ព័ត៌មានទាន់ហេតុការណ៍៖
'

ក្រសួងបរិស្ថាន ៖ មេដឹកនាំអាស៊ានប្តេជ្ញាចិត្តជាថ្មី លើកកម្ពស់ការអភិរក្សជីវៈចម្រុះ

ភ្នំពេញ ៖ នៅល្ងាចថ្ងៃទី៨ ខែសីហា ឆ្នាំ២០២២ ក្រសួងបរិស្ថាន បានបញ្ជាក់ថា, មេដឹកនាំអាស៊ាន បានរំលឹកឡើងវិញនូវការប្តេជ្ញាចិត្តរបស់អាស៊ាន ក្នុងការលើកកម្ពស់ការអភិរក្សជីវៈចម្រុះ ការប្រើប្រាស់ប្រកបដោយនិរន្តរភាព និងការចែករំលែកដោយយុត្តិធម៌ និងសមធម៌នៃអត្ថប្រយោជន៍ ដែលកើតចេញពីការប្រើប្រាស់ធនធានហ្សេណេទិក។  ក្រសួងបរិស្ថានបន្តថា, ... Read More »

លោក ឃួង ស្រេង ផ្ដល់គ្រឿងឥស្សរិយយសជូនសប្បុរសជន ជនជាតិជប៉ុន៣រូប ដែលបានផ្តល់ដី១កន្លែង សំរាប់ធ្វើសួនច្បារសាធារណៈនៅខណ្ឌពោធិ៍សែនជ័យ ជូនរដ្ឋបាលរាជធានីភ្នំពេញ

ភ្នំពេញ ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ  បានផ្តល់គ្រឿងឥស្សរិយយសព្រះរាជាណាចក្រកម្ពុជា មេដាយមុនីសារាភ័ណ្ឌ ថ្នាក់មហាសេរីវឌ្ឍន៍ បំពាក់ជូនសប្បុរសជន ជាជនជាតិជប៉ុន ចំនួន០៣រូប ដែលបានផ្តល់ដីមួយកន្លែងសំរាប់ធ្វើសួនច្បារសាធា រណៈ មានទីទាំងនៅសង្កាត់ចោមចៅទី២ ... Read More »

Update ៖ ស្នងការនគរបាលខេត្តមណ្ឌលគិរី ចុះពិនិត្យទីតាំងរថយន្តដឹកស៊ីទែនហ្គាស បុកផ្ទះពលរដ្ឋក្រឡាប់ ដើម្បីត្រៀមស្ទួចចេញ

ខេត្តមណ្ឌលគិរី៖ នារសៀលថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្ត មណ្ឌលគិរី ដឹកនាំកម្លាំង ចុះពិនិត្យទីតាំងរថយន្តដឹកស៊ីទែនហ្គាសខ្នាតធំមួយគ្រឿង បុកផ្ទះប្រជាពលរដ្ឋក្រឡាប់ ដើម្បីត្រៀមស្ទួចចេញ ។ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោង ... Read More »

ខ្វះ​កន្លែង​ផឹក​ស៊ី​ខ្លាំងណាស់អី! មនុស្ស​ប្រុស​-​ស្រី នាំគ្នា​ទទួលទាន​អាហារ និង​ផឹកស៊ី​លើ​កំណាត់​ផ្លូវ​រថភ្លើង​ ត្រូវបានមហាជន​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​រិះគន់​ផ្អើល​

ភ្នំពេញ​៖​ បេីយោង​តាមប្រភពព័ត៌មានពី​វីដេអូ​ឃ្លីប​ខ្លី​ៗ​ចំនួន​ ៣ឃ្លីបដែល​បាន​បង្ហោះ​នៅក្នុង​បណ្តាញ​សង្គម TikTok ដើម្បី​​ចែករំលែក​យ៉ាង​ផុសផុល​ ​ដោយបង្ហាញ​ឱ្យ​ឃើញ​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ ប្រុស​-​ស្រី ជាច្រើន​បានអង្គុយ​លើ​កៅ​អ៊ី មាន​តុ​ជ័រ​រៀបចំ នៅ​លើ​ផ្លូវ​រថភ្លើង​ជា​ជួរ​មាន​ច្រើន​តុ និង​ហាក់​រីករាយ​ទទួលទាន​អាហារ​ដោយ​មិន​ខ្វល់​ពីគ្រោះថ្នាក់នោះ​ទេ ។ ជាក់ស្ដែង​បន្ទាប់ពី​មានការបង្ហោះរូបភាព​វីដេអូ​ឃ្លីប​ខ្លី​ៗ​ អ្នកលេង​បណ្តាញ​សង្គម TikTok ... Read More »

កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថបញ្ជូនខ្លួនក្មេងទំនេីង​ចំនួន ០៥នាក់​ ទៅសាលាដំបូងខេត្តអនុវត្តតាមនីតិវិធី

ខេត្តបន្ទាយមានជ័យ​៖ កម្លាំងមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស​ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យបញ្ជូនក្មេងទំនេីង​ចំនួន ០៥នាក់​ទៅសាលាដំបូងខេត្ត​បន្ទាយមានជ័យចាត់ការនៅរសៀលថ្ងៃចន្ទ ទី៨​ ខែសីហា​​ ឆ្នាំ​២០២២នេះ​ ៕ លោក ឈឹម ប៊ុនឈឿម មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកភ្នំស្រុក បានឱ្យដឹងថាកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកភ្នំស្រុក​ បេីកប្រតិបត្តិការ​បង្ក្រាប​ក្មេងទំនេីង​ចំនួន០៥នាក់ ... Read More »

ការនាំចេញកាបូប​ និងផលិតផលធ្វើដំណើរទៅអាមេរិកមានតម្លៃជាង ៨០២ លានដុល្លារ កើនឡើងប្រមាណ ៥៩,៤៨%ក្នុងឆមាសទី១នេះ

​ភ្នំពេញ៖ តើសហរដ្ឋអាមេរិកត្រូវការនាំចូលផលិតផលអ្វីខ្លះពីប្រទេសកម្ពុជា ?  នោះគឺផលិតផលសម្រាប់ធ្វើ ដំណើរនិងកាបូប។ ហេតុដូច្នេះហើយធ្វើឱ្យផលិតផលទាំងនេះមានការកើនឡើងគួរឱ្យកត់សម្គាល់នៅក្នុងរយៈពេល៦ខែដើមឆ្នាំនេះ។ ផលិតផលកាបូបនិងផលិតផលសម្រាប់ធ្វើដំណើរមានការនាំចេញ ជាក់ស្តែង​គិតត្រឹមឆមាសទី ១ ដើមឆ្នាំ២០២២ នេះ ទិន្នន័យនៃការនាំចេញកាបូប​ និងផលិតផលធ្វើដំណើរ ទៅកាន់ទីផ្សារបរទេស ​មានតម្លៃសរុបប្រមាណជាង ... Read More »

មានភស្តុតាងជាច្រើន ដែលបញ្ជាក់បានយ៉ាងច្បាស់ថា ទណ្ឌិត សម រង្ស៊ី ជាជនក្បត់ជាតិ

ភ្នំពេញ ៖ លោក សម រង្ស៊ី បានរស់នៅយ៉ាងសុខសប្បាយនៅប្រទេសបារាំងអំឡុងពេលប្រជាជនខ្មែរកំពុងរងទុក្ខដោយការកាប់សម្លាប់របស់ពួកប៉ុលពត នាអំឡុង ១៩៧៥ ដល់ ១៩៧៩។ ប្រទេសជាតិវឹកវរ ប្រជាជនជួបទុក្ខគ្មានអាហារហូបចុក ឈឺគ្មានថ្នាំព្យាបាល រស់ទាំងភ័យខ្លាចតែ សម ... Read More »

មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥៣ អញ្ជើញចុះត្រួតពិនិត្យកម្លាំងតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ

ខេត្តបាត់ដំបង ៖ នៅព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០២២ ឧត្តមសេនីយ៍ត្រី កែវ សេងលន មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥៣ បានអញ្ជើញត្រួតពិនិត្យកម្លាំងឈរជើងតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ទប់ស្កាត់ពលករឆ្លងដែនខុសច្បាប់ និងទប់ស្កាត់ជំងឺកូវីដ-១៩ មិនឲ្យចូលក្នុងប្រទេស នៅក្នុងភូមិសាស្រ្តស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ... Read More »

អាជ្ញាធរកំពុងស្រាវជ្រាវកំណត់មុខសញ្ញាឃាត់ខ្លួនជនល្មើស និងបញ្ជូនសំណុំរឿង ទៅកាន់សាលាដំបូងខេត្តកំពង់ធំករណីទន្ទ្រានយកដីរដ្ឋធ្វើជាកម្មសិទ្ធិឯកជន

ខេត្តកំពង់ធំ ៖ លោកអ៊ុត វណ្ណរ៉ា អភិបាលស្រុកសណ្តាន់បានឱ្យដឹងនាថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២២នេះថា ជនដែលកាប់បំផ្លាញព្រៃឈើនៅចំណុចថ្នាលបណ្តុះកូនឈើរដ្ឋបាលព្រៃឈើស្រុកសណ្តាន់ យកដីជាកម្មសិទ្ធិផ្ទាល់ខ្លួននោះ រូបលោកមិនទាន់បានទទួលឯកសារអំពីជំនាញរដ្ឋបាលព្រៃឈើនៅឡើយទេ ហើយក៏លោកមិនបានដឹងស៊ីជម្រៅដែរ តែកន្លងមកនេះខាងប្រជាពលរដ្ឋ គឺខាងរដ្ឋបាលស្រុកបានទទួលការដោះស្រាយ ជាមួយរដ្ឋបាលព្រៃឈើ។     ... Read More »

ចិនពង្រីកការធ្វើសមយុទ្ធក្នុងពេលកំពុងតានតឹងជាមួយកោះតៃវ៉ាន់

ចិនបានប្រកាសធ្វើសមយុទ្ធថ្មីបន្ថែមទៀតនៅក្នុងតំបន់សមុទ្រជិតកោះតៃវ៉ាន់ ខណៈដែលសមយុទ្ធកន្លងមកទើបតែបញ្ចប់។ សារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី៨ ខែសីហា ឆ្នាំ២០២២ បានផ្សាយថា យោធាចិននាថ្ងៃចន្ទនេះបានឱ្យដឹងថាខ្លួនកំពុងបន្តការធ្វើសមយុទ្ធដដែលនៅលើផ្ទៃសមុទ្រនិងផ្ទៃអាកាសជុំវិញកោះតៃវ៉ាន់ នៅថ្ងៃទី៨ខែសីហានេះ។ ដំណឹងខាងលើត្រូវបានប្រកាស តាមរយៈប្រព័ន្ធបណ្តាញសង្គមចិន វ៉ីប៉ូ (Weibo) ... Read More »

សិក្ខាកាមចំនួន ១៨២នាក់ចូលរៀនវគ្គបំប៉នជំនាញបោសសម្អាតមីន នៅបញ្ជាការដ្ឋានវិស្វកម្មកងទ័ពជើងគោក

ខេត្តតាកែវ ៖ បញ្ជាការដ្ឋានវិស្វកម្មកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ បន្ទាយត្រាំខ្នារ ស្ថិតនៅឃុំសូភី ស្រុកបាទី ខេត្តតាកែវ នៅព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០២២ បានប្រារព្ធពិធីបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញបោសសម្អាតមីនរយៈពេលខ្លី ជូនដល់នាយទាហាន នាយទាហានរង និងពលទាហាន ... Read More »

ពិធីបង្ហូតទង់អាស៊ាន ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៥៥ឆ្នាំ នៃការបង្កើតអាស៊ាន

ភ្នំពេញ៖ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានដឹកនាំប្រតិភូអញ្ជើញចូលរួមពិធីបង្ហូតទង់អាស៊ាន ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៥៥ឆ្នាំនៃការបង្កើតអាស៊ាន ដែលប្រព្រឹត្តទៅនៅក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។  ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ... Read More »

កងរាជអាវុធហត្ថស្រុកស្រែអំបិល ឃាត់ខ្លួនមនុស្សចំនួន០៦នាក់ និងរថយន្តដឹកឈេី​ខុសច្បាប់​ ០២គ្រឿង

ខេត្ត​កោះកុង ៖​ បេី​យោង​តាមប្រភពព័ត៌មានពី​របាយការណ៍​របស់កម្លាំង​កងរាជអាវុធហត្ថខេត្ត​កោះកុង​ បានឱ្យដឹង​នៅរសៀល​ថ្ងៃ​ចន្ទ​ទី​០៨​ ខែសីហា​ ឆ្នាំ​២០២២នេះ​ថា៖​ កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថស្រុកស្រែអំបិល បានធ្វេីការ​ឃាត់ខ្លួនមនុស្សចំនួន០៦នាក់ និងរថយន្តដឹកឈេីខុសច្បាប់​ ០២គ្រឿង។  របាយការណ៍​ដដែល​បន្តថា​ កាលពីវេលាម៉ោង០៣​ និង២៥នាទីរសៀលថ្ងៃទី០៧ ខែសីហាម្សិលមិញនេះ​ កម្លាំងកងរាជអាវុធហត្ថ ... Read More »

ឯកអគ្គរដ្ឋទូតមីយ៉ាន់ម៉ាប្រចាំប្រទេសចិនទទួលមរណភាព

តាមប្រភពព័ត៌មានពីក្រសួងការបរទេសមីយ៉ាន់ម៉ាបានប្រកាសឱ្យដឹងថា នៅថ្ងៃទី៧ខែសីហា ឯកអគ្គរដ្ឋទូតមីយ៉ាន់ម៉ាប្រចាំប្រទេសចិនបានទទួលមរណភាពក្នុងទីក្រុង Kunming ។ ប៉ុន្តែភាគីមីយ៉ាន់ម៉ាមិនបានបញ្ជាក់ពីមូលហេតុនៃការស្លាប់នោះឡើយ ។ មន្ត្រីការទូតមីយ៉ាន់ម៉ានៅទីក្រុងប៉េកាំង និងគេហទំព័រមួយចំនួនរបស់មីយ៉ាន់ម៉ាបានផ្សាយថា មូលហេតុគឺដោយសារតែជំងឺបេះដូង។ នេះជាមន្ត្រីការទូតបរទេសលើកទី៤ហើយដែលបានស្លាប់នៅប្រទេសចិនក្នុងរយៈពេល១ឆ្នាំចុងក្រោយនេះ។ ក្រសួងការបរទេសមីយ៉ាន់ម៉ា បានចេញសេចក្តីប្រកាសអំពីដំណឹងមរណភាពរបស់ឯកអគ្គរដ្ឋទូតមីយ៉ាន់ម៉ាខាងលើ គឺលោក U ... Read More »

ក្រសួងកសិកម្ម រៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា (MOU) ស្តីពី ” ការនាំចេញផលិតផលសំបុកត្រចៀកកាំទៅកាន់សាធារណរដ្ឋប្រជាមានិតចិន” រវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមជ្ឈមណ្ឌល Cambodia (Xiamen) Commercial Center

ភ្នំពេញ ៖ នៅទីស្តីការក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាវេលាម៉ោង ១៤:០០ ថ្ងៃចន្ទ ១១កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី៨ ... Read More »

រដ្ឋបាលខណ្ឌ​កំបូល​ រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៣ ឆ្នាំ២០២២នេះ

ភ្នំពេញ​៖​ នៅបរិវេណសួនកុមារបុរីសង្ឃឹមថ្មី ភូមិតានួន សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ​ សាលាខណ្ឌកំបូល នាព្រឹកថ្ងៃចន្ទ ១១កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០៨ ខែសីហា ... Read More »

ក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយម ខេត្តឧត្តរមានជ័យ បានបញ្ជូនគ្រឿងចក្រចុះប្រចាំការ និងធ្វើការកាយស្ដារពពួកវារីរុក្ខជាតិដែលកកស្ទះនៅមុខទ្វារទឹកទំនប់អាងទឹកតាម៉ុក

ខេត្តឧត្តរមានជ័យ ៖ ក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយម  ខេត្តឧត្តរមានជ័យ បានបញ្ជូនគ្រឿងចក្រចុះប្រចាំការ និងធ្វើការកាយស្ដារពពួកវារីរុក្ខជាតិដែលកកស្ទះនៅមុខទ្វារទឹកទំនប់អាងទឹកតាម៉ុក ដើម្បីរំដោះបរិមាណធារទឹកហូរទៅផ្នែកខាងក្រោមបានលឿន ក្នុងខណៈពេលមានភ្លៀងធ្លាក់នាថ្ងៃទី៧ ខែសីហា ឆ្នាំ២០២២ ក្នុងកម្រិតកម្ពស់ ១០៧,៥ មម ស្ថិតនៅឃុំអន្លង់វែង ស្រុកអន្លង់វែង ... Read More »

បុរសម្នាក់សាកថ្មទូរស័ព្ទទាំងដៃសើមមិនប្រយ័ត្នឆ្លងចរន្តអគ្គិសនីឆក់ស្លាប់

ខេត្តសៀមរាប ៖ បុរសម្នាក់បានស្លាប់ពេលបញ្ជូនទៅកាន់មន្ទីរពេទ្យ បន្ទាប់ពីបុរសរូបនេះមានខ្លួនប្រាណនិងដៃសើមហើយយកទូរស័ព្ទទៅសាកថ្មមិនប្រយ័ត្នបណ្ដាលឆ្លងចរន្តអគ្គិសនីឆក់។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាព្រលប់ម៉ោងជិត៦ល្ងាចថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២២ នៅចំណុចការដ្ឋានមួយកន្លែងក្នុងភូមិទក្សិណត្បូង សង្កាត់គោកចក ក្រុងសៀមរាប។     បុរសដែលស្លាប់មានឈ្មោះ ណេប ភាណិត ... Read More »

ក្រសួងទេសចរណ៍ ៖ សម្រេចលើកលែងកាតព្វកិច្ចស្នើសុំចំណាត់ថ្នាក់សណ្ឋាគារ និងសេវាកម្មស្នាក់នៅទេសចរណ៍ជាប្រភេទសហគ្រាសធុនតូច និងមធ្យម(ជាប់ពន្ធតូច និងពន្ធមធ្យម)

ភ្នំពេញ៖ បេីយោង​តាមប្រភពព័ត៌មានពី​ក្រសួង​ទេសចរណ៍​ បានឱ្យដឹងនៅរសៀលថ្ងៃ​ចន្ទ​ទី​០៨​ ខែសីហា​ ឆ្នាំ​២០២២នេះ​ថា៖​ ក្រសួងទេសចរណ៍ ដែលមានគណៈកម្មការរៀបចំនិងវាយតម្លៃចំណាត់ថ្នាក់សណ្ឋាគារ និងសេវាកម្មស្នាក់នៅទេសចរណ៍ (គ.រ.ច.) ជាសេនាធិការ បានសម្រេចលើកលែងកាតព្វកិច្ចស្នើសុំចំណាត់ថ្នាក់សណ្ឋាគារ និងសេវាកម្មស្នាក់នៅទេសចរណ៍ចំពោះរាល់អាជីវកម្មសណ្ឋាគារ និងសេវាកម្មស្នាក់នៅទេសចរណ៍ជាប្រភេទសហគ្រាសធុនតូច និងមធ្យម (ជាប់ពន្ធតូច និងពន្ធមធ្យម)។ ... Read More »

អាវុធ៧០% ដែលលោកខាងលិចបានផ្តល់ជូន មិនបានទៅដល់ដៃទាហានអ៊ុយក្រែនឡើយ

សារព័ត៌មានរ៉យទ័របានដកស្រង់ប្រភពព័ត៌មាន CBS ដែលបានផ្សាយថា មានអាវុធដល់ទៅ៧០%ដែលជាជំនួយរបស់ប្រទេសលោកខាងលិចមិនបានទៅដល់ដៃកម្លាំងទាហានអ៊ុយក្រែននោះឡើយ ។ ចំណែកភាគីអ៊ុយក្រែនវិញបានលើកឡើងថា រុស្ស៊ីបានប្រើប្រាស់សង្គ្រាមព័ត៌មានដើម្បីធ្វើឱ្យក្រុមអ្នកផ្តល់ជំនួយអាវុធដល់អ៊ុយក្រែនមានការខកចិត្ត។ បណ្តាញព័ត៌មាន RT បានផ្សាយថា អាមេរិកនិងសម្ព័ន្ធមិត្តបានសន្យាផ្តល់អាវុធទៅឱ្យអ៊ុយក្រែនជាទ្រង់ទ្រាយធំ ប៉ុន្តែអាវុធដែលលោកខាងលិចផ្តល់ជំនួយនោះមិនបានទៅដល់កម្លាំងជួរមុខក្នុងសង្គ្រាមរបស់អ៊ុយក្រែននោះឡើយ ។ តាមពាក្យចចាមអារ៉ាមបាននិយាយថា ដោយសារតែអំពើពុករលួយនិងទីផ្សារងងឹតនៅអ៊ុយក្រែនទើបធ្វើឱ្យអាវុធជាច្រើនត្រូវបាត់បង់។ ... Read More »

អភិបាល​ខេត្ត​បន្ទាយមានជ័យ​​ ជំរុញដល់មន្ត្រីច្រកចេញចូលតែមួយ ,មេឃុំ,ក្រុមប្រឹក្សាឃុំ​ និងស្មៀន ឱ្យប្រឹងប្រែងយកចិត្តទុកដាក់ ផ្តល់សេវារដ្ឋបាលសាធារណៈជូនប្រជាពលរដ្ឋឱ្យបានលឿនទាន់ពេល និងមានតម្លាភាព

ខេត្ត​បន្ទាយមានជ័យ​៖​ លោក អ៊ុំ រាតី្រ អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២២នេះ​ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយសេចក្ដីណែនាំ ស្ដីពីបែបបទ និងនីតិវិធី នៃការផ្តល់សេវារដ្ឋបាល តាមយន្តការច្រកចេញចូលតែមួយ នៃរដ្ឋបាលឃុំ-សង្កាត់ ... Read More »

កញ្ញាឯក សារី ស្រីពេជ្រ និងបុរសឯក សិដ្ឋ សាតមុនី សាងប្រវត្តិសាស្ត្រសម្រាប់កម្ពុជាលើឆាកអន្តរជាតិ

ភ្នំពេញ៖ ទីបំផុត កញ្ញាសារី ស្រីពេជ្រ និងលោកសិដ្ឋ សាតមុនី បានធ្វើមាតុភូមិនិវត្តន៍មកកាន់ប្រទេសកម្ពុជាវិញបន្ទាប់ពីបញ្ចប់ការប្រកួតកម្មវិធីសម្រស់Miss  & Mister Petite Global ២០២២ នៅប្រទេសម៉ាឡេស៊ីកាលពីរាត្រីថ្ងៃទិ០៧ ខែសីហាឆ្នាំ ២០២២នេះ។ ... Read More »

កម្លាំងនគរបាលស្រុកអង្គស្នួល ស្រាវជ្រាវឃាត់ខ្លួនបានជនសង្ស័យចំនួន៨នាក់ ជាបន្តបន្ទាប់ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស(ឆក់ទូរស័ព្ទ)

ខេត្ត​កណ្តាល ៖ បេីយោង​តាមប្រភពព័ត៌មានពី​របាយការណ៍​របស់លោកវរសេនីយ៍ឯក មាន សំណាង អធិការនគរបាលស្រុកអង្គស្នួល បានឱ្យដឹងនៅរសៀលថ្ងៃ​ចន្ទ​ទី​០៨​ ខែសីហា​ ឆ្នាំ​២០២២នេះ​ថា៖​ ជនសង្ស័យចំនួន៨នាក់ ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលស្រុកអង្គស្នួល ស្រាវជ្រាវឃាត់ខ្លួនបានជាបន្តបន្ទាប់ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស(ឆក់ទូរស័ព្ទ)​ កាលពីថ្ងៃទី៧ ខែសីហាម្សិលមិញនេះ​។ លោកវរសេនីយ៍ឯក ... Read More »

នគរបាលស្រុកសង្កែឃាត់ខ្លួនជនសង្ស័យចែកចាយគ្រឿងញៀន២នាក់រឹបអូសថ្នាំញៀន១ កញ្ចប់ទម្ងន់៥,០៥ក្រាម

ខេត្តបាត់ដំបង ៖  លោកវរសេនីយ៍ឯក ស៊ុន សុវណ្ណ អធិការនគរបាលស្រុកសង្កែ បានដឹកនាំកម្លាំងផ្នែកប្រឆាំងគ្រឿងញៀន និងផ្នែកនគរបាលយុត្តិធម៌នៃអធិការដ្ឋាននគរបាលស្រុកសង្កែ ចុះប្រតិបត្តិការបង្ក្រាបបានករណីរក្សាទុក ជួញដូរ ចែកចាយដោយខុសច្បាប់នូវសារធាតុញៀន ០១ករណី ។ ប្រតិបត្តិការនេះបានធ្វើឡើងកាលពីវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃទី៧ ខែសីហា ... Read More »

រដ្ឋបាលរាជធានីភ្នំពេញ បញ្ជាឱ្យ បិទដេប៉ូខ្សាច់៤ទីតាំង នៅផ្លូវជាតិលេខ២ សង្កាត់ចក្រអង្រែក្រោម និងចក្រអង្រែលើ ក្រោយពីបង្កភាពគ្រោះថ្នាក់ដល់ពលរដ្ឋមក

ភ្នំពេញ៖  អនុវត្តតាមបទបញ្ជារបស់ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៨ ខែសីហាឆ្នាំ២០២២នេះ លោកស៊ុយ សេរិទ្ធ អភិបាលរងនៃគណៈអភិបាលរាជធានីភ្នំពេញ រួមជាមួយនិងលោកពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ បានចុះបិទដេប៉ូខ្សាច់ចំនួន៤ទីតាំង ... Read More »

ក្រុមហ៊ុន ហាន់សុីញ គម្រោងស្ថាបនាឡើងវិញផ្លូវជាតិ៥ ធ្វើរាប់ឆ្នាំមិនរួចរាល់ ឥឡូវខូចវិញបណ្តើរហើយ !

ភ្នំពេញ ៖ ក្រុមហ៊ុន ហាន់សុីញ គម្រោងស្ថាបនាឡើងវិញផ្លូវជាតិ៥ ធ្វើរាប់ឆ្នាំមិនរួចរាល់ ឥឡូវខូចវិញបណ្តើរហើយ ! តើខាងក្រសួងសាធារណការនិងដឹកជញ្ជូន គិតយ៉ាងណា ? ជាក់ស្តែង នៅចំណុចពី PK162-ដល់165 ដែលបានស្ថាបនារួចហើយនោះ ... Read More »

សមត្ថកិច្ចបញ្ជូនខ្លួន​ជនសង្ស័យម្នាក់ រំលោភសេពសន្ថវៈលើក្មេងស្រីជាអនីតិជនម្នាក់ចំនួន៤លើកទៅតុលាការ

ភំ្នពេញ៖ បេី​យោង​តាមប្រភពព័ត៌មានពី​របាយការណ៍​របស់​អគ្គស្នងការ​ដ្ឋាននគរបាល​ជាតិ​បានឱ្យដឹងនៅរសៀលថ្ងៃ​ចន្ទ​ទី​០៨​ ខែសីហា​ ឆ្នាំ​២០២២នេះ​ថា៖​ ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពីបទរំលោភសេពសន្ថវៈលើក្មេងស្រីជាអនីតិជន កាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០២២ នៅចំណុចដីវាលវត្តអង្គកំពង់ថ្មកែវ ស្ថិតក្នុងភូមិអង្គ សង្កាត់ប្រទះឡាង ទណ្ឌកំបូល រាជធានីភ្នំពេញ។ ការឃាត់ខ្លួនជនសង្ស័យនេះគឺមានការសម្របសម្រួលនិងឯកភាពពីលោក គឹម ... Read More »

បាញ់ប្រហារនៅសហរដ្ឋអាមេរិកបណ្តាលឱ្យមនុស្សរងរបួស៩នាក់

កម្លាំងប៉ូលិសទីក្រុង Cincinnati ក្នុងរដ្ឋ Ohio សហរដ្ឋអាមេរិក នៅថ្ងៃទី ៧ខែសីហា បានប្រកាសឱ្យដឹងថា មានករណីបាញ់ប្រហារនៅកណ្តាលទីក្រុងនេះបណ្តាលឱ្យមានមនុស្ស៩នាក់រងរបួស។ តាមការលើកឡើងរបស់លោក Mike John មន្ត្រីប៉ូលិសក្នុងទីក្រុង Cincinnati បានឱ្យដឹងថា ... Read More »

Sevilla យល់ព្រមចុះហត្ថលេខាយក Isco លើការផ្ទេរដោយមិនមានតម្លៃខ្លួន

ក្លិប Sevilla បានឈានដល់កិច្ចព្រមព្រៀងជាគោលការណ៍ដើម្បីចុះហត្ថលេខាលើកីឡាករ Isco ដែលមិនមានតម្លៃខ្លួនលើកិច្ចសន្យារយៈពេល២ឆ្នាំ។ នេះបើយោងតាមក្លិប La​ Liga មួយនេះបានប្រកាសកាលពីថ្ងៃអាទិត្យទី៧ ខែសីហា។ ក្លិប Sevilla បានបន្ថែមថា អតីតខ្សែបម្រើរបស់ក្លិបអធិរាជស Real ... Read More »

ការដ្ឋានសំណង់ខុនដូ២៨ជាន់នៅជាប់សាលាខណ្ឌទួលគោកធ្លាក់ដែករន្ទាជាច្រើនដើម របួសមេការសំណង់ម្នាក់យ៉ាងធ្ងន់ធ្ងរ និងខូចខាតរថយន្ត៤គ្រឿង

    ភ្នំពេញ ៖ ដែករន្ទាជាច្រើនដើមបានធ្លាក់រាយប៉ាយលើដងផ្លូវពីជាន់លើបំផុតនៃសំណង់អគារខុនដូមួយកន្លែងនៅជាប់សាលាខណ្ឌទួលគោក ដោយធ្លាក់ចំរថយន្ត៤គ្រឿង និងរបួសមេការសំណង់ម្នាក់យ៉ាងធ្ងន់ធ្ងរ នៅព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០២២នេះ។      សូមបញ្ជាក់ថា ការដ្ឋានសំណង់ខុនដូ នៅជាប់សាលាខណ្ឌទួលគោក ... Read More »