ព័ត៌មានទាន់ហេតុការណ៍៖
'

សម្ដេចក្រឡាហោម ស ខេង បានអញ្ជើញជាអធិបតីពិធីដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារសិក្សានៃវិទ្យាល័យសម្ដេចតេជោ ហ៊ុន សែន ភ្នំសំពៅ ១ខ្នង ២ជាន់ ១២បន្ទប់

ខេត្តបាត់ដំបង ៖ នាព្រឹកថ្ងៃពុធ ៩កើត ខែកត្ដិក ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២២នេះ  សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី ... Read More »

ក្នុងឱកាសព្រះរាជពិធី បុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក និងពិធីបុណ្យឯករាជ្យជាតិនៃព្រះរាជាណាចក្រកម្ពុជា ប្រៃសណីយ៍កម្ពុជានឹងនៅតែបើក បម្រើសេវាកម្មជូនអតិថិជនជាធម្មតា

ភ្នំពេញ ៖ សូមបញ្ជាក់ជូនថា, ទោះក្នុងឱកាសព្រះរាជពិធី បុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក និងពិធីបុណ្យឯករាជ្យជាតិនៃព្រះរាជាណាចក្រកម្ពុជា ប្រៃសណីយ៍កម្ពុជានឹងនៅតែបើក បម្រើសេវាកម្មជូនអតិថិជនជាធម្មតា ។ នេះបើយោងតាមសេចក្តីជូនដំណឹង របស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ដែលអង្គភាព ... Read More »

ក្រសួង​ទេសចរណ៍​៖​ ស្វាគមន៍ការចាប់ផ្តើមហោះហើរឡើងវិញរបស់ក្រុមហ៊ុនអាកាសចរណ៍ LAO AIRLINES ចាប់ពីថ្ងៃទី០១ ខែវិច្ឆិកា ពីទីក្រុងលួងប្រាបាងមកកាន់ខេត្តសៀមរាប

ភ្នំពេញ​៖​ បេី​យោង​តាមប្រភពព័ត៍មានពី​របាយការណ៍​របស់​ក្រសួង​ទេសចរណ៍​ នៅព្រឹកថ្ងៃពុធទី​០២​ ខែវិច្ឆិកា​ ឆ្នាំ​២០២២​បានចេញសេចក្តីជូនដំណឹងលេខ ៤២៨ សជណ.អអទ ចុះថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២២ របស់ក្រសួងទេសចរណ៍​ ស្វាគមន៍ការចាប់ផ្តើមហោះហើរឡើងវិញរបស់ក្រុមហ៊ុនអាកាសចរណ៍ LAO AIRLINES ចាប់ពីថ្ងៃទី០១ ... Read More »

កិច្ចប្រជុំសាមញ្ញ លើកទី៤១ ឆ្នាំទី៤ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តស្វាយរៀង

ខេត្តស្វាយរៀង ៖ នាព្រឹកថ្ងៃពុធកើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២២នេះ នៅសាលប្រជុំធំ អគារ ឃ សាលាខេត្ត មានរៀបចំកិច្ចប្រជុំសាមញ្ញ ... Read More »

រដ្ឋបាលក្រុងព្រះសីហនុ ចុះធ្វើការណែនាំដល់ម្ចាស់ផ្ទះល្វែងដែលបានសាងសង់ និងតសំយ៉ាបលយមកលើចំណីផ្លូវសាធារណៈ

ខេត្តព្រះសីហនុ​៖​ ក្រុមការងារចម្រុះរដ្ឋបាលក្រុងព្រះសីហនុ បានចុះធ្វើការណែនាំដល់ម្ចាស់ផ្ទះល្វែងដែលបានសាងសង់ និងតសំយ៉ាបលយមកលើចំណីផ្លូវសាធារណៈនៅបរិវេណអតីតមហោស្រព ស្ថិតនៅក្នុងសង្កាត់លេខ២​ ក្រុងព្រះសីហនុ នាពេលកន្លងមក។ នេះបេី​យោង​តាមប្រភពព័ត៍មានពី​រដ្ឋបាលខេត្ត​ព្រះសីហនុ​ បានឱ្យដឹងនៅយប់ថ្ងៃទី០១​ ខែវិច្ឆិកា​ ឆ្នាំ​២០២២យប់មិញ​។  រដ្ឋបាលខេត្ត​ បានឱ្យដឹងទៀតថា​ បច្ចុប្បន្នត្រូវបានម្ចាស់ផ្ទះបានចូលរួមសហការជាមួយអាជ្ញាធរក្រុងព្រះសីហនុ ស្ម័គ្រចិត្តរុះរើសំយ៉ាបទាំងនោះចេញដោយខ្លួនឯង ... Read More »

មហាឧបាសិកា ម៉េង លន់ ត្រូវជាម្តាយបង្កើត ឯកឧត្តម ហ៊ូ សាគុណ បានទទួលមរណភាព នៅវេលាម៉ោង៧:០០នាទី ព្រឹកថ្ងៃ១ ខែវិច្ឆិកា ក្នុងជន្មាយុ ៨៦ឆ្នាំ ដោយជរាពាធ

ភ្នំពេញ ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ផ្ញើសារលិខិតរំលែកមរណទុក្ខជូន ឯកឧត្តម ហ៊ូ សាគុណ ចំពោះមរណភាពរបស់ មហាឧបាសិកា ម៉េង ... Read More »

សម្តេចតេជោ ៖ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ នឹងចូលជាធរមាននៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២២ ខាងមុខ

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា  បានឲ្យដឹងថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ នឹងចូលជាធរមាននៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២២ ខាងមុខ។ នេះបើតាមការប្រកាសរបស់សម្ដេចតេជោ ក្នុងវេទិកាជាន់ខ្ពស់ស្តីពីគម្រប់ខួបអនុស្សាវរីយ៍ ១០ឆ្នាំនៃកិច្ចព្រមព្រៀងអាសិប ... Read More »

នាយឧត្តមសេនីយ៍ វង្ស ពិសេន ផ្ញើសារគោរពជូនពរ សម្ដេចពិជ័យសេនា ទៀ បាញ់ ក្នុងឱកាសចម្រើនជន្មាយុ

ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ព្រមទាំងនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ នៃកងយោធពលខេមរភូមិន្ទ បានផ្ញើសារគោរពជូនពរសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ... Read More »

ព័ត៌មានបឋម ៖ នៅមុននេះ បន្តិចមានករណីបាញ់យុវជនម្នាក់ស្លាប់នៅក្បែរសាលា IU ជាមុខសញ្ញាសមត្ថកិច្ចតាម

ភ្នំពេញ ៖ សាហាវមែន ! នៅមុននេះ បន្តិចមានករណីបាញ់យុវជនម្នាក់ស្លាប់នៅក្បែរសាលា IU ស្ថិតតាមបណ្ដោយផ្លូវលេខ១០១១ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។   ពាក់ព័ន្ធក្នុងករណីនេះ លោកវរសេនីយ៍ឯក ហ៊ួ ... Read More »

សិស្សប៊ែលធីនិទ្ទេស A ៩៩រូប ចែករំលែកបទពិសោធន៍ដល់សិស្សថ្នាក់ទី១២ ដែលត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២២ សាលា ប៊ែលធី អន្តរជាតិ បានរៀបចំពិធីសំណេះសំណាល និងចែក រំលែកបទពិសោធន៍សិក្សារបស់សិស្សប៊ែលធី និទ្ទេស A ចំនួន ៩៩រូប ជូនដល់សិស្សថ្នាក់ទី១២ ... Read More »

បង្កការភ្ញាក់ផ្អើល ខណៈមានព្រះសង្ឃ​ជិត​២០​អង្គ​កើត​​អាកា​រៈ​ឡើង​កំ​ដៅ​ខ្លាំង ​​ស្រែកយំ​ផ្អើល​ពេញ​វត្ត​ខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង​​

ខេត្តបាត់ដំបង ៖ យ៉ាងហោចណាស់ក៏មាន ព្រះសង្ឃ​ជិត​២០​អង្គ​ដែល​គង់នៅ​ក្នុង​វត្ត​ខ្នាចរមាស ស្ថិត​ក្នុង​ឃុំ​ខ្នាចរមាស ស្រុក​ប​វេ​ល ខេត្តបាត់ដំបង ត្រូវ​បាន​រថយន្ត​សា​មុ​យ​ដឹក​បញ្ជូន​ទៅ​កាន់​មន្ទីរ​ពេទ្យបង្អែក​ស្រុក​ថ្មគោល ដើម្បី​សង្គ្រោះ​បន្ទាន់​ភ្លាម​ៗ នៅ​វេលា​ម៉ោង​១១​យប់​ថ្ងៃ​ទី​០១ វិច្ឆិកា ឆ្នាំ២០២២ ក្រោយ​ពី​ព្រះសង្ឃ​ទាំងនោះ​មាន​អាកា​រៈ​ឡើង​កំ​ដៅ​ខ្លាំងខុសពីធម្មតា និងចម្លែក។  ព្រះ​តេជគុណ ... Read More »

ទីក្រុងកៀវត្រៀមរូងក្រោមដី៤២៥កន្លែងសម្រាប់លាក់ខ្លួនពេលរុស្ស៊ីវាយប្រហារដោយគ្រាប់បែកបរមាណូ

កម្លាំងទាហានអ៊ុយក្រែនប្រចាំនៅទីក្រុងកៀវបានត្រៀមរូងក្រោមដីពិសេស ជាការត្រៀមលក្ខណៈ ពេលរងការវាយប្រហារដោយគ្រាប់បែកបរមាណូពីរុស្ស៊ី ។ តាមសារព័ត៌មាន Newsweek នៅថ្ងៃទី១ខែវិច្ឆិកាបានផ្សាយថា មេបញ្ចាការកងទ័ពប្រចាំនៅទីក្រុងកៀវ លោក Oleksiy Kuleba បានឱ្យដឹងថា លោកបានឡើងគម្រោងសម្រាប់ករណីអាក្រក់បំផុត ក្នុងករណីរុស្ស៊ីសម្រេចប្រើប្រាស់គ្រាប់បែកបរមាណូក្នុងសង្គ្រាម។ លោក ... Read More »

លោកទេសរដ្ឋមន្រ្តី គន់ គីម ទទួលអំណោយអាវពោងចំនួន១៥០០អាវ ពីសប្បុរសជនខ្មែរនៅសហរដ្ឋអាមេរិក ដឹកនាំដោយលោកព្រឹទ្ធាចារ្យ ម៉ក់ ហឺន ជាតំណាង

ភ្នំពេញ ៖ ទីស្នាក់ការកណ្តាលមាគមអតីតយុទ្ធជនកម្ពុជា នៅព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២២  លោកទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធានទី១នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី  ... Read More »

Tottenham ជាក្រុមទី៤នៅអង់គ្លេសដែលបានឡើងទៅកាន់វគ្គ១៦ក្រុមនៅ Champions League

ក្រុមមាន់ខ្នាយមាស Tottenham បានឆ្លងផុតវគ្គជម្រុះតាមពូល ឡើងទៅកាន់១៦ក្រុមចុងក្រោយ Champions League ក្នុងនាមជាក្រុមឈ្នះក្នុងពូល D បន្ទាប់ពីស៊ុតបញ្ចូលទីក្នុងម៉ោងបន្ថែមដើម្បីផ្តួលក្រុមម្ចាស់ផ្ទះMarseille កាលពីរាត្រីថ្ងៃអង្គារ ដ៏គួរឱ្យភ្ញាក់ផ្អើលក្នុងប្រទេសបារាំង។ កីឡាករ Pierre-Emile Hojbjerg បានរកគ្រាប់បាល់បញ្ចូលទីនៅនាទីទី៩០+៥ក្នុងម៉ោងបន្ថែម ... Read More »

ក្រសួងសុខាភិបាល ៖ ហាមឃាត់​ការចែកចាយ ឫ​លក់​ឱសថ​ឈ្មោះ​ Livact Granule ដែលគ្មានលេខបញ្ជិកា និងគ្មានការទទួលស្គាល់ពីក្រសួងសុខាភិបាលកម្ពុជា

ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជាសូមជម្រាបជូនដល់សាធារណជនទាំងអស់ឱ្យបានជ្រាបថា៖ ក្រសួងសុខាភិបាលពិនិត្យឃើញមាន ការចែកចាយ និងលក់ឱសថ LIVACT® Granule គ្មានលេខបញ្ជិកាពីក្រសួង សុខាភិបាល ស្រដៀងនឹងឱសថ LIVACT® Granule មានលេខបញ្ជិកា ... Read More »

កាំជ្រួចមីស៊ីលកូរ៉េខាងជើងធ្លាក់នៅក្បែរឆ្នេរសមុទ្រ កូរ៉េខាងត្បូង ប្រកាសអាសន្នពីការវាយប្រហារ

ទីក្រុងសេអ៊ូលបានប្រកាសថា កាំជ្រួចមីស៊ីលរបស់កូរ៉េខាងជើង នៅថ្ងៃទី២ខែវិច្ឆិកាបានធ្លាក់ចូលតំបន់សមុទ្រមានចម្ងាយប្រមាណ៦០គីឡូម៉ែត្រពីឆ្នេរសមុទ្រកូរ៉េខាងត្បូង។ ទាំងនោះហើយបានធ្វើឱ្យសុីរ៉ែនប្រកាសអាសន្នស្រែកឡើង ព្រមានពីការវាយប្រហារ។ សារព័ត៌មាន AFP នៅថ្ងៃពុធ ទី២ ខែវិច្ឆិកា ឆ្នាំ២០២២ បានផ្សាយថា យោធាកូរ៉េខាងត្បូង នៅថ្ងៃពុធនេះបាននិយាយថា ខ្លួនបានបាញ់មីស៊ីល៣គ្រាប់ចេញពីយន្ដហោះចម្បាំងធ្លាក់នៅក្បែរតំបន់ព្រំដែនសមុទ្រ ... Read More »

សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីកម្ពុជា គ្រោងធ្វើទស្សនកិច្ចទៅកាន់ប្រទេសអ៊ុយក្រែន

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា  បានទទួលយកសំណើរបស់ប្រធានាធិបតីអ៊ុយក្រែន ក្នុងការធ្វើដំណើរទូរទស្សនកិច្ចទៅកាន់ប្រទេសនេះនាពេលខាងមុខ។  ការទទួលយកសំណើរនេះគឺធ្វើឡើងក្នុងពេលដែលសម្ដេចតេជោបានជួបសន្ទនាតាមទូរសព្ទជាមួយនឹងលោកប្រធានាធិបតីអ៊ុយក្រែន កាលពីរសៀលថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២ ម្សិលមិញ។  នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជាដែលបានចេញផ្សាយ។   ... Read More »

នគរបាលខណ្ឌឫស្សីកែវឃាត់ខ្លួនស្រ្តីម្នាក់ជាក់ស្តែងករណីបើកលេងល្បែងសុីសងដោយខុសច្បាប់(jokerតាមអុីនធើណេត)

ភ្នំពេញ៖ ជនសង្ស័យជាស្រ្តីម្នាក់ត្រូវ នគរបាលខណ្ឌឫស្សីកែវឃាត់ខ្លួនករណី បើកលេងល្បែងសុីសងដោយខុសច្បាប់(jokerតាមអុីនធើណេត) នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង០១៖០០នាទីនៅចំណុចបន្ទប់ជួល ផ្លូវជាតិលេខ៥ ភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។    ជនសង្ស័យឈ្មោះហេង ... Read More »

ព័ត៌មានបឋម ៖ ឆេះផ្ទះទាំងព្រឹកស្លាប់ម្នាក់និងឆេះរថយន្តមួយគ្រឿងនៅស្រុកស្វាយជ្រំ

ខេត្តស្វាយរៀង៖ មានអគ្គិភ័យឆាបឆេះផ្ទះល្វែងមួយកន្លែងនៅទល់មុខផ្សារស្វាយជ្រំ បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិក៏ដូចជាអ្នកធ្វើដំណើរនិងអាជីវករលក់ដូរហើយបានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានយករថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងមកបាញ់ពន្លត់ តែជាអកុសលដោយភ្លើងឆេះខ្លាំងពេកបណ្ដាលឱ្យបុរសម្នាក់ស្លាប់និងឆេះរថយន្តអស់មួយគ្រឿង។     ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោងប្រមាណ៩ព្រឹកថ្ងៃទី២ខែវិច្ឆិកាឆ្នាំ២០២២ទល់មុខផ្សារស្វាយជ្រំក្នុងឃុំស្វាយជ្រំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។     បើតាមសាក្សីបានឱ្យដឹងថា មុនកើតហេតុគេឮសូរសំឡេងផ្ទុះ២ដងចេញពីក្នុងផ្ទះល្វែងមួយកន្លែងបង្កការភ្ញាក់ផ្អើលដល់អ្នកជិតខាងនិងអ្នកធ្វើដំណើរ ខណៈមានផ្សែងនិងភ្លើងហុយឆេះយ៉ាងសន្ធោរសន្ធៅ បាននាំគ្នាជួយដងទឹកពន្លត់និងរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានជួយយករថយន្តពន្លត់អគ្គិភ័យ ... Read More »

តោះស្វែងយល់បន្តិចអំពីន័យនៃពាក្យបច្ចេកវិទ្យា

ភ្នំពេញ ៖ «ទូរគមនាគមន៍» ដែលភាសាអង់គ្លេសហៅថា Telecommunication សំដៅដល់ការបញ្ជុនស៊ីញ៉ាល់ព័ត៌មាន (ការសន្ទនាទូរស័ព្ទ ការបញ្ជូនសារសំឡេងឬអត្ថបទ ការបញ្ជូនវីឌីអូ ឬរូបភាព។ល។) តាមរយៈប្រភេទនានានៃបច្ចេកវិទ្យា នៅលើបណ្តាញខ្សែ (កាប្លិ៍ទង់ដែង ‘ សសៃកាប្លី៍គូ ... Read More »

Haaland នឹងមិនបានបង្ហាញខ្លួននៅពេលដែល Man City ប៉ះ Sevillaនៅ Champions League

អ្នកចាត់ការ Pep Guardiola បាននិយាយថា ខ្សែប្រយុទ្ធ ErlingHaaland របស់ Manchester City នឹងរំលងការប្រកួត Champions League របស់ពួកគេជាមួយក្រុម Sevilla នៅថ្ងៃពុធនេះ ... Read More »

ករណីឆ្លងកូវីដ-១៩៖​​ ​អ្នកឆ្លងថ្មី​ ០១នាក់​ ,ខណៈ​អ្នក​ជាសះស្បើយ​ ០២នាក់និងគ្មាន​អ្នកជំងឺស្លាប់​

ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅព្រឹក​ថ្ងៃពុធ​ទី​០២ ខែវិច្ឆិកា​ ឆ្នាំ២០២២នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ អ្នកឆ្លងថ្មី​ចំនួន​ ០១នាក់​ ខណៈ​ឣ្នកជាសះស្បើយ​​ ០២នាក់ខណៈអ្នកជំងឺស្លាប់​​ គ្មាន​។​ ដូច្នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​នាំគ្នា​អនុវត្ត​វិធានការ​ បីកុំ​បីការពារ​ទាំងអស់​។  សូមជម្រាបថា​ នៅក្នុង​សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល​ ... Read More »

ផ្អើលទាំងថ្ងៃត្រង់! ក្រុមជនសង្ស័យបើករថយន្តចូលហាងសាឡនកក់សក់ដាក់ថ្នាំសណ្តំយកលុយនិងទ្រព្យសម្បត្តិមួយចំនួនធំ

   ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលទាំងថ្ងៃត្រង់ដល់សមត្ថកិច្ចមូលដ្ឋានមកធ្វើអន្តរាគមន៍បន្ទាប់ពីមានក្រុមជនសង្ស័យចំនួន៣នាក់ជិះរថយន្តមិនស្គាល់ម៉ាកមកឈប់នៅមុខហាងសាឡន កក់សក់ រួចនាំគ្នាចូលទៅដាក់ថ្នាំសណ្តំយកលុយនិងទ្រព្យសម្បត្តិអស់មួយចំនួនធំ។    ហេតុការណ៍នេះបានកើតឡើងកាលពី វេលាម៉ោង១១និង៣០នាទី ថ្ងៃទី១ខែវិច្ឆិកាឆ្នាំ២០២២ស្ថិតនៅចំណុចហាងផាន់ណាសាឡន ក្នុងភូមិចំបក់ សង្កាត់ចេក ក្រុងស្វាយរៀង។    យោងតាមសមត្ថកិច្ចនគរបាលក្រុងស្វាយរៀងបានឱ្យដឹងថា ម្ចាស់ហាងរងគ្រោះមានឈ្មោះកុយ ... Read More »

Update ៖ សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងវេទិកាជាន់ខ្ពស់ស្តីពី ខួប១០ឆ្នាំ នៃកិច្ចព្រមព្រៀង RCEP

ភ្នំពេញ​៖​ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹក ថ្ងៃពុធ ៩កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ... Read More »

ទុកម៉ូតូចូលលេងបាល់ចេញមកវិញបាត់ម៉ូតូ ទៅប្តឹងសមត្ថកិច្ចចាប់បានម្នាក់ដកហូតម៉ូតូបានមកវិញ

ខេត្តកណ្ដាល៖  យុវជនម្នាក់ជិះម៉ូតូទៅលេងបាល់ ហើយទុកម៉ូតូក្នុងរបង លុះលេងចប់ចេញមកវិញស្រាប់តែមិនឃើញម៉ូតូរបស់ខ្លួនក៏ទៅប្តឹងសមត្ថកិច្ចឱ្យជួយធ្វើអន្តរាគមន៍រហូតឈានដល់ចាប់ខ្លួនបានជនសង្ស័យម្នាក់ និងដកហូតម៉ូតូមួយគ្រឿងបានមកវិញ ខណៈដែលជនសង្ស័យម្នាក់ទៀតរត់បាត់ស្រមោល។ករណីនេះបានកើតឡើងកាលពីថ្ងៃទី០១ ខែវិច្ចិកា ឆ្នាំ២០២២ វេលាម៉ោង១៧ និង៣០នាទី នៅក្នុងភូមិស្តៅកន្លែង២ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល។    មន្ត្រីនគរបាលស្រុកកៀនស្វាយបានឱ្យដឹងថា ... Read More »

ព័ត៌មានបឋម ៖ ខណៈនេះអគ្គិភ័យកំពុងឆាបឆេះផ្ទះប្រជាពលរដ្ឋនៅខណ្ឌច្បារអំពៅ

ភ្នំពេញ៖  អគ្គិភ័យកំពុងតែឆាបឆេះផ្ទះប្រជាពលរដ្ឋជាន់ទី១ នៅវេលាម៉ោង៨និង ៥៩នាទីព្រឹក ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២២ តាមបណ្ដោយផ្លូវបេតុងក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។    ពេលនេះកម្លាំងបង្ការនិងពន្លត់អគ្គិភ័យកំពុងតែយករថយន្តដើម្បីអន្តរាគមន៍ភ្លាមៗ៕ ដោយ៖ សណ្ដោស   Read More »

រថយន្តBMWដែលគេដឹងថាជារបស់អ្នកលក់អនឡាញល្បីឈ្មោះមួយរូបបានជួបគ្រោះថ្នាក់ចរាចរណ៍បុកជាមួយរថយន្តមួយគ្រឿងទៀតនៅផ្លូវបែកជាបួន

ភ្នំពេញ ៖ រថយន្តBMW ដែលគេស្គាល់ថាជារថយន្តរបស់អ្នកនាងម៉ូនីកា ជាមេតុងទីន និងជាអ្នកលក់អនឡាញដ៏ល្បីឈ្មោះមួយរូបនៅក្នុងបណ្តាញសង្គម បានជួបគ្រោះថ្នាក់ចរាចរណ៍ដោយសារតែបើកលឿនបំពានភ្លើងស្តុបជ្រុលទៅបុករថយន្តហាយឡេនឌ័រនៅផ្លូវបំបែកជាបួន បណ្តាលឱ្យខូចខាតរថយន្តមួយកំណាត់មុខ។     ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅម៉ោងជាង១២រំលងអធ្រាត្រឈានចូលថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវម៉ៅសេទុង កែងនឹងផ្លូវលេខ១៨២ ... Read More »

ក្រសួងការបរទេស​ បង្ហាញលទ្ធផលនៃជំនួបរវាងសម្តេចតេជោ ហ៊ុន សែន និងប្រធានាធិបតីអ៊ុយក្រែន

ភ្នំពេញ​៖​ នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង៤រសៀល​ (ម៉ោងនៅកម្ពុជា) សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជួបសន្ទនាតាមប្រព័ន្ធទូរស័ព្ទ ជាមួយលោក វ៉ូឡូឌីមៀ ហ្ស៊ូលឡិនស្គី ... Read More »

ខណ្ឌរដ្ឋបាលជលផលកំពង់ចាមបង្ក្រាបបទល្មេីលជលផលប្រើឧបករណ៍លូស្បៃមុងនិងចុះសម្រួលផ្នែកវារីវប្បកម្ម

    ខេត្តកំពង់ចាម ៖ នៅថ្ងៃអង្គារ ៨កើត ខែកក្តិក ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២ សកម្មភាពការងារខណ្ឌរដ្ឋបាលជលផលកំពង់ចាមមានដូចតទៅ ៖ ... Read More »

សារៈសំខាន់នៃបច្ចេកវិទ្យាឌីជីថល នៅក្នុងពិភពលោកយើងសព្វថ្ងៃ?

ភ្នំពេញ ៖ ទោះបីជា អ្នកស្ថិតនៅក្នុងផ្នែកទីទៃៗនៃពិភពលោកយើងនេះក៏ដោយ បច្ចេកវិទ្យាឌីជីថល បានអនុញ្ញាតឲ្យអ្នក អាចតភ្ជាប់ជាមួយមិត្តភ័ក្ត ជាមួយគ្រួសារសាច់ញាតិ និងការងាររបស់អ្នកពីចម្ងាយ។ អ្នកអាចទំនាក់ទំនងគ្នា ដោយប្រើប្រាស់សារ សំឡេង វីឌីអូ និងប្រព័ន្ធផ្សព្វផ្សាយដទៃទៀត។ សុហ្វវ៉ែរ ... Read More »