ព័ត៌មានទាន់ហេតុការណ៍៖
'

រឿង៖ ព្រះអាទិត្យឥតពន្លឺ (តចប់)

យុវជនគ្រប់គ្នាចប់ការងារនាំគ្នាត្រឡប់ទៅផ្ទះនៅភូមិប៉ាំងណាវិញ ចំណែកឯខ្ញុំ និងអាធីត្រឡប់ទៅផ្ទះជួបពុកម៉ែនៅភូមិត្រពាំងផ្លុង។ ខ្ញុំនិងអាធីធ្វើដំណើរកាត់តាមព្រៃតូចៗដែលដុះអមសងខាងផ្លូវដើរថ្មើជើងនិងមិនហ៊ានជជែកគ្នាទេ។យើងដើរបានបន្តិចស្រាប់តែឮសំឡេងមាត់មនុស្សជជែកគ្នា។  យើងបានក្រាបក្នុងគុម្ពព្រៃរង់ចាំឱ្យពួកឈ្លបដើរទៅផុតឆ្ងាយសិនទើបបន្តដំណើរ។ យើងបន្តដំណើរបែបនេះរហូតដល់ភូមិត្រពាំងផ្លុងរួចបំបែកផ្លូវគ្នាទៅផ្ទះរៀងៗខ្លួន។    ពេលទៅដល់ផ្ទះភ្លាមម៉ែភ្ញាក់ផ្អើលខ្លាំងណាស់ ប៉ុន្តែគាត់បានប្រញាប់ប្រញាល់ហៅឲ្យខ្ញុំចូលក្នុងផ្ទះសួរនាំ។ ខ្ញុំបានប្រាប់ម៉ែតាមដំណើររឿង រួចហើយពុកក៏បាន​លបលួចដុតដំឡូងឲ្យខ្ញុំ។ ម៉ែបកផងផ្លុំដំឡូងផងឱ្យត្រជាក់រួចនិយាយថា ចេះសំណាងហើយថ្ងៃនេះ ដែលពុកឯងទៅជួបបងធំកូនបានដំឡូងនិងល្ពៅមកខ្លះ។គាត់បានហុចដំឡូងមកឱ្យខ្ញុំហើយប្រាប់ថាឲ្យខ្ញុំហូបឲ្យប្រញាប់ទៅ។    ... Read More »

ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានសង្កាត់ស្វាយតឿ ក្រុងស្វាយរៀង ៖ ការចូលមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា គឺជាការសម្រេចចិត្តមួយដ៏ត្រឹមត្រូវបំផុត ពីព្រោះបច្ចុប្បន្ននេះមិនមានគណបក្សនយោបាយណាមួយដែលមានគោលនយោបាយច្បាស់លាស់ក្នុងការដឹកនាំប្រទេសជាតិដូចគណបក្សប្រជាជនកម្ពុជាឡើយ

ខេត្តស្វាយរៀង៖ លោកសរ  សុដានី សមាជិកគណ:អចិន្ត្រៃយ៍គណបក្សខេត្ត និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានសង្កាត់ស្វាយតឿ ក្រុងស្វាយរៀង បានមានប្រសាសន៏ថា  ការចូលមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា គឺជាការសម្រេចចិត្តមួយដ៏ត្រឹមត្រូវបំផុត ពីព្រោះបច្ចុប្បន្ននេះមិនមានគណបក្សនយោបាយណាមួយដែលមានគោលនយោបាយច្បាស់លាស់ក្នុងការដឹកនាំប្រទេសជាតិ ដូចគណបក្សប្រជាជនកម្ពុជាឡើយ។ ការមានប្រសាសន៍នេះធ្វើឡើងនាព្រឹក ថ្ងៃទី២៩ខែធ្នូឆ្នាំ២០២៤ ក្នុងពិធីជួបសំណេះសំណាលជាមួយសមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជាថ្មី ទើបដល់អាយុ១៨ឆ្នាំ ... Read More »

ជិះម៉ូតូចេញពីលេងបាល់ត្រូវក្មេងទំនើងមួយក្រុមប្រដាប់ដោយដាវ កាប់បម្រុងប្លន់យកម៉ូតូតែមិនបានសម្រេច

ភ្នំពេញ ៖ យុវជន០២នាក់ជិះម៉ូតូចេញពីលេងបាល់បំណងទៅផ្ទះក៏ស្រាប់តែមានក្មេងទំនើងមួយក្រុមជិះតាមពីក្រោយ ប្រដាប់ដោយដាវ​ មកធ្វើសកម្មភាពកាប់ប្លន់យកម៉ូតូតែមិនបានសម្រេច ហេីយនាំគ្នារត់គេចខ្លួនបាត់អស់ទៅ។ ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ២០២៤ នៅត្រង់ចំណុចផ្លូវលំ ក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។  ... Read More »

ឯកឧត្ដម ឃួង ស្រេង ធ្វើពិធីក្រុងពាលីតាមបែបសាសនាដើម្បីសុំសេចក្តីសុខចំរើន មុននឹងបើកព្រឹត្តិការណ៍បាល់ទាត់មិត្តភាពអបអរសាទរទិវាសន្តិភាពនៅកម្ពុជា

ភ្នំពេញ៖ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកជំទាវ នាព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីក្នុងពិធីក្រុងពាលីតាមបែបសាសនា ដើម្បីសុំម្ចាស់ទឹកម្ចាស់ដី សុំសេចក្តីសុខចំរើនមុននឹងបើកព្រឹត្តិការណ៍បាល់ទាត់មិត្តភាពអបអរសាទរ«ទិវាសន្តិភាពនៅកម្ពុជា»ឱ្យបានសេចក្ដីសុខសប្បាយហើយប្រព្រឹត្តទៅដោយរលូននិងប្រកបដោយជោគជ័យ នៅពហុកីឡដ្ឋានជាតិមរតកតេជោ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា។ ... Read More »

បុរសម្នាក់ផ្លោះរបងចូលទីតាំងអគារទុកចោលសង្ស័យចង់លួចសម្ភារៈ ត្រូវសន្តិសុខចាប់បាន

ភ្នំពេញ ៖ បុរសម្នាក់ជិះម៉ូតូមួយគ្រឿងមកផ្លោះរបងចូលទីតាំងអគារទុកចោលមួយកន្លែងសង្ស័យចូលទៅលួចសម្ភារៈខាងក្នុង ប៉ុន្តែត្រូវសន្តិសុខយាមនៅខាងក្នុងឃើញទាន់ឃាត់ខ្លួនប្រគល់ជូនសមត្ថកិច្ច ។  ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង១១យប់ ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៤ ស្ថិតនៅតាមបណ្តោយផ្លូវ២០៦ កែងផ្លូវ២១៩ សង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ បើតាមប្រភពព័ត៌មានពីសន្តិសុខយាមនៅទីនោះបានឱ្យដឹងថា ... Read More »

គោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង! ខណៈ​មនុស្សស្លាប់ ៦នាក់ និងរបួសធ្ងន់ស្រាល៩នាក់នៅតាមដងផ្លូវ

ភ្នំពេញ​៖​ យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ​ បានឱ្យដឹងថា​ គោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង! ខណៈ​ករណី​គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ​២០២៤ម្សិលមិញ​ បានកើតឡើងចំនួន ៧លើក បណ្តាលឲ្យមនុស្សស្លាប់ ៦នាក់ និងរបួសធ្ងន់ស្រាល៩នាក់។  ... Read More »

ក្រសួងធនធានទឹក​ ចេញសេចក្ដីជូនដំណឹង​ស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជា​ ចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

ភ្នំពេញ​៖​ ក្រសួងធនធានទឹក​ និង​ឧតុនិយម​ នៅព្រឹក​ថ្ងៃ​អាទិត្យ​ទី​២៩​ ខែធ្នូ​ ឆ្នាំ​២០២៤នេះ​ បានចេញសេចក្ដីជូនដំណឹង​ស្តីពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា ខណៈ​របបខ្យល់មូសុងឦសានដែលគ្រប់ដណ្តបលើសមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ ព្រះរាជាណាចក្រកម្ពុជា និងឈូងសមុទ្រថៃ បានថយឥទ្ធិពល។ ក្រសួងធនធានទឹក​ បានបញ្ជាក់ថា​ ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ... Read More »

សម្ដេចតេជោ​ ហ៊ុន​ សែន៖​ ២៦ឆ្នាំមុនថ្ងៃនេះ២៩ធ្នូ១៩៩៨​ មេដឹកនាំខ្មែរក្រហម​ បានមកទទួលទានអាហារនៅផ្ទះខ្ញុំដែលជាដំណាក់កាលបញ្ចប់សង្រ្គាមទាំងស្រុងនាំមកនូវការបង្រួបបង្រួមជាតិ ឯកភាពទឹកដីជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររាប់រយឆ្នាំរបស់កម្ពុជា

ភ្នំពេញ​៖​ សម្ដេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ ប្រធាន​ព្រឹទ្ធសភា​នៃព្រះរាជាណាចក្រកម្ពុជា​ នៅព្រឹកថ្ងៃទី​២៩​ ខែធ្នូ​ ឆ្នាំ​២០២៤នេះ​ បានថ្លែង​ថា​ ២៦ឆ្នាំមុនថ្ងៃនេះ២៩ធ្នូ១៩៩៨មេដឹកនាំ ខ្មែរក្រហមរួមមានខៀវ សំផន នួន ជា អៀង ... Read More »

ជម្លោះពិភពគុន រវាងក្រុមក្មេងទំនើង នៅច្បារអំពៅ ត្រូវអាវុធហត្ថរាជធានីភ្នំពេញកំណត់មុខសញ្ញាបាន និងតាមប្រម៉ាញ់ជាបណ្តើរៗ!

ភ្នំពេញ ៖ កាលពីពេលថ្មីៗនេះ នៅក្នងខណ្ឌច្បារអំពៅ មានសកម្មភាព ក្មេងទំនើងជាច្រើនក្រុម បានធ្វើសកម្មភាពដេញវាយនិងកាប់ចាក់គ្នាក្នុងវេលាយប់ស្ងាត់ មិនសូវមានមនុស្សម្នាឆ្លងកាត់ និងអត់មានសមត្ថកិច្ចនៅក្បែរ។ ក្រោយធ្វើសកម្មភាពវាយកាប់ចាក់គ្នារួច ក្មេងទំនើងទាំងនេះ តែងតែបំបែកគ្នារត់គេចរាងៗខ្លួនបាត់អស់ មុនពេលសមត្ថកិច្ចទៅដល់កន្លែងកើតហេតុ។  ទោះជាយ៉ាងនេះក្តី តាមរយៈវិធានការជំនាញរបស់អាវុធហត្ថរាជធានីភ្នំពេញ ... Read More »

ផ្អាកការងារបណ្ដោះអាសន្ន​ លើមន្រ្តីនគរបាលខេត្តកំពង់ធំម្នាក់ ក្រោយរងការចោទប្រកាន់ប្រើហិង្សាលើពលរដ្ឋ នៅស្រុកបារាយណ៍

ខេត្ត​កំពង់ធំ៖ មន្ដ្រីប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំចុងដូង ស្រុកបារាយណ៍ ខេត្តកំពង់ធំ ត្រូវបានថ្នាក់លើហៅមកធ្វើការសួរនាំដើម្បីស្រាវជ្រាវបន្ដ និងផ្អាកការងារបណ្ដោះអាសន្ន ក្រោយរងការចោទប្រកាន់ប្រើហិង្សាលើពលរដ្ឋ។ យោងតាមសេចក្ដីបំភ្លឺព័ត៌មានរបស់អ្នក​នាំពាក្យ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់​ធំ​ នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៤នេះ បានឲ្យដឹងថា ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ​ បានឃើញបណ្តាញសង្គម និងសារព័ត៌មានមួយចំនួនបានចុះផ្សាយនូវវីដេអូរឃ្លីប ... Read More »

មូលហេតុដែលនាំឱ្យកម្លាំងនគរបាលព្រហ្មទណ្ឌ ផ្ទុះអាវុធគឺព្រោះតែ រថយន្តម៉ាកស្តារិចត្រូវសមត្ថកិច្ចស្ទាក់ជាប់ហើយតែមិនឈប់ ហើយថយបំបុកសមត្ថកិច្ច និងព្យាយាមបើករត់គេច ទាំងរថយន្តបិទស្កុតខ្មៅ

ខេត្តព្រៃវែង ៖ សេចក្តីបំភ្លឺរបស់ស្នងការខេត្តព្រៃវែង បានឲ្យដឹងថា មូលហេតុដែលនាំឲ្យកម្លាំងនគរបាលព្រហ្មទណ្ឌ ផ្ទុះអាវុធគឺព្រោះតែ រថយន្តម៉ាកស្តារិចត្រូវសមត្ថកិច្ចស្ទាក់ជាប់ហើយតែមិនឈប់ ហើយថយបំបុកសមត្ថកិច្ច និងព្យាយាមបើករត់គេច ទាំងរថយន្តបិទស្កុតខ្មៅ ដែលសមត្ថកិច្ចពិបាកកំណត់មុខសញ្ញា ទើបសម្រេចចិត្តបំផ្ទុះអាវុធមុន។  ស្នងការខេត្តព្រៃវែង បានឲ្យដឹងថា មូលហេតុភាគីរថយន្តមិនព្រមឈប់គឺព្រោះតែអ្នកបើករថយន្តភិតភ័យ ... Read More »

ខ្សែការពារប្រេស៊ីល Adryelson ត្រឡប់មក Lyon វិញ

ខ្សែការពារសញ្ជាតិប្រេស៊ីល Adryelson បានត្រឡប់មកកាន់ក្លិប Lyon វិញហើយ បន្ទាប់ពីបញ្ចប់ការខ្ចីជើងរយៈពេល៤ខែនៅ Botafogo។ នេះបើយោងតាមសេចក្តីប្រកាសរបស់ក្លិបប្រេស៊ីល Serie A កាលពីថ្ងៃទី២៦ ធ្នូ។ Adryelson បានចូលរួមជាមួយ Botafogo ... Read More »

ក្មេងទំនើងប្រុសស្រី៩នាក់ ត្រូវបានតំណាងអយ្យការចោទប្រកាន់ ពីបទ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស

ភ្នំពេញ៖ អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នាររសៀលថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៤ បានបញ្ជាក់ថា តំណាងអយ្យការសម្រេចចោទប្រកាន់លើជនសង្ស័យទាំង ០៩ នាក់ និងបក្ខពួក ពីបទ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (យកជើងធាក់ម៉ូតូជនរងគ្រោះឲ្យដួលរងរបួស រួចនាំ គ្នាចុះយកមួកសុវត្ថិភាព ... Read More »

សមត្ថកិច្ចនគរបាលសហការត្រួតពិនិត្យចល័តបង្ការទប់ស្កាត់និងបង្ក្រាប​ទល្មើស​គ្រឿងញៀន និងសារ​ធាតុគី​មីផ្សំគ្រឿងញៀនខុសច្បាប់នៅស្រុុកជាប់ព្រំដែន

ខេត្តបាត់ដំបង​៖​ ដោយអនុវត្តតាមបទបញ្ជាលោកឧត្តមសេនី​យ៍ទោ​ ដាញ់​ អេងប៊ុនចាន់ ​ស្នងការ​នៃស្នងការដ្ឋាននគរ​បាលខេត្តបាត់​ដំបង​លោកវរសេនីយ៍ឯក សុខ និមល ស្នងការរងផែនការងារប្រឆាំ​ង​គ្រឿងញៀន នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ម្សិលមិញនេះ​ បានដឹកនាំ​កម្លាំង​ចុះសហការត្រួតពិនិត្យចល័តបង្ការទប់ស្កាត់និងបង្ក្រាប​ទល្មើស​គ្រឿងញៀន និងសារ​ធាតុគី​មីផ្សំគ្រឿងញៀនខុសច្បាប់នៅស្រុុកជាប់ព្រំដែន។  ក្នុងប្រតិបត្តិការនោះកម្លាំងក្នុងផែន សហការជាមួយសមត្ថកិច្ចពាក់​ព័ន្ធសរុប ... Read More »

លោកឪពុកផឹកស្រាបៀរ ហើយប្រដៅកូនកុំឲ្យជក់ថ្នាំញៀនត្រូវកូនកាប់បណ្ដាលឲ្យរបួសធ្ងន់

ខេត្តត្បូងឃ្មុំ៖ បុរសជាឪពុកម្នាក់ឃើញកូនប្រើប្រាស់គ្រឿងញៀនក៏បាននិយាយប្រដៅកុំឲ្យធ្វើបែបនេះបន្តទៀតហើយនាំផលវិបាកដល់គ្រួសារ។ តែកូនប្រុសមិនបានស្ដាប់ការទូន្មាននោះទេ បែរជាយកកាំបិតបុ័ងតោ មកកាប់ប្រហារត្រូវក្បាលឪពុកបណ្ដាលឱ្យរបួសធ្ងន់ទៅវិញ។ ហេតុការណ៍នេះបានកើតឡើង នៅវេលាម៉ោង ៨និង៥០នាទីយប់ថ្ងៃទី២៧ធ្នូ ឆ្នាំ២០២៤ នៅចំណុចភូមិណង់ក្រពើ ឃុំមេមត់ ស្រុកមេមត់។ ក្រោយមក ក្រោមកិច្ចអន្តរាគមន៍របស់សមត្ថកិច្ច ជនដៃដល់ជាកូនត្រូវបានចាប់ឃាត់ខ្លួនបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកមេមត់ទាំងយប់តាមបញ្ជារបស់លោកឧត្តមសេនីយ៍ស្នងការនិងព្រះរាជអាជរងអមសាលាដំបូងខេត្ត។ ... Read More »

លោក Wang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្ត្រីក្រសួងការបរទេសចិនពិភាក្សាការងារជាមួយរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ ថា មជ្ឈិមបូព៌ាមិនមែនជាសង្វៀននៃ ការប្រកួតប្រជែង រវាង ប្រទេសធំ នោះទេ

អន្តរជាតិ ៖ នៅរសៀលថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ ថ្ងៃទី ២៨  ... Read More »

ក្លិបយក្សនៅអឺរ៉ុបចំនួន៣កំពុងប្រជែងគ្នាចង់បានអ្នកចាំទី Jordan Pickford របស់ Everton

ក្លិប Everton បានត្រៀមខ្លួនរួចជាស្រេចដើម្បីធ្វើឱ្យ Jordan Pickford ផ្តល់ជូនពិសេសមួយដើម្បីទប់ស្កាត់ការចាប់អារម្មណ៍ពីក្លិបយក្សធំៗចំនួន៣ដូចជា Barcelona និង Chelsea ក៏ដូចជា Bayern Munich។ កីឡាករជម្រើសជាតិអង់គ្លេសរូបនេះបច្ចុប្បន្នកំពុងស្ថិតក្នុងទម្រង់លេងដ៏សម្បូរបែបនៅកីឡដ្ឋាន Goodison Park ... Read More »

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីបិទការប្រកួតកីឡាវាយកូនគោលពានរង្វាន់សម្តេចតេជោ ហ៊ុន សែន លើកទី៨ ឆ្នាំ២០២៤ អបអរសាទរទិវាសន្តិភាពនៅកម្ពុជា

ភ្នំពេញ​៖​ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃសៅរ៍ ទី២៨ ខែធ្នូ ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធី បិទការប្រកួតកីឡាវាយកូនគោលពានរង្វាន់សម្តេចតេជោ ហ៊ុន សែន លើកទី៨ ឆ្នាំ២០២៤ ... Read More »

សេចក្តីប្រកាសព័ត៌មាន របស់រាជរដ្ឋាភិបាលកម្ពុជាណែនាំដល់ក្រសួងស្ថាប័នពាក់ព័ន្ធ ឱ្យកែលម្អ និងសម្រួលនីតិវិធីក្នុងការផ្តល់ទិដ្ឋាការតាមប្រព័ន្ធ e-Visa និង ប្រព័ន្ធ e-Arrival ឱ្យមកនៅក្នុង Ecosystem តែមួយ

ភ្នំពេញ​៖​ សេចក្តីប្រកាសព័ត៌មាន របស់រាជរដ្ឋាភិបាលកម្ពុជាណែនាំដល់ក្រសួងស្ថាប័នពាក់ព័ន្ធ ឱ្យកែលម្អ និងសម្រួលនីតិវិធីក្នុងការផ្តល់ទិដ្ឋាការតាមប្រព័ន្ធ e-Visa និង ប្រព័ន្ធ e-Arrival ឱ្យមកនៅក្នុង Ecosystem តែមួយរបស់រាជរដ្ឋាភិបាល និងបញ្ចុះតម្លៃទិដ្ឋាការ អេឡិចត្រូនិក(e-Visa) ប្រភេទទេសចរ(T) ... Read More »

អតីតខ្សែការពារប្រេស៊ីល Rafinha ត្រឡប់ទៅក្លិបចាស់ Coritiba វិញ

អតីតខ្សែការពារអន្តរជាតិប្រេស៊ីល Rafinha បានយល់ព្រមចូលរួមជាមួយក្លិបដើមរបស់គាត់គឺ Coritiba វិញ លើការផ្ទេរដោយឥតគិតថ្លៃ។ នេះបើយោងតាមក្លិបដែលកំពុងលេងនៅលីកSerie B របស់ប្រេស៊ីលបានប្រកាសកាលពីថ្ងៃព្រហស្បតិ៍។ កីឡាករវ័យ៣៩ឆ្នាំរូបនេះបានចុះហត្ថលេខាលើកិច្ចសន្យារយៈពេល១ឆ្នាំជាមួយក្លិបដែលបានចាប់ផ្តើមអាជីពរបស់គាត់បន្ទាប់ពីចែកផ្លូវជាមួយ Sao Paulo កាលពីដើមខែនេះ។ Rafinha បាននិយាយនៅក្នុងវីដេអូមួយដែលត្រូវបានផ្សព្វផ្សាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា ... Read More »

នគរបាលខេត្តកណ្តាល ស្រាវជ្រាវឈានដល់ការឃាត់ខ្លួនយុវជនម្នាក់ ក្នុងចំណោមបក្ខពួកពីរនាក់ដែលបង្ហោះម៉ូតូតាមផ្លូវសាធារណៈ

ខេត្តកណ្តាល ៖ សេចក្តីបំភ្លឺព័ត៌មាន! របស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមជម្រាបជូនសារធារណជនពាក់ព័ន្ធករណីយុវជនពីរអ្នកបង្ហោះម៉ូតូ នៅចំណុចផ្លូវជាតិលេខ២១ ភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្ដាល។ ក្រោយពីទទួលបានព័ត៌មានភ្លាម ដោយអនុវត្តតាមបទបញ្ជាលោកឧត្តមសេនីយ៍ទោ ឈឿន ... Read More »

អ្នកទទួលខុសត្រូវនាយកដ្ឋាន គណនេយ្យ នៃរដ្ឋបាល ជាតិស្ថិតិ ចិន ឆ្លើយ សំណួរ របស់ អ្នក សារព័ត៌មាន ស្ដីពី ការ កែសម្រួល ទិន្នន័យ ផលិតផលក្នុងស្រុកសរុបរបស់ប្រទេសចិន( GDP) ឆ្នាំ ២០២៣

 អន្តរជាតិ ៖ នៅរសៀលថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ ថ្ងៃទី២៧ ខែធ្នូ ... Read More »

ពលរដ្ឋប៉ាណាម៉ា បាតុកម្មប្រឆាំងការចង់យកព្រែកជី ពីសំណាក់លោកត្រាំ

ព្រែកជីកប៉ាណាម៉ា ដែលជាប្រឡាយដែលមនុស្សបង្កើតដ៏ល្បីល្បាញបំផុតនៅលើពិភពលោក កំពុងបង្កើតកម្តៅម្តងទៀត ដោយសារតែសេចក្តីថ្លែងការណ៍ដ៏មហិច្ឆតារបស់ប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ ថាគាត់នឹង “យកមកវិញ” ប្រឡាយនេះឱ្យអាមេរិកគ្រប់គ្រង។ រដ្ឋាភិបាល និងប្រជាជនប៉ាណាម៉ាជាច្រើនបានសម្តែងការប្រឆាំង។ ដូច្នេះ តើអ្នកណាជាម្ចាស់ប្រឡាយនេះ? ប្រឡាយត្រូវបានជីកដោយជនជាតិអាមេរិក ... Read More »

រថយន្តដឹកជញ្ជូនទំនិញចំនួន ៣ ១៥១ ៦០៣ គ្រឿង ត្រូវបានត្រួតពិនិត្យទម្ងន់ក្នុងឆ្នាំ ២០២៤ លើការងារដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ទូទាំងប្រទេស

ភ្នំពេញ ៖ ទីស្ដីការក្រសួង នាថ្ងៃសុក្រ ទី២៧ ខែធ្នូ ឆ្នាំ២០២៤ ម្សិលមុិញ លោក សេង ឈួន រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ ... Read More »

រុស្ស៊ីអះអាងថា បានត្រៀមខ្លួនរួចជាស្រេចសម្រាប់ធ្វើការចរចាសន្តិភាពជាមួយអ៊ុយក្រែន

អន្តរជាតិ ៖ នៅរសៀលថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ លោក Sergey ... Read More »

អភិបាលខេត្តកណ្តាល អញ្ជើញបិទផ្សាយជាសាធារណៈ នូវឯកសារនៃការវិនិច្ឆ័យការចុះបញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធចំនួន ២ឃុំ ស្ថិតនៅស្រុកពញាឮ

ខេត្តកណ្តាល៖ លោក គួច ចំរើន អភិបាល នៃគណៈអភិបាល ខេត្តកណ្តាល អំពាវនាវដល់បងប្អូនជាអ្នកកាន់កាប់ដី និងអ្នកពាក់ព័ន្ធ ទាំងឡាយ ដែលមានក្បាលដីស្ថិតនៅភូមិតាំងស្តុក និងភូមិប្រាសាទ ឃុំឈ្វាំង ភូមិជ្រៃលាស់ និងភូមិតាតូច ... Read More »

លោក Xi Jinping ប្រធានរដ្ឋចិនផ្ញើលិខិតអបអរសាទរចំពោះពិធីដាក់ឱ្យដំណើរការគម្រោងផ្លូវដែកចិន-កៀហ្ស៊ីស៊ីស្ថាន-អ៊ូសបេគីស្ថាន

អន្តរជាតិ ៖ នៅរសៀលថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ កាលពីថ្ងៃទី២៧ ខែធ្នូ ... Read More »

ករណីសិស្សវាយគ្នានៅក្នុងសាលារៀនឯកជនយីហោ”ញូវហ្គេតវ៉េ​ អន្តរជាតិ​(New Gateway InternationaI School) “ដែលបង្ហោះតាមបណ្តាញសង្គម បច្ចុប្បន្នកម្លាំងនគរបាលខណ្ឌ៧មករា ចុះទៅសួរនាំ និងដោះស្រាយតាមច្បាប់ហើយ!

ភ្នំពេញ​៖​ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ​ បានឱ្យដឹងថា​ ករណីសិស្សវាយគ្នានៅក្នុងសាលារៀនឯកជន យីហោ​”ញូវហ្គេតវ៉េ​ អន្តរជាតិ​(New Gateway InternationaI School) “​ ស្ថិត​ក្នុង​សង្កាត់​វាលវង់​ ... Read More »

កម្លាំងនគរបាលខេត្តកំពត បង្ក្រាបក្មេងទំនើង៣នាក់ នៅស្រុកជុំគិរី ក្រោយបង្ហោះវីដេអូបង្អួតកាំបិតតាមបណ្ដាញសង្គម

ខេត្តកំពត៖ លោកឧត្តមសេនីយ៍ទោ​ ម៉ៅ​ ច័ន្ទមធុរិទ្ធ​ ស្នងការដ្ឋាននគរបាលខេត្តកំពត បានចាត់ឱ្យ​កម្លាំងជំនាញផ្នែកយុត្តិធម៌​ ចុះស្រាវជ្រាវ​បង្ក្រាប​ និងឃាត់ខ្លួន​ក្រុមក្មេងទំនើង៣នាក់ នៅស្រុកជុំគិរី ក្រោយបង្ហោះវីដេអូតាមបណ្ដាញសង្គមបង្អួតកាំបិតដាក់គ្នា។ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ បានបញ្ជាក់ថា ដោយអនុវត្តនូវបទបញ្ជាម៉ឺងម៉ាត់របស់សម្ដេចមហាបវរធិបតី ... Read More »

លោក សៅ សុខា ណែនាំដល់មន្រ្តីគណបក្សបន្តធ្វើអំពើល្អ, អំពើត្រឹមត្រូវ, ជៀសវាងអំពើទាំងឡាយណាដែលប៉ះពាល់ដល់ប្រយោជន៍ប្រជាជន

ខេត្តស្វាយរៀង៖ លោក សៅ សុខា ប្រធាន ក្រុមការងារចុះមូលដ្ឋានស្រុករមាសហែក បានណែនាំដល់មន្រ្តីគណបក្សបន្តធ្វើអំពើល្អ, អំពើត្រឹមត្រូវ, ជៀសវាងអំពើទាំងឡាយណាដែលប៉ះពាល់ដល់ប្រយោជន៍ប្រជាជន និងត្រូវបន្តខិតខំបម្រើប្រជាជន ពិសេសត្រូវពង្រឹងការផ្តល់សេវាសាធារណៈផ្សេងៗឱ្យបានលឿន និងប្រកបដោយគុណភាព ព្រមទាំងត្រូវយកចិត្តទុកដាក់ដោះស្រាយភាពអសកម្មនានា និងខិតខំអនុវត្តការងារមួយចំនួនន ដែលមានចរិតយុទ្ធសាស្រ្តយូរអង្វែង។ ... Read More »