ព័ត៌មានទាន់ហេតុការណ៍៖
'

លោកត្រាំ នឹងអញ្ជើញប្រធានាធិបតី ពូទីន ចូលរួមកិច្ចប្រជុំកំពូល G20

អន្តរជាតិ៖ សារព័ត៌មាន AFP បានផ្សាយថា មន្ត្រីជាន់ខ្ពស់អាមេរិកម្នាក់បានឱ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ ទី២៣ ខែមេសា ឆ្នាំ២០២៦ថា សហរដ្ឋអាមេរិកនឹងអញ្ជើញប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀរ ពូទីន ចូលរួមក្នុងកិច្ចប្រជុំកំពូល G20 ក្នុងទីក្រុង ... Read More »

លោក Trump លើកឡើងអំពីលទ្ធភាពដែលសហរដ្ឋអាមេរិកប្រើប្រាស់អាវុធនុយក្លេអ៊ែរប្រឆាំងនឹងអ៊ីរ៉ង់

អន្តរជាតិ៖ លោកប្រធានាធិបតី Donald Trump បានបដិសេធលទ្ធភាពនៃការប្រើប្រាស់អាវុធនុយក្លេអ៊ែរ ដោយអះអាងថាសហរដ្ឋអាមេរិកបាន “យកឈ្នះអ៊ីរ៉ង់តាមរបៀបធម្មតា” ហើយអាចបន្សាបទីក្រុងតេអេរ៉ង់ក្នុងរយៈពេលដ៏ខ្លី។ លោកប្រធានាធិបតី Trump បានបញ្ជាក់ថាទីក្រុងវ៉ាស៊ីនតោនបានវាយប្រហារយ៉ាងខ្លាំងទៅលើទីក្រុងតេអេរ៉ង់តាមរបៀប “ធម្មតាទាំងស្រុង” ខណៈពេលដែលបដិសេធសំណួរអំពីលទ្ធភាពនៃការប្រើប្រាស់អាវុធនុយក្លេអ៊ែរ ដោយហៅវាថា “គួរឱ្យអស់សំណើច”។ ... Read More »

ជប៉ុនរកឃើញកម្រិតវិទ្យុសកម្ម «ខ្ពស់ខ្លាំង» នៅក្នុងរោងចក្ររ៉េអាក់ទ័រនុយក្លេអ៊ែរ

អន្តរជាតិ៖ នៅថ្ងៃទី 23 ខែមេសា ក្រុមហ៊ុនថាមពលអគ្គិសនីតូក្យូ (TEPCO) បានប្រកាសពីលទ្ធផលនៃការស៊ើបអង្កេតដែលបង្ហាញពីកម្រិតវិទ្យុសកម្ម «ខ្ពស់ខ្លាំង» នៅក្នុងរ៉េអាក់ទ័រលេខ 2 នៅរោងចក្រថាមពលនុយក្លេអ៊ែរ Fukushima Daiichi។ នេះជាលើកដំបូងដែលក្រុមហ៊ុន TEPCO ... Read More »

អតីតមេដឹកនាំហ្វីលីពីន នឹងត្រូវឡើងតុលាការ ពីបទឃាតកម្មរាប់សិបករណី ក្នុងអំឡុងពេលលោកកាន់តំណែងជាអភិបាលក្រុង និងប្រធានាធិបតី

(AP) — ចៅក្រមនៅតុលាការព្រហ្មទណ្ឌអន្តរជាតិនៅថ្ងៃព្រហស្បតិ៍នេះ បានបញ្ជាក់ពីបទចោទប្រកាន់ពីបទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិប្រឆាំងនឹងអតីតប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte ចំពោះការបង្ក្រាបគ្រឿងញៀនដ៏សាហាវដែលលោកត្រូវបានចោទប្រកាន់ថាបានត្រួតពិនិត្យក្នុងអំឡុងពេលកាន់តំណែង។ គណៈកម្មការចៅក្រមបីរូបបានរកឃើញជាឯកច្ឆ័ន្ទថាមាន “មូលដ្ឋានសំខាន់ៗ” ដើម្បីជឿថាអតីតមេដឹកនាំរូបនេះទទួលខុសត្រូវចំពោះឃាតកម្មរាប់សិបករណី ដំបូងឡើយក្នុងនាមជាអភិបាលក្រុង Davao ភាគខាងត្បូងប្រទេសហ្វីលីពីន និងក្រោយមកនៅពេលដែលលោកជាប្រធានាធិបតី។ ... Read More »

ខ្លាឃ្មុំផេនដាឈ្មោះ“pingping” និង“fushuang”នឹងធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិក

អន្តរជាតិ ៖ តាមដំណឹងរបស់សមាគមអភិរក្សសត្វព្រៃចិនបានឱ្យដឹងថា សមាគមនេះបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីសហការសឹក្សាស្រាវជ្រាវអន្តរជាតិស្តីពីការការពារខ្លាឃ្មុំផេនដាជាមួយសូនសត្វក្រុងAtlantaនៃសហរដ្ឋអាមេរិក។ តាមការកំណត់នៃកិច្ចព្រមព្រៀង ខ្លាឃ្មុំផេនដាឈ្មោះ“pingping” (ឈ្មោល)និងខ្លាឃ្មុំផេនដាឈ្មោះ“fushuang” (ញី)នឹងធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិក ក្រោមក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការស្តីពីការអភិរក្សខ្លាឃ្មុំផេនដារយៈពេល១០ឆ្នាំ ក៏ដូចជាបន្ត“មនោសញ្ចេតនាខ្លាឃ្មុំផេនដា”រវាងប្រជាជននៃប្រទេសទាំងពីរចិននិងអាមេរិក៕ ប្រភព ៖ (CCFR) Read More »

ចៅក្រមសើបសួរ ចេញដីការបង្គាប់អោយឃុំខ្លួនបណ្តោះអាសន្ននគរបាលក្រុងកំពតឈ្មោះ ទេព សុខផេង ដែលបានយកកែវស្រាគប់ទៅលើអ្នកចាប់ទឹកកកបណ្តាលអោយបែកក្បាល នៅពន្ធនាគារខេត្តកំពត

ខេត្តកំពត ៖ មន្ត្រីនៃអធិការដ្ឋាននគរបាលក្រុងកំពតឈ្មោះ ទេព សុខផេង ដែលបានយកកែវស្រាគប់ទៅលើអ្នកចាប់ទឹកកកបណ្តាលអោយបែកក្បាល ត្រូវបានចៅក្រមសើបសួរ សេង ម៉ាឡាប ចេញដីការបង្គាប់អោយឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារខេត្តកំពត ។ មន្ត្រីជាអ្នកអនុវត្តច្បាប់ និងត្រូវមានសីលធម៏ល្អជាមួយប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ ជាមន្ត្រីមិនមែនជាអ្នកគៀបសង្កត់លើប្រជាពលរដ្ឋនោះទេ សំរាប់មន្ត្រីនគរបាលជាតិទាំងអស់នៃស្នងការដ្ឋាននគរបាលខេត្តកំពតមិនត្រូវយកគំរូតាមបុគ្គលខាងលើនេះជាដាច់ខាត ... Read More »

នគរបាលខេត្តកណ្ដាលបង្ក្រាបក្រុមជួនសង្ស័យករណីហិង្សានៅក្នុងសួនឧស្សាហកម្ម Y7 ភូមិត្រពាំងព្រៃ ឃុំទំនប់ធំ ស្រុកពញាឮ

ខេត្តកណ្តាល៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល មានកិត្តិយសសូមបញ្ជាក់ជូនសាធារណជន ពាក់ព័ន្ធបណ្តាញសង្គមធ្វើការបង្ហោះផ្សព្វផ្សាយវីដេអូ ករណីហិង្សាដោយ ចេតនា(ទៅវិញទៅមក) ក្នុងសួនឧស្សាហ៍កម្ម Y7 ភូមិត្រពាំងព្រៃ ឃុំទំនប់ធំ ស្រុកពញាឮ ខេត្តកណ្ដាល។ ក្រោយពីទទួលបានព័ត៌មានខាងលើរួច ... Read More »

ខឹងប្រពន្ធដើរលេងជាមួយប្ដីដើម កាប់របួសធ្ងន់រួចបង្ហូរសាំងម៉ូតូ ប្រុងដុតសម្លាប់ទាំងកូនៗចុង និងខ្លួនឯងទៀត

ភ្នំពេញ៖ បុរសម្នាក់បានទូរសព្ទសួរប្រពន្ធដែលទើបនិងសែនព្រេនជាមួយមួយគ្នាបានរយៈពេល៣ខែប៉ុណ្ណោះថា កំពុងនៅឯណា?ប្រពន្ធប្រាប់ថា កំពុងនៅជាមួយអតីតប្ដីដើម ជាហេតុធ្វើឲ្យបុរសនោះផ្ទុះភ្លើងប្រច័ណ្ឌនិងខឹងយ៉ាងខ្លាំង ។ លុះថ្ងៃបន្ទាប់ ខណៈប្រពន្ធកំពុងដេកក្នុងបន្ទប់ជួល បុរសនោះក៏បានយកកាំបិតបុ័ងតោកាប់ប្រហារនាងទាំងកំរោល ប៉ងសម្លាប់ចោល ប៉ុន្តែត្រូវបាន កូនៗរបស់នាង២នាក់រួមទាំងកូនប្រសារជួយទាន់ ទើបមិនស្លាប់ ប៉ុន្តែរងរបួសធ្ងន់ ។ ... Read More »

រដ្ឋមន្ត្រីការបរទេសកម្ពុជា ជួបជាមួយរដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋលីទុយអានី 

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាទ្វេភាគីប្រកបដោយផ្លែផ្កាជាមួយលោក កេស្ទូទីស ប៊ូឌ្រីស រដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋលីទុយអានី ... Read More »

អត្ថប្រយោជន៍នៃការបំពេញកាតព្វកិច្ចយោធារបស់យុវជនកម្ពុជា ចំពោះបុគ្គល និងសង្គម

ការបំពេញកាតព្វកិច្ចយោធារបស់យុវជនកម្ពុជា ជាភារកិច្ចដ៏មានសារៈសំខាន់មួយសម្រាប់ការពារ និងអភិវឌ្ឍប្រទេសជាតិ។ វាមិនត្រឹមតែជាការបំពេញកាតព្វកិច្ចជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់អត្ថប្រយោជន៍ជាច្រើនដល់យុវជនផ្ទាល់ និងសង្គមទាំងមូលផងដែរ។ ជាដំបូង សម្រាប់យុវជន ការចូលរួមបំពេញកាតព្វកិច្ចយោធា អាចជួយបង្កើនវិន័យ និងការទទួលខុសត្រូវក្នុងជីវិតប្រចាំថ្ងៃ។ ជីវិតយោធាត្រូវការការគោរពវិន័យយ៉ាងតឹងរឹង ដូច្នេះវាធ្វើឲ្យយុវជនមានទម្លាប់ល្អ និងគោរពច្បាប់សង្គម។ លើសពីនេះ ... Read More »

តើលោក Trump ចង់មានន័យយ៉ាងណា នៅពេលដែលលោកព្រមានថា «កុំប្រញាប់ប្រញាល់ធ្វើបាបខ្ញុំ» នៅក្នុងប្រទេសអ៊ីរ៉ង់?

អន្តរជាតិ ៖ ប្រធានាធិបតី ដូណាល់ ត្រាំ កំពុងព្យាយាមបញ្ចុះបញ្ចូលទស្សនិកជនសំខាន់ពីររូប គឺមេដឹកនាំអ៊ីរ៉ង់ និងប្រជាជនអាមេរិក ថាលោកជាអ្នកសម្រេចក្នុងសង្គ្រាម។ បញ្ហារបស់លោកគឺថា គ្មាននរណាម្នាក់អាចស្តាប់បានទេ។ ជាមួយនឹងសញ្ញាសម្គាល់ប្រាំបីសប្តាហ៍នៃសង្គ្រាមដែលជិតមកដល់នៅចុងសប្តាហ៍នេះ ភាពជាប់គាំងកំពុងកាន់តែតានតឹង ខណៈដែលអ៊ីរ៉ង់បង្កើនផលប៉ះពាល់ជាសកលយ៉ាងខ្លាំងជាមួយនឹងការបិទច្រកសមុទ្រហ័រមូស ហើយលោក ... Read More »

អភិបាលខេត្តពោធិ៍សាត់ ប្រគល់ប័ណ្ណកម្មសិទ្ធិជាង ៥ពាន់ប័ណ្ណ ជូនដល់ដៃប្រជាពលរដ្ឋឃុំផ្ទះរុង ស្រុកតាលោសែនជ័យ ដើម្បីធានាសុវត្ថិភាពដីធ្លី និងការអភិវឌ្ឍ

ខេត្តពោធិ៍សាត់៖ ក្រោមម្លប់នៃសន្តិភាព និងការយកចិត្តទុកដាក់ខ្ពស់លើជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប័ណ្ណកម្មសិទ្ធិដីធ្លី) សរុប៥,២៩៦ប័ណ្ណ ជូនដល់បងប្អូនប្រជាពលរដ្ឋ ... Read More »

លោក ទូច សុឃៈ៖ ក្រសួងមហាផ្ទៃ បង្គាប់ឱ្យនគរបាលស័ក្ដិ៥ ដែលរងការរិះគន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ចូលខ្លួនបំភ្លឺ និងធ្វើកំណត់ហេតុនៅអង្គភាព, អគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ ក៏មានសមត្ថកិច្ចលើរឿងនេះ

ភ្នំពេញ៖ ក្រសួងមហាផ្ទៃ បានបង្គាប់ឲ្យនគរបាលពាក់ស័ក្ដិ៥ ឈ្មោះ ខៀវ សុងច័ន្ទសុធា ដែលរងការរិះគន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ហើយគំរាមវាយខ្នោះចាប់បុរសម្នាក់ដាក់គុក ត្រូវចូលខ្លួនបំភ្លឺ និងធ្វើរបាយការណ៍នៅអង្គភាពរបស់ខ្លួន ខណៈអគ្គាធិការដ្ឋាន នៃក្រសួងមហាផ្ទៃ ក៏កំពុងមានចំណាត់ការលើករណីនេះដូចគ្នា។ លោក ទូច ... Read More »

ក្រុមក្មេងស្ទាវព្រួតដេញគុបរថយន្ត អាវតា នៅវត្តភ្នំ ប្រឈមជាប់ពន្ធនាគារម្នាក់ ពី២ទៅ៥ឆ្នាំ ពីបទ.ធ្វើឲ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស

ភ្នំពេញ ៖ ក្រោយពីតំណាងអយ្យការបញ្ចប់ការ បើកការស៊ើបសួរលើសំណុំរឿងក្មេងស្ទាវទំនើងមួយក្រុមចំនួន១១ នាក់ សប្បាយភ្លេចគិត ពពាក់ពពូនគ្នាដេញគុបរថយន្តអ្នកធ្វើដំណើរកំពុងបើកបរលើផ្លូវសាធារណៈ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចេញដីកាបង្គាប់ឲ្យឃុំខ្លួនជនសង្ស័ យដាក់ពន្ធនាគារ PJ ជាបណ្តោះអាសន្ន ក្រោមការចោទប្រកាន់ពីបទ. ធ្វើឲ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស ដែលបទ ... Read More »

អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ កម្ពុជា-ចិន កត់សម្គាល់ថា ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ បន្តវិវត្តទៅមុខដោយភាពច្បាស់លាស់ មានទិសដៅ ប្រកបដោយមហិច្ឆតា

ភ្នំពេញ៖ លោក ប៉ែន បូណា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា នាថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦នេះ បានបន្តធ្វើបច្ចុប្បន្នភាពព័ត៌មានសំខាន់ៗពីរាជរដ្ឋាភិបាលចែកជូនជនរួមជាតិជ្រាបដូចតទៅ៖ ទី១. កិច្ចសន្ទនាយុទ្ធសាស្ត្រ ២+២ លើកទី១ រវាងកម្ពុជានិងចិនដែលបានបើកធ្វើកាលពីថ្ងៃទី២២ ... Read More »

លោក លី ធុជ ស្នើឱ្យមូលនិធិចិន សម្រាប់សន្តិភាពនិងការអភិវឌ្ឍ ពិចារណាក្នុងជួយគាំទ្រដល់ជនមានពិការភាពនៅកម្ពុជា 

ភ្នំពេញ៖ លោកទេសរដ្ឋមន្រ្តី លី ធុជ បានស្នើឱ្យមូលនិធិចិនសម្រា ប់សន្តិភាពនិងការអភិវឌ្ឍ ពិចារណាក្នុងជួយគាំទ្រដល់ជនមានពិការភាព និងសហគមន៍ងាយរងគ្រោះដោយសារមីននិងសំណល់ជាតិផ្ទុះពីសង្រ្គាមនៅកម្ពុជា។ លោក លី ធុជ ទេសរដ្ឋមន្ត្រី អនុប្រធានទី១ អាជ្ញាធរមីន បានស្នើបែបនេះ ... Read More »

សម្តេចធិបតី ហ៊ុន ម៉ាណែត បន្តដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់បំផុតឱ្យសមត្ថកិច្ច និងកងកម្លាំងពាក់ព័ន្ធទាំងអស់បន្តការបង្ក្រាបបទល្មើសការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) ដោយគ្មានបង្អង់ដៃឡើយ

ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា នៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីកាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ បានបន្តដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់បំផុតឱ្យសមត្ថកិច្ច និងកងកម្លាំងពាក់ព័ន្ធទាំងអស់បន្តការបង្ក្រាបបទល្មើសការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាដោយគ្មានបង្អង់ដៃឡើយ។ ក្នុងឱកាសនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ... Read More »

គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត Ford និងម៉ូតូ នៅក្រុងសែនមនោរម្យ បណ្តាលឱ្យយុវជន ២នាក់ ស្លាប់ភ្លាមៗ

ខេត្តមណ្ឌលគិរី ៖ ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើងនៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ នេះ នៅលើផ្លូវជាតិលេខ៧៦ ត្រង់ចំណុចភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ដែលបានឆក់យកជីវិតយុវជន ២នាក់ភ្លាមៗនៅនឹងកន្លែង។ ហេតុការណ៍កើតឡើងនៅវេលាម៉ោង ៧:១២នាទីព្រឹក រវាងរថយន្ត ... Read More »

លោមលី ធុជ ស្នើសុំឱ្យប្រទេសអូស្រ្តាលីបន្តគាំទ្រដល់សកម្មភាពមីននៅកម្ពុជា ដើម្បីសម្រេចគោលដៅមិនមានជនរងគ្រោះដោយសារមីន

ភ្នំពេញ៖ លោក ទេសរដ្ឋមន្ដ្រី លី ធុជ បានស្នើសុំឱ្យប្រទេសអូស្រ្តាលីបន្តគាំទ្រដល់សកម្មភាពមីននៅកម្ពុជា ដើម្បីសម្រេចគោលដៅមិនមានជនរងគ្រោះដោយសារមីន ។ លោក  លី ធុជ ទេសរដ្ឋមន្ត្រី អនុប្រធានទី១ អាជ្ញាធរមីន បានស្នើសុំបែបនេះ ... Read More »

អគ្គិភ័យឆេះឃ្លាំងជួសជុលរថយន្តនៅសង្កាត់ចោមចៅទី២​ ឆេះរថយន្តមួយគ្រឿងម៉ូតូ២គ្រឿង

ភ្នំពេញ៖​ ឃ្លាំងជួសជុលរថយន្តមួយកន្លែងត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅបង្កការភ្ញាក់ផ្អេីលដល់បងប្អូនប្រជាពលរដ្ឋនិងសមត្ថកិច្ចចុះអន្តរាគមន៍​ កាលពីវេលាម៉ោង ១១ និង១០នាទីព្រឹក​ ថ្ងៃសុក្រ ទី២៤  ខែ មេសា ឆ្នាំ ២០២៦ ស្ថិតតាមបណ្ដោយផ្លូវបេតុង ភូមិព្រៃល្វា  សង្កាត់ចោមចៅទី២ ខណ្ខពោធិ៍សែនជ័យ  រាជធានីភ្នំពេញ។ ... Read More »

‎​កម្ពុជា-ចិន ពិភាក្សាលើការបង្កើតកម្មវិធីបណ្តុះបណ្តាលជំនាញ AI និងបច្ចេកវិទ្យាដ្រូន នៅតាមសាកលវិទ្យាល័យ

ភ្នំពេញ៖ នារសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ លោកបណ្ឌិត្យសភាចារ្យ ហង់ ជួនណារ៉ុងឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡានៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ គណៈប្រតិភូនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាគុនមីង ... Read More »

សេចក្តីបញ្ជាក់ព័ត៌មាននៃស្នងការដ្ឋានខេត្តកណ្ដាលករណីរថយន្តជ្រុលចង្កូតបុករង្វង់មូលលោកតាខ្មៅ

កណ្ដាល÷ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមជម្រាបជូនសាធារណជនមេត្តាជ្រាបពាក់ព័ន្ធករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក (រថយន្តជ្រុលចង្កូតបុករង្វង់មូលលោកតាខ្មៅ) ដែលបានកើតឡើងនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង ០១៖២០នាទី រំលងអធ្រាត្រ នៅចំណុចរង្វង់មូលលោកតាខ្មៅ លើកំណាត់ផ្លូវជាតិលេខ ២ ស្ថិតក្នុងភូមិតាខ្មៅ ... Read More »

Update ៖ រាជរដ្ឋាភិបាល អនុម័ត លើសេចក្តីព្រាងច្បាប់ ស្តីពីកាតព្វកិច្ចយោធា

ភ្នំពេញ៖ ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ រាជរដ្ឋាភិបាល បានពិភាក្សា ឆ្លង និងអនុម័ត លើសេចក្តីព្រាងច្បាប់ ស្តីពីកាតព្វកិច្ចយោធា ខណៈដែលច្បាប់ស្តីពីកាតព្វកិច្ចយោធាឆ្នាំ២០០៦ ពុំទាន់គ្របដណ្តប់គ្រប់ជ្រុងជ្រោយ ក្នុងពេលបច្ចុប្បន្ន និងអនាគត ... Read More »

លោក Trump និយាយថា បទឈប់បាញ់រវាងអ៊ីស្រាអែល និងលីបង់ នឹងត្រូវបន្តរយៈពេល ៣ សប្តាហ៍ទៀត

អន្តរជាតិ ៖ (ពីឆ្វេងទៅស្តាំ) ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសអ៊ីស្រាអែល លោក Mike Huckabee ឯកអគ្គរដ្ឋទូតអ៊ីស្រាអែលប្រចាំសហរដ្ឋអាមេរិក លោក Yechiel Leiter អនុប្រធានាធិបតីសហរដ្ឋអាមេរិក លោក JD Vance ... Read More »

ទាញកាំបិតកាប់សម្លាប់ប្រពន្ធតែមិនស្លាប់បណ្តាលឱ្យរងរបួសធ្ងន់ហេីយរត់ទៅធ្វេីអត្តឃាតខ្លួនឯងមិនសម្រេចត្រូវសមត្ថកិច្ចឃាត់ខ្លួន

ភ្នំពេញ៖​ បុរសម្នាក់បានយកកាំបិតប៉័ងតោ​កាប់សម្លាប់ប្រពន្ធមិនបានសម្រេចហេីយព្យាយាមធ្វេីអត្តឃាតខ្លួនឯងត្រូវបានកម្លាំងសមត្ថកិច្ចព្រហ្មទណ្ឌខណ្ឌដង្កោសហការជាមួយនគរបាលប៉ុស្តិរដ្ឋបាលដង្កោចុះអន្តរាគមន៍ឃាត់ខ្លួនយកមកកាន់អធិការដ្ឋាននគរបាលខណ្ឌភ្លាមៗ​ ។  ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង៦និង៣០នាទីព្រឹកថ្ងៃទី​ ២៤​ ខែមេសា​ ឆ្នាំ២០២៦​ ស្ថិតនៅបន្ទប់ផ្ទះជួល​ ភូមិសំបួរ​ សង្កាត់​ដង្កោ​ ខណ្ឌដង្កោ​ រាជធានី​ភ្នំពេញ​ ។  ជនសង្ស័យ​ខាងលេីមានឈ្មោះ​ ប៉ែន​ ... Read More »

មន្ត្រីនគរបាលបុណ្យស័ក្តិខ្ពស់ម្នាក់ ប្រើអំណាចគំរាមវាយខ្នោះភាគីម្ខាងទៀតបញ្ជូនទៅដាក់គុក ក្រោយកើតមានគ្រោះថ្នាក់ចរាចរណ៍នៅខណ្ឌច្បារអំពៅ

ភ្នំពេញ៖ មានការភ្ញាក់ផ្អើល និងរិះគន់យ៉ាងខ្លាំង ទៅលើទង្វើរបស់មន្ត្រីនគរបាលម្នាក់ដែល ត្រូវបានគេស្គាល់ថាមានបុណ្យស័ក្តិខ្ពស់ ឈ្មោះ ខៀវ សុខច័ន្ទសុធា តួនាទីអនុប្រធាននាយកដ្ឋាន បានប្រើសម្តី និងអំណាចគំរាមវាយខ្នោះភាគីម្ខាងទៀតយកទៅដាក់គុក ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍មួយ ខណៈដែលការចរចាមិនទាន់ឈានដល់ចំណុចដោះស្រាយនៅឡើយ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ១១:៤៩ ... Read More »

សមត្ថកិច្ចចម្រុះចាប់បារីបម្រុងឆ្លងដែនចំនួន ៦០ប៊ិចនៅស្រុកកំរៀង

ខេត្តបាត់ដំបងៈបារីគេចពន្ធចំនួន ៦០ប៊ិចរួមវត្ថុតាងផ្សេងទៀតបម្រុងឆ្លងដែនទៅស្រុកសៀមត្រូវកម្លាំងចម្រុះស្រុកកំរៀងបង្ក្រាប  កាលពីយប់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦  នៅចំណុចស្ពានឈើ (ផ្ទះតាយួន) ស្ថិតក្នុងភូមិអូរក្រូច ឃុំបឹងរាំង ស្រុកកំរៀង។  ប្រភពបន្តថា វត្ថុតាងដែលសមត្ថកិច្ចដកហូតបានរួមមានៈ បារីគេចពន្ធចំនួន ៦០ប៊ិច /រទេះរុញ ... Read More »

តើគោលការណ៍ «៥មិន ៥ត្រូវ» របស់នាយឧត្តមសេនីយ៍ សៅ សុខា ដែលដាក់ចេញសម្រាប់មន្រ្តីអាវុធហត្ថគ្រប់រូប ត្រូវយល់ដឹងមានអ្វីខ្លះ?

ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានដាក់ចេញគោលការណ៍ថ្មីមួយទៀត គឺ «៥មិន ៥ត្រូវ» សម្រាប់ឲ្យយោធិន នៃកងកងរាជអាវុធហត្ថគ្រប់រូបត្រូវយល់ដឹងតើមានអ្វីខ្លះ?   គោលការណ៍ ... Read More »

ព្រឹត្តិបត្រព័ត៌មាន ស្តីពីស្ថានភាពធាតុអាកាស នៃការផ្សាយរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅ ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦

ភ្នំពេញ : ក្រសួងធនធានទឹក និងឧតុនិយម សូមគោរពជម្រាបជូនអំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ ៖ សម្ពាធទាបដែលកើតនៅលើសមុទ្រចិនខាងត្បូងនៅតែមានឥទ្ធិពលលើរបបខ្យល់មូសុង ឦសានដែលបក់លើអាងទន្លេមេគង្គ សមុទ្រកម្ពុជា និងលើព្រះរាជាណាចក្រកម្ពុជា។ ស្ថានភាពបែបនេះនឹងធ្វើឱ្យធាតុអាកាសចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ... Read More »

រថយន្តកាមរីហាយប្រ៊ីត​ ពាក់ផ្លាកលេខនកបាលចតនៅលើចំណីផ្លូវគ្មានដាក់ភ្លើងសញ្ញាត្រូវរថយន្តមួយគ្រឿងទៀតបើកមកបុកពីក្រោយរងការខូចខាតយ៉ាងដំណំ

ភ្នំពេញ​ ៖​ បុរសម្នាក់បានបើករថយន្ត ម៉ាក CHEVROLET TRACKERមួយគ្រឿងទាំងស្ថានភាពស្រវឹងស្រា​ បានជ្រុលទៅបុកពីក្រោយរថយន្តម៉ាកកាមរីហាយប្រ៊ីតមួយគ្រឿងទៀតចតនៅលើចំណីផ្លូវទាំងដែលគ្មានដាក់ភ្លើងសញ្ញាចរាចរណ៍​ បណ្ដាលឲ្យរងការខូចខាត​ ។  ​     ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១១:២០នាទីយប់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ១ ... Read More »