ព័ត៌មានទាន់ហេតុការណ៍៖
'

អតីតកីឡាករវាយតឺន្នីសលេខ១ពិភពលោក Roger Federer ប្រកាសចូលនិវត្តន៍

Roger Federer ដែលត្រូវបានមនុស្សជាច្រើនចាត់ទុកថា ជាកីឡាករបុរសដ៏អស្ចារ្យបំផុតដែលស្ថិតក្នុងកីឡាវាយតឺន្នីស និងជាអ្នកដែលបានយកកីឡានេះឱ្យឈានដល់កម្ពស់ថ្មីក្នុងអំឡុងពេលអាជីពដែលមានរយៈពេលជាង២ទសវត្សរ៍នោះនឹងចូលនិវត្តន៍បន្ទាប់ពីការប្រកួត Laver Cup នៅសប្តាហ៍ក្រោយនៅទីក្រុងឡុង។ កីឡាករវ័យ៤១ឆ្នាំដែលបានឈ្នះពានរង្វាន់ Grand Slam ចំនួន២០ដង និងកំណត់ប្រភេទកីឡាឡើងវិញជាមួយនឹងសិល្បៈ និងគុណធម៌របស់គាត់បានធ្វើឱ្យអ្នកគាំទ្រកីឡាវាយតឺន្នីសទូទាំងពិភពលោកមានការគាំទ្រជាយូរដោយគាត់បានថ្លែងការណ៍ដ៏វែងមួយកាលពីថ្ងៃព្រហស្បតិ៍ថ្ងៃទី១៥ខែកញ្ញា។ របួសជង្គង់មានន័យថា ... Read More »

លោកបណ្ឌិត ហ៊ុន ម៉ាណែត លើកពីបណ្តាំរបស់លោកឪពុកបីចំណុច ដែលកូនៗទាំងអស់ត្រូវចងចាំជានិច្ច

ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជា មេបញ្ជាការ កងទ័ពជើងគោក នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ បានមានប្រសាសន៍រម្លឹកពី បណ្តាំរបស់លោកឪពុកបីចំណុច ... Read More »

នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញជាអធិបតីក្នុងពិធីប្រកាសមុខតំណែង មេបញ្ជាការ កងរាជអាវុធហត្ថ ខេត្តប៉ៃលិន

ខេត្តប៉ៃលិន៖ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តប៉ៃលិន ព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសមុខតំណែង មេបញ្ជាការ កងរាជអាវុធហត្ថខេត្តប៉ៃលិន ... Read More »

ប្រធានាធិបតីចិនស៊ី ជីងពីង ប្រកាសថា មិនមានប្រទេសណាមួយអាចសម្រេចពីបញ្ហាកោះតៃវ៉ាន់នោះឡើយ

ប្រធានាធិបតីចិនបានប្រកាសថា «មិនមានប្រទេសណាមួយនៅលើពិភពលោកអាចសម្រេចជំនួសចិនលើបញ្ហាកោះតៃវ៉ាន់នោះឡើយ ហើយចិននឹងមិនលើកលែងដល់ការជ្រៀតជ្រែកណាមួយពីខាងក្រៅឡើយ។ ការបញ្ជាក់ខាងលើរបស់ប្រធានាធិបតីចិនធ្វើឡើងក្រោយជំនួបពិភាក្សាជាមួយប្រធានាធិបតីរុស្ស៊ី លោកពូទីន បន្ទាប់ពីកិច្ចប្រជុំ អង្គការសហប្រតិបត្តិការសៀងហៃ (SCO) នៅទីក្រុង Samarkand នាថ្ងៃទី១៥ខែកញ្ញា ។ បណ្តាញព័ត៌មាន CCTV បានដកស្រង់សម្តីប្រធានាធិបតីស៊ី ... Read More »

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាបាននិវត្តន៍មកដល់មាតុប្រទេសវិញ ក្រោយបញ្ចប់ទស្សនកិច្ចផ្លូវការនិងមិត្តភាពនៅប្រទេសវៀតណាមនិងឡាវ

ភ្នំពេញ ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា និវត្តន៍មកកាន់មាតុប្រទេសវិញក្រកបដោយសុវត្ថិភាព នាព្រឹកថ្ងៃទី១៦ ខែកញ្ញឆ្នាំ២០២២នេះ បន្ទាប់ពីបានបំពេញទស្សនកិច្ចផ្លូវការនិងមិត្តភាពនៅសាធារណរដ្ឋសង្គមនិយមវៀតណាម ពីថ្ងៃទី១២ ដល់ថ្ងៃទី១៤ខែកញ្ញា ឆ្នាំ២០២២និង នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ... Read More »

តំណាងលោករដ្ឋមន្ត្រី លឹម គានហោ អញ្ជើញចុះទៅសំណេះសំណាលជាមួយនាយទាហាន នាយទាហានរង និងពលទាហាននៃបញ្ជាការដ្ឋានការពារកោះឆ្នេរ ,និង៣អង្គភាពទៀតតាមព្រំដែន

ខេត្តកំពង់ស្ពឺ ៖ អ្វីដែលតែងធ្វើរាល់ឆ្នាំរបស់ក្រសួងធនធានទឹកនិងឧតុនិយម តែងបន្តឧបត្ថម្ភកងទ័ពដែលជាសម្ព័ន្ធមេត្រីភាព ។ ជាក់ស្តែងនៅព្រឹកថ្ងៃសុក្រ ៦រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី ១៦ ខែកញ្ញា ... Read More »

ក្រសួងសុខាភិបាល ៖ លទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប ១៦លាន នាក់ មាន ៩៤,៩១%

ភ្នំពេញ ៖ នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ ក្រសួងសុខាភិបាល បានបញ្ជាក់ឱ្យដឹងថា, កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា  គិតត្រឹមថ្ងៃទី១៥ ខែកញ្ញា​ ឆ្នាំ២០២២ -លើប្រជាជនអាយុពី ១៨ឆ្នាំឡើង មាន ... Read More »

ករណីឆ្លងកូវីដ-១៩៖​​ ​អ្នកឆ្លង​ ០៧នាក់ ,អ្នក​ជាសះស្បើយ​ ០៥នាក់និងគ្មាន​អ្នកជំងឺស្លាប់​

ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅព្រឹក​ថ្ងៃសុក្រទី​១៦ ខែកញ្ញា​ ឆ្នាំ២០២២នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ មានករណី​ឆ្លងចំនួន​ ០៧នាក់​ ខណៈ​ឣ្នកជាសះស្បើយ​​ ០៥នាក់ខណៈអ្នកជំងឺស្លាប់​​ គ្មាន​។​ ដូច្នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​នាំគ្នា​អនុវត្ត​វិធានការ​ បីកុំ​បីការពារ​ទាំងអស់​។  សូមជម្រាបថា​ នៅក្នុង​សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល​ ... Read More »

នាយឧត្តមសេនីយ៍ ខៀវ សុភ័គ ៖ សមត្ថកិច្ចបើកប្រតិបត្តិការជួយសង្គ្រោះជនបរទេស២ករណី រកឃើញជនរងគ្រោះ១០នាក់​ ក្នុងរយៈពេល៣ថ្ងៃនេះ!

ភ្នំពេញ៖ ក្នុងរយៈពេល ៣ ថ្ងៃមកនេះ ពោលគឺគិតចាប់ពីថ្ងៃទី១២ ដល់១៥ ខែកញ្ញា ឆ្នាំ២០២២ម្សិលមិញនេះ​ សមត្ថកិច្ចកម្ពុជា បានបើកប្រតិបត្តិការជួយសង្គ្រោះជនបរទេស២ករណី ដោយរកឃើញជនរងគ្រោះចំនួន១០នាក់។​ នេះបេី​យោង​តាមការបញ្ជាក់ពី​នាយឧត្តមសេនីយ៍ ខៀវ សុភ័គ រដ្ឋលេខាធិការ ... Read More »

រកឃើញរថយន្តធុនធ្ងន់ដឹកលើសទម្ងន់៣៣គ្រឿងទៀត សរុបដល់ពេលនេះ២៦៣គ្រឿង

ភ្នំពេញ៖ រថយន្តធុនធ្ងន់ចំនួន៣៣គ្រឿង ត្រូវបានត្រួតពិនិត្យរកឃើញដឹកជញ្ជូនលើសទម្ងន់ក្នុងកម្រិតអនុគ្រោះ ដោយក្រុមការងារចល័តចម្រុះសម្រាប់ឆ្មក់ត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់របស់ក្រសួងសាធារណការ និងដឹកជញ្ជូន សហការជាមួយអាជ្ញាធរខេត្តកណ្ដាល។ លោក គឹម សាន់ អនុរដ្ឋលេខាធិការក្រសួងសាធារណ ការ និងដឹកជញ្ជូន បានដឹកនាំក្រុមការងារចល័តចម្រុះសម្រាប់ឆ្មក់ត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់របស់ក្រសួង ចុះរឹតបន្តឹងច្បាប់ស្ដីពីការអនុវត្តច្បាប់ដឹកជញ្ជូនលើទម្ងន់កម្រិតកំណត់ ថ្ងៃទី១៣-១៤ ... Read More »

រដ្ឋបាលរាជធានីភ្នំពេញ ៖ ការជួសជុលគ្រឹះនឹងអ៊ុតកៅស៊ូ(AC) កំណាត់ផ្លូវជាតិលេខ២ ប្រវែងជិត៥គីឡូម៉ែត្រ និងបញ្ចប់នៅបំណាច់ ខែកញ្ញានេះ

ភ្នំពេញ៖ ក្រុមការងារនៃមន្ទីរសាធារណៈការនិងដឹកជញ្ជូនរាជធានីភ្នំពេញ អនុវត្តទៅតាមការណែនាំរបស់ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បាននិងកំពុងជួសជុលគ្រឹះនឹងអ៊ុតកៅស៊ូ (AC) កំណាត់ផ្លូវជាតិលេខ២ ប្រវែងជិត៥គីឡូម៉ែត្រ ដើម្បីសម្រួលការធ្វើចរាចររបស់បងប្អូនប្រជាពលរដ្ឋ ខណៈកំណាត់ផ្លូវនេះមានការខូច ខាត ពិបាកក្នុងការធ្វើដំណើរ ... Read More »

អាមេរិកផ្តល់ជំនួយអាវុធមានទឹកប្រាក់៦០០លានដុល្លារដល់អ៊ុយក្រែន

នៅថ្ងៃទី១៥ខែកញ្ញា ទីក្រុងវ៉ាស៊ីនតោនបានប្រកាសពីការផ្តល់ជំនួយអាវុធដែលមានទឹកប្រាក់៦០០លានដុល្លារដើម្បីជួយដល់អ៊ុយក្រែនក្នុងសង្គ្រាមជាមួយរុស្ស៊ី។ ប៉ុន្តែសេតវិមានមិនបានបញ្ជាក់ថាអាវុធប្រភេទណាដែលអាមេរិកផ្តល់ឱ្យនោះឡើយ។ ក្នុងពេលនេះដែរ ក្រសួងការបរទេសរុស្ស៉ីបាននិយាយថា ប្រសិនបើសហរដ្ឋអាមេរិកសម្រេចចិត្តផ្គត់ផ្គង់ដល់ទីក្រុងកៀវនូវប្រព័ន្ធមីស៊ីលរយៈចម្ងាយឆ្ងាយនោះវានឹងឆ្លង «បន្ទាត់ក្រហម» ដែលនឹងធ្វើឱ្យទីក្រុងវ៉ាស៊ីនតោនក្លាយជា«ភាគីនៃជម្លោះមួយ» នៅអ៊ុយក្រែន។ នៅក្នុងសន្និសីទសារព័ត៌មានមួយនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៉ី លោកស្រី Maria Zakharova បានបន្ថែមថា ... Read More »

សម្តេចតេជោ ហ៊ុន សែន ថ្លែងសុន្ទរកថា ក្រោមប្រធានបទ << ការចែករំលែកកាលានុវត្តភាពថ្មី ដែលទទួលបានពីភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (អាសិប) ដើម្បីស្ថាបនាតំបន់ពាណិជ្ជកម្មសេរី ចិន-អាស៊ាន ទម្រង់ ៣.០ >>

ភ្នំពេញ ៖ សុន្ទរកថា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងពិធីបើកសម្ពោធពិពណ៌ចិន-អាស៊ាន លើកទី១៩ ឆ្នាំ ២០២២ នៅទីក្រុងណានីង, ក្រោមប្រធានបទ << ការចែករំលែកកាលានុវត្តភាពថ្មី ... Read More »

ក្រសួង​ទេសចរណ៍​៖​ កម្ពុជានឹងមានជើងហោះហើរត្រង់ពីប្រទេសតួកគី នាពេលខាងមុខនេះ!

ភ្នំពេញ៖ បេី​យោង​តាមប្រភពព័ត៌មានពី​របាយការណ៍​របស់​ក្រសួង​ទេសចរណ៍​ នៅព្រឹកថ្ងៃសុក្រទី​១៦​ ខែកញ្ញា​ ឆ្នាំ​២០២២នេះ​ បានឱ្យដឹងថា​ កម្ពុជា-តួកគីសុទ្ធតែចង់ពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍បន្ថែមទៀត និងចង់ឱ្យមានចលនាទេសចរទៅមកកើនឡើង ដូច្នេះហើយទើបឯកអគ្គរដ្ឋទូតថ្មីនៃស្ថានទូតតួកគីប្រចាំកម្ពុជា លោកស្រី អ៊ូលឃូ កូចេអ៊ែហ្វ៊ែ (ÜLKÜ KOCAEFE) ប្ដេជ្ញាជំរុញឱ្យមានជើងហោះហើរត្រង់កម្ពុជា-តួកគីឱ្យបានក្នុងអាណត្តិបេសកកម្មរបស់ខ្លួន។ ... Read More »

ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ២៩នាក់​ ក្នុងការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ១៥ករណីទូទាំងប្រទេសថ្ងៃទី១៥ កញ្ញា​ម្សិលមិញ​នេះ​!

    ភ្នំពេញ៖ គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ជនសង្ស័យចំនួន ២៩នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ១៥ករណី ទូទាំងប្រទេសនៅថ្ងៃទី១៥ ខែកញ្ញាម្សិលមិញនេះ​។​ នេះបេីយោង​តាមប្រភពព័ត៌មានពី​របាយការណ៍​របស់​អគ្គស្នងការ​នគរបាល​ជាតិ​ នៅព្រឹកថ្ងៃ​សុក្រ​ទី​១៦​ ខែកញ្ញា​ ឆ្នាំ​២០២២។  ... Read More »

ពលរដ្ឋរាប់សែននាក់ឈរប្រវែង៨គីឡូម៉ែត្ររង់ចាំគោរពព្រះវិញ្ញាណក្ខន្ធព្រះមហាក្សត្រិយានីអេលីហ្សាបែតទី២

ពលរដ្ឋដែលមានបំណងចង់ចូលរួមគោរពព្រះវិញ្ញាណក្ខន្ធព្រះមហាក្សត្រិយានីអេលីហ្សាបែតទីពីរ នឹងត្រូវរង់ចាំយូរ ហើយមានមនុស្សជាច្រើនបានដួលសន្លប់ដោយសាតែររង់ចាំយូរពេក។ ពេលនោះមានមនុស្សឈរតម្រង់ជួរ ៨គីឡូម៉ែត្ររង់ចាំដល់វេនរបស់ខ្លួនចូលទៅគោរពព្រះវិញ្ញាណក្ខន្ធព្រះមហាក្សត្រិយានី។ តាមគម្រោង នឹងមានមនុស្សជាច្រើនទៀតបានចូលរួមតម្រង់ជួរដើម្បីបានចូលគោរពព្រះវិញ្ញាណក្ខន្ធនៅចុងសប្តាហ៍នេះ ។ តាមប្រព័ន្ធផ្សព្វផ្សាយអង់គ្លេស មានពលរដ្ឋជាច្រើនមានបំណងចូលគោរពព្រះមហាក្សត្រិយានីជាលើកចុងក្រោយ។ តាមការសន្និដ្ឋាន គឺអាចនឹងមានពលរដ្ឋប្រមាណ៣៥០ពាន់នាក់នៅទូទាំងប្រទេសមកកាន់ទីក្រុងឡុងដុង ដើម្បីគោរពព្រះវិញ្ញាណក្ខន្ធ។ រូបភាពបានបង្ហាញឱ្យឃើញថា មានមនុស្សជាច្រើនបាននាំទាំងកូនតូចចូលទៅគោរពព្រះវិញ្ញាណក្ខន្ធផងដែរ ... Read More »

Sancho និង Ronaldo ជួយឱ្យ Man Utd រកបាន៣ពិន្ទុដំបូងក្នុងវគ្គជម្រុះ Europa League

ខ្សែប្រយុទ្ធ Jadon Sancho និង Cristiano Ronaldo បានផ្តល់ក្តីសង្ឃឹមទាន់ពេលវេលាអំពីតម្លៃរបស់ពួកគេជាមួយនឹងគ្រាប់បាល់ម្នាក់១គ្រាប់ ខណៈដែលក្រុម Manchester United ទទួលបានយុទ្ធនាការ Europa League របស់ពួកគេឡើងវិញជាមួយនឹងជ័យជម្នះ ២-០ ... Read More »

ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ឆ្លើយតបចំពោះគណនីហ្វេសប៊ុកឈ្មោះ សាវេន កូកូ

ខេត្តកណ្តាល៖​ បេីយោង​តាមប្រភពព័ត៌មានពី​របាយការណ៍​របស់​អគ្គស្នងការ​នគរបាល​ជាតិ​ នៅព្រឹកថ្ងៃ​សុក្រ​ទី​១៦​ ខែកញ្ញា​ ឆ្នាំ​២០២២នេះ​ បានឱ្យដឹងថា​ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល មានកិត្តិយសសូមធ្វើការឆ្លើយតប ទៅនឹងគណនីហ្វេសប៊ុកឈ្មោះ សាវេន កូកូ ដែលបានបង្ហោះរូបភាព និងវីដេអូ ... Read More »

បុរសម្នាក់ទំនងជាស្រវឹងស្រាខ្លាំងបានបើករថយន្តលឿនជ្រុលចង្កូតទៅបុកខឿនសួនច្បារបណ្តាលឱ្យរថយន្តក្រឡាប់ផ្ងារជើងទ្រមេឃ

ភ្នំពេញ ៖ បុរសម្នាក់ទំនងជាស្រវឹងស្រាខ្លាំងបានបើករថយន្តយ៉ាងលឿនខ្វះការប្រុងប្រយ័ត្នធ្វើឱ្យរេចង្កូតជ្រុលទៅបុកខឿនសួនច្បារបណ្តាលឱ្យរថយន្តក្រឡាប់ផ្ងារជើងទ្រមេឃ តែសំណាងល្អមិនបង្កឱ្យមានអ្នករងរបួសឡើយ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង២និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។     ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់ទំនងជាស្រវឹងស្រាខ្លាំង ... Read More »

ខ្សែបម្រើកណ្តាល Gavi បន្តកុងត្រាថ្មីជាមួយ Barcelona រហូតដល់ឆ្នាំ២០២៦ជាមួយនឹងលក្ខខណ្ឌ ១ពាន់លានអឺរ៉ូ

ខ្សែបម្រើសញ្ជាតិអេស្ប៉ាញ Gavi បានចុះកុងត្រាថ្មីជាមួយអ្នកមានបុណ្យBarcelona រហូតដល់ឆ្នាំ២០២៦ ជាមួយនឹងលក្ខខណ្ឌទិញផ្តាច់តម្លៃ១ពាន់លានអឺរ៉ូ (៨៦៥លានផោន)។ កីឡាករវ័យ១៨ឆ្នាំដែលលេងបាន៥៣ដងចាប់តាំងពីការបង្ហាញខ្លួនដំបូងរបស់គាត់ក្នុងខែសីហា ឆ្នាំ២០២១រូបនេះ គឺស្ថិតនៅក្រោមកិច្ចសន្យារហូតដល់ឆ្នាំ២០២៣។ គាត់បានក្លាយជាកីឡាករក្មេងជាងគេទី៤របស់ក្លិប នៅពេលដែលគាត់បានបង្ហាញខ្លួនជាលើកដំបូងរបស់គាត់ដែលមានអាយុ១៧ឆ្នាំ និង២៤ថ្ងៃ។ មិត្តរួមក្រុមដូចជា Pedri, Ansu ... Read More »

បុរសម្នាក់បើករថយន្តលឿនជ្រុលទៅបុកសួនច្បារពុះចែកទ្រូងផ្លូវនិងបង្គោលភ្លើងមួយដើមបាក់រាបដល់ដី

ភ្នំពេញ ៖ បុរសម្នាក់បានបើករថយន្តយ៉ាងលឿនខ្វះការប្រុងប្រយ័ត្នធ្វើឱ្យរេចង្កូតទៅបុកឡើងលើខឿនសួនច្បារពុះចែកទ្រូងផ្លូវ និងបុកបង្គោលភ្លើងបំភ្លឺផ្លូវមួយដើបាក់រាបដល់ដី ចំណែកឯរថយន្តបង្កហេតុរងការខូចខាតយ៉ាងដំណំ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅម៉ោង១១និង៣០នាទីយប់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ស្ថិតនៅ តាមបណ្ដោយផ្លូវជាតិលេខ៦ ក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។     ... Read More »

រថយន្តកាមរីបាឡែនបើកបុករថយន្តឡិចសុីស RX330 ពីក្រោយបណ្ដាលឱ្យរងការខូចខាត

ភ្នំពេញ៖ បុរសម្នាក់រួមដំណើរជាមួយបុរសម្នាក់ទៀតបើករថយន្តកាមរី បាឡែនមួយគ្រឿងជ្រុលទៅបុករថយន្ត Lexus RX330 ពីរក្រោយបណ្ដាលឱ្យរងការខូចខាតរៀងៗខ្លួន។     ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១១និង២០នាទីយប់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ ២០២២ នៅតាមបណ្ដោយផ្លូវបេតុងវត្តតាំងកសាង ស្ថិតក្នុងសង្កាត់កាកាបទី២ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។ ... Read More »

ក្មេងប្រុសម្នាក់បានស្លាប់ភ្លាមៗ ខណៈកំពុងរត់លេងមុជទឹកភ្លៀង លើផ្លូវមុខផ្ទះ ត្រូវបានរថយន្តបុកពេញទំហឹង

ខេត្តស្ទឹងត្រែង ៖ ក្មេងប្រុសម្នាក់បានស្លាប់យ៉ាងអាណោចអធ័ម ខណៈកំពុងរត់លេងមុជទឹកភ្លៀងលើផ្លូវមុខផ្ទះ ត្រូវបានរថយន្តតាកូម៉ា១គ្រឿង អត់ស្លាកលេខបើកបុកពេញទំហឹង។ ហេតុការណ៍ខាងលើនេះកើតឡើង នៅវេលាម៉ោង ១៥:១០នាទី នាថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ នៅចំណុចមុខផ្ទះឈ្មោះ ខាំផាម៉ន ភូមិស្ដៅ១ ... Read More »

លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន បន្តអំពាវនាវដល់ប្រជាជន ដែលមិនទាន់ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩គ្រប់ចំនួនដូស មកចាក់វ៉ាក់សាំងបន្តទៀត

ភ្នំពេញ ៖ ក្នុងសន្និសីទសារព័ត៌មានស្ដីពី “សមិទ្ធផលសម្រេចបានរយៈពេល ៥ឆ្នាំកន្លងមក របស់ក្រសួងសុខាភិបាល” នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២នេះ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានផ្ញើសារដល់ប្រជាជនដែលចាក់វ៉ាក់សាំងទើបតែបាន ២ដូស ហើយមិនព្រមមកចាក់វ៉ាក់សាំងដូសបន្ត ... Read More »

ប្រជាពលរដ្ឋដែលធ្លាប់នៅខុសច្បាប់តំបន់អង្គរហើយចេញទៅរស់នៅភូមិធម្មជាតិរុនតាឯកមានជីវភាពធូរធារ

ខេត្តសៀមរាប ៖ ប្រជាពលរដ្ឋដែលស្ម័គ្រចិត្តចាកចេញពីតំបន់រមណីយដ្ឋានអង្គរទៅរស់នៅភូមិធម្មជាតិរុនតាឯកបានបញ្ជាក់ថាពួកគាត់មានជីវភាពរស់នៅប្រចាំថ្ងៃធូរធារ ដោយសារតែមានដីសម្រាប់ធ្វើកសិកម្ម និងប្រើប្រាស់តាមតម្រូវការ។ លោក រិន ស្រួច ជាអតីតអ្នករស់នៅក្នុងភូមិស្រះស្រង់ សង្កាត់នគរធំ ក្រុងសៀមរាប ថាកាលពីពេលដែលគាត់រស់នៅក្នុងរមណីយដ្ឋានអង្គរ គាត់មានដីលំនៅដ្ឋានទំហំតូចចង្អៀត មិនមានកម្មសិទ្ធិស្របច្បាប់ មិនអាចឱ្យលោកទាញយកផលប្រយោជន៍ពីដីឱ្យអស់លទ្ធភាពបាន ... Read More »

ព្រះមហាក្សត្រ និងសម្តេចម៉ែ ស្តេចយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធីខួប ១០០ ព្រះវស្សា នៃការប្រសូត ព្រះករុណាព្រះមហាវីរក្សត្រ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ

ប៉េកាំង ៖ តបតាមការក្រាបបង្គំសូមយាង របស់ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតី សាធារណរដ្ឋប្រជាមានិតចិន និងលោកជំទាវ នៅថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០២២ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ ... Read More »

រថយន្តCRVមួយគ្រឿង កំពុងតែបើកបរ ស្រាប់តែឆេះសល់តែគ្រោងឆ្អឹង

ភ្នំពេញ៖ រថយន្តCRVមួយគ្រឿងកំពុងតែបើកតាមផ្លូវ ស្រាប់តែឆេះបណ្តាលឱ្យអ្នកធ្វើដំណើររត់ជាន់ជើងគ្នាព្រាតកាលពីវេលាម៉ោង ៣និង១០នាទីរសៀលថ្ងៃ ទី១៥ ខែកញ្ញា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវកម្ពុជាក្រោម ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។  ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសវ័យចំណាស់ជាជនជាតិបរទេសម្នាក់ រួមដំណើរជាមួយបុរស២នាក់ទៀត បានបើកបររថយន្តមួយគ្រឿងម៉ាកCRV ... Read More »

ខណ្ឌរដ្ឋបាលជលផលកំពង់ធំ សហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពខេត្ត ស្រុក ចុះអនុវត្តបទបញ្ជាទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទបឹងទន្លេសាបខេត្ត

    ខេត្តកំពង់ធំ ៖ នៅថ្ងៃព្រហស្បតិ៍០៥រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ លោក ជិន ស៊ីថា ... Read More »

សម្តេចក្រឡាហោម ស ខេង និងលោកស្រី អញ្ជើញចូលរួមពិធីសូត្រមន្តបុណ្យកាន់បិណ្ឌវេនទី០៦ នៅវត្តបុទុមវតី នាឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ

ភ្នំពេញ ៖ នារសៀលថ្ងៃព្រហស្បតិ៍ ទី១៥ ខែកញ្ញា ឆ្នាំ២០២២ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងស្រី ព្រមទាំងថ្នាក់ដឹកនាំមន្ត្រីរាជការស៊ីវិល និងមន្ត្រីនគរបាលជាតិទាំងអស់នៃក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមក្នុងពិធីរៀបចំសូត្រមន្តបុណ្យកាន់បិណ្ឌវេនទី០៦នៅវត្តបុទុមវតី ... Read More »

កសិករខេត្តត្បូងឃ្មុំ និយមដាំដំឡូងមី ព្រោះវាជួយធ្វើឱ្យសេដ្ឋកិច្ច គ្រួសារកាន់តែប្រសើរឡើង

ខេត្តត្បូងឃ្មុំ ៖ ដំឡូងមីត្រូវនឹងដីក្រហមដែលភាគច្រើននៅក្នុងខេត្តត្បូងឃ្មុំ។ ដំឡូងមី ពូជ៤ប្រភេទគឺ ពូជ៨១ ពូជរ៉ាក់យ៉ង៩ ពូជម៉ាឡេ និងពូជប៉ិគួក ដែលកសិករនិយមដាំ ដោយសារវាងាយដាំ,ធន់ជំងឺឲ្យផលខ្ពស់។ នៅខេត្តត្បូងឃ្មុំមានប្រជាកសិករដាំដំឡូងមីលើផ្ទៃដីទំហំជាង៥ម៉ឺនហិកតា ឯណោះ។  ប្រជាកសិករខេត្តត្បូងឃ្មុំនិយមដាំដំឡូងមីពីព្រោះវាមានទិន្នផលល្អ ថែមទាំងមានទីផ្សារស្រួលលក់ពោលគឺមានហ្វាយឡូឈរចាំទទួលទិញតែម្តង។ ... Read More »