ព័ត៌មានទាន់ហេតុការណ៍៖
'

អំណោយ​របស់ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានជូនដល់អតីតយុទ្ធជន និងប្រជាពលរដ្ឋក្រីក្រ នៅស្រុកទឹកផុស ក្នុងរដូវបុណ្យភ្ជុំបិណ្ឌ

ខេត្ត​កំពង់​ឆ្នាំង ​៖​ លោកវរសេនីយ៍ទោ ស្រី ម៉ាច មេបញ្ជាការរង តំណាង លោកឧត្តមសេនីយ៍ត្រី អ៊ុំ សុភា មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត រួមជាមួយក្រុមការងារមនុស្សធម៌របស់អង្គភាព នៅព្រឹកថ្ងៃព្រហស្បតិ៍ ... Read More »

WHO ៖ បានមើលឃើញចុងបញ្ចប់នៃជំងឺកូវីដ-១៩

អ្នកនាំពាក្យអង្គការសុខភាពពិភពលោក (WHO) បានប្រកាសថា ពិភពលោកមិនដែលស្ថិតនៅក្នុងដំណាក់កាលល្អដូចជាពេលនេះឡើយ ក្នុងការបញ្ចប់ជំងឺរាតត្បាតកូវីដ-១៩ ។ តាមសារព័ត៌មាន Straits Times បានផ្សាយថា នេះជាការលើកឡើងរបស់អគ្គនាយកWHO លោក Tedros Adhanom Ghebreyesus ... Read More »

នគរបាលខេត្តកំពង់ឆ្នាំង ចុះត្រួតពិនិត្យអាវុធគ្រឿងផ្ទុះពេលយប់​ តាមគោលដៅសំខាន់ៗក្នុងភូមិសាស្រ្ត

  ខេត្តកំពង់ឆ្នាំង៖ ដើម្បីទប់ស្កាត់បទល្មើសគ្រប់ប្រភេទ និងការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងភូមិសាស្រ្តខេត្តកំពង់ឆ្នាំង​ កម្លាំងចម្រុះ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់​ឆ្នាំង​ បានបន្តចុះត្រួតពិនិត្យអាវុធគ្រឿងផ្ទុះនាពេលយប់​។ នេះបេីយោង​តាមប្រភពព័ត៌មានពី​របាយការណ៍​របស់​អគ្គស្នងការ​នគរបាល​ជាតិ​ បានឱ្យដឹងនៅព្រឹក​ថ្ងៃព្រហស្បតិ៍្ត​ទី​១៥​ ខែកញ្ញា​ ឆ្នាំ​២០២២។  របាយការណ៍​ដដែល​បន្តថា​ អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តកំពង់ឆ្នាំង ... Read More »

សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ ចុះយុទ្ធនាការលើកកម្ពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោក និងបរិយាប័ន្ននៅកម្ពុជា កាត់បន្ថយអត្រា ស្លាប់ របួស ពិការ ដោយគ្រោះថ្នាក់ចរាចរណ៍ នៅរដូវបុណ្យភ្ជុំបិណ្ឌ នៅវិទ្យាល័យទ្រៀល

ខេត្តកំពង់ធំ ៖ លោក ហាក់ ម៉ុងហួត អភិបាលស្រុក ជាអនុសាខាកាកបាទក្រហមកម្ពុជាស្រុកតាំងគោក លោកវរសេនីយ៍ឯក ព្រំ ចាន់ថុល នាយការិយាល័យចរាចរណ៍ផ្លូវគោកខេត្ត អធិការរងស្រុកតាំងគោក លោកនាយកវិទ្យាល័យ លោកគ្រូ អ្នកគ្រូទីប្រឹក្សាយុវជន មន្រ្តីការងារយុវជនសាខា ... Read More »

ពិធីបិទវគ្គបណ្តុះបណ្តាល និងហ្វឹកហ្វឺនជំនាញ ផែនទីប្រព័ន្ធព័ត៌មានភូមិសាស្ត្រ (GPS) និងប្រព័ន្ធវាស់វែងទីតាំង ដោយប្រើសញ្ញាផ្កាយរណប (GIS/GNSS) ជំនាន់ទី១ ប្រចាំឆ្នាំ២០២២

ខេត្ត​ព្រះវិហារ៖ លោកនាយឧត្តមសេនីយ៍ ខេង សុមេធ  អគ្គស្នងការរង និងជា មេបញ្ជាការនគរបាលជាតិប្រចាំទិសភូមិភាគទី៤ និងទី៥តំណាងដ៏ខ្ពង់ខ្ពស់ លោកនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោកឧត្តមសេនីយ៍ឯក ស្រី ឌឹក ... Read More »

លោក ហ៊ុនម៉ានី ៖ តោះអញ្ជើញចូលរួមក្នុងកម្មវិធី «ភ្ជុំបិណ្ឌ៖ តោះទៅវេចនំអន្សមរួមគ្នា» នៅទីស្នាក់ការ ស.ស.យ.ក. រាជធានីភ្នំពេញ

ភ្នំពេញ៖ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា អញ្ជើញចូលរួមក្នុងកម្មវិធី «ភ្ជុំបិណ្ឌ៖ តោះទៅវេចនំអន្សមរួមគ្នា» នៅទីស្នាក់ការ ស.ស.យ.ក. រាជធានីភ្នំពេញ អគារខេមរានី នាព្រឹកថ្ងៃទី ១៥ ខែ កញ្ញា ... Read More »

ព័ត៌មានបឋម ៖ ឃាតក វរសេនីយ៍ត្រី យឿន វ៉ាន់ដេត បាញ់សម្លាប់សង្សារខ្លួនឯង ជានិស្សិតពេទ្យ ត្រូវចាប់ខ្លួនបានហើយ !

    ភ្នំពេញ ៖ ព័ត៌មានបឋម ! ករណីលោកវរសេនីយ៍ត្រី យឿន វ៉ាន់ដេត ដែលជាជនសង្ស័យបាញ់សម្លាប់សង្សារខ្លួនឯង ជានិស្សិតពេទ្យ ហើយបានរត់គេចខ្លួនអស់រយៈពេលប៉ុន្មានឆ្នាំកន្លងមកនោះ ពេលនេះសមត្ថកិច្ចថៃចាប់ខ្លួនបានហើយ និងកំពុងរៀបចំបញ្ជូនមកកម្ពុជា។ នេះបើយោងតាមប្រភពខ្លះបានបញ្ជាក់នៅរសៀលថ្ងៃទី១៥ ... Read More »

ឃាត់ខ្លួន​ជន​ពាក់ព័ន្ធ​ ចំនួន​៣៣​នាក់​ ក្នុងការបង្ក្រាប​បទល្មើស​គ្រឿងញៀន​ចំនួន​២១​ករណី​ទូ​ទាំង​ប្រទេស​ថ្ងៃ​ទី​១៤​ ខែកញ្ញា​ម្សិលមិញនេះ​!

​ភ្នំពេញ​៖​ បេី​យោង​តាមប្រភពព័ត៌មានពី​របាយការណ៍​របស់​អគ្គស្នងការ​នគរបាល​ជាតិ​ បានឱ្យដឹងថា​ សូម​និយាយ​ថា​ទេ​ចំពោះ​គ្រឿងញៀន​ !​ ខណៈ​ជនសង្ស័យ​ចំនួន​៣៣​នាក់​ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​ក្នុង​ប្រតិបត្តិការ​ប​ង្ក្រា​ទ​បទល្មើស​គ្រឿងញៀន​ចំនួន​២១​ករណី​ទូ​ទាំង​ប្រទេស​ នៅ​ថ្ងៃ​ទី​១៤​ ខែកញ្ញា​ ឆ្នាំ​ម្សិលមិញនេះ​ ។​ ​ក្នុង​ចំណោម​ជនសង្ស័យ​ទាំង​ចំនួន​៣៣​នាក់​ រួម​មាន​៖​ ​ជួញដូរ​ ១០​ករណី​ ... Read More »

នាយករដ្ឋមន្ត្រីស្រីដំបូងបង្អស់របស់ប្រទេសស៊ុយអែតលាលែងចេញពីតំណែង

នាយករដ្ឋមន្ត្រីស៊ុយអែតលោកស្រី Magdalena Andersson នៅថ្ងៃទី១៤ខែកញ្ញា បានទទួលស្គាល់ពីការបរាជ័យរបស់ខ្លួន ហើយប្រកាសថានឹងលាលែងចេញពីតំណែង ក្រោយពេលគណបក្សរបស់លោកស្រីបានចាញ់ក្នុងការបោះឆ្នោតសភាកាលពីចុងសប្តាហ៍កន្លងមក។ លោកស្រី Magdalena Andersson បានក្លាយជានាយករដ្ឋមន្ត្រីស្រីដំបូងបង្អស់នៅតំបន់អឺរ៉ុបខាងជើងនៅឆ្នាំ២០២១ ។ លោកស្រីបាននិយាយទៅកាន់ក្រុមអ្នកសារព័ត៌មាននៅទីក្រុង Stockholm នាថ្ងៃទី១៤ខែកញ្ញាថា ... Read More »

គ្រូបង្វឹកបណ្តោះអាសន្នជម្រើសជាតិវែលបន្តកុងត្រា៤ឆ្នាំនឹងបង្ហាញវត្តមាននៅ World Cup ឆ្នាំនេះ

សមាគមបាល់ទាត់នៃប្រទេសវែលបានប្រកាសថា អ្នកចាត់ការបណ្តោះអាសន្នរបស់វែលលោក Rob Page បានចុះហត្ថលេខាលើកិច្ចសន្យារយៈពេល៤ឆ្នាំដែលនឹងនាំគាត់ដឹកនាំក្រុមឆ្លងកាត់យុទ្ធនាការជម្រុះ World Cup និងបន្តរហូតដល់ឆ្នាំ២០២៦។ លោក Page មានវ័យ៤៨ឆ្នាំបានចូលកាន់តំណែងជាអ្នកគ្រប់គ្រងទូទៅក្រុមជម្រើសជាតិវែលបន្ទាប់ពីអតីតគ្រូបង្វឹកលោក Ryan Giggs បានចាកចេញពីក្រុមដោយសារតែការចោទប្រកាន់ពីបទរំលោភបំពាន។លោកGiggs ដែលបានបដិសេធការចោទប្រកាន់ទាំងអស់ ... Read More »

ពិធីប្រកាសចូលកាន់មុខតំណែង ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តបាត់ដំបង

ខេត្តបាត់ដំបង ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៥រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ លោក អ៊ុយ រី ... Read More »

រន្ទះបាញ់ចំទីស្នាក់ការបំពាក់ឧបករណ៍អង់តែនមួយកន្លែង បង្កជាអគ្គិភ័យឆាបឆេះ​យ៉ាងសន្ធោសន្ធៅនៅស្រុកក្រគរ

  ខេត្តពោធិ៍សាត់៖ បេី​យោង​តាមប្រភពព័ត៌មានពី​របាយការណ៍​របស់​អគ្គស្នងការ​នគរបាល​ជាតិ​ នៅព្រឹកថ្ងៃ​ព្រហស្បតិ៍​ទី​១៥​ ខែកញ្ញា​ ឆ្នាំ​២០២២នេះ​ បានឱ្យដឹងថា​៖​ ដោយសារ​បាតុភូតធម្មជាតិ​ បង្កជារន្ទះបាញ់ចំទីស្នាក់ការបំពាក់ឧបករណ៍អង់តែនមួយកន្លែង បង្កជាអគ្គិភ័យឆាបឆេះ​យ៉ាងសន្ធោសន្ធៅនៅស្រុកក្រគរ​ ខេត្ត​ពោធិ៍សាត់​។  របាយការណ៍​ដដែល​បន្តថា​ ហេតុការណ៍​ខាងលេីនេះ​ បានកេីតឡេីង​កាលពីវេលាម៉ោង​ ១៦​ និង​១៥នាទីរសៀល​ថ្ងៃទី១៤ ... Read More »

អាជ្ញាធរខេត្តកណ្ដាល សហការជាមួយគណៈកម្មាធិការអន្តរក្រសួង រួមជាមួយអាជ្ញាធរក្រុងតាខ្មៅ ចុះត្រួតពិនិត្យ រថយន្តដឹកជញ្ជូនលើសទម្ងន់កំណត់ លើកំណាត់ផ្លូវ១១៥ ក្នុងក្រុងតាខ្មៅ

ខេត្តកណ្ដាល ៖ អាជ្ញាធរខេត្តកណ្ដាល សហការជាមួយគណៈកម្មាធិការអន្តរក្រសួង រួមជាមួយអាជ្ញាធរក្រុងតាខ្មៅ ដឹកនាំដោយលោក ហាក់ សុខមករា អភិបាលរងខេត្តកណ្ដាល បានដាក់ជញ្ជីងចល័ត ដើម្បីត្រួតពិនិត្យ រថយន្តដឹកជញ្ជូនលើសទម្ងន់កំណត់ លើកំណាត់ផ្លូវ១១៥ ក្នុងក្រុងតាខ្មៅ នារសៀលថ្ងៃទី១៤ ... Read More »

រថយន្តប្រធានាធិបតីអ៊ុយក្រែនជួបគ្រោះថ្នាក់ចរាចរណ៍ ចំណែករថយន្តលោកពូទីនរងការវាយប្រហារ

អ្នកនាំពាក្យប្រធានាធិបតីអ៊ុយក្រែន នៅថ្ងៃទី១៥ខែកញ្ញាបានប្រកាសថា រថយន្តដឹកប្រធានាធិបតី Volodymyr Zelensky បានជួបគ្រោះថ្នាក់ចរាចរណ៍នៅទីក្រុងគៀវ ប៉ុន្តែប្រមុខដឹកនាំប្រទេសនេះមិនរងរបួសធ្ងន់នោះឡើយ។ សារព័ត៌មានរ៉យទ័រ បានបានដកស្រង់សម្តីអ្នកនាំពាក្យប្រធានាធិបតីអ៊ុយក្រែន លោក Serhii Nykyforov ដែលបានបញ្ជាក់ថា «មានរថយន្តមួយគ្រឿងបានប៉ះទង្គិចជាមួយរថយន្តប្រធានាធិបតីអ៊ុយក្រែន និងរថយន្តអមការពារនៅទីក្រុងគៀវ»។ លោកបន្តទៀតថា ... Read More »

សម្តេចតេជោ ហ៊ុនសែន ជម្រាបជូនរដ្ឋមន្ត្រីថាមពលអាស៊ាន និង ប្រទេសដៃគូ , លោកអគ្គលេខាធិការអាស៊ាន ពីការកើនឡើងនៃសេចក្តីត្រូវការថាមពល និងអស្ថិរភាពនៃថ្លៃប្រេងឥន្ធនៈ នៅលើទីផ្សារអន្តរជាតិ បាននិងកំពុងបង្កឱ្យមានអតិផរណាខ្ពស់

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាសន៍ថា, ក្នុងនាមប្រជាជន និងរាជរដ្ឋាភិបាលកម្ពុជា ខ្ញុំសូមសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ ជូន ចំពោះឯកឧត្តម លោកជំទាវ ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ ដែលបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំ ... Read More »

លោក ឃួង ស្រេង ចូលរួមកាន់បិណ្ឌវេនទី០៥ នៅវត្តលង្កាព្រះកុសុមារាម អភិបាលរាជធានី វេរបច្ច័យប្រគេនទៅព្រះសង្ឃ ជាង៣៥លានរៀលសំរាប់កសាងទីអារាមវត្ត

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកស្រី នៅព្រឹកថ្ងៃទី១៥កញ្ញា២០២២នេះ បានអញ្ជើញក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី០៥ នៅវត្តលង្កាព្រះកុសុមារាមស្ថិតក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកងដើម្បីឧទ្ទិសកុសល ផលបុណ្យជូនដល់បុព្វកាលរីជន មានមាតា បីតា ញាតិការទាំង៧សន្តានដែលបានចែកឋានទៅកាន់លោកខាងមុខ ជាមួយនឹង ... Read More »

នគរបាលជំនាញខេត្តកណ្ដាលចាប់​ខ្លួន​បុរស​ម្នាក់​ពាក់​ព័ន្ធ​ករណីឃាតកម្មទៅលើក្មេងប្រុសអាយុ១០ឆ្នាំនៅស្រុកពញាឮ

ខេត្តកណ្ដាល៖ កាលពីថ្ងៃទី១៣ ខែកញ្ញា វេលាម៉ោង១រសៀល កម្លាំងសមត្ថកិច្ចបានទទួលដំណឹងអំពីករណីរកឃើញសាកសពរបស់ក្មេងប្រុសម្នាក់ឈ្មោះ ធី សុកសំណាង ហៅ ង៉ូវ ភេទប្រុស ឆ្នាំកំណើត ១៥.០៦.២០១២ ជនជាតិខ្មែរ មុខរបរសិស្សថ្នាក់ទី២ មានទីលំនៅស្នាក់នៅភូមិព្រែកតាព្រហ្ម ... Read More »

ករណីឆ្លងកូវីដ-១៩៖​​ ​អ្នកឆ្លង​ ០៦នាក់ ,អ្នក​ជាសះស្បើយ​ ១២នាក់និងគ្មាន​អ្នកជំងឺស្លាប់​

​​ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅព្រឹក​ថ្ងៃព្រហស្បតិ៍្ត​ទី​១៥ ខែកញ្ញា​ ឆ្នាំ២០២២នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ មានករណី​ឆ្លងចំនួន​ ០៦នាក់​ ខណៈ​ឣ្នកជាសះស្បើយ​​ ១២នាក់ខណៈអ្នកជំងឺស្លាប់​​ គ្មាន​។​ ដូច្នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​នាំគ្នា​អនុវត្ត​វិធានការ​ បីកុំ​ បីការពារ​ទាំងអស់​។  សូមជម្រាបថា​ ... Read More »

កម្លាំងទាហានជើងទឹករុស្ស៊ី-ចិន យាមល្បាតរួមនៅតំបន់សមុទ្រប៉ាស៊ីហ្វិក

ក្រសួងការពារជាតិរុស្ស៊ីបានប្រកាសថា កម្លាំងទាហានជើងទឹករុស្ស៊ី និងចិនបានដាក់ពង្រាយយាមល្បាតរួមគ្នានៅដែនសមុទ្រប៉ាស៊ីហ្វិក ។ សារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ទី១៥ ខែកញ្ញា ឆ្នាំ២០២២បានផ្សាយថា នៅក្នុងសេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិរុស្ស៉ីនៅលើបណ្តាញតេឡេក្រាមបានឱ្យដឹងថា កងនាវិកនៃភាគីទាំងពីរកំពុងធ្វើសមយុទ្ធជាយុទ្ធសាស្រ្តរួមគ្នា និងអនុវត្តសមយុទ្ធដែលពាក់ព័ន្ធនឹងកាំភ្លើងធំ និងឧទ្ធម្ភាគចក្រ។ សេចក្តីថ្លែងការណ៍ដដែលបានបន្ថែមថា ភារកិច្ចនៃការល្បាតរួមគ្នានេះគឺមានការពង្រឹងកិច្ចសហប្រតិបត្តិការលើការធ្វើនាវាចររវាងរុស្ស៉ីនឹងចិន ... Read More »

សម្តេចតេជោ ហ៊ុនសែន ៖ ដល់ពេលដែលត្រូវបញ្ចេញនូវរឿងរ៉ាវមួយចំនួនដែលមនុស្សភាគច្រើនមិនបានដឹង !

ភ្នំពេញ ៖ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបង្ហោះលើផេកផ្លូវការថា, ដល់ពេលដែលត្រូវបញ្ចេញនូវរឿងរ៉ាវមួយចំនួនដែលមនុស្សភាគច្រើនមិនបានដឹង។ សម្តេចតេជោ ហ៊ុនសែន មានប្រសាសន៍ថា, ឯកឧត្តមកែវ ... Read More »

Man City និង Real Madrid បន្តជ័យជម្នះក្នុងវគ្គជម្រុះតាមពូលនៅ Champions League

គ្រាប់បាល់ស៊ុតបញ្ចូលទីដ៏អស្ចារ្យរបស់ Erling Haaland បានធ្វើឱ្យ Manchester City ត្រឡប់មកវិញយ៉ាងខ្លាំង ហើយបានយកឈ្នះអតីតក្លិប Borussia Dortmund ដែលខ្លួនធ្លាប់លេងក្នុងក្របខ័ណ្ឌ Champions League នៅកីឡដ្ឋាន Etihad ... Read More »

បុរសម្នាក់បើករថយន្តម៉ាកJeep ពាក់ស្លាកលេខខេមរភូមិន្ទបុករថយន្តដឹកសំរាមពីក្រោយបណ្ដាលឱ្យកម្មករប្រមូលសំរាមពីរនាក់រងរបួសធ្ងន់

ភ្នំពេញ ៖ បុរសម្នាក់បានបើករថយន្តស៊េរីទំនើបម៉ាកJeep ពាក់ស្លាកលេខ ខេមរភូមិន្ទធ្វើដំណើរក្នុងល្បឿនលឿន និងខ្វះការប្រុងប្រយ័ត្នបានជ្រុលទៅបុករថយន្តដឹកសំរាមក្រុមហ៊ុនស៊ីនទ្រីខណៈដែលកំពុងឈប់អែបចិញ្ចើមផ្លូវដើម្បីប្រមូលសំរាមពីក្រោយពេញទំហឹងបណ្តាលឱ្យកម្មករពីរនាក់ដែលកំពុងប្រមូលសំរាមរងរបួសធ្ងន់កាលពីវេលាម៉ោង១និង៥០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី១៥ខែកញ្ញាឆ្នាំ២០២២ នៅតាមបណ្ដោយផ្លូវលេខ២១៧ ក្បែរស្ពានដែកចំការដូង ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុគេឃើញរថយន្តដឹកសំរាមក្រុមហ៊ុនស៊ីនទ្រីមួយគ្រឿង ពណ៌លឿង បានឈប់អែបចិញ្ចើមផ្លូវដើម្បីប្រមូលសំរាមនៅចំណុចទីតាំងកើតហេតុខាងលើក្នុងទិសដៅពីត្បូងទៅជើង ... Read More »

ក្លិប Monza បណ្ដេញគ្រូបង្វឹកលោក Stroppa ចេញពីតំណែងបន្ទាប់ពីដឹកនាំមិនឈ្នះនៅ Serie A

ក្លិប Monza បានបណ្តេញគ្រូបង្វឹកលោក Giovanni Stroppa ដែលជាក្លិបនៅ Serie A បានប្រកាកាលពីថ្ងៃពុធ ដោយក្រុមនេះឈរនៅបាតតារាងដោយមិនបានទទួលជ័យជម្នះសោះបន្ទាប់ពី៦ប្រកួត។ ក្លិប Monza ដែលជាកម្មសិទ្ធិរបស់អតីតនាយករដ្ឋមន្ត្រីអុីតាលីលោកSilvio Berlusconi បានឈ្នះការប្រកួតវគ្គ ... Read More »

ទំពាំងស្អុយ! ខ្លាំងប៉ះខ្លាំងចុងក្រោយវាស់កម្ពស់បានសម្រេច

    ខេត្តកំពង់ស្ពឺ៖ ក្រុមយុវជនទំនើង៧នាក់ដែលតែងតែធ្វើសកម្មភាពវាយតប់គ្នាកន្លងមកត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានហើយ ហើយក៏បានកសាងសំណុំរឿងបញ្ជូនទៅតុលាការទៀតផង។ ពួកគេត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅចំណុចសួនច្បារសម្តេចព្រះសង្ឃរាជជួនណាត ស្ថិតក្នុងភូមិទួលគោក សង្កាត់ស្វាយក្រវាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។    សមត្ថកិច្ចខេត្តកំពង់ស្ពឺបានប្រាប់ឱ្យដឹងនៅព្រឹកថ្ងៃទី១៥ខែកញ្ញាឆ្នាំ២០២២នេះថា កាលពីរសៀលថ្ងៃទី១៤ខែកញ្ញាឆ្នាំ២០២២កម្លាំងសមត្ថកិច្ចបានប្រាប់ថាពិតជាមានការឃាត់ខ្លួនក្រុមយុវជនទំនើងដែលតែងតែដេញវៃ៉តប់គ្នានៅចំណុចទីតាំងខាងលើប្រាកដមែនដោយឃាត់ខ្លួនបាន៧នាក់។      ... Read More »

ស្ត្រីម្នាក់ឆ្លងទន្លេតាមចិញ្ចើមផ្លូវបានកូនស្រីម្នាក់បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនជួយយកអាសា

ភ្នំពេញ​៖ មានការភ្ញាក់ផ្អើលជាខ្លាំង ខណៈដែលគេឃើញស្ត្រីម្នាក់បានឈឺ​ពោះឆ្លង​ទន្លេ​នៅតាមចិញ្ចើមផ្លូវសម្រាល​បានកូន​ស្រី​មួយ​ និងត្រូវបានបងប្អូន​ប្រជាពលរដ្ឋ​ជួយយកអាសាដោយទាក់ទងទៅរថយន្តសាមុយ​មកដឹកយកស្ត្រីរងគ្រោះនិងកូនទៅកាន់មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតភ្លាមៗ​កាលពីវេលា​ម៉ោង​១១និង​៣០នាទីយប់​ថ្ងៃ​ទី​១៤​ ខែ​កញ្ញា​ ឆ្នាំ​២០២២​ ជិត​ស្ថានីយ​បូម​ទឹក​បឹង​ត្របែក​ ផ្លូវ​លេខ២៧១​ ក្នុងសង្កាត់​ផ្សារ​ដើម​ថ្កូវ​ ខណ្ឌ​ចំការ​មន​  ។  ​     ស្ត្រី​ខាងលើ​មាន​ឈ្មោះ​ ឃឹម​ ដាលីន​ ... Read More »

ប្រជាពលរដ្ឋនេសាទបានអណ្ដើកហ្លួងប្រគល់ជូនអាជ្ញាធរយកទៅលែងនៅតំបន់អភិរក្ស

ខេត្តព្រះសីហនុ ៖ អណ្ដើកហ្លួងជាប្រភេទអណ្ដើកដែលកម្រជិតផុតពូជនៅក្នុងប្រទេសកម្ពុជា។ បច្ចុប្បន្នអណ្ដើកហ្លួងមានតែនៅក្នុងតំបន់ខ្លះនៅស្រុកស្រែអំបិលគឺខេត្ត កោះកុងនិងស្រុកកំពង់សីលាខេត្តព្រះសីហនុ។ អាជ្ញាធរដូចជាបានយកចិត្តទុកដាក់ចំពោះបញ្ហានេះដែរប៉ុន្តែបញ្ហាជម្រករបស់សត្វអណ្ដើកហ្លួងហាក់ដូចជាកាន់តែបាត់បង់។ យោងតាមរបាយការណ៍ដែអង្គភាពយើងទទួលបានពីអាជ្ញាធរស្រុកកំពង់សីលាខេត្តព្រះសីហនុនៅព្រឹកថ្ងៃទី១៥ខែកញ្ញាឆ្នាំ២០២២នេះនៅឯស្រុកកំពង់សីលាកាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ ពេលរសៀលប្រជាពលរដ្ឋឈ្មោះពេជ្រ សាវី ភេទប្រុស អាយុ៤៣ឆ្នាំ   រស់នៅភូមិស្ទឹងច្រាល ឃុំអូរបាក់រទេះ ... Read More »

គ្រឿងចក្រជីកកកាយរុករករ៉ែមាសខុសច្បាប់របស់ឈ្មួញវៀតណាមត្រូវបានមន្ទីរជំនាញចុះបង្ក្រាប

ខេត្តព្រះវិហារ ៖ កាលពីរសៀលថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ២០២២ ក្រុមហ៊ុនជីករុករករ៉ែមាសនៅចំណុចជើងភ្នំដែក ទល់មុខវិទ្យាល័យភ្នំដែកត្រូវបានមន្ទីរជំនាញចុះទៅឃាត់គ្រឿងចក្រក្រោយពីទទួលបានសេចក្តីរាយការណ៍របស់អ្នកសារព័ត៌មានប្រចាំខេត្តព្រះវិហារ ។     បន្ទាប់ពីមានសេចក្តីរាយការណ៍មក លោក ស៊ន់ ច័ន្ទរក្សា ... Read More »

រថយន្តព្រូសបុកម៉ូតូវ៉េវពីក្រោយបណ្ដាលឱ្យនារីម្នាក់ស្លាប់ពេលបញ្ជូនទៅមន្ទីរពទ្យ និងម្នាក់ទៀតរបួសស្រាល

ភ្នំពេញ ៖ បុរសម្នាក់ទំនងជាស្រវឹងស្រាខ្លាំងបានបើករថយន្តតូយ៉ូតា ព្រូសមួយគ្រឿងក្នុងល្បឿនយ៉ាងលឿនជ្រុលទៅបុកម៉ូតូវ៉េវមួយគ្រឿងចំពីក្រោយពេញទំហឹងបណ្ដាលឱ្យម៉ូតូដួលបោកនឹងថ្នល់ធ្វើឱ្យនារីម្នាក់រងរបួសធ្ងន់និងបានស្លាប់ពេលបញ្ជូនទៅកាន់មន្ទីរពេទ្យ រីឯអ្នករួមដំណើរម្នាក់ទៀតរងរបួសស្រាល។ ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលវេលាម៉ោង៧ និង៣០នាទីយប់ថ្ងៃពុធ ទី១៤ ខែកញ្ញា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ១៧៣ កែងនឹងផ្លូវលេខ២៧៣ ក្នុងសង្កាត់ទួលស្វាយព្រៃ១ ខណ្ឌបឹងកេងកង។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា ... Read More »

សម្ដេចក្រឡាហោម ស ខេង បានអនុញ្ញាតជូនលោកស្រី UIKU Kocaefe ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋតួកគី ប្រចាំកម្ពុជាចូលជួបសម្តែងការគួរសម នៅវិមានរដ្ឋសភា

ភ្នំពេញ ៖ នារសៀលថ្ងៃពុធ ៤រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី ... Read More »

លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានអញ្ជើញចូលរួមពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារ និងម៉ាស៊ីនផលិតអុកស៊ីហ្សែន នៅមន្ទីរពេទ្យបង្អែកខេត្ត ១៦មករា ខេត្តព្រះវិហារ

ខេត្តព្រះវិហារ ៖ នាថ្ងៃពុធ ៤រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន ... Read More »