ព័ត៌មានទាន់ហេតុការណ៍៖
'

ព្រះមហាក្សត្រម៉ាឡេស៊ី ចំណាយប្រាក់លើសតម្លៃទីផ្សារ ដើម្បីទិញភាគហ៊ុនក្នុងក្រុមហ៊ុនរ៉ែចុះបញ្ជីនៅសិង្ហបុរី ដែលកំពុងពង្រីកអាជីវកម្មរ៉ែកម្រនៅម៉ាឡេស៊ី

ព្រះមហាក្សត្រម៉ាឡេស៊ីបានទិញភាគហ៊ុនចំនួន ២,២៥% ក្នុងក្រុមហ៊ុន Southern Alliance Mining ដែលចុះបញ្ជីនៅផ្សារហ៊ុនសិង្ហបុរី ក្នុងទំហំទឹកប្រាក់ ៦,១ លានដុល្លារសិង្ហបុរី (ប្រហែល ៤,៧៦ លានដុល្លារអាមេរិក) ដោយចំណាយក្នុងតម្លៃខ្ពស់ជាងតម្លៃទីផ្សារ តាមរយៈប្រតិបត្តិការទិញលក់ក្រៅផ្សារហ៊ុនជាមួយនាយកគ្រប់គ្រងរបស់ក្រុមហ៊ុន។ ... Read More »

បុរសម្នាក់ត្រូវនគរបាលឃាត់ខ្លួនក្រោយពីកាប់បុរសម្នាក់ទៀតរងរបួសធ្ងន់ដោយសង្ស័យលួចស្រឡាញ់ប្រពន្ធខ្លួន

  ខេត្តបន្ទាយមានជ័យៈបុរសម្នាក់រងរបួសធ្ងន់បញ្ជូនទៅមន្ទីរពេទ្យដោយបុរសម្នាក់ទៀតកាប់ប្រហារសង្ស័យថាលួចស្រឡាញ់ប្រពន្ធខ្លួន ខណៈជនរងគ្រោះកំពុងដេកនៅលើអង្រឹងក្រោមផ្ទះអ្នកជិតខាងកាលពីរថ្ងៃទី១៣​ ខែតុលា​ ឆ្នាំ២០២៦​  វេលាម៉ោង១៥​  ភូមិខ្ញែរ​ ឃុំបុស្បូវ​  ស្រុកព្រះនេត្រព្រះ​ ។នគរបាលស្រុកព្រះនេតព្រះបានឲ្យដឹងថាៈជនរងគ្រោះឈ្មោះវីត​  រ៉ាវៀន​ ហៅវីន​  ភេទប្រុស​ អាយុ២២ឆ្នាំ​ ជនជាតិខ្មែរ​  ... Read More »

ហ្វូងដំរីព្រៃ ជាន់កូនស្លាប់ ម្តាយរងរបួសធ្ងន់ ពេលបោះតង់ដេករកត្រី

  ខេត្តព្រះវិហារ៖ ក្មេងប្រុសអាយុ១១ឆ្នាំ បានស្លាប់ក្រោយពេលដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ ចំណែកស្ត្រីជាម្តាយបានរងរបួសធ្ងន់ធ្ងរ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ខណៈដែលពួកគេដេកក្នុងតង់ពេលដែលទៅរកត្រី ហើយត្រូវបានហ្វូងដំរីព្រៃ វាយប្រហារនិងជាន់មនុស្សទាំងយប់តែម្តង។ សមត្ថកិច្ចខេត្តព្រះវិហារ បានឱ្យដឹងថា កាលពីវេលាម៉ោង៥និង៥០នាទីព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ ២០២៦ ... Read More »

កម្លាំងនគរបាលខណ្ឌដូនពេញ បង្ក្រាបករណីសង្ស័យពាក់ព័ន្ធគ្រឿងញៀនម្នាក់ ក្រោយមានការផ្សព្វផ្សាយព័ត៌មានលើបណ្ដាញសង្គម

  (ភ្នំពេញ)៖ ក្រោមការដឹកនាំបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងនគរបាលខណ្ឌដូនពេញ បានបើកការស្រាវជ្រាវ និងឈានដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីសង្ស័យចែកចាយគ្រឿងញៀននៅតំបន់ក្រោយផ្សារទំនើបសូរិយា បន្ទាប់ពីមានការផ្សព្វផ្សាយព័ត៌មានតាមបណ្ដាញសង្គម Facebook។ យោងតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលខណ្ឌដូនពេញ ... Read More »

សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ បើគ្រាន់តែបញ្ជាក់លើដីប៉ុន្មានគីឡូម៉ែត្រ លោក អ៊ុ សំអាន មិនហ៊ានផង តើរំពឹងអ្វីលើរឿងព្រំដែនទាំងមូលដែលធ្លាប់លើក?

ភ្នំពេញ ៖ នៅល្ងាចថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាតាមរយៈបណ្ដាញសង្គម បានផ្ញើសារជាថ្មីម្តហទៀត ជុំវិញការអញ្ជើញលោក អ៊ុ សំអាន និងក្រុមការងារជាលើកទីបី ដើម្បីនាំយកនូវឯកសារនិងភស្តុតាងទាំងឡាយដែលលោកមានពាក់ព័ន្ធនឹងព្រំដែនកម្ពុជា-ថៃ ... Read More »

បងប្អូនជនរួមជាតិសូមប្រយ័ត្នឲ្យបានខ្ពស់ ខណៈទឹកជំនន់កំពុងជន់លិច! ជាក់ស្តែងឪពុកនិងកូនបានលង់ទឹកស្លាប់យ៉ាងសង្វេគ

   ខេត្តពោធិ៍សាត់ ៖ ពិតជារន្ធត់ណាស់ឪពុកនិងកូនប្រុស បានលង់ទឹកស្លាប់យ៉ាងអាណោចអាធ័ម ដោយសារតែសំណាញ់បង់យកត្រី នៅគ្រាដែលទឹកជំនន់ជន់លិច និងហូរខ្លាំងនៅតំបន់មួយចំនូន ។  ហេតុការណ៍ឪពុកនិងកូនប្រុសលង់ស្លាប់ខាងលើ បានកើតឡើងនារសៀលម្សិលមិញ ថ្ងៃពុធ ២កើត ខែអស្សុជ អដ្ឋស័ក ... Read More »

នគរបាលខេត្តសៀមរាបពិនិត្យពិច័យយ៉ាងល្អិតល្អន់ករណីគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យបុរសជនជាតិឥណ្ឌាម្នាក់ស្លាប់

  ខេត្តសៀមរាប÷‎លោកស្នងការនគរបាលខេត្តសៀមរាប ដឹកនាំក្រុមការងារ ចុះពិនិត្យមើលទីតាំងកើតហេតុ ករណីគ្រោះថ្នាក់ចរាចរណ៍ ដោយផ្ទាល់ នៅចំណុចលើផ្លូវបេតុងខាងក្រោយ ភូមិវប្បធម៌ចាស់ ដែលបណ្តាលឱ្យជនជាតិឥណ្ឌាម្នាក់បាត់បង់ជីវិត។ ‎ ‎នៅរសៀលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦នេះ លោកឧត្តមសេនីយ៍ទោ ហួត ... Read More »

បង្ក្រាបបទល្មើសគ្រឿងញៀននៅខុនដូរ Sky Tree ក្នុងខណ្ឌឬស្សីកែវ ឃាត់ខ្លួនជនសង្ស័យ៥នាក់ ដកហូតថ្នាំញៀន និងសម្ភារៈមួយចំនួន

  ភ្នំពេញ៖ នៅរសៀលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦នេះ កម្លាំងនគរបាលការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងនគរបាលខណ្ឌឬស្សីកែវ បានចុះបង្ក្រាបបទល្មើសគ្រឿងញៀន នៅអគារខុនដូរ Sky Tree ភូមិបាក់ទូក សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ ... Read More »

សាក Power Bank ទុកចោល បណ្តាលឱ្យអគ្គិភ័យឆាបឆេះផ្ទះមួយកន្លែងនៅខណ្ឌពោធិ៍សែនជ័យ

  ភ្នំពេញ៖ ផ្ទះប្រជាពលរដ្ឋមួយកន្លែងនៅសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានរងការឆាបឆេះយ៉ាងសន្ធោសន្ធៅ បន្ទាប់ពីមានការរាយការណ៍ថា Power Bank ត្រូវបានយកទៅសាកភ្ជាប់នឹងព្រីភ្លើង ហើយទុកចោល បង្កឱ្យមានអគ្គិភ័យកើតឡើង និងធ្វើឱ្យប្រជាពលរដ្ឋភ័យស្លន់ស្លោ រហូតដល់សមត្ថកិច្ចជំនាញចេញរថយន្តពន្លត់អគ្គិភ័យទៅអន្តរាគមន៍។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ... Read More »

ប្រជាពលរដ្ឋជាង១១ម៉ឺននាក់ ទទួលបានអត្ថប្រយោជន៍ពីសេវាដឹកជញ្ជូនឥតគិតថ្លៃក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ដោយជួយសន្សំថវិកាជិត២,៣លានដុល្លារ

ភ្នំពេញ៖ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរឆ្នាំ២០២៦នេះមានបងប្អូនប្រជាពលរដ្ឋមកទទួលសេវាដឹកជញ្ជូនរថយន្តក្រុងសាធារណៈរបស់រដ្ឋបាលរាជធានីភ្នំពេញទៅលេងស្រុកកំណើតដោយឥតគិតថ្លៃក្នុងរយៈ ពេល៥ថ្ងៃ (ចាប់ពីថ្ងៃទី៩ ដល់១៣ តុលា) នេះមានចំនួនសុរប៖ ១១៣.៧០៦នាក់ (បើប្រៀបធៀបបុណ្យភ្ជុំបិណ្ឌ ឆ្នាំ២០២៥ និងបុណ្យភ្ជុំបិណ្ឌ ឆ្នាំ២០២៦ នេះ មានអ្នកដំណើរកើនឡើងចំនួន ២១.១៨៥នាក់ ... Read More »

បង្ក្រាបករណីលួចកាត់ខ្សែភ្លើងនៅភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យ ៣នាក់

ខេត្តព្រះសីហនុ៖ អនុវត្តតាមបទបញ្ជាដឹកនាំរបស់ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ ព្រមទាំងមានការសម្រប សម្រួលនីតិវិធីពីលោក ទី មុនិន្ទ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានស្រាវជ្រាវ និងកំណត់មុខសញ្ញាជនសង្ស័យចំនួន ... Read More »

ខេត្តស្ទឹងត្រែង ទាក់ទាញភ្ញៀវទេសចរជិត២ម៉ឺននាក់ ក្នុងពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ

ខេត្តស្ទឹងត្រែង៖ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៦ ខេត្តស្ទឹងត្រែង ទទួលបានភ្ញៀវទេសចរជាតិ អន្តរជាតិ និងប្រជាពលរដ្ឋ ១៩,៧៥៧នាក់ ដែលបានអញ្ជើញមកទស្សនាកម្សាន្ត តាមរមណីយដ្ឋានធម្មជាតិ តំបន់ទេសចរណ៍នានា និងបំពេញកិច្ចសាសនាក្នុងបណ្តាវត្តអារាមទូទាំងខេត្ត។ ... Read More »

ទេសរដ្ឋមន្ត្រី ឆៃ ស៊ីណារិទ្ធ៖ អាជ្ញាធរកម្ពុជាកំពុងស៊ើបអង្កេតលើលោក Deng Pibing ខណៈតំបន់អភិវឌ្ឍន៍ Long Bay ត្រូវបានបង្ក្រាប

ភ្នំពេញ៖ លោកឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) បានប្រកាសឆ្លើយតបការចុះផ្សាយរបស់សារព័ត៌មានអន្តរជាតិ Al Jazeeraថា អាជ្ញាធរកម្ពុជាកំពុងស៊ើបអង្កេតលើលោក Deng Pibing ខណៈតំបន់អភិវឌ្ឍន៍ Long Bay ... Read More »

ប្រធានាធិបតី Trump ការពារកិច្ចព្រមព្រៀងប្រេងម៉ាស៊ូតជាមួយរុស្ស៊ី ចំពេលមានការរិះគន់ពីសភា

ចំពេលមានការរិះគន់ពីសមាជិកសភាមកពីគណបក្សទាំងពីរថា ការសម្រេចចិត្តនេះអាចរំលោភលើច្បាប់របស់សហរដ្ឋអាមេរិកដែលហាមឃាត់ការនាំចូលថាមពលពីរុស្ស៊ី។ នៅក្នុងការបង្ហោះមួយនៅលើ Truth Social ប្រធានាធិបតី Donald Trump បាននិយាយថា លោកកំពុងធ្វើសកម្មភាពដើម្បីបន្ថយតម្លៃប្រេងឥន្ធនៈខ្ពស់ ដែលជាបញ្ហាមួយដែលអាចប៉ះពាល់ដល់ឱកាសរបស់គណបក្សសាធារណរដ្ឋក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិនៅថ្ងៃទី 3 ខែវិច្ឆិកា។ លោកបានសរសេរថា លោកបាន ... Read More »

លោក Trump និយាយថា លោកមិនជឿ«សូម្បីតែបន្តិច» ថា ចិននិងរុស្ស៊ី កំពុងជួយអុីរ៉ង់ 

សារព័ត៌មាន Reuters នាថ្ងៃអង្គារ ទី១៣ ខែតុលា ឆ្នាំ២០២៦ បានផ្សាយថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានថ្លែងថា លោកមិនជឿទេថាចិននិងរុស្ស៉ីកំពុងជួយដល់អ៉ីរ៉ង់ ដោយបន្ថែមថា មូស្គូនិងប៉េកាំងនឹងត្រូវខាតបង់ធ្ងន់ធ្ងរ ... Read More »

សហរដ្ឋអាមេរិកនិយាយថា ការបាញ់មីស៊ីលរបស់កូរ៉េខាងជើង មិនមែនជាការគំរាមកំហែងភ្លាមៗនោះទេ

អន្តរជាតិ៖ ទីភ្នាក់ងារសារព័ត៌មាន Reuters បានផ្សាយថាប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA នៅថ្ងៃអង្គារ ទី១៣ ខែតុលា ឆ្នាំ២០២៦ បានឱ្យដឹងថាកូរ៉េខាងជើងបានបាញ់សាកល្បង មីស៊ីលបាលិស្ទីគតាក់ទិកមួយគ្រាប់ កាលពីថ្ងៃចន្ទម្សិលមិញ ហើយថាការធ្វើតេស្តនេះបានបញ្ជាក់ពីភាពជោគជ័យនៃការធ្វើបច្ចុប្បន្នភាពបច្ចេកទេសលើផ្នែកស្នូលដ៏សំខាន់មួយនៃមីស៊ីល តែមិនបានបញ្ជាក់ថាជាអ្វីនោះទេ។ ការប្រកាសរបស់កូរ៉េខាងជើង ... Read More »

រថយន្តដឹកជញ្ជូនឈើរបស់មេឈ្មួញឈ្មោះ ផៃ ទី ត្រូវសមត្ថកិច្ចស្ទាក់បង្ក្រាបបានហើយ

ខេត្តរតនគិរី៖ រថយន្តរបស់ឈ្មោះផៃ ទីដែលតែងតែលួចដឹកជញ្ជូនឈើដោយខុសច្បាប់ចេញពីតំបន់គ្រប់គ្រងដោយបរិស្ថានឆ្ពោះទៅប្រទេសវៀតណាមតាមច្រករបៀងក្នុងស្រុកអូរយា៉ដាវខេត្តរតនគិរីត្រូវសមត្ថកិច្ចស្ទាក់បង្ក្រាបបានហើយៗប្រគល់ឱ្យខាងរដ្ឋបាលព្រៃឈើចាត់ការបន្តតាមច្បាប់ព្រៃឈើ។ ការបង្ក្រាបរថយន្តដឹកឈើខុសច្បាប់នោះសមត្ថកិច្ចបានធ្វើឡើងនៅវេលាម៉ោង១០យប់ថ្ងៃទី១២ ខែតុលាឆ្នាំ២០២៦នៅចំណុចភូមិសាម៉ុល ឃុំសើង ស្រុកបរកែវ ខេត្តរតនគិរី។ ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា ឈើដែលមេឈ្មួញឈ្មោះ ផៃ  ទី ធ្វើការដឹកជញ្ជូនតាមរថយន្តដោយខុសច្បាប់នោះគឺចេញពីដែនជម្រកសត្វព្រៃលំផាត់ដែលគ្រប់គ្រងដោយបរិស្ថាន ស្ថិតក្នុងភូមិកែងសាន ឃុំសមុទ្រសេដា ... Read More »

ឃាត់ខ្លួនជនសង្ស័យ០៥នាក់ពីបទលួចមានស្ថានទម្ងន់ទោសដោយសារការគាស់ទម្លុះទម្លាយ, កាន់កាប់អាវុធដោយគ្មានការអនុញ្ញាត និងរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន 

ភ្នំពេញ៖ នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោងប្រហែល១០:០០នាទីព្រឹក កម្លាំងផ្នែកជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌទួលគោកបានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ០៥នាក់ ពីបទ ៖ លួចមានស្ថានទម្ងន់ទោសដោយសារការគាស់ទម្លុះទម្លាយ, កាន់កាប់អាវុធដោយគ្មានការអនុញ្ញាត និងរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន (ឆ្កឹះសោផ្ទះចូលលួចយកម៉ូតូចំនួន០៤គ្រឿង) ដោយស្រាវជ្រាវឃាត់ខ្លួននៅចំណុចក្នុងអគារទុកចោលគ្មានលេខ ផ្លូវលេខ១៩៨៤ ភូមិភ្នំពេញថ្មី ... Read More »

៤ចំណុចសម្រាប់ការការពារខ្លួនដើម្បីកុំឱ្យចាញ់បោកគេពេលទិញទំនិញតាមអនឡាញ

ភ្នំពេញ៖ បច្ចុប្បន្ន ស្របពេលដែលជីវភាពរបស់ប្រជាពលរដ្ឋកម្ពុជាកាន់តែមានភាពធូរធារ និងមានការរីកចម្រើនខាងផ្នែកបច្ចេកវិទ្យា ការបញ្ជាទិញទំនិញតាមប្រព័ន្ធអនឡាញទាំងក្នុង និងក្រៅប្រទេស បានក្លាយជាជម្រើសដ៏ពេញនិយម និងងាយស្រួល។ ប៉ុន្តែ ទន្ទឹមនឹងភាពងាយស្រួលនេះ ក្រុមឧក្រិដ្ឋជនបច្ចេកវិទ្យាក៏បានឆ្លៀតឱកាសបង្កើតទំព័រហ្វេសប៊ុក (Page) ឬគណនីក្លែងក្លាយជាច្រើន ដើម្បីឆបោកប្រាក់ពីអ្នកទិញ។ ល្បិចកលដែលជនឆបោកនិយមប្រើប្រាស់៖ ... Read More »

IMF៖ ការវិនិយោគលើ AI ជួយទ្រទ្រង់កំណើនសេដ្ឋកិច្ចពិភពលោក ប៉ុន្តែសង្គ្រាម និងបំណុលកំពុងគំរាមកំហែងទស្សនវិស័យសេដ្ឋកិច្ច

មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានឱ្យដឹងកាលពីថ្ងៃអង្គារថា សេដ្ឋកិច្ចពិភពលោកនៅតែអាចសម្រេចបានកំណើនផលិតផលក្នុងស្រុកសរុបពិតប្រាកដ (Real GDP) លើសពី ៣% ក្នុងឆ្នាំនេះ ដោយសារការវិនិយោគដ៏ខ្លាំងក្លាលើបញ្ញាសិប្បនិម្មិត (AI) ជួយទប់ទល់នឹងផលប៉ះពាល់ពីវិបត្តិថាមពលដែលបង្កឡើងដោយសង្គ្រាមនៅមជ្ឈិមបូព៌ា។ ទោះជាយ៉ាងណា ហានិភ័យដែលអាចធ្វើឱ្យកំណើនសេដ្ឋកិច្ចធ្លាក់ចុះកំពុងកើនឡើង ខណៈប្រទេសកាន់តែច្រើនត្រូវបានទុកឱ្យនៅពីក្រោយ ... Read More »

Nokia ព្រមព្រៀងលក់អាជីវកម្មបណ្តាញឥតខ្សែសម្រាប់សហគ្រាសទៅឱ្យក្រុមហ៊ុន Aurelius

ក្រុមហ៊ុនបច្ចេកវិទ្យាហ្វាំងឡង់ Nokia បានប្រកាសកាលពីថ្ងៃអង្គារថា ខ្លួនបានឈានដល់កិច្ចព្រមព្រៀងលក់អាជីវកម្ម Enterprise Campus Edge (ECE) ទៅឱ្យក្រុមហ៊ុនវិនិយោគឯកជន Aurelius ខណៈក្រុមហ៊ុនកំពុងបន្តរៀបចំរចនាសម្ព័ន្ធអាជីវកម្ម ដើម្បីផ្តោតលើវិស័យដែលមានសក្តានុពលបង្កើតតម្លៃរយៈពេលវែង។ យោងតាមសេចក្តីថ្លែងការណ៍របស់ Nokia ប្រតិបត្តិការនេះត្រូវបានរំពឹងថានឹងបញ្ចប់នៅឆមាសទី១ ... Read More »

រយៈពេល១៥ថ្ងៃ នៃពិធីបុណ្យកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌ គ្រោះថ្នាក់អគ្គិភ័យកើតឡើងចំនួន១៩លើក

ភ្នំពេញ ៖ រយៈពេល១៥ថ្ងៃ នៃពិធីបុណ្យកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌ ក្នុងឆ្នាំ២០២៦ គ្រោះថ្នាក់អគ្គិភ័យកើតឡើងចំនួន១៩/២៩លើក បើប្រៀបធៀបទៅនឹងឆ្នាំ២០២៥ ថយចុះចំនួន ១០លើក) នេះបើតាមការបញ្ជាក់ឲ្យដឹងពី ឯកឧត្តម ឧត្តមសេនីយ៍ឯក នេត វន្ថា ... Read More »

នគរបាលស្រុកបាទី ធ្វើការឃាត់ខ្លួនជនសង្ស័យ២ នាក់ ករណីលួចម៉ូតូ១គ្រឿង នៅឃុំតាំងដូង

ខេត្តតាកែវ៖ កាលពីចុងសប្តាហ៍កន្លងទៅនេះនៃខែតុលា ឆ្នាំ ២០២៦ នៅវេលាទាបភ្លឺ មានករណីអំពើលួចម៉ូតូ កើត ឡើងនៅចំណុចភូមិព្រៃក្រាយ ឃុំតាំងដូង ស្រុកបាទី ខេត្តតាកែវ ដែលបង្កឡើងដោយជនសង្ស័យឈ្មោះ ងាល សំរ៉ុង (ហៅខ្មៅ) ... Read More »

នគរបាលស្រុកពញាឮ សូមអំពាវនាវដល់សាធារណៈជន និងអ្នកនិយមប្រេីប្រាស់បណ្ដាញសង្គម បញ្ឈប់ការចែកចាយវីដេអូបន្ត ដែលនាំឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់ស្រ្តី

ភ្នំពេញ ៖ នគរបាលស្រុកពញាឮ សូមអំពាវនាវដល់សាធារណៈជន និងអ្នកនិយមប្រេីប្រាស់បណ្ដាញសង្គម បញ្ឈប់ការចែកចាយវីដេអូបន្ត ដែលនាំឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់ស្រ្តី ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន! ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃអធិការដ្ឋាននគរបាលស្រុកពញាឮ មានកិត្តិយសសូមជម្រាបជូនសាធារណជន មេត្តាជ្រាបពាក់ព័ន្ធការផ្សព្វផ្សាយវីដេអូ ... Read More »

🔥អគ្គិភ័យលេបត្របាក់ផ្ទះឈើ ២ខ្នង អស់គ្មានសល់ នៅក្រុងបាត់ដំបង ចំថ្ងៃភ្ជុំបិណ្ឌធំ

ខេត្តបាត់ដំបង ៖ លំនៅ​ឋាន​ចំនួន​០២​ខ្នង ត្រូវ​បាន​ព្រះ​អគ្គិភ័យលេប​យក​អស់​គ្មាន​សល់ កាលពី​វេលា​មោ់ង​០០​និង​៤០​នាទី​រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី​១១ ខែតុលា​នេះ នៅ​ភូមិ​ដាំ​ស្ពៃ សង្កាត់​ស្លា​កែ​ត ក្រុង​បាត់ដំបង ដែល​គេ​មិន​ទាន់​ដឹង​ពី​មូលហេតុ​ច្បាស់លាស់​នៅឡើយ ។ លំនៅ​ឋាន​ទាំង​០២​ខ្នង​នោះ មួយ​ខ្នង​មាន​ទំហំ ៥​ម៉ែត្រគុណ៧​ម៉ែត្រ ... Read More »

អាកាសយានដ្ឋាន Incheon របស់កូរ៉េខាងត្បូង រំពឹងកំណើនកៅអីជើងហោះហើរអន្តរជាតិខ្លាំងបំផុតក្នុងខែតុលា

អាកាសយានដ្ឋានអន្តរជាតិ Incheon របស់កូរ៉េខាងត្បូង បានកត់ត្រាកំណើនខ្លាំងបំផុតក្នុងចំណោមអាកាសយានដ្ឋានអន្តរជាតិកំពូលទាំង ១០ លើពិភពលោក ទាក់ទងនឹងចំនួនកៅអីជើងហោះហើរដែលបានកំណត់ពេលសម្រាប់ខែតុលា។ នេះបើយោងតាមក្រុមហ៊ុនអាកាសចរណ៍អង់គ្លេស OAG។ អាកាសយានដ្ឋានសំខាន់ដែលបម្រើទីក្រុងសេអ៊ូលមួយនេះ មានកៅអីជើងហោះហើរចំនួន ៣,៩៤ លានកៅអីក្នុងខែតុលា កើនឡើង ៦% ... Read More »

ប្រាក់អឺរ៉ូធ្លាក់ចុះ ហើយត្រៀមធ្លាក់ជាប់គ្នា ៥ សប្តាហ៍ ដោយសារតម្លៃប្រេងកើនឡើង

ប្រាក់អឺរ៉ូកំពុងស្ថិតក្នុងស្ថានភាពត្រៀមធ្លាក់ចុះជាប់គ្នារយៈពេល ៥ សប្តាហ៍ នៅថ្ងៃសុក្រ បន្ទាប់ពីការកើនឡើងនៅដើមថ្ងៃបានថមថយវិញ ខណៈតម្លៃប្រេងបានងើបឡើង និងលុបបំបាត់ការធ្លាក់ចុះពីមុន។ ទោះជាយ៉ាងណា សម្ពាធលក់ប្រាក់អឺរ៉ូនាពេលថ្មីៗនេះបានធូរស្រាលខ្លះ ដោយសារទីផ្សារមូលបត្របំណុលរបស់បារាំង ដែលកំពុងប្រឈមនឹងបញ្ហា បានចាប់ផ្តើមមានស្ថិរភាព។ រូបិយប័ណ្ណរបស់តំបន់អឺរ៉ូបានធ្លាក់ដល់កម្រិតទាបបំផុតក្នុងរយៈពេល ១៧ ខែ ... Read More »

ប្រធានាធិបតីបណ្ដោះអាសន្នវេណេស៊ុយអេឡា អនុញ្ញាតឱ្យ Starlink របស់ SpaceX ដំណើរការនៅក្នុងប្រទេស

ប្រធានាធិបតីបណ្ដោះអាសន្នវេណេស៊ុយអេឡា លោកស្រី Delcy Rodriguez បានអនុញ្ញាតឱ្យក្រុមហ៊ុន Starlink ដែលជាសេវាអ៊ីនធឺណិតតាមផ្កាយរណបរបស់ក្រុមហ៊ុន SpaceX ក្រោមការដឹកនាំរបស់មហាសេដ្ឋី Elon Musk ដំណើរការនៅក្នុងប្រទេសអាមេរិកឡាទីនមួយនេះ។ រដ្ឋាភិបាលវេណេស៊ុយអេឡាបានបញ្ជាក់ក្នុងសេចក្ដីថ្លែងការណ៍កាលពីថ្ងៃសុក្រថា ការអនុញ្ញាតនេះគឺជាផ្នែកមួយនៃកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនអាមេរិកមួយនេះ។ អាជីវកម្មអ៊ីនធឺណិតតាមផ្កាយរណបរបស់ ... Read More »

ព័រទុយហ្គាល់ពិន័យ Cristiano Ronaldoមិនឱ្យចូលរួមប្រកួត ក្រោយដើរចេញពីក្រុមជម្រើសជាតិ

Cristiano Ronaldo ត្រូវបានសហព័ន្ធបាល់ទាត់ព័រទុយហ្គាល់ (FPF) ពិន័យមិនឲ្យចូលរួមប្រកួតបណ្ដោះអាសន្ន បន្ទាប់ពីរូបគេបានចាកចេញពីជំរំហ្វឹកហាត់ក្រុមជម្រើសជាតិ កាលពីខែមុន។ ប្រធានក្រុមវ័យ ៤១ ឆ្នាំរូបនេះបានចាកចេញពីក្រុមជម្រើសជាតិព័រទុយហ្គាល់ក្នុងការប្រកួត Nations League កាលពីខែកញ្ញា បន្ទាប់ពីមិនត្រូវបានដាក់ឱ្យចូលលេងក្នុងការប្រកួតទល់នឹងន័រវែស ហើយក្រោយមកបានដឹងថា ... Read More »

Cole Palmer ចុះកិច្ចសន្យាថ្មីជាមួយ Chelsea រហូតដល់ឆ្នាំ ២០៣៤

កីឡាករ Cole Palmer បានចុះកិច្ចសន្យាថ្មីជាមួយ Chelsea ដោយទទួលបានលក្ខខណ្ឌប្រសើរជាងមុន ដែលនឹងធ្វើឱ្យរូបគេបន្តស្នាក់នៅក្លិបរហូតដល់ឆ្នាំ ២០៣៤។ ខ្សែប្រយុទ្ធក្រុមជម្រើសជាតិអង់គ្លេសវ័យ ២៤ ឆ្នាំរូបនេះ មានកិច្ចសន្យាចាស់រហូតដល់ឆ្នាំ ២០៣៣ រួចហើយ ប៉ុន្តែ ... Read More »