ព័ត៌មានទាន់ហេតុការណ៍៖

ម្ចាស់ជាប់រវល់ភ្លើងឆេះព្រៃរាលឆេះផ្ទះម៉ត់

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ ផ្ទះឈើដំបូល ប្រក់ស័ង្កសីមួយខ្នងត្រូវបានអគ្គីភ័យឆាបឆេះអស់ទាំងស្រុង ខណៈដែលម្ចាស់ផ្ទះជាប់រវល់(មិននៅផ្ទះ) ដោយសារតែភ្លើងឆេះព្រៃក៍រាលឆាបឆេះតែម្តង។

ហេតុការណ៍ខាងលើនេះ បង្កការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១៤ និង០៥នាទី ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតក្នុងភូមិទន្សាយគល់ ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់។

ប្រភពព័ត៌មានពីនគរបាលប៉ុស្តិ៍រដ្ឋបាលអន្លង់ត្នោតបានឲ្យថា ផ្ទះមួយខ្នងត្រូវបានអគ្គីភ័យឆាបឆេះអស់ទាំងស្រុងខាងលើ ជាផ្ទះសង់អំឈើទំហំ ៧ម៉ែត្រ គុណនឹង ៥ម៉ែត្រ ដំបូលប្រក់ស័ង្សសី ជញ្ជាាំងបាំងក្តា រនាបក្រាលក្តា និងសម្ភារការខូចខាតរួមមាន អង្ករ ១០០គីឡូក្រាម ស្រូវ ២០តៅ និងសម្ភារផ្សេងៗមួយចំនួនធំទៀត ហើយត្រូវបានរថយន្តពន្លត់អគ្គីភ័យចំនួន ១គ្រឿង បាញ់ទឹកអស់ចំនួន ២រថយន្ត ដើម្បីជួយអន្តរាគមន៍ផងដែរ។

ប្រភពខាងលើបន្តថា ម្ចាស់ផ្ទះឈ្មោះ អឿន ហៀប ភេទស្រី អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ ប្តីឈ្មោះ នី ភក្តី អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នរស់នៅភូមិ-ឃុំកើតហេតុខាងលើ ហើយការដែលអគ្គីឆាបឆេះម្ចាស់មិននៅផ្ទះនោះទេ។

ប្រភពដដែលបន្តទៀតថា មូលហេតុក្នុងអគ្គីភ័យឆាបឆេះខាងលើ តាមការបញ្ជាក់នានា ជុំវិញកន្លែងកើតហេតុ គេឃើញឆេះចេញពីផ្នែកខាងក្រោយ ដូច្នេះបញ្ហាខាងលើត្រូវបានគេសង្ស័យបណ្ដាលមកពីភ្លើងឆេះព្រៃ ទើបឆាបរាលឆេះផ្ទះបែបនេះតែម្តង ករណីខាងលើសមត្តកិច្ចបានសហការគ្នាបន្តការស្រាវជ្រាវនៅឡើយ ៕ បឹុម ពិន

IMG-20170228-WA0088 IMG-20170228-WA0087 IMG-20170228-WA0086 IMG-20170228-WA0085


ចែករំលែក៖