ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមTN KandalFC រំពឹងបានឡើងទៅវគ្គ៨ក្រុមចុងក្រោយ បន្ទាប់ពីជួបនឹងក្រុមកំពត នៅថ្ងៃស្អែក

ចែករំលែក៖

ភ្នំពេញ៖ ក្រុម TN KandalFC បានដាក់ការរំពឹងខ្ពស់ ក្នុងការប្រកួតវគ្គជម្រុះក្នុងពូល B ឈានទៅដណ្តើមពានរង្វាន់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិនប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា លើកទី១ ។ នេះបើតាមការឲ្យ ពី លោក ថុល នាង ប្រធានក្លិប TN KandalFC បានប្រាប់ភ្នាក់ងារយកព័ត៌មាន កាសែត និងគេហទំព័រ នគរវត្ត តាមសារអេឡិចត្រូនិក (តេឡេក្រោម) នាព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៧ ថា កូនក្រុមរបស់លោក នឹងបានឡើងទៅលេងវគ្គ៨ចុងក្រោយ ដោយស្វ័យប្រវត្តិ បើទោះបី ការប្រកួត នាល្ងាចថ្ងៃសៅរ៍ ១៩ ខែសីហា នៅលើទីលានបាល់ទាត់ស្តាតចាស់ ឈ្នះ ឬក៏ចាញ់ ក្រុមកំពតក៏ដោយចុះ ។

លោក បានបន្តថា ក្រុម TN KandalFC លេងបានចំនួន៣ប្រកួត ឈ្នះទាំង៣ប្រកួត មាន៩ពិន្ទុក្នុងដៃ និងមានគ្រាប់បាល់ទាត់ចូលដៃគូ ចំនួន១២គ្រាប់ ដូច្នេះបើក្រុមTN KandalFC អាចប្រកួតឈ្នះលើក្រុមកំពតបន្តទៀតនៅវគ្គជម្រុះពូលB ជុំទី៤នេះបានកាន់តែប្រសើរ ។

លោកបានបញ្ជាក់ថា ក្នុងចំណោមប្រកួត៣កន្លងមក ក្រុម TN KandalFCបានយកឈ្នះ ក្រុម ឃីង មេឌា អេសស៊ី ក្នុងលទ្ធផល ៧ទល់០ ក្នុងជុំទី១ ។ ជុំទី២ក្រុម TN KandalFCបន្តយកឈ្នះលើក្រុម សម្ព័ន្ធយុវជន មុស្លីមកម្ពុជា ក្នុងលទ្ធផល ៣ទល់០ និងជុំទី៣ ក្រុម TN KandalFCបានយកឈ្នះលើក្រុម អឹមវី អេសស៊ី ក្នុងលទ្ធផល២ទល់០។

សូមបញ្ជាក់ថា ការប្រកួតកីឡាបាល់ទាត់ ដណ្តើមពានរង្វាន់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន លើកទី១ ឆ្នាំ២០១៧នេះ មានក្រុមកីឡាបាល់ទាត់ចូលរួមចំនួន ១៨ក្រុមចែកជា៣ពូល គឺ ពិពូលA BCក្នុងមួយពួលៗ មានចំនួន៦ក្រុម ដោយចាប់ផ្តើមប្រកួតជម្រុះវិលជុំក្នុងពូល យកក្រុមណាដែលមានពិន្ទុច្រើនជាងគេ សម្រាប្រកួតវគ្គជម្រុះ៨ក្រុមចុងក្រោយ។ ដោយឡែកក្រុមកំពត បច្ចុប្បន្នមាន៦ពិន្ទុក្នុងដៃ ក្រោយលេងឈ្នះ២ចាញ់១ប្រកួតនោះ ។ ពូលBមានចំនួន៦ក្រុមដូចជា ក្រុម TNFC , ក្រុម CMYA ,ក្រុម MVFC, ក្រុមVRPL, ក្រុម PSK, និង ក្រុម KMH៕ សារីម


ចែករំលែក៖