ព័ត៌មានទាន់ហេតុការណ៍៖
'

ផ្ទុះអាវុធនៅទីតាំងយោធាថៃក្នុងទីក្រុងបាងកក ស្លាប់និងរបួស៣នាក់

ខ្មាន់កាំភ្លើងបានផ្ទុះអាវុធនៅក្នុងទីតាំងយោធាថៃក្នុងទីក្រុងបាងកកកាលពីថ្ងៃទី១៤ខែកញ្ញាបណ្តាលឱ្យមនុស្សម្នាក់ស្លាប់និង២នាក់រងរបួស។ សារព័ត៌មាន AFP បានដកស្រង់សម្តីអ្នកនាំពាក្យកម្លាំងប៉ូលិសថៃ លោក Kissana Phathanacharoen ដែលបានបញ្ជាក់ថា ជនដៃដល់ត្រូវបានចាប់ខ្លួន ហើយគោលដៅនៃការបាញ់ប្រហារមិនទាន់ដឹងនៅឡើយទេ។ ហេតុការណ៍បាញ់ប្រហារ ស្ថិតនៅក្នុងទីតាំងយោធាចម្រុះភាគខាងជើងទីក្រុងបាងកក ។ តាមការលើកឡើងរបស់មន្ត្រីក្នុងតំបន់បានបញ្ជាក់ថា ជនដៃដល់គឺជាទាហានម្នាក់។ ... Read More »

ចោរគាស់ផ្ទះចូលលួចទូរស័ព្ទ និងអាយផេតស៊េរីទំនើបអស់ជាច្រើនគ្រឿង នៅសង្កាត់ស្ទឹងមានជ័យ២ ជនរងគ្រោះសំណូមពរឱ្យលោកមេប៉ុស្តិ៍ឡើងថ្មី ជួយស្រាវជ្រាវតាមចាប់ជនសង្ស័យ

     ភ្នំពេញ ៖ នៅវេលាម៉ោងជាង៩យប់ ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ មានគណនីFacebook ផ្ទាល់របស់ជនរងគ្រោះ ដែលមានឈ្មោះ  Sok Heng បានបង្ហោះ សារទាំងស្រុងថា ... Read More »

គាំទ្រប្រសាសន៍សម្តេចតេជោ ហ៊ុន សែន, សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ប្រកាសផ្តល់កម្ចីនូវអត្រាការប្រាក់ទាប ជូនពលរដ្ឋរស់នៅភូមិធម្មជាតិរុនតាឯក ដែលរុះរើចេញពីតំបន់រមណីយដ្ឋានអង្គរ

ភ្នំពេញ ៖ សមាគមមីក្រូហិរញ្ញវត្ថុ គាំទ្រប្រសាសន៍សម្តេចតេជោ ហ៊ុន សែន លើការផ្តល់ឥណទាន នូវអត្រាការប្រាក់ទាប និងដោយភាពអនុគ្រោះ ជូនពលរដ្ឋរស់នៅភូមិធម្មជាតិរុនតាឯក ។ សូមបញ្ជាក់ថា ៖ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា សូមប្រកាសគាំទ្រប្រសាសន៍អំពាវនាវរបស់ ... Read More »

សម្តេចតេជោ ហ៊ុនសែន ៖ កម្ពុជាក្នុងនាមប្រធានអាស៊ានបានកំណត់គោលដៅយុទ្ធសាស្ត្រចំនួន ៤

ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាស៊ាន បានអញ្ជើញជាអធិបតីភាពប្រកាសបើកកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី៥៤ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលរៀបចំឡើងដោយក្រសួងពាណិជ្ជកម្មកម្ពុជា ដែលប្រារព្ធធ្វើឡើងនៅសណ្ឋាគារសុខាខេត្តសៀមរាប បានមានប្រសាសន៍ថា, ក្នុងបរិបទនេះ, កម្ពុជា ក្នុងនាមជាប្រធានអាស៊ានឆ្នាំ ... Read More »

តុលាការ​ខេត្ត​ប៉ៃលិន​ សម្រេចឃុំខ្លួនជន​ល្មោភកាម​ម្នាក់​ ដាក់​ពន្ធនាគារ​ពីបទរំលោភសេពសន្ថវៈ មានស្ថានទំងន់ទោស

ខេត្ត​ប៉ៃលិន៖ បេីយោង​តាមប្រភពព័ត៌មានពី​របាយការណ៍​របស់​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​ប៉ៃលិន​ នៅព្រឹកថ្ងៃ​ពុធ​ទី​១៤​ ខែកញ្ញា​ ឆ្នាំ​២០២២នេះ​ បានឱ្យដឹងថា​ លោក​ លី​ ម៉េង​ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តប៉ៃលិន​ បានសម្រេច​ចេញ​ដីកា​បង្គាប់​ឱ្យ​ឃុំខ្លួន​ជន​ល្មោភកាម​ម្នាក់​ ដាក់​ពន្ធនាគារបណ្ដោះ​អាសន្ន​​ពីបទរំលោភសេពសន្ថវៈ មានស្ថានទំងន់ទោស។  របាយការណ៍ដដែល​បន្តថា​ កម្លាំង​ការិយាល័យប្រឆាំងការជួញដូរមនុស្ស ... Read More »

ការផ្តល់ជូនផ្ទេរគួរឱ្យភ្ញាក់ផ្អើលពីក្លិបអារ៉ាប៊ីសាអ៊ូឌីតដើម្បីនាំយកCristiano Ronaldo ពី Man Utd

ពេលវេលារបស់ Cristiano Ronaldo នៅ Manchester United អាចជិតដល់ទីបញ្ចប់ហើយ ខណៈដែលកីឡាករវ័យ៣៧ឆ្នាំរូបនេះចាប់ផ្តើមស្វែងរកចំណាប់អារម្មណ៍ពីក្លិបអារ៉ាប៊ីសាអ៊ូឌីត ដែលជាជម្រើសដ៏ល្អមួយ។ ម្ចាស់ជ័យលាភី Ballon d’Or ៥សម័យរូបនេះបានធ្វើឱ្យបំណងប្រាថ្នារបស់គាត់ចង់ចាកចេញពីក្លិបនៅក្នុងរដូវក្តៅនេះ ប៉ុន្តែគាត់ស្ទើរតែមិនបានទទួលការផ្តល់ជូនពីក្រុមនៅអឺរ៉ុបដែលគាត់រំពឹងទុកនោះទេ។ ក្លិបធំៗរួមមាន ... Read More »

ជំនួបរវាងប្រធានាធិបតីរុស្ស៊ី នឹងចិន មានសារៈសំខាន់យ៉ាងខ្លាំងសម្រាប់ស្ថានភាពសន្តិសុខពិភពលោកបច្ចុប្បន្ន

ប្រធានាធិបតីរុស្ស៊ី លោកពូទីននឹងជួបពិភាក្សាជាមួយប្រធានាធិបតីចិនលោក ស៊ី ជីនពីង ដោយប្រមុខដឹកនាំប្រទេសទាំងពីរនឹងពិភាក្សាគ្នាផ្តោតសំខាន់ទៅលើ បញ្ហាកោះតៃវ៉ាន់ និងអ៊ុយក្រែន ។ ជំនួបដ៏មានអត្ថន័យនោះនឹងត្រូវបានធ្វើឡើងនៅប្រទេសអ៊ុយបេគីស្ថាន នាថ្ងៃទី១៥ខែកញ្ញា ។ ទីប្រឹក្សាវិមានក្រឹមឡាំង លោក Yuri Ushakov ... Read More »

អាវុធហត្ថខេត្តកំពង់ចាមចាប់ខ្លួនជនជាប់ចោទម្នាក់តាមដីកាពីបទហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស ដោយប្រើអាវុធ

  ខេត្តកំពង់ចាម ៖ នៅវេលាម៉ោង ០៨៖០០នាទីព្រឹក ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ នៅចំណុចភូមិទី៨ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់ចាម កម្លាំងមន្ទីរស្រាវជ្រាវ និង បង្ក្រាបបទល្មើស ... Read More »

សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យប្រតិភូរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន ចូលជួបសម្ដែងការគួរសម

ភ្នំពេញ​៖​ នាព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យប្រតិភូរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន ដឹកនាំដោយលោកស្រី រដ្ឋលេខាធិការប្រចាំការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុព្រុយណេ ចូលជួបសម្ដែងការគួរសមក្នុងឱកាសដែលប្រតិភូរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន ... Read More »

សម្តេចតេជោ ហ៊ុន សែន អញ្ជើញប្រកាសបើកកិច្ចប្រជុំ រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី៥៤ និងកិច្ចប្រជុំពាក់ព័ន្ធ

ខេត្តសៀមរាប ៖ នៅព្រឹកថ្ងៃពុធ ទី១៤ ខែកញ្ញា ឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាស៊ាន បានអញ្ជើញជាអធិបតីភាពប្រកាសបើកកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី៥៤ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលរៀបចំឡើងដោយក្រសួងពាណិជ្ជកម្មកម្ពុជា ដែលប្រារព្ធធ្វើឡើងនៅសណ្ឋាគារសុខាខេត្តសៀមរាប។  ... Read More »

ការប៉ះទង្គិចគ្នារវាង Azerbaijan នឹងArmenia លោកពូទីនអំពាវនាវរក្សាភាពស្ងប់ស្ងាត់

អង្គការសន្ធិសញ្ញាសន្តិសុខសមូហភាព (CSTO) នឹងបញ្ជូនគណៈប្រតិភូទៅប្រទេសអាមេនី ដើម្បីស្វែងរកដំណោះស្រាយ កាត់បន្ថយភាពតានតឹងរវាងអាហ្សែបៃហ្សង់ នឹងអាមេនី ក្នុងបរិបទដែលទាហានប្រហែល១០០នាក់ស្លាប់ ដោយសារការផ្ទុះអាវុធរវាងកម្លាំងទាហានប្រទេសទាំងពីរ។ ក្នុងពេលនេះដែរ ប្រធានាធិបតី រុស្ស៉ី លោក វ្ល៉ាឌីមៀរ ពូទីន បានអំពាវនាវឱ្យមានការអត់ធ្មត់និងរក្សាភាពស្ងប់ស្ងាត់បន្ទាប់ពីការមានការប៉ះទង្គិចគ្នាយ៉ាងសាហាវរវាង ... Read More »

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បំពេញទស្សនកិច្ចផ្លូវការនិងមិត្តភាពនៅប្រទេសឡាវក្រោយបញ្ចប់ទស្សនកិច្ចនៅប្រទេសវៀតណាម

ប្រទេសវៀតណាម ៖ បន្ទាប់ពីបានបញ្ចប់ដំណើរទស្សនកិច្ចផ្លូវការនិងមិត្តភាពនៅសាធារណរដ្ឋសង្គមនិយមវៀតណាម សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានបន្តដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា បំពេញទស្សនកិច្ចជាផ្លូវការ​ និងមិត្តភាព​ នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បន្តទៀត​ នៅព្រឹកថ្ងៃទី១៤ ខែកញ្ញាឆ្នាំ២០២២នេះ។ គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជានឹងបំពេញទស្សនកិច្ចជាផ្លូវការនិងមិត្តភាពនៅប្រទេសឡាវពីថ្ងៃទី១៤​ ... Read More »

មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តកំពង់ធំ បានក្រើនរំឭកបន្ថែមឱ្យកម្លាំងកងរាជអាវុធហត្ថស្រុក បំពេញការងារត្រូវមានភាពម៉ឺងម៉ាត់ ប្រកបដោយគុណធម៌ ក្នុងការលើកកម្ពស់កិច្ចការពារសន្តិសុខ ជូនប្រជាពលរដ្ឋ

ខេត្តកំពង់ធំ៖ ក្នុងពិធីប្រកាសតែងតាំងផ្លាស់ប្ដូរមុខតំណែងមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកប្រាសាទបល្ល័ង្ក នៅព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២នេះ លោកឧត្តមសេនីយ៍ត្រី មាស យ៉ត មេបញ្ជាការកងរាជ អាវុធហត្ថខេត្តកំពង់ធំមានប្រសាសន៍ថាៈ កម្លាំងកងរាជអាវុធហត្ថ ត្រូវពង្រឹងការងារការពារសន្តិសុខនៅតាមមូលដ្ឋានដែលខ្លួនឈរជើង ឱ្យមានប្រសិទ្ធភាពដើម្បីសន្តិសុខសហគមន៍និងការអភិវឌ្ឍខេត្ត។  ពិធីនេះបានប្រារព្ធឡើងក្នុងបរិវេណសាលាស្រុកប្រាសាទបល្ល័ង្ក ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកឧត្តមសេនីយ៍ត្រី ... Read More »

បុរសម្នាក់ដែលចោលសំរាមនៅទីសាធារណៈ ក្នុងក្រុងព្រះសីហនុ បានចូលខ្លួនសារភាពកំហុស និងបង់ផាកពិន័យ១លានរៀល

ខេត្តព្រះសីហនុ ៖ ដើម្បីធានាបាននូវសោភ័ណភាពស្រស់ស្អាតនិងបរិស្ថានអាជ្ញាធរខេត្តព្រះសីហនុបានប្រកាសជាញឹកញាប់មិនអនុញ្ញាតឱ្យបងប្អូនប្រជាពលរដ្ឋចោលសំរាមផ្ដេសផ្ដាសឡើយ។ បន្ទាប់ពីការណែនាំអប់រំផ្សព្វផ្សាយជាញឹកញាប់អាជ្ញាធរខេត្តព្រះសីហនុបានចាប់ផ្ដើមអនុវត្តច្បាប់ដោយចាត់វិធានការក្តៅចំពោះជនណាដែលបំពានច្បាប់។ ជាក់ស្ដែងនៅរសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២នេះ បុរសម្នាក់ដែលបានចោលសំរាមនៅទីសាធារណៈ ក្នុងក្រុងព្រះសីហនុ បានសម្រេចចូលខ្លួនសារភាពកំហុស និងបង់ផាកពិន័យ ចំពោះបទល្មើសនៃការចោលសំរាមលើទីសាធារណៈជូនមន្ត្រីនៃមន្ទីរបរិស្ថានខេត្តព្រះសីហនុ។ ការចូលខ្លួនមកសារភាពនេះ ធ្វើឡើងក្រោយពីលោកគួច ចំរើន ... Read More »

លោកបណ្ឌិត​ ហ៊ុន​ ម៉ាណែត ​៖​ ជូនលោកអ៊ុំ អ្នកនយោបាយចាស់វស្សានៅក្រៅស្រុកដែលតែងតែវាយប្រហារ មើលងាយក្មេងជំនាន់ក្រោយ…

ភ្នំពេញ​៖​ លោកបណ្ឌិត​ ហ៊ុន​ ម៉ាណែត​ បានថ្លែង​នៅលេីបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការរបស់លោក​នៅព្រឹកថ្ងៃ​ពុធ​ទី​១៤​ ខែកញ្ញា​ ឆ្នាំ​២០២២នេះ​ថា៖​ ជូនលោកអ៊ុំ អ្នកនយោបាយចាស់វស្សានៅក្រៅស្រុកដែលតែងតែវាយប្រហារ មើលងាយក្មេងជំនាន់ក្រោយ…។  លោកបណ្ឌិត​ ហ៊ុន​ ម៉ាណែត​ បានថ្លែង​បន្តថា​ លោកអ៊ុំតែងតែវាយប្រហារមើលងាយរូបខ្ញុំ ... Read More »

រដ្ឋមន្ត្រីក្រសួងការងារ ដឹកនាំគណៈប្រតិភូចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការងារ និងមុខរបរ ប្រទេស G20

ឥណ្ឌូនេស៊ី ៖ លោកបណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ បានដឹកនាំគណៈប្រតិភូ អញ្ជើញចូលរួមកិច្ចប្រជុំ ការងារអាទិភាពរបស់ក្រុមការងារមុខរបរ G20 នៃកិច្ចប្រជុំរដ្ឋមន្ត្រីការងារ ... Read More »

ទំហំពាណិជ្ជកម្មកម្ពុជាក្នុងរយៈពេល៨ខែនាំចូលកើនឡើង២៦ភាគរយនិងនាំចេញកើនឡើង១៨ ភាគរយ

ភ្នំពេញ៖ បើទោះជាស្ថិតនៅក្នុងបរិបទជំងឺ covid 19 កំពុងញាំញីពិភពលោកក៏ដោយក៏សកម្មភាពនៃការធ្វើពាណិជ្ជកម្មរបស់កម្ពុជាមានការកើនឡើងគួរឲ្យកត់ សម្គាល់។ ការនាំទំនិញចេញនិងការនាំចូលមានការកើនឡើងទៅតាមទិដ្ឋភាពជាក់ស្ដែង ក្នុងនោះរយៈពេល ៨ខែកន្លងមកនេះការនាំចេញរបស់កម្ពុជាមានការកើន ឡើង១៨ភាគរយរីឯកានាំចូលក៏មានការកើនឡើង ២៦ ភាគរយផងដែរ បើប្រៀបធៀបទៅនឹងឆ្នាំ២០២១។ គិតត្រឹមរយៈពេល ៨ខែ ... Read More »

អាជ្ញាធរខេត្តកោះកុង រៀបចំកិច្ចប្រជុំពិគ្រោះ និងផ្តល់យោបល់ពាក់ព័ន្ធករណីវិវាទដីធ្លី

ខេត្ត​កោះកុង​៖​ បេីយោង​តាមប្រភពព័ត៌មានពី​រដ្ឋបាលខេត្ត​កោះកុង​ បានឱ្យដឹង​នៅព្រឹកថ្ងៃ​ពុធ​ទី​១៤​ ខែកញ្ញា​ ឆ្នាំ​២០២២នេះថា៖​ លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង បានអញ្ជើញដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរស្រុកបូទុមសាគរ លោកមេឃុំថ្មស ជួបប្រជុំជាមួយប្រតិភូដែលដឹកនាំដោយលោកស្រី ពោធិតី សាវត្ថី ... Read More »

នាយឧត្តមសេនីយ៍ វង្ស ពិសេន អនុញ្ញាតឱ្យអគ្គនាយកក្រុមហ៊ុនមិត្តហ្វូនចូលជួបសំដែងការគួរសម និងបង្ហាញមុខ

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២នេះ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានអនុញ្ញាតឱ្យលោក ហ៊្វុង វ៉ាន់គឿង អគ្គនាយកក្រុមហ៊ុនមិត្តហ្វូន ចប់អាណត្តិចូលជួបសម្ដែងការគួរសម ជម្រាបលា ... Read More »

សម្តេចតេជោ ហ៊ុនសែន ថ្លែងក្នុងពិធីបើក កិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី ៥៤ និង កិច្ចប្រជុំពាក់ព័ន្ធ ថ្ងៃទី ១៤ ខែ កញ្ញា ឆ្នាំ ២០២២, ខេត្តសៀមរាប

ខេត្តសៀមរាប ៖ សុន្ទរកថា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងពិធីបើក កិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី ៥៤ និង កិច្ចប្រជុំពាក់ព័ន្ធ ថ្ងៃទី ១៤ ខែ ... Read More »

ឃាត់ខ្លួនជនសង្ស័យចំនួន ៣នាក់ ពាក់ព័ន្ធបទល្មើសឆក់ខ្សែក​ ខេត្ត​កំពត​

ខេត្តកំពត៖ ជនសង្ស័យ​ចំនួន​ ៣នាក់​ ដែល​ជាមុខសញ្ញា​ចោរឆក់​ទ្រព្យសម្បត្តិ​ប្រជាពលរដ្ឋ​យ៉ាងសកម្ម​នៅតាមដងផ្លូវ​នៅក្រុងកំពត ត្រូវ​កម្លាំង​នគរបាល​ស្រុកទឹកឈូ​ និងកម្លាំង​នគរបាល​ក្រុងបូកគោ​ បានចុះបង្រ្កាប​ និងឃាត់ខ្លួន​យកមកសាកសួរ​ ដេីម្បីចាត់ការតាមច្បាប់​។ នេះបេីយោង​តាមប្រភពព័ត៍មានពី​របាយការណ៍​របស់​អគ្គស្នងការ​នគរបាល​ជាតិ​ បានឱ្យដឹងនៅព្រឹក​ថ្ងៃពុធ​ទី​១៤​ ខែកញ្ញា​ ឆ្នាំ​២០២២។  របាយការណ៍​ដដែល​បន្តថា​ ករណី​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលេីនេះ​ ... Read More »

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីភាពប្រកាសបើកកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី៥៤ និងកិច្ចប្រជុំពាក់ព័ន្ធ (Opening Ceremony of the 54th ASEAN Economic Ministers’ (AEM) Meeting and Related Meetings)

ខេត្តសៀមរាប ៖  សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាស៊ាន អញ្ជើញជាអធិបតីភាពប្រកាសបើកកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី៥៤ និងកិច្ចប្រជុំពាក់ព័ន្ធ (Opening Ceremony of the 54th ASEAN Economic ... Read More »

សមត្ថកិច្ចនគរបាលស្រុកបាកាន​ ឃាត់ខ្លួនអ្នកលេងល្បែងស៊ីសងខុសច្បាប់ចំនួន ០៣នាក់

  ខេត្តពោធិ៍សាត់៖ បេី​យោង​តាមប្រភពព័ត៌មានពី​របាយការណ៍​របស់​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​ពោធិ៍សាត់​ បានឱ្យដឹងនៅព្រឹកថ្ងៃ​ពុធ​ទី​១៤​ ខែកញ្ញា​ ឆ្នាំ​២០២២នេះ​ថា៖​ សមត្ថកិច្ចនគរបាល នៃអធិការដ្ឋាននគរបាលស្រុកបាកាន ធ្វើការចុះបង្ក្រាបករណីលេងល្បែងស៊ីខុសច្បាប់ (បៀ) ឃាត់ខ្លួនអ្នកប្រព្រឹត្តចំនួន ៣នាក់ កាលពីរសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង១៥ ... Read More »

អាណិត​ណាស់​លោកអេីយ! កុមារីឈ្មោះ សែ អារីណា ទេីប​តែមានអាយុ០៨ឆ្នាំសោះ មានជំងឺទឹកនោមផ្អែមកំពុងព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផា ខេត្តសៀមរាប

ខេត្ត​កំពង់ធំ ៖ កុមារីឈ្មោះ សែ អារីណា  អាយុ០៨ឆ្នាំ រស់នៅភូមិជន្លូស ឃុំទួលគ្រើល ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ មានជំងឺទឹកនោមផ្អែមទាំងវ័យក្មេង បច្ចុប្បន្ន​កំពុង​ព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផា ខេត្តសៀមរាប។ ខណៈ​ម្ដាយជាស្រ្ដីមេម៉ាយទីទ័លក្រ ទៅធ្វើការងាររកប្រាក់យកមកព្យាបាលកូន ... Read More »

ករណីឆ្លងកូវីដ-១៩៖​​ ​អ្នកឆ្លង​ ០៤នាក់ ,អ្នក​ជាសះស្បើយ​ ១២នាក់និងគ្មាន​អ្នកជំងឺស្លាប់​

​ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅព្រឹក​ថ្ងៃពុធ​ទី​១៤​ ខែកញ្ញា​ ឆ្នាំ២០២២នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ មានករណី​ឆ្លងចំនួន​ ០៤នាក់​ ខណៈ​ឣ្នកជាសះស្បើយ​​ ១២នាក់ខណៈអ្នកជំងឺស្លាប់​​ គ្មាន​។​ ដូច្នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​នាំគ្នា​អនុវត្ត​វិធានការ​ បីកុំ​បីការពារ​ទាំងអស់​។  សូមជម្រាបថា​ នៅក្នុង​សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល​ ... Read More »

ការប្រកួតចំនួន៣គូនៅចុងសប្តាហ៍នេះបន្តពន្យារពេលមុនពិធីបុណ្យសពរបស់ព្រះមហាក្សត្រិយានីអង់គ្លេស

ការប្រកួត Premier League ចំនួន៣គូត្រូវបានបន្តពន្យារពេលនៅចុងសប្តាហ៍នេះ មុនពេលពិធីបុណ្យសពរបស់ម្ចាស់ក្សត្រី Elizabeth II។ការប្រកួតនោះគឺជាការជួបគ្នារវាងក្រុមម្ចាស់ផ្ទះ Chelsea ជាមួយ Liverpool, ដំណើររបស់ក្រុម Leeds United ទៅកាន់ Manchester ... Read More »

នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញជាអធិបតីក្នុងពិធីប្រកាសមុខតំណែង និងបំពាក់ឋានន្តរសក្តិ មេបញ្ជាការ កងរាជអាវុធហត្ថ ខេត្តកោះកុង

ខេត្តកោះកុង៖ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកោះកុង ព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសមុខតំណែង និងបំពាក់ឋានន្តរសក្តិ មេបញ្ជាការ ... Read More »

សាខាកាកបាទក្រហមកម្ពុជា ខេត្តប៉ៃលិន បានធ្វើយុទ្ធនាការស្តីពី «សហការការចូលរួមលើកកម្ពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោក និងបរិយាបន្ន»ផ្សព្វផ្សាយមុនបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ

ខេត្តប៉ៃលិន ៖ នៅថ្ងៃអង្គារ ៣រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី ១៣ ខែ កញ្ញា ឆ្នាំ២០២២  ដោយមានការចង្អុលដឹកនាំពីលោកស្រីប្រធានគណៈកម្មាធិការសាខា,ជាអភិបាលខេត្តប៉ៃលិន លោកស្រី ... Read More »

ឃាត់ខ្លួនក្រុមអ្នកញៀនល្បែងស៊ីសងចំនួន ៤នាក់​ នៅស្រុកកណ្ដៀង

ខេត្តពោធិ៍សាត់៖ បេី​យោង​តាមប្រភពព័ត៌មានពី​របាយការណ៍​របស់​អគ្គស្នងការ​នគរបាល​ជាតិ​ នៅព្រឹកថ្ងៃ​ពុធ​ទី​១៤​ ខែកញ្ញា​ ឆ្នាំ​២០២២នេះ​ថា៖​ កម្លាំង​កងអន្តរាគមន៍ នៃអធិការដ្ឋាគរបាលស្រុកកណ្តៀង ដឹកនាំដោយលោកវរសេនីយ៍ត្រី ណាត សារាជ្យ អធិការរងបានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកណ្តៀង កាលពីវេលាម៉ោង​ ៤​និង​៤០នាទីរសៀល​ថ្ងៃ​ទី​១៣​ ខែកញ្ញា​ម្សិលមិញនេះ​ ចុះបង្ក្រាបល្បែងស៊ីសងខុសច្បាប់ ... Read More »

Bayern យកឈ្នះ Barcelona ស្វាគមន៍ Lewandowski បង្ហាញខ្លួននៅទីក្រុង Munich

ក្រុម Bayern Munich រកបាន២គ្រាប់ក្នុងរយៈពេល៤នាទីតាមរយៈកីឡាករ Lucas Hernandez នៅនាទីទី៥០ និង Leroy Sane នៅនាទីទី៥៤ដើម្បីយកឈ្នះ Barcelona ក្នុងលទ្ធផល ២ទល់០ ក្នុងការប្រកួត ... Read More »