ព័ត៌មានទាន់ហេតុការណ៍៖

គ្រូបង្រៀនជនជាតិអាមេរិកម្នាក់នៅសាលាICS ដេកស្លាប់ក្នុងបន្ទប់បង្កការភ្ញាក់ផ្អើល

ចែករំលែក៖

ភ្នំពេញ៖ បុរសវ័យចំណាស់ជនជាតិអាមេរិកម្នាក់ ដែលជាគ្រូបង្រៀននៅសាលាភាសាអង់ភ្លេសយីហោICS បានដេកក្នុងបន្ទប់បង្កឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ច ហើយករណីនេះត្រូវបានគេសង្ស័យថាខ្យល់គរ ។

ហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៩ព្រឹកនៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៧ ចំនុចផ្ទៈលេខ៧២E១ ផ្លូវ១៤៤ ភូមិ៦ សង្កាត់ផ្សារកណ្តាលទី២ ខណ្ឌដូនពេញ ។

សពឈ្មោៈCRAMER STAVEN. STEWARTភេទប្រុសអាយុ៦២ឆ្នាំជនជាតិអាមេរិច (ស្នាក់នៅផ្ទៈកើតហេតុ) មុខរបរគ្រូបង្រៀនសាលាICS កាន់លិខិតឆ្លងដែនលេខ៥៣០៧៨៨៧៣៧។

ក្រោយកើតហេតុសមត្ថកិច្ចបង្កើតគណៈកម្មាការត្រួតពិនិត្យលើសាកសព សន្និដ្ឋានជំហ៊ានដំបូង គឺជនរងគ្រោះស្លាប់ដោយសារគាំងបេះដូង ៕ ស ដារា


ចែករំលែក៖