ព័ត៌មានទាន់ហេតុការណ៍៖
'

ឆមាសទី១ឆ្នាំ២០២៥ សន្តិសុខសណ្តាប់ធ្នាប់នៅខេត្តកំពង់ចាមល្អប្រសើរ បទល្មើសថយចុះ!

  ខេត្តកំពង់ចាម ៖ ក្នុងរយៈពេល៦ខែ ដើមឆ្នាំ២០២៥នេះ ស្ថានភាពសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ នៅក្នុងខេត្តកំពង់ចាម មានលក្ខណៈល្អប្រសើរជាងឆ្នាំមុន ក្នុងនោះបទល្មើសផ្សេងៗបានថយចុះគួរឱ្យកត់សម្គាល់។ នេះបើយោងតាមលោក ស្រី សុភ័ក្រ្ត អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ចាម ថ្លែងក្នុងបទសម្ភាសជាមួយទូរទស្សន៍មហាផ្ទៃ ... Read More »

សមត្ថកិច្ចនគរបាលខេត្តបញ្ជូនជនសង្ស័យជនជាតិវៀតណាមចំនួន០២នាក់មកតុលាការខេត្តស្វាយរៀងពាក់ព័ន្ធក្នុងករណីជួញដូរ រក្សាទុកនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន រួមជាមួយនិងវត្ថុតាងគ្រឿងញៀន

  ខេត្តស្វាយរៀង:សមត្ថកិច្ចនគរបាលខេត្តបញ្ជូនជនសង្ស័យជនជាតិវៀតណាមចំនួន០២នាក់មកតុលាការខេត្តស្វាយរៀងពាក់ព័ន្ធក្នុងករណីជួញដូរ រក្សាទុកនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន រួមជាមួយនិងវត្ថុតាងគ្រឿងញៀន។ យោងតាមសមត្ថកិច្ចនគរបាលខេត្តស្វាយរៀងបានអោយដឹងនារសៀលថ្ងៃទី១៨ខែសីហាឆ្នាំ២០២៥នេះថាជនសង្ស័យមានឈ្មោះទ្រិញ ង៉ុកភី (TRINH NGOC PHI) ភេទ ប្រុស ជនជាតិវៀតណាម អាយុ២៣ឆ្នាំ មានអត្តសញ្ញាណប័ណ្ណលេខៈ052202007023 លិខិតឆ្លងដែនលេខៈP02595814និង ... Read More »

ថៃប្រឈមនឹងការខាតបង់ទឹកប្រាក់«៣,៩ពាន់លានដុល្លារ»ក្រោយមីយ៉ាន់បិទព្រំដែន

ប្រទេសថៃ៖ ប្រទេសថៃអាចនឹងប្រឈមជាមួយនឹងការខាតបង់សេដ្ឋកិច្ចក្នុងទំហំទឹកប្រាក់ដល់ទៅ ១៣០ ពាន់លានបាត រឺ (៣,៩ពាន់លានដុល្លារ) បន្ទាប់ពីប្រទេសមីយ៉ាន់ម៉ាបានសម្រេចបិទច្រកព្រំដែនជាមួយថៃដោយឯកតោភាគីអស់រយៈពេលជិត២សប្តាហ៍ដែលបណ្តាលឲ្យឡានទំនិញថៃប្រមាណ ៥០០គ្រឿងស្ទះកកគុញគ្នាមិនអាចនាំចូលទំនិញទៅកាន់ប្រទេសមីយ៉ាន់ម៉ាបាន។ យោងតាមកាសែតថៃបានចេញផ្សាយថាប្រទេសថៃនឹងប្រឈមមុខក្នុងការខាតបង់សេដ្ឋកិច្ចក្នុងទំហំទឹកប្រាក់ដល់ទៅ៣,៩ពាន់លានដុល្លារដោយសារការបិទព្រំដែនឯកតោភាគីរបស់មីយ៉ាន់អស់ជាង២សប្តាហ៍ដោយមិនពន្យល់មូលហេតុ។ អ្នកនាំទំនិញចេញ និងអាជីវកម្មតាមបណ្តោយព្រំដែនថៃ-មីយ៉ាន់ម៉ា កំពុងប្រឈមនឹងវិបត្តិធ្ងន់ធ្ងរបន្ទាប់ពីអាជ្ញាធរមីយ៉ាន់ម៉ាបានបិទស្ពានមិត្តភាពថៃ-មីយ៉ាន់ម៉ាទីពីរភ្លាមៗដោយមិនបានជូនដំណឹងជាមុន។ គួរកត់សម្គាល់ថាឡានដឹកទំនិញរបស់ថៃ ប្រមាណ៥០០គ្រឿង បានស្ទះជាប់គាំងនៅស្ពានមិត្តភាពទី២រវាងព្រំដែនមីយ៉ាន់ម៉ា-ថៃ ... Read More »

សង្គមស៊ីវិលរួមចំណែកបង្កើនបរិមាណវិនិយោគិនចិននៅកម្ពុជា

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលកម្ពុជាសម្រាប់ស្រាវជ្រាវផ្លូវសូត្រសមុទ្រសតវត្សរ៍ទី២១ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញមានរៀបចំសិក្ខាសាលាស្តីពី «កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និង ពាណិជ្ជកម្ម រវាងកម្ពុជានិងចិន ឆ្នាំ២០២៥» ក្រោមអធិបតីភាពរបស់លោក ឡៅ ម៉េង ... Read More »

Thai Leaders Should Learn from Cambodia’s Political Acumen While Thai domestic politics are in turmoil, Thai leaders should demonstrate maturity and dignity and learn from the notable achievements of Cambodian leaders.

It is absurd and unexpected for a Thai leader to openly suggest “the arrest of ... Read More »

ភរិយាកីឡាករ Loris Karius ស្លៀកឈុតស្រើបស្រាលក្នុងថ្ងៃខួបកំណើតកូនស្រីអាយុ២ឆ្នាំ

ពិធីការិនីបាល់ទាត់ Diletta Leotta ភរិយារបស់កីឡាករអ្នកចាំទី Loris Kariusបានធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើលក្នុងសម្លៀកបំពាក់ចម្លែកបែបស្រើបស្រាលសម្រាប់ពិធីខួបកំណើតរបស់កូនស្រីអាយុ២ឆ្នាំ។ អ្នកនាងDiletta អាយុ 34 ឆ្នាំបានស្លៀកសំលៀកបំពាក់ដែលសិចស៉ីមមើលឃើញដល់ខោអាវក្នុងដើម្បីអបអរក្នុងពិធីខួបកំណើត។ តារា​និង​ជា​ពិធីករ​បណ្ដាញ​សង្គម​បាន​ចែករំលែក​រូបថត​ជាច្រើន​សន្លឹក​ពី​កម្មវិធី​ជប់លៀង​ខណៈ​នាង​និង​ស្វាមី Loris Karius ប្រារព្ធ​ខួប​កំណើតរបស់​កូនស្រីឈ្មោះ Aria។ ... Read More »

លោក អភិសន្តិបណ្ឌិត ៖ នយោបាយផ្ទៃក្នុងថៃ ច្របូកច្របល់ តែមេដឹកនាំថៃ គួរមានចរិតចាស់ទុំ ថ្លៃថ្នូរ និងចេះរៀនសូត្រពីភាពលេចធ្លោរបស់មេដឹកនាំខ្មែ!

ភ្នំពេញ ៖ លោក អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥ បានបង្ហោះលើផេកផ្លូវការថា ៖ វាជារឿងហួសចិត្ត និងមិននឹកស្មានថា ... Read More »

ទូតចិនប្រចាំកម្ពុជា ៖ ក្នុងរយៈពេលប្រាំពីរខែដំបូងឆ្នាំនេះ កម្ពុជាបានស្វាគមន៍ភ្ញៀវទេសចរចិនចំនួន ៥៣២៩១ នាក់ កើនឡើង ២១% បើធៀបនឹងរយ:ពេលដូចគ្នាកាលពីឆ្នាំមុន

ភ្នំពេញ ៖ លោកវ៉ាង វិនពីន ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា  នៅថ្ងៃនេះ បានលើកឡើងថា ៖ តាមរយៈតួលេខរបស់អាជ្ញាធរជាតិអប្សរាបានបង្ហាញថា ក្នុងរយៈពេលប្រាំពីរខែដំបូងឆ្នាំនេះ កម្ពុជាបានស្វាគមន៍ភ្ញៀវទេសចរចិនចំនួន ៥៣២៩១ នាក់ កើនឡើង ២១% ... Read More »

កំពុងអង្គុយចុចទូរស័ព្ទលេីម៉ូតូ​ ត្រូវចោរជិះកង់មកលោតធាក់ធ្លាក់ពីលេី​ម៉ូតូ​ដោយមិនដឹងខ្លួន​ ប្លន់យកបាន សម្រេចនៅ​ស្រុកបសេដ្ឋ​

ខេត្តកំពង់ស្ពឺ៖​ ដោយអនុវត្ដតាមការដឹកនាំបញ្ជាពី​លោ​កឧត្ដមសេ​នីយ៍ទោ​ ឃឹម​ សុកខៃ​ ស្នងការនគរ​បាលខេត្ដកំពង់ស្ពឺ​ នារសៀលថ្ងៃចន្ទ ៩រោច ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩​ ត្រូវនឹងថ្ងៃទី១៨ ខែសីហា ឆ្នាំ ... Read More »

ថ្ងៃនេះករណីឆ្លងកូវីដ-១៩៖​ គ្មានអ្នកឆ្លងថ្មី​​ ,​ មានអ្នកជាសះស្បើយ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ០១នាក់​ និងគ្មាន​អ្នកជំងឺស្លាប់​

ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី១៩ ខែ​សីហា​​​ ឆ្នាំ២០២៥នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ គ្មានអ្នកឆ្លងថ្មី​​ ,​ មានអ្នកជាសះស្បើយ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ០១នាក់​ ខណៈអ្នកជំងឺស្លាប់​​គ្មាន​។​ ដូច្នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​នាំគ្នា​អនុវត្ត​វិធានការ​ បីកុំ​បីការពារ​ទាំងអស់​។ សូមជម្រាបថា​ នៅក្នុង​សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល​ ... Read More »

ក្រសួងការងារ៖​ គិតត្រឹមថ្ងៃទី១៥ ខែសីហា ឱកាសការងារក្នុងស្រុក ២១២,៣១៨ កន្លែងកំពុងរង់ចាំពលរដ្ឋ

ភ្នំពេញ​៖​ ក្រសួងការងារ​ និងបណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ បានឱ្យដឹងថា​ គិតត្រឹមថ្ងៃទី១៥ ខែសីហា ឱកាសការងារក្នុងស្រុក ២១២,៣១៨ កន្លែង កំពុងរង់ចាំពលរដ្ឋក្នុងនោះ ភ្នំពេញ ចំនួន ៥៣ ៨៩៨ កន្លែង, ... Read More »

អ្នកនាំពាក្យក្រសួងការពារជាតិ៖ ចាប់តាំងពីការចូលជាធរមាននៃបទឈប់បាញ់កាលពីរំលងអធ្រាត្រថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥មក យើងសង្កេតឃើញថាមានការវិវត្តជាវិជ្ជមានជាបន្ទាប់ជាមួយនឹងការពិភាក្សាទ្វេភាគីនៃប្រទេសទាំងពីរ

ភ្នំពេញ ៖ លោកស្រី ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានថ្លែងថា ៖ ចាប់តាំងពីការចូលជាធរមាននៃបទឈប់បាញ់កាលពីរំលងអធ្រាត្រថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥មក យើងសង្កេតឃើញថាមានការវិវត្តជាវិជ្ជមានជាបន្ទាប់ជាមួយនឹងការពិភាក្សាទ្វេភាគីនៃប្រទេសទាំងពីរ ដូចជាកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ ... Read More »

Pique និង Shakira លក់ផ្ទះវីឡាតម្លៃ 3.5 លានដុល្លារក្នុងប្រទេសអេស្ប៉ាញ បន្ទាប់ពីបែកគ្នា

អតីតប្រធានក្រុម Barcelona លោក Gerald Pique និងអតីតដៃគូរបស់គាត់គឺតារាប៉ុបកូឡុំប៊ី Shakira បានសម្រេចចិត្តលក់អចលនទ្រព្យមួយដែលពួកគេទិញរួមគ្នានៅក្នុងប្រទេសអេស្ប៉ាញដោយបែងចែកប្រាក់ចំណេញស្មើគ្នា។ បច្ចុប្បន្ន Shakira មានរស់នៅទីក្រុង Miami និងសម្តែងសម្រាប់អ្នកគាំទ្ររាប់ពាន់នាក់ ចំណែក Pique ... Read More »

ការចំណាយលើការទិញដូរកីឡាករនៅអង់គ្លេស Premier Leagueកើន លើសពី 2.7ពាន់លានដុល្លារ

ក្លឹបបាល់ទាត់នៅក្របខ័ណ្ឌអង់គ្លេស Premier League បានបង្ហាញពីអំណាចហិរញ្ញវត្ថុរបស់ពួកគេដោយចំណាយប្រាក់ 2 ពាន់លានផោន (2.71 ពាន់លានដុល្លារ) លើការចុះហត្ថលេខាទិញកីឡាករដែលមានកេរ្តិ៍ឈ្មោះខ្ពស់នៅរដូវក្តៅនេះ។ Liverpool បានក្លាយខ្លួនជាអ្នកចំណាយច្រើនជាងគេរហូតមកដល់ពេលនេះ ដោយបានចំណាយប្រាក់ជាង 250 លានផោន (338.8 ... Read More »

លោក ហ៊ុន ម៉ានី ៖ «កម្ពុជាប្រកាន់ជំហរដោះស្រាយបញ្ហាដោយសន្តិវិធី ផ្តល់តម្លៃលើការអនុវត្តច្បាប់អន្តរជាតិ និងយន្តការចរចាតាមផ្លូវការទូត»

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមុខងារសាធារណៈ បានបង្ហោះលើផេកផ្លូវការ យ៉ាងដូច្នេះថា ៖ ជាមួយនឹងការតាមដានដោយយកចិត្តទុកដាក់ពីការវិវត្តជាបន្តបន្ទាប់នៃស្ថានភាពព្រំដែនកម្ពុជា-ថៃ ... Read More »

ក្រសួងការបរទេសចិន៖អ្វីដែលហៅថា”សន្ធិសញ្ញាសន្តិភាពសាន់ហ្វ្រាន់ស៊ីស្កូ”គឺខុសច្បាប់និងគ្មានប្រសិទ្ធភាព តៃវ៉ាន់ជាផ្នែកមួយរបស់ចិនគឺមានភស្តុតាងទាំងផ្នែកប្រវត្តិសាស្ត្រនិងផ្នែកច្បាប់ដែលមិនអាចប្រកែកបាន

អន្តរជាតិ ៖ សំដៅចំពោះពាក្យសម្តីពាក់ព័ន្ធរបស់អ្នកទទួលខុសត្រូវផ្នែកកិច្ចការបរទេសនៃតំបន់តៃវ៉ាន់ លោកស្រីMao Ning អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងថា អ្វីដែលហៅថា”សន្ធិសញ្ញាសន្តិភាពសាន់ហ្រ្វាន់ស៊ីស្កូ”គឺជាឯកសារខុសច្បាប់និងគ្មានប្រសិទ្ធភាពដែលប្រកាសបន្ទាប់ពីបញ្ចាប់សង្រ្គាមលោកលើកទី២ ខណៈពេលអាមេរិកប្រជុំជាមួយប្រទេសមួយចំនួនដែលគ្មានវត្តមានរបស់សាធារណរដ្ឋប្រជាមានិតចិននិងសហភាពសូវៀត ហើយឃុបឃិតជាមួយជប៉ុនដោយឯកតោភាគី។តៃវ៉ាន់ជាផ្នែកមួយរបស់ចិនគឺមានភស្តុតាងទាំងផ្នែកប្រវត្តិសាស្ត្រនិងផ្នែកច្បាប់ដែលមិនអាចប្រកែកបាន។ លោកស្រីបានបន្តថា ការដែលតៃវ៉ាន់ត្រឡប់មកមាតុប្រទេសចិនវិញគឺចំណែកដ៏សំខាន់មួយនៃសមិទ្ធផលជ័យជម្នះក្នុងសង្រ្គាមលោកលើកទី២និងសណ្តាប់ធ្នាប់អន្តរជាតិបន្ទាប់ពីសង្រ្គាមលោកលើកទី២។«សេចក្តីប្រកាសក្រុងគៃរ» «សេចក្តីប្រកាសPotsdam»និង«លក្ខន្តិកៈនៃការចុះចាញ់របស់ជប៉ុន»ជាដើមដែលជាឯកសារមានប្រសិទ្ធភាពខាងផ្លូវច្បាប់អន្តរជាតិសុទ្ធតែបានកំណត់ជាក់លាក់នូវអធិបតេយ្យភាពរបស់ប្រទេសចិនចំពោះតៃវ៉ាន់៕ ប្រភព ៖ (CCFR) Read More »

គ្រាប់បែកដែលថៃទម្លាក់ពីលើយន្តហោះចម្បាំងមកលើទឹកដីខ្មែរ មានចំនួន១០គ្រាប់ តែផ្ទុះតែ៤គ្រាប់ប៉ុណ្ណោះ

ភ្នំពេញ ៖ គ្រាប់បែកដែលថៃទម្លាក់ពីលើយន្តហោះចម្បាំងមកលើទឹកដីខ្មែរ មានចំនួន១០គ្រាប់ តែផ្ទុះតែ៤គ្រាប់ប៉ុណ្ណោះ…នេះបើតាមការបញ្ជាក់ពី លោក ហេង រតនា អគ្គនាយកសុីម៉ាក់ ក្នុងសន្និសីទកាសែត កាលពីថ្ងៃទី១៨ ខែសីហា ម្សិលមុិញ ។ នៅក្នុងសមរភូមិដែលថៃឈ្លានពានកម្ពុជា ... Read More »

ដូណាល់ត្រាំបង្កើតប្រវត្តិសាស្រ្តថ្មីអញ្ជើញមេដឹកនាំធំៗ៧រូបអង្គុយស្តាប់ដំណោះស្រាយសង្រ្គាមរុស្ស៊ី-អ៊ុយក្រែន

សហរដ្ឋអាម៉េរិក ៖ ប្រធានសន្តិភាពដូណាល់ត្រាំនៅល្ងាចថ្ងៃទី ១៨ សីហា ក្នុងសេតវិមានបានបង្កើតជាប្រវត្តិសាស្រ្តរបស់សហរដ្ឋអាម៉េរិកជាថ្មីម្តងទៀតក្នុងការកោះហៅអញ្ជើញមេដឹកនាំធំៗជាច្រើននៅលើសកលលោកមកស្តាប់ នឹងជជែកគ្នាស្វែងរកដំណោះស្រាយបញ្ចប់ជម្លោះរុស្ស៊ី-អ៊ុយក្រែន។ ក្នុងការទទួលភ្ញៀវយ៉ាងកក់ក្តៅលោកប្រធានសន្តិភាពត្រាំបានកោះអញ្ជើញរួមមានប្រមុខមេដឹកនាំបារាំងលោក Emmanuel Macron, ប្រធានាធិបតីហ្វាំងឡង់ Alexander Stubb , នាយករដ្ឋមន្រ្តីប្រទេសអ៊ីតាលីលោកស្រី ... Read More »

🚨 BREAKING ៖ ទីប្រឹក្សា Trump លោក Michael B Alfaro ដើម្បីទទួលបានការស្វាគមន៍របស់ Hero បន្ទាប់ពីលាតត្រដាងការឈ្លានពានរបស់ថៃ 🚨

សហរដ្ឋអាម៉េរិក ៖ សហគមន៍ខ្មែរ-អាមេរិកាំងចំនួនពីរនៅរដ្ឋ North Carolina និង South Carolina កំពុងរៀបចំទទួលស្វាគមន៍ផ្ទះលោក Michael B. Alfaro ក្នុងនាមវីរៈបុរសនៅអាកាសយានដ្ឋាន Columbia បន្ទាប់ពីបេសកកម្មដ៏ក្លាហានរបស់គាត់នៅក្នុងប្រទេសកម្ពុជា។ ... Read More »

មិនធម្មតា​មែន.! រថយន្តមួយគ្រឿងកំពុងដាក់លេខថយក្រោយជាន់ហ្គែរមួយទំហឹង ទៅបុករថយន្តចតចោល បាស់គូទឡើងលើមេឃ

ភ្នំពេញ ៖ បុរសម្នាក់បានបើករថយន្ត LEXUS RX350 ជាន់ថយក្រោយមួយទំហឹង ជ្រុលទៅបុករថយន្ត១គ្រឿងទៀត បណ្តាលឲ្យខូចខាត និងបង្កការភ្ញាក់ផ្អេីលដល់អ្នកដំណេីរកាលពីវេលាម៉ោង៨និង១០នាទីព្រឹក ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥ ស្ថិតនៅផ្លូវលេខ៥៣ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ ... Read More »

រថយន្ត​Alphat បុក​រថយន្ត​ព្រុសពី​ក្រោយរួចជ្រុលទៅ​បុក​និង​ថ្ម​ពុះ​ចែក​ទ្រូង​ផ្លូវ​រង​ការ​ខូចខាត​

ភ្នំពេញ​៖រថយន្ត​toyota Alphat មួយ​គ្រឿង​បេីកលឿនមិនប្រយ័ត្នក៏ជ្រុលទៅបុក​និង​រថយន្ត​toyota prus ពីក្រោយ​ រងការ​ខូចខាត​ ហើយ​រថយន្ត​alphat ក៏ជ្រុល​ទៅ​បុក​និង​ថ្ម​ពុះ​ចែក​ទ្រូង​ផ្លូវ​រង​ការ​ខូចខាត​បន្ថែម​ទៀត​  ។ ​ ហេតុការណ៍​នេះ​បាន​កើត​ឡើង​នៅ​វេលា​ម៉ោង​៩និង​៣០នាទី​យប់​ ថ្ងៃ​ទី​១៨ខែ​សីហា​ឆ្នាំ​២០២៥​ក្នុង​ទីក្រុង​កោះ​ពេជ្រ​ជិត​ស្ពាន​ឥន្ទធនូ​ ផ្លូវ​កោះពេជ្រ​ សង្កាត់​ទន្លេ​បាសាក់​ ខណ្ឌ​ចំការមន​ ... Read More »

កម្មវិធី“ស្លាបសន្តិភាព” ការសម្ដែងសិល្បៈសន្តិភាពកម្ពុជា-ចិន ត្រូវបានប្រារព្ធធ្វើឡើងយ៉ាងជោគជ័យនារាជធានីភ្នំពេញ

ភ្នំពេញ៖  នៅរាត្រីថ្ងៃទី ១៨ ខែសីហា កម្មវិធី “ស្លាបសន្តិភាព”  ការសម្ដែងសិល្បៈសន្តិភាពកម្ពុជា-ចិន  ដែលសហការរៀបចំឡើងដោយ មជ្ឈមណ្ឌលកម្មវិធីភាសាតំបន់អាស៊ីនិងអាហ្វ្រិក នៃអគ្គស្ថានីយវិទ្យុ និង ទូរទស្សន៍មជ្ឈិមចិន (CMG) និង សមាគមមិត្តភាពកម្ពុជា-ចិន ... Read More »

Press Briefing -Update on the implementation of the immediate and unconditional ceasefire agreement between Cambodia and Thailand 7:00 AM, August 19, 2025

   Keynote Address by H.E. LTG. Maly Socheata, the Ministry of National Defense Spokesperson:  Good ... Read More »

ក្មេងស្រីម្នាក់ជិះម៉ូតូលឿនពេលកំពុងធ្លាក់ភ្លៀង ធ្លាក់ផ្លូវបុកផ្លាកសញ្ញាបោកក្បាលស្លាប់

  ខេត្តកំពង់ស្ពឺ ៖ ក្មេង​ស្រី​ម្នាក់​អាយុ​១៥​ឆ្នាំបាន​បោក​កក្បាលស្លាប់​នៅ​កន្លែង​កើតហេតុ ខណៈ​ជិះ​ម៉ូតូ​លឿន​ពេល​កំពុង​ធ្លាក់​ភ្លៀង ហើយ​ជ្រុល​ទៅ​បុក​ផ្លា​ក​សញ្ញា​ចរាចរណ៍​អម​ផ្លូវជាតិ​លេខ​៤​ពេញ​ទំហឹង ។ ហេតុការណ៍​ក្មេង​ស្រី​ជិះ​ម៉ូតូ​ហើយ​បុក​ផ្លា​ក​សញ្ញា​បោក​ក្បាល​ស្លាប់​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​៥​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​១៧ ខែសីហា ឆ្នាំ​២០២៥​ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៤ ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ​៨៦-៨៧ ស្ថិត​ក្នុងភូមិ​ទី​១ ឃុំ​ត្រែង​ត្រ​យឹ​ង ... Read More »

ឃាត់ខ្លួនជនសង្ស័យ០៣នាក់ ពាក់ព័ន្ធករណីហិង្សា នៅភោជនីយដ្ឋានមួយកន្លែង នៅសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក

  ភ្នំពេញ÷នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥ វេលាម៉ោងប្រហែល ០២និង៣០នាទី រំលងអាធ្រាត្រ កម្លាំងផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានឃាត់ខ្លួនជនសង្ស័យ០៣នាក់ ពាក់ព័ន្ធករណីហិង្សាដោយចេតនាមានស្ថានម្ងន់ទោស ប្រព្រឹត្តល្មើសនៅចំណុចភោជនីយដ្ឋាន  MEET YOU THERE ... Read More »

អ្នកនាំពាក្យក្រសួងការពារជាតិ​៖​ គិតរហូតមកដល់ពេលនេះកងទ័ពថៃ ដែលចាប់កងកម្លាំងកម្ពុជាដោយខុសច្បាប់ មានរយៈពេល២១ថ្ងៃហើយ តែប្រទេសមួយនេះ នៅតែមិនទាន់ព្រមប្រគល់មកឱ្យកម្ពុជាវិញ ស្របតាមច្បាប់អន្តរជាតិនៅឡើយទេ

  ភ្នំពេញ​៖​ លោកស្រី​ឧត្តមសេនីយ៍ឯក​ ម៉ាលី​ សុជាតា​ អនុរដ្ឋលេខាធិការ​ និងជាអ្នកនាំពាក្យក្រសួង​ការពារ​ជាតិ​កម្ពុជា​ បានថ្លែងថា​ សភាពការណ៍តាមព្រំដែនកម្ពុជានិងថៃមានសភាពស្ងប់ស្ងាត់ និងគិតរហូតមកដល់ពេលនេះកងទ័ពថៃដែលបានចាប់កងកម្លាំងកម្ពុជាដោយខុសច្បាប់ មានរយៈពេលជាង២០ថ្ងៃហើយ តែប្រទេសមួយនេះនៅតែមិនទាន់ព្រមប្រគល់មកឱ្យកម្ពុជាវិញស្របតាមច្បាប់អន្តរជាតិនៅឡើយទេ ។ លោកស្រី​ឧត្តមសេនីយ៍ឯក ម៉ាលី ... Read More »

ក្រសួងការងារ ជំរុញ​ឱ្យ​និស្សិត​ជ័យលាភី​អាហារូបករណ៍​ប្រទេសបារាំង កាណាដា ជប៉ុន ចិន និងកូរ៉េ ចាប់​យក​ឱកាស​ក្នុង​ការ​ពង្រឹង​ទំនាក់ទំនង​ដើម្បី​កសាង​កេរ្តិ៍ឈ្មោះ​កម្ពុជាលើឆាកអន្តរជាតិ

  ភ្នំពេញ៖ លោកស្រី​ សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការ តំណាងលោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បាន​អនុញ្ញាត​ឱ្យ​ក្រុម​និស្សិត​ជ័យ​លាភីអាហារូបករណ៍​ប្រទេសបារាំង កាណាដា ជប៉ុន ចិន ... Read More »

ប្តីប្រពន្ធពីរនាក់ត្រូវជនសង្ស័យមួយក្រុមកាប់ប្លន់យកម៉ូតូមួយគ្រឿងបានសម្រេច នៅសង្កាត់ក្រាំងពង្រ

ភ្នំពេញ: ជនសង្ស័យមួយក្រុមជិះម៉ូតូ២ គ្រឿងបានធ្វើកម្មភាពយកដាវកាប់ទៅលើប្ដីប្រព័ន្ធពីរនាក់ ខណៈកំពុងមកទិញមីឆា ហើយប្លន់យកម៉ូតូ ឌ្រីមសង់មួយគ្រឿងបានសម្រេច រួចជិះខ្លួនបាត់ស្រមោល កាលពីវេលាម៉ោង ១០ និង ៥០ នាទីយប់ ថ្ងៃទី ១៨ ខែសីហាឆ្នាំ ... Read More »

មីយ៉ាន់ម៉ាទម្លាក់គ្រាប់បែកក្បែរ«ព្រំដែនថៃ»បណ្តាលឲ្យមនុស្ស២៤នាក់ត្រូវបានសម្លាប់

  អន្តរជាតិ​៖ មនុស្ស​យ៉ាងហោចណាស់​ ចំនួន​ ២៤នាក់​ ត្រូវបានសម្លាប់បន្ទាប់ពីយោធាមីយ៉ាន់បានទម្លាក់គ្រាប់បែកទម្ងន់ដល់ទៅ ៥០០ផោន (២២៧គីឡូក្រាម) ក្នុងសហគមន៍មួយក្នុងរដ្ឋ Karenni នៃប្រទេសមីយ៉ាន់ម៉ាដែលនៅជាប់ជាមួយនឹងព្រំដែនថៃ។ នេះបើតាមការបញ្ជាក់របស់កងទ័ព Karenni រៀបរាប់លម្អិតពីហេតុការណ៍មីយ៉ាន់ម៉ាបានទម្លាក់គ្រាប់បែកចំនួនពីរដាច់ដោយឡែកពីគ្នាលើសហគមន៍ជនស៊ីវិលកាលពីថ្ងៃទី ១៧ ... Read More »

លោក ឃួង ស្រេង ស្នើឱ្យសមត្ថកិច្ចបន្តលុបបំបាត់ក្មេងទំនើងនៅមូលដ្ឋានខ្លួន ដើម្បីជំនឿទុកចិត្តពីភ្ញៀវជាតិ អន្តរជាតិ មកទេសចរណ៍ កាន់តែច្រើនឡើងថែមទៀត

ភ្នំពេញ៖  ឯកឧត្ដម ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈ កម្មាធិការគណបក្សរាជធានីភ្នំពេញ បានស្នើឱ្យអាជ្ញាធរនិងកងកម្លាំងចំណុះឱ្យគណៈបញ្ជាការ ឯកភាពខណ្ឌ បន្តរក្សាសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋឱ្យកាន់តែល្អថែមទៀត ជាមួយនិងការលុបបំបាត់ក្មេងទំនើងនៅក្នុងមូលដ្ឋាន ដើម្បីជាជំនឿទុកចិត្ត ដល់ភ្ញៀវជាតិ អន្តរជាតិ ... Read More »