ព័ត៌មានទាន់ហេតុការណ៍៖
'

បណ្ដេញ ជនបរទេស ១.១៧៥នាក់ មាន ២៨សញ្ជាតិ ចេញពីកម្ពុជា ពាក់ព័ន្ធករណីបទល្មើសមួយចំនួន

ភ្នំពេញ ៖ អនុវត្តតាមអនុសាសន៍ ឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ លោកឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ បានណែនាំនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បន្តធ្វើកាបណ្ដេញចេញជនបរទេសសរុបចំនួន ... Read More »

កណ្ដាលថ្ងៃក្តៅចែស! ជនសង្ស័យកាច់កម៉ូតូពីមុខផ្ទះក្នុងបុរីនៅឫស្សីកែវ

ភ្នំពេញ៖ ហេតុការណ៍កាច់កម៉ូតូ១គ្រឿងបានកើតឡើងកណ្ដាលថ្ងៃ បង្កការភ្ញាក់ផ្អើល និងព្រួយបារម្ភដល់ប្រជាពលរដ្ឋ នៅក្នុងបុរីរិទ្ធ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ កាលពីវេលាម៉ោងប្រមាណ ២:១៥នាទីរសៀល ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦។ តាមព័ត៌មានបឋមបានឲ្យដឹងថា ជនរងគ្រោះជាម្ចាស់បានចតម៉ូតូម៉ាក Nex ... Read More »

ព្រឹត្តិបត្រព័ត៌មាន ស្តីពីស្ថានភាពធាតុអាកាស នៃការផ្សាយរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅ ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦

ភ្នំពេញ : ក្រសួងធនធានទឹក និងឧតុនិយម សូមគោរពជម្រាបជូនអំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦ ៖ សម្ពាធទាបដែលកើតនៅលើសមុទ្រចិនខាងត្បូងមានឥទ្ធិពលលើរបបខ្យល់មូសុងឦសាន ដែលបក់លើអាងទន្លេមេគង្គ សមុទ្រកម្ពុជា និងលើព្រះរាជាណាចក្រកម្ពុជា។ ស្ថានភាពបែបនេះនឹងធ្វើឱ្យធាតុអាកាសចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ... Read More »

ពុទ្ធោ! ក្មេងជំទង់២នាក់ក្នុងចំណោម៦នាក់ បានលង់ទឹកស្លាប់យ៉ាងសង្វេគ

ខេត្តពោធិ៍សាត់ ៖ សេចក្តីរាយការណ៍នានាជុំវិញកន្លែងកើតហេតុ នារសៀលថ្ងៃចន្ទ ៤កើត ខែពិសាខ ឆ្នាំមមី អដ្ឋសក័ ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦ នេះថា ព្រឹកមិញ ... Read More »

លោក Xi Jinping ផ្តល់អនុសាសន៍ណែនាំឱ្យជំរុញអំណានសៀវភៅ ដើម្បីបង្កើតបរិយាកាសនាំគ្នាអានសៀវភៅក្នុងសង្គមទាំងមូល

អន្តរជាតិ ៖ ក្នុងយុគសម័យនេះ ចំណេះដឹងបាននិងកំពុងធ្វើបច្ចុប្បន្នភាពយ៉ាងឆាប់រហ័សដែលមិនធ្លាប់ជួបពីមុនមក។ “ពីសម័យកសិកម្ម ដែល «ការរៀនចំណេះដឹងពីរបីឆ្នាំក៏គ្រប់គ្រាន់ហើយសម្រាប់ប្រើប្រាស់ពេញមួយជីវិត» រហូតដល់សម័យសេដ្ឋកិច្ចឧស្សាហកម្ម ដែល «ការរៀនចំណេះដឹងជាងដប់ឆ្នាំទើបអាចគ្រប់គ្រាន់សម្រាប់ពេញមួយជីវិត» ហើយមកដល់សម័យឥឡូវនេះ ជាសម័យសេដ្ឋកិច្ចចំណេះដឹង ដែល «ត្រូវរៀនអស់មួយជីវិតទើបអាចដើរទាន់សម័យកាលដែលកំពុងវិវឌ្ឍទៅមុខ។”» លោកXi ... Read More »

ក្មេងទំនើងម្នាក់ទៀត ដែលបានរត់គេចខ្លួនពីភ្នំពេញ ទៅដល់ខេត្តព្រះសីហនុ បានចូលមកសារភាពកំហុស នៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ 

ភ្នំពេញ ៖ ក្មេងទំនើងម្នាក់ទៀត ដែលបានរត់គេចខ្លួនពីភ្នំពេញ ទៅដល់ខេត្តព្រះសីហនុ បានចូលមកសារភាពកំហុស នៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ពាក់ព័ន្ធការចូលរួមសកម្មភាពដេញគប់ និងវាយរថយន្តនៅថ្ងៃនគរសង្ក្រាន្ត។ កន្លងទៅជនល្មើសនេះត្រូវបានដឹងថានៅខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ហើយជនរងគ្រោះធ្លាប់បង្ហោះប្រាប់ពីអាខោនហ្វេសប៊ុកថែមទៀត។ កម្លាំងនគរបាលរាជធានីភ្នំពេញ បានតាមចាប់ខ្លួនក្មេងទំនើងចំនួន៩នាក់មកហើយ ដែលបង្កភាពអនាធិបតេយ្យនៅក្នុងសង្គមមួយនេះ ... Read More »

នគរបាលស្រុកស្វាយចេកឃាត់ខ្លួនជនសង្ស័យម្នាក់ពីបទជួញដូរនឹងប្រើប្រាស់គ្រឿងញៀន

ខេត្តបន្ទាយមានជ័យ ៖ នៅវេលាម៉ោង១១ និង៣០នាទីព្រឹកថ្ងៃទី១៩ ខែមេសាឆ្នាំ ២០២៦កម្លាំងនគរបាលស្រុកស្វាយចេកបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ពីបទជួញដូរហ្នឹងប្រើប្រាស់គ្រឿងញៀន នៅចំណុចផ្លូវលំខាងជើងវត្តតាផូ ស្ថិតក្នុងភូមិព្រេចកី ឃុំតាផូ ស្រុកស្វាយចេកខេត្តបន្ទាយមានជ័យ ។ លោកវរៈសេនីយ៍ទោ អុន កាថន អធិការនគរបាលស្រុកស្វាយចេកបានឲ្យដឹងថា ... Read More »

១០ថ្ងៃមកនេះ មានក្មេងទំនើងជាង១២០នាក់ ត្រូវនគរបាលឃាត់ខ្លួនបញ្ជូនទៅតុលាការ ខ្លះដេកចូលឆ្នាំក្នុងពន្ធនាគារ

ភ្នំពេញ ៖ គិតចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ សមត្ថកិច្ចនគរបាលជាតិ គ្រប់មូលដ្ឋាន បានអនុវត្តបន្តប្រតិបត្តិការបង្ក្រាបក្រុមក្មេងទំនើងចំនួន២៩ករណី។ នេះបើតាម លោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។ បើតាមលោក ... Read More »

ផ្ទះប្រមាណ ១០០០ ខ្នងត្រូវបានបំផ្លាញក្នុងអគ្គីភ័យដ៏សាហាវនៅប្រទេសម៉ាឡេស៊ី

នៅថ្ងៃទី ១៩ ខែមេសា អគ្គីភ័យទ្រង់ទ្រាយធំមួយបានឆាបឆេះនៅក្នុងភូមិឆ្នេរសមុទ្រមួយក្នុងរដ្ឋ Sabah ប្រទេសម៉ាឡេស៊ី ដោយបានបំផ្លាញផ្ទះប្រមាណ ១០០០ ខ្នង។ យោងតាមអាជ្ញាធរ អគ្គីភ័យបានចាប់ផ្តើមនៅព្រឹកព្រលឹមនៅក្នុងតំបន់ “ភូមិទឹក” នៃស្រុក Sandakan នៅភាគឦសានរដ្ឋ ... Read More »

អ៊ីរ៉ង់បើកការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកលើនាវាចម្បាំងអាមេរិកបន្ទាប់ពីការបាញ់ប្រហារ និងការរឹបអូសកប៉ាល់ដឹកទំនិញ

អ៊ីរ៉ង់អះអាងថាខ្លួនបានប្រើយន្តហោះគ្មានមនុស្សបើកដើម្បីវាយប្រហារនាវាចម្បាំងអាមេរិកមួយគ្រឿងដើម្បីសងសឹកចំពោះការបាញ់ប្រហារ និងការរឹបអូសកប៉ាល់ដឹកទំនិញរបស់ខ្លួននៅក្នុងឈូងសមុទ្រអូម៉ង់។ រូបភាពដែលចេញផ្សាយដោយក្រសួងការពារជាតិអ៊ីរ៉ង់ ត្រូវបានគេរាយការណ៍ថា ការបាញ់បង្ហោះយន្តហោះគ្មានមនុស្សបើក Karrar ដែលជាយន្តហោះគ្មានមនុស្សបើករយៈចម្ងាយឆ្ងាយដំបូងគេរបស់ប្រទេស។ នៅថ្ងៃទី១៩ ខែមេសា អ៊ីរ៉ង់បាននិយាយថាកងកម្លាំងប្រដាប់អាវុធរបស់ខ្លួនបានធ្វើការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកប្រឆាំងនឹងនាវាចម្បាំងអាមេរិកដើម្បីឆ្លើយតបទៅនឹងការបាញ់ប្រហារ និងការរឹបអូសកប៉ាល់ដឹកទំនិញអ៊ីរ៉ង់មួយ។ យោងតាមទីភ្នាក់ងារព័ត៌មាន Tasnim និងទូរទស្សន៍រដ្ឋអ៊ីរ៉ង់ យន្តហោះគ្មានមនុស្សបើកត្រូវបានបាញ់បង្ហោះឆ្ពោះទៅនាវាចម្បាំងអាមេរិកភ្លាមៗបន្ទាប់ពីទីក្រុងតេអេរ៉ង់បានចោទប្រកាន់ទីក្រុងវ៉ាស៊ីនតោនពីបទ ... Read More »

កូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោងយុទ្ធសាស្ត្រ Hwasong-11LA ក្រោមការត្រួតពិនិត្យ របស់មេដឹកនាំ គីមជុងអ៊ុន

សារព័ត៌មាន Reuters បានផ្សាយថា ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បានរាយការណ៍នៅថ្ងៃចន្ទ ទី២០ ខែមេសា ឆ្នាំ២០២៦ ថាមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានចុះត្រួតពិនិត្យ និងបញ្ជាដោយផ្ទាល់ ... Read More »

បាញ់ប្រហារនៅអាមេរិក ឪពុកសម្លាប់កូនខ្លួនឯង ៧ នាក់ និងចៅម្នាក់ទៀត

បុរសម្នាក់បានបាញ់សម្លាប់កុមារចំនួន ៨ នាក់ រួមទាំងកូនខ្លួនឯង ៧ នាក់ នៅ Shreveport រដ្ឋ Louisiana នៅព្រឹកព្រលឹមថ្ងៃទី ១៩ ខែមេសា ម៉ោងក្នុងស្រុក។ សារព័ត៌មាន ... Read More »

គ្រោះរាំងស្ងួតកំណត់ត្រានៅសហរដ្ឋអាមេរិក

ទិន្នន័យអាកាសធាតុបង្ហាញថា គ្រោះរាំងស្ងួតនៅសហរដ្ឋអាមេរិកដីគោកបានឈានដល់កម្រិតកំណត់ត្រាសម្រាប់ពេលវេលានេះនៃឆ្នាំ។ អ្នកឧតុនិយមនិយាយថា គ្រោះរាំងស្ងួតកំណត់ត្រាគឺជាសញ្ញាអាក្រក់សម្រាប់រដូវភ្លើងឆេះព្រៃនាពេលខាងមុខ តម្លៃអាហារកើនឡើង និងប្រឈមបញ្ហាខ្វះទឹកនៅភាគខាងលិចសហរដ្ឋអាមេរិក។ យោងតាមអ្នកត្រួតពិនិត្យគ្រោះរាំងស្ងួតសហរដ្ឋអាមេរិក រដ្ឋជាង 61% នៃរដ្ឋចំនួន 48 នៅទ្វីបអឺរ៉ុបកំពុងជួបប្រទះនឹងគ្រោះរាំងស្ងួតកម្រិតមធ្យមទៅធ្ងន់ធ្ងរ – រួមទាំង 97% ... Read More »

បទវិភាគ៖ប្រទេសចិនបានដើរតាមមាគ៌ាកាត់បន្ថយភាពក្រីក្រដែលប្រកបដោយលក្ខណៈពិសេសយ៉ាងច្បាស់លាស់ គឺលុបបំបាត់ភាពក្រីក្រក្នុងការអភិវឌ្ឍ

អន្តរជាតិ ៖ “យើងមិនធ្វើត្រាប់តាមរូបមន្តរបស់បរទេសទេ ហើយក៏មិននាំចេញរូបមន្តរបស់ប្រទេសចិនដែរ យើងរឹតតែមិនទាមទារឱ្យប្រទេសដទៃទៀតចម្លងបទពិសោធរបស់ចិននោះទេ “។ លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបានគូសបញ្ជាក់ដូចពោលខាងលើនៅអំឡុងពេលថ្លែងអំពីការអនុវត្តជាក់ស្តែងក្នុងវិស័យកាត់បន្ថយភាពក្រីក្ររបស់ចិន ។ ក្នុងនាមជាប្រទេសកំពុងអភិវឌ្ឍន៍ដ៏ធំមួយដែលមានចំនួនប្រជាជនជាង ១ ពាន់ ៤ ... Read More »

ករណី«កូនស្រីវាយម្តាយ» នៅឈូកវ៉ា២៖ កម្លាំងសមត្ថកិច្ចបំភ្លឺថា មិនមែនជាការពិត

ភ្នំពេញ៖ ករណីដែលត្រូវបានផ្សព្វផ្សាយយ៉ាងទូលំ ទូលាយតាមបណ្តាញសារព័ត៌មានមួយចំនួន អំពីស្ត្រីវ័យចំណាស់ម្នាក់ត្រូវបានកូនស្រីវាយធ្វើបាប នៅក្នុងបុរីឈូកវ៉ា២ ខណ្ឌពោធិ៍សែនជ័យ ត្រូវបានអាជ្ញាធរ និងសមត្ថកិច្ចចេញមុខបំភ្លឺថា ជាព័ត៌មានមិនពិត និងមាន ការភាន់ច្រឡំយ៉ាងធ្ងន់ធ្ងរ។ តាមការឲ្យដឹងពីកម្លាំងនគរបាលជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដែលបានចុះស្រាវជ្រាវភ្លាមៗ កាលពីវេលាម៉ោង២១៖៣០នាទី ... Read More »

សមត្ថកិច្ចនគរបាលខេត្តបញ្ជូនជនសង្ស័យ២នាក់ជនជាតិវៀតណាមកតុលាការខេត្តពាក់ព័ន្ធករណី លួច(កាច់ករម៉ូតូ)នៅក្រុងបាវិត

ខេត្តស្វាយរៀង៖ សមត្ថកិច្ចនគរបាលខេត្តបញ្ជូនជនសង្ស័យ២នាក់ជនជាតិវៀតណាមកតុលាការខេត្តពាក់ព័ន្ធករណី លួច(កាច់ករម៉ូតូ)នៅក្រុងបាវិត។ យោងតាមសមត្ថកិច្ចនគរបាលខេត្ត បានអោយដឹងថាជនសង្ស័យមាន១ ឈ្មោះ ង្វៀង វ៉ាំងយី ភេទប្រុស អាយុ២៤ឆ្នាំជនជាតិវៀតណាម មុខរបរមិនពិតប្រាកដ មានទីលំនៅឃុំហ្វុងថាន់តៃអា ស្រុកហ្វឿកឡុង ខេត្តបាក់លាវ(អ្នកបើកម៉ូតូ) មានសារធាតុញៀន ... Read More »

Update: សង្ស័យស្លាប់ដោយសារដាច់អាហារ សាកសពម្នាក់ត្រូវបានគេប្រទះឃើញសល់តែគ្រោងឆ្អឹង

ខេត្តបន្ទាយមានជ័យ៖ សាកសពម្នាក់ត្រូវបានគេប្រទះឃើញស្លាប់នៅក្នុងប្រឡាយទឹកនាវេលាម៉ោង4និង10នាទីរសៀលថ្ងៃទី 19 ខែមេសា ឆ្នាំ2026  ស្ថិតនៅក្នុងភូមិទួលប្រាសាទ ឃុំទួលពង្រ ស្រុកម៉ាឡៃ ។ លោក បេន  សំអាត អធិការនគរបាលស្រុកម៉ាឡៃ បានឲ្យដឹងថា សាកសពសល់តែគ្រោងឆ្អឹង ... Read More »

កងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យបញ្ជូនជន សង្ស័យជនជាតិវៀតណាម៦នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ករណីហិង្សាដោយចេតនា ស្ថានទម្ងន់ទោស, រក្សាទុក ជួញដូរប្រើប្រាស់ដោយខុសច្បាប់សារធាតុញៀន

ខេត្តបន្ទាយមានជ័យ៖ នៅវេលាម៉ោង១១និង០០នាទីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៦ កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានទទួលបណ្ដឹងពីជនរងគ្រោះឈ្មោះ ឡា តុងញ៉ា (LA TRONG NHAN) ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិវៀតណាម ស្តីពីករណី ហិង្សាដោយចេតនា(មានស្ថានទម្ងន់ទោស) ... Read More »

ពលករខ្មែរម្នាក់បានធ្វើអត្តឃាតចងកសម្លាប់ខ្លួន ដោយបន្សល់ទុកបណ្តាំចុងក្រោយមួយសន្លឹក

ខេត្តបាត់ដំបង៖ បុរសអតីតជាពលករខ្មែរម្នាក់បានធ្វើអត្តឃាតដោយចងកសម្លាប់ខ្លួន បន្សល់ទុកនូវបណ្តាំចុងក្រោយមួយសន្លឹក បង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង ០៧និង៤១នាទី ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦ នៅត្រង់ចំណុចក្រុមទី០៣ ស្ថិតក្នុងភូមិបេង ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង ។ សមត្ថកិច្ចបានឱ្យដឹងថា ... Read More »

អ៊ីរ៉ង់បដិសេធការចរចាជុំទីពីរ ខណៈដែលអាមេរិកបាញ់ប្រហារលើកប៉ាល់ដឹកទំនិញអ៊ីរ៉ង់

អន្តរជាតិ ៖ ភាពតានតឹងនៅក្នុងឈូងសមុទ្របានកើនឡើងបន្ទាប់ពីការវាយប្រហារដោយផ្ទាល់របស់កងទ័ពជើងទឹកអាមេរិកលើកប៉ាល់ដឹកទំនិញដែលមានទង់ជាតិអ៊ីរ៉ង់កាលពីថ្ងៃអាទិត្យ និងការបដិសេធជាបន្តបន្ទាប់របស់ទីក្រុងតេអេរ៉ង់ក្នុងការចូលរួមក្នុងការចរចាជុំថ្មីមួយ។ នេះបើយោងតាមការចុះផ្សាយសារព័ត៌មាន CGTN នៅរសៀលថ្ងៃនេះ ។  សារព័ត៌មាន CGTN ថា ការចរចាជុំថ្មីរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ស្ថិតក្នុងភាពមិនច្បាស់លាស់ ការរំពឹងទុកនៃការសន្ទនាឡើងវិញរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេអេរ៉ង់កាន់តែមានភាពមិនប្រាកដប្រជា។ ... Read More »

រាជរដ្ឋាភិបាលបញ្ចេញរថយន្តក្រុងសាធារណៈរហូតដល់ជាង ៩០០គ្រឿង ដែលលើសផែនការរំពឹងទុកត្រឹមតែ ៦០០គ្រឿងប៉ុណ្ណោះ

ភ្នំពេញ ៖ ក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរកន្លងទៅថ្មីៗនេះ រាជរដ្ឋាភិបាល តាមរយៈសាលារាជធានីភ្នំពេញ បានបញ្ចេញរថយន្តក្រុងសាធារណៈរហូតដល់ជាង ៩០០គ្រឿង លើសផែនការរំពឹងទុកត្រឹមតែ ៦០០គ្រឿងប៉ុណ្ណោះ។ គិតចាប់ពីថ្ងៃទី១២ ដល់១៧ ខែមេសា មានពលរដ្ឋ កម្មករ-កម្មការិនី ប្រមាណជិត ... Read More »

ការស្ទង់មតិបង្ហាញថា ក្រុមហ៊ុនផលិតនៅចក្រភពអង់គ្លេសមានការខ្វែងគំនិតគ្នាលើសមត្ថភាពដើម្បីបំពេញតាមការជំរុញរបស់អធិបតេយ្យភាព

អន្តរជាតិ ៖ នៅថ្ងៃទី 20 ខែមេសា (រ៉យទ័រ) បានផ្សាយថស ៖ ក្រុមហ៊ុនផលិតអង់គ្លេសផ្តល់រូបភាពមិនច្បាស់លាស់អំពីសមត្ថភាពរបស់ពួកគេក្នុងការបង្កើនទិន្នផល ប្រសិនបើរដ្ឋាភិបាលត្រូវការចលនាឧស្សាហកម្មសំខាន់ៗ នេះបើយោងតាមការស្ទង់មតិមួយបានបង្ហាញនៅថ្ងៃចន្ទ។ Reuters ផ្សាយថា ៖ ចក្រភពអង់គ្លេសកំពុងបង្កើនកិច្ចខិតខំប្រឹងប្រែងទ្វេដង ... Read More »

ឆ្មក់បង្ក្រាបក្រុមជួញដូរគ្រឿងញៀនក្នុងព្រៃបឹងឃាត់ខ្លួនយុវតីម្នាក់និងអ្នកទិញជក់៣នាក់ខណៈសង្សារ ជាមេក្លោងរត់គេចខ្លួន

ខេត្តកណ្តាល÷កម្លាំងនគរបាលស្រុកកោះធំ បានបើកប្រតិបត្តិការចុះឆ្មក់បង្ក្រាបមុខសញ្ញាប្រមូលផ្ដុំគ្នាជួញដូរ និងប្រើប្រាស់គ្រឿងញៀននៅក្នុងព្រៃបឹងបាក់ស្ន ដោយឃាត់ខ្លួនជនសង្ស័យបាន ៤នាក់ ក្នុងចំណោមបក្សពួក ៨នាក់។ ប្រតិបត្តិការនេះបានធ្វើឡើងកាលពីវេលាម៉ោង ១៦និង២០នាទី ថ្ងៃទី១៨ មេសា ២០២៦ ស្ថិតនៅភូមិល្វាទោង ឃុំកំពង់កុង ស្រុកកោះធំ ... Read More »

Bayern Munich ក្លាយជាម្ចាស់ពានអាល្លឺម៉ង់ Bundesliga ក្រោយទទួលជ័យជម្នះលើ VfB Stuttgart

ក្រុម Bayern Munich ដែលកំពុងប្រមាញ់យកពានបីក្នុងរដូវកាលនេះបានឈ្នះពានរង្វាន់លីគកំពូលអាឡឺម៉ង់ជាលើកទី 35 របស់ពួកគេកាលពីថ្ងៃអាទិត្យបន្ទាប់ពីបានផ្តួលក្រុម VfB Stuttgart 4-2 ដោយនៅសល់ការប្រកួតចំនួន 4 មុនចប់រដូវកាល។ លទ្ធផលកាលពីថ្ងៃអាទិត្យបានធ្វើឲ្យ Bayern មាន15ពិន្ទុនាំមុខដាច់ក្រុម ... Read More »

ព្យុះទី៤ ឈ្មោះ ស៊ីនឡាគូ (Sinlaku) T2604 បានវិវត្តទៅជាព្យុះសង្ឃរា ហើយមានឥទ្ធិពលមកលើកម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះរហូតដល់ ២០%

ភ្នំពេញ៖​ ក្រសួងធនធានទឹក​ និង​ឧតុនិយម​ នៅព្រឹក​ថ្ងៃ​ទី​២០​ ខែមេសា​ ឆ្នាំ​២០២៦នេះ​ បានចេញសេចក្ដីជូនដំណឹង​ស្តីពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា ខណៈ​ព្យុះទី៤ ឈ្មោះ ស៊ីនឡាគូ (Sinlaku) T2604 បានវិវត្តទៅជាព្យុះសង្ឃរា ហើយមាន ឥទ្ធិពលលើរបបខ្យល់មូសុងឦសានដែលបក់លើសមុទ្រចិនខាងត្បូង ... Read More »

អាវុធហត្ថ​ខេត្តកំពង់ស្ពឺ​បង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យបានជាបន្តបន្ទាប់៣នាក់ពាក់ព័ន្ធ​ករណីរំលោភលើទំនុក ចិត្ត ធ្វើឱ្យខូចខាតដោយចេតនានិងទទួលផលចោរកម្ម

ខេត្តកំពង់ស្ពឺ​៖ដោយ​អនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ព្រមទាំងមានការសម្រប សម្រួលនីតិវិធីពី​ ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកំពង់ស្ពឺ​​ កម្លាំង​ជំនាញ​កងរាជអាវុធហត្ថខេត្ត​កំពង់ស្ពឺ​ បាន​ធ្វើការ​ស្រាវជ្រាវ​ កំណត់​មុខសញ្ញា​ និងឈានដល់ការឃាត់ខ្លួនជនសង្ស័យបានជាបន្តបន្ទាប់ចំនួន០៣ នាក់ ពាក់ព័ន្ធ​ករណីរំលោភលើទំនុកចិត្ត ... Read More »

រថយន្ត២គ្រឿងបុកគ្នាស្តុបផ្លូវបំបែកជាបួនបណ្តាលឲ្យមនុស្ស៣នាក់រងរបួសធ្ងន់

ភ្នំពេញ៖ បុរសជនបរទេសម្នាក់បានបើករថយន្តម៉ាកLexus CT 200h មួយគ្រឿងឆ្លងស្តុបផ្លូវបំបែកជាបួនក្នុងល្បឿនលឿនក៏ជ្រុលទៅបុករថយន្តមួយគ្រឿងទៀតម៉ាកTOYOTA PRIUS បើកបត់ឆ្លងស្តុបបណ្តាលឲ្យភាគីម្ចាស់រថយន្តទាំងសងខាងរងរបួសធ្ងន់៣នាក់ស្រាល ១នាក់ត្រូវបានបញ្ជូនទៅសង្រ្គោះបន្ទាន់ភ្លាមៗ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដែរបានកើតឡើងកាលពីវេលាម៉ោង១២:៣០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី២០ខែមេសា ឆ្នាំ២០២៦ស្ថិត នៅលើផ្លូវជាតិលេខ៣ ក្នុងសង្កាត់ចោមចៅទី២ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។ យោងតាមការបញ្ជាក់ពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេឃើញបុរសម្នាក់បានបើករថយន្តម៉ាកTOYOTA ... Read More »

បើករថយន្តចុះពីលើស្ពានអាកាស៧មករាលឿនពេក​ ជ្រុលកៀខឿនបែកកង់វេគូថមកកណ្ដាលផ្លូវ​បុកម៉ូតូបន្ថែមបណ្ដាលឱ្យបុរសម្នាក់ជាម្ចាស់ម៉ូតូរងរបួសធ្ងន់

ភ្នំពេញ៖ បុរសម្នាក់បានបើករថយន្តម៉ាកកាមរីហាយប្រ៊ីតមួយគ្រឿងបើកចុះពីលើស្ពានអាកាស៧មករាលឿនជ្រុលកៀខឿនបែកកង់វេកន្ទុយមកកណ្ដាលផ្លូវស្របពេលម៉ូតូមកពីក្រោយបុកបន្ថែមបណ្ដាលឱ្យបុរសជាម្ចាស់ម៉ូតូរងរបួសធ្ងន់។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដែរបានកើតឡើងកាលពីវេលាម៉ោង១០:៥០នាទីយប់ ត្រូវនិងថ្ងៃទី ១៩ខែមេសា ឆ្នាំ ២០២៦ ស្ថិតនៅតាម បណ្ដោយ ផ្លូវសហព័ន្ធ រុស្ស៊ី ក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ ... Read More »

រាជរដ្ឋាភិបាលកម្ពុជា ប្រឆាំងដាច់ខាតសកម្មភាពរបស់កងកម្លាំងប្រដាប់អាវុធថៃ ដែលបន្ដពង្រឹងកាន់កាប់ខុសច្បាប់បន្ថែម រំលោភដែនអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា

ភ្នំពេញ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី ១៩ ខែមេសា ឆ្នាំ ២០២៦ ចេញសេចក្តីប្រកាសព័ត៌មាន តវ៉ាជាផ្លូវការរបស់រាជរដ្ឋាភិបាលកម្ពុជា ប្រឆាំងនឹងសកម្មភាពរបស់កងកម្លាំងប្រដាប់អាវុធថៃ នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៦ ... Read More »

បុរសម្នាក់ផ្សារដែកត្រូវខ្សែភ្លើងឆក់ស្លាប់ភ្លាមៗ

ភ្នំពេញ៖ បុរសម្នាក់បានឡេីងលេីជណ្តេីរផ្សារដែកមិនប្រយ័ត្នក៏ត្រូវខ្សែភ្លេីងឆក់បណ្តាលឱ្យធ្លាក់ចុះមកក្រោមស្លាប់ភ្លាមៗ បង្កការភ្ញាក់ផ្អេីលកាលពីថ្ងៃទី ១៩ ខែមេសា ឆ្នាំ២០២៦ នៅភូមិ ព្រៃទា២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។ ជនរងគ្រោះឈ្មោះ វង្ស ម៉ាប់  ភេទប្រុស អាយុ៦៤ឆ្នាំ ... Read More »