ព័ត៌មានទាន់ហេតុការណ៍៖

ប្រជាពលរដ្ឋចោទអាជ្ញាធរក្រុងស្ទឹងសែនថានៅពីក្រោយខ្នងល្បែងកន្ទុយលេខ

ចែករំលែក៖

ខេត្តកំពង់ធំ ៖ ប្រជាពលរដ្ឋនៅក្រុង ស្ទឹងសែន ខេត្តកំពង់ធំអះអាងថា ល្បែង កន្ទុយលេខបាននិងកំពុងរុញគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាពឲ្យដើរថយ ក្រោយ ដោយសារតែល្បែងនេះ កំពុងបើក ឲ្យលេងរីកដុះដាលដូចផ្សិតលេងយ៉ាង គគ្រឹកគគ្រេងទៀតផង ។

មតិរិះគន់របស់ប្រជាពលរដ្ឋទាំងនេះបានបន្តថា សព្វថ្ងៃល្បែងកន្ទុយលេខបានពង្វក់ស្មារតី ប្រជាពលរដ្ឋមួយចំនួនឲ្យ ភ្លេចការអៀនខ្មាស និងសេចក្ដីថ្លៃថ្នូរ តួយ៉ាងដូចជាអាជីវករនៅផ្សារធំថ្មី កំពង់ធំ ជាដើម ពួកគេលេងនៅក្នុងទីផ្សារតែម្ដង ជាពិសេសនៅប៉ែកខាងក្រោយផ្សារដែលគេហៅថាផ្សារត្រីនោះ ។

ប្រជាពលរដ្ឋបានលើកឡើងទៀតថា ល្បែងកន្ទុយលេខនៅក្នុងផ្សារត្រីនេះ ពីមុនមានការបង្ក្រាបម្ដងហើយ ក្រោយ មកក៏បន្តធ្វើសកម្មភាពដដែល ដោយពេញ មុខពេញមាត់ទៀតផង ដែលធ្វើឲ្យប្រជា ពលរដ្ឋខ្លះយល់ច្រឡំថា ការបង្ក្រាបនោះគឺ សមត្ថកិច្ចព្រមានឲ្យស្គាល់គេតែប៉ុណ្ណោះ ក្រោយពីស្គាល់ហើយ គឺស្ងាត់ជ្រងំ ។

ស្ត្រីជាបណ្ដាញកត់កន្ទុយលេខម្នាក់ ដែលហៅថា កូនកញ្ច្រែងនោះបាននិយាយ ថា ល្បែងកន្ទុយលេខនេះមេធំៗជាច្រើន បានរត់ការច្បាប់សុំអាជ្ញាប័ណ្ណ លេងកន្ទុយ លេខ (ឆ្នោតជាតិ ភ្នំពេញ) ប៉ុន្តែការលេងគឺកន្ទុយលេខវៀតណាមជាង៩០ភាគរយ ដែលមានរហូតដល់ទៅ៥ប៉ុស្តិ៍ គឺប៉ុស្តិ៍ A,B,C,D និងប៉ុស្តិ៍ហូល ។

ស្ត្រីរូបនេះបានបញ្ជាក់ថា ការចាក់កន្ទុយ លេខនេះ គឺមិនអាស្រ័យលើមេនោះទេ គឺអាស្រ័យលើអ្នកលេង ប៉ុន្តែអ្នកលេង (អ្នក ចាក់) គឺនិយមលេងកន្ទុយលេខវៀតណាម ដែលច្បាប់មិនអនុញ្ញាតនោះយ៉ាងច្រើន លើសលប់ ។

លោកអធិការក្រុងស្ទឹងសែន ញ៉ែម ឈុនលីបានប្រាប់ឲ្យដឹងថា លោកទទួល ស្គាល់ថា ពិតជាមានករណីនេះ ប៉ុន្តែសមត្ថ កិច្ចពិបាកនឹងចាប់ព័ស្តុតាងក្នុងការបង្ក្រាប ព្រោះថា ស្លាកដាក់ឆ្នោតជាតិ ហើយបើសមត្ថកិច្ចចូលទៅគេនឹងលាក់បំបិទព័ស្តុតាង ។ ហេតុនេះមានតែបងប្អូនប្រជាពលរដ្ឋដែលចូលទៅចាក់ នោះទេ ដែលជួយ សហការផ្ដល់ដំណឹងដល់សមត្ថកិច្ច ប៉ុន្តែ សមត្ថកិច្ចក៏នៅតែបន្តឃ្លាំមើល ដើម្បី ចំណាត់ការ ៕ ហេង នរិន្ទ្រ

 

kthom


ចែករំលែក៖