ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់បានស្លាប់ខណៈបញ្ជូនដល់មន្ទីរពេទ្យបង្អែកស្រុកដោយសារមានភ្លៀងផ្គរខ្យល់កន្រ្តាក់សសរផ្ទះរលំចំក្បាល

ចែករំលែក៖

ខេត្តរតនគិរី៖ មានភ្លៀងផ្គរខ្យល់កន្ត្រាក់បាក់រលំផ្ទះ ប្រជាពលរដ្ឋមួយកន្លែងសសរលំចក្បាលបុរសម្នាក់បណ្តាលឲ្យស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យបង្អែកស្រុក។

ហេតុការខ្យល់កន្ត្រាក់នេះ បានកើតឡើងនៅវេលាម៉ោង៦និង៤០នាទីយប់ ថ្ងៃសៅរ៍ ៥កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៨ នៅក្នុងភូមិព្រិល ឃុំបរខាំ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ។

ជនរងគ្រោះ ឈ្មោះ ចាន់ហ៊ល ភេទប្រុស អាយុ៥៦ឆ្នាំ ជនជាតិខ្មែរ មានស្រុកកំណើតនៅ ភូមិខ្សំឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល ហើយបានមករស់នៅភូមិព្រិល ឃុំបរខាំ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ។

ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា ពេលកើតហេតុជនរងគ្រោះគាត់់នៅក្នុងរោងក្បែរសសរផ្ទះ ដែលបានលើកបញ្ឈរទុក ជារាងផ្ទះធំ មានតែជាគ្រោង មិនទាន់បានសង់ជាផ្ទះនៅឡើយទេ តែអកុសល ស្របពេលមានភ្លៀងខ្យល់កន្ទ្រាក់ផង បានធ្វើឲ្យរោងរបស់គាត់ប៉ើងរហែកអស់ ជនរងគ្រោះបានរត់ចេញពីខ្ទមបានចំងាយប្រហែល២ម៉ែត្រ ស្របពេលដែសសរផ្ទះនោះក៏បាន ធ្លាក់ពីលើមួយដើម និងឈើរបាជញ្ជាំងវាត់ត្រូវចំក្បាលខាងក្រោយយ៉ាងដំណំ បណ្តាលរងរបួសយ៉ាងធ្ងន់ រហូតបានដាច់ខ្យលស្លាប់នៅពេលបញ្ជូនទៅមន្ទីរពេទ្យ បង្អែកស្រុក បរកែវ ។

សាកសពជនរងគ្រោះត្រូវបានក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕ ជីវ័ន្ត


ចែករំលែក៖