ព័ត៌មានទាន់ហេតុការណ៍៖
'

ជិះម៉ូតូឌុបគ្នាយ៉ាងលឿនទៅបុករថយន្តសាមុយរបស់មន្ទីរពេទ្យឯកជន​ ម៉ាលីសបុត្រ កំពុងដឹកសព​ បណ្ដាលឱ្យបុរសពីរនាក់រងរបួសធ្ងន់

​      ភ្នំពេញ​ ៖​ បុរសពីរនាក់បានជិះម៉ូតូមួយគ្រឿងឌុបគ្នាយ៉ាងលឿនជ្រុលទៅបុករថយន្តសាមុយរបស់មន្ទីរពេទ្យឯកជន​ ម៉ាលីសបុត្រ ដែលកំពុងដឹកសពបុរសម្នាក់​បើកឆ្លងផ្លូវ​ ចំពីចំហៀងពេញទំហឹងបណ្ដាលឲ្យរងរបួសធ្ងន់ទាំងពីរនាក់​ កាលពីវេលាម៉ោង ៣ទាបភ្លឺឈានចូលថ្ងៃទី២២​ ខែធ្នូ ឆ្នាំ២០២២​ នៅត្រង់ចំណុចស្តុបទួលពង្រតាមបណ្ដោយផ្លូវ៣០ម៉ែត្រ កែងនឹងផ្លូវមហាវីថីចោមចៅ ... Read More »

រថយន្តព្រូសបុកជាមួយរថយន្តឡិចស៊ីសបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ

ភ្នំពេញ​៖​ រថយន្តព្រូសបេីកលឿនជ្រុលបុកជាមួយរថយន្តឡិចស៊ីសត្រង់ផ្លូវបំបែកជាបួនបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ។  ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង១១និង៣០យប់​ថ្ងៃទី២១​ ខែធ្នូ​ ឆ្នាំ២០២២នៅតាមបណ្តោយផ្លូវលេខ៣១៧កែងផ្លូវ៥៩២​ ស្ថិតក្នុង សង្កាត់បឹងកក់២​ ខណ្ឌទួលគោក។  តាមប្រភពព័ត៌មានបានឲ្យដឹងថាមុនពេលកេីតហេតុគេបានឃេីញរថយន្តម៉ាកឡិចស៊ីស​ LM300h​ ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញBT9983 ធ្វេីដំណេីរតាមបណ្តោយផ្លូវលេខ៣១៧​ ក្នុងទិសដៅពីលិចទៅកេីត​ខណៈមកដល់ចំណុចកេីតហេតុបានបុកជាមួយរថយន្តម៉ាកព្រូស​ ពណ៌ទឹកប្រាក់​ ពាក់ស្លាកលេខភ្នំពេញ2BS ... Read More »

ព្រឹកនេះ ! សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវ លេខ១៤៦B តភ្ជាប់ទៅផ្លូវលេខ១៤៨ ក្នុងខេត្តព្រះសីហនុ ក្រោមកញ្ចប់ថវិកាជាតិប្រមាណ ៧៦លានដុល្លារអាមេរិក

ខេត្តព្រះសីហនុ ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍​ ១៤រោច ខែមិគសិរឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី២២ ខែធ្នូឆ្នាំ២០២២ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ... Read More »

នគរបាលខណ្ឌកំបូលតាមចាប់ឃាត់ខ្លួនជនសង្ស័យ៩នាក់នៅក្នុងខណ្ឌពោធិ៍សែនជ័យជាមុខសញ្ញាឆក់យ៉ាងសកម្ម

ភ្នំពេញ ៖ កម្លាំងនគរបាលខណ្ឌកំបូល សហការជាមួយកម្លាំងនគរបាលខណ្ឌដង្កោ បើកប្រតិបត្តិការស្រាវជ្រាវ តាមបំបែកសម្បុកចោរឆក់ លួច យ៉ាងសកម្ម ដែលសង្ងំលាក់ខ្លួនក្នុងភូមិសាស្ត្រខណ្ឌពោធិ៍សែនជ័យ ឃាត់ខ្លួនបានជនសង្ស័យចំនួន៩នាក់ជាបន្តបន្ទាប់ កាលពីវេលាម៉ោង៨យប់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ ឃាត់ខ្លួនបាន៤នាក់ នៅក្នុងភូមិត្រាំដោក ... Read More »

សាខាកាកបាទក្រហមកម្ពុជាខេត្តស្ទឹងត្រែង រៀបចំអបអរទិវាអន្តរជាតិនៃអ្នកស្ម័គ្រចិត្ត ៥ធ្នូ ២០២២ ក្រោមប្រធានបទ “សាមគ្គីភាពតាមរយៈការស្ម័គ្រចិត្ត

ខេត្តស្ទឹងត្រែង ៖ ដើម្បីអបអរសាទរទិវាអន្តរជាតិនៃអ្នកស្ម័គ្រចិត្ត ៥ ធ្នូ ២០២២ ក្រោមប្រធានបទ”សាមគ្គីភាពតាមរយៈការស្ម័គ្រចិត្ត” នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ នេះ សាខាកាកបាទក្រហមកម្ពុជា ខេត្តស្ទឹងត្រែង បានរៀបចំទិវាអន្តរជាតិនៃអ្នកស្ម័គ្រចិត្ត ក្រោមអធិបតីភាព ... Read More »

ថ្មីៗនេះ រដ្ឋបាលខេត្ត សង្កេតឃើញមានក្រុមជនខិលខូចមួយចំនួន បានបំផុសចលនាដល់ប្រជាពលរដ្ឋនៅតាមបណ្តាខេត្តនានាឱ្យមកកាន់ ខេត្តព្រះវិហារ ចាប់យកដីរដ្ឋ

ខេត្តព្រះវិហារ ៖ រដ្ឋបាលខេត្តព្រះវិហារ សូមជម្រាបជូនប្រជាពលរដ្ឋ និងសាធារណជនឲ្យបានជ្រាបថា៖ ថ្មីៗនេះ រដ្ឋបាលខេត្ត សង្កេតឃើញមានក្រុមជនខិលខូចមួយចំនួន បានបំផុសចលនាដល់ប្រជាពលរដ្ឋនៅតាមបណ្តាខេត្តនានាឲ្យមកកាន់ ខេត្តព្រះវិហារ ដើម្បីទទួលយកការបែងចែកដីលំនៅដ្ឋាន និងដីសម្រាប់ធ្វើកសិកម្មនៅតាមភូមិសាស្ត្រស្រុកមួយចំនួន ក្នុងខេត្តព្រះវិហារ ដែលជាទីតាំងដីរបស់រដ្ឋ។ ក្នុងខ្លឹមសារសេចក្តីប្រកាសបានបញ្ជាក់ថា ... Read More »

សម្តេចតេជោ ផ្តល់ “អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ (Techo Digital Talent Scholarship)” ថ្នាក់បរិញ្ញាបត្រ រហូតដល់ ៥០០កន្លែង សម្រាប់ឆ្នាំសិក្សា ២០២៣

ភ្នំពេញ ៖ នៅព្រលប់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានសេចក្តីជូនដំណឹង ស្តីពី “អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ (Techo Digital Talent Scholarship)” ថ្នាក់បរិញ្ញាបត្រ រហូតដល់ ... Read More »

រកឃើញសាកសពនាវិកថៃ៦នាក់ នៅបាត់ខ្លួន២៣នាក់

កម្លាំងទាហានជើងទឹកថៃបានប្រកាសរកឃើញសាកសពកម្លាំងទាហានជើងទឹកវាយឡើងគោក៦នាក់ ក្រោយពេលនាវាធុនតូចមួយគ្រឿងរបស់កម្លាំងនេះបានលិចនៅឈូងសមុទ្រប្រទេសថៃ ។ នៅពេលនេះនៅមានទាហាន២៣នាក់ទៀតបាត់ខ្លួននៅឡើយទេ។ តាមសារព័ត៌មាន The Guardianបានឱ្យដឹងថា នាវាចម្បាំង HTMS Sukhothai បានលិចដោយសារតែខ្យល់ខ្លាំង រលកសមុទ្រធំៗ កម្ពស់៤ម៉ែត្របានវាយលិចនាវានៅយប់ថ្ងៃទី ១៨ខែសីហា។ ក្នុងពេលគ្រោះថ្នាក់កើតឡើង ... Read More »

សម្តេចតេជោ ហ៊ុនសែន អញ្ជើញដល់ក្រុងព្រះសីហនុ ដើម្បីស្អែកនេះ ជាអធិបតីដ៏ខ្ពង់ខ្ពស់សម្ភោធដាក់ឱ្យប្រើប្រាស់ផ្លូវមួយខ្សែទៀត

ខេត្តព្រះសីហនុ ៖ សម្តេចតេជោ ហ៊ុនសែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដើម្បីប្រជាពលរដ្ឋ និងប្រទេសជាតិ សម្តេចមមាញឹកបំផុត ស្ទើរគ្មានពេល ទទួលទានដំណេក ទទួលទានអាហារ សូម្បីតែថ្ងៃនេះជាប់ប្រជុំ ចប់ការងារភ្លាម អញ្ជើញចេញដំណើរទៅក្រុង-ខេត្តព្រះសីហនុ ដើម្បីបានលំហែរកាយបន្តិចនៅសមុទ្រ។  ... Read More »

ជនសង្ស័យពីរនាក់ធ្វើសកម្មភាពឆក់កាបូបអ្នកធ្វើដំណើរតាមផ្លូវមិនបានសម្រេចជាប់ខ្នោះដៃនគបាលស្រុកទឹកផុស

ខេត្តកំពង់ឆ្នាំង ៖ ហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះបានកើតឡើងនៅវេលាម៉ោង១២និង៣០នាទីថ្ងៃទី២១ ធ្នូ ឆ្នាំ ២០២២នៅលើផ្លូវកៅស៊ូខាងមុខមន្ទីរបក្សស្រុកទឹកផុសខេត្តកំពង់ឆ្នាំង ។ អធិការនគរបាលស្រុកផុសលោកវរសេនីយ៍ឯក ខែម វិបុល បានឱ្យដឹងនៅវេលាម៉ោង៣និង១០នាទីរសៀលថ្ងៃ២១ធ្នូ២០២២នេះថា នៅមុនពេលកើតហេតុជនរងគ្រោះឈ្មោះ ឆន សំរិទ្ធ ភេទស្រី អាយុ ... Read More »

បុគ្គលិកក្រុមហ៊ុនកាស៊ីណូពីរនាក់បើកម៉ូតូបុករថយន្តFORTUNERពីក្រោយសន្លប់ម្នាក់របួសជើងម្នាក់

ខេត្តបន្ទាយមានជ័យ ៖ បុគ្គលិកក្រុមហ៊ុនកាស៊ីណូពីរនាក់បើកម៉ូតូចេញពីធ្វើការ បុករថយន្តFORTUNERពីក្រោយសន្លប់ម្នាក់រងរបួសជើងម្នាក់ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៧ ៖ ៣០នាទី ព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ នៅលើផ្លូវជាតិលេខ៥ ទល់មុខធនាគារ ABA ក្នុងភូមិអូរជ្រៅ សង្កាត់អូរជ្រៅ ... Read More »

លោក Medvedev បានធ្វើដំណើរទស្សនកិច្ចដ៏គួរឱ្យភ្ញាក់ផ្អើលនៅប្រទេសចិនដើម្បីពិភាក្សាអំពីទំនាក់ទំនងទ្វេភាគីនិងបញ្ហាអ៊ុយក្រែន

អនុប្រធានក្រុមប្រឹក្សាសន្តិសុខជាតិរុស្ស៊ី លោក Dmitry Medvedev បានធ្វើដំណើរដ៏គួរឱ្យភ្ញាក់ផ្អើលមួយទៅកាន់ប្រទេសចិន ហើយបានផ្ញើជូនប្រធានាធិបតី Xi Jinping នូវសារអំពីទំនាក់ទំនងរវាងប្រទេសទាំងពីរ។ អតីតប្រធានាធិបតីរុស្ស៊ី លោក Dmitry Medvedev កាលពីថ្ងៃទី ២១ ... Read More »

សមត្ថកិច្ច​ខេត្ត​ព្រះសីហនុ​ ឃាត់ខ្លួនជនជាតិចិន២នាក់ និងរំដោះជនរងគ្រោះម្នាក់​ ក្រោយ​បំបែកសំណុំរឿងចាប់បង្ខាំងមនុស្សខុសច្បាប់ ធ្វើទារុណកម្មជំរិតទារប្រាក់ នៅក្រុងព្រះសីហនុ

ខេត្ត​ព្រះសីហនុ ៖ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ​ បានថ្លែង​ឱ្យ​ដឹងនៅព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២នេះថា​ កម្លាំងនគរបាលជំនាញស្រាវជ្រាវ និងឈានដល់ការរំដោះបានជនរងគ្រោះជាជនជាតិចិនម្នាក់ និងចាប់ខ្លួនឧក្រិដ្ឋជនដែលជាជនជាតិចិនដូចគ្នា ចំនួន២នាក់​ ក្នុង​ករណីចាប់បង្ខាំងមនុស្សខុសច្បាប់ ធ្វើទារុណកម្មប៉ុនប៉ងសម្លាប់ ... Read More »

ផ្លូវ៤គន្លងផ្លូវជាតិលេខ៥ពីក្រុងសិរីសោភ័ណទៅក្រុងប៉ោយប៉ែតនឹងចាប់ផ្តើមកសាងនៅដើមឆ្នាំ២០២៣នេះ

    ខេត្តបន្ទាយមានជ័យ៖ ផ្លូវ៤គន្លងផ្លូវជាតិលេខ៥ពីក្រុងសិរីសោភ័ណ ទៅក្រុងប៉ោយប៉ែត នឹងចាប់ផ្តើមកសាងនៅដើមឆ្នាំ២០២៣នេះ ដែលក្រុមការងារជំនាញកំពុងធ្វើការវាស់វែងកំណត់អក្ខ និងត្រាសេ កាត់ដើមឈើ បន្ទាប់ពីដោះស្រាយសំណងរួចរាល់។    លោក សុក ចាន់ថា ប្រធានមន្ទីរសាធារណការ ... Read More »

បិទបញ្ចប់ការស្រាវជ្រាវករណីជួញដូរគ្រឿងញៀនជិត​ ១តោន​ នៅខេត្ត​ព្រះសីហនុ​ ក្រោយ​ឃាត់ខ្លួនក្រុមឧក្រិដ្ឋជនចិន​ ,​តៃវ៉ាន់​ និងខ្មែរ​ចំនួន​ ១០នាក់​

ខេត្ត​ព្រះសីហនុ​ ៖​ ក្រុមឧក្រិដ្ឋជនចិន​ ចិន​តៃវ៉ាន់​ និងខ្មែរ​សរុប​ចំនួន​ ១០នាក់​ ពាក់ព័ន្ធ​ករណីជួញដូរគ្រឿងញៀនទ្រង់ទ្រាយធំ​ នៅខេត្តព្រះសីហនុ​ ត្រូវ​បានកម្លាំងនគរបាលជំនាញ​ បិទបញ្ចប់ការស្រាវជ្រាវករណីនេះ​ ក្រោយ​ធ្វើ​ការ​បង្រ្កាប​និងឃាត់ខ្លួន​ពួកគេ​យក​មក​សាកសួរ​​ និងបញ្ជូនខ្លួនព្រមទាំងគ្រឿងញៀន​ជិត​ ៩០០គីឡូក្រាម ទៅកាន់សាលាដំបូងខេត្តព្រះសីហនុ នៅថ្ងៃទី២១ ... Read More »

មកស្តាប់អ្នកជំនាញនិយាយរឿងឈុតតំណាងជាតិ គ្រងដោយ ហង្ស ម៉ានីតា ត្រៀមឡើងឆាកMU2022

ភ្នំពេញ៖ កាលពីថ្ងៃទី១៧ ខែធ្នូកន្លងទៅនេះ ស្ថាប័នគ្រប់គ្រងកម្មវិធីកញ្ញាឯកចក្រវាឡកម្ពុជា បានបញ្ចេញឈុតតំណាងជាតិជាផ្លូវការដែល កញ្ញា ហង្ស ម៉ានីតា ត្រូវគ្រងចូលរួមប្រកួតលើឆាកអន្តរជាតិនាពេលដ៏ខ្លីខាងមុខនេះ។ ឈុតនេះមានឈ្មោះថា”រុក្ខទេពធីតា” ដែលទទួលបានការសរសើរច្រើនថាមានភាពប្រណីតនិងស្រស់ស្អាត និងបង្កប់ដោយអត្ថន័យ។  តាមការបញ្ជាក់របស់ក្រុមអ្នកជំនាញដែលដឹកនាំច្នៃ បានលើកឡើងថា បង្កប់ដោយអត្ថន័យនិងអត្តសញ្ញាណជាតិជាច្រើនមានដូចជា៖ ទី១-គោមលើក្រណាត់ត្រូវបានឌិនត្បូងតាមក្បាច់លើស្គរមហោរធឹកនឹងមានរំយោលរោមសត្វសងខាងត្រង់ភ្លៅពីរ ... Read More »

ការបោះជំរុំយុវជនជាសាកលលើកទី៨ ក្រោមប្រធានបទ «ការអភិវឌ្ឍយុវជនក្នុងសង្គមឌីជីថល៖ តារារះនាទិសឧត្តរ» នាជើងភ្នំគូលែន ស្រុកបន្ទាយស្រី

ខេត្តសៀមរាប ៖ នារាត្រីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២​ លោក​ អ៉ឹង​ គឹមលាង​ អភិបាលរងខេត្តតំណាង លោក ទៀ​ សីហា​ អភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជេីញចូលរួមពិធីបើកការបោះជំរុំយុវជនជាសាកលលើកទី៨ ក្រោមប្រធានបទ ... Read More »

គ្រោះថ្នាក់នៅក្រុងសិរីសោភ័ណកើតឡើង២ករណីបណ្តាលឱ្យមនុស្ស២នាក់រងរបួសធ្ងន់

ខេត្តបន្ទាយមានជ័យ៖ រយៈពេលជិត១ម៉ោងក្រុងសិរីសោភ័ណមានគ្រោះថ្នាក់ចរាចរណ៍កើតឡើង២ករណីបណ្តាលឱ្៦មនុស្ស២នាក់រងរបួសធ្ងន់ម្នាក់បាក់ជើងម្ខាងនៅយប់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២កន្លងមកនេះ។    មន្ត្រីនគរបាលចរាចរណ៍ផ្លូវគោកខេត្តបន្ទាយមានជ័យបានប្រាប់ថា៖ រយៈពេលជិត១ម៉ោងពេលយប់នៅក្រុងសិរីសោភ័ណមានគ្រោះថ្នាក់ចរាចរណ៍កើតឡើង២ករណីបណ្តាលឱ្យរបួសធ្ងន់២នាក់ម្នាក់បាក់ជើងម្ខាងត្រូវសង្គ្រោះបន្ទាន់ទៅកាន់មន្ទីរពេទ្យខេត្តឬមន្ទីរពេទ្យកម្ពុជា-ជប៉ុនមង្គលបុរី។    ករណីទី១កើតឡើងនៅវេលាម៉ោង៧ៈ៣០នាទីយប់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២នៅតាមផ្លូវជាតិលេខ៥ត្រង់ចំណុចមុខរោងម៉ាស៊ីនទឹកកកស្ថិតក្នុងភូមិសង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ មានគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងដោយរថយន្តពាក់ស្លាកលេខបាត់ដំបង3A-1990បានបើកចេញពីរោងម៉ាស៊ីនទឹកកកទៅចាក់ប្រេងនៅសាលាក្រហម នៅពេលបើកចេញលើផ្លូវជាតិលេខ៥ត្រូវបានបុរសម្នាក់អាយុប្រមាណជិត៣០ឆ្នាំបានជិះម៉ូតូម៉ាកវ៉េវ ពាក់ស្លាកលេខបន្ទាយមានជ័យ1E-8908 ... Read More »

ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំត្រៀមរៀបចំពិធីផ្សព្វផ្សាយប្រកាសស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃលេខាធិការដ្ឋានសម្រាប់គាំទ្រការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព

ភ្នំពេញ ៖ បើយោងតាមប្រភពពី នាយកដ្ឋានព័ត៌មានវិទ្យា នៃក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី២១ ខែធ្នូនេះ បានបញ្ជាក់អោយដឹងថា, នាព្រឹកថ្ងៃពុធ ទី២១ ខែធ្នូ ឆ្នាំ២០២២ ក្រសួងមហាផ្ទៃ បានបើកកិច្ចប្រជុំត្រៀមរៀបចំពិធីផ្សព្វផ្សាយប្រកាសស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅ ... Read More »

លោក នេត្រ ភក្ត្រា ៖ នេះគឺជាកូនខ្លាត្រីមួយក្បាលដែលពលរដ្ឋនៅខេត្តតាកែវស្ម័គ្រចិត្តប្រគល់ជូនក្រុមអ្នកអភិរក្សសត្វព្រៃ!

ខេត្តតាកែវ ៖ នេះគឺជាកូនខ្លាត្រីមួយក្បាលដែលពលរដ្ឋនៅខេត្តតាកែវស្ម័គ្រចិត្តប្រគល់ជូនក្រុមអ្នកអភិរក្សសត្វព្រៃ! កូនខ្លាត្រីមួយក្បាលនេះត្រូវបានពលរដ្ឋនៅខេត្តតាកែវប្រគល់ជូនមន្ត្រីអភិរក្សនៃមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅនៅព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ នេះ។ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួង បរិស្ថាន បានបញ្ជាក់បែបនេះ នៅរសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២។  ... Read More »

ជនសង្ស័យម្នាក់​ក្នុងចំណោមបក្ខពួក៣នាក់​ពាក់ព័ន្ធ​ករណីប្លន់ម៉ូតូ​ត្រូវសមត្ថកិច្ចខណ្ឌដង្កោឃាត់ខ្លួន​និងបង្ហាញមុខជាសាធារណៈ

ភ្នំពេញ​ ៖​ នៅថ្ងៃទី២១​ ខែធ្នូ​ ឆ្នាំ​២០២២នេះ​ លោកវរសេនីយ៍ទោ ជាង ហុកសែ អធិការរងនគរបាលខណ្ឌដង្កោទទួលបន្ទុកផែនព្រហ្មទណ្ឌបានឱ្យដឹងថា​ កម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យម្នាក់​ក្នុងចំណោមបក្ខពួក៣នាក់​ពាក់ព័ន្ធករណីធ្វេីសកម្មភាពកាប់ប្លន់យកម៉ូតូមួយគ្រឿងពីគូសង្សារមួយគូបានសម្រេច កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង២០និង៣០នាទី ត្រង់ចំណុចខាងមុខតូបលក់ខ្យង ... Read More »

ស្អែកនេះ ! សម្តេចតេជោ ហ៊ុនសែន អញ្ជើញអធិបតី សម្ពោធផ្លូវខេត្តលេខ១៤៦B និងផ្លូវខេត្តលេខ១៤៨ ដែលតភ្ជាប់ពីស្រុកព្រៃនប់ ឆ្លងកាត់ស្រុកស្ទឹងហាវ និងបន្តរហូតដល់កំពង់ផែស្វយ័តក្រុងព្រះសីហនុ

ខេត្តព្រះសីហនុ ៖ ផ្លូវខេត្តលេខ១៤៦B និងផ្លូវខេត្តលេខ១៤៨ ដែលតភ្ជាប់ពីស្រុកព្រៃនប់ ឆ្លងកាត់ស្រុកស្ទឹងហាវ និងបន្តរហូតដល់កំពង់ផែស្វយ័តក្រុងព្រះសីហនុ នឹងសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការនាថ្ងៃស្អែកនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។ គម្រោងតភ្ជាប់ផ្លូវទាំងពីរខ្សែនេះមានប្រវែងសរុបប្រមាណ ... Read More »

បិទចរាចរលើកំណត់ផ្លូវជាតិលេខ២១ និងផ្លូវក្រុងលេខ២០៦ ចាប់ពីម៉ោង៧ ដល់ម៉ោង ១២ថ្ងៃត្រង់ថ្ងៃទី២២ធ្នូស្អែកនេះ ដើម្បីសម្រួលដល់ការ ដង្ហែពានជ័យលាភី ជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល

ខេត្តកណ្តាល ៖ អង្គភាពមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្ដាល ប្រកាសបិទចរាចរលើកំណត់ផ្លូវជាតិលេខ២១ និងផ្លូវក្រុងលេខ២០៦ ចាប់ពីម៉ោង៧ ដល់ម៉ោង ១២ថ្ងៃត្រង់ថ្ងៃទី២២ធ្នូស្អែកនេះ ដើម្បីសម្រួលដល់ការ ដង្ហែពានជ័យលាភី ជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល។   មន្ទីរសាធារណការ និងដឹកជញ្ជូន ... Read More »

កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បង្ហាញមុខក្រុមចោរគាស់ផ្ទះ កាច់កម៉ូតូ ក្នុង​ក្រុង​ភ្នំពេញ​ចំនួន​ ៤នាក់​ ក្រោយ​បង្រ្កាប​បាន

ភ្នំពេញ​៖​ យោងតាម​របាយការណ៍​របស់​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ​ នៅព្រឹកថ្ងៃ​ពុធ​ទី​២១​ ខែធ្នូ​ ឆ្នាំ​២០២២នេះ​ បានបង្ហាញមុខក្រុមចោរគាស់ផ្ទះ កាច់កម៉ូតូ ក្នុង​ក្រុង​ភ្នំពេញ​ចំនួន​ ៤នាក់​ ក្រោយ​បង្រ្កាប​បាន​យកសាកសួរ​រហូតបញ្ចប់​នីតិវិធី​ និងត្រៀមខ្លួនបញ្ជូនទៅកាន់​សាលាដំបូងរាជធានីភ្នំពេញ​ ដេីម្បីចាត់ការតាមច្បាប់​។  នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ បានឱ្យដឹងទៀតថា​ ... Read More »

លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា (ត)

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា លើកយកនូវសារសំខាន់ ចំនួន ១០ចំណុចដូចខាងក្រោម :  ១- ... Read More »

ឆ្លងចរន្តអគ្គិសនី​ ឆេះផ្ទះអ្នកលក់ឡេតាមអនឡាញម្នាក់​ បណ្ដាលឱ្យ​ក្មេង​អាយុ១ខួប​ រងរបួស​ស្រាល

ភ្នំពេញ​៖​ ផ្ទះអ្នកលក់ឡេតាមអនឡាញម្នាក់​ នៅក្នុងបុរីប៉េងហួត២​ ត្រូវ​អគ្គិភ័យឆាបឆេះ បង្កការ​ភ្ញាក់ផ្អើល​សមត្ថកិច្ចជំនាញ​ ចុះជួយអន្តរគមន៍បាញ់ពន្លត់ទាំងកណ្ដាល​អធ្រាត្រ​ បណ្ដាលឱ្យ​ក្មេង​អាយុ១ខួប​ម្នាក់រងរបួស​ស្រាល។ នេះបេីយោង​តាមប្រភពព័ត៌មានពី​របាយការណ៍​របស់​នាយកដ្ឋាន​នគរបាល​បង្ការ​ពន្លត់​អគ្គិភ័យ​ និង​សង្គ្រោះ​ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ​ បានឱ្យដឹងនៅព្រឹកថ្ងៃ​ពុធ​ទី​២១​ ខែធ្នូ​ ឆ្នាំ​២០២២។  ហេតុការណ៍​នេះបានកើតឡើងនៅវេលាម៉ោង​ ២និង៣០នាទីយប់រំលងអាធ្រាតថ្ងៃទី២១ ... Read More »

សមត្ថកិច្ចកងរាជអាវុធបញ្ជូនជនសង្ស័យ១០នាក់ និងសារធាតុញៀនជាង ១តោន ទៅសាលាដំបូងខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ ៖ ​នៅ​ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ កម្លាំងការិយាល័យ​ប្រឆាំង​គ្រឿងញៀន​កងរាជ​អាវុធ​ហត្ថខេត្តព្រះសីហនុ ​បានបញ្ជូនជនសង្ស័យ ១០នាក់ និងសារធាតុញៀនជាង ១តោន ទៅ​សាលាដំបូងខេត្តព្រះសីហនុ​ ចាត់ការតាមនីតិវិធី។ គួរបញ្ជាក់ថា ប្រតិបត្ដិការ​តាមចាប់ជនសង្ស័យពាក់ព័ន្ធករណីរក្សាទុក ដឹកជញ្ជូន ... Read More »

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងលោកស្រី​ ឧបត្ថម្ភស្បៀងអាហារ ជូនដល់អតីតយុទ្ធជនពិការនិងគ្រួសារអតីតយុទ្ធជនពលី ដែល​មាន​ជីវភាព​លំបាក​ខ្វះ​ខាត​ កំពុងរស់នៅលើដីសម្បទានសង្គមកិច្ច នៅឃុំក្រយា ស្រុកសន្ទុក

ខេត្តកំពង់ធំ ៖​ លោកឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ បានដឹកនាំសហការី ក្រុមការងារយេនឌ័រ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ  បន្តនាំយកអំណោយរបស់លោកឧត្តមសេនីយ៍ឯក ហ៊ុន ... Read More »

អំណោយសង្គ្រោះបន្ទាន់របស់សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ​ ត្រូវ​បាន​ចែកជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់​ ក្នុងភូមិសាស្រ្តស្រុកកំពង់សីលា

ខេត្ត​ព្រះសីហនុ ​៖​ លោក គួច ចំរើន អភិបាលនៃគណអភិបាលខេត្តព្រះសីហនុ ជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ កាលពីព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ បានអញ្ជើញសំណេះសំណាល និងនាំយកអំណោយសង្គ្រោះបន្ទាន់របស់សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ ចែកជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់នៅក្នុងភូមិសាស្រ្តស្រុកកំពង់សីលា ខេត្តព្រះសីហនុ ... Read More »

អាហ្វហ្គានីស្ថាន ៖ ក្រុមតាលីបង់បានចេញសេចក្តីជូនដំណឹងមួយ ហាមស្ត្រីទៅរៀនសាកលវិទ្យាល័យ

រដ្ឋមន្ត្រីឧត្តមសិក្សាអាហ្វហ្គានីស្ថាន លោក Neda Mohammad Nadeem បានទាមទារ “អនុវត្តការព្យួរការអប់រំដល់ស្ត្រីជាបន្ទាន់ រហូតដល់មានការជូនដំណឹងបន្ថែម”។ កាលពីថ្ងៃទី២០ ខែធ្នូ រដ្ឋាភិបាលតាលីបង់ក្នុងប្រទេសអាហ្វហ្គានីស្ថានបានចេញសេចក្តីណែនាំហាមឃាត់ការអប់រំថ្នាក់ឧត្តមសិក្សាសម្រាប់ស្ត្រីទូទាំងប្រទេស។ នៅក្នុងការណែនាំទៅកាន់សាកលវិទ្យាល័យសាធារណៈ និងឯកជន រដ្ឋមន្ត្រីឧត្តមសិក្សាអាហ្វហ្គានីស្ថាន Neda ... Read More »