ព័ត៌មានទាន់ហេតុការណ៍៖
'

អយ្យការអមសាលាដំបូងខេត្តកំពង់ចាម ចោទប្រកាន់ «បទឃាតកម្មដោយមានទារុណកម្ម អំពើឃោរឃៅ ឬ អំពើរំលោភសេពសន្ថវៈ» លើអ្នករំលោភសម្លាប់ក្មេងស្រី នៅស្រុកចំការលើ

ខេត្តកំពង់ចាម ៖ អ្នកនាំពាក្យអយ្យការអមសាលាដំបូង ខេត្តកំពង់ចាម នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ បានចេញសេចក្តីប្រកាសព័ត៌មាន ពាក់ព័ន្ធនឹងករណីឃាតករំលោភសម្លាប់ក្មេងស្រី នៅស្រុកចំការលើ ខេត្តកំពង់ចាម ដែលគេចែករំលែកព្រោងព្រាតនៅតាមបណ្តាញសង្គមហ្វេសប៊ុក។  នៅរសៀលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ ... Read More »

ពិតជាធ្វើបុណ្យបានទោសមែន! ឃើញគេអស់សាំងម៉ូតូបណ្តើរតាមផ្លូវខំនាំគ្នាសួរនាំបម្រុងជួយបែរជាត្រូវគេដេញកាប់ទៅវិញ

ភ្នំពេញ ៖ ដោយ​មានចិត្ត​អាណិតចង់​ជួយ​ខណៈឃើញគេមានទុក្ខនៅពេលរាត្រីដ៏សែនស្ងាត់ដោយឃើញបុរស​ពី​រនាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​អស់​សាំង​តាម​ផ្លូវ​នោះ យុវជន​យុវតី​មួយ​ក្រុម​ក៏​បាន​ជិះ​ម៉ូតូ​ចូល​ទៅ​សួរនាំក្នុងបំណងល្អចង់ជួយយកអាសាបែរជា​ត្រូវ​បុរស​ពីរ​នាក់​នោះរួម​ទាំង​បក្ខពួក​បន្ថែម​ទៀត​បាន​ធ្វើការ​វាយ ​ប្រហារនិង​យក​កាំបិត​ផ្កា​ក់​ដេញ​កាប់ទៅវិញ ។    ​ហេតុការណ៍​​ខាងលើនេះ​បង្ក​ឱ្យមានការ​ភ្ញាក់ផ្អើល​ឡើងកាលពី​វេលា​ម៉ោង​២​រំលង​អធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៥​ ខែវិច្ឆិកា ឆ្នាំ​២០២១ ក្បែរ​វិទ្យាល័យ​សម្ដេច​ហ៊ុន​សែន​ភ្នំពេញ​ថ្មី តាមបណ្ដោយ​ផ្លូវ​វត្ត​សំរោង​អណ្ដែត ក្នុង​សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ​ រាជធានីភ្នំពេញ ... Read More »

មន្ត្រីជំនាញ ក.ប.ប. រកឃើញ និងដកហូតទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់ប្រមាណ ១២០ គីឡូក្រាម

ភ្នំពេញ​៖​ បេី​យោង​តាមប្រភពព័ត៌មានពីអគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» ​បានឱ្យដឹងថា​ ដើម្បីបន្តយុទ្ធនាការការពារនូវសុខុមាលភាពរបស់ប្រជាពលរដ្ឋ និងសិទ្ធរបស់អ្នកប្រើប្រាស់ មន្រ្តីជំនាញ ក.ប.ប. សាខាខេត្តសៀមរាប និងខេត្តតាកែវ តាមរយៈការប្រើប្រាស់នូវរថយន្តមន្ទីរពិសោធន៍ចល័ត នៅថ្ងៃទី២៤ ខែវិច្ឆិកា ... Read More »

ប្រជាពលរដ្ឋរងគ្រោះដោយភ្លើងឆេះផ្ទះ​ ទទួល​អំណោយ​មនុស្សធម៌ពីអនុសាខាកាកបាទក្រហមកម្ពុជា ក្រុងកំពត

ខេត្តកំពត៖ បើ​យោង​តាម​ប្រភពព័ត៌មាន​ពី​កាកបាទក្រហមកម្ពុជា​ បានឱ្យដឹងថា​ លោកស្រី គាត សារឹម មន្ត្រីប្រចាំការអនុសាខាកាកបាទក្រហមកម្ពុជា ក្រុងកំពត តំណាងឱ្យ លោក លាង រឿនសុធី ប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជា ក្រុងកំពត នៅព្រឹកថ្ងៃព្រហស្បតិ៍ ... Read More »

មានក្រុមហ៊ុនចិនចំនួន១២ទៀតហើយស្ថិតនៅក្នុងបញ្ជីខ្មៅរបស់អាមេរិក

សហរដ្ឋអាមេរិក៖ ក្រសួងពាណិជ្ជកម្មអាមេរិកនៅថ្ងៃទី២៤ខែវិច្ឆិកា បានប្រកាសថា បានដាក់បញ្ជូលក្រុមហ៊ុនចិនចំនួន១២ទៀតនៅក្នុងបញ្ជីខ្មៅ។ ទីក្រុងវ៉ាស៊ីនតោនបានចាត់ទុកក្រុមហ៊ុនទាំងនោះជាប់ពាក់ព័ន្ធនឹងសកម្មភាពផ្ទុយពីផលប្រយោជន៍ និងសន្តិសុខជាតិអាមេរិក ។ ក្នុងចំណោមក្រុមហ៊ុនដែលអាមេរិកដាក់ក្នុងបញ្ជីខ្មៅគឺមានក្រុមហ៊ុនដែលជួយដល់កម្មវិធីបរមាណូរបស់ប្រទេសប៉ាគីស្ថាន ។ ក្រសួងពាណិជ្ជកម្មអាមេរិកបានបានបញ្ជាក់ថា ក្រុមហ៊ុនចិនបានផ្គត់ផ្គង់កម្មវិធីប្រឆាំងការបំបាំងកាយប្រឆាំងនឹងនាវាមុជទឹក ក៏ដូចជាថាមពលបំបែកកូដនិងបង្កើតកូដដែលមិនអាចបំបែកបានរបស់កម្លាំងទាហានចិន។ ដោយសារតែមានឈ្មោះនៅក្នុងបញ្ជី Entity List ... Read More »

អគ្គនាយកដ្ឋាន «ក.ប.ប.» បន្តសហការជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិអាល្លឺម៉ង់ (GIZ) រៀបចំវគ្គបណ្តុះបណ្តាលផ្សព្វផ្សាយច្បាប់ស្តីពីការប្រកួតប្រជែង

ភ្នំពេញ៖​ អគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» បន្តសហការជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិអាល្លឺម៉ង់ (GIZ) នាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានរៀបចំវគ្គបណ្តុះបណ្តាលផ្សព្វផ្សាយច្បាប់ស្តីពីការប្រកួតប្រជែង ក្រោមអធិបតីភាពលោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ... Read More »

នាយករដ្ឋមន្ត្រីស្រីដំបូងបង្អស់របស់ស៊ុយអែត លាលែងចេញពីតំណែងក្រោយរយៈពេល១២ម៉ោងឡើងកាន់តំណែង

ស៊ុយអែត៖ នាយករដ្ឋមន្ត្រីស្រីដំបូងបង្អស់របស់ប្រទេសស៊ុយអែតបានសម្រេចចិត្តលាលែងចេញពីតំណែងនៅថ្ងៃទី២៤ខែវិច្ឆិកាក្រោយរយៈពេលតែ១២ម៉ោងប៉ុណ្ណោះដែលបានឡើងកាន់តំណែងដឹកនាំប្រទេស។ ប៉ុន្តែលោកស្រី Magdalena Andersson បាននិយាយទៅកាន់ប្រធានរដ្ឋសភាថា លោកស្រីសង្ឃឹមថានឹងទទួលបានការបោះឆ្នោតគាំទ្រជាថ្មីម្តងទៀត។ ជាមួយគ្នានេះដែរ បណ្តាគណបក្សផ្សេងទៀតក៏បានគាំទ្រដល់សកម្មភាពរបស់លោកស្រី។ លោកស្រី Magdalena Andersson មកពីគណបក្សសង្គមប្រជាធិបតេយ្យ បានលាលែងចេញពីតំណែងក្រោយពេលគណបក្សបៃតងដកខ្លួនចេញពីរដ្ឋាភិបាលចម្រុះ បន្ទាប់ពីសភាមិនបោះឆ្នោតគាំទ្រដល់មូលនិធិចំណាយសម្រាប់រដ្ឋាភិបាលរបស់លោកស្រី ... Read More »

ដំណឹងដ៏សែនក្រៀមក្រំ ! មហាឧបាសិកា ស ស៊ន់ បងស្រីបង្កើតសម្តេចក្រឡាហោម ស ខេង បានទទួលមរណភាព

ភ្នំពេញ ៖ នៅវេលាម៉ោង ៩៖៤៥នាទីយប់ថ្ងៃពុធ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ មហាឧបាសិកា ស ស៊ន់ បងស្រីបង្កើតរបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ... Read More »

អាកាសយានដ្ឋានអន្តរជាតិសៀមរាប ត្រៀមរួចរាល់ ក្នុងការរង់ចាំស្វាគមន៍ភ្ញៀវទេសចរវ៉ាក់សាំងពេញលេញ !

ខេត្តសៀមរាប ៖ បើយោងតាមមន្ទីរព័ត៌មានខេត្តសៀមរាប សូមគោរពរាយការណ៍ ជូនរដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ បានបញ្ជាក់អោយដឹងថា, ក្នុងស្ថានភាពថ្មីនៅកម្ពុជា អត្រាភាគរយខ្ពស់នៃការផ្តល់វ៉ាក់សាំងជូនប្រជាពលរដ្ឋ និងបានឈានទៅដល់ការបើកប្រទេសឡើងវិញ ដែលអាចនិយាយបានថា កម្ពុជាគឺជាគោលដៅទេសចរណ៍សុវត្ថិភាព ហើយការដែលរាជរដ្ឋាភិបាលកម្ពុជា ... Read More »

នោះ! ក្រុមហ៊ុន Tesla ទាមទារឱ្យអ្នកប្រើប្រាស់កម្មវិធីសាកល្បង ‘Full Self Driving’ ត្រូវតែឯកភាពផ្ដល់រូបភាពវីដេអូក្នុងការប្រើប្រាស់រថយន្ត

ភ្នំពេញ៖ អង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ បានបញ្ជាក់ឲ្យដឹងថា, កាលពីពេលថ្មីៗនេះក្រុមហ៊ុន Tesla បានធ្វើការផ្លាស់ប្ដូរលក្ខខណ្ឌក្នុងការប្រើប្រាស់កម្មវិធី ‘Full Self Driving-FSD’ ដោយទាមទារឱ្យអ្នកប្រើប្រាស់កម្មវិធីសាកល្បង ត្រូវតែឯកភាពផ្ដល់រូបភាពវីដេអូ ... Read More »

«បញ្ចប់វិសមភាព បញ្ចប់អេដស៍ បញ្ចប់ជំងឺឆ្លងរាតត្បាតសកល»

ខេត្តកំពង់ស្ពឺ ៖ ដេីម្បីឈានឆ្ពោះទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍​ ១ធ្នូ​ ២០២១​ ក្រោមប្រធានបទ​ «បញ្ចប់វិសមភាព បញ្ចប់អេដស៍ បញ្ចប់ជំងឺឆ្លងរាតត្បាតសកល»​ នៅថ្ងៃទី​ ២៥​ ខែវិច្ឆិកា​ ឆ្នាំ​២០២១នេះ​ លោកស្រី ពុំ​ ... Read More »

តើអ្នកដឹងទេគំនូសសញ្ញាកាត់ទទឹងផ្លូវជាកង់ៗ មានន័យយ៉ាងដូចម្តេច?

ភ្នំពេញ​៖​ បេី​យោង​តាមប្រភពព័ត៌មានពី​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ នៅព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ទី​២៥​ ខែវិច្ឆិកា​ ឆ្នាំ​២០២១នេះ​ បានបង្ហាញពីគំនូសសញ្ញាកាត់ទទឹងផ្លូវជាកង់ៗ មានន័យយ៉ាងដូចម្តេច? ជាក់ស្ដែង​​គំនូសសញ្ញាសម្រាប់ថ្មើរជើងឆ្លងកាត់៖ គំនូសសញ្ញាពណ៌សកាត់ទទឹងផ្លូវជាកង់ៗ ប្រើសម្រាប់ថ្មេីរជើងឆ្លងកាត់។ ហាមយានជំនិះគ្រប់ប្រភេទ ឈប់ ឬ ចតពីលើគំនូសសញ្ញានេះ។ ... Read More »

អភិបាលខេត្តកំពង់ចាមដឹកនាំកិច្ចប្រជុំជាមួយសមាគមសាសនាចក្រនៃព្រះយេស៊ូគ្រីស្ទនៃពួកបរិស័ទថ្ងៃចុងក្រោយ

ខេត្ត​កំពង់​ចាម​៖​ លោក អ៊ុន ចាន់ដាអភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម អមដោយលោកអភិបាលរងខេត្ត, លោកប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត និងលោកប្រធានមន្ទីរធម្មការនិងសាសនា នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំរវាងរដ្ឋបាលខេត្តកំពង់ចាម នឹងសមាគមសាសនាចក្រនៃព្រះយេស៊ូគ្រីស្ទនៃពួកបរិស័ទថ្ងៃចុងក្រោយ តាមប្រព័ន្ធបច្ចេកវិទ្យា (Zoom) ក្នុងគោលបំណងស្ដាប់របាយការណ៍របស់សមាគម ... Read More »

Man City សងសឹក PSG បានសម្រេចនៅ Champions League និងបន្តឡើងវគ្គ១៦ក្រុមទាំង២

ក្រុមមេឃខៀវ Manchester City បាន​​យក​ឈ្នះ Paris St-Germain វិញ ក្រោយពីធ្លាប់ចាញ់ក្នុងការប្រកួតក្រៅទឹកដី និង​ធានា​បាន​ការ​ឡើង​ទៅ​វគ្គ​១៦​ក្រុម​ចុងក្រោយ Champions League ក្នុង​នាម​ជា​ក្រុម​ឈ្នះ​ក្នុង​ពូល A។ ចំណែកក្រុម PSG ... Read More »

គ្រាន់តែខឹងឪពុកម្ដាយស្តីបន្ទោសបន្តិចបន្តួចក្មេងស្រីម្នាក់រត់ទៅលោតទឹកនៅលើស្ពានជ្រោយចង្វាសម្លាប់ខ្លួន

ភ្នំពេញ ៖ ពិតជារឿងគួរឱ្យហួសចិត្តមែនចំពោះក្មេងខ្លះនៅសម័យនេះ ដោយគ្រាន់តែខឹងឪពុកម្តាយស្តីបន្ទោសបន្តិចបន្តួច ក្មេងស្រីអាយុ១៨ឆ្នាំម្នាក់ តូចចិត្តដើរឡើងមកលើស្ពានមិត្តភាពកម្ពុជា-ជប៉ុនជ្រោយចង្វា ប៉ងលោតទឹកសម្លាប់ខ្លួន តែមិនបានសម្រេចដោយសារតែប្រជាពលរដ្ឋឃើញជួយសង្គ្រោះទាន់។ ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោងជិត៦ល្ងាច ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ ត្រង់ចំណុចលើស្ពានជ្រោយចង្វាកម្ពុជា-ជប៉ុន ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។ ... Read More »

ម៉ូតូនិងម៉ូតូពន្លះគ្នាពេញទំហឹងធ្វើឱ្យអ្នកបើកបរម៉ូតូពីរនាក់ស្លាប់ភ្លាមៗគួរឲ្យរន្ធត់នៅនឹងកន្លែងកើតហេតុ

ខេត្តស្ទឹងត្រែង៖ ម៉ូតូពីរគ្រឿងបានបុកគ្នាពេញទំហឹងធ្វើឱ្យមនុស្សពីរនាក់ស្លាប់ភ្លាមៗគួរឲ្យរន្ធត់នៅនឹងកន្លែងកើតហេតុ ខណ:បើកបរបញ្ច្រាសទិសគ្នាខ្វះការប្រុងប្រយ័ត្ន ដែលហេតុការណ៍នេះធ្វើឱ្យភ្នាក់ផ្អើលទាំងយប់ដល់អ្នករស់នៅម្តុំនោះមកមើលឃើញជនរងគ្រោះដេកស្តូកស្តឹងអស់ទៅហើយ។ គ្រោះថ្នាក់ចរាចរណ៍គួរឱ្យរន្ធត់នេះបានកើតឡើងនៅវេលាម៉ោង២២៖០០នាទីយប់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ ស្ថិតក្នុងភូមិបាដើម ឃុំសាមឃួយ ស្រុកសេសាន ខេត្តស្ទឹងត្រែង។ បើតាមរបាយការណ៍របស់អធិការដ្ឋានស្រុកសេសានបានបញ្ជាក់ថា នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ ... Read More »

Real Madrid ឡើងវគ្គ១៦ក្រុមលើកទី២៥ជាប់ៗគ្នា ក្រោយបំបាក់ Sheriff ៣ទល់០

ក្រុមអធិរាជស Real Madrid បាន​ឈាន​ដល់​វគ្គ១៦ក្រុមក្របខ័ណ្ឌChampions League ជា​លើក​ទី២៥ជាប់ៗ​គ្នា​ជាមួយ​នឹង​ការ​ទទួល​ជ័យ​ជម្នះ​យ៉ាង​ស្រួល​ទៅលើក្រុមម្ចាស់ផ្ទះ Sheriff Tiraspol ក្នុងកីឡដ្ឋានMoldova។ ការប្រកួតរវាងគូទាំង២នេះក្រុមភ្ញៀវ Real Madrid មានប្រៀបជាងក្រុមម្ចាស់ផ្ទះ ដោយបានគ្រប់គ្រងបាល់បានច្រើនជាង។ ក្នុងការប្រកួតតង់ទី១ ... Read More »

ទីបំផុត ! លោក ជាម យៀប ត្រូវសភាជ្រើសតាំងជា អនុប្រធានទី១នៃរដ្ឋសភាជាផ្លូវការហើយ

ភ្នំពេញ៖ រដ្ឋសភាបានសម្រេចបោះឆ្នោតជ្រើសតាំងលោក ជាម យៀប ឡើងធ្វើជាអនុប្រធានទី១នៃរដ្ឋសភា ក្នុង សម័យប្រជុំពេញអង្គសភាលើកទី៦ នីតិកាលទី៦ ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។ លោកត្រូវបានជ្រើសតាំងមកជំនួសតំណែងលោក ងួន ញិល ដែលបានទទួលមរណភាពកាលពីថ្ងៃ៥ ... Read More »

លោក ចេង មុនីរ៉ា ចុះសាកសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ទៅចែកជូនដល់ចាស់ជរា ជនពិការ ប្រជាពលរដ្ឋខ្វះខាត

ភ្នំពេញ៖ នាព្រឹកថ្ងៃទី ២៥​ ខែ វិច្ឆិកា​ ឆ្នាំ ២០២១នេះ​ ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជា​ ខណ្ឌច្បារអំពៅ ដឹកនាំដោយ​ លោក ចេង មុនីរ៉ា ប្រធានកិត្តិយសអនុសាខា​ បានចុះសាកសួរសុខទុក្ខ ... Read More »

ជនភៀសខ្លួន៣១នាក់ស្លាប់ពេលព្យាយាមភៀសខ្លួនពីប្រទេសបារាំងទៅកាន់អង់គ្លេស

ប្រទេសបារាំង ៖ មន្ត្រីបារាំងបានឱ្យដឹងនៅថ្ងៃទី២៤ខែវិច្ឆិកាថា មានជនភៀសខ្លួន៣១នាក់ស្លាប់ ពេលទូករបស់ពួកគេលិចនៅតំបន់សមុទ្រជិតកំពង់ផែ Calais ក្នុងពេលព្យាយាមភៀសខ្លួនចេញពីប្រទេសបារាំងទៅកាន់ប្រទេសអង់គ្លេស។ មន្ត្រីបារាំងបានឱ្យដឹងថា ក្រោយទទួលបានព័ត៌មាននេះភ្លាម ឧទ្ធម្ភាគចក្រនិងក្រុមជួយសង្គ្រោះបានទៅកាន់កន្លែងកើតហេតុ ហើយបានជួយស្រង់មនុស្សជាច្រើនពីក្នុងទឹក ក៏ដូចជាសាកសព។ ប៉ូលិសបារាំងបានបញ្ជាក់ថា មានមនុស្ស ៥០នាក់ជិះទូកភៀសខ្លួនពីតំបន់ ... Read More »

Man Utd ទាក់ទងលោក Ernesto Valverde ជុំវិញតួនាទីជាអ្នកចាត់ការបណ្តោះអាសន្ន

ក្លិបបិសាក្រហម Manchester United បានទាក់ទងអតីតគ្រូបង្វឹក Barcelona លោក Ernesto Valverde អំពីតួនាទីជាអ្នកចាត់ការបណ្តោះអាសន្នរបស់ក្លិបនេះ ក្រោយពីក្លិបនេះបានបញ្ចប់តួនាទីគ្រូបង្វឹកចាស់លោក Ole Gunnar Solskjaer ។ លោក ... Read More »

ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសជប៉ុន : មូលនិធិអាហារូបករណ៍អន្តរជាតិម៉ាប៊ូឈិ (Mabuchi International Scholarship Foundation) ផ្តល់អាហារូបករណ៍សម្រាប់និស្សិតកម្ពុជាដែលចេះភាសាជប៉ុន

ប្រទេសជប៉ុន : ស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសជប៉ុន មានសេចក្តីរីករាយសូមជម្រាបជូនប្អូនៗនិស្សិតថា មូលនិធិអាហារូបករណ៍អន្តរជាតិម៉ាប៊ូឈិ (Mabuchi International Scholarship Foundation) ផ្តល់អាហារូបករណ៍សម្រាប់និស្សិតកម្ពុជាដែលចេះភាសាជប៉ុន សម្រាប់ឆ្នាំសិក្សា២០២២។ នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ ស្ថានឯកអគ្គរាជទូតកម្ពុជា ... Read More »

បង្រ្កាបចាប់គ្រឿងញៀនជិត ២០០គីឡូក្រាម នៅខេត្តស្ទឹងត្រែង ឈ្មួញលួចដឹកតាមទន្លេពីឡាវ

ខេត្តស្ទឹងត្រែង ៖ ច្រើនណាស់ ! គ្រឿងញៀនដ៏ច្រើនសន្ធឹកសន្ធាប់នេះ ត្រូវបានកម្លាំងសមត្ថកិច្ចកម្ពុជាបង្ក្រាបបាននៅចំណុចកោះល្ង ឃុំព្រះរំកិល ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ប៉ុន្តែជនល្មើសបានរត់គេចខ្លួនអស់។ សូមបញ្ជាក់ថា, គ្រឿងញៀនជិត២០០គីឡូក្រាម ត្រូវបានជនសង្ស័យមួយក្រុមលួចដឹកតាមទន្លេមេគង្គពីប្រទេសឡាវចូលមកកម្ពុជា។ នៅវេលាយប់ថ្ងៃទី២៤ ខែវិច្ឆិកា ... Read More »

ក្រសួងសុខាភិបាល​កម្ពុជា! រកឃើញករណីឆ្លងកូវីដ-១៩ថ្មី​​ចំនួន​ ៣២នាក់(PCR) និង​​អ្នក​ជាសះស្បើយ​ ៣០នាក់​ ខណៈ​អ្នកជំងឺកូវីដ​ស្លាប់​ ០៤នាក់​(០៣នាក់ មិនបានចាក់វ៉ាក់សាំង)

​​​​​​​ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ទី​២៥ ខែវិច្ឆិកា​​​​​​ ឆ្នាំ២០២១នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ចំនួន​ ៣២នាក់(PCR) ខណៈ​ឣ្នកជាសះស្បើយចំនួន​ ៣០នាក់ និងករណីស្លាប់​ ០៤នាក់​ (០៣នាក់ មិនបានចាក់វ៉ាក់សាំង)។  សូមជម្រាបថា​ នៅក្នុង​សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល​ ... Read More »

WHO ៖ មានពលរដ្ឋអឺរ៉ុបតែ ៥៤%ប៉ុណ្ណោះបានចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩គ្រប់ចំនួនពីរដូស

WHO៖ អង្គការសុខភាពពិភពលោក WHO បានព្រមានថា អឺរ៉ុបកំពុងតែដើរថយក្រោយនៅក្នុងយុទ្ធនាការចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ទាំងនោះហើយអាចធ្វើឱ្យអ្នកស្លាប់នៅក្នុងតំបន់នេះកើនឡើងខ្ពស់។ អគ្គនាយក WHO ប្រចាំនៅតំបន់អឺរ៉ុបលោក Robb Butler បានលើកឡើងថា មានពលរដ្ឋទើបតែ៥៤%ប៉ុណ្ណោះក្នុងចំណោមពលរដ្ឋ១ពាន់លាននាក់បានចាក់វ៉ាក់សាំងគ្រប់ចំនួនពីរដូស ។ ទាំងនោះបានបង្កផលលំបាកយ៉ាងខ្លាំងដល់រដ្ឋាភិបាលបណ្តាប្រទេសអឺរ៉ុបក្នុងការទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩»។ ... Read More »

អគ្គនាយកស៊ីម៉ាក់​ ប្រតិភូដៃគូផ្តល់ជំនួយគាំទ្រសកម្មភាពបោសសំអាតគ្រាប់មីន​ និងសំណល់យុទ្ធភណ្ឌសង្គ្រាម

ភ្នំពេញ​៖​ លោក ហេង រតនា​ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (ស៉ីម៉ាក់)​ បានបញ្ជាក់នៅ​លេីបណ្ដាញសង្គមហ្វេសប៊ុក​ផ្ទាល់​ខ្លួន​ នៅព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ទី​២៥ ខែវិច្ឆិកា​​ ឆ្នាំ២០២១នេះថា៖​ ប្រតិភូដៃគូផ្តល់ជំនួយគាំទ្រសកម្មភាពបោសសំអាតគ្រាប់មីននិងសំណល់យុទ្ធភណ្ឌសង្គ្រាម​ បានអញ្ជេីញទស្សនកិច្ចត្រួតពិនិត្យសកម្មភាពរំដោះដីស្រែចំការដែលមានគ្រាប់មីននិងសំណល់យុទ្ធភណ្ឌសង្គ្រាម​។  ជាក់ស្តែង​ ព្រមទាំងបានចុចកំទេចគ្រាប់មីនចំនួន២សំឡេង​ ដេីម្បីរំលឹកនិងស្តាប់លឺនូវសូរសំឡេងផ្ទុះដ៍រន្ធត់និងសោកវិនាសកម្មស្លាប់ពិការប្រជាជនកម្ពុជា​ ... Read More »

Update ៖ គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាអនុម័តបន្ថែមរបៀបវារៈសម័យប្រជុំរដ្ឋសភានៅព្រឹកថ្ងៃទី២៥វិច្ឆិកានេះ

ភ្នំពេញ ៖ មុនបើកបន្តសម័យប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី៦ នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកាឆ្នាំ២០២១នេះ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានបើកកិច្ចប្រជុំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដោយបានអនុម័តបន្ថែមរបៀបវារៈសម័យប្រជុំរដ្ឋសភានាព្រឹកនេះ។  របៀបវារៈ ដែលគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា ... Read More »

ស្ថានទូតជប៉ុនប្រចាំកម្ពុជា<<សារជូនពរទៅកាន់មន្រ្តីវ័យក្មេងកម្ពុជា>>

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ បានសំណេរលើផេកផ្លូវការ របស់ខ្លួនថា, ស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជាមានសេចក្តីសោមនស្សរីករាយក្នុងការណែនាំមន្រ្តីវ័យក្មេងកម្ពុជា ដែលទទួលបានអាហារូបករណ៍រដ្ឋាភិបាលជប៉ុន ក្នុងកម្មវិធីអ្នកដឹកនាំវ័យក្មេង សម្រាប់ឆ្នាំសិក្សា ២០២១។ ស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា, វគ្គសិក្សានីមួយៗនៃកម្មវិធី គឺត្រូវបានរៀបចំឡើងសម្រាប់មន្ត្រីវ័យក្មេងផ្នែករដ្ឋបាលសាធារណៈ ... Read More »

រដ្ឋមន្ត្រីក្រសួងព័ត៌មានជំរុញឱ្យមានការប្រឆាំង និងលុបបំបាត់ព័ត៌មានក្លែងក្លាយ

ភ្នំពេញ៖ ក្នុងវេទិកាតុមូលនិពន្ធនាយកអាស៊ី-អឺរ៉ុប លើកទី១០ ដែលជាព្រឹត្តិការណ៍អមកិច្ចប្រជុំកំពូលអាស៊ី អឺរ៉ុបលើកទី១៣ រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ បានលើកឡើងពីគុណតម្លៃនៃសារព័ត៌មាន ភាពទាន់ហេតុការណ៍ និងបញ្ហានៃព័ត៌មានក្លែងក្លាយ។ លោករដ្ឋមន្ត្រី បានកត់សម្គាល់ពីការរីកចំរើននៃ បច្ចេកវិទ្យានិងប្រព័ន្ធផ្សព្វផ្សាយសហសម័យដែលបង្ក ... Read More »

រដ្ឋសភាបានបន្តសម័យប្រជុំរដ្ឋសភាលើកទី៦ ដោយមានវត្តមាន សមាជិក សមាជិការដ្ឋសភា ពេលផ្តើមសម័យប្រជុំ ចំនួន ១០៦រូប

ភ្នំពេញ ៖ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានបន្តសម័យប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី៦ នាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង ៨:០០នាទី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ... Read More »