយ ក្រុម quadcopters ប្រតិបត្តិការធ្វើសមយុទ្ធមួយដែលនៅជិត គឺថាវាអាចធ្លាក់នៅពេលដែលពួកគេប៉ះ ឬ ហើរនៅក្រោមការគ្នាទៅវិញទៅមក។ ពួកអ្នកស្រាវជ្រាវនៅវិទ្យាស្ថានបច្ចេកវិទ្យា Georgia បានរកឃើញវិធីមួយដើម្បីជៀសវាងពី បញ្ហាទាំងពីរនេះ ដោយបង្កើតតំបន់ការពារកុំអោយប៉ះទង្គិចនៅជុំវិញ drone តូចៗ ដូច្នេះពួកគេនឹងមិនប៉ះគ្នានោះទេ ។ ពួកគេបានធានាថា drone ដែលមានរូបរាងតូចៗនោះនឹងមាន ក្បាលមូលនៅពីលើវា ដូច្នេះវានឹងមិនហោះចូលទៅក្រោមយន្តហោះ drone មួយផ្សេងទៀត ហើយនិងមិនជាប់ក្នុងចរន្តខ្យល់របស់ខ្លួនវានោះទេ។

សិស្សបណ្ឌិត លោក Li Wang គិតថាក្បាលមូលៗនៅខាងលើរបស់ drone នេះត្រូវតែមានកម្ពស់ប្រាំដងនៃអង្កត់ផ្ចិតពីគ្រឿងម៉ាសុីនផ្នែកវិលមួយទៅមួយទៀត ដោយនៅពីលើ drone មួយផ្សេងទៀត។ ការចន្លោះបញ្ឈរ 0,6 ម៉ែត្រ នឹងធានាថា ក្រុម drone quadcopters អាចជៀសវាងការប៉ះទង្គិចគ្នាដោយប្រការណាមួយ ។ សំណុំនៃវិធីដោះស្រាយការផ្តល់នូវសមត្ថភាពក្នុងការបត់បែនយ៉ាងរហ័សចេញពីផ្លូវនៅពេលដែលពួកគេបានរកឃើញ យន្តហោះ drone មួយទៀតនៅកៀកពេក ឬ នៅខាងលើពួកវា ។ ឥឡូវនេះ drone swarms បានឃើញស្ទើរគ្រប់ទីកន្លែង ពួកគេនឹងត្រូវការប្រព័ន្ធបែបនេះដើម្បីរក្សាសុវត្ថិភាពមនុស្ស ក៏ដូចជាខ្លួនផងដែរ។ វាមិនមែនជាការងាយស្រួលទេ សម្រាប់មនុស្សម្នាក់អាចគ្រប់គ្រង drone រាប់សិបគ្រឿងក្នុងពេលតែមួយនោះទេ ។ នោះហើយជាមូលហេតុដែលយើងត្រូវការម៉ាស៊ីន ដើម្បីដោះស្រាយវាចេញដោយខ្លួនឯង នេះជាការបកស្រាយដោយលោក Magnus Egerstedt នាយកនៃវិទ្យាស្ថានបច្ចេកវិទ្យា Georgia នៃ Robotics and Intelligent Machines ។

ក្រុមការងារមួយផ្សេងទៀតនៅមន្ទីរពិសោធន៍កំពុងស្វែងរកមធ្យោបាយ សម្រាប់ ឧបករណ៍ហោះមានកង្ហារស្វយយ័តដើម្បីរកស្រាវជ្រាវ និង ប្រតិកម្មទៅនឹងមុខមនុស្ស និងកាយវិការដោយដៃនៅក្នុងគម្រោងមួយដើម្បីរកវិធីល្អប្រសើរជាងមុន ដើម្បីទទួលបានទំនាក់ទំនងជាមួយនឹង drone ។ ឧបករណ៍ហោះមានកង្ហារដែលធ្វើចលនាយឺត ងាយស្រួលទាក់ទងបន្ថែមទៀត យោងតាមអ្នកស្រាវជ្រាវ ហើយអាចមានថ្ងៃណាវាយកទីកន្លែងនៃ store greeters ឬ ពត៌មាន kiosks ។ លោក Fumin Zhang ជាអ្នកដឹកនាំគម្រោងនេះបានឱ្យនិយាយថា ” ស្រមៃមើល blimps ជាឧបករណ៍ហោះមានកង្ហារមួយដែលស្វាគមន៍អ្នកនៅផ្នែកខាងមុខ hardware store ដែលបានត្រៀមខ្លួនរួចរាល់ហើយដើម្បីផ្តល់ជំនួយ “។ មនុស្សមានភាពវៃឆ្លាតក្នុងការចំណាំ និង ចងចាំមុខមនុស្សបានល្អ ដូច្នេះ drone swarms ក៏អាចធ្វើបានដូចគ្នាដែរ។ ហើយប្រសិនបើអ្នកមានបញ្ហាត្រូវការជំនួយ ពេលនោះ drone ប្រភេទនេះនឹងសួរអ្នក បន្ទាប់មកនាំអ្នកទៅកាន់ច្រកត្រឹមត្រូវ ហើយហោះពីលើហ្វូងមនុស្សនិងរកផ្លូវចេញពីនេះ ។ វាពិតជាអស្ចារ្យណាស់ បើសិនជា drone swarms នេះងាយស្រួលក្នុងការប្រើប្រាស់ នោះវានឹងទទួលបានការគាំទ្រខ្លាំងពីបណ្ដាមនុស្សដែលត្រូវការ drone ប្រភេទនេះ ជាចាំបាច់ ៕ ហេង លក្ខិណា


ចែករំលែក៖