ព័ត៌មានទាន់ហេតុការណ៍៖
'

រុស្ស៊ីមានគម្រោងទាមទាររដ្ឋអាឡាស្កា ពីអាមេរិកវិញ

រុស្ស៊ីពេលនេះមិនត្រឹមតែចង់បង្រួមបង្រួមប្រទេសអតីតសហភាពសូវៀតនោះទេ គឺថែមទាំងមានបំណងចង់យករដ្ឋអាឡាស្កាពីអាមេរិកវិញផង ដោយសារតែរដ្ឋនោះកាលពីអតីតកាលគឺជារបស់រុស្ស៊ី ។ ប្រធានរដ្ឋសភារុស្ស៊ី លោក Vyacheslav Volodin បានព្រមានថា រដ្ឋអាឡាស្ការបស់អាមេរិក ធ្លាប់ជាផ្នែកមួយនៃទឹកដីរុស្ស៊ី ហើយទីក្រុងមូស្គូអាចនឹងទាមទារយករដ្ឋនេះមកវិញ ។ តាមសារព័ត៌មាន TASS ... Read More »

សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតជាគោលការណ៍ ឱ្យរើសយកពេលចន្លោះពី៦០ថ្ងៃ ទៅ៩០ថ្ងៃ សម្រាប់ម្ចាស់រថយន្តអត់ពន្ធចង្កូតស្តាំចូលបង់ពន្ធ ខណៈនីតិវិធីកំពុងប្រជុំសម្រេច

ភ្នំពេញ ៖ លោកបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកអគ្គនាយកអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាបានបញ្ជាក់ យ៉ាងដូច្នេះថា «យើងកំពុងគិតគូរ ប៉ុន្តែមានចំណាររបស់សម្ដេចតេជោរួចហើយ ក្នុងរង្វង់ចន្លោះពី៦០ថ្ងៃ ទៅ៩០ថ្ងៃ ការអនុគ្រោះការអនុញ្ញាតនេះ គឺមានរយៈពេលប៉ុណ្ណឹង ហើយយើងនឹងពិភាក្សាគ្នា ... Read More »

ក្មេងស្រីម្នាក់ប៉ងលោតទឹកសម្លាប់ខ្លួនជាលើកទី៣មិនបានសម្រេចត្រូវបានប្រជាពលរដ្ឋ​ចេញ​ទូក​ជួយ​សង្គ្រោះ​ទាន់​ពេល

​ភ្នំពេញ ៖ ក្មេងស្រី​ម្នាក់​តូចចិត្ត​រឿង​គ្រួសារ និង​មានរឿង​លាក់​ទុក​ក្នុង​ចិត្ត មិន​ព្រម​និយាយ​ប្រាប់​អ្នក​ណា ហើយបាន​សរសេរ​ពាក្យ​បណ្ដាំ​ទុក​ចោល​លើ​ស្ពាន​ជ្រោយចង្វា ហើយ​ក៏​លោ​​ត​ទឹកសម្លាប់ខ្លួនតែ​មិន​បាន​សម្រេច ត្រូវ​បាន​ប្រជាពលរដ្ឋ​ជួយ​សង្គ្រោះ​ទាន់​ពេល។ ហេតុការណ៍នេះបង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ឡើងកាលពី​​​យប់ ថ្ងៃ​ទី​៦ ខែកក្កដា ឆ្នាំ​២០២២ នៅ​លើ​ស្ពាន​ជ្រោយចង្វា​ចាស់ ស្ថិត​ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ ... Read More »

Di María និង Pogba ផ្ទេរទៅកាន់ Juventus ក្នុងកិច្ចសន្យាម្នាក់១ឆ្នាំ និងម្នាក់៤ឆ្នាំ

ខ្សែប្រយុទ្ធ Ángel Di María បានយល់ព្រមចូលរួមជាមួយ Juventus ក្នុងកិច្ចសន្យារយៈពេល១ឆ្នាំ បន្ទាប់ពីកិច្ចសន្យារបស់គាត់បានបញ្ចប់នៅ Paris Saint-Germain។ ខ្សែប្រយុទ្ធវ័យ៣៤ឆ្នាំរូបនេះត្រូវបានគេរំពឹងថានៅក្នុងប្រទេសអ៊ីតាលីក្នុងសប្តាហ៍នេះ ហើយត្រូវបានគេរំពឹងថា នឹងក្លាយជាការចុះហត្ថលេខាដោយឥតគិតថ្លៃទី២របស់ក្លិបនៅរដូវក្តៅនេះ។ កិច្ចព្រមព្រៀងជាមួយ Di ... Read More »

នៅថ្ងៃទី០២ ខែសីហាខាងមុខ ! សាលាដំបូងរាជធានីភ្នំពេញ នឹងប្រកាសសាលក្រមលើសំណុំរឿងមេចោរប្លន់ William Guang

ភ្នំពេញ ៖ សាលាដំបូងរាជធានីភ្នំពេញ បានប្រកាសលើកយកសំណុំរឿងក្រុមជនជនជាប់ចោទដែលមានឈ្មោះ William Guang ជាមេក្លោងពាក់ព័ន្ធករណីប្លន់នៅផ្ទះអ្នកលក់ឡេ អ៊ាន សៀវម៉ី ទៅប្រកាសសាលក្រមនៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០២២ខាងមុខ។ បន្ទាប់ពីសវនាការបានបញ្ចប់នៅព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២២នេះ ... Read More »

អ៊ុយក្រែននិយាយថា កងកម្លាំងរុស្ស៉ី កំពុងបំផ្លាញ«អ្វីៗគ្រប់យ៉ាង» ក្នុងតំបន់ភាគខាងកើត

សារព័ត៌មាន Al-Jazeera នៅថ្ងៃព្រហស្បតិ៍ ទី៧ ខែកក្កដា ឆ្នាំ២០២២នេះ បានផ្សាយថា អភិបាលនៃតំបន់ Luhansk និងតំបន់ Donetsk បាននិយាយថា កងកម្លាំងរុស្ស៉ីបានបង្កើនការវាយប្រហារលើទឹកដីភាគខាងកើតអ៊ុយក្រែន និងបានវាយលុកដល់តំបន់ដែលមានជនស៉ីវិល ដោយប្រើមីស៉ីលបំផ្លាញភូមិ ... Read More »

ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ ៖ អបអរសាទរខួបគម្រប់ ១៤ឆ្នាំ នៃការដាក់បញ្ចូលប្រាសាទព្រះវិហារជាសម្បត្តិបេតិកភណ្ឌពិភពលោក

សាធារណរដ្ឋកូរ៉េ ៖ ថ្ងៃនេះគឺជាខួបលើកទី១៤ឆ្នាំ នៃការចុះបញ្ជី “ប្រាសាទព្រះវិហារ” ជាបេតិកភណ្ឌពិភពលោក (០៧ កក្កដា ២០០៨-០៧ កក្កដា ២០២២)។ ព្រឹត្តិការណ៍ដែលកើតឡើងកាលពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០០៨ ត្រូវបានចាត់ទុកជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រថ្មីមួយ ... Read More »

មន្ត្រីអង់គ្លេសជាង៤០រូបលាលែងចេញពីតំណែង ចំណែកនាយករដ្ឋមន្ត្រីបដិសេធចុះចេញពីតំណែង

នាយករដ្ឋមន្ត្រីអង់គ្លេស លោក Boris Johnson ប្រឈមនឹងសម្ពាធពីមហាជនឱ្យលាលែងចេញពីតំណែង ក្រោយពីមានមន្ត្រីរដ្ឋាភិបាលរហូតដល់ទៅ៤០រូបបានលាលែងចេញពីតំណែង។ សារព័ត៌មាន Al Jazeera នៅថ្ងៃព្រហស្បតិ៍ ទី៧ ខែកក្កដា ឆ្នាំ២០២២ បានផ្សាយថា នាយករដ្ឋមន្ត្រីអង់គ្លេស ... Read More »

ប៉ូ គីមថេងសុទ្ធធីតា ទាមទារយុត្តិធម៌លើរឿងមួយកើតមានលើលំនៅឋានរបស់ខ្លួន

ភ្នំពេញ៖ មានការភ្ញាក់ផ្អើលមិនតិចទេមុននេះបន្ទាប់ពីកញ្ញាឯកម្ចាស់មកុដMiss Grand Cambodia 2021 កញ្ញា ម៉ូ គីមថេងសុទ្ធធីតាបានបង្ហោះសារអមដោយការទាមទាររកយុត្តិធម៌សម្រាប់ខ្លួនឯង និងក្រុមគ្រួសារដែលនាងចាត់ទុកថាជាការំលោភបំពានលើការរស់នៅ។  កញ្ញា ឯករូបនេះ បានបង្ហោះសារនៅលើហ្វេសប៊ុកដង្ហើយរកយុត្តិធមឳ បែបនេះថា ៖ « ... Read More »

លោក ស សុខា ៖ អបអរសាទរខួបលើកទី១៤ នៃថ្ងៃចុះបញ្ជីប្រាសាទព្រះវិហារ ជាសម្បត្តិបេតិកភណ្ឌពិភពលោក !

ភ្នំពេញ ៖ លោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡា បានបញ្ជាក់ថា, នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២២ នេះ ជាថ្ងៃខួបលើកទី១៤ នៃការចុះបញ្ជីប្រាសាទព្រះវិហារ ជាសម្បត្តិបេតិកភណ្ឌពិភពលោក ( ... Read More »

ខ្សែ​ប្រយុទ្ធ Williams របស់ក្រុម Bilbao ប្តូរពីជម្រើសជាតិអេស្ប៉ាញទៅលេងឲ្យ​ប្រទេស​ហ្គាណា​

កីឡាករ Inaki Williams របស់ក្រុម Athletic Bilbao បានជ្រើសរើសតំណាងឱ្យប្រទេសហ្គាណាវិញក្នុងកីឡាបាល់ទាត់អន្តរជាតិដែលធ្លាប់លេងឱ្យជម្រើសជាតិប្រទេសអេស្ប៉ាញ។ កីឡាករវ័យ២៨ឆ្នាំរូបនេះដែលកើតនៅទីក្រុង Bilbao បមានឪពុកម្តាយជាជនជាតិហ្គាណាបានលេងឱ្យក្រុមអាយុក្រោម២១ឆ្នាំរបស់អេស្ប៉ាញ ហើយក៏បានបង្ហាញខ្លួនឱ្យក្រុមឈុតធំក្នុងការប្រកួតមិត្តភាពជាមួយបូស្នៀកាលពីឆ្នាំ២០១៦។ Williams បាននិយាយនៅក្នុងវីដេអូបង្ហោះក្នុងប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គមថា “រាល់ជំហានដែលយើងឈានទៅមុខមានអត្ថន័យរបស់វា ការក្រឡេកមើលទៅអនាគតដែលបន្សល់ទុកនូវដានរបស់វា។ ... Read More »

រដ្ឋបាលខណ្ឌសែនសុខប្រកាសសមាសភាពក្រុមប្រឹក្សាសង្កាត់ចំនួន ០៣បន្ថែមទៀត គឺ សង្កាត់គោកឃ្លាង សង្កាត់ភ្នំពេញថ្មី សង្កាត់អូរបែកក្អម នៅព្រឹកនេះ

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២២ លោក សាំង សុភៈវិចិត្រ អភិបាលរងខណ្ឌសែនសុខ បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសសមាសភាពក្រុមប្រឹក្សាសង្កាត់គោកឃ្លាង អណត្តិទី៥ ដែលប្រកាសទទួលស្គាល់ដោយក្រសួងមហាផ្ទៃ បន្ទាប់ពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាសង្កាត់អណត្តិទី៥ កាលពីថ្ងៃអាទិត្យ ទី៥ ... Read More »

ក្រសួងសុខាភិបាល ៖ ថ្ងៃនេះ ! -ករណីឆ្លងថ្មី ០៦នាក់ -ករណីជាសះស្បើយ ០នាក់ -ករណីស្លាប់ ០នាក់

ភ្នំពេញ៖ យោងតាមសេចក្តីជូនព័ត៌មាន របស់ក្រសួងសុខាភិបាល ស្តីពីការសរុបស្ថានភាពជំងឺកូវីដ-១៩ ក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២២ បានឱ្យដឹងថា ៖ -ករណីឆ្លងថ្មី ០៦នាក់ -ករណីជាសះស្បើយ ០នាក់ -ករណីស្លាប់ ... Read More »

ក្លិប Paris St-Germain តែងតាំងបុរសសញ្ជាតិបារាំងលោក Christophe Galtier ជាគ្រូបង្វឹកថ្មីបន្ទាប់ពីលោក Mauricio Pochettino ចាកចេញ

លោក Christophe Galtier ត្រូវបានតែងតាំងជាអ្នកចាត់ការថ្មីក្លិប Paris St-Germain ភ្លាមៗបន្ទាប់ពីការចាកចេញរបស់លោក Mauricio Pochettino។ លោក Galtier បានចុះកិច្ចសន្យារយៈពេល២ឆ្នាំរហូតដល់រដូវក្តៅឆ្នាំ២០២៤។ លោក Christophe Galtier ... Read More »

សម្តេច ហេង សំរិន ៖ អបអរសាទរ ថ្ងៃចុះបញ្ជី “ប្រាសាទព្រះវិហារ” និង “ប្រាសាទសំបូរព្រៃគុក “ ជាបេតិកភណ្ឌពិភពលោក

ភ្នំពេញ ៖ ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២២ គឺជាខួបលើកទី១៤ នៃការចុះបញ្ជី “ប្រាសាទព្រះវិហារ” ជាបេតិកភណ្ឌពិភពលោក (៧ កក្កដា ២០០៨-៧ កក្កដា ២០២២)។  ប្រាសាទព្រះវិហារ ... Read More »

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យរដ្ឋមន្ត្រីការបរទេសឡាវ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

ភ្នំពេញ ៖ នៅវិមានសន្តិភាព នាព្រឹកថ្ងៃព្រហស្បតិ៍​ ៩កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២២ នេះ ... Read More »

ក្រសួងមហាផ្ទៃ ក្រើនរំលឹកជាថ្មី ចំពោះគណបក្សភ្លើងទៀន ត្រូវយកចិត្តទុកដាក់ក្នុងការអនុវត្តឱ្យបានត្រឹមត្រូវតាមលក្ខខណ្ឌដែលបានកំណត់

ភ្នំពេញ៖ បើយោងតាមប្រភពពី នាយកដ្ឋានព័ត៌មានវិទ្យា នៃក្រសួងមហាផ្ទៃ បានបញ្ជាក់អោយដឹងថា, ក្រសួងមហាផ្ទៃ បានធ្វើការក្រើនរំលឹកជាថ្មីចំពោះ គណបក្សគណបក្សភ្លើងទៀន ត្រូវធ្វើការពិនិត្យ និងយកចិត្តទុកដាក់ក្នុងការអនុវត្តឱ្យបានត្រឹមត្រូវតាមលក្ខខណ្ឌដែលបានកំណត់ក្នុងប្រការ២០ ប្រការ៣១ ប្រការ៣៣ និងប្រការ៥៣ នៃលក្ខន្តិកៈគណបក្ស ដែលបានតម្កល់ទុកនៅក្រសួងមហាផ្ទៃ ... Read More »

បុរស២នាក់ជិះម៉ូតូបុករថយន្តបណ្ដាលឱ្យស្លាប់នៅនឹងកន្លែងកើតហេតុ

ខេត្តបន្ទាយមានជ័យ៖ បុរស២នាក់បានស្លាប់នៅនឹងកន្លែងកើតហេតុបន្ទាប់ពីជិះម៉ូតូទៅបុករថយន្តក្នុងទិសដៅច្រាសទិសគ្នា នៅវេលាម៉ោង៨និង៤០នាទីយប់ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២២ លើកំណាត់ផ្លូវជាតិលេខ៦ក្រៅទីប្រជុំជន ត្រង់ចំណុចចន្លោះបង្គោលគីឡូម៉ែត្រលេខ៣៧៨-៣៧៩.ស្ថិតក្នុងភូមិរំដួល ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ។ លោក មាស ឫទ្ធី អធិការនគរបាលស្រុកព្រះនេត្រព្រះ បានឱ្យដឹងថា៖ មុនដំបូងមានម៉ូត០១គ្រឿងម៉ាក ... Read More »

ក្រសួងមហាផ្ទៃ សម្រេចលុបឈ្មោះ គណបក្សអនាគតជាតិ ចេញពីបញ្ជីគណបក្សនយោបាយ

ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បានចេញសេចក្ដីប្រកាសសម្រេចលុបឈ្មោះ គណបក្សអនាគតជាតិ ចេញពីបញ្ជីគណបក្សនយោបាយបង្កើតនៅក្រសួងមហាផ្ទៃ តាមបញ្ញត្តិមាត្រា ១៩ថ្មី នៃច្បាប់ស្ដីពីគណបក្សនយោបាយ។ ក្រសួងមហាផ្ទៃ បានបន្ដថា បទប្បញ្ញត្តិទាំងឡាយណាដែលមានខ្លឹមសារផ្ទុយនឹងប្រកាសនេះ ត្រូវទុកជានិរាករណ៍។ ក្រសួងមហាផ្ទៃសម្រេច : ... Read More »

លោក ដួង ដារ៉ា ៖ ស្រ្តីដល់ថ្ងៃឆ្លងទន្លេគ្មានទីពឹង…

ភ្នំពេញ ៖ តើជួយគាត់ធ្វើអោយគាត់ទម្លាប់កាន់តែអាក្រក់?ឬខ្លាចអ្នកដទៃសុំអោយជួយដែរ តែយេីងធ្វេីមិនបានគ្រប់គ្នា?  នេះជាការថ្លែងរបស់ លោក ដួងតារារដ្ឋលេខាធិការ ទីស្ដីការគណៈរដ្ឋមន្ត្រី និងជាជំនួយការផ្ទាល់សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ លោករដ្ឋលេខាធិការបានថ្លែងថា, ប្អូនស្រីមានអាជីពលក់បង្អែមបន្តិចបន្តួចនៅក្បែរផ្សារចាស់ បានប្រាប់ខ្ញុំថាគាត់នឹងសម្រាលកូននៅថ្ងៃទី ១២ ... Read More »

សេចក្តីប្រកាសព័ត៌មាន(ស.ស.ស.ក) ៖ «សំណុំការងារ៣ និងសកម្មភាព៥»

ភ្នំពេញ ៖ សេចក្តីប្រកាសព័ត៌មាន សហភាពសហព័ន្ធអ្នកសារព័ត៍មានកម្ពុជា ស្ដីពីសមាសភាពគណៈកម្មការប្រតិបត្តិអាណត្តិទី៣ និងទិសដៅការងារបន្តសម្រាប់រយះពេល៣ឆ្នាំ ចាប់ពីឆ្នាំ២០២២-២០២៥ ។ សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ស.សស.ក) មានកិត្តិយសសូមជម្រាបជូន អ្នកសារព័ត៌មាន និងសាធារណជន មេត្តាជ្រាបថា គណៈកម្មការប្រតិបត្តិនៃស.ស.ស.ក ... Read More »

ឆមាសទី១ឆ្នាំ២០២២នេះក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងជំងឺគ្រុនឈាមជិត ៣.០០០ករណី កើនឡើងជាង ៣ដង

ភ្នំពេញ៖ គ្រាន់តែក្នុងរយៈពេល៦ខែឆ្នាំ ២០២២ នេះ ក្រសួងសុខាភិបាលរកឃើញមានអ្នកឆ្លងជំងឺគ្រុនឈាមប្រមាណជិត ៣.០០០ករណី និងបណ្ដាលឱ្យស្លាប់ ៧ នាក់ ដែលតួលេខនេះកើនឡើងជាង៣​ ដង​បើ​ប្រៀប ធៀប​ទៅនឹង​រយៈ ពេល ​៦ ​ខែ​ដូចគ្នា​កាលពី​ឆ្នាំ​ ... Read More »

អបអរសាទរខួប ១៤ឆ្នាំ នៃការចុះបញ្ជីប្រាសាទព្រះវិហារ ជាសម្បត្តិបេតិកភណ្ឌពិភពលោក (៧ កក្កដា ២០០៨-៧ កក្កដា ២០២២)

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២២ ក្រសួងបរិស្ថាន បានបញ្ជាក់ថា, ប្រាសាទព្រះវិហារគឺជាប្រាសាទហិណ្ឌូបុរាណមួយ ដែលត្រូវបានសាងសង់ឡើងកំឡុងសម័យអាណាចក្រខ្មែរ ដែលស្ថិតនៅលើកំពូលភ្នំដែលមានកំពស់ ៥២៥ ម៉ែត្រ នៅជួរភ្នំដងរ៉ែកខេត្តព្រះវិហារ ប្រទេសកម្ពុជា។  ក្រោមព្រះរាជបូជនីយកិច្ចរបស់ ... Read More »

Manchester United នាំយកខ្សែការពារ Tyrell Malacia ពី Feyenoordជាផ្លូវការក្នុងកិច្ចសន្យារយៈពេល៤ឆ្នាំ

ក្លិបបិសាចក្រហម Manchester United បានចុះហត្ថលេខាយកបានខ្សែការពារពេញ Tyrell Malacia ពីក្លិប Feyenoord ក្នុងកិច្ចសន្យារយៈពេល៤ឆ្នាំរហូតដល់ខែមិថុនា ឆ្នាំ២០២៦ជាមួយនឹងជម្រើសមួយឆ្នាំទៀត។ កីឡាករអន្តរជាតិហូឡង់អាយុ២២ឆ្នាំរូបនេះនឹងត្រូវចំណាយ១៥លានអឺរ៉ូ (១៣លានផោន) ជាមួយនឹងបន្ថែម២លានអឺរ៉ូ (១.៧លានផោន) បន្ថែម។ ... Read More »

រថយន្តរបស់គ្រូអគ្គីនេត បុកជាមួយរថយន្តBMW រួចរេចង្កូតទៅបុកម៉ូតូសណ្ដោងរុឺម៉ក និងរថយន្តមួយគ្រឿងផ្សេងទៀតរងការខូចខាត

ភ្នំពេញ ៖ រថយន្តឡិចសុីសRX400hមួយគ្រឿងរបស់គ្រូអគ្គីនេត បានបុកជាមួយរថយន្តBMW X5 ដែលបើកបរដោយជនជាតិចិន ក្នុងទិសដៅបញ្ច្រាសគ្នា រួចរេចង្កូតទៅបុកម៉ូតូសណ្ដោងរុឺម៉កកំពុងធ្វើដំណើរ និងរថយន្តមួយគ្រឿងទៀតចតលើចិញ្ចើមផ្លូវបណ្ដាលឲ្យរងការខូចខាត បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចមូលដ្ឋាន កាលពីវេលាម៉ោង០១ និង១០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២២ ... Read More »

ប្រពន្ធឱ្យប្ដីជិះម៉ូតូទៅទិញម្ហូបយកមកហូបបាយជុំគ្នាជាមួយប្រពន្ធនិងកូន បែរជាជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធ័ម

 ភ្នំពេញ៖ បុរសម្នាក់បានស្លាប់បាត់បង់ជីវិតនៅនឹងកន្លែងកើតហេតុ និងបុរសម្នាក់ទៀតបានរងរបួសធ្ងន់បន្ទាប់ពីមានគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនឹងម៉ូតូ  បុកគ្នាកាលពីវេលាម៉ោង១១និង១០នាទីយប់ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២ នៅត្រង់ចំណុចមុខក្លិប អុិច ហ្សូម តាមបណ្តោយផ្លូវវេងស្រេង ស្ថិតក្នុងភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ។     ... Read More »

ទៅទារលុយពីកូនបំណុល២០០$មិនបានក៏ប្រតាយប្រតប់គ្នាហើយកូនបំណុលចាក់១ដែកឆាបស្លាប់ពេលបញ្ចូនទៅដល់មន្ទីរពេទ្យ ចំណែកជនបង្កគេចខ្លួនបាត់

ភ្នំពេញ ៖ បុរសម្នាក់បានស្លាប់ពេលបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យ ក្រោយពីដើរទៅទារលុយពីកូនបំណុលចំនួន២០០$មិនបាន ក៏ប្រតាយប្រតប់គ្នាហើយត្រូវកូនបំណុលទាញដែកឆាបចាក់ចំដើមទ្រូង រួចជនដៃដល់បានគេចខ្លួនបាត់ភ្លាមៗ ទើបបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចមូលដ្ឋាន កាលពីវេលាម៉ោង១០យប់ ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២ នៅចំណុចផ្សារសហគមន៍បុរីកីឡា ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា ... Read More »

ក្រសួងសុខាភិបាល ៖ លទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប ១៦លាន នាក់ មាន ៩៤,៣៤%

ភ្នំពេញ ៖ កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី០៦ ខែកក្កដា​ ឆ្នាំ២០២២ -លើប្រជាជនអាយុពី ១៨ឆ្នាំឡើង មាន ១០៣,៣៤% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់ -លើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ... Read More »

លោក ប្រាក់ សុខុន ៖ ផ្តល់ព័ត៌មានជូនឯកអគ្គរាជ/រដ្ឋទូត សមាជិកអង្គទូត អ្នកសារព័ត៌មាន និងតំណាងមកពីស្ថាប័នពាក់ព័ន្ធក្នុងស្រុក អំពីលទ្ធផលនៃទស្សនកិច្ចការងារលើកទី២ នៅមីយ៉ាន់ម៉ា ក្នុងតួនាទីជាប្រេសិតពិសេសរបស់ប្រធានអាស៊ាន

ប្រទេសមីយ៉ាន់ម៉ា ៖ លោកឧនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នៅយប់ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២ បានមានប្រសាសន៍ថា, រសៀលនេះ ខ្ញុំបានផ្តល់ព័ត៌មានជូនឯកអគ្គរាជ/រដ្ឋទូត សមាជិកអង្គទូត អ្នកសារព័ត៌មាន និងតំណាងមកពីស្ថាប័នពាក់ព័ន្ធក្នុងស្រុក ... Read More »

ចាប់ផ្សឹកសង្ឃមួយអង្គក្រោយបែកធ្លាយរឿងរំលោភនារីម្នាក់រហូតមានផ្ទៃពោះ

ខេត្តកំពង់ស្ពឺ ៖ មានរឿងប្លែកៗដែលសង្គមស្អប់ខ្ពើម ប្រជាពលរដ្ឋមិនគាំទ្រ មិនអាចទទួលយកបាន ចំពោះបុគ្គលសង្ឃដែលប្រព្រឹត្តបទល្មើសធ្វើឱ្យប៉ះពាល់ដល់សាសនាដែលជាសាសនារបស់រដ្ឋ។      ជាក់ស្តែងព្រះសង្ឃមួយអង្គគង់នៅវត្តឥសីគិរីជុំ ហៅវត្តត្រពាំងឫស្សី ស្ថិតក្នុងឃុំទឹកល្អក់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ត្រូវបានពុទ្ធបរិស័ទចំណុះជើងវត្តបណ្តេញចេញពីវត្តក្រោយបែកធ្លាយថា សង្ឃអង្គនេះបានរំលោភនារីម្នាក់រហូតមានផ្ទៃពោះ ... Read More »