ព័ត៌មានទាន់ហេតុការណ៍៖
'

សម្តេចតេជោ ហ៊ុន សែន ផ្ញើសាររំលែកទុក្ខចំពោះមរណភាពម្តាយក្មេក លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្ញើសារចូលរួមរំលែកទុក្ខជូនក្រុមគ្រួសារមហាឧបាសិកា ញឹម តេង ដែលជាម្តាយក្មេករបស់លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ដែលបានទទួលមរណភាព ... Read More »

សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តឃាត់ខ្លួនជនសង្ស័យ១១នាក់ករណីរក្សាទុក ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

ខេត្តស្វាយរៀង ៖ សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តស្វាយរៀងបានឱ្យដឹងនៅរសៀលថ្ងៃទី៤ខែកញ្ញាឆ្នាំ២០២២ នេះថា កំលាំងសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តឃាត់ខ្លួនជនសង្ស័យ១១នាក់ករណីរក្សាទុក ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។ ប្រភពបន្តថាជនសង្ស័យទាំងនោះទី១មានឈ្មោះ សុក ចរិយា (ហៅកុយ) ភេទប្រុស អាយុ ១៨ ឆ្នាំ ... Read More »

សម្ដេច​តេជោ​ ហ៊ុន​ សែន ​៖​ អបអរសាទរកីឡាការិនី កាំង មុយនីន ទទួលបានជ័យលាភីមេដាយ ២គ្រឿង

ភ្នំពេញ​៖​ សម្ដេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រីកម្ពុជា​ បានថ្លែង​នៅលេីបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន​នៅយប់ថ្ងៃ​អាទិត្យ​ទី​០៤​ ខែកញ្ញា​ ឆ្នាំ​២០២២នេះថា៖​ អបអរសាទរកីឡាការិនី កាំង មុយនីន ទទួលបានជ័យលាភី មេដាយ ២គ្រឿង មាស  ... Read More »

ចៅក្រមស៉ើបសួរសម្រេចឃុំខ្លួនបុរសស្បែកខ្មៅ និងស្រ្តីខ្មែរម្នាក់ ករណីឆបោកក្រោមរូបភាពផ្ញើលុយ ឬសម្ភារមានតម្លៃ ពីប្រទសអ៊ុយក្រែន

ភ្នំពេញ៖ បើយោងតាម​ប្រភពព័ត៌មាន​ពី​មន្ត្រីសាលាដំបូងរាជធានីភ្នំពេញ បានឱ្យដឹងថា​ លោក លិ សុខា ចៅក្រមស៉ើបសួរសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃអាទិត្យទី​៤ ខែកញ្ញា ឆ្នាំ២០២២ បានសម្រេចឃុំខ្លួនបុរសជនជាតិស្បែកខ្មៅ និងស្រ្តីខ្មែរម្នាក់ ករណីឆបោកក្រោមរូបភាពផ្ញើលុយ ឬសម្ភារមានតម្លៃ ពីប្រទសអ៊ុយក្រែន។ ... Read More »

ឃាត់ខ្លួន​ជន​ពាក់ព័ន្ធ​ ចំនួន​២៣​នាក់​ ករណីបង្ក្រាប​បទល្មើស​គ្រឿងញៀន​ចំនួន​៥​ករណីទូ​ទាំង​ប្រទេស​ថ្ងៃ​ទី​០៤​ ខែកញ្ញា​​!

​ភ្នំពេញ​៖​ នេះបើ​យោង​តាមប្រភពព័ត៌មានពី​របាយការណ៍​របស់​អគ្គស្នងការ​នគរបាល​ជាតិ​ បានឱ្យដឹងនៅព្រលប់ថ្ងៃអាទិត្យទី០៤​ ខែកញ្ញា​ ឆ្នាំ​២០២២នេះ​ថា៖​ ជនសង្ស័យ​ចំនួន​២៣​នាក់​ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​ក្នុង​ប្រតិបត្តិការ​ប​ង្ក្រា​ទ​បទល្មើស​គ្រឿងញៀន​ចំនួន​៥​ករណី​ទូ​ទាំង​ប្រទេស​ នៅ​ថ្ងៃ​ទី​០៤​ ខែកញ្ញា​នេះ​ ។​ ដូច្នេះ​សូម​និយាយ​ថា​ទេ​ចំពោះ​គ្រឿងញៀន​ !​ ​របាយការណ៍​ដដែល​បន្តថា​ ក្នុង​ចំណោម​ជនសង្ស័យ​ទាំង​ចំនួន​២៣​នាក់​ រួម​មាន​៖​ ... Read More »

ក្មេងប្រុសអាយុ ០៤ឆ្នាំម្នាក់លង់ទឹកស្លាប់នៅអូរព្រំដែន កម្ពុជា ថៃ

ខេត្តបន្ទាយមានជ័យ ៖ ក្មេងប្រុសម្នាក់លង់ទឹកអូរព្រំដែនស្លាប់នៅវេលាម៉ោង០១នឹង១០នាទីរសៀលថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ ២០២២នេះពីក្រោយផ្សារមង្គលចំងាយជាង១០០ម៉ែត្រឋិតក្នុងភូមិប៉ោយប៉ែត សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។ ក្មេងប្រុសរងគ្រោះមានឈ្មោះ ឡៃ ម៉េងស៊ឺ អាយុ ០៤ឆ្នាំឪពុកមានឈ្មោះ លឿន ឡៃ ... Read More »

រកឃើញជនជាតិឥណ្ឌា២នាក់​ នៅខេត្តព្រះសីហនុ ក្រោយចុះស្រាវជ្រាវតាមបណ្ដឹង Hotline ខណៈ​នាំខ្លួនជនជាតិម៉ាឡេស៉ីម្នាក់

ខេត្ត​ព្រះសីហនុ ៖ កម្លាំងសមត្ថកិច្ចនគរបាលអន្តោប្រវេសន៍ បានចុះទៅទីតាំងក្រុមហ៊ុនតាសុីកាង នៅក្រុមទី៨ ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ នៅវេលាម៉ោង៧​ និង១៥នាទីយប់ថ្ងៃទី០៣ ខែកញ្ញាម្សិលមិញនេះ​ រកឃើញជនជាតិឥណ្ឌាពីរនាក់។​ នេះបេី​តាមការបញ្ជាក់ពី​នាយឧត្តមសេនីយ៍ខៀវ សុភ័គ រដ្ឋលេខាធិការ ... Read More »

លោក ឃួង ស្រេង ដឹកនាំប្រតិភូ ទៅធ្វើទស្សនកិច្ចនៅវៀតណាមជិត៥ថ្ងៃ ដើម្បីពង្រឹង ពង្រីក កិច្ចសហប្រតិបត្តិការ កាន់តែប្រសើរឡើង

ភ្នំពេញ៖ គណៈប្រតិភូរដ្ឋបាលរាជធានីភ្នំពេញ ដឹកនាំដោយលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកស្រី ព្រមទាំងសមាជិកអមដំណើរ នៅល្ងាចថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២២នេះបានអញ្ជើញទៅធ្វើទស្សនកិច្ចផ្លូវការ នៅទីក្រុងហាណូយ និងទីក្រុងហូជីមិញ ប្រទេសវៀតណាម ។   ... Read More »

សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់ផ្ទះមួយខ្នងដល់ពលរដ្ឋក្រីក្រ១គ្រួសារ និងផ្តល់អណ្ដូងទឹកស្អាតចំនួន០៣ ដល់ពលរដ្ឋនៅស្រុកដងទង់ ខេត្តកំពត

ខេត្តកំពត ៖ នៅព្រឹកថ្ងៃអាទិត្យ ទី០៤ ខែកញ្ញា   ឆ្នាំ២០២២នេះ លោកស្រី ហ៊ុន ម៉ាណា អគ្គនាយិកាវិទ្យុ និងទូរទស្សន៍បាយ័ន និងជាប្រធានកម្មវិធីផ្ទះទេវតា រួមដំណើរជាមួយលោកស្រី ហ៊ុន ... Read More »

មន្ត្រីជាន់ខ្ពស់អគ្គស្នងការដ្ឋាននគរបាលជាតិ ៖ លោក​ ខឹម​ វាសនា​ បានយល់ព្រមឱ្យកម្លាំងសមត្ថកិច្ចចូលទៅក្នុងទីតាំងដីចម្ការម្រេចរបស់ខ្លួននៅភូមិថ្មជល់ ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប

ខេត្តសៀមរាប ៖ លោក​ ខឹម​ វាសនា​ បានយល់ព្រមឱ្យកម្លាំងសមត្ថកិច្ចចូលទៅក្នុងទីតាំងដីចំការម្រេចរបស់ខ្លួននៅភូមិថ្មជល់ ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប ដេីម្បីត្រួតពិនិត្យ​ និងបានសហការពន្យល់ប្រជាពលរដ្ឋដែលកំពុងស្នាក់នៅទីនោះ។  នេះបេីតាមការបញ្ជាក់របស់មន្ត្រីជាន់ខ្ពស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជាក់នៅរសៀលថ្ងៃទី៤​ ខែកញ្ញា​ ឆ្នាំ២០២២ ... Read More »

ថៃប្រឈមការលិចលង់នៅតំបន់ឧស្សាហកម្មសំខាន់ៗក្នុងប្រទេសនេះ

គ្រោះទឹកជំនន់ជាប្រវត្តិសាស្ត្រនៅក្នុងប្រទេសថៃ កាលពីឆ្នាំ២០១១ បានបន្សល់ស្លាកស្នាមនៃការបំផ្លាញទ្រង់ទ្រាយធំដល់សេដ្ឋកិច្ចប្រទេសនេះ ពិសេសគឺបណ្តារោងចក្រនៅក្នុងទីក្រុងអាយុធ្យា ដែលជាតំបន់ប្រមូលផ្តុំវិស័យឧស្សាហកម្ម ។ ក្រសួងឧស្សាកម្មថៃបានស្នើដល់តំបន់ឧស្សាហកម្មចំនួន៦៧នៅទូទាំងប្រទេសចាត់វិធានការទប់ស្កាត់គ្រោះទឹកជំនន់ ខណៈដែលតំបន់មួយចំនួនប្រឈមនឹងគ្រោះទឹកជំនន់ទ្រង់ទ្រាយធំមិនធ្លាប់មានរយៈពេល១១ឆ្នាំកន្លងមក។ លោក Veeris Ammarapala ប្រធានស្ថាប័នគ្រប់គ្រងអចលនទ្រព្យ ឧស្សាហកម្មថៃ (IEAT) បានឱ្យដឹងថា ... Read More »

សាខាកាកបាទក្រហមកម្ពុជាខេត្ត ចុះជួយសម្រួលចរាចណ៍នៅចំណុចផ្លូវកែងស្តុបចំនួន ២គោលដៅ រយៈពេល ១ម៉ោង និង៤៥នាទី ស្ថិតនៅក្នុងក្រុងតាខ្មៅ

 ខេត្តកណ្តាល ៖ នៅព្រឹកថ្ងៃអាទិត្យ ៩កើត ខែភទ្របទ  ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០៤ ខែ កញ្ញា ឆ្នាំ២០២២ សាខាកាកបាទក្រហមកម្ពុជាខេត្ត បានដឹកនាំទីប្រឹក្សាយុវជន និងយុវជន ... Read More »

ម្តាយក្មេករបស់លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានទទួលមរណភាព នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង ១៖៤០នាទីរសៀល ក្នុងជន្មាយុ ៩៤ឆ្នាំ ដោយរោគាពាធ

ខេត្តស្វាយរៀង ៖ យើងខ្ញុំទាំងអស់គ្នាជាក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ គ្រប់ប្រភេទក្នុងខេត្តស្វាយរៀង មានសេចក្ដីសោកស្ដាយក្ដុកក្ដួលក្រៀមក្រំឥតឧបមា ដោយទទួល ដំណឹងថា​ មហាឧបាសិកា ញឹម តេង ម្តាយក្មេករបស់លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន ... Read More »

សម្តេចតេជោ ហ៊ុន សែន ចេញអនុក្រឹត្យផ្ទេរ និងតែងតាំងអភិបាលស្រុកសាមគ្គីមានជ័យ ស្រុកកំពង់ត្រឡាច និងក្រុងកំពង់ឆ្នាំង

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញអនុក្រឹត្យផ្ទេរភារកិច្ច និងតែងតាំងមន្រ្តីរាជការក្នុងរដ្ឋបាលខេត្តកំពង់ឆ្នាំង ចំនួន ៣រូប។ នេះបើយោងតាមអនុក្រឹត្យ ដែលអង្គភាព មជ្ឈមណ្ឌលព័ត៌មាន នគរវត្ត ទទួលបាននៅថ្ងៃទី៤ ... Read More »

កម្លាំងនគរបាលស្រុកមង្គលបុរី សហការជាមួយក្រុមការងារស្រុកមង្គលបុរីជួយប្រមូលផលស្រូវប្រជាពលរដ្ឋ

ខេត្តបន្ទាយមានជ័យ៖ កម្លាំងនគរបាលនៃអធិការដ្ឋានស្រុកមង្គលបុរីចំនួន៧០នាក់ ដឹកនាំដោយលោកវរសេនីយ៍ឯក ស៊ិន ណារ៉ាក់ អធិការនគរបាលស្រុក នៅថ្ងៃទី០៤ ខែ កញ្ញា ឆ្នាំ២០២២ បានចូលរួមសហការជាមួយ ក្រុមការងារស្រុកដឹកនាំដោយលោក រ័ត្ន ដាស៊ីណង់ អភិបាលស្រុកមង្គលបុរី បានចុះជួយច្រូតកាត់ស្រូវប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង ... Read More »

សម្តេចតេជោ ហ៊ុនសែន ៖ ទើបបានទទួលរូបថតមួយសន្លឹកទៀតតាមរយៈmessenger របស់យុវជន តេជោ

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២២ បានបង្ហោះលើផេកផ្លូវការថា, ទើបបានទទួលរូបថតមួយសន្លឹកទៀតតាមរយៈmessenger របស់យុវជន តេជោ។ រូបថតនេះក៍ខ្ញុំមិនដែលបានឃើញនិងមិនដឹងថាថតនៅទីណាឆ្នាំណា?តែខ្ញុំអាចស្មានបានថាគឺថតមុនចុះហត្ថលេខាលើកិច្ចព្រមព្រៀងប៉ារីស។ សម្តេចតេជោ បន្តថា, ... Read More »

ប្រជាពលរដ្ឋដែលជាសកម្មជនជឿលើ លោក ខឹម វាសនា អះអាងថា ពួកគេបានខាតបង់ថវិការាប់ពាន់រាប់ម៉ឺនដុល្លារ រយៈពេលប៉ុន្មានថ្ងៃនេះ

ខេត្តសៀមរាប ៖ មកដល់ពេលនេះមានសកម្មជននិងប្រជាពលរដ្ឋស្លូតត្រង់ជាបន្តបន្ទាប់ បានចាកចេញពីចម្ការរបស់ លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ នៅជើងភ្នំគូលែន ស្ថិតនៅឃុំត្បែងស្រុកបន្ទាយស្រី ខេត្តសៀមរាប ហើយពួកគាត់បានអះអាងថា ពួកគេបានខាតបង់ថវិការាប់ពាន់រាប់ម៉ឺនដុល្លារ រយៈពេលប៉ុន្មានថ្ងៃនេះ។ លោក ... Read More »

ជំនាញខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ចាមចុះបង្រ្កាបបទល្មើសនេសាទមួយចំនួនធំនៅស្រុកកងមាស

ខេត្តកំពង់ចាម ៖ នៅថ្ងៃសៅរ៍ ៨កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២២ កម្លាំងជំនាញខណ្ឌរដ្ឋបាលជលផលកំពង់ចាមបានសហការជាមួយអាជ្ញាធរស្រុកកងមាស និងអធិការដ្ឋាននគរបាលស្រុកកងមាស និងការឯកភាពអនុញ្ញាតពីលោក ... Read More »

ដាក់គំនាបតម្លៃប្រេងរុស្ស៊ី ប្រទេសG7កំពុងអូសទាញប្រទេស OPEC ចូលក្នុងសង្គ្រាមថាមពល

ក្រុមអ្នកឯកទេសបានលើកឡើងថា ការណ៍ដែលប្រទេស G7 ដាក់គំនាបទៅលើតម្លៃប្រេង របស់រុស្ស៊ីនឹងមិនមានប្រសិទ្ធភាពនោះឡើយ ផ្ទុយទៅវិញបានជំរុញឱ្យប្រទេសនាំប្រេងចេញ OPEC ធ្លាក់នៅក្នុងស្ថានភាពត្រូវបង្កើនទិន្នផលដើម្បីប្រជែងជាមួយរុស្ស៊ី។ ក្រសួងហិរញ្ញវត្ថុបណ្តាប្រទេស G7 បានព្រមព្រៀងគ្នាដាក់គំនាបតម្លៃថាមពលរុស្ស៊ី ដែលចូលជាធរមាននៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ ២០២២ចំពោះប្រេងឆៅរបស់រុស្ស៊ី ... Read More »

សមត្ថកិច្ចជំនាញ​ក្រសោបជនសង្ស័យប្រុសស្រីចំនួន១៦នាក់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន

ភ្នំពេញ​៖​ ជនសង្ស័យប្រុសស្រីចំនួន១៦នាក់ជាប់ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ចនគរបាល​ជំនាញ​នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ចុះស្រាវជ្រាវបង្ក្រាប​ និងឃាត់ខ្លួន​យកមកអនុវត្តតាមនីតិវិធីច្បាប់។ នេះបេី​យោង​តាមប្រភពព័ត៌មានពី​របាយការណ៍​របស់​ស្នងការ​ដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ កាលពីយប់ថ្ងៃទី០៣​ ខែកញ្ញា​ ឆ្នាំ​២០២២។      របាយការណ៍​ដដែល​បន្តថា​ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី គល់ យី ... Read More »

អភិបាលខេត្តតាកែវ អញ្ជើញចុះត្រួតពិនិត្យទីតាំងសាងសង់ និងជួសជុលច្រកទ្វារអន្តរជាតិភ្នំដិន

ខេត្ត​តាកែវ ៖ បេី​យោង​តាមប្រភពព័ត៌មានពី​រដ្ឋបាលខេត្តតាកែវ​ បានឱ្យដឹងថា​ លោក អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ នៅព្រឹកថ្ងៃអាទិត្យ​ទី០៤ ខែកញ្ញា ឆ្នាំ២០២២នេះ បានដឹកនាំប្រធានមន្ទីរជំនាញពាក់ព័ន្ធ និងក្រុមវិស្វករជំនាញ ចុះត្រួតពិនិត្យមើលទីតាំងការងារសាងសង់ ... Read More »

ស្លាប់ដោយគ្រោះទឹកជំនន់នៅក្នុងប្រទេសប៉ាគីស្ថានកើនឡើងដល់១,២៦៥នាក់

សារព័ត៌មាន CGTN នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២២ បានផ្សាយថា មកទល់ពេលនេះ ផ្ទៃដីប្រទេសប៉ាគីស្ថានប្រមាណជាង ៣០ភាគរយកំពុងស្ថិតនៅក្រោមលិចលង់ ខណៈដែលទឹកហាក់មិនទាន់ចាប់ផ្តើមស្រកចុះទៅវិញនៅឡើយ។ រីឯចំនួនអ្នកដែលបានបាត់បង់ជីវិតក្នុងគ្រោះទឹកជំនន់ដ៏អាក្រក់នេះវិញនៅតែបន្តកើនឡើងជាលំដាប់។ អាជ្ញាធរជាតិគ្រប់គ្រងគ្រោះមហន្តរាយប៉ាគីស្ថាន កាលពីថ្ងៃសៅរ៍សប្តាហ៍នេះបានឱ្យដឹងថា ១ភាគ៣នៃផ្ទៃប្រទេសស្ថិតក្រោមការជន់លិច ក្នុងនោះដីកសិកម្មគឺជិត១លានហិកតា ... Read More »

កងពលតូចថ្មើរជើងលេខ៥១ ធ្វើលំហាត់យុទ្ធដំណើរទ័ពកងអនុសេនាធំថ្មើរជើង របស់សិក្ខាកាម វគ្គហ្វឹកហ្វឺនទូទៅនៅនឹងកន្លែង

ខេត្ត​បន្ទាយមានជ័យ ៖​ យុទ្ធដំណើរទ័ព នៃវគ្គហ្វឹកហ្វឺនទូទៅនៅនឹងកន្លែង របស់វរសេនាតូច​ថ្មើរជើងលេខ៥១៤ កងពលតូចថ្មើរជើងលេខ៥១ មានរយ:ចម្ងាយ ១០គីឡូម៉ែត្រ ដើម្បីពង្រឹងសមត្ថភាព ជាលើកទី២មុនបញ្ចប់វគ្គ​ ចាប់ផ្ដើម​នៅព្រឹក​ថ្ងៃអាទិត្យ ៩ កើត ខែភទ្របទ ឆ្នាំខាល ... Read More »

លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ៖ ក្នុងរយៈពេលជាង ៤០ឆ្នាំ ក្រោយការដួលរលំនៃរបបខ្មែរក្រហម កម្ពុជាបានឆ្លងកាត់នូវឧបសគ្គ ការលំបាកស្មុគស្មាញជាទីបំផុត ក្នុងដំណើរការកសាង និងអភិវឌ្ឍប្រទេស

ខេត្ត​កណ្ដាល ​៖​ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត នៅថ្ងៃទី០៤ ខែកញ្ញា ... Read More »

បុរស​ម្នាក់​​ ត្រូវ​រន្ទះបាញ់ស្លាប់ ខណៈ​ទៅ​មើល​គេ​ភ្ជួរ​ដីស្រែ​ពេល​មេឃ​ស្រទុំ​

ខេត្ត​​បាត់ដំបង ​៖​ បេី​យោង​តាមប្រភពព័ត៌មានពី​របាយការណ៍​របស់​អគ្គស្នងការ​នគរបាល​ជាតិ​ បានឱ្យដឹងនៅព្រឹក​ថ្ងៃអាទិត្យ​ទី​០៤​ ខែកញ្ញា​ ឆ្នាំ​២០២២នេះ​ថា៖​ បុរស​ម្នាក់​​ ត្រូវ​រន្ទះបាញ់ស្លាប់ ខណៈ​ទៅ​មើល​គេ​ភ្ជួរ​ដីស្រែ​ពេល​មេឃ​ស្រទុំ​ កាលពីរសៀលថ្ងៃទី០៣​ ខែកញ្ញា​ម្សិលមិញនេះ​​ ត្រង់​ចំណុច​វាលស្រែ​ខាងកើត​ស្វាយ​ជួរ​ ស្ថិត​នៅ​ភូមិ​ចក​តូច​ ឃុំ​កកោះ​ ស្រុក​មោងឫស្សី​ ... Read More »

បាតុកម្មប្រឆាំងរដ្ឋាភិបាល សហគមន៍អឺរ៉ុបនិងណាតូនៅសាធារណរដ្ឋឆេក

មានក្រុមបាតុករប្រមាណ៧ម៉ឺននាក់បានចូលរួមធ្វើបាតុកម្មនៅក្នុងទីក្រុង Prague នៃប្រទេសសាធារណរដ្ឋឆេក ដើម្បីប្រឆាំងនឹង សហគមន៍អឺរ៉ុប អង្គការណាតូ ដោយសារតែវិបត្តិកង្វះថាមពល។ សារព័ត៌មាន រ៉យទ័រ បានផ្សាយថា ការធ្វើបាតុកម្មដោយមានការចូលរួមពីបណ្តាគណបក្សនយោបាយនៅក្នុងទីលាន Wenceslas ក្នុងទីក្រុង Prague នាថ្ងៃទី៣ខែកញ្ញា ... Read More »

ចោរ​ជំនាញ​លួច​លេខ​កូដ​សម្ងាត់​វី​ង​ ធ្វើ​សកម្មភាព​សម្រេច​៥១​លើក​ ស្មើ​ទឹកប្រាក់​ជាង​១៦,០០០​ដុល្លារ​ ត្រូវ​កម្លាំង​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ស្រាវជ្រាវ​បង្ក្រាប​ឃាត់ខ្លួន​

  ​ភ្នំពេញ​៖​ បេី​យោង​តាមប្រភពព័ត៌មានពី​របាយការណ៍​របស់​នាយក​ដ្ឋាន​ព្រហ្មទណ្ឌ​នៃក្រសួងមហាផ្ទៃ​ បានឱ្យដឹងនៅព្រឹកថ្ងៃ​អាទិត្យ​ទី​០៤​ ខែកញ្ញា​ ឆ្នាំ​២០២២នេះ​ថា៖​ កម្លាំង​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ស្រាវជ្រាវ​បង្ក្រាប​ឃាត់ខ្លួន​ចោរ​ជំនាញ​លួច​លេខ​កូដ​សម្ងាត់​វី​ង​ ធ្វើ​សកម្មភាព​សម្រេច​៥១​លើក​ ស្មើ​ទឹកប្រាក់​ជាង​១៦,០០០​ដុល្លារ​។ ក្នុងប្រតិបត្តិការនោះ​ក្រោម​ការ​ណែនាំ​ផ្ទាល់​ពី​​លោកនាយ​ឧត្តមសេនីយ៍​ សន្ដិ​បណ្ឌិត​ នេ​ត​ សា​វឿ​ន​ អគ្គស្នងការ​នគរបាល​ជាតិ​ និង​អគ្គស្នងការ​រង​ទទួល​ផែន​ និង​ការ​ចង្អុលបង្ហាញ​បញ្ជា​ដឹកនាំ​ដោយ​ ... Read More »

កម្មករបីនាក់ដូរខ្សែភើងពីបង្គោលចាស់ដាក់បង្គោលថ្មីខ្វះការប្រុងប្រយ័ត្នបណ្ដាលឱ្យឆ្លងចរន្តឆក់រងរបួសយ៉ាងធ្ងន់ធ្ងរ

ខេត្តរតនគិរី៖ កម្មករបីនាក់ត្រូវចរន្តភ្លើងអគ្គីសនីឆក់បណ្ដាលឱ្យរងរបួសយ៉ាងធ្ងន់ធ្ងរខណៈដែលពួកគេបានដូរខ្សែភ្លើងពីបង្គោលចាស់ផ្លាស់មកដាក់ទៅលើបង្គោលថ្មីដែលមានការធ្វេសប្រហែសមិនបានកាច់បារ៉ែតផ្តាច់ចរន្ត។  ហេតុការណ៍កម្មករឆក់ចរន្តភ្លើងនោះបានកើតឡើងនៅព្រឹកថ្ងៃទី៣ខែកញ្ញាឆ្នាំ២០២២ស្ថិតក្នុងភូមិ៧មករា សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរីនៅតាមបណ្ដោយផ្លូវជាតិលេខ៧៨។ កម្មកររងគ្រោះទាំងបីនាក់នោះមាន ៖ ទី១.ឈ្មោះ ភេត ភុត ភេទប្រុសជនជាតិខ្មែរអាយុ១៩ឆ្នាំ។ ទី២.ឈ្មោះ សាក់ មេឃ ភេទប្រុសជនជាតិខ្មែរអាយុ២០ឆ្នាំ។ ... Read More »

ក្រុមជនសង្ស័យ៤នាក់ជិះម៉ូតូ២គ្រឿងដេញវាយនិងកាប់បុរស២នាក់បណ្តាលឱ្យរបួសធ្ងន់និងស្រាលផ្អើលទាំងយប់

    ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់ក៏មានបុរសពីរនាក់បានរងរបួសធ្ងន់និងស្រាលដោយសារតែក្រុមជនសង្ស័យមានគ្នា៤នាក់ជិះម៉ូតូដេញវាយនិងកាប់ដោយដាវសាមូរ៉ៃ បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិទាំងកណ្ដាលអធ្រាត្រ។     ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៤ខែកញ្ញាឆ្នាំ២០២២ស្ថិតក្នុងសង្កាត់ស្វាយរៀង ក្រុងស្វាយរៀង។     យោងតាមសមត្ថកិច្ចបានឱ្យដឹងថាជនរងគ្រោះមានឈ្មោះសូ ប៊ុន ធឿន អាយុ៣២ឆ្នាំ ... Read More »

នគរបាលបញ្ជូនជនសង្ស័យម្នាក់ទៅស្នងការខេត្តបន្ទាប់ពីខ្ចីម៉ូតូមិត្តភក្តិជិះទៅលេងបងប្អូនស៊ីដាច់

ខេត្តបន្ទាយមានជ័យ៖ នគរបាលស្រុកថ្មពួក សហការជាមួយនគរបាលក្រុងប៉ោយប៉ែត  ឃាត់ខ្លួនជនសង្ស័យ០១នាក់បញ្ជូនខ្លួនមកស្នងការដ្ឋាននគរបាលខេត្ត នៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២២  ពីបទរំលោភលើសេចក្តីទុកចិត្ត ប្រព្រឹត្តកាលពីវេលាម៉ោង០៦ល្ងាចថ្ងៃទី០៤ ខែ សីហា ឆ្នាំ២០២២ នៅភូមិគោកកឋិន ឃុំគោកកឋិន ស្រុកថ្មពួក  ... Read More »