ក្លឹប Paris Saint Germain (PSG) ដែលជាម្ចាស់ជើងឯកបាល់ទាត់បារាំងបច្ចុប្បន្ន និងជាម្ចាស់ជើងឯកពានរង្វាន់អឺរ៉ុប European Champions League រដូវកាលមុន បានចុះកិច្ចព្រមព្រៀងដៃគូជាមួយក្រុមហ៊ុន Google នេះបើយោងតាមការប្រកាសរបស់ក្លិបកាលពីថ្ងៃចន្ទ។ ក្លឹប ... Read More »
គណៈបញ្ជាការឯកភាពក្រុងបាវិត ចុះធ្វើរដ្ឋបាលចំហបង្រ្កាប ទីតាំងសង្ស័យករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) បន្ទប់ជួល ចំនួន ២ កន្លែង
ខេត្តស្វាយរៀង៖ គណៈបញ្ជាការឯកភាពក្រុងបាវិត ចុះធ្វើរដ្ឋបាលចំហបង្រ្កាប ទីតាំងសង្ស័យករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) បន្ទប់ជួល ចំនួន ២ កន្លែង។ យោងតាមសមត្ថកិច្ចនគរបាល បានអោយដឹងថា នាថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦ ... Read More »
ធនាគារជាតិនៃកម្ពុជា សម្រេចដកហូតអាជ្ញាបណ្ណ និងដាក់ឱ្យជម្រះបញ្ជីលើធនាគារចំនួន ៣ បន្ថែមទៀត
ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦ បានប្រកាសដកអាជ្ញាបណ្ណ និង ដាក់ឱ្យជម្រះបញ្ជីគ្រឹះស្ថានធនាគារចំនួន ៣ ដែលមិនសូវមានប្រតិបត្តិការសកម្មក្នុងសេដ្ឋកិច្ច បន្ទាប់ពីអាជីវកម្មរបស់គ្រឹះស្ថានទាំងនេះទទួលរងផលប៉ះពាល់ជាបន្តបន្ទាប់ពីកត្តាមួយចំនួន។ គ្រឹះស្ថានធនាគារទាំង ៣ នោះរួមមាន ធនាគារ ... Read More »
នគរបាលខេត្តកំពតឃាត់ខ្លួនមេខ្លោងគ្រឿងញៀនម្នាក់ដែលរត់គេចខ្លួនជិត ១០ឆ្នាំតាមដីការបស់តុលាការ
ខេត្តកំពត៖ កម្លាំងស្នងការដ្ឋាននគរបាលខេត្តកំពត នៅព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦ បានចាប់ឃាត់ខ្លួនមេខ្លោងចែកចាយគ្រឿងញៀនម្នាក់ ដែលរត់គេចខ្លួនជិត១០ឆ្នាំ តាមដីការបស់សាលាដំបូងខេត្តកំពត។ ជនជាប់ចោទនេះឈ្មោះ សុខ លី ត្រូវបានសាលាដំបូងខេត្តកំពតចេញដីកាបង្គាប់ឲ្យចាប់និងឃុំខ្លួនកាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧ ពីបទ ... Read More »
បង្រ្កាបមុខសញ្ញា ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនដោយឃាត់ខ្លួនជនសង្ស័យម្នាក់
ខេត្តកំពត៖ ថ្ងៃចន្ទ ៥រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣ ខែសីហា ឆ្នាំ ២០២៦ អនុវត្តតាមបទបញ្ជា លោកមេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពត ... Read More »
ស្លាប់ ៣នាក់ទាំងព្រលឹម ក្នុងករណីឡានបែនសង្កូតស្ដាំដឹកដីបុក រះម៉ូតូ និងម៉ូតូរ៉ឺម៉ក បន្តបុកចូលផ្ទះ ២ខ្នង នៅនៅស្រុកអង្គស្នួល
ខេត្តកណ្ដាល៖ រថយន្តបែនដឹកដី១គ្រឿងបានបុករះម៉ូតូ១គ្រឿងនិងម៉ូតូសណ្ដោងរ៉ឺម៉ក១គ្រឿងដែលធ្វើដំណើរក្នុងទិសដៅបញ្ច្រាស់គ្នាពេញទំហឹង រួចបន្តបុកចូលផ្ទះនៅជិតនោះ២ខ្នងជាបន្តបន្ទាប់ទៀត ទើបឈប់ស្ងៀមហើយអ្នកបើកបររត់គេចខ្លួនបាត់ ។ នៅក្នុងឧប្បត្តិហេតុចរាចរណ៍ខាងលើបានបណ្ដាលឲ្យមនុស្ស២ស្លាប់ភ្លាមៗនៅនឹងកន្លែង និងម្នាក់ទៀតរបួសធ្ងន់ហើយបានស្លាប់ពេលបញ្ជូនទៅសង្គ្រោះបន្ទាន់ដល់មន្ទីរពេទ្យ ។ ឧប្បត្តិហេតុនោះបានកើតឡើងកាលពីវេលាម៉ោង០៥និង១៥នាទីព្រឹកព្រលឹមថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៦ នៅលេីកំណាត់ផ្លូវជាតិលេខ៥១ ចន្លោះគីឡូម៉ែត្រលេខ២៨-២៩ ស្ថិតនៅក្នុងភូមិគីរីថ្មី ឃុំសំរោងលើ ... Read More »
ឃាត់ខ្លួនចោរលួចឡានបែនរត់គេចខ្លួន ជ្រុលចង្គូតបុករះចូលផ្ទះប្រជាពលរដ្ឋ
ខេត្តកំពង់ស្ពឺ៖ អនុវត្តតាមការដឹកនាំបញ្ជា ពីលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ និង ដឹកនាំបញ្ជាផ្ទាល់ដោយលោកវរសេនីយ៍ ទោ សាវ សុភក្តី អធិការនៃអធិការដ្ឋាននគរបាលស្រុកសាមគ្គីមុនីជ័យ នៅថ្ងៃទី០៣ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង០៤និង៥៥នាទី ... Read More »
អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ ពិភពលោកបានឃើញច្បាស់នូវអំពើឈ្លានពាន និងការកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់ពីសំណាក់កងកម្លាំងយោធាថៃ ដែលបានរារាំងជនស៊ីវិលភៀសសឹកខ្មែរ២ម៉ឺននាក់ទៀតមិនឱ្យវិលត្រឡប់ទៅផ្ទះវិញបាននៅឡើយ
ភ្នំពេញ៖ លោក ប៉ែន បូណា ថ្លែងនៅក្នុងខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦នេះថា៖ ថ្ងៃនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមជំរាបជូនជនរួមជាតិជ្រាបអំពីព័ត៌មានសំខាន់ៗពាក់ព័ន្ធនឹងកិច្ចការពារបូរណភាពទឹកដី និងប្រជាជន ដូចតទៅ៖ ... Read More »
អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បណ្ដេញជនបរទេសខុសច្បាប់ ៧៧៧នាក់ មាន ១៩សញ្ជាតិ ចេញពីព្រះរាជាណាចក្រកម្ពុជា
ភ្នំពេញ៖ អាជ្ញាធរកម្ពុជា បានសម្រេចបណ្ដេញជនបរទេសខុសច្បាប់សរុបចំនួន ៧៧៧នាក់ (ស្រី ១២០នាក់) មាន ១៩សញ្ជាតិ ចេញពីព្រះរាជាណាចក្រកម្ពុជា ក្នុងរយៈពេល ១០ថ្ងៃ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦។ ... Read More »
ក្រិកប្រយុទ្ធនឹងភ្លើងឆេះព្រៃយ៉ាងខ្លាំងបំផ្លាញលំនៅឋានជាង១០០ខ្នង នៅភាគពាយ័ព្យរដ្ឋធានីអាថែន
ទីភ្នាក់ងារសារព័ត៌មាន Reuters បានផ្សាយថា កងពន្លត់អគ្គិភ័យក្រិក កំពុងប្រយុទ្ធប្រឆាំងយ៉ាងស្វិតស្វាញ ដើម្បីគ្រប់គ្រងភ្លើងឆេះព្រៃដ៏ធំមួយដែលបានបំផ្លាញលំនៅឋានជាង១០០ខ្នង នៅភាគពាយ័ព្យរដ្ឋធានីអាថែន កាលពីថ្ងៃអាទិត្យ ខណៈដែលអគ្គិភ័យមួយកន្លែងទៀតបានបង្ខំឱ្យមានការជម្លៀសពលរដ្ឋនៅលើកោះទេសចរណ៍ Kefalonia។ ទ្វីបអឺរ៉ុបបានរងការបំផ្លិចបំផ្លាញយ៉ាងខ្លាំងដោយសារភ្លើងឆេះព្រៃនារដូវក្តៅនេះ បន្ទាប់ពីការវាយប្រហារដោយរលកកម្តៅកម្រិតកំណត់ត្រា និងកង្វះខាតទឹកភ្លៀង ដែលអ្នកវិទ្យាសាស្ត្រអះអាងថាបណ្តាលមកពីការប្រែប្រួលអាកាសធាតុ។ ទោះបីជាភ្លើងឆេះព្រៃនៅបារាំងនិងអេស្ប៉ាញមានសញ្ញាថមថយនៅចុងសប្តាហ៍នេះក្តី ... Read More »
ការវាយប្រហារដាក់គ្នារវាងរុស្សីនឹងអ៊ុយក្រែនបណ្តាលអោយមនុស្ស ១៤នាក់ស្លាប់
សារព័ត៌មាន AFP បានផ្សាយថា ការវាយប្រហាររបស់អ៊ុយក្រែនលើរុស្ស៉ីបានសម្លាប់មនុស្សយ៉ាងហោច ៩នាក់ កាលពីថ្ងៃអាទិត្យ ទី២ ខែសីហា ឆ្នាំ២០២៦ ខណៈការវាយប្រហាររបស់ រុស្ស៉ីលើអ៊ុយក្រែនបានសម្លាប់មនុស្សយ៉ាងហោច ៥នាក់។ លោក Alexander Shuvaev ... Read More »
វៀតណាមនាំចូលគ្រាប់ស្វាយចន្ទីឆៅលើស ៣ ពាន់លានដុល្លារ ក្នុងរយៈពេលជិត ៧ ខែ ភាគច្រើនចូលពីកម្ពុជា
គិតត្រឹមពាក់កណ្តាលខែកក្កដា ឆ្នាំនេះ ក្រុមហ៊ុនវៀតណាមបានចំណាយប្រាក់ជាង ៣ ពាន់លានដុល្លារអាមេរិក សម្រាប់ការនាំចូល គ្រាប់ស្វាយចន្ទីឆៅ ដែលភាគច្រើននាំចូលពីប្រទេសកម្ពុជា។ នេះគឺជាកម្រិតខ្ពស់បំផុតសម្រាប់រយៈពេលដូចគ្នាក្នុងប្រវត្តិសាស្ត្រ។ តាមទិន្នន័យរបស់អគ្គនាយកដ្ឋានគយ គិតត្រឹមថ្ងៃទី ១៥ ខែកក្កដា វៀតណាមបាននាំចូលគ្រាប់ស្វាយចន្ទីឆៅសរុប ១,៨១ ... Read More »
បុកស្លាប់រត់ទៀតហើយ! រថយន្តស្លាកលេខច្បាស់ៗ ចាំមើលថាតើសមត្ថកិច្ចធ្វើការយ៉ាងណា
បុរសជាអ្នកអូសរទេះអេតចាយម្នាក់បានបាត់បង់ជីវិតយ៉ាងអាណោចអាធ័ម ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍បុករត់ ដែលបង្កឡើងដោយរថយន្តមួយគ្រឿង នៅចំណុចមុខផ្សារទំនើប Lucky ក្រុងតាខ្មៅ កាលពីយប់ម្សិលមិញ។ យោងតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បន្ទាប់ពីបង្កហេតុបុកជនរងគ្រោះដល់ស្លាប់ហើយ អ្នកបើកបររថយន្តបង្កមិនបានឈប់ដើម្បីទទួលខុសត្រូវនោះទេ គឺបានព្យាយាមបើករត់គេចរហូតទៅដល់មុខកីឡដ្ឋានខេត្តកណ្ដាល ទើបឈប់រថយន្តចោល រួចចុះរត់គេចខ្លួនបាត់ស្រមោល។ ទោះជាជនបង្ករត់គេចខ្លួនក្តី ... Read More »
មានអ្នកដំណើរជិត១៥០នាក់បានស្លាប់ និងជាង២៤០នាក់រងរបួស ដោយគ្រោះថ្នាក់ចរាចរណ៍ក្នុងខែកក្កដា
ភ្នំពេញ ៖ ក្នុងរយៈពេលមួយខែពេញ គិតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនៅទូទាំងប្រទេស កើតឡើងចំនួន២០៨ករណី បណ្តាលឱ្យមានមនុស្សស្លាប់រហូតទៅដល់១៤៤នាក់ និងរបួសធ្ងន់ស្រាលចំនួន ២៤៥នាក់។ នេះបើតាមរបាយការណ៍ក្រសួងមហាផ្ទៃ។ បើតាមរបាយការណ៍ ... Read More »
ឃាត់ខ្លួន៣នាក់ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន និង អនុវត្តន៍ដីការបង្កាប់ឲចូលខ្លួន
ខេត្តកណ្តាល÷ មន្ត្រីនគរបាលស្រុកកណ្ដាលស្ទឹងបានឲ្យដឹងនៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៦នេះថា កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យបីនាក់នៅចំណុចភូមិសៀមរាប ឃុំសៀមរាប ស្រុកកណ្តាលស្ទឹង ខេត្ត កណ្តាលករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន និងអនុវត្តន៍ដីការបង្កាប់ឲចូលខ្លួន ។ ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យ ចំនួន ០៣នាក់ ... Read More »
បងប្អូនជនជាតិរុស្ស៊ី ដែលបាត់ខ្លួនត្រូវបានរកឃើញស្លាប់ក្នុងប្រទេសថៃ ដោយជនសង្ស័យសារភាពថាបានប្លន់សម្លាប់
ប្រទេសថៃ៖ បងប្អូនបង្កើតជនជាតិរុស្ស៊ីពីរនាក់ដែលត្រូវបានគេរាយការណ៍ថាបានបាត់ខ្លួនក្នុងប្រទេសថៃត្រូវបានគេរកឃើញស្លាប់ ខណៈជនសង្ស័យពីរនាក់បានសារភាពថាបានសម្លាប់ពួកគេក្នុងអំឡុងពេលប៉ុនប៉ងប្លន់ទោចក្រយានយន្ត។ នេះបេីយោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយថៃ ។ ជនរងគ្រោះ ក្មេងប្រុសអាយុ ១៧ ឆ្នាំម្នាក់ និងបងស្រីអាយុ ២២ ឆ្នាំរបស់គេ បានបាត់ខ្លួនកាលពីថ្ងៃអាទិត្យ។ ... Read More »
កម្លាំងនគរបាលខេត្តសៀមរាប ស្រាវជ្រាវនិងឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ បន្ទាប់ពីលួចកាច់សោ ក ម៉ូតូហើយជឹះគេចខ្លួន
ខេត្តសៀមរាប÷អនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងក្រោមការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ លោកប្រាក់ សោភ័ណ ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តសៀមរាប ព្រមទាំងការដឹកនាំបញ្ជាផ្ទាល់របស់ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប និងមានកិច្ចសម្រប សម្រួលនីតិវិធីពី ... Read More »
ប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកល្អក់ទី១ឃាត់ខ្លួនជនសង្ស័យម្នាក់ករណីលួចទូរសព្ទដៃក្នុងមន្ទីរពេទ្យកុមារជាតិ
ភ្នំពេញ÷ប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកល្អក់ទី១ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានឃាត់ខ្លួនជនសង្ស័យ០១នាក់ ពីករណីលួច (លួចទូរស័ព្ទដៃចំនួន០២គ្រឿង) និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀននៅ។ ប្រភពបានឲ្យដឹងថា ថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោងប្រហែល១៥:០០នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកល្អក់ទី១ នៃអធិការដ្ឋាននគរបាលខណ្ឌ ទួលគោក បានធ្វើការឃាត់ខ្លួនជនសង្ស័យ០១នាក់ ... Read More »
ព្យុះសង្ឃរាទី១៣ ឈ្មោះ ដូលហ្វីន (Dolphin) T2613 នៅតែមានឥទ្ធិពលលើកម្ពុជា អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់រហូតដល់ ៥០%
ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹងស្ដីពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦ ខណៈព្យុះសង្ឃរាទី១៣ ឈ្មោះ ដូលហ្វីន (Dolphin) T2613 នៅតែមានឥទ្ធិពលលើរបបខ្យល់មូសុងនិរតីដែលបក់លើឈូងសមុទ្របេងហ្គាល សមុទ្រអាន់ដាម៉ាន់ សមុទ្រចិនខាងត្បូង ... Read More »
នគរបាលខេត្តស្ទឹងត្រែង បង្រ្កាបគ្រឿងញៀន ១ករណី ឃាត់ខ្លួនជនសង្ស័យ ចំនួន ១៧នាក់ និងចាប់យកគ្រឿងញៀន ២១២.៨៥ក្រាម
ខេត្តស្ទឹងត្រែង ៖ ដោយអនុវត្តតាមគោលការណ៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់លោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងក្រោមការយកចិត្តទុកដាក់ និងដាក់បទបញ្ជារបស់ លោក សរ សុពុត្រា អភិបាល នៃគណៈអភិបាលខេត្ត ក្រោមការសម្របសម្រួលនីតិវិធីពី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្ទឹងត្រែង ... Read More »
ស្នងការនគរបាលខេត្តមណ្ឌលគិរី លើកទឹកចិត្តប្រជាពលរដ្ឋរាយការណ៍បទល្មើសឆបោកអនឡាញ
ខេត្តមណ្ឌលគិរី៖ ដោយអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោក គង់ គឹមនី អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តមណ្ឌលគិរី, លោកឧត្តមសេនីយ៍ត្រី ជា ចិត្រា ស្នងការនគរបាលខេត្តមណ្ឌលគិរី បានលើកទឹកចិត្តប្រជាពលរដ្ឋក្នុងការចូលរួមទប់ស្កាត់បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ... Read More »
គណៈបញ្ជាការឯកភាពខេត្តបន្ទាយមានជ័យ បន្តប្រតិបត្តិការចុះរដ្ឋបាល៣ទីតាំងទៀត ដើម្បីបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត
ខេត្តបន្ទាយមានជ័យ៖ លោក ប្រាក់ ប៉ូលី អភិបាលរងខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦ បានដឹកនាំក្រុមការងារចម្រុះ ចុះត្រួតពិនិត្យរដ្ឋបាលតាមអគារស្នាក់នៅចំនួន៣ទីតាំងនៅក្រុងប៉ោយប៉ែត តែរកមិនឃើញជនបរទេសបានចាកចេញអស់ និងពុំមានសម្ភារៈសង្ស័យដែលជាសញ្ញាណនៃការប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នោះទេ។ ... Read More »
កងរាជអាវុធហត្ថខេត្តបញ្ជូនជនសង្ស័យម្នាក់ពាក់ព័នករណីគ្រឿងញៀន ទៅសាលាដំបូង
ខេត្តបន្ទាយមានជ័យៈជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តហើយ នៅរសៀលថ្ងៃសៅរ៍ ទី០១ ខែសីហា ឆ្នាំ២០២៦ ម្សិលមិញនេះ ដើម្បីអនុវត្តតាមនីតិវិធី។ នៅវេលាម៉ោង១៣និង០០នាទី ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានទទួលសេចក្ដីរាយការណ៍របស់ជនរងគ្រោះឈ្មោះ ... Read More »
ព្រះសង្ឃ៣អង្គគង់នៅវត្ដក្នុងខេត្ដតាកែវលួចដេីរលេងយប់មកជាប់ដៃសមត្ថកិច្ចខេត្ដកំពង់ស្ពឺ
ខេត្ដកំពង់ស្ពឺ÷ដោយអនុវត្ដតាមបញ្ជាដឹកនាំលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្ដកំពង់ស្ពឺ លោកវរសេនីយ៍ឯក ចន សុភីត អធិការដ្ឋាននគរបាលស្រុកបសេដ្ឋបានបញ្ជា កំលាំងនគរបាលជំនាញចុះសហការដឹកនាំកំលាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលទាំង១៥ប៉ុស្ដិ៍ ល្បាតក្នុងភូមិសាស្រ្ដសំដៅលេីការរក្សាសន្ដិសុខសណ្ដាប់ធ្នាប់សាធារណៈសង្គម អនុវត្ដគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាព នាយប់ថ្ងៃសៅរ៍ ឈានចូលថ្ងៃអាទិត្យ ៤រោច ខែទុតិយាសាឍ ... Read More »
បញ្ជាការកងរាជអាវុធហត្ថ ខេត្តតាកែវប្រតិបត្តិការ បង្ក្រាបករណី រក្សាទុក ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់ឃាត់ខ្លួនជនសង្ស័យម្នាក់
ខេត្តតាកែវ÷នៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៦ ដោយទទួលបានបទបញ្ជាពីលោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តតាកែវ និងសម្របសម្រួលនីតិវិធីដោយលោក គុជ គឹមឡុង ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តតាកែវនៅវេលាម៉ោង១៤:៤០នាទី ថ្ងៃទី៣១ ខែកក្កដា ... Read More »
អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បានធ្វើបទបង្ហាញស្តីពី «វឌ្ឍនភាពនៃការងារខណ្ឌសីមានិងបោះបង្គោលព្រំដែនរវាងកម្ពុជា-ថៃ» ជូនដល់ក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំប្រទេសកម្ពុជា ដឹកនាំដោយប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ានហ្វីលីពីនប្រចាំកម្ពុជា
ភ្នំពេញ៖ លោក ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងនៅក្នុងខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល ថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦នេះថា៖ ថ្ងៃអាទិត្យនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាល ... Read More »
កងរាជឣាវុធហត្ថខេត្តបញ្ជូនក្មេងទំនើងកាប់បំផ្លាញម៉ូតូចំនួន៣នាក់ ទៅសាលាដំបូង
ខេត្តបន្ទាយមានជ័យៈ ជនសង្ស័យ៣នាក់ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌកងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តហើយ នៅព្រឹកថ្ងៃសៅរ៍ ទី០១ ខែសីហា ឆ្នាំ២០២៦ម្សិលមិញនេះ ដើម្បីអនុវត្តតាមនីតិវិធី ។ សមត្ថកិច្ចបន្តថាៈ នៅថ្ងៃទី២៣ ខែកក្កដា ... Read More »
សមត្ថកិច្ចស្រាវជ្រាវ និងបង្ក្រាបករណីហិង្សាដោយ ចេតនា(ក្មេងទំនើង) នៅស្រុកអូររាំង
ខេត្តមណ្ឌលគិរី ៖ ដោយអនុវត្តតាមអនុសាសន៍ដឹកនាំដ៏របស់ នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ និងលោក គង់ គឹមនី អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តមណ្ឌលគិរី ព្រមទាំងមានការចង្អុលបង្ហាញ និងបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ត្រី ជា ... Read More »
ឃើញឪពុកមាត្រូវអគ្គិសនីឆក់ធ្លាក់ពីលើរន្ទា ក្មួយស្ទុះទៅត្រកងជួយ ក៏ត្រូវចរន្តភ្លើងឆក់ស្លាប់ទាំង២នាក់
ខេត្តកំពត ៖ មានករណីឆ្លងចរន្តអគ្គីសនីបណ្តាលឲ្យឆក់កម្មករសំណង់ពីរនាក់ស្លាប់យ៉ាងអណោចអធម័ខណ: មេជាងកំពុងរៀបឥដ្ឋជាន់លើចន្ទាដែកដោយពុំបានប្រុងប្រយត្ន័ដែលមានខ្សែភ្លើងនៅកកិតក្រោមចន្ទាដែកនោះ បណ្តាលឲ្យឆក់តែម្តង។ ហេតុការណ៍ខាងលើបានកើត ឡើង-នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង១១ និង៥០នាទីថ្ងៃត្រង់ នៅចំណុចផ្ទះមួយកន្លែងស្ថិតក្នុងអូតូវ សង្កាត់អណ្តូងខ្មែរ ក្រុងកំពត។ នាយប៉ុស្តិ៍រដ្ឋបាលអណ្តូងខ្មែរបានឲ្យដឹងថា ... Read More »
បញ្ជូនក្មេងទំនេីង៣នាក់ ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធ ករណីធ្វើឲ្យខូចខាតដោយចេតនា (កាប់បំផ្លាញម៉ូតូ) និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន…
ខេត្តបន្ទាយមានជ័យ៖ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានទទួលពាក្យបណ្តឹងរបស់ជនរងគ្រោះចំនួន០២នាក់ ឈ្មោះស៊ីន យ៉ុងឈីន ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត និងឈ្មោះ អៀន សុវណ្ណារ៉ា ... Read More »
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច