ព័ត៌មានទាន់ហេតុការណ៍៖
'

អនុក្រឹត្យស្តីពី ការពង្រីកវិសាលភាពរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពសម្រាប់អតីតយុទ្ធជនជាយោធិននៃកងយោធពលខេមរភូមិន្ទដែលមានឋានន្តរសិក្ក័ថ្នាក់ឧត្តមសេនីយ៍ និងឧត្តមនាវី

ភ្នំពេញ​៖​ រាជរដ្ឋាភិបាល ពង្រីកវិសាលភាពរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពសម្រាប់អតីតយុទ្ធជន ជាយោធិននៃកងយោធពលខេមរភូមិន្ទ ដែលមានឋានន្តរសក្តិថ្នាក់ឧត្តមសេនីយ៍ និងឧត្តមនាវី ដើម្បីផ្តល់សេវាព្យាបាល និងថែទាំវេជ្ជសាស្ត្រ។ ពីមុនអតីតយុទ្ធជនជាយោធិននៃកងយោធពលខេមរភូមិន្ទ ទទួលបានកិច្ចគាំពាររបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព ត្រឹមស័ក្តិ៥ចុះក្រោម។ ដោយឡែកអតីតយុទ្ធជនជាយោធិនចាប់ពីផ្កាយ១ឡើង មិនទទួលបានកិច្ចគាំពារនោះឡើយ។ ក្រោយទទួលបានលើកឡើងពីផលលំបាករបស់អតីតយុទ្ធជនជាយោធិនថ្នាក់ផ្កាយ រឿងរកសេវាផ្នែកសុខាភិបាល ... Read More »

ថៃរឹតបន្តឹងសន្តិសុខនិងទទូចឱ្យប្រជាជនកុំចេញក្រៅផ្ទះ នៅបណ្តាខេត្តភាគខាងត្បូង ដែលបានផ្ទុះករណីវាយប្រហារជាច្រើន

ទីក្រុងបាងកក ៖ បើតាមការចេញផ្សាយដោយ សារព័ត៌មាន Khaosod បានឱ្យដឹងថា ៖ អាជ្ញាធរថៃ បានអំពាវនាវដល់ប្រជាពលរដ្ឋទូទាំងខេត្តព្រំដែនភាគខាងត្បូងទាំងបីរបស់ប្រទេសថៃ ឱ្យស្នាក់នៅក្នុងផ្ទះកុំចេញទៅក្រៅបើមិនចាំបាច់ និងចៀសវាងទៅកាន់តំបន់ដែលរងផលប៉ះពាល់ បន្ទាប់ពីមានឧប្បត្តិហេតុវាយប្រហារជាច្រើនករណីកើនឡើងព្រមគ្នា កាលពីវេលាយប់ថ្ងៃទី ២២ ខែសីហា ... Read More »

សមត្ថកិច្ចនគរបាល បញ្ជូនជន​សង្ស័យ​ចំនួន​ ០២នាក់ ទៅសាលាដំបូងខេត្តចាត់ការតាមផ្លូវច្បាប់ពាក់ព័ន្ធករណី ជួញដូរ​ រក្សា​ទុក​ ប្រេីប្រាស់​ លួច​លាក់​កែច្នៃ​ ខុសច្បាប់នូវសាធាតុញៀន​ និង​កាន់​កាប់​អាវុធ​គ្រាប់​រំសេវ​ ដោយ​គ្មាន​ការ​អនុញ្ញាត​នៅស្រុកចន្ទ្រា

ខេត្តស្វាយរៀង៖ សមត្ថកិច្ចនគរបាល បញ្ជូនជន​សង្ស័យ​ចំនួន​ ០២នាក់ ទៅសាលាដំបូងខេត្តចាត់ការតាមផ្លូវច្បាប់ពាក់ព័ន្ធករណី ជួញដូរ​ រក្សា​ទុក​ ប្រេីប្រាស់​ លួច​លាក់​កែច្នៃ​ ខុសច្បាប់នូវសាធាតុញៀន​ និង​កាន់​កាប់​អាវុធ​គ្រាប់​រំសេវ​ ដោយ​គ្មាន​ការ​អនុញ្ញាត​នៅស្រុកចន្ទ្រា ។ យោងតាមសមត្ថកិច្ចនគរបាលបានអោយដឹងនៅថ្ងៃទី២៣ខែសីហា ឆ្នាំ២០២៦នេះថា ... Read More »

ស្ត្រី២នាក់​ ស្លាប់ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​រវាងរថយន្តបើកដោយជនជាតិចិន បុកជាមួយម៉ូតូ១គ្រឿង​

ខេត្តព្រះសីហនុ ៖ មន្ត្រីជំនាញ​ចរាចរណ៍​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្ទឹង​ហាវ​នៃ​ស្នងការដ្ឋាន​នគរបាល ខេត្ត​ព្រះ​សីហ​នុ​បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​១០​និង​៤៩​នាទី​ថ្ងៃ​ទី​២២ ខែសីហា ឆ្ឆ្នាំ​២០២៦  មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដ៍​រន្ធត់​មួយ​បាន​ឆក់​យក​ជីវិត​ស្ត្រី​ពីរ​នាក់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ​ដែល​បង្ក​ឡើង​ដោយ​ជនជាតិ​ចិន​បាន​បើករថយន្ត​បុក​និង​ម៉ូតូ​ដែល​មាន​ទិស​ដៅ​ផ្ទុយ​គ្នា​ពេញទំហឹង​បណ្តាល​ឲ្យ​ស្ត្រី​រង​គ្រោះ​ចំនួន​ពីរ​នាក់​ប៉ើង​ធ្លាក់​ចេញពី​ផ្លូវស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ​។ ​ប្រភព​ខាងលើ​បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា​ ហេតុ​ការ​ណ៍ គ្រោះថ្នាក់​ដ៍​រន្ធត់​ខាងលើ​បាន​កើតឡើង​តាម​បណ្ដោយ​វិ​ថី សុវត្ថិភាព​សម្តេច​ទេព​វង្ស​ឬ​ផ្លូវ​លេខ​(១៤៦B) ត្រង់​គី​ទ្បូ​ម៉ែត្រ​លេខ (១២-១៣-) ស្ថិត​នៅ​ក្នុងភូមិ​០១ ... Read More »

អ្នកនាំពាក្យរាជរដ្ឋាភិបាល ៖ ព្រះមហាក្សត្រក៏មានព្រះរាជបន្ទូលថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដែលបានរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការបំពេញការងារយ៉ាងសកម្មដើម្បីការពារអធិបតេយ្យភាព បូរណភាពទឹកដី និងប្រជាជន ទាំងយប់ទាំងថ្ងៃ

  ភ្នំពេញ ៖ ថ្ងៃអាទិត្យនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមសង្ខេបជូននូវព័ត៌មានសំខាន់ៗប្រចាំសប្តាហ៍ដែលមានដូចតទៅ៖ ទី១. ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គបានមានព្រះរាជបន្ទូលកោតសសើរយ៉ាងខ្លាំងចំពោះថ្នាក់ដឹកនាំកម្ពុជា ដែលបានធ្វើឱ្យសមិទ្ធផលនឹកស្មានដល់ជាច្រើនលេចចេញជារូបរាងឡើង និងធ្វើឱ្យប្រទេសជាតិផ្លាស់ប្តូរមុខមាត់ថ្មីគួរជាទីមោទនៈ ក្រោមម្លប់សុខសន្តិភាពដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រសម័យទំនើប។ ... Read More »

អង្គភាព ACU នឹងបញ្ជូនលោក ថូ សំណាង និងបក្ខពួក២នាក់ទៀត ទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញនៅល្ងាចនេះ

ភ្នំពេញ ៖ នៅល្ងាចថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) នឹងបញ្ជូនលោក ថូ សំណាង ដែលជាមេក្លោង និងគូកន ២នាក់ទៀត គឺលោក ណុប ... Read More »

យុវជនម្នាក់ជិះម៉ូតូបុកជាមួយឡំប្រឺតា​បណ្ដាលឲ្យស្លាប់យ៉ាងអាណោចអាធម៌

​    ភ្នំពេញ​ ៖ យុវជនម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ​ ក្រោយពេលជិះម៉ូតូលឿនជ្រុលទៅបុកឡំប្រឺតាបើកទិសដៅបញ្ច្រាសគ្នាចំពីមុខចំហៀងខាងឆ្វេងយ៉ាងពេញទំហឹង​ កាលពីវេលាម៉ោង ៤:៣០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦ ស្ថិតនៅតាមបណ្តោយផ្លូវព្រះនរោត្ដម កែងផ្លូវ១៧៨ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ ... Read More »

រថយន្ត Prius មួយគ្រឿងបេីកបុកម៉ូតូបណ្ដាលឲ្យយុវជនម្នាក់រងរបួសធ្ងន់​ រួចបន្តទៅបុករថយន្តមួយគ្រឿងទៀតរងការខូចខាត

  ភ្នំពេញ៖ បុរសម្នាក់បានបើករថយន្តម៉ាក Toyota Prius មួយគ្រឿងបួងចង្កូតបត់មិនប្រយ័ត្នក៏ជ្រុលទៅបុកម៉ូតូមួយគ្រឿងរួចបន្តទៅបុករថយន្តមួយគ្រឿងទៀតបើកទិសដៅបញ្រ្ចាស់គ្នាបណ្តាលឲ្យយុវជនម្នាក់រងរបួសធ្ងន់ត្រូវបានរថយន្តសាមុយដឹកបញ្ជូនទៅសង្រ្គោះបន្ទាន់ភ្លាមៗ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដែរបានកើតឡើងកាលពីវេលាម៉ោង៨:៣០នាទីយប់ថ្ងៃទី២២ខែសីហា ឆ្នាំ២០២៦ ស្ថិតនៅតាមបណ្តោយផ្លូវបុរីសន្តិភាព២ ក្នុងសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តបង្កម៉ាក Toyota ... Read More »

អគ្គិភ័យឆាបឆេះផ្ទះមួយកន្លែងនៅក្រុងកំពង់ចាម បណ្តាលឱ្យមនុស្ស ៤នាក់រងរបួស និងខូចខាតទ្រព្យសម្បត្តិប្រមាណ ៣ម៉ឺនដុល្លារ

ខេត្តកំពង់ចាម÷មនុស្សយ៉ាងហោចណាស់ ៤នាក់បានរងរបួស ក្នុងនោះមានស្ត្រី ៣នាក់ (២នាក់រងរបួសធ្ងន់) នៅក្នុងហេតុការណ៍អគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋមួយកន្លែង ដែលជាទីតាំងហាងស៊ុប «ដំណាក់ហ្វូស៊ីន» ស្ថិតនៅភូមិទី១៤ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់ចាម កាលពីវេលាម៉ោង ៥:២០នាទីល្ងាច ថ្ងៃទី២២ ... Read More »

អនីតិជន២នាក់រងការរិះគន់ពីមហាជន ក្រោយបង្ហោះសកម្មភាពមិនសមរម្យលើបណ្ដាញសង្គម សមត្ថកិច្ចស្រាវជ្រាវ នាំមកអប់រំ និងប្រគល់ជូនអាណាព្យាបាល

ភ្នំពេញ៖ ករណីអនីតិជនចំនួន២នាក់ ដែលត្រូវបានគេឃើញបង្ហោះផ្សព្វផ្សាយសកម្មភាព និងពាក្យសម្តីមិនសមរម្យតាមបណ្ដាញសង្គមនាពេលថ្មីៗនេះ បានរងការរិះគន់យ៉ាងខ្លាំងពីមហាជន និងអ្នកប្រើប្រាស់បណ្ដាញសង្គម ដោយសារទង្វើទាំងនេះត្រូវបានមើលឃើញថា មិនសមស្របសម្រាប់វ័យ និងអាចបង្កឥទ្ធិពលអវិជ្ជមានដល់យុវជនដទៃទៀត។ ករណីទី១ គឺអនីតិជនម្នាក់បានបង្ហោះរូបភាព និងបង្ហាញស្នាមសាក់របស់ខ្លួនក្នុងលក្ខណៈចង់ទាក់ទាញការចាប់អារម្មណ៍ ខណៈករណីទី២ អនីតិជនម្នាក់ទៀតបានបង្ហាញឥរិយាបថ និងប្រើពាក្យសម្តីក្នុងលក្ខណៈស្រដៀងក្មេងទំនើង ... Read More »

កម្ពុជា ផុតពីគន្លងផ្លូវដើរនៃព្យុះ ២ បន្តបន្ទាប់គ្នា «ណារ៉ា និង ហ្គាណារី ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦!!

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងនៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦នេះថា សម្ពាធទាបដែលកើតមាននៅលើសមុទ្រចិនខាងត្បូងបានវិវត្តទៅជាព្យុះទី១៩ ឈ្មោះ ណារ៉ា (Narra) T2619 និងព្យុះទី២០ ឈ្មោះ ហ្គាណារី (Gaenari) ... Read More »

នគរបាលប៉ុស្តិ៍កំពង់ភ្នំ ស្រុកលើកដែក ឃាត់ខ្លួនជនសង្ស័យម្នាក់ លួចបេះផ្លែស្វាយ និងប្រើប្រាស់គ្រឿងញៀន

ខេត្តកណ្ដាល៖ ជនសង្ស័យម្នាក់ ត្រូវសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់ភ្នំ ឃាត់ខ្លួនបញ្ជូនមកផ្នែកជំនាញនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលស្រុកលើកដែក ពាក់ព័ន្ធនឹងករណីលួចផ្លែស្វាយ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។ មន្ត្រីនគរបាលស្រុកលើកដែក បានឱ្យដឹងថា នៅថ្ងៃសៅរ៍ ៩កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ... Read More »

គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តក្រចេះ អំពាវនាវឱ្យប្រជាពលរដ្ឋជម្លៀសសត្វពាហនៈទៅទីទួលសុវត្ថិភាព ខណៈទឹកទន្លេមេគង្គនឹងបន្តឡើង

ខេត្តក្រចេះ៖ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តក្រចេះ អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ងាយរងគ្រោះដោយទឹកជំនន់ ឱ្យបង្កើនការប្រុងប្រយ័ត្ន និងជម្លៀសសត្វពាហនៈទៅកាន់ទីទួលសុវត្ថិភាព ខណៈកម្ពស់ទឹកទន្លេមេគង្គនៅស្ថានីយក្រចេះបានបន្តកើនឡើង និងត្រូវបានព្យាករណ៍ថានឹងបន្តឡើងក្នុងរយៈពេល ៣ ទៅ ៤ថ្ងៃខាងមុខ។ យោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២២ ខែសីហានេះ កម្ពស់ទឹកទន្លេមេគង្គក្រចេះបានកើនឡើងដល់ ... Read More »

ស្ថានភាពទឹកជំនន់នៅខេត្តត្បូងឃ្មុំ៖ អាជ្ញាធរបើកប្រតិបត្តិការជម្លៀសពលរដ្ឋរាប់រយគ្រួសារទៅកាន់ទីទួលសុវត្ថិភាពជាប្រញាប់

ខេត្តត្បូងឃ្មុំ៖ នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦ លោក គីម វីរៈ អនុប្រធាន និងជាអគ្គលេខាធិការ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម.) តំណាង កិត្តិសង្ហបណ្ឌិត គន់ គីម ... Read More »

សមត្ថកិច្ចស្រុកកៀនស្វាយឃាត់ខ្លួនជនសង្ស័យ២នាក់ករណីលួចកង់,គំរាមកំហែងថានឹងសម្លាប់,ទទួលផលចោរកម្ម,ប្រើប្រាស់សារធាតុញៀន

ខេត្តកណ្តាល៖ មន្ត្រីនគរបាលស្រុកកៀនស្វាយបានឱ្យដឹងនៅថ្ងៃទី២២ខែសីហានេះថា កាលថ្ងៃទី១៩ខែសីហាឆ្នាំ២០២៦ វេលាម៉ោង១៦និង៤៥នាទី នៅមុខផ្ទះជនរងគ្រោះឋិតក្នុងភូមិអង្គរជ័យ ឃុំបន្ទាយដែក ស្រុកកៀនស្វាយខេត្តកណ្តាល។ ជនរងគ្រោះឈ្មោះវង រីភេទស្រីអាយុ៤៩ឆ្នាំជនជាតិខ្មែរមុខរបរកសិករ មានទីលំនៅភូមិអង្គរជ័យឃុំបន្ទាយដែកស្រុកកៀនស្វាយ ខេត្តកណ្តាល ។ ជនសង្ស័យ០២នាក់÷១-ឈ្មោះតាំង សុភ័ណ្ឌ ភេទប្រុស ... Read More »

រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក នេត្រ ភក្ត្រា បានជម្រាបជូនលោកស្រី ម៉ាទីលដា បូហ្គនើរ (Matilda Bogner) អ្នកតំណាងប្រចាំប្រទេសថ្មីនៃការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR)ថាការពង្រឹងក្របខណ្ឌច្បាប់ពាក់ព័ន្ធនឹងវិស័យសារព័ត៌មាន ការការពារសិទ្ធិ និងសុវត្ថិភាពអ្នកសារព័ត៌មាន ព្រមទាំងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ... Read More »

កិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងកាណាដាដួលរលំ ពន្ធគយ 50% ចូលជាធរមាន

បន្ទាប់ពីការចរចាអស់រយៈពេលជាច្រើនថ្ងៃដែលអូសបន្លាយរហូតដល់នាទីចុងក្រោយ សហរដ្ឋអាមេរិក និងកាណាដាបានបរាជ័យក្នុងការឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មដើម្បីទប់ស្កាត់ពន្ធគយដែលដាក់ដោយរដ្ឋបាលរបស់ប្រធានាធិបតី ដូណាល់ ត្រាំ។ ជាលទ្ធផល ពន្ធគយ 50% របស់ទីក្រុងវ៉ាស៊ីនតោនលើទំនិញកាណាដាដែលមានតម្លៃប្រហែល 20 ពាន់លានដុល្លារបានចូលជាធរមាននៅថ្ងៃទី 22 ខែសីហា។ ការដំឡើងពន្ធគយថ្មីនេះបានគូសបញ្ជាក់ពីការកើនឡើងភាពតានតឹងក្នុងទំនាក់ទំនងរវាងប្រធានាធិបតី លោក ... Read More »

ប្រធានាធិបតីអ៊ីរ៉ង់៖ ដល់ពេលបញ្ចប់សង្គ្រាមជាមួយសហរដ្ឋអាមេរិកហើយ

ប្រធានាធិបតីអ៊ីរ៉ង់ជឿជាក់ថា ឥឡូវនេះជាពេលវេលាត្រឹមត្រូវដើម្បីបញ្ចប់សង្គ្រាមជិត6ខែជាមួយសហរដ្ឋអាមេរិក ខណៈដែលទីក្រុងតេអេរ៉ង់វាយតម្លៃថាខ្លួនស្ថិតក្នុងស្ថានភាពអំណោយផលជាងទីក្រុងវ៉ាស៊ីនតោន។ យោងតាម AFP ថ្លែងនៅក្នុងកិច្ចប្រជុំជាមួយវេជ្ជបណ្ឌិតនៅថ្ងៃទី 21 ខែសីហា ប្រធានាធិបតីអ៊ីរ៉ង់ Masoud Pezeshkian បានថ្លែងថា អ៊ីរ៉ង់គួរតែស្វែងរកការបញ្ចប់ជម្លោះ ខណៈពេលដែលខ្លួនស្ថិតក្នុង «ជំហររឹងមាំ ... Read More »

តើកូរ៉េខាងជើងបានដាក់ពង្រាយក្រុមជំនាញប្រតិបត្តិករយន្តហោះគ្មានមនុស្សបើករាប់រយនាក់ទៅកាន់ទីក្រុង Kursk 

របាយការណ៍ចារកម្មអ៊ុយក្រែនថា ប្រតិបត្តិករយន្តហោះគ្មានមនុស្សបើករាប់រយនាក់របស់កូរ៉េខាងជើងត្រូវបានដាក់ពង្រាយទៅកាន់ទីក្រុង Kursk ជាកន្លែងដែលកងកម្លាំងភាគច្រើនរបស់ខ្លួនឈរជើង។ កូរ៉េខាងជើងបានបង្កើនវត្តមានយោធារបស់ខ្លួននៅក្នុងខេត្ត Kursk របស់រុស្ស៊ីដោយដាក់ពង្រាយប្រតិបត្តិករយន្តហោះគ្មានមនុស្សបើករាប់រយនាក់ ដែលអាចចូលរួមក្នុងការវាយប្រហារលើអ៊ុយក្រែន។ លោក Vadym Skibitskyi អនុប្រធានសេវាចារកម្មការពារជាតិអ៊ុយក្រែន បានប្រាប់ CNN ថា ... Read More »

តួកគីបានស្នើសុំឱ្យ Interpol ចេញដីកាចាប់ខ្លួននាយករដ្ឋមន្ត្រីអ៊ីស្រាអែល Netanyahu

សារព័ត៌មាន AFP បានផ្សាយថា ប្រទេសតួកគី និងអ៉ីស្រាអែលបានផ្ទុះសង្រ្គាមពាក្យសម្ដីនឹងគ្នាកាលពីថ្ងៃសុក្រ ទី២១ ខែសីហា ឆ្នាំ២០២៦ បន្ទាប់ពីទីក្រុងអង់ការ៉ាប្រកាសថាខ្លួនបានស្វែងរកដីកាអន្តរជាតិដើម្បីចាប់ខ្លួននាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក Benjamin Netanyahu ដោយចោទប្រកាន់រូបលោកពីអំពើប្រល័យពូជសាសន៍ ជាប់ពាក់ព័ន្ធនឹងការស្ទាក់ចាប់ឃុំខ្លួនសកម្មជនក្បួនទូក មនុស្សធម៌ហ្កាហ្សា។ ... Read More »

អាមេរិកនៅតែបង្ហាញការគំាទ្រតៃ វ៉ាន់ មុនជំនួបរវាងលោកត្រាំ និងលោកស៊ី ជីនពីងនៅខែក្រោយ

អន្តរជាតិ៖ សារព័ត៌មាន Reuters បានផ្សាយថា យន្ដហោះ P-8A Poseidon មួយគ្រឿងរបស់កងទ័ពជើងទឹកអាមេរិក បានហោះឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ នៅក្នុងដែនអាកាសអន្តរជាតិ កាលពីថ្ងៃសុក្រ ទី២១ ខែសីហា ឆ្នាំ២០២៦ ជាសកម្មភាពមួយដែលកងនាវាទី៧ ... Read More »

បាក់ច្រាំងទន្លេមេគង្គជម្រៅប្រមាណ ៥០ម៉ែត្រ នៅស្រុកក្រូចឆ្មារ ប្រជាពលរដ្ឋប្រញាប់រុះរើផ្ទះដោយបារម្ភពីសុវត្ថិភាព

ខេត្តត្បូងឃ្មុំ៖ នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦ មានករណីបាក់ច្រាំងទន្លេមេគង្គយ៉ាងធ្ងន់ធ្ងរ ស្ថិតនៅភូមិកោះបីពៃ ឃុំកោះពីរ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ខណៈកម្ពស់ទឹកទន្លេមេគង្គកំពុងហក់ឡើងខ្លាំង។ តាមព័ត៌មានបឋម ការបាក់ច្រាំងនេះមានប្រវែងប្រមាណ ២០០ម៉ែត្រ និងចូលជ្រៅពីច្រាំងប្រមាណ ៥០ម៉ែត្រ ... Read More »

នគរបាលឃាត់ខ្លួនជនសង្ស័យ៦នាក់ នៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ ពាក់ព័ន្ធករណីគ្រឿងញៀន ក្រោយពលរដ្ឋរាយការណ៍តាម App NoDrug.

ខេត្តព្រះសីហនុ៖ នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ ក្រោយពីកម្លាំងសមត្ថកិច្ចរបស់អនុគណៈកម្មការប្រចាំបញ្ជា២៤ម៉ោង បានទទួលព័ត៌មានតាមរយៈកម្មវិធីទូរស័ព្ទដៃ NoDrug ថាមានករណី ជួញដូរ ចែកចាយ និងប្រើប្រាស់ខុសច្បាប់នូវសារធាតុញៀន នៅចំណុចតំបន់សេដ្ឋកិច្ចពិសេសហ្គិនបូកគោស្ថិតក្នុង ភូមិព្រែកសង្កែ ឃុំទឹកថ្លា ស្រុកព្រៃនប់ ... Read More »

មនុស្សយ៉ាងហោច ១៤នាក់បានស្លាប់ ខណៈយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែក លើវត្តចំពេលពុទ្ធបរិស័ទធ្វើពិធីសាសនា

មីយ៉ាន់ម៉ា៖ កងទ័ពមីយ៉ាន់ម៉ា បានបើកការវាយប្រហារអាកាសលើវត្តមួយនៅក្រុង Myaung សម្លាប់មនុស្ស ១៤នាក់ និងរបួស ២០នាក់ ចំពេលពុទ្ធបរិស័ទ ប្រមាណ ១០០នាក់ កំពុងចូលរួមក្នុងពិធីសាសនា។ នេះបេីយោងតាមការផ្សាយរបស់ Al Jazeera ... Read More »

ប្រទះឃើញសាកសពបុរសម្នាក់ដែលធ្លាក់ពីលើទូកនេសាទសមុទ្រ

ខេត្តព្រះសីហនុ៖ នៅវេលាម៉ោង ១១:៣០នាទី ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦ មានប្រជានេសាទបានប្រទះឃើញសាកសព ជនរងគ្រោះមានឈ្មោះ ផាត ភាន ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរកម្មករទូកនេសាទ ស្នាក់នៅ ភូមិ១ ... Read More »

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ថ្លែងកោតសរសើរ និងអរគុណ សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលបានខិតខំអភិវឌ្ឍន៍ប្រទេសជាតិ ការពារបូរណភាពទឹកដីដ៏មោះមុត ស្របតាមច្បាប់អន្តរជាតិ

ខេត្តកណ្តាល៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា និងជាប្រធានក្រុមចលនាស្ត្រីនៃក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកណ្ដាល បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីវ័យក្មេង ប្រកបដោយថាមវន្ត និងចក្ខុវិស័យវែងឆ្ងាយ ក្នុងការធានាការពារបូរណភាពទឹកដី ... Read More »

អធិការរងនគរបាលស្រុកបាទីម្នាក់ រងការចោទប្រកាន់ពាក់ព័ន្ធទំនាក់ទំនងស្នេហាជាមួយស្រ្តីម្នាក់ រហូតមានកូន ហើយមិនព្រមទទួលការខុសត្រូវ

ខេត្តតាកែវ៖ ស្ត្រីម្នាក់អះអាងថា ខ្លួនមានទំនាក់ទំនងស្នេហាជាមួយលោក ឃុតចិត្រា អធិការរងនគរបាលស្រុកបាទី រហូតមានកូនស្រីម្នាក់ ប៉ុន្តែបច្ចុប្បន្នត្រូវចិញ្ចឹមកូនតែម្នាក់ឯង ខណៈនាងអះអាងថា លោក ឃុត ចិត្រា បានឈប់ជួយឧបត្ថម្ភប្រមាណ ៤ឆ្នាំមកហើយ។ បើតាមការអះអាង ស្ត្រីរូបនេះបានព្យាយាមស្វែងរកដំណោះស្រាយជាច្រើនលើក ... Read More »

សមត្ថកិច្ចបញ្ជូនជនសង្ស័យម្នាក់ដែលបង្កអំពើហិង្សានិងធ្វើឲ្យខូចខាតរថយន្ត ទៅតុលាការ

ភ្នំពេញ ៖ កម្លាំងជំនាញនៃការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី២២ខែសីហាឆ្នាំ២០២៦ បានបញ្ជូនជនសង្ស័យម្នាក់ដែលបង្កអំពើហិង្សានិងធ្វើឲ្យខូចខាតរថយន្ត ទៅតុលាការចាត់ការតាមផ្លូវច្បាប់ ។ សូមបញ្ជាក់ថា ៖ នៅថ្ងៃទី២០ ខែសីហា ឆ្នាំ ២០២៦ វេលាម៉ោង១៤ ... Read More »

អ្នកនាំពាក្យរាជរដ្ឋាភិបាល ៖ រហូតមកទល់ពេលនេះ រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋភា ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានអាយុគម្រប់៣ឆ្នាំហើយ

  ភ្នំពេញ ៖ រហូតមកទល់ពេលនេះ រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋភា ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានអាយុគម្រប់៣ឆ្នាំហើយ។ រយៈពេល៣ឆ្នាំដំបូងនេះ រាជរដ្ឋាភិបាលបន្តដឹកនាំនិងអភិវឌ្ឍប្រទេសលើមូលដ្ឋានគ្រឹះដ៏រឹងមាំដែលបន្សល់ទុកដោយអ្នកដឹកនាំរាមច្បង និងបានសម្ពោធបើកការដ្ឋាន ឬដាក់ឱ្យដំណើរការហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗជាច្រើន ... Read More »

សមត្ថកិច្ចស្រុកសំឡូត ឃាត់ខ្លួនមុខសញ្ញាម្នាក់ ករណីលួចជ័រកៅស៊ូ

  ខេត្តបាត់ដំបង៖ នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង០៨និង៣០នាទីព្រឹក ផ្នែកជំនាញនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលស្រុកសំឡូត បានទទួលបណ្តឹងពីជនរងគ្រោះឈ្មោះ មាស ស៊ីថាវ ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅភូមិព្រៃរំចេក ឃុំតាសាញ ... Read More »