ព័ត៌មានទាន់ហេតុការណ៍៖
'

រថយន្តព្រូសបេីកជ្រុលឡេីងខឿនផ្លូវបុកបង្គោលភ្លេីងបាក់អស់មួយដេីម

ភ្នំពេញ៖​ រថយន្តព្រួសមួយគ្រឿងបេីកបរមិនប្រយ័ត្នជ្រុលឡេីងខឿនផ្លូវបុកបង្គោលភ្លេីងបំភ្លឺផ្លូវបណ្តាលឱ្យបាក់អស់មួយដេីមរាបដល់ដី​ ។  ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃទី៨​ ខែមីនា​ ឆ្នាំ២០២៤​ នៅចំណុចមុខរោងចក្រ៦ជាន់​ តាមបណ្តោយផ្លូវចោមចៅ​ ស្ថិតក្នុងសង្កាត់ចោមចៅទី១​ ខណ្ឌពោធិ៍សែនជ័យ។  តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឱ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញរថយន្តម៉ាកព្រូសពណ៌​ ទឹកប្រាក់​ ពាក់ស្លាកលេខភ្នំពេញ​ 2BO ... Read More »

សូម​លោកអ្នក​បរិភោគអាហារ​គួរតែប្រុងប្រយ័ត្ន! រកឃើញសារធាតុគីមីហាមឃាត់លើសំណាកគំរូ បបែលក្រៀមផ្អែម-ប្រៃចំនួន ២០គីឡូក្រាម និងបង្អែមបាញ់ឌុកចំនួន ៣គីឡូក្រាម

ភ្នំពេញ​៖​ យោងតាម​ប្រភពព័ត៌មាន​ពី​អគ្គនាយកដ្ឋាន ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) បានឱ្យដឹងនៅរសៀលថ្ងៃ​ទី០៨ ខែមីនា​ ឆ្នាំ​២០២៤នេះថា​៖​ វិស័យម្ហូបអាហារជាវិស័យចម្បងមួយដែលរដ្ឋាភិបាលយកចិត្តទុកដាក់​ និងសំខាន់សម្រាប់មនុស្សគ្រប់រូប ក្នុងនោះផងដែរមន្រ្តីជំនាញ ក.ប.ប. បានខិតខំយ៉ាងខ្លាំងក្នុងការស្រាវជ្រាវ ត្រួតពិនិត្យម្ហូបអាហារជាប្រចាំនៅតាមទីផ្សារ ... Read More »

បញ្ជូនខ្លួន​មុខសញ្ញាលួចកង់បីឥណ្ឌា ចំនួន២នាក់ និងអ្នកទទួលផលចោរកម្មម្នាក់​ ទៅតុលាការ​ក្រុងភ្នំពេញ​

ភ្នំពេញ​៖​ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ​ ក្រសួងមហាផ្ទៃ​ បានឱ្យដឹងនៅថ្ងៃទី០៨​ ខែមីនា​ ឆ្នាំ​២០២៤នេះថា​៖ កម្លាំង​ជំនាញ​ បានធ្វេីការ​បង្ហាញមុខ​ក្រុមចោរលួច​ និងអ្នកទទួលផលចោរកម្មម្នាក់​ ជាសាធារណៈ​និងត្រៀមខ្លួនបញ្ជូនទៅកាន់​សាលាដំបូងរាជធានីភ្នំពេញ​ ដេីម្បីចាត់ការតាមច្បាប់​ ក្រោយឃាត់ខ្លួន​យកមកសាកសួរ​រហូត​បញ្ចប់​នីតិវិធី​។  ប្រភពដដែលបន្តថា​ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ... Read More »

សាលារៀនត្រូវបានវាយប្រហារ សិស្សនីហ្សេរីយ៉ាជិត 300 នាក់ត្រូវបានចាប់ពង្រត់

ខ្មាន់កាំភ្លើងបានវាយប្រហារសាលារៀនមួយនៅភាគពាយ័ព្យប្រទេសនីហ្សេរីយ៉ា ដោយចាប់បានសិស្សយ៉ាងហោចណាស់ ២៧៨នាក់។ នេះជាការចាប់ជំរិតទ្រង់ទ្រាយធំលើកទីពីរក្នុងប្រទេសអាហ្វ្រិកខាងលិចក្នុងរយៈពេលមិនដល់មួយសប្តាហ៍ផង។ យោងតាម Guardian អាជ្ញាធរដំបូងបាននិយាយថា សិស្សជាង ១០០នាក់ត្រូវបានចាប់ខ្លួនជាចំណាប់ខ្មាំង។ ទោះបីជាយ៉ាងណាក៏ដោយ លោក Sani Abdullahi ដែលជានាយកសាលាបាននិយាយថា ចំនួនអ្នកបាត់ខ្លួនសរុបបន្ទាប់ពីរាប់រួច ... Read More »

បង្ក្រាបមុខសញ្ញាគាស់ឃ្លាំង​ ៣នាក់ និងទទួលផលចោរកម្មម្នាក់ នៅខណ្ឌជ្រោយចង្វា

ភ្នំពេញ​៖​ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ​ ក្រសួង​មហាផ្ទៃ​ បានឱ្យដឹងនៅថ្ងៃ​ទី០៨​ ខែមីនា​ ឆ្នាំ​២០២៤នេះថា​ កម្លាំង​ជំនាញ​ បានចុះប្រតិបត្តិការស្រាវជ្រាវបង្ក្រាប​មុខសញ្ញាគាស់ឃ្លាំងចំនួន​ ៣នាក់ និងទទួលផលចោរកម្មម្នាក់ នៅខណ្ឌជ្រោយចង្វា​ យកមកសាកសួរ​ដេីម្បីចាត់ការតាមច្បាប់​។  ប្រភពដដែលបន្តថា​ ដោយអនុវត្តតាមបទបញ្ជាជាប្រចាំរបស់លោកឧត្តមសេនីយ៍ឯក ... Read More »

សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណអ្នកសិល្បៈទាំងអស់ដែលទទួលបានជោគជ័យនៃការសម្តែងក្នុងព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមនាពេលកន្លងទៅ

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីអបអរសាទរ ... Read More »

គោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង! មនុស្សស្លាប់ ០៣នាក់ និងរបួសធ្ងន់ស្រាល ០៨នាក់​ ក្នុងករណី​គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី០៨ មីនានេះ!

ភ្នំពេញ​៖​ យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយក ដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ​ បានឱ្យដឹងថា​ ករណី​គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី០៨ ខែមីនា ឆ្នាំ​២០២៤នេះ​ បណ្ដាលឱ្យ​មនុស្សស្លាប់ ០៣នាក់ និងរបួសធ្ងន់ស្រាល ០៨នាក់​ និងកើតឡើងចំនួន ... Read More »

ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង៖ “ គ្មានលុយបង់ផាកពិន័យចំនួន ១៨ ម៉ឺនរៀល ធ្វើឲ្យលោកអធិការរងស្រុកចន្ទ្រា ចាប់វាយនិងវៃខ្នោះ” ជារឿងចាស់មាន Facebook មួយចំនួនយកមកបង្ហោះធ្វើឱ្យភាន់ច្រឡំ

ខេត្តស្វាយរៀង ៖ ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង សូមធ្វើការប្រកាសព័ត៌មានជូនសាធារណជន មេត្តាជ្រាបថា៖ មានផេកហ្វេសប៊ុកមួយចំនួន បានយកវីដេអូចាស់ កើតឡើងកាលពីថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២០ នៅចំណុចភូមិត្រពាំងបុណ្យ ឃុំព្រៃគគីរ ស្រុកចន្ទ្រា ករណីលោកអធិការរងនគរបាលស្រុកចន្ទ្រា ទទួលបន្ទុកការងារសណ្តាប់ធ្នាប់ចរាចរណ៍ ... Read More »

យានយន្តល្មើសចំនួន ៣១០គ្រឿង​ ត្រូវ​បានផាកពិន័យតាមអនុក្រឹត្យលេខ៣៩​ ទូទាំងប្រទេស​នាថ្ងៃទី​០៨​មីនា​នេះ!

ភ្នំពេញ​៖​ យោងតាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក បានបង្ហាញពី​លទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក​ នៅថ្ងៃទី០៨ ខែមីនា ឆ្នាំ​២០២៤នេះ​ ខណៈ​កម្លាំង​សមត្ថកិច្ច​ជំនាញ​ រកឃើញយានយន្តល្មើសចំនួន ៣១០គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ នៅទូទាំងប្រទេសកម្ពុជា​។    របាយការណ៍ដដែល​ បានគូសបញ្ជាក់ថា​ ... Read More »

ការលះបង់នៃមន្រ្តីបរិស្ថាននារី គឺជាវីរភាព និងការលះ បង់ដ៏មានតម្លៃបំផុត ចំពោះការគ្រប់គ្រងធនធានធម្មជាតិឱ្យគង់វង្សតទៅមុខទៀត

ភ្នំពេញ៖ «ការលះបង់នៃមន្រ្តីបរិស្ថាននារី គឺជាវីរភាព និងការលះបង់ដ៏មានតម្លៃបំផុត ដែលមិនអាចកាត់ថ្លៃបាន ជាពិសេស ធានាការគ្រប់គ្រងធនធានធម្មជាតិឱ្យគង់វង្សតទៅមុខទៀត»នេះជាការលើកឡើងរបស់លោក ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន នាថ្ងៃទី៨ ខែ មីនា ឆ្នាំ២០២៤ ដែលជាថ្ងៃដែលពិភពលោក ... Read More »

ការប៉ុនប៉ងទប់ស្កាត់ចិន បានត្រឹមតែធ្វើឲ្យគម្លាតនៃវិវាទកាន់តែខ្លាំងជាមួយលោកខាងលិច

សារព័ត៌មាន Reuters បានផ្សាយថា នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៉ីប្រាហ៉ីម បាននិយាយថាការប៉ុនប៉ងទាំងឡាយដើម្បីគ្រប់គ្រងការរះឡើងរបស់ចិន គឺមានតែធ្វើឱ្យចិនក្ដៅក្រហាយ និងមានអារម្មណ៍ថាខ្លួនឯងរងភាពអយុត្តិធម៌ ព្រមទាំងបង្កឱ្យមានការខ្វែងគំនិតគ្នានៅក្នុងតំបន់តែប៉ុណ្ណោះ។ លោក អាន់វ៉ា អ៉ីប្រាហ៊ីម ធ្វើការកត់សម្គាល់បែបនេះក្នុងសុន្ទរកថាសាកលវិទ្យាល័យជាតិអូស្ត្រាលី ... Read More »

ប្រទះឃេីញបុរសម្នាក់ដេកស្លាប់សង្ស័យខ្យល់គ

ភ្នំពេញ៖​ ប្រជាពលរដ្ឋបានប្រទះឃេីញបុរសម្នាក់ដេកស្លាប់នៅលេីគ្រែក៏បានរាយការណ៍ទៅសមត្ថកិច្ចឱ្យចុះមកពិនិត្យជាក់ស្តែង​ កាលពីវេលាម៉ោង៧និង៤០នាទីព្រឹក​ ថ្ងៃទី៨​ ខែមីនា​ ឆ្នាំ២០២៤​ នៅចំនុចបណ្តោយផ្លូវរថភ្លើង ស្ថិតនៅភូមិ តាងួន១ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។  ជនរងគ្រោះឈ្មោះ នឹម ... Read More »

ដេប៉ូលក់ប្រេងឥន្ធនៈមួយទីតាំង ស្ថិតនៅភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង រងការពិន័យអន្តរការណ៍ ក្រោយពេលរកស៊ីមិនស្មោះ (លួចលីត្រ) ពីអតិថិជន

ខេត្តបាត់ដំបង ៖ ដេប៉ូលក់ប្រេងឥន្ធនៈមួយទីតាំង ស្ថិតនៅភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង រងការពិន័យអន្តរការណ៍ ក្រោយពេលរកស៊ីមិនស្មោះ (លួចលីត្រ) ពីអតិថិជន ត្រូវបានមន្រ្តីស៊ើបអង្កេត និងជានគរបាលយុត្តិធម៌ នៃសាខា ក.ប.ប. ខេត្តបាត់ដំបង ... Read More »

លោកឧបនាយករដ្ឋមន្ត្រី ស សុខា បណ្ដេញស្នងការរងនគរបាលខេត្តស្វាយរៀងម្នាក់ឈ្មោះ កែវ ភាគ​ ចេញពីក្របខ័ណ្ឌ

ភ្នំពេញ​៖​ លោកឧបនាយករដ្ឋមន្ត្រី ស សុខា បណ្ដេញស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង (ឈ្មោះ កែវ ភាគ) ចេញពីក្របខ័ណ្ឌ។  យោងតាម​សេចក្ដី​សម្រេច​របស់​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ បានបញ្ជាក់ដូចខាងក្រោម​នេះ៖ សម្រេចប្រការ​ ១;​ ត្រូវបានអនុវត្តវិន័យចំពោះលោកពលបាលត្រី ... Read More »

ករណីឆ្លងកូវីដ-១៩៖​ គ្មាមអ្នកឆ្លងថ្មី​​ ,​ គ្មានអ្នកជាសះស្បើយ​​​​​​​​​​​​​​​​​​​​​​​​​​​ និងគ្មាន​អ្នកជំងឺស្លាប់​

ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី០៨ ខែមីនា​ ឆ្នាំ២០២៤នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ គ្មាមអ្នកឆ្លងថ្មី​​ ,​ គ្មានអ្នកជាសះស្បើយ​​​​​​​​​​​​​​​​​​​​​​​​​​​ ខណៈអ្នកជំងឺស្លាប់​​គ្មាន​។​ ដូច្នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​នាំគ្នា​អនុវត្ត​វិធានការ​ បីកុំ​បីការពារ​ទាំងអស់គ្នា​។  សូមជម្រាបថា​ នៅក្នុង​សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល​ នៅថ្ងៃទី០៧ ... Read More »

ខុទ្ទកាល័យនាយករដ្ឋមន្ដ្រី ចេញប្រកាសព័ត៌មានបង្ហាញលទ្ធផល នៃជំនួបរវាងសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានសហព័ន្ធជាតិ នៃគ្រួសារទាហានអាមេរិកបាត់ខ្លួននៅអាស៉ីអាគ្នេយ៍

ភ្នំពេញ ៖ ខុទ្ទកាល័យសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានចេញសេចក្ដីប្រកាសព័ត៌មានផ្លូវការ បង្ហាញអំពីលទ្ធផលនៃជំនួបរវាងសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ជាមួយលោកស្រី Ann Mills Griffiths ប្រធានសហព័ន្ធជាតិ ... Read More »

កីឡាករកីឡាការិនី ២៦០០នាក់ចូលរួមរត់ប្រណាំងស្ត្រី ១០គីឡូម៉ែត្រអបអរសាទរខួបទី១១៣ ទិវាអន្តរជាតិនារី​ ៨មីនា

​    ភ្នំពេញ​ ៖ លោក ថោង ខុន ទេសរដ្ឋមន្រ្តីជំរុញការអភិវឌ្ឍចលនាកីឡា និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា​ បានអញ្ជើញផ្តល់កិត្តិយស ក្នុងក្នុងទិវារត់ប្រណាំងស្ត្រីចម្ងាយ ១០ គីឡូម៉ែត្រ នៅសួនច្បារវត្តបទុមវតី ព្រឹកថ្ងៃទី៨​ ... Read More »

កប៉ាល់ដឹកទំនិញក្រិចមួយគ្រឿងបានរងការវាយប្រហារដោយកាំជ្រួចនៅសមុទ្រក្រហម មនុស្សជាច្រើននាក់បានស្លាប់និងរងរបួស

ទីបញ្ជាការកណ្តាលអាមេរិក (CENTCOM) បាននិយាយថា ការវាយប្រហារដោយកាំជ្រួចមីស៊ីលពីកងកម្លាំង Houthi បានសម្លាប់សមាជិកនាវិក 3 នាក់នៅលើកប៉ាល់ដឹកទំនិញនៅសមុទ្រក្រហម។ វាគឺជាការវាយប្រហារដ៏សាហាវលើកដំបូងដែលត្រូវបានរាយការណ៍ចាប់តាំងពីកងកម្លាំង Houthi បានចាប់ផ្តើមវាយប្រហារលើនាវាពាណិជ្ជកម្មនៅក្នុងផ្លូវដឹកជញ្ជូនដ៏មមាញឹកបំផុតមួយរបស់ពិភពលោក។ ក្រុម Houthi បានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារកាលពីថ្ងៃទី 6 ... Read More »

សមត្ថកិច្ចចុះបង្ក្រាបទីតាំងល្បែងស៊ីសងបៀមួយកន្លែងឃាត់ខ្លួនមនុស្ស០៧នាក់

ខេត្តបាត់ដំបង៖ កម្លាំងផ្នែកព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលស្រុកកំរៀងបានចុះប្រតិបត្តិការបង្ក្រាបទីតាំងល្បែងស៊ីសងដោយខុសច្បាប់(លេងបៀឡាស់)មួយករណីក្នុងបទល្មើសជាក់ស្តែង។ កិច្ចប្រតិបត្តិការខាងលើនេះធ្វើឡើងនៅវេលាម៉ោង ១១និង៤៥នាទី ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៤ នៅចំណុចខាងក្រោយផ្ទះផ្សារខេអឌីស្រុកកំរៀង ស្ថិតក្នុងក្រុមទី០៨ ភូមិអូរដាលើ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ដោយបានឃាត់ខ្លួនអ្នកពាក់ព័ន្ធចំនួន០៧នាក់ ដកហូតបៀចំនួន០២ហ៊ូ ... Read More »

មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប សហការជាមួយអាជ្ញាធរជាតិអប្សរាស៊ើបអង្កេតលើជនខិលខូចមួយក្រុមបានយាយីធ្វើឱ្យសត្វស្វានៅតំបន់រមណីយដ្ឋានអង្គររបួស ដើម្បីអនុវត្តនីតិវិធីច្បាប់

ខេត្ត​សៀមរាប​៖​ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប​ មានកិត្តិយសសូមជម្រាបជូនសាធារណជន មេត្តាជ្រាបថា៖ នាពេលថ្មីៗកន្លងមកនេះ មានជនខិលខូចមួយក្រុមតូច បានយាយីធ្វើឱ្យរបួសសត្វស្វាដូច ជាយកជើងទាត់និងគ្រវែងសត្វស្វាចូលក្នុងកល្យាណទឹកដើម្បីថតរូប កម្សាន្ត ក្នុងគោលដៅបម្រើផល ប្រយោជន៍ផ្ទាល់ខ្លួន នៅតំបន់រមណីយដ្ឋានអង្គរខេត្តសៀមរាប ។ ... Read More »

យន្តហោះដឹកមនុស្ស២៤៩នាក់បានធ្លាក់កង់នៅកណ្តាលអាកាសនៅសហរដ្ឋអាមេរិក

យន្តហោះដែលផ្ទុកមនុស្ស ២៤៩នាក់ បានធ្លាក់កង់នៅកណ្តាលអាកាស បង្ខំឱ្យប្រធានក្រុមអាកាសយានិកប្តូរទិសដៅភ្លាមៗ និងធ្វើការចុះចតជាបន្ទាន់។ ឧបទ្ទវហេតុនេះកើតឡើងលើយន្តហោះ Boeing 777-200 ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុន United Airlines (USA) ។ នៅពេលនោះ យន្តហោះបានហោះប្រហែល ... Read More »

សមត្ថកិច្ច​អប់រំអ្នកបេីកបរមានអាល់កុលក្រោម​ ០.២៥ mg/L ចំនួន​១៨១នាក់​ ក្នុង​យុទ្ធនាការ​រឹតបន្តឹង​ច្បាប់​ចរាចរ​ណ៍​​នារាត្រី​ថ្ងៃទី​០៧​ មីនា!

ភ្នំពេញ​៖​ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ នៅព្រឹក​ថ្ងៃ​ទី​០៨​ ខែមីនា​ ឆ្នាំ​២០២៤នេះ​ បានបង្ហាញពី​លទ្ធផលការអនុវត្តរឹត​បន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យជាតិអាល់កុល ក្រោមការអនុវត្តតាមបទបញ្ជាផ្ទាល់ពី លោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងមានការដឹកនាំត្រួតពិនិត្យអនុវត្តផ្ទាល់ពី លោកឧត្តមសេនីយ៍ឯក ជួន ... Read More »

ក្រសួង​ការងារ​៖​ ស្រ្តីជាង ៦៧ម៉ឺននាក់​កំពុងដើរតួនាទីសំខាន់ក្នុងវិស័យកាត់ដេរ

ភ្នំពេញ​៖​ គិតត្រឹមខែកុម្ភៈ ឆ្នាំ២០២៤នេះ កម្មករ​និយោជិត​ដែល​កំពុងបំពេញការងារក្នុងវិស័យឧស្សាហកម្មកាត់ដេរមានចំនួនសរុបជិត ៩០ម៉ឺន​នាក់ ក្នុងនោះស្រ្តីចំនួនជាង ៦៧ម៉ឺននាក់ បានដើរតួនាទីតួយ៉ាងសំខាន់ ក្នុង​ការ​អភិវឌ្ឍ​សង្គម​ដែល​ធ្វើ​ឱ្យ​កម្ពុជារីកចម្រើនដូចសព្វថ្ងៃ។​ នេះបេី​យោង​តាម​របាយការណ៍​របស់​ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។  ស្រ្តីក្នុងវិស័យកាត់ដេរបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការចូលរួមក្នុងវិស័យការងារ​កាត់ដេរ​នៅ​កម្ពុជា​ ដែលមានរោងចក្រ សហគ្រាសសរុបចំនួនជាង ... Read More »

រដ្ឋមន្ត្រីក្រសួងកសិកម្មអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៤ ខួបលើកទី១១៣

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៤លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៤ ខួបលើកទី១១៣ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ ... Read More »

កម្ពុជាជាប្រទេសដៃគូដ៏ល្អបំផុតក្នុងការគាំទ្រដល់សកម្មភាពរបស់សហព័ន្ធជាតិនៃគ្រួសារទាហានអាមេរិកបាត់ខ្លួននៅអាស៊ីអាគ្នេយ៍ ក្នុងរយៈពេលប្រមាណជាង ៣២ ឆ្នាំមកនេះ

នាព្រឹកថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោកស្រី Ann Mills-Griffiths ប្រធានសហព័ន្ធជាតិនៃគ្រួសារទាហានអាមេរិកបាត់ខ្លួននៅអាស៊ីអាគ្នេយ៍ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ... Read More »

ស៊ុយអែតបានចូលជាសមាជិកណាតូជាផ្លូវការ

កាលពីថ្ងៃទី 7 ខែមីនា ប្រទេសស៊ុយអែតបានចូលរួមជាផ្លូវការជាមួយអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO)។ ការផ្ទេរឯកសារចូលជាសមាជិករបស់ស៊ុយអែត ត្រូវបានធ្វើឡើងនៅក្នុងពិធីមួយក្នុងទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក។ តាមនោះ ស៊ុយអែតបានក្លាយជាសមាជិកទី ៣២ នៃអង្គការណាតូជាផ្លូវការ។ កន្លងមក រដ្ឋាភិបាលស៊ុយអែតបានប្រកាសថា នាយករដ្ឋមន្ត្រី ... Read More »

ស្នងការនគរបាលខេត្តកណ្ដាលប្រារព្ធពិធីអបអរសាទរទិវាសិទ្ធិនារីអន្តរជាតិ ៨ មីនា ខួបលើកទី១១៣ ដើម្បីលើកកម្ពស់ស្ត្រីនគរបាលជាតិ

ខេត្តកណ្ដាល ៖ ស្នងការដ្ឋាននគរបាលខេត្តកណ្ដាល នៅព្រឹកថ្ងៃសុក្រ ១៣រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៤ បានប្រារព្ធពិធីទិវាសិទ្ធិនារីអន្តរជាតិ ៨ មីនា ... Read More »

ឆ្លងចរន្តអគ្គិសនីឆេះរថយន្តឡិចស៊ីសមួយគ្រឿងស្ទេីរតែទាំងស្រុង

ភ្នំពេញ៖​ រថយន្តឡិចស៊ីRX300មួយគ្រឿងខណៈម្ចាស់កំពុងបេីកបរតាមផ្លូវស្រាប់តែឆ្លងចរន្តអគ្គិសនីឆាបឆេះយ៉ាងសន្ធោសន្ធៅបង្កការភ្ញាក់ផ្អេីលដល់អ្នកដំណេីរជួយពន្លត់​ កាលពីវេលាម៉ោង១០និង៣០នាទីព្រឹក​ ថ្ងៃទី៨​ខែមីនា​ ឆ្នាំ២០២៤​ នៅលេីស្ពានអាកាសផ្សារដីហុយ​ សង្កាត់ទឹកថ្លា​ ខណ្ឌសែនសុខ​ ។  តាមប្រភពព័ត៌មានបានឱ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញរថយន្តឡិចស៊ីសRX 300 ពណ៌​ខ្មៅ​ ពាក់ស្លាកលេខភ្នំពេញ2O-2319 ធ្វេីដំណេីរតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី​ ... Read More »

រាយខ្សែភ្លេីងឆក់ត្រីភ្លាត់ស្នៀតឆក់ស្លាប់ខ្លួនឯងស្លាប់

ភ្នំពេញ៖​ បុរសម្នាក់បានយកខ្សែភ្លេីងរាយឆក់ត្រីនៅត្រពាំងក្រោយផ្ទះដេីម្បីយកត្រីធ្វេីម្ហូបតែបែរជាភ្លាត់ស្នៀតខ្សែភ្លេីងមានតំណឆក់ខ្លួនឯង​ បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង៨និង៣០នាទី​ព្រឹក​ថ្ងៃទី៨ ខែមីនា​ ឆ្នាំ២០២៤​ នៅភូមិត្មាតពង​ សង្កាត់បឹងធំ​ ខណ្ឌកំបូល។  ជនរងគ្រោះឈ្មោះ​ ស៊ិន​ រដ្ឋា​ ភេទប្រុសអាយុ៣១ឆ្នាំ​ មុខបរនៅផ្ទះ​ ស្នាក់នៅភូមិត្មាតពង​ សង្កាត់បឹងធំ​ ... Read More »

ទិដ្ឋភាពមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ចុះត្រួតពិនិត្យដោយផ្ទាល់លើការធ្វើសមយុទ្ធបាញ់កាំភ្លើងធំ ក្បែរតំបន់ព្រំដែន

សារព័ត៌មាន AFPបានឱ្យដឹងថា ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA នៅថ្ងៃសុក្រ ទី៨ ខែមីនានេះ បានរាយការណ៍ថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានចុះត្រួតពិនិត្យនិងបញ្ជាដោយផ្ទាល់លើការធ្វើសមយុទ្ធបាញ់កាំភ្លើងធំទ្រង់ទ្រាយធំ ចំពោះមុខការខឹងសម្បារបស់ទីក្រុងព្យុងយ៉ាងទៅនឹងការធ្វើសមយុទ្ធយោធារួមគ្នាប្រចាំឆ្នាំរវាងសហរដ្ឋអាមេរិកនឹងកូរ៉េខាងត្បូងដែលបានចាប់ផ្ដើមកាលដើមសប្ដាហ៍នេះ។ KCNA ... Read More »