ភ្នំពេញ៖ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ នៃព្រះរាជាណាចក្រកម្ពុជា បានថ្កោលទោសយ៉ាងខ្លាំងក្លាបំផុតចំពោះការបំផ្លិចបំផ្លាញថ្មីៗនេះដោយកងកម្លាំងយោធាថៃទៅលើជណ្តើរឈើឡើងប្រាសាទខ្នារ ដែលជាហេដ្ឋារចនាសម្ព័ន្ធសម្រាប់ឡើងទៅកាន់ប្រាសាទខ្នារ និងសម្រាប់បម្រើដល់កិច្ចការអភិរក្សបេតិកភណ្ឌវប្បធម៌ និងដែលត្រូវបានសាងសង់ដោយអាជ្ញាធរកម្ពុជានៅឆ្នាំ២០១៧។ ជណ្តើរនេះមានចំនួន ១១៨១កាំ និងមានប្រវែង៣២៥ម៉ែត្រ ឆ្ពោះទៅកាន់ប្រាសាទ ដោយត្រូវបានកសាងឡើងក្នុងគោលបំណងគាំទ្រដល់ការអភិរក្ស និងការគ្រប់គ្រងទីតាំងបេតិកភណ្ឌ ព្រមទាំងសម្រួលដល់ការចូលទស្សនារបស់ភ្ញៀវ អ្នកស្រាវជ្រាវ ... Read More »
អាជ្ញាធរស្រុករតនមណ្ឌលក្រសោបបានជនបរទេសមួយសំបុកដែលកំពុងផ្ដុំគ្នារកកន្លែងជ្រកកោន
ខេត្តបាត់ដំបង ៖ ជនបរទេសមួយសំបុកដែលភាគច្រើនគេរកឃើញថា ជាជនជាតិចិន អាចពាក់ព័ន្ធនឹងក្រុម «អនឡាញស្គេម» ត្រូវបានអាជ្ញាធរនិងសមត្ថកិច្ចក្រសោបជាប់ កាលពីវេលាម៉ោង៩យប់ថ្ងៃទី០៤ មិថុនា ខណៈដែលពួកគេកំពុងប្រមូលផ្ដុំគ្នាជាមួយនឹងរថយន្ត០២គ្រឿងនៅម្ដុំ«ទំនប់ពហុបំណងសេកសក» ស្ថិតក្នុងភូមិទឹកសាប ឃុំផ្លូវមាស ស្រុករតនមណ្ឌល ដែលគេសង្ស័យពួកគេកំពុងរកទីកន្លែងជ្រកកោន ដើម្បីលាក់ខ្លួន ... Read More »
សមត្ថកិច្ចថៃបញ្ជូនពលរដ្ឋខ្មែរប្រុស ស្រីឆ្លងដែនខុសចំនួន១២២នាក់មកកម្ពុជាវិញ
ខេត្តបន្ទាយមានជ័យ៖ ពលរដ្ឋប្រុស ស្រីចំនួន ១២២នាក់ ចាញ់បោកមេខ្យល់ ត្រូវបានសមត្ថកិច្ចថៃបញ្ជូនមកកម្ពុជាតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតនៅវេលាម៉ោង១៤និង១៥នាទីនឹងថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៦ ។ សមត្ថកិច្ចបន្តថាៈដោយមានការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្ដមសេនីយ៍ត្រី អុី ចំរើន នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត មន្ត្រីជំនាញបានទទួលពលរដ្ឋខ្មែរឆ្លងដែនខុសច្បាប់ដែលអាជ្ញាធរថៃបញ្ជូនមកតាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ខេត្ត ... Read More »
សមត្ថកិច្ចឃាត់ខ្លួនសិស្សវិទ្យាល័យច្បារអំពៅ២នាក់ ករណីព្រួតគ្នាវាយសិស្សម្នាក់នៅក្នុងសាលា
ភ្នំពេញ៖ សមត្ថកិច្ចនគរបាលខណ្ឌច្បារអំពៅ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង ៩ព្រឹក បានឃាត់ខ្លួនសិស្សប្រុស ២នាក់ យកមកសាកសួរ ពាក់ព័ន្ធករណីព្រួតគ្នាវាយសិស្សម្នាក់នៅក្នុងបរិវេណវិទ្យាល័យច្បារអំពៅ ដែលករណីនេះត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយនៅលើបណ្តាញសង្គម។ ក្រោយទទួលបានពាក្យបណ្តឹងពីសិស្សរងគ្រោះឈ្មោះ សូនី ហេងលី ... Read More »
ញាក់សាច់ណាស់! រថយន្តកុងតឺន័របុកបន្តកន្ទុយគ្នាក្បែរភ្លើងស្តុបកែងរ៉ារួញខ្ទេចខ្ទី បង្កឱ្យរបួស៣នាក់
ខេត្តព្រះសីហនុ ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើងកាលពីវេលាម៉ោង០៧ និង៥០នាទីព្រឹកថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៦ ស្ថិតនៅលើវិថីផែ ត្រង់ចំណុចក្បែរភ្លើងស្តុបកែងរ៉ា ស្ថិតក្នុងភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ បង្កឡើងដោយរថយន្តកុងតឺន័រធុនធំមួយគ្រឿង បើកចុះចំណោតក្នុងល្បឿនលឿន បណ្តាលឱ្យបុករះរថយន្តនិងម៉ូតូកង់បីជាច្រើនគ្រឿង ... Read More »
ក្ដៅៗ! កម្លាំងព្រហ្មទណ្ឌបង្ក្រាបក្រុមចោរលួចម៉ូតូយ៉ាងសកម្មនៅភ្នំពេញ ឃាត់ខ្លួនជនសង្ស័យ ៣នាក់ ដកហូតម៉ូតូ ២គ្រឿង
ភ្នំពេញ៖ កម្លាំងជំនាញនៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានបើកប្រតិបត្តិការបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យចំនួន ៣នាក់ ដែលជាមុខសញ្ញាធ្វើសកម្មភាពលួចម៉ូតូយ៉ាងសកម្មនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ខណៈសមត្ថកិច្ចកំពុងបន្តស្រាវជ្រាវ និងកសាងសំណុំរឿងចាត់ការតាមផ្លូវច្បាប់។ ប្រតិបត្តិការនេះ ធ្វើឡើងដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដោយនៅវេលាម៉ោង ០០:៥០នាទីរំលងអាធ្រាត្រ ... Read More »
ស្ថាបនិក SoftBank លោក Masayoshi Son ក្លាយជាមហាសេដ្ឋីមានជាងគេបំផុតនៅអាស៊ី ខណៈវិស័យ AI កំពុងរីកចម្រើនខ្លាំង
អន្តរជាតិ៖ លោក Masayoshi Son ស្ថាបនិកក្រុមហ៊ុន SoftBank Group បានវ៉ាដាច់មហាសេដ្ឋីឥណ្ឌា Mukesh Ambani ដើម្បីក្លាយជាបុគ្គលមានទ្រព្យសម្បត្តិច្រើនជាងគេបំផុតនៅអាស៊ី បន្ទាប់ពីតម្លៃភាគហ៊ុន SoftBank កើនឡើងយ៉ាងខ្លាំង ដែលបានជំរុញឱ្យទ្រព្យសម្បត្តិរបស់លោកកើនដល់ប្រមាណ ... Read More »
ម៉ូតូហុងដាបុកម៉ូតូអាគុយបណ្តាលឲ្យរងរបួសធ្ងន់ម្នាក់
ភ្នំពេញ៖ យុវជនម្នាក់បានរងរបួសធ្ងន់ត្រូវបានកងសង្គ្រោះបន្ទាន់៧១១ កងពលតូចលេខ៧០ដឹកបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗបន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍ជិះម៉ូតូបុកគ្នាជាមួយម៉ូតូមួយគ្រឿងទៀត។ ហេតុការណ៍នេះបានកេីតឡេីងនៅវេលាម៉ោង១១និង៣១នាទី ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៦ នៅផ្លូវបេតុង ភូមិព្រៃព្រីងត្បូង១ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ជនរងគ្រោះមានឈ្មោះ មាន គឹមស្រ៊ុន ... Read More »
អ្នកនាំពាក្យរាជរដ្ឋាភិបាល បន្តជម្រាបជូនអំពីមូលហេតុនៃការសម្រេចចិត្តរបស់កម្ពុជាក្នុងការប្រើប្រាស់យន្តការផ្សះផ្សារដោយបង្ខំ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិ UNCLOS និងជំហររបស់កម្ពុជាក្នុងការការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី
ភ្នំពេញ៖ ថ្លែងនៅក្នុងខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦នេះ លោក ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានមានប្រសាសន៍ថាថ្ងៃនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមបន្តជម្រាបជូនអំពីមូលហេតុនៃការសម្រេចចិត្តរបស់កម្ពុជាក្នុងការប្រើប្រាស់យន្តការផ្សះផ្សារដោយបង្ខំ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិ ... Read More »
ប្រធានាធិបតី ពូទីន និយាយ អំពីលទ្ធភាពនៃការបន្តឈរឈ្មោះបោះឆ្នោតប្រធានាធិបតី បន្តទៀត
អន្ដរជាតិ៖ ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន បាននិយាយថា យោងតាមរដ្ឋធម្មនុញ្ញ លោកអាចបម្រើការងារមួយអាណត្តិទៀត ប្រសិនបើលោកឈរឈ្មោះបោះឆ្នោតឡើងវិញ ហើយឈ្នះ។ នៅខាងក្រៅវេទិកាសេដ្ឋកិច្ច St. Petersburg នៅថ្ងៃទី៤ ខែមិថុនា អ្នកយកព័ត៌មានបានសួរប្រធានាធិបតី ពូទីន ... Read More »
ឃាត់ខ្លួនឧកញ៉ា ហេង ឡុង ស្វាមីលោកស្រី ចន ច័ន្ទលក្ខិណា ពាក់ព័ន្ធរឿងលុយកាក់រាប់សែនដុល្លារ
ភ្នំពេញ៖ លោកឧកញ៉ា ហេង ឡុង ប្រធានសមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម ដែលត្រូវជាស្វាមីលោកស្រី ចន ច័ន្ទលក្ខិណា តារាសម្ដែងល្បីឈ្មោះ១រូប ត្រូវបានកម្លាំងនគរបាលជំនាញ នៃនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ចាប់ឃាត់ខ្លួនតាមដីការបស់សាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធរឿងលុយកាក់រាប់សែនដុល្លារ ។ យោងតាមប្រភពព័ត៌មានពីអ្នកជំនួញម្នាក់ ... Read More »
១០៤ទីតាំងរកឃើញជនបរទេសស្នាក់នៅរាជធានីភ្នំពេញ ១០២១នាក់ក្នុងនោះពុំមានលិខិតឆ្លងដែន២៩នាក់ បានកសាងបញ្ជូនទៅស្នងការដ្ឋាននគរបាលរាជធានីហើយ
គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទាំង១៤នៅតែបន្តបំពេញការងារព្រមៗគ្នាចុះធ្វើរដ្ឋបាល ដោយបានប្ដេជ្ញាថាលុបបំបាត់ឱ្យអស់នូវរាល់បទល្មើសជាពិសេសបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(ONLINE SCAMS) ក្នុងមូលដ្ឋានរបស់ខ្លួន ក្រោមការដឹកនាំ និងបញ្ជាផ្ទាល់របស់ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈ បញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ បានដឹកនាំកម្លាំងចុះត្រួតពិនិត្យតាមទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ... Read More »
នៅសប្ដាហ៍ក្រោយ លោក ស៊ី ជីនពីង នឹងធ្វើទស្សនកិច្ចទៅកាន់កូរ៉េខាងជើង
អន្តរជាតិ៖ សារព័ត៌មាន AFP បានបានដកស្រង់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន នៅថ្ងៃសុក្រ ទី៥ ខែមិថុនា ឆ្នាំ២០២៦ បានរាយការណ៍ថាលោកប្រធានាធិបតី ស៊ី ជីនពីង នឹងបំពេញដំណើរទស្សនកិច្ចទៅកាន់កូរ៉េខាងជើង នៅសប្ដាហ៍ក្រោយ ហើយនេះជាដំណើរទស្សនកិច្ចដំបូងបំផុតរបស់លោកទៅកាន់ទីក្រុងព្យុងយ៉ាងក្នុងពេល ៧ឆ្នាំមកនេះ។ ... Read More »
៥ខែដំបូងឆ្នាំ២០២៦នេះ! កម្ពុជាបាននាំចេញអង្ករជិត ៥៧ម៉ឺនតោន ទទួលចំណូល ៣២៧លានដុល្លារ
ភ្នំពេញ៖ បើយោងតាមរបាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជា បានបង្ហាញថា កម្ពុជាបាននាំចេញអង្ករបានចំនួន ៥៦៨ ៩១២ តោន ទទួលបានចំណូល ៣២៧លានដុល្លារ ក្នុងរយៈពេល៥ខែ នៃឆ្នាំ២០២៦នេះ។ ការនាំចេញនេះ ធ្វើឡើងតាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន ៦១ ក្រុមហ៊ុន ... Read More »
ការធ្វើពិពិធកម្មសេដ្ឋកិច្ច មិនត្រឹមតែជាការកាត់បន្ថយការពឹងផ្អែកលើវិស័យប្រពៃណីមួយចំនួននោះទេ ប៉ុន្តែវាគឺជាគន្លឹះដ៏សំខាន់ក្នុងការបង្កើតចលករកំណើនថ្មី សំដៅជួយបង្កើនភាពធន់នៃសេដ្ឋកិច្ចជាតិ
ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) បានគូសរំលេចថា ការធ្វើពិពិធកម្មសេដ្ឋកិច្ចមិនត្រឹមតែជាការកាត់បន្ថយការពឹងផ្អែកលើវិស័យប្រពៃណីមួយចំនួនប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាគន្លឹះដ៏សំខាន់ក្នុងការបង្កើតចលករកំណើនថ្មី សំដៅជួយបង្កើនភាពធន់នៃសេដ្ឋកិច្ចជាតិចំពោះបម្រែបម្រួល និងវិបត្តិនានានៅលើសកលលោក ព្រមទាំងធានាបាននូវការអភិវឌ្ឍប្រកបដោយចិរភាព បរិយាបន្ន។ នេះបេីយោងតាមប្រភពព័ត៍មានពីក្រសួងព័ត៌មាន។ ... Read More »
មហាសេដ្ឋីអូស្ត្រាលី Robin Khuda នឹងសាងសង់គម្រោងមជ្ឈមណ្ឌលទិន្នន័យតម្លៃ21ពាន់លានដុល្លារក្នុងប្រទេសឥណ្ឌា
ក្រុមហ៊ុន AirTrunk ដែលជាក្រុមហ៊ុនមជ្ឈមណ្ឌលទិន្នន័យ (Data Center) បង្កើតឡើងដោយមហាសេដ្ឋីអូស្ត្រាលីដើមកំណើតបង់ក្លាដែស Robin Khuda គ្រោងវិនិយោគប្រមាណ 2 ទ្រីលានរូពីឥណ្ឌា (ប្រហែល 21 ពាន់លានដុល្លារអាមេរិក) ដើម្បីអភិវឌ្ឍគម្រោងមជ្ឈមណ្ឌលទិន្នន័យដែលមានសមត្ថភាពសរុប ... Read More »
ជនបរទេសជាង ៧០នាក់ ពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ត្រូវបានបញ្ជូនខ្លួនទៅសាលាដំបូងខេត្តស្វាយរៀង
ខេត្តស្វាយរៀង៖ កម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បានបន្តចុះបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) នៅចំណុចបន្ទប់ជួលយីហោ ហេង ស៊ុនហេង នៅក្រុងបាវិត ឃាត់ខ្លួនមនុស្សប្រុសស្រី ៧៣នាក់ ដកហូតបានវត្ថុតាងពាក់ព័ន្ធបទលើសមួយចំនួន បញ្ជូនទៅកាន់សាលាដំបូងខេត្ត។ ដោយអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ ... Read More »
ជំនាញរដ្ឋបាលជលផលខេត្តកំពង់ស្ពឺ បង្ក្រាបសម្ភារៈនេសាទខុសច្បាប់ប្រវែងជាង២០០០ម៉ែត្រដុតកម្ទេចចោល
ខេត្តកំពង់ស្ពឺ៖ សម្ភារៈនេសាទខុសច្បាប់ ប្រមាណជាង២០០០ម៉ែត្រ ត្រូវបានជំនាញខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ស្ពឺសហការជាមួយអាជ្ញាធរឃុំរការកោះ ស្រុកគងពិសី បានចុះរុះរើ ដុតកម្ទេចចោល នៅកន្លែង។ ការចុះរុះរើសម្ភារៈនេសាទខុសច្បាប់ ដឹកនាំដោយ លោក យូ សំអូន នាយរងខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ស្ពឺ នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ ... Read More »
នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាអំពាវនាវដល់ប្រជាពលរដ្ឋមានការប្រុងប្រយ័ត្ន ចំពោះការផ្សព្វផ្សាយល្បែងផ្សងសំណាង និងល្បែងភ្នាល់អនឡាញខុសច្បាប់គ្រប់ប្រភេទ
ភ្នំពេញ៖ នាពេលកន្លងមក នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបង្ហោះផ្សព្វផ្សាយករណីការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមរូបភាពការផ្សព្វផ្សាយល្បែងផ្សងសំណាងឆ្នោតកោសតាមអនឡាញ ក្នុងគោលបំណងបង្កាទប់ស្កាត់ និងកាត់បន្ថយនូវការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ប៉ុន្តែនៅតែឃើញមានការផ្សព្វផ្សាយល្បែងផ្សងសំណាង និងល្បែងភ្នាល់តាមអនឡាញ តាមរយៈ ទំព័រហ្វេកប៊ុករបស់ជនខិលខូច ដែលបណ្តាលអោយមានប្រជាពលរដ្ឋបានទទួលរងការឆបោកចំពោះករណីនេះ។ ថ្មីៗនេះ កម្លាំងចម្រុះ នៃអគ្គស្នងការនគរបាលជាតិ ... Read More »
ទម្រង់ថ្មីក្នុងតំបន់ខ្មែរនៅភាគខាងត្បូងវៀតណាម ពីគោលនយោបាយអភិវឌ្ឍន៍ដ៏ទូលំទូលាយរបស់រដ្ឋ
ប៉ុន្មានឆ្នាំចុងក្រោយនេះ តំបន់ពលរដ្ឋខ្មែរនៅភាគខាងត្បូងវៀតណាមបានឃើញការផ្លាស់ប្តូរគួរឱ្យកត់សម្គាល់ ទាំងនៅក្នុងសេដ្ឋកិច្ច ហេដ្ឋារចនាសម្ព័ន្ធ សុខុមាលភាពសង្គម និងការអភិរក្សវប្បធម៌ប្រពៃណីរបស់ខ្លួន។ តាមរយៈកម្មវិធីអភិវឌ្ឍន៍សម្រាប់តំបន់ជនជាតិភាគតិចដែលអនុវត្តដោយបក្សកុម្មុយនិស្តវៀតណាម និងរដ្ឋាភិបាលវៀតណាម ភូមិខ្មែរជាច្រើនបានផ្លាស់ប្តូររូបរាងរបស់ពួកគេបន្តិចម្តងៗ ពីការចរាចរណ៍តាមជនបទ សាលារៀន និងលំនៅដ្ឋាន ទៅជាគំរូជីវភាព និងសកម្មភាពរក្សាអត្តសញ្ញាណសហគមន៍។ តាមស្ថិតិ ... Read More »
រងរបួសធ្ងន់ ស្រាលចំនួន០២នាក់ករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូនិងម៉ូតូ
ខេត្តកណ្តាល ៖ ករណីគ្រោះថ្នាក់ចរាចរ បង្កឡើងរវាងម៉ូតូនិងម៉ូតូបណ្តាលឱ្យរងរបួសធ្ងន់ស្រាល មនុស្សចំនួន ០២នាក់បញ្ជូនទៅមន្ទីរពេទ្យ។ ហេតុការណ៍នេះកើត ឡើងពីវេលាម៉ោង ០៦និង៥០នាទីថ្ងៃទី០៤ ខែមិថុនាឆ្នាំ២០២៦ នៅចំណុចលើផ្លូវលេខ១១០ស្ថិតក្នុង ភូមិព្រែកតាជ័រ ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល។ ... Read More »
លោក ណុបចំរើន ៖ លោកនាយកសាលាបឋមសិក្សា ២ធ្នូ ដែលទទួលបានការតែងតាំងថ្មី ត្រូវបន្តខិតខំបំពេញភារកិច្ចប្រកបដោយការទទួលខុសត្រូវខ្ពស់ សាមគ្គីភាព វិជ្ជាជីវៈ និងតម្លាភាព
ខេត្តស្វាយរៀង៖ លោក ណុបចំរើន អភិបាលក្រុងស្វាយរៀង ថ្លែងអបអរសាទរ និងផ្តល់អនុសាសន៍ដល់ លោកនាយកសាលាដែលទទួលបានការតែងតាំងថ្មី ឱ្យបន្តខិតខំបំពេញភារកិច្ចប្រកបដោយការទទួលខុសត្រូវខ្ពស់ សាមគ្គីភាព វិជ្ជាជីវៈ និងតម្លាភាព ដើម្បីចូលរួមលើកកម្ពស់គុណភាពអប់រំ និងអភិវឌ្ឍធនធានមនុស្សនៅមូលដ្ឋានឱ្យកាន់តែប្រសើរឡើង។ ការថ្លែងបែបនេះធ្វើឡើង នាព្រឹកថ្ងៃទី៥ខែមិថុនាឆ្នាំ២០២៦ ... Read More »
ឆ្លងចរន្តអគ្គីសនីក្លាយជាអគ្គីភ័យ ឆេះលំនៅដ្ឋានអស់មួយខ្នងនៅស្រុកខ្សាច់កណ្ដាល
ខេត្តកណ្តាល៖ លំនៅដ្ឋានមួយខ្នងរងការឆេះ អស់ទាំងស្រុង ក្រោយឆ្លងចរន្តអគ្គីសនីក្លាយជាអគ្គីភ័យ ដោយកើតហេតុកាលពីវេលាម៉ោង ០៩និង១៥នាទី ថ្ងៃទី០៤ ខែមិថុនាឆ្នាំ ២០២៦ នៅចំណុចភូមិទ្រា ឃុំរកាជន្លឹង ស្រុកខ្សាច់កណ្ដាល ខេត្ដកណ្ដាល ។ លោក ... Read More »
តារាចម្រៀង Shakira នឹងសម្តែងក្នុងពិធីបើកការប្រកួតបាល់ទាត់ពិភពលោក2026
តារាចម្រៀងប៉ុបកូឡុំប៊ី Shakira នឹងសម្តែងបទចម្រៀងផ្លូវការរបស់នាងសម្រាប់ការប្រកួត World Cup ឆ្នាំ២០២៦ ក្នុងពិធីបើកការប្រកួតនៅប្រទេសម៉ិកស៊ិក។ Shakira នឹងសម្តែងបទ Dai Dai រួមជាមួយ Burna Boy នៅថ្ងៃព្រហស្បតិ៍ ... Read More »
លោក វ៉ី សំណាង អភិបាលខេត្តតាកែវ ប្ដេជ្ញាបន្ដសហការជាមួយអាជ្ញាធរខេត្តអានយ៉ាង រួមគ្នាទប់ស្កាត់រាល់បទល្មើសឆ្លងដែននានា
ខេត្តតាកែវ៖ លោក វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ បានប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបន្តសហការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចខេត្តអានយ៉ាង រួមគ្នាទប់ស្កាត់រាល់បទល្មើសឆ្លងដែននានា ដើម្បីធានាបាននូវសុខសន្តិភាព និងសុវត្ថិភាពពេញលេញនៅតាមតំបន់ព្រំដែន។ ការប្តេជ្ញាចិត្តរបស់ លោក វ៉ី សំណាង នាឱកាសអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបើក ... Read More »
កម្ពុជា រកឃើញវត្តមានសត្វព្រៃជិត៥០ប្រភេទនៅក្នុងឧទ្យានជាតិវើនសៃ-សៀមប៉ាង
ខេត្តស្ទឹងត្រែង៖ ការសិក្សាស្រាវជ្រាវដែលទើបចុះផ្សាយថ្មីៗនេះ បានបញ្ជាក់ពីវត្តមានសត្វព្រៃជិត៥០ប្រភេទនៅក្នុងឧទ្យានជាតិវើនសៃ-សៀមប៉ាង ដែលក្នុងចំណោមនោះ មានថនិកសត្វចំនួន ៧ ប្រភេទស្ថិត ក្នុងក្រុមទទួលរងការគំរាមកំហែងនៃការផុតពូជ ហើយមានប្រភេទខ្លះគឺព៉ំដែលត្រូវ បានប្រទះឃើញផ្ទាល់នឹងភ្នែកឡើយនៅក្នុងតំបន់សិក្សានោះ។ សត្វព្រៃទាំង៧ប្រភេទនោះរួមមាន៖ សត្វទន្សោង Banteng (Bos javanicus) ... Read More »
គយកម្ពុជា-ចិន ចុះហត្ថលេខា ពន្លឿនការធ្វើពាណិជ្ជកម្មអន្តរជាតិ នៃប្រទេសទាំងពីរ
ភ្នំពេញ៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងរដ្ឋបាលគយចិន បានចុះហត្ថលេខាទទួលស្គាល់គ្នាទៅវិញទៅមក នៃកម្មវិធីប្រតិបត្តិករសេដ្ឋកិច្ច ដើម្បីជួយសម្រួលដល់វិស័យធុរៈកិច្ច ពាណិជ្ជកម្មអន្តរជាតិ នៃប្រទេសទាំងពីរ។ ពិធីនេះចុះហត្ថលេខានេះ បានធ្វេីឡេីងនៅរសៀលថ្ងៃទី ០៤ មិថុនា ឆ្នាំ២០២៦ ដឹកនាំរៀបចំ ... Read More »
មនុស្សជិត ៥០ នាក់ស្លាប់ដោយសារស្រេកទឹកនៅវាលខ្សាច់សាហារ៉ា
មនុស្ស ៤៩ នាក់បានស្លាប់ដោយសារស្រេកទឹកនៅតំបន់ដាច់ស្រយាលមួយនៃវាលខ្សាច់សាហារ៉ាក្នុងប្រទេសនីហ្សេរីយ៉ា បន្ទាប់ពីឡានដឹករបស់ពួកគេបានខូច។ ពីរនាក់បានរួចជីវិតដោយដើរចម្ងាយ ៥០ គីឡូម៉ែត្រដើម្បីរកទឹក។ មន្ត្រីនីហ្សេរីយ៉ាបាននិយាយនៅថ្ងៃទី ៤ ខែមិថុនាថា ឡានដឹកទំនិញដែលដឹកក្រុមនេះកំពុងត្រឡប់មកពីពិធីបុណ្យមូស្លីមនៅ Telhandek ប្រទេសម៉ាលី នៅពេលដែលវាបានវង្វេង និងខូចនៅក្នុងតំបន់វាលខ្សាច់ដាច់ស្រយាលមួយដែលមានចម្ងាយជាង ... Read More »
ប្រើល្បិចខ្ចីទូរស័ព្ទរួចយករត់គេចខ្លួន បាន៣ថ្ងៃជនរងគ្រោះឃើញស្រែកឲ្យសន្តិសុខជួយចាប់ខ្លួន
ភ្នំពេញ៖ យុវជនម្នាក់បានប្រើល្បិចសុំខ្ចីទូរស័ព្ទពីកម្មការិនីរោងចក្រ បែរជាយករត់គេចខ្លួនបាត់៣ថ្ងៃ រួចជនរងគ្រោះប្រទះឃើញមុខក៏ស្រែកផ្អើលឆោឡោដល់សន្តិសុខផ្សារជួយចាប់ឃាត់ប្រគល់ជូនសមត្ថកិច្ច ។ ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង៧:៣០នាទីព្រឹក ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៦ នៅមុខផ្សារជម្ពូវ័ន ភូមិជម្ពូវ័ន២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ សមត្ថកិច្ចបានឲ្យដឹងថា ... Read More »
លោក Trump៖ នឹងបន្តសង្គ្រាមទ្រង់ទ្រាយធំជាមួយអ៊ីរ៉ង់ ប្រសិនបើទាហានអាមេរិកស្លាប់
ប្រធានាធិបតី Trump បានព្រមានថា សហរដ្ឋអាមេរិកនឹងបន្តយុទ្ធនាការទម្លាក់គ្រាប់បែកយ៉ាងខ្លាំងក្លាប្រឆាំងនឹងអ៊ីរ៉ង់ ប្រសិនបើទាហានរបស់ខ្លួនស្លាប់ បន្ទាប់ពីការបាញ់ប្រហារជាច្រើនលើករវាងភាគីទាំងពីរ។នៅពេលសួរនៅថ្ងៃទី 4 ខែមិថុនា ថាតើអ៊ីរ៉ង់នឹងឆ្លងកាត់ខ្សែបន្ទាត់ក្រហម ប្រសិនបើខ្លួនសម្លាប់ទាហានអាមេរិកឬអត់ លោកប្រធានាធិបតី Donald Trump បាននិយាយថា នេះនឹងជា ... Read More »
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច