ព័ត៌មានទាន់ហេតុការណ៍៖

មកដឹងប្រវត្តិ Assombalonga មុនក្លាយជាខ្សែប្រយុទ្ធថ្លៃបំផុតរបស់ក្លិប Middlesbrough

ចែករំលែក៖

ខ្សែប្រយុទ្ធ Britt Assombalongaបានក្លាយទៅជាកីឡាករមានតម្លៃ ខ្លួន១៥លាន ផោនរបស់ក្លិប Middlesbrough។

តម្លៃខ្លួនរបស់កីឡាករវ័យ២៤ឆ្នាំរូបនេះជាតម្លៃខ្លួនខ្ពស់បំផុត សម្រាប់កីឡាកររបស់ក្លិបMiddlesbrough ហើយក៏ជាតម្លៃកំណត់ ត្រាថ្លៃជាងគេសម្រាប់ កីឡាករដែលលេងនៅក្នុងក្របខ័ណ្ឌ អង់គ្លេសChampionship។

ខ្សែប្រយុទ្ធ Britt Assombalonga បានកើតនៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ១៩៩២ នៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ។ មុនក្លាយទៅជាកីឡាករដែលមានតម្លៃខ្លួន ១៥លាន ផោននេះ គាត់ធ្លាប់ធ្វើការងារនៅWH Smithដែលរកបានប្រាក់៥ផោនក្នុងមួយម៉ោង ដោយធ្វើការពីម៉ោង៩ព្រឹកដល់ម៉ោង៤រសៀល។

Assombalonga ជួបសំណាងក្នុងវ័យ១៧ឆ្នាំ នៅពេលដែលក្លិបWatford ឃើញការលេងបាល់ ទាត់របស់គាត់ហើយបានផ្តល់កុងត្រាដល់រូបគាត់ដើម្បីក្លាយ ទៅជាកីឡាករពេញសិទ្ធរបស់ក្លិបនេះ។ គាត់ត្រូវបានក្លិបWealdstone, Braintree និង Southend ខ្ចីជើងទៅលេង មុនផ្លាស់ទៅកាន់ក្លិប Peterboroughក្នុងតម្លៃ១,៥លានផោន។

ក្នុងរយៈពេល១២ខែ Assombalonga រកបាន៣៣គ្រាប់ ហើយត្រូវបានលក់ទៅឲ្យក្លិប Nottingham Forest ក្នុងតម្លៃកំណត់ត្រា៥,៥លានផោន។

គួរបញ្ជាក់ថា Assombalonga នឹងចូលរួមជាមួយក្លិប Middlesbrough ធ្វើដំណើរទៅផ្ទះរបស់ក្លិប Wolverhampton ក្នុងការប្រកួតបើកឆាកក្របខ័ណ្ឌ អង់គ្លេសChampionshipនៅថ្ងៃសៅរ៍នេះ ៕ ដេវីត

 


ចែករំលែក៖