ព័ត៌មានទាន់ហេតុការណ៍៖
'

អង់គ្លេសសម្លាប់សកម្មប្រយុទ្ធរដ្ឋអិស្លាមក្នុងទឹកដីស៊ីរីជាលើកដំបូង

នាយករដ្ឋមន្ត្រីអង់គ្លេស លោក ដេវីដ កាមរុន បានថ្លែងកាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៥ថា យន្តហោះគ្មានមនុស្សបើករបស់កងទ័ពអង់គ្លេសបានវាយប្រហារសម្លាប់ទៅលើសកម្មប្រយុទ្ធរដ្ឋអិស្លាមម្នាក់មកពីអង់គ្លេសដែលស្ថិតនៅក្នុងទឹកដីស៊ីរីកាលពីខែមុននេះ ដោយសារតែរៀងគម្រោងវាយប្រហារនៅក្នុងប្រទេសអង់គ្លេស។ ការសម្លាប់ទៅលើឈ្មោះ Reyaad Khan អាយុ២១ឆ្នាំដែលចាកចេញពីស្រុកកំណើតទៅចូលរួមជាមួយក្រុមរដ្ឋអិស្លាមតាំងពីឆ្នាំ២០១៣នេះ គឺជាលើទីមួយហើយដែលអង់គ្លេសបានធ្វើឡើង ខណៈអង់គ្លេសមិនមែនជាប្រទេសចូលរួមធ្វើសង្គ្រាមប្រឆាំងក្រុមរដ្ឋអិស្លាម ... Read More »

ស្រវឹងជោកជាំបើករថយន្តបុកគ្នាបណ្តាលឲ្យក្រឡាប់ផ្ងារកង់ទ្រមេឃ

ខេត្តកំពង់ធំ៖ កាលពីរវេលាម៉ោង១និង៣០នាទី រសៀល ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៥ មានករណីគ្រោះថ្នាក់ចរាចរណ៍បានកើតឡើងនៅចំណុចភូមិបាគង មុខវត្តបាគង ឃុំត្បែង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នៅលើកំណាត់ផ្លូវជាតិលេខ៦ ចន្លោះគីឡូម៉ែត្រ លេខ១៨៤ និង១៨៥ ... Read More »

នគរបាលបញ្ជូនជនសង្ស័យជាមេខ្លោងចោរប្លន់ប្រដាប់អាវុធម្នាក់ទៅតុលាការក្រោយពីធ្វើសកម្មភាពចូលប្លន់ផ្ទះប្រជាពលរដ្ឋនៅស្រុកព្រះនេត្រព្រះ

ខេត្តបន្ទាយមានជ័យ៖ ជនសង្ស័យជាមេខ្លោងចោរប្លន់ប្រដាប់អាវុធម្នាក់ក្នុងចំណោមបក្ខពួក៣នាក់ត្រូវបាននគរបាលការិយាល័យព្រហ្មទណ្ឌកំរិធ្ងន់ខេត្តសហការនិងនគរបាលស្រុកព្រះនេត្រព្រះបង្រ្កាបចាប់ឃាត់ខ្លួន ។ លុះនៅព្រឹកថ្ងៃទី៧ ខែកញ្ញាឆ្នាំ២០១៥ ជនសង្ស័យត្រូវបាននគរបាលការិយា ល័យព្រហ្មទណ្ឌកំរិតធ្ងន់ខេត្តចាប់បញ្ជូនទៅកាន់តុលាការដើម្បីយកទៅចាត់ការតាមផ្លូវច្បាប់ ។ ជនសង្ស័យត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួនកាលពីថ្ងៃចុងសប្តាហ៍កន្លងទៅថ្មីៗនេះ ក្រោយពី ជនសង្ស័យនិងបក្ខពួកបានធ្វើសកម្មភាពប្លន់ប្រដាប់អាវុធនៅផ្ទះប្រជាពលរដ្ឋមួយគ្រួសារបានសម្រេចនៅស្រុកព្រះនេត្រព្រះក្នុងអំឡុងដើមខែសីហា ឆ្នាំ២០១៥ ។ ជនសង្ស័យមានឈ្មោះ លូន ... Read More »

ប្រទះឃើញជនអនាថាដេកស្លាប់ជាប់របងវត្តអង្គតាមិញសង្ស័យខ្យល់គ

ភ្នំពេញ៖ ជនអនាថាម្នាក់ត្រូវបានគេប្រទះឃើញដេកស្លាប់នៅជាប់របងវត្តអង្គតាមិញខាងកើត សង្ស័យខ្យល់គ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី ៧ ខែកញ្ញា ឆ្នាំ២០១៥ ស្ថិតក្នុងភូមិគោកចំបក់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។ តាមប្រភពព័ត៍មានពីប្រជាពលរដ្ឋដែលនៅក្បែបានអោយដឹងថា ជារាងរាល់ថ្ងៃគេតែងតែឃើញជនអនាថាខាងលើអង្គុយសំកុក និងផឹកស្រាដោយមិនហូបបាយទឹកទាំងយប់ទាំងថ្ងៃ ... Read More »

រថយន្ត៣គ្រឿងបើកបុកតកន្ទុយគ្នាបណ្តាលឲ្យក្រឡាប់មួយគ្រឿងស្ទះចរាចរណ៍រាប់ម៉ោង

ភ្នំពេញ៖ បុរសជនជាតិចិនម្នាក់បើករថយន្តកូរូលាមួយគ្រឿងគេច ពីម៉ូតូត្រូវរថយន្តទួរីសបុកចំពីមុខពេញទំហឹងបណ្តាលឲ្យរងការខូចខាតទាំងសងខាង ភ្លាមនោះក៏មានរថយន្តកាមរីបាឡែនមួយគ្រឿងទៀតដែលធ្វើដំណើរស្របគ្នាជាមួយរថយន្តកូរូឡានោះ ក៏បានគេច ធ្វើឲ្យក្រឡាប់ផ្ងារជើងច្រងាង បង្កឲ្យមានការកកស្ទះចរាចរណ៍រាប់ម៉ោង ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៥ នៅចំណុចមុខអាកាយាន្តដ្ឋានអន្តរជាតិពោធិ៍ចិនតុង តាមបណ្តោយផ្លូវសហព័ន្ទរុស្ស៊ី ស្តិតក្នុងសង្តាត់ចោមចៅ ... Read More »

អគ្គិភ័យឆេះក្លិបកម្សាន្តចាក់អង្រែក្រោមយីហោឃីក្លិប ស្លាប់មនុស្ស៥នាក់

ភ្នំពេញ៖ មនុស្សប្រុស ស្រី៥នាក់បានបាត់បង់ជីវិតដោយសារតែអគ្គិភ័យឆាបឆេះក្លិបកម្សាន្តយីហោ ឃីក្លិប កាលពីវេលាម៉ោង៨និង៣០នាទីយប់ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៥ ។ ទីតាំងដែលឆេះនេះស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ២ ភូមិទួលរការ២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ សមត្ថកិច្ចនៅមិនទាន់ដឹងពីមូលហេតុបណ្តាលឲ្យអគ្គិភ័យឆាបឆេះនៅឡើយ ... Read More »

ក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយមខេត្តស្វាយរៀង បានដឹកនាំគ្រឿងចក្រចុះស្តារប្រឡាយនាំទឹកស្រោចស្រពស្រូវវស្សារបស់បងប្អូនប្រជាកសិករ

ខេត្តស្វាយរៀងៈ លោក គឹម សាវុធ ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តស្វាយរៀង បានប្រាប់ឱ្យដឹងថា ផ្ទៃដីបង្កបង្កើនផលស្រូវវស្សានៅក្នុងខេត្តស្វាយរៀង បាន និងកំពុងទទួលរងផលប៉ះពាល់ចំនួន ៧.១១០ហិកតា នៅក្នុងស្រុកចំនួន ០៣ រួមមានស្រុកស្វាយជ្រំ ចន្ទ្រា ... Read More »

លិខិតមិត្តអ្នកអាន៖ ល្មមដល់ពេលធ្វើឲ្យរៀបរយបញ្ហាវិទ្យុទាក់ទងនោះហើយ

តាមខ្ញុំបាទមើលទៅ ហាក់ដូចជាមានភាពអនាធិបតេយ្យខ្លាំងក្នុងការប្រើប្រាស់ប្រព័ន្ធវិទ្យុទាក់ទង ។ អាណាធិបតេយ្យព្រោះសង្កេតឃើញថា មិនមែនតែសមត្ថកិច្ចនោះទេដែលមានវិទ្យុទាក់ទង ប្រើប្រាស់ ។ ផ្ទុយទៅវិញ អ្នកកាប់ជ្រូក, អ្នករត់រ៉ឺម៉កកង់បី, អ្នករត់ម៉ូតូឌុប…ឃើញសុទ្ធតែមានសៀតវិទ្យុទាក់ទងនៅនឹងចង្កេះ ។ ប៉ុន្តែឥឡូវនេះ លោកស្នងការនគរបាលរាជធានីភ្នំពេញ ព្រមានចាត់វិធានការហើយ ... Read More »

ជនសង្ស័យ២នាក់ត្រូវសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តស្វាយរៀងឃាត់ខ្លួនពីបទទទួលផលចោរកម្ម

ខេត្តស្វាយរៀង៖ ជនសង្ស័យ២នាក់ត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថ នៃមន្ទីយុត្តិធម៌ខេត្តស្វាយរៀង សហការជាមួយកងរាជអាវុធហត្ថក្រុងបាវិតបានស្ទាក់ចាប់បានមុខសញ្ញាកាច់សោរករម៉ូតូកាលពីវេលាម៉ោង៩និង៤៥នាទី ព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៥ ស្ថិតក្នុងភូមិ-សង្កាត់ច្រកម្ទេស ក្រុងបាវិត ។ យោងតាមមន្ត្រីរាជអាវុធហត្ថខេត្តស្វាយរៀងបានអោយដឹងថា ជនសង្ស័យមានឈ្មោះ ទុំ ព្រីង ភេទប្រុស ... Read More »

លោកស្រី ម៉ក់ វ៉ាន់ស៊ីថា និងលោក Gordan Tang ចូលជាសមាជិកប្រតិ បត្ដិ NOCC

ភ្នំពេញ ៖ លោកស្រី ម៉ក់ វ៉ាន់ស៊ីថា អភិបាលរងរាជធានីភ្នំពេញ និងជាប្រធាន គណៈកម្មការស្ដ្រីនិងកីឡា និងលោក Gordan Tang ប្រធានសហព័ន្ធកីឡាទូក ក្ដោងកម្ពុជាដែលទើបបង្កើតថ្មីត្រូវបានមហាសន្និបាតវិសាមញ្ញរបស់គណៈ កម្មាធិការជាតិអូឡាំពិកកម្ពុជាបានបោះឆ្នោតឯកភាពបញ្ចូលជាសមាជិក ប្រតិបត្ដិថ្មីដោយការលើកប័ណ្ណពណ៌ខៀវ១០០ភាគរយកាលពីរសៀលថ្ងៃទី៥ ... Read More »

គ្រូជម្រើសជាតិកម្ពុជាប្រាប់អ្នក សារព័ត៌មាននឹងអ្នកគាំទ្រកុំផ្ដោត លើកីឡាករម្នាក់ៗនាំឱ្យបាក់ស្មារតីជាក្រុម

ភ្នំពេញ ៖ លោក Lee Tea Hoon គ្រូ បង្គោលក្រុមកីឡាករបាល់ទាត់ជម្រើស ជាតិកម្ពុជាបានប្រាប់ក្រុមអ្នកសារ ព័ត៌មាន និងក្រុមអ្នកគាំទ្ររបស់ខ្លួនថា សូមកុំគាំទ្រតែកីឡាករម្នាក់ៗក្នុងក្រុម ជម្រើសជាតិដែលមានសមាជិក២២ នាក់ ពីព្រោះការធ្វើបែបនេះនាំឱ្យបាក់ ... Read More »

កីឡាករ ឈាង ហុង រកបាន៣ពិន្ទុ កីឡាករ ធន់ ចាន់តាក់ ឡើងទៅវគ្គទី២

ភ្នំពេញ ៖ សម្រាប់ការប្រកួតកីឡា ប្រដាល់លក្ខណៈមិត្ដភាពអន្ដរជាតិ និង មិត្ដភាពជាតិនៅលើសង្វៀនប្រដាល់ ទូរទស្សន៍ប៉ុស្ដិ៍លេខ៥ គឺថ្ងៃសៅរ៍ ទី៥ និងថ្ងៃអាទិត្យ ទី៦ ខែកញ្ញា ឆ្នាំ២០១៥ មានកីឡាករ៤នាក់ទទួលបានម្នាក់៣ពិន្ទុ ចំនួន២កម្មវិធី ... Read More »

មន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលមិត្តភាពបើករថយន្តក្រឡាប់ចូលទឹកឈ្លក់ស្លាប់

ខេត្តកណ្តាលៈ មន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋ បាលមិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំ បានឈ្លក់ទឹកស្លាប់យ៉ាងអណោចអធ័ម បន្ទាប់ពីមន្ត្រីនគរបាលរូបនេះបើករថយន្តក្នុងស្ថានភាពស្រវឹងបាត់បង់ម្ចាស់ការបណ្តាលឲ្យរថយន្តជ្រុលចង្កូតធ្លាក់ប្រឡា យទឹកក្បែរចិញ្ចើមផ្លូវលំ កាលពីវេលាម៉ោង១៦ និង៤៥ ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២ ០១៥ ស្ថិតក្នុងភូមិព្រែកគង់រាជ ... Read More »

កម្លាំងសមត្ថកិច្ចចម្រុះខេត្ដពោធិ៍សាត់បង្ក្រាបឧបករណ៍ទំនើបខុសច្បាប់ស្ដីពីជលផលនេសាទនៅស្រុកបាកាន

ខេត្តពោធិ៍សាត់ៈ នាយរងខ័ណ្ឌរដ្ឋបាលជលផលខេត្ដពោធិ៍សាត់ ដឹកនាំកម្លាំងចម្រុះមានមន្ដ្រីផ្នែ សង្កាត់រដ្ឋបាលជលផល កងរាជអាវុធហត្ថ នគរបាលប៉ុស្ដិ៍រដ្ឋបាលមេទឹកបរិស្ថានសហគមន៍នេសាទ ចុះបង្ក្រាបឧបករណ៍ទំនើបខុសច្បាប់ស្ដីពីជលផលនៅបឹងទន្លេសាប ។ ប្រតិបត្ដិការកម្លាំងចម្រុះចុះបង្ក្រាបបទល្មើសនេសាទ នារដូវបិទនេសាទខាងលើនេះ ប្រព្រឹត្ដឡើងតាំងពីព្រឹករហូតដល់ល្ងាចថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៥ នៅបឹងទន្លេសាបត្រង់ចំណុចក្រឡុកបឹងផ្សោត, កណ្ដ្រោស, ... Read More »

រថយន្តក្រុងវៀតណាមបុករថយន្ត២គ្រឿងបណ្តាលរងរបួស៣នាក់

ខេត្តស្វាយរៀង៖ មានគ្រោះថ្នាក់ចរាចរណ៍មួយបណ្តាលឲ្យរងរបួសធ្ងន់មនុស្ស៣នាក់ បង្កឡើងដោយរថយន្តក្រុងម៉ាក ហ៊ីយិនដាយ ពណ៌ក្រហម ពាក់ស្លាកលេខ ៥៣N ៩២៩០ បើកបរដោយឈ្មោះ ឡេ វឹកគឿង ភេទប្រុស អាយុ៣៧ឆ្នាំ មានទីលំនៅទីក្រុងព្រៃនគ(ហូជីមិញ) ប្រទេសវៀតណាម ... Read More »

ស្នងការនគរបាលខេត្តរតនគិរីបើកវគ្គបណ្តុះបណ្តាលចំណេះដឹងយេនឌ័រដល់មន្ត្រីនគរបាល

ខេត្តរតនគិរី៖ កាលពីវេលាព្រឹក ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៥ នៅសាលប្រជុំ នៃស្នងការដ្ឋាននគរបាលខេត្តមានបើកវគ្គបណ្តុះបណ្តាលចំណេះដឹងយេនឌ័រ ដល់មន្ត្រីនគរបាល ក្រោមអធិបតីភាព លោកស្រីឧត្តមសេនីយ៍ត្រី លឹម សុវណ្ណា អនុប្រធាននាយកដ្ឋានបុគ្គលិក និងក្រុមការងារយេនឌ័រអគ្គស្នងការដ្ឋាននគរបាលជាតិ លោកស្នងការរង ... Read More »

លោក សួស សងវាចា បន្ដបញ្ជូនទៅសង្គ្រោះនៅវៀតណាម

ភ្នំពេញៈ លោក សួស សងវាចា តារាចម្រៀងមនោសញ្ចេតនាបានដួល ដាច់សរសៃឈាមក្នុងខួរក្បាលដោយសារជំងឺលើសឈាមដែលក្រុមគ្រួសារ ដឹកទៅសង្គ្រោះបន្ទាន់នៅក្នុងមន្ទីរពេទ្យ ជោរីរាជធានីភ្នំពេញតាំងពីល្ងាចថ្ងៃទី៥ ខែកញ្ញាកន្លងទៅ។ ពេលនេះត្រូវបាន ក្រុមគ្រួសារបញ្ជូនបន្ដទៅព្យាបាលនៅ ប្រទេសវៀតណាមកាលពីព្រឹកថ្ងៃទី៧ ខែ កញ្ញានេះក្រោយពីស្ថានភាពជំងឺមិន មានភាពប្រសើរជាមុន។ ... Read More »

ថៃអាចប្រើប្រាស់គម្រោងសេដ្ឋកិច្ច របស់លោកថាក់ស៊ីន Thaksinomics ដើម្បីជួយឱ្យ សេដ្ឋកិច្ចរីកចម្រើនឡើងវិញ

នៅក្នុងការខិតខំជួយសេដ្ឋកិច្ចជាតិឱ្យមានភាពប្រសើរឡើងវិញមន្ដ្រីសេដ្ឋកិច្ចថៃអាចប្រើប្រាស់គោលនយោបាយសេដ្ឋ កិច្ចដែលធ្លាប់អនុវត្ដកាលពីសម័យគ្រប់គ្រងរបស់អតីតនាយករដ្ឋមន្ដ្រីថាក់ស៊ីន ដែលមានឈ្មោះថា“Thaksinomics” បើទោះបីគោលនយោបាយនេះទទួលរការ រិះគន់យ៉ាងខ្លាំងពីក្រុមប្រឆាំង ។ ក្រោយការខិតខំមិនមានប្រសិទ្ធភាព ក្រុមអ្នកកំណត់គូសប្លង់គោលនយោបាយ ថៃបានសម្រេចផ្ដល់កាតព្វកិច្ចដល់អតីត នាយករដ្ឋមន្ដ្រី Somkid Jatusripitak ធ្វើយ៉ាងណាឱ្យសេដ្ឋកិច្ចជាតិងើបឡើង វិញក្នុងរយៈពេល៣ខែខាងមុខ។ អ្វីដែលគេចាប់អារម្មណ៍ជាងគេនោះគឺលោក ... Read More »

ប្រទះឃើញសពប្រជាការពារសង្កាត់ទួលសង្កែអណ្ដែតទឹកទន្លេសាបនៅក្បែរស្ពានព្រែកព្នៅ

ភ្នំពេញ ៖ សពបុរសម្នាក់ដែលគេ ស្គាល់ថាជាប្រជាការពារសង្កាត់ទួល សង្កែត្រូវបានប្រជាពលរដ្ឋប្រទះឃើញ អណ្ដែតទឹកទន្លេសាបក្បែរស្ពានព្រែកព្នៅ បង្កឱ្យមានការភ្ញាក់ផ្អើលឡើងកាលពី ម៉ោង៥និង៣០នាទីព្រឹក ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៥ ស្ថិតនៅក្នុងភូមិព្រែកតារ័ត្ន សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា។ សមត្ថកិច្ចនគរបាលមូលដ្ឋានបានឱ្យដឹងថា ... Read More »

ចាប់ខ្លួននាយកសាលាបឋមសិក្សាមុន្នីសាគរក្រោយប្រើពូថៅកាប់ បុរសម្នាក់ឱ្យរបួសធ្ងន់

ខេត្ដស្វាយរៀង ៖ បុរសម្នាក់ត្រូវបាន សមត្ថកិច្ចនគរបាលចាប់ខ្លួនពីបទប្រើ អំពើហិង្សាដោយចេតនាបន្ទាប់ពីយក ពូថៅកាប់ទៅលើជនរងគ្រោះឱ្យរងរបួសធ្ងន់កាលពីវេលាម៉ោ៦និង៥៥នាទីព្រឹក ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៥ នៅភូមិ ពោធិ៍ថ្មី ឃុំស្វាយតាយាន ស្រុកកំពង់ រោទ៌។ បើតាមសមត្ថកិច្ចនគរបាលប៉ុស្ដិ៍រដ្ឋបាលឃុំស្វាយតាយានបានឱ្យដឹងថា ... Read More »

(វិភាគព័ត៌មានអន្តរជាតិ)៖ ជប៉ុន អូស្ដ្រាលី និងរួមដៃគ្នាជាមួយ អាមេរិកប្រឆាំងការពង្រីកអំណាចនៅតំបន់អាស៊ីប៉ាស៊ីហ្វិក

ទម្រងសន្ដិសុខថ្មីនៅក្នុងតំបន់ ដែល បានផ្ដួចផ្ដើមឡើងដោយអាមេរិកក្នុង គោលដៅអូសទាញសម្ពន្ធមិត្ដក្នុងតំបន់ទប់ទល់និងឥទ្ធិពលរបស់ចិន។ សារព័ត៌មាន The japan times បាន ផ្សាយពីយុទ្ធសាស្ដ្រត្រីភាគីដែលដឹកនាំ ឡើងដោយអាមេរិក បានបង្កើតទៅជា មួយយុទ្ធសាស្ដ្រក្នុងការរកស្សាសន្ដិសុខ នៅក្នុងតំបន់ទប់ទល់រាល់សកម្មភាព គំរាមកំហែងពង្រីកអំណាចរបស់ចិន។ ... Read More »

ជិះតាក់ស៊ីត្រឡប់ពីធ្វើបុណ្យ ប្រាប់កូនថាអស់កម្លាំង លុះបញ្ជូនដល់ពេទ្យ ទើបដឹងថាស្លាប់

ខេត្តបាត់ដំបង ៖ បុរសចំណាស់ម្នាក់ ក្រោយពីត្រឡប់ពីចូលរួមបុណ្យនៅវត្តពុទ្ធមណ្ឌល ស្រុកឧត្តុង្គ បានជិះតាក់ស៊ីត្រឡប់មកកាន់ក្រុងបាត់ដំបងវិញ ដល់ពាក់កណ្តាលផ្លូវមានអាការក៏កើតមានអាការអស់កម្លាំង។ លុះចូលមកដល់ចំណតរថយន្តក្រុងបាត់ដំបង កូនប្រសាររនាំចូលទៅមន្ទីពហុព្យាបាល ដើម្បីឱ្យគ្រូពេទ្យសង្គ្រោះ លុះគ្រូពេទ្យពិនិត្យរួចក៏ប្រាប់ថា គាត់បានស្លាប់ទៅហើយ។ បុរសចំណាស់ដែលស្លាប់ខាងលើ ឈ្មោះ ឡី ... Read More »

ក្រុមក្មេងលេងគុបសំបុកឪម៉ាល់ទិចបុរសចំណាស់ម្នាក់ជាច្រើនមេទទួលរងរបួសធ្ងន់ត្រូវបានក្រុមគ្រួសារដឹកបញ្ជូនសង្រ្គោះជីវិតនៅមន្ទីរពេទ្យ

ខេត្តបន្ទាយមានជ័យ៖ បុរសចំណាស់ម្នាក់ត្រូវឱម៉ាល់ទិចជាច្រើនមេត្រូវចំក្បាល និងដៃបណ្តាលឱ្យរងបួសធ្ងន់ត្រូវបានក្រុមគ្រួសារដឹកបញ្ជូនទៅសង្រ្គោះជីវិតនៅមន្ទីរពេទ្យ ខណៈដែលជនរងគ្រោះជិះកង់មកពីមើលស្រែជាមួយនិងបុរសម្នាក់ទៀតនៅក្នុងភូមិជាមួយគ្នាស្របពេលដែលក្រុមក្មេងគុបសំបុកឱម៉ាល់លេង ។ ហេតុការណ៍កើតឡើងកាលពីរសៀលថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៥ នៅចំណុចរោងចក្រម៉ាស៊ីនកិនស្រូវឥណ្ឌា ស្ថិតក្នុងភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ ជនរងគ្រោះត្រូវបានគេស្គាល់ឈ្មោះ ណាំង ... Read More »

ប្រទះឃើញសាកសពបុរសម្នាក់ដេកផ្កាប់មុខស្លាប់ សង្ស័យដោយសារគ្រោះថ្នាក់ចរាចរណ៍

ភ្នំពេញ ៖ បុរសម្នាក់ត្រូវបានគេប្រទះឃើញ ដេកស្លាប់ផ្កាប់មុខនៅលើកំណាត់ផ្លូវជាតិលេខ៣ ត្រង់ចំណុចភូមិព្រៃកំបុត សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ដោយសង្ស័យថា ស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ ដែលរថយន្តមិនស្គាល់ម៉ាកមួយគ្រឿងបានបើកបុក។ ការប្រទះឃើញសាកសពបុរសខាងលើ បង្ករការភ្ញាក់ផ្អើរកាលពីវេលាម៉ោង១២ និង១៥នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី៦ ខែកញ្ញា ... Read More »

ណាហ្គាវើលបេះដូងសប្បុរសបង្កើតការយល់ដឹងក្នុងចំណោមកុមារស្តីពីបញ្ហាបរិស្ថានតាមរយៈកម្មវិធីគូរគំនូរ

ខេត្តកំពង់ចាម៖ ការយល់ដឹងបរិស្ថានតាមរយៈកម្មវិធីគូរគំនូរដែលបានរៀបចំដោយណាហ្គាវើលបេះដូងសប្បុរសបានទាក់ទាញសិស្សានុសិស្សចំនួន៣៩០នាក់ អាយុ៩ឆ្នាំដល់១២ឆ្នាំ មកពីសាលាបឋមសិក្សាចំនួន១៣ក្នុងខេត្តកណ្តាល និងខេត្តកំពង់ចាមដែលបានដាក់គំនូររបស់ពួកគេចូលរួមប្រកួតប្រជែង។ នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៥ បុគ្គលិកក្រុមហ៊ុនណាហ្គាវើលបានប្រគល់រង្វាន់ថវិកា និងរង្វាន់ផ្សេងៗទៀតដល់សិស្សចំនួន២៤នាក់ដែលទទួលបានជ័យលាភីក្នុងកម្មវិធីប្រឡងគូរគំនូរ នៅសាលាបឋមសិក្សាហ៊ុនសែនជីបាល ស្ថិតក្នុងឃុំជីបាល ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ រង្វាន់ជាសាច់ប្រាក់សុទ្ធ ... Read More »

ជិះម៉ូតូទៅទិញស្រារថ្នាំបើកភ្លើងស៊ីញ៉ូបត់ត្រូវម៉ូតូមួយគ្រឿងជិះមកពី ក្រោយបុករបួសធ្ងន់បីនាក់

ខេត្ដប៉ៃលិន ៖ ម៉ូតូពីរគ្រឿងបានបុក គ្នាពេញទំហឹងបណ្ដាលឱ្យបុរសបីនាក់រងរបួសធ្ងន់សន្លប់នៅនឹងកន្លែងកើតហេតុខណៈបុរសម្នាក់បានជិះម៉ូតូសងស៊េរីឆ្នាំ២០១៤ លើបណ្ដោយផ្លូវជាតិលេខ៥៧ មកពីទិញស្រាថ្នាំពេលជិតមកដល់ផែ ស្ងួតបើកភ្លើងស៊ីញ៉ូត្រូវបានម៉ូតូមួយ គ្រឿងជិះស្របគ្នាពីក្រោយក្នុងល្បឿន យ៉ាងលឿនបុកចំពេញទំហឹងបណ្ដាលឱ្យបុរសទាំងបីនាក់បែកក្បាលរយះមុខ រលាត់ដៃជើងតែម្ដង។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូនិងម៉ូតូនេះបានកើតឡើងកាលពីវេលាម៉ោង៩និង២០នាទីព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៥ ស្ថិតនៅភូមិផ្សារព្រំ ... Read More »

ឯកអគ្គរដ្ឋទូតឥណ្ឌាថ្មីប្រចាំកម្ពុជាជួបសម្ដែងការគួរសមជាមួយសម្ដេចតេជោ

ភ្នំពេញ ៖ នៅក្នុងជំនួបសម្ដែងការ គួរសមជាមួយសម្ដេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា លោក​ Kaveen Srivastava ឯកអគ្គរដ្ឋទូតឥណ្ឌាថ្មីប្រចាំ ព្រះរាជាណាចក្រកម្ពុជា បានជម្រាបជូន ... Read More »

ជនសង្ស័យប្រុសស្រីទាំង៩នាក់ត្រូវបានសមត្តត្ថកិច្ចក្រុងបានលុងបង្ក្រាបបានពីបទប្រើប្រាស់និងចែកចាយគ្រឿងញៀន

ខេត្តរតនគិរី៖ ជនសង្ស័យចំនួន៩នាក់កំពុងប្រើប្រាស់ និងចែកចាយគ្រឿងញៀនត្រូវបានកម្លាំងនគបាលក្រុងបានលុងសហការជាមួយកម្លាំងការរិយាល័យប្រឆាំងការជួញដូរគ្រឿងញៀននៃស្នងការខេត្តនិងប៉ុស្តិ៍រដ្ឋបាលសង្កាត់បឹងកន្សែងដឹកនាំដោយព្រះរាជអាជ្ញារងលោក ជា សុភ័ក្រ ចុះឡោមព័ទ្ធស្ទាក់ចាប់បាននៅក្នុងចម្ការខាងក្រោយមន្ទីរបរិស្ថាន ខេត្តស្ថិតក្នុងភូមិអូរកន្ទឹល សង្កាត់បឹងកន្សែង ក្រុងបានលុង រួចនាំខ្លួនយកមកអធិការដ្ឋាន ឃុំខ្លួនមួយយប់ប្រតិបត្តិការបង្ក្រាប នេះធ្វើឡើងនៅវេលាម៉ោង១០ យប់ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៥ លុះព្រឹកថ្ងៃបន្ទាប់ទើបកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមច្បាប់ ... Read More »

កូរ៉េទាំងពីរចាប់ផ្តើមជួបពិភាក្សា​ស្តីអំពីការជួបជុំគ្រួសារដែលបែកបាក់សម័យសង្គ្រាម

កាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៥ កាកបាទក្រហមកូរ៉េទាំងពីរបានចាប់ផ្តើមពិភាក្សាគ្នាដើម្បីឆ្ពោះទៅរកការជួបជុំគ្រួសារ​ដែល​បាក់​ក្នុងសម័យសង្គ្រាមកូរ៉េឆ្នាំ១៩៥០-១៩៥៣នោះ ។ មន្ត្រីជាន់ខ្ពស់កូរ៉េខាងត្បូង​ដែលទទួលបន្ទុកកិច្ចការនេះបានបញ្ជាក់ថា ការ​ជួប​ពិភាក្សាត្រូវធ្វើឡើងនៅវេលាម៉ោង១០ព្រឹក ម៉ោងនៅក្នុងតំបន់ ស្ថិតនៅក្នុងភូមិសន្តិភាព Panmunjom តាមបណ្តោយព្រំដែន។ សមភាគី​នីមួយៗមានគណៈប្រតិភូ៣រូប​ដែលចូលរួមកិច្ចពិភាក្សានេះ ។ មុនពេលចេញដំណើរ គណៈប្រតិភូកូរ៉េខាងត្បូង​បាន​ថ្លែង​ថា ... Read More »

យន្តហោះចម្បាំងសម្ព័ន្ធមិត្តដឹកនាំដោយអារ៉ាប៊ីសាអ៊ូឌីតវាយប្រហារសម្លាប់មនុស្ស២០នាក់

យន្តហោះចម្បាំងរបស់កម្លាំងសម្ពន្ធមិត្តដឹកនាំដោយអារ៉ាប៊ីសាអ៊ូឌីតបានវាយប្រហារសម្លាប់មនុស្ស២០នាក់ ស្ថិតនៅតំបន់ភាគខាងជើងយេមែនកាលពីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៥ ។ នេះបើតាមប្រភពពីពលរដ្ឋដែលរស់នៅជិតកន្លែងកើតហេតុថ្លែងប្រាប់ប្រភពព័ត៌មាន ។ យន្តហោះចម្បាំងច្រើនគ្រឿងបានគោលដៅវាយប្រហារសង្គ្រប់ទៅលើក្រុមឧទ្ទាមហួទី និងខ្មាន់កាំភ្លើងសម្ពន្ធមិត្តរបស់ពួកគេ ដែលជាហេតុធ្វើឲ្យទាហានជាច្រើននាក់បាត់បង់ជីវិត ។ ពលរដ្ឋរស់នៅក្នុងតំបន់បានបញ្ជាក់ថា ការវាយប្រហារពីលើដែនអាកាសបានគោលដៅទៅលើកងទ័ពស្មោះត្រង់អតីតប្រធានាធិបតី Ali Abdullah ... Read More »