ព័ត៌មានទាន់ហេតុការណ៍៖
'

រុស្ស៊ីបញ្ជាក់ថា ពិតជាបានវាយប្រហារនៅទីក្រុងកៀវ កម្ទេចរោងចក្រផលិតមីស៊ីលមែន

ក្រសួងការពារជាតិរុស្ស៊ីនៅថ្ងៃទី ២៩ខែមេសា បានបញ្ជាក់ថា ខ្លួនពិតជាបានវាយប្រហារដោយមីស៊ីល ដែលមានកម្រិតចំគោលដៅខ្ពស់ទៅលើទីក្រុង Kyiv កាលពីថ្ងៃទី ២៨ខែមេសា ក្នុងពេលដែលលោកអគ្គលេខាធិការអង្គការសហប្រជាជាតិ Antonio Guterres បំពេញទស្សនកិច្ច ទៅកាន់ប្រទេសអ៊ុយក្រែន។ ក្រសួងការពារជាតិរុស្ស៊ីបានប្រកាសថា «កាំជ្រួចមីស៊ីលរយៈចម្ងាយឆ្ងាយដែលមានកម្រិតចំគោលដៅខ្ពស់បានកម្ទេចទីតាំងរោងចក្រផលិតមីស៊ីល ... Read More »

លួចម៉ូតូគេនៅភ្នំពេញ មកជាប់អន្ទាក់នគរបាលខេត្តពោធិ៍សាត់

ខេត្តពោធិ៍សាត់ ៖ លោក វរសេនីយ៍ទោ កែវ សារិ អធិការនៃអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ បានដឹកនាំកម្លាំងក្រោមឱវាទពួនស្ទាក់បង្រ្កាបមុខសញ្ញាចោរលួចម៉ូតូ នៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បន្ទាប់ទទួលបណ្ដឹងពីជនរងគ្រោះជាម្ចាស់ម៉ូតូ លទ្ធផលៈ បង្រ្កាបបានទាំងមុខសញ្ញា និងវត្ថុតាងម៉ូតូ១គ្រឿង ។ ... Read More »

អឺរ៉ុប៖ បណ្តាក្រុមហ៊ុនធំៗ មានគម្រោងបើកគណនីប្រាក់រូប្លិ៍ (ruble) ដើម្បីទិញឧស្ម័នហ្គាសពីរុស្ស៊ី

ក្រុមហ៊ុនថាមពលមួយចំនួនរបស់អឺរ៉ុប បានឡើងគម្រោងបើកគណនីប្រាក់រូប្លិ៍ (ruble) របស់រុស្ស៊ី ដើម្បីទូទាត់តម្លៃឧស្ម័នហ្គាសទិញពីរុស្ស៊ី តាមសំណើរបស់វិមានក្រិមឡាំង។ សកម្មភាពទាំងនោះត្រូវបានក្រុមអ្នកនយោបាយប្រឆាំងរុស្ស៊ីលើកឡើងថានឹងធ្វើឲ្យប្រសិទ្ធភាពនៃការដាក់ទណ្ឌកម្មលើរុស្ស៊ីត្រូវបាត់បង់។ សារព័ត៌មាន Financial Times បានដកស្រង់ប្រភពព័ត៌មានពីក្រុមហ៊ុនចែកចាយឧស្ម័នហ្គាសនៅអាល្លឺម៉ង់ អូទ្រិស ហុងគ្រី ស្លូវ៉ាគី ដែលបានឱ្យដឹងថា ... Read More »

ចិន ៖ ស្រុតអគារកម្ពស់៦ជាន់ បាត់ខ្លួនមនុស្សជាច្រើននាក់

បណ្តាញទូរទស្សន៍ CCTV បានផ្សាយថា កម្លាំងជួយសង្គ្រោះបានខិតខំស្វែងរកជនរងគ្រោះកប់ក្រោមគំនរអគារកម្ពស់៦ជាន់ដែលបានបាក់ស្រុតនៅវេលាថ្ងៃត្រង់ថ្ងៃទី ២៩ខែមេសានេះ។ អគារខាងលើមានភោជនីយដ្ឋាន រោងភាពយន្ត។ មកទល់ពេលនេះគេមិនទាន់ដឹងថា មានមនុស្សប៉ុន្មាននាក់ជាប់គាំងនៅខាងក្នុងនៅឡើយទេ។ សារព័ត៌មាន AFP បានផ្សាយថា ក្រុមជួយសង្គ្រោះខិតខំប្រជែងនឹងពេលវេលាក្នុងការស្វែងរកអ្នកនៅរស់ជាប់គាំងក្រោមអគារ។ រូបភាពដែលបានបង្ហោះលើបណ្តាញសង្គម បានបង្ហាញឱ្យឃើញថា ... Read More »

នាយឧត្តមសេនីយ៍ សែម សុវណ្ណនី ទទួលស្វាគមន៍ អគ្គសេនាធិការចម្រុះកងកម្លាំងស្វ័យការពារជប៉ុន

ខេត្តកំពង់ស្ពឺ ៖ នៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២ នៅសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុជាតិខេត្តកំពង់ស្ពឺ នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុ ប្រធានគណៈកម្មាធិការជាតិ និងជាអគ្គនាយកមជ្ឈ មណ្ឌលជាតិរក្សាសន្តិភាព បានទទួលស្វាគមន៍នាយឧត្តមសេនីយ៍ យ៉ាម៉ាសាគិ ... Read More »

លោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើងប្រាប់ឱ្យយោធាត្រៀមខ្លួន ខណៈការងារសាកល្បងនុយក្លេអ៊ែរកំពុង ដំណើរការល្អ

សេអ៊ូល៖ លោក គីម បានធ្វើការកត់សម្គាល់ក្នុងអំឡុងពេលថតរូបជាមួយកងទ័ព នៅក្នុងក្បួនដង្ហែយោធាដ៏ធំមួយដែលបានធ្វើឡើងកាលពីថ្ងៃចន្ទ ដែលជាការប្រារព្ធខួបលើកទី៩0 នៃការបង្កើតកងទ័ពកូរ៉េខាងជើង។ ក្បួនដង្ហែកាលពីថ្ងៃច័ន្ទ បានបង្ហាញនូវកាំជ្រួចមីស៊ីលចុងក្រោយបង្អស់របស់កូរ៉េខាងជើង រួមទាំងមីស៊ីលផ្លោងអន្តរទ្វីប (ICBM) មីស៊ីល Hwasong-17 និងកាំជ្រួចល្បឿនលឿនជាងសំឡេងដែលត្រូវបានសាកល្បងនាពេលថ្មីៗនេះ។ រូបថតដែលចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋបង្ហាញថា ... Read More »

សម្តេចព្រះមហាក្សត្រីព្រះវររាជមាតា នរោត្តម មុនីនាថ សីហនុ នៃព្រះរាជាណាចក្រកម្ពុជា ផ្ញើរសារជូន ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ ៖ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតា នរោត្តម មុនិនាថ សីហនុ នៃព្រះរាជាណាចក្រកម្ពុជា ជូន ឯកឧត្តម គួច ចំរើន អភិបាល ខេត្តព្រះសីហនុ ឯកឧត្តម ... Read More »

តំបន់ភាគខាងត្បូងប្រទេសអ៊ុយក្រែននឹងប្តូរទៅប្រើប្រាស់ប្រាក់រុស្ស៊ីវិញ

តំបន់ Kherson ភាគខាងត្បូងប្រទេសអ៊ុយក្រែន នឹងចាប់ផ្តើមប្រើប្រាស់ប្រាក់រុស្ស៊ីចាប់ពីថ្ងៃទី ១ខែឧសភាតទៅ។ សារព័ត៌មាន RIA បានផ្សាយថា ការផ្លាស់ប្តូរមកប្រើប្រាស់ប្រាក់រុស្ស៊ីវិញ នឹងត្រូវចំណាយពេល៤ខែខាងមុខទៀត ។ ក្នុងរយៈពេលនោះប្រាក់រុស្ស៊ីនឹងចាប់ផ្តើមចរាចរណ៍ជាផ្លូវការទន្ទឹមនឹងប្រាក់ Hryvnia របស់ប្រទេសអ៊ុយក្រែន។ កន្លងមក ... Read More »

ពិធីបើកវគ្គហ្វឹកហ្វឺនជំនាញការងារហ្វឹកហ្វឺន ជំនាញស៊ើបការណ៍ពិសេស និងសម្ពោធវេទិកា អំណោយដ៏ថ្លៃថ្លារបស់ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត នៅទីបញ្ជាការវរសេនាតូចស៊ើបការណ៍

ខេត្តបាត់ដំបង ៖ នាព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការស្ដីទី យោធភូមិភាគទី៥ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គហ្វឹកហ្វឺនជំនាញការងារហ្វឹកហ្វឺន ជំនាញស៊ើបការណ៍ពិសេស និងសម្ពោធវេទិកា ដែលមានទំហំ ៦ម៉ែត្រx១៤ម៉ែត្រ ... Read More »

ប្រទេសដំបូងគេបង្អស់នៅលើពិភពលោកផ្អាកការចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩

ដាណឺម៉ាកក្លាយជាប្រទេសដំបូងគេបង្អស់នៅលើពិភពលោកដែលផ្អាកការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩។ តាមការលើកឡើងរបស់គណៈកម្មាធិការសុខាភិបាលជាតិដាណឺម៉ាក់បានបញ្ជាក់ថា កូវីដ-១៩ ត្រូវបានគ្រប់គ្រងទាំងស្រុងហើយ។ ចំណែកពលរដ្ឋដែលបានចាក់វ៉ាក់សាំង គឺមានដល់ទៅ ៨៩% ដែលមានអាយុចាប់ពី១២ឆ្នាំឡើងទៅ ។ ដូច្នេះហើយគណៈកម្មាធិការសុខាភិបាលជាតិបានសម្រេចផ្អាកកម្មវិធីចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ហើយ ។ ចាប់ពីថ្ងៃទី១៥ខែឧសភាខាងមុខ ពលរដ្ឋដាណឺម៉ាក់នឹងមិនទទួលបានលិខិតអញ្ជើញទៅចាក់វ៉ាក់សាំងទៀតនោះឡើយ។ ប៉ុន្តែពលរដ្ឋអាចទៅចាក់វ៉ាក់សាំងដូសបំពេញបន្ថែមដែលខ្លួនចង់បាន។ កម្មវិធីចាក់វ៉ាក់សាំងរបស់ប្រទេសដាណឺម៉ាកចាប់ផ្តើមនៅថ្ងៃបុណ្យណូអែលឆ្នាំ២០២០។ ... Read More »

ក្រសួងសាធារណការ ៖ ចូលរួមគោរពច្បាប់ចរាចរណ៍ដោយស្វែងយល់ពីឈ្មោះ និងរបៀបប្រើប្រាស់សញ្ញាចរាចរណ៍

ភ្នំពេញ ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅរសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២ បានបញ្ជាក់លើកឡើងថា, ចូលរួមគោរពច្បាប់ចរាចរណ៍ដោយស្វែងយល់ពីឈ្មោះ និងរបៀបប្រើប្រាស់សញ្ញាចរាចរណ៍ខាងដូចមានខាងក្រោមនេះ ៖ ១. ផ្លាកសញ្ញាតម្រូវងាកស្ដាំ (KEEP RIGHT)៖  ... Read More »

គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយអំពាវនាវឲ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នចំពោះគ្រោះធម្មជាតិ

ភ្នំពេញ៖ ដើមរដូវវស្សាមកដល់ស្ថានភាពគ្រោះធម្មជាតិក៏កើតឡើងជាញឹកញាប់ជាពិសេសបញ្ហាផ្គររន្ទះខ្យល់កន្ត្រាក់ដែលបណ្ដាលអោយគ្រោះថ្នាក់ដល់សត្វអាយុជីវិតប្រជាពលរដ្ឋជាពិសេសការរលំផ្ទះសម្បែង។ហេតុដូច្នេះហើយអជ្ញាធរមានសមត្ថកិច្ចអំពាវនាវឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ចំពោះបញ្ហាគ្រោះធម្មជាតិ។ អ្នកនាំពាក្យនៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះ មហន្តរាយក្រើនរម្លឹកដល់ប្រជាពលរដ្ឋជាពិសេសនៅតាមទីជនបទត្រូវប្រុងប្រយ័ត្នបាតុភូតធម្មជាតិដូចជា ផ្គរ រន្ទះ និងខ្យល់កន្រ្តាក់ជាដើមនោះ ខណៈបច្ចុប្បន្នភ្លៀងបន្តធ្លាក់រាយប៉ាយនៅទូទាំងប្រទេស និងរដូវវស្សាចូលមកដល់នៅខែឧសភាខាងមុខនេះ។ ធម្មតាដើមរដូវតែងតែមានខ្យល់កន្ត្រាក់ព្យុះភ្លៀងផ្គរដែលអាចបង្កឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិតប្រជាពលរដ្ឋ។ នៅថ្ងៃទី២៩ ខែមេសានេះ លោក ឃុន សុខា ... Read More »

ប្រទះឃើញ​សាកសព​បុរសម្នាក់​ក្នុងព្រៃ​សមត្ថកិច្ច​ដាក់ការ​សង្ស័យ​ករណី​មនុស្សឃាត

ខេត្តព្រះសីហនុ ៖ សាកសព​បុរសម្នាក់​ត្រូវ​បានគេប្រទះ​ឃើញ​ដេកស្លាប់នៅ​ក្នុងព្រៃមួយ​កន្លែងនៅវេលាម៉ោង ១០៖៣០ នាទីយប់ថ្ងៃទី ២៨ ខែមេសា២០២២ ស្ថិតនៅចំណុចក្បែរដៃព្រែកក្នុងព្រៃកោងកាង ភូមិអុង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។សមត្ថកិច្ចបាននិយាយថា បន្ទាប់ពីប្រទះឃើញសាកសពរួច ដោយសារតែពេល យប់ពិបាក​ក្នុងការ​ពិនិត្យ ... Read More »

ថ្នាក់ដឹកនាំអគ្គបញ្ជាការកងយោធពលខេមរភូមិន្ទចុះពិនិត្យដំណើរការចាក់វ៉ាក់សាំងកូវីដ-១៩ដូសទី៣និងដូសទី៤ ជូនប្រជាពលរដ្ឋខេត្តកណ្ដាលនិងកំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ ព្រឹកថ្ងៃទី២៩ខែមេសា ឆ្នាំ២០២២នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរងនាយ សេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ និងជាប្រធាន ប្រតិបត្តិការចាក់វ៉ាក់សាំងការពារជំងឺឆ្លងកូវីដ១៩ ក្រសួង ការពារជាតិ អមដំណើរដោយ នាយឧត្តម សេនីយ៍ ... Read More »

នគរបាលខេត្តស្រះកែវឃាត់ពលករខ្មែរ៤៣នាក់ក្នុងចម្ការដូងប្រេងដែលក្នុងម្នាក់ចំណាយប្រាក់ពី៦,០០០ទៅ៧,០០០បាត

ប្រទេសថៃ ៖ កម្លាំងនគរបាលអន្តោប្រវេសន៍ទីរួមខេត្តស្រះកែវ សហការជាមួយអង្គភាពពាក់ព័ន្ធ នៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២ បានចាប់ឃុំខ្លួនបុរសជាពលករខ្មែរម្នាក់ឈ្មោះវ៉ាន់ ប្រុស អាយុ៥១ឆ្នាំ ព្រមទាំងបក្ខពួកសរុបទាំងអស់៤៣នាក់នៅក្នុងបរិវេណក្បែរចម្ការដូងប្រេង ឈមនឹងវត្តខៅ ភូផែន ក្នុងភូមិណងយ៉ាង ឃុំថាខ្វៀន ... Read More »

សម្តេចក្រឡាហោម ស ខេង ណែនាំដល់អាជ្ញាធរពាក់ព័ន្ធនិងភ្នាក់ងារសន្តិសុខត្រូវមានជំហរអព្យាក្រឹត គោរពច្បាប់និងបទបញ្ជាស្តីពីការបោះឆ្នោត

     ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោត(គ.ស.អ) បានមានប្រសាសន៍ណែនាំដល់អាជ្ញាធរពាក់ព័ន្ធ និងភ្នាក់ងារសន្តិសុខត្រូវមានជំហរអព្យាក្រឹត គោរពច្បាប់និងបទបញ្ជាស្តីពីការបោះឆ្នោត និងត្រូវមានក្រមសីលធម៌ ដោយត្រូវបង្កលក្ខណៈងាយស្រួល ... Read More »

កម្លាំងនគរបាលស្រុកកូនមុំ ឃាត់ខ្លួនជនសង្ស័យពីរនាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

ខេត្តរតនគិរី ៖ កម្លាំងអធិការដ្ឋាននគរបាលស្រុកកូនមុំ​ នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២​ វេលាម៉ោង១១និង៣០នាទី​យប់ បានចុះល្បាតនៅចំណុចភូមិ០៣​ ឃុំត្រពាំងក្រហម​ បានជួបមុខសញ្ញាគួរឱ្យសង្ស័យ បានឃាត់សាកសួរ និងធ្វើការឆែកឆេរ បានរកឃើញម្សៅក្រាមសង្ស័យជាសារធាតុញៀនចំនួន១០ថង់តូច។ តាមរបាយការណ៍អធិការដ្ឋាននគរបាលស្រុកកូនមុំ បានឱ្យដឹងថា ... Read More »

លោកហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី អញ្ជើញជាអធិបតីក្នុងពិធីឆ្លងឧបដ្ឋានសាលានិងសមិទ្ធផលនានានៅវត្តត្រពាំងអំពិល

ខេត្តកំពង់ចាម ៖ នៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២នេះ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក និង លោកស្រី ពេជ ចន្ទមុន្នី តំណាងដ៏ខ្ពង់ខ្ពស់  ... Read More »

Ronnie O’Sullivan ប៉ះ John Higgins វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់ជើងឯកស្នូកឃើពិភពលោក

កីឡាករ​ John Higgins បានផ្តួល Jack Lisowski ក្នុងការប្រកួតដ៏តានតឹងដើម្បីជួបជាមួយ Ronnie O’Sullivan ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃការប្រកួតជើងឯកស្នូកឃើពិភពលោកឆ្នាំនេះ។ កីឡាករHiggins បានធ្វើបានល្អនិងអស្ចារ្យក្នុងលទ្ធផល១០៥ទល់នឹង៧២ ខណៈដែលគាត់បានចាញ់ពី១២សិតទល់១១សិត មកឈ្នះ១៣សិតទល់នឹង១២សិត។ ចំណែកម្ចាស់ជើងឯក៦សម័យកាល ... Read More »

ទាហានស៊ីឈ្នួលអាមេរិកស្លាប់ពេលចូលរួមជាមួយអ៊ុយក្រែនប្រឆាំងរុស្ស៊ី

គ្រួសារពលរដ្ឋអាមេរិកឈ្មោះ Willy Joseph Cancel បានបញ្ជាក់ជាមួយបណ្តាញព័ត៌មាន CNNថា Willy Joseph Cancel បានស្លាប់នៅក្នុងសមរភូមិនៅអ៊ុយក្រែន ពេលចូលរួមក្នុងសង្គ្រាមប្រឆាំងរុស្ស៊ី ក្នុងនាមទាហានស៊ីឈ្នួល។ ការស្លាប់នៅថ្ងៃទី២៥ខែមេសា ហើយលោក Willy ... Read More »

ក្រសួងទេសចរណ៍ ៖ អង់គ្លេសសន្យាផ្តល់ជំនួយលើការអនុវត្តគម្រោង ការពារតំបន់ទេសភាពទន្លេមេគង្គក្រោម

ភ្នំពេញ ៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នាល្ងាចថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២ម្សិលមុិញ បានទទួលជួបប្រតិភូមូលនិធិការពារតំបន់ទេសភាពជីវៈចម្រុះ (BLF) ដឹកនាំដោយដោយ លោកស្រី Tina Redshew ... Read More »

សម្តេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការអន្តរស្ថាប័ន ស្តីពីកិច្ចការពារការពិនិត្យបញ្ជីឈ្មោះ ការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ និងការបោះឆ្នោតថ្នាក់ជាតិ-ថ្នាក់ក្រោមជាតិចាប់ពីឆ្នាំ២០២២-២០២៤

ភ្នំពេញ៖ បើយោងតាម នាយកដ្ឋានព័ត៌មានវិទ្យា នៃក្រសួងមហាផ្ទៃ បានបញ្ជាក់អោយដឹងថា, នាព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោត(គ.ស.អ) បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការអន្តរស្ថាប័ន ... Read More »

កម្លាំង​សមត្ថកិច្ចជំនាញ​ឃាត់ខ្លួន​មនុស្ស៥១នាក់ក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន

   ភ្នំពេញ៖ បើតាមការបញ្ជាក់របស់នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានថ្លែង​ឱ្យដឹងនៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ​២០២២នេះ​ថា៖​ កម្លាំងនគរបាល​ជំនាញនៅទូទាំងប្រទេសកម្ពុជា​ បានឃាត់ខ្លួនមនុស្សចំនួន​ ៥១នាក់ក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន នាថ្ងៃទី២៨ ខែមេសា ... Read More »

ស៊ុយអែតគ្មានគម្រោងធ្វើប្រជាមតិ ចូលជាសមាជិកណាតូនោះឡើយ

នាយករដ្ឋមន្ត្រីស៊ុយអែត លោកស្រី Magdalena Andersson នៅថ្ងៃទី២៨ខែមេសា បានប្រកាសថា រដ្ឋាភិបាលរបស់លោកស្រីមិនមានគម្រោងបោះឆ្នោតប្រជាមតិចូលជាសមាជិកណាតូនោះឡើយ។ ទោះជាសភារបស់ខ្លួនសម្រេចចិត្តដំណើរការការស្នើសុំចូលជាសមាជិកអង្គការណាតូ (NATO) ជាផ្លូវការក៏ដោយ។ ការបញ្ជាក់របស់លោកស្រី អាន់ឌែសសុន ធ្វើឡើងខណៈដែលសភាស៊ុយអែតកំពុងពិនិត្យលើគោលនយោបាយសន្តិសុខ ជាមួយនឹងរបាយការណ៍ស្តីពីការចូលជាសមាជិកអង្គការ NATO ... Read More »

សូមប្រុងប្រយ័ត្ននៅពេលមានភ្លៀងធ្លាក់!ខណៈបុរសម្នាក់ត្រូវរន្ទះបាញ់ស្លាប់ភ្លាមៗនៅក្នុងចម្ការស្វាយចន្ទី

    ខេត្តបាត់ដំបង៖ បុរសម្នាក់បានស្លាប់ភ្លាមៗយ៉ាងអាណោចអាធ័មក្រោយជួបឧបទ្ទវហេតុគ្រោះធម្មជាតិរន្ទះបាញ់នៅពេលដើររើសគ្រាប់ផ្លែចន្ទីពេលមេឃកំពុងភ្លៀងរលឹម។    សមត្ថកិច្ចបានឱ្យដឹងថា ហេតុការណ៍គ្រោះធម្មជាតិរន្ទះបាញ់ខាងលើនេះបានកើតឡើងនៅវេលាម៉ោង១៥និង៣៥នាទី ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២ ត្រង់ចំណុចបឹងអំពិល ស្ថិតក្នុងក្រុមទី១ ភូមិព្រៃត្រទ្បាច ឃុំព្រៃត្រឡាច ស្រុករុក្ខគិរី ... Read More »

លោក ឯម ច័ន្ទមករា៖ ការចូលរួមចំណែករបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុគឺជាសក្តិសិទ្ធភាពនៃការអនុវត្តផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាព

ភ្នំពេញ៖ រដ្ឋលេខាធិការក្រសួងសង្គមកិច្ច និងជាអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការលោក ឯម ច័ន្ទមករា បានលើកឡើងថាពីភាពចាំបាច់នៃការគាំទ្រដល់ជនមានពិការភាពដើម្បីលើកកម្ពស់សិទ្ធិ និងធ្វើឱ្យស្ថានភាពជនមានពិការភាពកាន់តែមានភាពប្រសើរឡើងនៅកម្ពុជា ដោយថាការងារនេះត្រូវមានការចាំបាច់ក្នុងការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់។ ក្នុងនោះការការរួមចំណែករបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុគឺជាភាពសក្កិសិទ្ធមួយដែលអាចជំរុញផែនការលើស្ទួយសិទ្ធជនមានពិការភាពឱ្យមានប្រសិទ្ធភាព។  ថ្លែងក្នុងសិក្ខាសាលាផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រជាតិស្ដីពីពិការភាព ២០១៩-២០២៣ ជូនថ្នាក់ដឹកនាំនិងមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនាព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២នេះ ... Read More »

លោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង ទទួលជួប លោកឧត្តមសេនីយ៍ឯក ចន សេនឌឹសុន (John Sanderson) អតីតមេបញ្ជាការរបស់ UNTAC ពីឆ្នាំ១៩៩២-១៩៩៣

ភ្នំពេញ ៖ នៅព្រឹកថ្ងៃសុក្រ ទី២៩ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង ០៨:៣០ លោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង ទទួលជួប លោកឧត្តមសេនីយ៍ឯក  ចន សេនឌឹសុន ... Read More »

ករណីឆ្លងកូវីដ-១៩៖​ ​រកឃើញ​ថ្មីចំនួន​ ០៦នាក់(​ អូមីក្រុងទាំងអស់) និង​​អ្នក​ជាសះស្បើយ​ ២៧នាក់​ ,ខណៈ​​អ្នកជំងឺស្លាប់​​គ្មាន​

ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅព្រឹកថ្ងៃសុក្រទី​២៩ ខែមេសា​​​ ឆ្នាំ២០២២នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ចំនួន​ ០៦នាក់(PCR) (​ អូមីក្រុងទាំងអស់) ខណៈ​ឣ្នកជាសះស្បើយចំនួន​ ២៧នាក់ អ្នកជំងឺស្លាប់​​ គ្មាន​។ សូមជម្រាបថា​ នៅក្នុង​សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល​ ... Read More »

បុរសម្នាក់បើកបររថយន្តកែច្នៃខ្វះការប្រុងប្រយ័ត្តទៅបុកម៉ូតូកំពុងបើកនៅខាងស្ដាំបណ្ដាលឱ្យស្លាប់ម្នាក់និងរបួសធ្ងន់ម្នាក់

ខេត្តប៉ៃលិន៖ យោងតាមរបាយការណ៍ពីសមត្តកិច្ចនគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋានខេត្តប៉ៃលិនបានឱ្យដឹងថា នៅវេលាម៉ោង១៩និង០៥នាទីយប់​ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចណ៍មួយបានកើតឡើងរវាងរថយន្ដកែច្នៃនឹងម៉ូតូនៅភ្នំដំបង ស្ថិតក្នុងភូមិក្រចាប់ សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដោយសាររថយន្តកែច្នៃបើកបរក្នុងទិសដៅពីត្បូងទៅជើងរួចហើយបើកទៅចូលខាងស្ដាំដៃបុកអ្នកបើកម៉ូតូដែលកំពុងបើកបរពីជើងទៅត្បូងបណ្ដាលឱ្យដួលទៅលើផ្លូវថ្នល់កៅស៊ូធ្វើឱ្យអ្នកជិះម៉ូតូស្លាប់ម្នាក់និងរងរបួសធ្ងន់ម្នាក់នៅនឹងកន្លែងកើតហេតុតែម្តង។    ក្រោយមកសមត្ថកិច្ចនគរបាលជំនាញចរាចរណ៍នៃស្នងការដ្ឋានខេត្តបានចុះមកធ្វើការវាស់វែង រួចក៏ហៅរថយន្តរបស់មន្ទីរពេទ្យបង្អែកខេត្តប៉ៃលិនមកដឹកបញ្ជូនជនរងគ្រោះយកទៅព្យាបាល រីឯសពជនរងគ្រោះរង់ចាំក្រុមគ្រួសារមកយកទៅធ្វើបុណ្យ។ ... Read More »

សម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយអគ្គសេនាធិការចម្រុះកងទ័ពស្វ័យការពារជប៉ុន

ភ្នំពេញ ៖ នៅវិមានសន្តិភាព នាព្រឹក ថ្ងៃសុក្រ ១៣រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២នេះ ។ ... Read More »