ព័ត៌មានទាន់ហេតុការណ៍៖
'

ករណី​គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​ថ្ងៃ​ទី​២៤​ ខែធ្នូ​ កើតឡើង​៩​លើក​ ស្លាប់​និង​របួស​១៥​នាក់​!!!

 ​ភ្នំពេញ​៖​ សូម​ធ្វើ​ដំណើរ​ប្រកាន់ខ្ជាប់​នូវ​ច្បាប់​ចរាចរណ៍​ជា​និច្ច​ !​ ខណៈករណីគ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូ​ទាំង​ប្រទេស​នៅ​ថ្ងៃ​ទី​២៤​ ខែធ្នូ​ ឆ្នាំ​២០២២​នេះ​ បណ្តាល​ឱ្យមនុស្ស​ស្លាប់​ចំនួន​ ៦​នាក់​ របួសធ្ងន់​ចំនួន​ ៦​នាក់​និង​របួសស្រាល​ចំនួន​ ៣​នាក់​ ។​ ​ជាក់ស្ដែង​យោង​តាម​ទិន្នន័យ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូ​ទាំង​ប្រទេស​ចេញ​ដោយ​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​ និង​សណ្តាប់​សាធារណៈ​ នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ ... Read More »

ឃាត់ខ្លួន​ជន​ពាក់ព័ន្ធ​ ចំនួន​៤៧​នាក់​ ក្នុងបទល្មើស​គ្រឿងញៀន​ចំនួន​២២​ករណីទូ​ទាំង​ប្រទេស​នាថ្ងៃ​ទី​២៤​ ខែធ្នូ​​!

  ​ភ្នំពេញ​៖​ បេីយោង​តាមប្រភពព័ត៌មានពី​របាយការណ៍​របស់​អគ្គស្នងការដ្ឋាន​នគរបាលជាតិ​ បានឱ្យដឹងនៅល្ងាចថ្ងៃ​សៅរ៍​ទី​២៤​ ខែធ្នូ​ ឆ្នាំ​២០២២នេះ​ថា៖​ គ្រឿងញៀន​បំផ្លាញ​គ្រួសារ​ និង​អនាគត​អ្នក​ !​ ខណៈ​ជនសង្ស័យ​ចំនួន​៤៧​នាក់​(​ស្រី​៦​នាក់​)​ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​ក្នុង​ប្រតិបត្តិការ​ប​ង្ក្រា​ទ​បទល្មើស​គ្រឿងញៀន​ចំនួន​២២​ករណី​ទូ​ទាំង​ប្រទេស​នាថ្ងៃ​ទី​២៤​ ធ្នូ​នេះ​ ។​ ​របាយការណ៍ដដែល​បន្តថា​ ក្នុង​ចំណោម​ជនសង្ស័យ​ទាំង​ចំនួន​៤៧​នាក់​ រួម​មាន​៖​ ... Read More »

ទីក្រុង Qingdao មានករណីថ្មីចំនួនកន្លះលានករណី Covid-19 ជារៀងរាល់ថ្ងៃ ទីក្រុងសៀងហៃជំរុញឱ្យប្រជាជនស្នាក់នៅក្នុងផ្ទះ

អាជ្ញាធរសុខាភិបាលចិនបានកត់ត្រាករណីឆ្លងកូវីដ-១៩ ថ្មី រហូតដល់៥សែននាក់ក្នុងមួយថ្ងៃនៅទីក្រុង Qingdao ។ នៅពេលនេះទីក្រុងសៀងហៃ ក៏បានជំរុញឱ្យប្រជាជនកុំធ្វើដំណើរចេញទៅក្រៅក្នុងអំឡុងពេលបុណ្យណូអែល។ យោងតាមសារព័ត៌មាន China Daily កាលពីថ្ងៃទី ២៤ ខែធ្នូ គណៈកម្មាធិការសុខភាព Qingdao ... Read More »

លោក អ៊ុំ រាត្រី បានដឹកនាំមន្ត្រីចម្រុះចុះរុះរើរបងបង្គោលស៊ីម៉ងត៍រាយលួសបន្លាចេញក្រោយពីការឡោមព័ទ្ធរំលោភយកចំណីភ្នំឬជើងភ្នំពង្រ

ខេត្តបន្ទាយមានជ័យ ៖ លោក អ៊ុំ រាត្រី បានដឹកនាំមន្ត្រីចម្រុះចុះរុះរើរបងបង្គោលស៊ីម៉ងត៍រាយលួសបន្លាចេញក្រោយពីការឡោមព័ទ្ធរំលោភយកចំណីភ្នំឬជើងភ្នំពង្រ នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២ស្ថិតភូមិពង្រ សង្កាតកំពង់ស្វាយ ក្រុងសិរីសោភ័ណ។ នៅពេលចុះរុះរើបង្គោលរបងដែលដាក់រំលោភចំណីភ្នំឬជើងភ្នំពង្រ ដឹកនាំដោយ លោក អ៊ុំ ... Read More »

សមត្តកិច្ចចម្រុះចុះអនុវត្តន៍ធ្វើតេស្តទឹកនោមលើអ្នកបើកបរតាមដងផ្លូវ រកឃើញសារធាតុញៀនអ្នកបើកបររថយន្ត១៧នាក់ ក្នុងចំណោម៤៦នាក់

ខេត្តប៉ៃលិន ៖ សមត្តកិច្ចចម្រុះចុះពិនិត្យនិងឃាត់អ្នកបើកបររថយន្តតាមដងផ្លូវដើម្បីធ្វើតេស្តទឹកនោម ដើម្បីបន្ថយករណីគ្រោះថ្នាក់ចរាចរណ៍នៅលើបណ្ដោយផ្លូវ ដែលជារឿយៗតែងបង្កឡើងដោយអ្នកបើកបររថយន្តដឹកទំនិញ រថយន្តឈ្នួល ខណ:ដែលគេសង្ស័យថា អ្នកបើកបរទាំងនោះភាគច្រើនគឺសេពគ្រឿងស្រវឹង និងគ្រឿងញៀន ជាពិសេសអ្នកបើកបររថយន្តខ្នាតយក្សតែម្តង។  ដោយមានការយកចិត្តទុកដាក់ពីលោក ស្រីអភិបាលខេត្តប៉ៃលិន នាព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២២នេះ ... Read More »

គ្រោះអគ្គិភ័យឆាបឆេះមណ្ឌលចាសជរា ស្លាប់២០នាក់

តាមសារព័ត៌មាន TASS របស់រុស្ស៊ី បានផ្សាយថា គិតមកដល់ថ្ងៃទី២៤ខែធ្នូ មានអ្នកស្លាប់ក្នុងគ្រោះអគ្គិភ័យកើនឡើងដល់ទៅ ២០នាក់ហើយ ។ ហេតុការណ៍គ្រោះថ្នាក់កើតឡើងនៅមណ្ឌលចាសជរា ក្នុងទីក្រុង Kemerovo តំបន់សៃបឺរី ប្រទេសរុស្ស៊ី។ ក្រសួងគ្រប់គ្រងគ្រោះអាសន្នរុស្ស៊ី បានបញ្ជាក់ថា ... Read More »

សម្តេចតេជោ អនុញ្ញាតឱ្យ ចៅ ហ៉ឺ ទៀងគីមហុង ដែល ប្រឡងជាប់បាក់ឌុបនិទេ្ទសCក្នុងវ័យ ១៣ឆ្នាំ៣ខែ៥ថ្ងៃដើម្បីពិភាក្សាជាមួយ ឳពុកម្តាយនិងចៅសម្រាប់ការសិក្សានៅមហាវិទ្យាល័យ

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបង្ហោះលើផេកផ្លូវការ ថា, ល្ងាចនេះឆ្លៀតជួបចៅ ហ៉ឺ ទៀងគីមហុង ដែលប្រឡងជាប់បាក់ឌុបនិទេ្ទសCក្នុងវ័យ ១៣ឆ្នាំ៣ខែ៥ថ្ងៃដើម្បីពិភាក្សាជាមួយឳពុកម្តាយនិងចៅសម្រាប់ការសិក្សានៅមហាវិទ្យាល័យ។ សម្តេចតេជោ ហ៊ុនសែន ... Read More »

ព្រះមហាក្សត្រ ត្រាស់បង្គាប់តែងតាំងលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ជាជំនួយការសម្តេចតេជោ ហ៊ុន សែន ឋានៈស្មើរដ្ឋលេខាធិការ

ភ្នំពេញ ៖ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានសព្វព្រះរាជហឫទ័យត្រាស់បង្គាប់តែងតាំង និងផ្តល់ឋានៈជូនលោក គីម រិទ្ធី ជាជំនួយការសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ... Read More »

សម្ដេចក្រឡាហោម ស ខេង បានអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធវិហារឥស្លាមនូរុលមុតតាគីន

ខេត្តកណ្តាល ៖ នាព្រឹកថ្ងៃសៅរ៍ ២កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី ... Read More »

លោក ហ៊ុន ម៉ានី ៖ «ទឹកស្ងប់ មិនមែនបានន័យថាមិនមានត្រី»

ខេត្តមណ្ឌលគិរី ៖ ត្រូវចងចាំថា កម្ពុជាត្រូវបានគេសាកល្បងជាច្រើនលើក ច្រើនសារ ក្នុងរូបភាពពណ៌ មួលបង្កាច់ ដែលនាំឲ្យមានការបែកខ្ញែកគ្នាផង និងនាំដល់ការបង្កចលាចលជាច្រើនលើកច្រើនសារផង។ នេះជាថ្លែង របស់លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា កម្មវិធីសំណេះសំណាលជាមួយរចនាសម្ព័ន្ធគណៈចលនាមហាជនខេត្តមណ្ឌលគិរី  ... Read More »

លោកខាងលិចនឹងផ្តល់ឱ្យអ៊ុយក្រែននូវចំនួនទឹកប្រាក់ជិតស្មើ GDP របស់ប្រទេសមួយនៅក្នុងសហភាពអឺរ៉ុប

រដ្ឋមន្ត្រីហិរញ្ញវត្ថុនៃបណ្តាប្រទេស G7 បានសន្យាជួយអ៊ុយក្រែនជាមួយនឹងថវិការហូតដល់៣២ពាន់លានដុល្លារក្នុងឆ្នាំ២០២៣ ដែលជិតនឹងទំហំ GDP នៃប្រទេស EU មួយចំនួនដែលមានប្រជាជនតិចតួចដូចជា Estonia ជាដើម។ រដ្ឋមន្ត្រីហិរញ្ញវត្ថុនៃឧស្សាហកម្មអភិវឌ្ឍន៍ឈានមុខគេទាំងប្រាំពីររបស់ពិភពលោក (G7) កាលពីថ្ងៃទី 22 ខែធ្នូបានចេញសេចក្តីថ្លែងការណ៍រួមមួយដោយបញ្ជាក់ថាក្រុមនេះបានរៃអង្គាសប្រាក់ចំនួន ... Read More »

លោក ហ៊ុន ម៉ានី ៖ ចំណេះជាមូលដ្ឋានដែលមិនអាចខ្វះបាន ហើយត្រូវរៀនសូត្រ ដុសខាត់ជាប្រចាំ

ខេត្តមណ្ឌលគិរី ៖ « ចំណេះជាមូលដ្ឋានដែលមិនអាចខ្វះបាន ហើយត្រូវរៀនសូត្រ ដុសខាត់ជាប្រចាំ។ ទោះបីជាយ៉ាងនេះក្តី ចំណេះដឹងតែមួយមុខមិនមែនជាកត្តាកំណត់ភាពជោគជ័យ ឬភាពជាអ្នកដឹកនាំល្អនោះទេ។» នេះជាប្រសាសន លោក ហ៊ុន ម៉ានីថ្លែងក្នុងសំណាលសំណាលជាមួយគណៈកម្មាធិការ ឃុំ សង្កាត់ ... Read More »

បន្លែចម្រុះសាច់ កងពលតូចថ្មើរជើងលេខ៥១ ដាក់លក់ចុងសប្តាហ៍ នៅផ្សារសហគមន៍ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ បេីយោង​តាមប្រភពព័ត៌មានពី​ផេកហ្វេសប៊ុកផ្លូវការរបស់​កងព័ទ​ជេីងគោក​ នៃកងយោធពលខេមរភូមិន្ទ​ នៅរសៀល​ថ្ងៃសៅរ៍ ២ កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២២ ... Read More »

ជើងហោះហើរជិត៦០០០ជើងត្រូវលុបចោលដោយសារតែព្យុះព្រិលនៅអាមេរិក

រដូវកាលធ្លាក់ព្រិលបានគ្របដណ្តប់នៅប្រទេសជាច្រើនជុំវិញពិភពលោក ពិសេសគឺអាមេរិកនិងអឺរ៉ុប ។ នៅពេលនេះព្យុះព្រិលធ្ងន់ធ្ងរនៅសហរដ្ឋអាមេរិកបង្ខំឱ្យក្រុមហ៊ុនអាកាសចរណ៍លុបចោលជើងហោះហើររហូតដល់ទៅ៥,៧០០ជើងបន្ថែមទៀត។ សារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី២៤ ខែធ្នូ ឆ្នាំ២០២២នេះបានផ្សាយថា ក្រុមហ៊ុនអាកាសចរណ៍បាននាំគ្នាលុបចោលជើងហោះហើរ សរុបប្រមាណជា៥,៧០០ជើង កាលពីថ្ងៃសុក្រសប្តាហ៍នេះស្របពេលដែលព្យុះព្រិលយ៉ាងខ្លាំងក្លា បានបង្កផលប៉ះពាល់ចំពោះ ប្រតិបត្តិការនៅតាមអាកាសយានដ្ឋានទូទាំងសហរដ្ឋអាមេរិក ... Read More »

ក្រោយទន្ទឹងរង់ចាំជាយូរ ភាពយន្ត “សំណើច652km” របស់ ចាន់ណា រ៉ូណាន ប្រកាសថ្ងៃចាក់បញ្ចាំងហើយ

ភ្នំពេញ៖ ក្រោយពីបានទន្ទឹងរង់ចាំទស្សនាភាពយន្តថ្មីផលិតករ លោក ចាន់ណា រ៉ូណាន ។ រង់ចាំទស្សនាក៏ព្រោះតែកន្លងទៅស្នាដៃផលិតភាពយន្តរបស់ផលិតករល្បីឈ្មោះរូបនេះតែងតែផ្តល់ជូនអ្នកគាំទ្រនូវភាពយន្តដែលមានគុណភាពខ្ពស់ ទាំងសាច់រឿង បច្ចេកទេសនៃការផលិត ប្រកបដោយភាពសម្រិតសម្រាំង។ ក្រោយពីការខកខានបញ្ចេញស្នាដៃថ្មីជាច្រើនឆ្នាំ ព្រោះតែវិបត្តិនៃជំងឺកូវីដ១៩ ពេលនេះ លោកបានប្រកាសអំពីថ្ងៃចាក់បញ្ចាំងស្នាដៃថ្មីគឺរឿង“សំណើច652km”នៅថ្ងៃទី២ ខែកុម្ភៈឆ្នាំ ... Read More »

កម្លាំង​អធិការ​នគរបាល​ស្រុក​ស្វាយ​ជ្រំ​ ឃាត់ខ្លួន​ជនសង្ស័យ​០២​នាក់​ រួម​ទាំង​វត្ថុ​តាង​ ក្នុង​ករណី​ង​ចោរកម្ម​នៅ​ភូមិ​ត្របែក​ ឃុំ​ស្វាយ​ជ្រំ​

​ខេត្តស្វាយ​រៀង​៖​ យោង​តាម​របាយការណ៍​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ស្វាយរៀង​ នៅ​ថ្ងៃ​ទី​២៤​ ខែធ្នូ​ ឆ្នាំ​២០២២​ បានឱ្យដឹងថា​ កម្លាំង​អធិការ​នគរបាល​ស្រុក​ស្វាយ​ជ្រំ​ ឃាត់ខ្លួន​ជនសង្ស័យ​០២​នាក់​ រួម​ទាំង​វត្ថុ​តាង​ ក្នុង​ករណី​ង​ចោរកម្ម​នៅ​ភូមិ​ត្របែក​ ឃុំ​ស្វាយ​ជ្រំ​ ។  របាយការណ៍ដដែល​បន្តថា​ ដោយ​អនុវត្ត​តាម​បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់​របស់​លោក​ឧត្តមសេនីយ៍ត្រី​ ពេជ្រ​ ... Read More »

គំនរឈើជាង១០ម៉ែត្រគូបដែលក្រុមឈ្មួញលាក់ទុកក្នុងចម្ការកៅស៊ូស្រុកសំបូរត្រូវសមត្ថកិច្ចសហការគ្នាបង្ក្រាបហើយ

ខេត្តក្រចេះ ៖ ឈើប្រភេទលេខ១និងលេខ២ជាង១០ម៉ែត្រគូបត្រូវកម្លាំងរដ្ឋបាលព្រៃឈើសហការជាមួយកម្លាំងកងរាជអាវុធហត្ថធ្វើការបង្ក្រាបនិងយកមករក្សាទុក។     ការបង្ក្រាបនោះសមត្ថកិច្ចធ្វើឡើងនារសៀលថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២ត្រង់ចំណុចភ្នុំខៀវ ឃុំអូរកណ្ដៀរសែនជ័យ ស្រុកសំបូរ  ខេត្តក្រចេះ។ លោក កែវ ចំណាន  នាយសង្កាត់រដ្ឋបាលព្រៃឈើអូរគ្រៀងបានឱ្យដឹងថា ... Read More »

នាយកដ្ឋាន​នគរបាល​បង្ការ​ពន្លត់​អគ្គិភ័យ​ និងសង្គ្រោះ​ ធ្វើ​ការ​សាក​ល្បង​ត្រៀម​ធ្វើ​សមយុទ្ធ​ នៅ​ថ្ងៃ​ទី​២៦​ ធ្នូ​ខាងមុខ​នេះ!

​ភ្នំពេញ​៖​ បេីយោង​តាមប្រភពព័ត៌មានពី​ផេកហ្វេសប៊ុកផ្លូវការរបស់​នាយកដ្ឋាន​នគរបាល​បង្ការ​ពន្លត់​អគ្គិភ័យ​ និងសង្គ្រោះ​ នៅព្រឹក​ថ្ងៃ​សៅរ៍​ទី​២៤​ ខែធ្នូ​ ឆ្នាំ​២០២២នេះ​ បានឱ្យដឹងថា​ កងកម្លាំង​​របស់​នាយកដ្ឋាន​នគរបាល​បង្ការ​ពន្លត់​អគ្គិភ័យ​ និងសង្គ្រោះ​ បាន​មក​ធ្វើ​ការ​សាក​ល្បង​ត្រៀម​ធ្វើ​សមយុទ្ធ​ នៅ​ថ្ងៃ​ទី​២៦​ ខែធ្នូ​ ឆ្នាំ​២០២២​ដែល​ស្ថិត​នៅ​ អគារ​ស្ថាបនា​​ តាម​បណ្តោយ​មហាា​វិធីផ្លូវ​ព្រះ​នរោត្ដម​ ... Read More »

សេចក្តីប្រកាសព័ត៌មាន ស្តីពី “សិក្ខាសាលាផ្សព្វផ្សាយសមិទ្ធផលនៃការអនុវត្តកម្មវិធីពង្រឹងសមត្ថភាពពាណិជ្ជកម្មក្នុងវិស័យទេសចរណ៍” (TCBP)

ភ្នំពេញ ៖ នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២២ ក្រសួងទេសចរណ៍ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី “សិក្ខាសាលាផ្សព្វផ្សាយសមិទ្ធផលនៃការអនុវត្តកម្មវិធីពង្រឹងសមត្ថភាពពាណិជ្ជកម្មក្នុងវិស័យទេសចរណ៍” (TCBP) ដោយបញ្ជាក់ថា, នារសៀលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ ក្រសួងទេសចរណ៍ ... Read More »

តើអឺរ៉ុបប្រារព្ធបុណ្យណូអែលដោយរបៀបណាពេលមានវិបត្តិថាមពល?

ខុសពីភាពត្រចះត្រចង់ និងភាពអស្ចារ្យនៃរដូវកាលបុណ្យណូអែលមុនៗ បុណ្យណូអែលឆ្នាំនេះធ្វើឡើងក្នុងបរិបទដែលអឺរ៉ុបកំពុងតស៊ូទប់ទល់នឹងវិបត្តិថាមពលដែលបណ្តាលមកពីឥទ្ធិពលនៃជម្លោះរុស្ស៊ី-អ៊ុយក្រែន។ តើប្រទេសអឺរ៉ុប មានពិធីបុណ្យណូអែលបែបណា ក្នុងពេលខ្វះថាមពល? ប្រទេសអង់គ្លេស៖ រដ្ឋាភិបាលទីក្រុងឡុងដ៍បានដាក់កម្រិតម៉ោងបំភ្លឺនៃភ្លើងតុបតែងបុណ្យណូអែលនៅតាមដងផ្លូវ។ រដ្ឋាភិបាលអនុញ្ញាតឱ្យបើកភ្លើងលម្អចាប់ពីម៉ោង៣រសៀលដល់ម៉ោង១១យប់ប៉ុណ្ណោះ ជំនួសឱ្យភ្លើងទាំងថ្ងៃទាំងយប់ដូចឆ្នាំមុនៗ ។ទីក្រុងតូចៗនៅទូទាំងប្រទេសអង់គ្លេសក៏បានសម្រេចចិត្តបិទភ្លើងបុណ្យណូអែលរបស់ពួកគេផងដែរ ដើម្បីសន្សំសំចៃថាមពល។ អាជ្ញាធរក្នុងតំបន់សង្ឃឹមថានឹងកាត់បន្ថយការប្រើប្រាស់ថាមពលចំនួន២ភាគ ៣ ដោយកំណត់ពេលវេលាបំភ្លឺនិងការប្រើប្រាស់អំពូល ... Read More »

ឃាត់ខ្លួន​យុវជនប្រុស-ស្រីចំនួន០៨នាក់​ នៅស្រុកសង្កែពាក់ព័ន្ធករណីគ្រឿងញៀន​

ខេត្ត​បាត់ដំបង ​៖​ យោងតាម​របាយការណ៍​របស់​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​ បានឱ្យដឹងនៅព្រឹក​ថ្ងៃសៅរ៍​ទី​២៤​ ខែធ្នូ​ ឆ្នាំ​២០២២នេះ​ថា៖​ យុវជនប្រុស-ស្រីចំនួន០៨នាក់​ ត្រូវ​បានកម្លាំងនគរបាលជំនាញ​ស្រុកសង្កែ​ ចាប់ឃាត់ខ្លួន​ពាក់ព័ន្ធករណីគ្រឿងញៀន​យកមកសាកសួរ​ ដេីម្បីចាត់ការតាមច្បាប់​។  របាយការណ៍​ដដែល​បន្តថា​ លោកវរសេនីយ៍ទោ​ យុត​ តុងហូ​ អធិការនគរបាលស្រុកសង្កែ​ ... Read More »

លោក ម៉ប់ សារិន ៖ ការរីកចម្រើនអត់ឈប់ឈរលើគ្រប់វិស័យកើតចេញពីសន្តិភាព ក្រោមនយោបាយឈ្នះ-ឈ្នះ របស់ សម្តេចតេជោ

ភ្នំពេញ ៖ ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញលោក ម៉ប់ សារិន បានថ្លែងថា សមិទ្ធផលទាំងឡាយដែលបានកសាងនៅក្នុងសង្គមទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ គឺបានកើតចេញ ពីមនុញ្ញផល “សន្តិភាព” និងការអភិវឌ្ឍជាតិមាតុភូមិ ក្រោមនយោបាយឈ្នះ-ឈ្នះ” របស់ សម្តេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រី។ លោកប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញបានថ្លែងបែបនេះ ... Read More »

ក្រៅពីភារកិច្ចស្នូលកងពលតូចថ្មើរជើងលេខ៥២ បានយកចិត្តទុកដាក់ខ្ពស់លើការងារកសាងពង្រឹងអង្គភាពលើគ្រប់វិស័យ

ខេត្តបាត់ដំបង ៖​ បេីយោង​តាមប្រភពព័ត៌មានពី​ផេកហ្វេសប៊ុកផ្លូវការរបស់​កងព័ទ​ជេីងគោក​ នៃកងយោធពលខេមរភូមិន្ទ​ បានឱ្យដឹងនៅព្រឹក​ថ្ងៃ​សៅរ៍​ទី​២៤​ ខែធ្នូ​ ឆ្នាំ​២០២២នេះ​ថា៖​ កងពលតូចថ្មើរជើងលេខ៥២ ក្រោមការដឹកនាំបញ្ជារួមដោយ លោកឧត្តមសេនីយ៍ត្រី គុជ នាង មេបញ្ជាការកងពល បានចិត្តទុកដាក់អនុវត្តការងារកសាងពង្រឹងអង្គភាពលើគ្រប់វិស័យជាប់ជាប្រចាំ ដោយផ្តោតសំខាន់ទៅលើការកសាងជំរុំជំរកស្នាក់នៅ ... Read More »

រដ្ឋបាលខេត្ត​កែប ​៖​ តោះនាំមនុស្សជាទីស្រលាញ់​ ទៅលេងខេត្តកែប​

ខេត្តកែប ៖​ រដ្ឋបាលខេត្ត​កែប​ នៅព្រឹកថ្ងៃសៅរ៍​ទី​២៤​ ខែធ្នូ​ ឆ្នាំ​២០២២​នេះ​ បានឱ្យដឹងថា​ ដេីម្បីអបអរសាទរ​ក្នុងឱកាសឆ្លងឆ្នាំ២០២២​-២០២៣​ នេះ​ រដ្ឋបាលខេត្ត​ នឹងរៀបចំកម្មវិធីកំសាន្តសប្បាយជាច្រើនដូចជា ការតាំងពិព័រណ៍បង្ហើរខ្លែង អុំទូកផ្កាចារសមុទ្រ រួម ជាមួយនឹងការប្រគុំតន្ត្រី ... Read More »

យុវតី ភាព ស្រីណាក់​ ទោះរស់នៅជាមួយ​លោកយាយ​ មុខរបរលាងចាន​ តាមរោងការ រោងបុណ្យ​ ខ្លួនស៊ីឈ្នួលលាងម៉ូតូ តែជាសិស្សពូកែ ជាប់បាក់ឌុប និទ្ទេស A

ភ្នំពេញ ៖ ទោះផ្ទះខ្ទមជាជម្រក បាំងប្រក់ដោយស័ង្កសី រស់នៅដាច់ស្រយាល ពីគេក្នុងជីវភាព ក្រខ្សត់ លំបាក ជាមួយជីដូន ប្រើកម្លាំងពលកម្ម ហត់នឿយយ៉ាងណាក៏ដោយ ក៏យុវតី ភាព ស្រីណាក់​ បានតស៊ូ ... Read More »

លោក អ៊ាងសុផល្លែត ៖ សីលធម៌គុណឪពុកគុណម្តាយ

ភ្នំពេញ ៖ លោក អ៊ាង សុផល្លែត រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាជំនួយការផ្ទាល់ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២២ បានលើកឡើងពី ... Read More »

ប្រធានាធិបតីពូទីនត្រួតពិនិត្យទីតាំងឧស្សាហកម្មការពារជាតិ

នៅក្នុងសង្គ្រាមនៅប្រទេសអ៊ុយក្រែន រុស្ស៊ីបានប្រើប្រាស់គ្រាប់រំសេវជាច្រើន។ ដូច្នេះតម្រូវការផលិតអាវុធគ្រាប់រំសេវគឺជារឿងចាំបាច់បំផុត ។ នៅថ្ងៃទី២៣ខែធ្នូ លោកពូទីន បានធ្វើទស្សនកិច្ចរោងចក្រផលិតអាវុធនៅក្នុងតំបន់ Tula ដោយប្រកាសផ្តល់អាទិភាព ដល់វិស័យឧស្សាហកម្មការពារជាតិ នៅក្នុងឆ្នាំ២០២៣។ សារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី២៤ ... Read More »

ករណីឆ្លងកូវីដ-១៩៖​​ អ្នកឆ្លងថ្មី​​ ១១នាក់,​ អ្នក​ជាសះស្បើយ​ ២៣នាក់​ និងគ្មាន​អ្នកជំងឺស្លាប់​

​​ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅព្រឹក​ថ្ងៃសៅរ៍​ទី​២៤ ខែធ្នូ​ ឆ្នាំ២០២២នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ អ្នកឆ្លងថ្មី​ ១១នាក់​, ឣ្នកជាសះស្បើយ​​​ ២៣នាក់​ ខណៈអ្នកជំងឺស្លាប់​​ គ្មាន​។​ ដូច្នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​នាំគ្នា​អនុវត្ត​វិធានការ​ បីកុំ​បីការពារ​ទាំងអស់​។  សូមជម្រាបថា​ ... Read More »

ក្រសួង​ធនធាន​ទឹក ​៖​ ចេញសេចក្តីជូនដំណឹង អំពីស្ថានភាពអាកាសធាតុ សម្រាប់រដូវប្រាំង និងដើមរដូវវស្សា ឆ្នាំ ២០២៣

ភ្នំពេញ​៖​ បេីយោង​តាមប្រភពព័ត៌មានពី​សេចក្តីជូនដំណឹង​របស់ក្រសួង​ធនធានទឹក​ និង​ឧតុនិយម​ នៅព្រឹក​ថ្ងៃ​សៅរ៍​ទី​២៤​ ខែធ្នូ​ ឆ្នាំ​២០២២នេះ​ ស្តីពីការព្យាករអាកាសធាតុលើកទី១ សម្រាប់រដូវប្រាំង (២០២២-២០២៣) និងដើមរដូវវស្សា ឆ្នាំ២០២៣។   យោងតាមការវិវត្តអាកាសធាតុជាសកល តំបន់ ក៏ដូចជាផ្ទៃក្នុងប្រទេស ក្រសួងធនធានទឹក ... Read More »

FIFA ស៊ើបអង្កេតករណីមេចុងភៅល្បីឈ្មោះ Nusret Gokce ចូលដល់ទីលានអបអរជ័យជម្នះនៅ World Cup

FIFA បានចាប់ផ្តើមការស៊ើបអង្កេតអំពីរបៀបដែលបុគ្គលទទួលបាន “ការចូលទីលានដោយមិនសមហេតុផល” ទៅកាន់ទីលានបន្ទាប់ពីការប្រកួត World Cup វគ្គផ្តាច់ព្រ័ត្រដោយឃើញរូបភាព និងវីដេអូរបស់មេចុងភៅដ៏ល្បីជនជាតិទួរគី Nusret Gokce អបអរជាមួយកីឡាករអាហ្សង់ទីនបានចែកចាយនៅលើបណ្តាញសង្គម។ Gokce ដែលជាម្ចាស់ភោជនីយដ្ឋានជាច្រើន និងត្រូវបានគេស្គាល់ថា ជា ... Read More »