ព័ត៌មានទាន់ហេតុការណ៍៖
'

សំបុកសត្វក្រៀល ១សំបុកត្រូវត្រូវបានរកឃើញនៅក្នុងដែនជម្រកសត្វព្រៃកែវសីមា

ខេត្តមណ្ឌលគិរី ៖ សំបុកសត្វក្រៀល ១សំបុកត្រូវបានរកឃើញជាថ្មីម្តងទៀតកាលពីខែសីហា ឆ្នាំ២០២៣កន្លង ទៅនេះ ដោយក្រុមការងារស្រាវជ្រាវសត្វព្រៃនៃអង្គការសមាគមអភិរក្សសត្វព្រៃប្រចាំខេត្តមណ្ឌលគិរី បន្ទាប់ពីបានរកឃើញជាលើកដំបូងនៅក្នុងឆ្នាំ២០២០ ក្នុងដែនជម្រកសត្វព្រៃកែវសីមា ដែលមានភូមិសាស្ត្រស្ថិតនៅក្នុងភូមិស្រែអណ្តោល ដែលជាព្រំប្រទល់រវាងខេត្តមណ្ឌលគិរី និងខេត្តក្រចេះ។ តាមរយៈការពិនិត្យទៅលើសំបុក និងសំបកស៊ុតដែលបានញាស់ បានបង្ហាញអោយឃើញថា ... Read More »

ខ្សែការពារវ័យជ្រេ Sergio Ramos ត្រៀម​​ត្រឡប់​មក Sevilla វិញ

ប្រភពពីសារព័ត៌មាន ESPN ផ្សាយថា ខ្សែការពារ Sergio Ramos កំពុង​ស្ថិត​ក្នុង​ការ​ពិភាក្សា​កម្រិត​ខ្ពស់​ជុំវិញ​ការ​វិល​ទៅ​កាន់ក្លិបអេស្ប៉ាញSevilla។ Ramos វ័យ៣៧ឆ្នាំបានក្លាយជាកីឡាករមិនមានតម្លៃ ផ្ទេរ (Free Agent) ចាប់តាំងពីកិច្ចសន្យានៅក្លិប Paris Saint-Germain ... Read More »

តើអ្វីទៅជា «ហិរញ្ញវត្ថុឌីជីថល ឬ Digital Finance» ?

ភ្នំពេញ ៖ បច្ចេកវិទ្យាហិរញ្ញវត្ថុជំនាន់ថ្មី អាចជួយទ្រទ្រង់នូវការផ្តល់លទ្ធភាពលុកចូលទៅប្រើប្រាស់សេវាហិរញ្ញវត្ថុ និងបង្កើនប្រសិទ្ធភាពនៃប្រព័ន្ធហិរញ្ញវត្ថុ។ នេះជាលើកឡើងរបស់លោក អុឹម វុត្ថា ទីប្រឹក្សាក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៣  «ហិរញ្ញវត្ថុឌីជីថល» គឺជានិយមន័យដែលប្រើប្រាស់សម្រាប់ពិពណ៌នាអំពីការពឹងផ្អែកលើបច្ចេកវិទ្យាជំនាន់ថ្មី នៅក្នុងវិស័យសេវាហិរញ្ញវត្ថុ ... Read More »

មេដឹកនាំកូរ៉េខាងជើងនឹងបំពេញទស្សនកិច្ចនៅប្រទេសរុស្ស៊ីក្នុងពេលឆាប់ៗនេះ

សារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី៥ ខែកញ្ញា ឆ្នាំ២០២៣បានផ្សាយថា សហរដ្ឋអាមេរិក នៅថ្ងៃចន្ទសប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) បាននិយាយថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន មានគម្រោងធ្វើទស្សនកិច្ចដ៏កម្រមួយទៅកាន់ប្រទេសរុស្ស៉ីនៅក្នុងខែកញ្ញានេះ ... Read More »

ថ្ងៃ១៩កញ្ញាខាងមុខនេះ ប្រកាសសាលក្រមរឿង អឿន ម៉ូនីកាចេញសែកអត់លុយ

ភ្នំពេញ ៖ សំណុំរឿងមេតុងទីនល្បីឈ្មោះ អឿន ម៉ូលីកា ដែលកំពង់ជាប់ឃុំក្នុងពន្ធនាគារ ត្រូវបានបញ្ជូនមកកាត់ទោសកាលពីព្រឹកថ្ងៃទី ០៥ខែកញ្ញា ឆ្នាំ២០២៣នេះ ពាក់ព័ន្ធបទល្មើស មិនបំពេញកតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន ។ អង្គសវនាការដែលដឹកនាំដោយលោកចៅក្រម ពេជ្រ វិជ្ជាធរ ... Read More »

នាយករដ្ឋមន្ត្រីស្តីទី​ អញ្ជើញជាអធិបតីភាពប្រារព្ធខួបអនុស្សាវរីយ៍គម្រប់៣៣ឆ្នាំ កងវរសេនាតូចលេខ២៤៦ និងខួបអនុស្សាវរីយ៍លើកទី១៤ ថ្ងៃបង្កើតបញ្ជាការដ្ឋានអង្គរក្ស

ខេត្តកណ្ដាល៖ លោកសន្តិបណ្ឌិត នេត សាវឿន នាយករដ្ឋមន្ត្រីស្តីទី នៅព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៣នេះ បានអញ្ជើញជាអធិបតីភាពប្រារព្ធខួបអនុស្សាវរីយ៍គម្រប់ ៣៣ឆ្នាំ ថ្ងៃបំពេញបេសកកម្មជាប្រវត្តិសាស្រ្តរបស់វរសេនាតូចលេខ២៤៦ អតីតយោធាក្រុងភ្នំពេញ និងខួបអនុស្សាវរីយ៍លើកទី១៤ ថ្ងៃបង្កើតបញ្ជាការដ្ឋានអង្គរក្ស។ បញ្ជាការដ្ឋានអង្គរក្ស ... Read More »

ជំងឺគ្រោះថ្នាក់សរសៃឈាមខួរក្បាល(Stroke) អាចបង្ការបាន!

ភ្នំពេញ ៖ ជំងឺគ្រោះថ្នាក់សរសៃឈាមខួរក្បាល់គឺជាមូលហេតុចំបងទីមួយនៃ ពិការភាព នៅទូទាំងសកលលោក ជាពិសេសលើមនុស្សដែលមានអាយុលើសពី ៦៥ឆ្នាំឡើងទៅ។ ក្នុងរវាងកន្លះសតវត្សចុងក្រោយនេះ អត្រានៃជំងឺនេះមានការថយចុះប្រហែល 40ភាគរយនៅប្រទេសអភិវឌ្ឍន៍ តែមានការកើនឡើង ១០០ភាគរយ នៅបណ្តាលប្រទេស ដែលមានចំនូលទាប និងមធ្យម។ ... Read More »

នគរបាលស្រុកថ្មគោលបង្រ្កាបករណីគ្រឿងញៀនឃាត់ខ្លួនមុខ​សញ្ញាចំនួន០៣នាក់និងវត្ថុតាង

ខេត្តបាត់ដំបង៖ នគរបាលស្រុកថ្មគោលបានបង្ក្រាបករណីគ្រឿងញៀនដោយឃាត់ខ្លួនជនសង្ស័យបានចំនួន៣នាក់កាលពីថ្ងៃចន្ទ៤រោចខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស.​២៥៦៧​ ត្រូវនឹងថ្ងៃទី០៤ខែកញ្ញា​ ឆ្នាំ២០២៣វេ​លា​ម៉ោង១៦និង​៣០នាទីនៅចំណុចក្រុមទី០៥ ភូមិនិគមក្នុង​ ឃុំជ្រោយ​ស្តៅ ស្រុកថ្មគោល ខេត្តបាត់ដំបង អនុវត្តតាម​យោបល់ដឹកនាំរបស់លោក​ឧត្តមសេនីយ៍ទោ​ សាត​ គឹមសាន​ ស្នងការនៃស្នងការដ្ឋានន​គរបាលខេត្តបាត់ដំបង​និងលោកវរសេ​នីយ៍ឯក​ ... Read More »

គ្រូបង្វឹកប្រដាល់សកល Brian McIntyre ត្រូវចោទប្រកាន់ពីបទកាន់កាប់អាវុធនៅទីក្រុង Manchester

គ្រូបង្វឹកប្រដាល់លោក Brian Bomac McIntyre ត្រូវបានចោទប្រកាន់ពីបទកាន់កាប់អាវុធខុសច្បាប់ បន្ទាប់ពីបានរកឃើញកាំភ្លើងនៅក្នុងវ៉ាលីនៅឯអាកាសយានដ្ឋានទីក្រុង Manchester ប្រទេសអង់គ្លេស។ លោក McIntyre វ័យ៥៣ឆ្នាំបានហ្វឹកហាត់កីឡាករ Chris Eubank Jr សម្រាប់ការប្រកួតឡើងវិញរបស់អង់គ្លេសជាមួយកីឡាករ ... Read More »

នាយឧត្ដមសេនីយ៍ វង្ស ពិសេន ផ្ញើលិខិតចូលរួមរំលែកទុក្ខជូន ឧត្ដមសេនីយ៍ទោ ហង្ស ចិន្តា ចំពោះមរណភាពរបស់ ឧបាសិកា ហង្ស ចាន់ឯម

ភ្នំពេញ ៖ នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ព្រមទាំងនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់បានផ្ញើលិខិតចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាមួយ ឧត្ដមសេនីយ៍ទោ ហង្ស ចិន្ដា នាយកខុទ្ទកាល័យ អគ្គបញ្ជាការដ្ឋាន ចំពោះមរណភាពរបស់ ... Read More »

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ នៅសាធារណរដ្ឋឥណ្ឌូនេស៊ី

ភ្នំពេញ​៖​ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃអង្គារ ទី៥ កញ្ញា ២០២៣នេះ​ បានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៣ (កិច្ចប្រជុំពេញអង្គ) ទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូនេស៊ី។  សូមជម្រាបថា ... Read More »

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ប្រើហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស

ខេត្តស្វាយរៀង៖ ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងករណីប្រើហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសបណ្ដាលអោយបុរសម្នាក់រងរបួសធ្ងន់ ខណៈផឹកស្រាស្រវឹងមានជម្លោះពាក្យសម្តីជាមួយគ្នាក្នុងវង់ផឹកស៊ី។     ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩ព្រឹកថ្ងៃទី០៥ ខែកញ្ញាឆ្នាំ២០២៣នៅចំណុចភូមិសំរោង ឃុំក្រួស ស្រុកស្វាយជ្រំ។     សមត្ថកិច្ចនគរបាលស្រុកបានអោយដឹងថា ជនសង្ស័យមានឈ្មោះ មុន សៅលិញ  ... Read More »

នាយឧត្តមសេនីយ៍ ស ថេត​ ជំរុញឱ្យមានការឯកភាពផ្ទៃក្នុងរឹងមាំ បំពេញតួនាទីស្របតាមជំនាញ និងគោរពតាមឋានានុក្រម

ភ្នំពេញ៖ លោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានដាក់ចេញការណែនាំជាអាទិភាពមួយចំនួន ដល់ថ្នាក់ដឹកនាំអគ្គស្នងការដ្ឋាននគរបាលជាតិ ក៏ដូចជាស្នងការគ្រប់រាជធានី-ខេត្តទាំងអស់ ​ដើម្បីយកចិត្តទុកដាក់បន្ដអនុវត្ត សំដៅពង្រឹងប្រសិទ្ធភាព​ការងារ, ការទទួលខុសត្រូវតាមមុខងារតួនាទី ភារកិច្ច និងតាមឋានុក្រមរបស់ខ្លួន។​ ការថ្លែងបែបនេះ​ របស់​លោក​នាយឧត្តមសេនីយ៍​ ... Read More »

មេតុងទីនហាយសូរម្នាក់ត្រូវបានតុលាការសម្រេច ដកហូតរថយន្តទំនើបមួយគ្រឿង លក់ឡាយឡុង ក្រោយរងពាក្យបណ្ដឹងរបស់កូនតុងទីន ដែលបានគេចខ្លួនជាច្រើនឆ្នាំ

ភ្នំពេញ ៖ ស្ត្រីមេតុងទីនអនឡាញ ហាយសូរម្នាក់ទៀតហើយ ត្រូវបានអាជ្ញាសាលានៃសាលាដំបូងរាជធានីភ្នំពេញ សម្រេចចុះអនុវត្តសាលក្រមដកហូតរថយន្តទំនើបមួយគ្រឿង លក់ឡាយឡុង ក្រោយរងពាក្យបណ្ដឹងរបស់កូនតុងទីន ដែលបានគេចខ្លួនជាច្រើនឆ្នាំ ។ ស្ត្រីមេតុងទីនអនឡាញ ហាយសូរម្នាក់ទៀតហើយ ដែលត្រូវបានគេស្គាល់ឈ្មោះ ជា នីតា ... Read More »

ប៉ូលិស​កំពុង​ស៊ើបអង្កេត​ករណីហិង្សាលើអ្នក​វិភាគកីឡាលោក Roy Keane

ការចោទប្រកាន់ទៅលើអ្នកវិភាគរបស់ទូរទស្សន៍កីឡា Sky Sports លោក Roy Keane បន្ទាប់ពីក្រុមកាំភ្លើងធំ Arsenal យកឈ្នះក្រុមបិសាចក្រហម Manchester United ក្នុងលទ្ធផល ៣–១ នៅកីឡដ្ឋាន Emirates ... Read More »

ក្រុមការងារបច្ចេកទេសទំនប់វារីអគ្គិសនីកំចាយធ្វើការបើកទ្វារទឹកចំនួន ០១ កម្ពស់ ២ម៉ែត្រ ល្ងាចមុិញ ដើម្បីរំដោះទឹកចេញពីទំនប់

ភ្នំពេញ ៖ ក្រុមការងារបច្ចេកទេសទំនប់វារីអគ្គិសនីកំចាយធ្វើការបើកទ្វារទឹកចំនួន ០១ កម្ពស់ ២ម៉ែត្រ ល្ងាចមុិញ ដើម្បីរំដោះទឹកចេញពីទំនប់ ។ នេះបើយោងតាម សេចក្តីជូនដំណឹង របស់រដ្ឋបាលខេត្តកំពព នៅល្ងាចថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣។ ... Read More »

លោកអភិសន្តិបណ្ឌិត ស សុខា ជម្រាបជូនកិច្ចការសំខាន់ៗចំនួន ៦ ទៅកាន់ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា

ភ្នំពេញ ៖ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានជម្រាបជូនឯកអគ្គរាជទូតជប៉ុន ប្រចាំនៅកម្ពុជា នូវកិច្ចការសំខាន់ៗ ៦ចំណុច ក្រោមសមត្ថកិច្ចរបស់ក្រសួងមហាផ្ទៃ ក្នុងឱកាសដែលឯកឧត្តមអភិសន្តិបណ្ឌិត អនុញ្ញាតអោយឯកឧត្តម UENO ... Read More »

ថ្ងៃនេះ! ករណីឆ្លងកូវីដ-១៩៖​ គ្មានអ្នកឆ្លងថ្មី​​ ,​ គ្មានអ្នកជាសះស្បើយ​​​​​​​​​​ និងគ្មាន​អ្នកជំងឺស្លាប់​

ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី​០៥​ ខែកញ្ញា​​​​ ឆ្នាំ២០២៣នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ ​គ្មានអ្នកឆ្លងថ្មី​ ​​,​ គ្មានឣ្នកជាសះស្បើយ​​​​​​​​​​​​ ខណៈអ្នកជំងឺស្លាប់​​គ្មាន​។​ ដូច្នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​នាំគ្នា​អនុវត្ត​វិធានការ​ បីកុំ​បីការពារ​ទាំងអស់គ្នា ​។  សូមជម្រាបថា​ នៅក្នុង​សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល​ ... Read More »

អ្នកគ្រូពេទ្យ​ អយ​ ឆវឌ្ឍនី​ ប្រឈមនឹងការ​ជាប់​ពន្ធនាគារ​បេី​សំណុំរឿងថ្មី​បញ្ជូនដល់​តុលាការ​ ?

    ភ្នំពេញ ៖ សំណុំរឿង​ករណី​អ្នកគ្រូ​ពេទ្យ​ អយ​ ឆវឌ្ឍនី​ ដែល​ប្រេីហិង្សា​(​ទះកំផ្លៀង​)​ លេីជន​រងគ្រោះ​ឈ្មោះ​ ហឿន​ សុខរតណី​ នឹងត្រូវ​បញ្ជូនទៅ​អយ្យការ​អម​សាលាដំបូង​ចាត់ការ​បន្ត ទោះបី​អ្នកគ្រូពេទ្យ​ប្រឹងលួងលោម​ជនរងគ្រោះមកបញ្ចប់ហេីយក្ដី​ ។ បណ្ដឹង​ព្រហ្មទណ្ឌមិនអាចបញ្ចប់ត្រឹម​ការ​ព្រមព្រៀងគ្នាណាមួយ​នោះទេ​ ... Read More »

ខ្លឹមសារសង្ខេបនៃការជួបទទួលទានអាហារពេលព្រឹក និង កិច្ចពិភាក្សាការងារត្រីភាគី របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាមួយលោក​ ផាម មីញជីញ នាយករដ្ឋមន្ត្រីវៀតណាម និងលោក សនសៃ ស៊ីផាន់ដន​ នាយករដ្ឋមន្ត្រីឡាវ

ទីក្រុង​ហ្សាកាតា​៖​ នាព្រឹកថ្ងៃអង្គារ ៥រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ០៧:០០ នាទីព្រឹកនៅរដ្ឋធានីហ្សាការតា នៃសាធារណរដ្ឋឥណ្ឌូណេស៊ី សម្តេចមហាបវរធិបតី ... Read More »

នគរបាលខណ្ឌដូនពេញ ចុះល្បាតពេលរាត្រីដើម្បីទប់ស្កាត់បទល្មើស​ផ្សេងៗ​ ពិសេសបទល្មើសលួច​ ឆក់​ ប្លន់ និងក្រុមក្មេងទំនើងជិះម៉ូតូបំពាក់បំពង់សុីម៉ាំងសំឡេងខ្លាំង

ភ្នំពេញ​៖​ កម្លាំង​អធិការដ្ឋាននគរបាលខណ្ឌដូនពេញ​ នៅព្រឹកថ្ងៃទី​០៥​ ខែកញ្ញា​ ឆ្នាំ​២០២៣នេះ​ បានឱ្យដឹងថា​ បន្តចុះល្បាតពេលរាត្រីដើម្បីទប់ស្កាត់បទល្មើស​ផ្សេងៗ​ ពិសេសបទល្មើសលួច​ ឆក់​ ប្លន់ និងក្រុមក្មេងទំនើងជិះម៉ូតូបំពាក់បំពង់សុីម៉ាំងសម្លេងខ្លាំង​ដែលបង្កការ​រំខានដល់ប្រជាពលរដ្ឋ។  ប្រភពដដែលបន្តថា​ នៅវេលាម៉ោង​ ២រំលងអធ្រាតឈានចូលថ្ងៃទី០៥ ខែកញ្ញា ... Read More »

ឃាត់ខ្លួន​ជនជាតិវៀតណាម​ប្រុសស្រី​ ៤នាក់​ ពាក់ព័ន្ធ​ករណី​ជួញ​ដូរ​គ្រឿង​ញៀន​ នៅក្រុងព្រះសីហនុ​

ខេត្តព្រះសីហនុ៖ លោកឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលខេត្តព្រះសីហនុ បានថ្លែង​ឱ្យ​ដឹង​នៅព្រឹកថ្ងៃទី​០៥​ ខែកញ្ញា​ ឆ្នាំ​២០២៣នេះ​ថា​ កម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌ បានចុះបង្រ្កាប​ករណីគ្រឿងញៀនមួយករណី ដោយឃាត់ខ្លួនជនជាតិវៀតណាម​ប្រុសស្រី​ ៤នាក់​ ពាក់ព័ន្ធ​ករណី​ជួញ​ដូរ​គ្រឿង​ញៀន​ ... Read More »

មានករណីឃាតកម្មប្រពន្ធកាប់ប្ដីជាច្រើនកាំបិតបណ្ដាលឱ្យស្លាប់នៅក្នុងបន្ទប់ដេក រួចប្រពន្ធធ្វើដំណើរទៅសារភាពនៅស្នងការដ្ឋានខេត្តប៉ៃលិន

    ខេត្តប៉ៃលិន៖ ប្រពន្ធបានកាប់សម្លាប់ប្តីនៅក្នុងបន្ទប់ដេកក្នុងផ្ទះ ក្រោយពីប្តីមកពីចូលរួមខួបកំណើតគេស្រវឹងដេកលង់លក់មិនដឹងខ្លួន រួចហើយស្ត្រីជាឃាតកបានទៅសារភាពនៅស្នងការដ្ឋាននគរបាលខេត្តនៅវេលាម៉ោងប្រហែល៣ជិតភ្លឺឈានចូលថ្ងៃទី៥ខែកញ្ញាឆ្នាំ២០២៣នៅភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន។     ប្រភពព័ត៌មានពីសមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះមានឈ្មោះ សេង គឹមចេង អាយុ៧០ឆ្នាំ (ប្តី) ... Read More »

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមបន្តសម័យប្រជុំពេញអង្គរដ្ឋសភា ដើម្បីបោះឆ្នោតជ្រើសតាំងសមាជិកគណៈកម្មការនានានៃរដ្ឋសភានីតិកាលទី៧

ភ្នំពេញ៖​ សម្តេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាព្រឹកថ្ងៃអង្គារ ៥ រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៣នេះ​ ... Read More »

រដ្ឋសភាបន្តសម័យប្រជុំពេញអង្គ ដើម្បីបោះឆ្នោតជ្រើសតាំងសមាជិកគណៈកម្មការនានា នៃរដ្ឋសភានីតិកាលទី៧

ភ្នំពេញ៖ រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃអង្គារទី៥ ខែកញ្ញា ឆ្នាំ២០២៣នេះ បានបន្តសម័យប្រជុំរដ្ឋសភាលើកទី១ នីតិកាលទី៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហារដ្ឋសភាធិការ ធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ដើម្បីបោះឆ្នោតជ្រើសតាំងសមាជិកគណៈកម្មការនានានៃរដ្ឋសភា​ ... Read More »

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមអាហារពេលព្រឹកការងារ ជាមួយនាយករដ្ឋមន្ត្រីវៀតណាម និងនាយករដ្ឋមន្រ្តីឡាវ

ទីក្រុង​ហ្សាកាតា​៖​ នៅថ្ងៃអង្គារទី៥ ខែកញ្ញា ឆ្នាំ២០២៣នេះ​ នៅរដ្ឋធានីហ្សាការតា នៃប្រទេសឥណ្ឌូណេស៊ី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើចូលរួមអាហារពេលព្រឹកការងារត្រីភាគីជាមួយ លោក ផាម មីញជីញ ... Read More »

ស្ត្រីខ្មែរម្នាក់រងរបួសធ្ងន់បន្ទាប់ពីប្ដីជនជាតិចិនត្រូវជនជាតិចិន២នាក់ជិះម៉ូតូកាន់ដំបងមកវាយ

ខេត្តបន្ទាយមានជ័យ៖ ស្ត្រីខ្មែរម្នាក់ដែលមានប្ដីជាជនជាតិចិនបានរងរបួសធ្ងន់ ខណៈដែលប្ដីរបស់គាត់ជាជនជាតិចិនមានជម្លោះជាមួយជនជាតិចិន២នាក់ដូចគ្នា។ ករណីនេះកើតឡើងនៅយប់ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៣ នៅមុខផ្សារសាន់កូរ ស្ថិតក្នុងភូមិ-សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ។    ទាក់ទិននឹងហេតុការណ៍នេះ សមត្តកិច្ចប្រាប់ថា៖ នៅពេលកើតហេតុជនបង្កជាជនជាតិចិន២នាក់ជិះម៉ូតូ១គ្រឿងកាន់ដំបូងឈើជ្រុងមកវាយជនជាតិចិនដូចគ្នាដែលជាមេការសំណង់ តែក្នុងករណីខាងលើនោះប្រពន្ធជនរងគ្រោះជាជនជាតិខ្មែរជួយវាយភាគីជម្លោះបណ្តាលឱ្យរងរបួសធ្ងន់ត្រូវបានសង្គ្រោះបន្ទាន់ដឹកទៅកាន់មន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត ... Read More »

Man City ​នឹងបន្ថែម​ប្រាក់​ឈ្នួលដល់ Erling Haaland ​ដើម្បីការពារ​ក្លិបនៅ​អារ៉ាប៊ីសាអ៊ូឌីតឆក់យក

ក្លិបមេឃខៀវ Manchester City នឹងផ្តល់ជូន Erling Haalandនូវកិច្ចសន្យាថ្មីដ៏ធំមួយដែលមានតម្លៃជិតទ្វេដងនៃប្រាក់ខែបច្ចុប្បន្នរបស់គាត់។ នៅពេលនេះកីឡាករសញ្ជាតិន័រវេសដ៏ឆ្នើមរូបនេះទទួលបាន៣៧៥,០០០ផោនក្នុងមួយសប្តាហ៍ ដែលធ្វើឲ្យគាត់ក្លាយជាអ្នករកចំណូលបានច្រើនជាងគេរបស់ Man City ជាមួយនឹងប្រធានក្រុម Kevin de Bruyne។ ការបន្ថែមនេះត្រូវបានកំណត់ថា ... Read More »

ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ៦១នាក់ ក្នុងថ្ងៃ​តែមួយ​ពាក់ព័ន្ធ​បទល្មើសគ្រឿងញៀនចំនួន ១៧ករណីនៅទូទាំងប្រទេស

ភ្នំពេញ៖ គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ខណៈ​ជនសង្ស័យចំនួន ៦១នាក់ (ស្រី ៣នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ១៧ករណី ទូទាំងប្រទេសកាលពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣ម្សិលមិញ​។ ក្នុងចំណោមជនសង្ស័យចំនួន ... Read More »

ជិះម៉ូតូលឿនពេក​ជ្រុលទៅបុករថយន្តស៊េរីទំនេីប Range Rover ពេញទំហឹង បណ្ដាលឱ្យបុរសម្ចាស់ម៉ូតូរងរបួសធ្ងន់

​    ភ្នំពេញ៖ បុរសម្នាក់ជិះម៉ូតូមួយគ្រឿង បោះពួយក្នុងល្បឿនលឿនបានជ្រុលទៅបុករថយន្តស៊េរីទំនេីបមួយគ្រឿង ម៉ាក Range Rover ដែលកំពុងបេីកឆ្លងផ្លូវចំផ្នែកខាងមុខចំហៀងខាងឆ្វេងយ៉ាង ពេញទំហឹង បណ្ដាលឱ្យអ្នកជិះម៉ូតូបោកផ្ទប់នឹងរថយន្តរងរបួសធ្ងន់ធ្ងរ ត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ។     ហេតុការណ៍នេះបានកេីតឡេីងនៅវេលាម៉ោង ... Read More »