ព័ត៌មានទាន់ហេតុការណ៍៖

Tiger Street Football Festival 2017 វគ្គផ្តាច់ជិតមកដល់ហើយ

ចែករំលែក៖

ភ្នំពេញ៖ ការប្រគួតវគ្គជម្រុះពាន់រង្វាន់Tiger Street Football Festival 2017នៅមណ្ឌលភ្នំពេញបានចាប់ផ្តើមហើយនាព្រឹកថ្ងៃទី០៩ ខែមីនា ក្រោយកម្មពិធីបើក និងចែកជូនអាវយឺតរួមជាមួយថង់ស្ពាយសម្រាប់ដាក់សម្ភារៈកីឡា នៅមជ្ឈមណ្ឌលកោះពេជ្រដែលរៀមចំដោយក្រុមហ៊ុនស្រាបៀរថៃហ្គ័រ។

សម្រាប់់មណ្ឌលភ្នំពេញក្នុងវគ្គជម្រុះនេះមានក្រុមដាក់ពាក្យចូលរួមរហូតដល់ទៅ១២០ក្រុមដែលជាចំនួនដ៏ច្រើន ជាហេតុធ្វើឲ្យគណៈម្មាធិការបច្ចេកទេសសំរេចកាត់បន្ថយម៉ោងនៃការប្រកួតចំនួន១នាទី ដូច្នេះនៅសល់តែ៥នាទី២ដងតែប៉ុណ្ណោះ ហើយនៅថ្ងៃនេះនឹងធ្វើការប្រកួតចំនួន៦០ក្រុម មន្ទាប់មកថ្ងៃស្អែក៦០ក្រុមទៀត ទើបឈានទៅដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងវគ្គផ្តាច់នៃមណ្ឌលភ្នំពេញ នៅថ្ងៃសៅ ទី១១ ខែមីនា ខាងមុខ ដើម្បីដណ្តើមយកប្រាក់រង្វាន់:

លេខ ១ =១៥០០ដុល្លារ

លេខ ២= ១០០០ដុល្លារ

លេខ៣= ៥០០ដុល្លារ និង

លេខ ៤ ទទួលបាន ២០០ដុល្លារ។

ទទឹមនីងនោះនៅថ្ងៃ អាទិត្យ ទី១២ ខែមីនា នឹងប្រកួតផ្តាច់ព្រ័ត្រទូទាំងប្រទេសដែលមានក្រុមមកពី៤មណ្ឌលទៀតរួមមាន៖ កំពង់សោម៦ក្រុម, បាត់ដំបង់៦ក្រុម, សៀមរៀម១០ក្រុម, កំពង់ចាម៦ក្រុម និងភ្នំពេញ១២ក្រុម ៕ ថម សន

7 1 2 3 4 5 6


ចែករំលែក៖