ព័ត៌មានទាន់ហេតុការណ៍៖

កំពុងរាយមង អាវចូលក្នុងម៉ាស៊ីនទាញ់ធ្លាក់ទឹក លង់ស្លាប់

ចែករំលែក៖

ខេត្តកណ្ដាល ៖ យុវជនម្នាក់បានលង់ទឹកស្លាប់យ៉ាងអាណោចអាធ័ម ខណៈកំពុងរាយមងមិនប្រយ័ត្ន បណ្ដាលឲ្យអាវជនរងគ្រោះរុំចូលក្នុងម៉ាស៊ីនទូក ទាញ់ធ្លាក់ទឹកទាំងមនុស្ស និងម៉ាស៊ីន ។ ករណីខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៨និង២០នាទីព្រឹក ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨ នៅចំណុចក្នុងទន្លេបាសាក់ ស្ថិតក្នុងភូមិឫស្សីស្រុក ឃុំខ្ពប​ ស្រុកស្អាង ខេត្តកណ្តាល ។

មន្ត្រីនគរបាលផ្នែកកោសល្យវិច័យស្រុកស្អាងបានឲ្យដឹងថា យុវជនរងគ្រោះឈ្មោះ ទូច ណាវីន ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរសិស្ស ជនជាតិខ្មែរ មានទីលំនៅភូមិ ឫស្សីស្រុក ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាល ។

ប្រភពដដែលបន្តថា នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ ២០១៨ វេលាម៉ោង៨និង២០នាទី ជនរងគ្រោះនិងប្អូនបាននាំគ្នាជិះទូកទៅរាយមងក្នុងទន្លេរបាសាក់ លុះជិះបានចំងាយពីច្រាំងទន្លេរប្រហែល៣០ម៉ែត្រ ស្រាប់តែអាវជនរងគ្រោះខាងលើបានរុំចូកក្នុងម៉ាស៊ីនទូក បណ្ដាលឲ្យជនរងគ្រោះធ្លាក់ទឹកទាំងមនុស្ស និងម៉ាស៊ីនទៅជាមួយគ្នាតែម្ដង ភ្លាមនោះឈ្មោះ ទូច ដាវីត ដែលជាប្អូនប្រុសជនរងគ្រោះបានហែលមកច្រាំងទន្លេរ ដើម្បីហៅឲ្យអ្នកជិតខាងជួយ ។

ក្រោយពីមានហេតុការណ៍កើតឡើង ប្រជាពលរដ្ឋជិតខាងបាននាំគ្នាចុះទៅជួយរាវរករហូតអស់រយះពេល៣ម៉ោង ទើបរកឃើញ តែជនរងគ្រោះបានស្លាប់បាត់ទៅហើយ ។

ក្រោយពីសមត្ថកិច្ចបានទទួលព័ត៌មានករណីលង់ទឹក បណ្ដាលឲ្យស្លាប់ភ្លាមនោះ សមត្ថកិច្ចប៉ុស្តិ៍បានរាយការណ៍បន្តទៅសមត្ថកិច្ចជំនាញស្រុក ចុះទៅពិនិត្យសាកសព រួចបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារលង់ទឹកប្រាកដមែន ។

ចំណែកសាកសពត្រូវបានសមត្ថកិច្ចជំនាញប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ ស្អាងជ័យ


ចែករំលែក៖