ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ស្រវឹងស្រាដើរធ្លាក់ទឹកប្រឡាយ​លង់ស្លាប់

ចែករំលែក៖

ខេត្តកំពង់ធំ៖ បុរសម្នាក់ស្រវឹងស្រាដើរធ្លាក់ទឹកប្រឡាយស្លាប់កាលពី វេលាម៉ោង០៨ និង២០នាទីព្រឹក​ ថ្ងៃពុធ ៧កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស. ២០១៦ ត្រូវនឹងថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៨ នៅក្នុងភូមិ កោះគគី ឃុំ ជ្រាប ស្រុកសន្ទុក ខេត្តកំពង់ធំ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះ​ ឈ្មោះ ជា សារិន ភេទ​ ប្រុស អាយុ ៣១ឆ្នាំ រស់នៅក្នុងភូមិ ឃុំ កើតហេតុខាងលើ (មូលហេតុ​ស្រវឹងស្រា) ក្រោយកើតហេតុសមត្ថកិច្ចបានធ្វើកុសល្យវិច័យ​ រួចប្រគល់សាកសព​ជនរងគ្រោះឲ្យសាច់ញាតិក្រុមគ្រួសារ ចាត់ចែងធ្វើបុណ្យតាមប្រពៃណី​ ៕ ប៊ុន រិទ្ធី​


ចែករំលែក៖