ព័ត៌មានទាន់ហេតុការណ៍៖

លោកឆាយ វិរះយុទ្ធ ធ្វើឲ្យកក្រើកឆាកនៅទីលានអង្គរឃ្យុងយូ

ចែករំលែក៖

ការប្រគុំតន្រ្តីដ៏អស្ចារ្យនិងមានភាពច្នៃប្រឌិតខ្ពស់ក្រោមការរៀបចំយ៉ាងពិសេសដោយក្រុមហ៊ុនស្រាបៀរ Tiger កាលពីរាត្រីថ្ងៃសៅរ៍ ទី ២៥ ខែ កុម្ភះ ២០១៧ បានប្រារព្ធធ្វើឡើងលើឆាកដ៏ធំមានរាងដូចកុងតឺន័រ ដោយរំលេចជាមួយភ្លើង LED ដ៏ស្រស់ស្អាត។

យ៉ាងណាមិញការប្រគុំតន្ត្រីយក្សមួយនេះគឺជាកម្មវិធីពេលយប់បន្ទាប់ពីបញ្ចប់ការប្រកួតជម្រុះក្នុងតំបន់ក្នុងព្រឹត្តិការណ៍ប្រកួតបាល់ទាត់Tiger Street Football Festival 2017លើកទី៥ ហើយថ្ងៃស្អែកគឺមានការប្រកួតវគ្គផ្តាច់ព្រ័តដើម្បីដណ្តើមទឹកសរុបជាង ៣២០០ដុល្លានឹងជ្រើសរើសយកក្រុមខ្លាំងចំនួន១០ ក្រុម ទៅធ្វើការប្រកួតផ្ដាច់ព្រ័ត្រនៅភ្នំពេញថ្ងៃទី១២មីនាខាងមុខដើម្បីដណ្តើមយកទឹកប្រាក់កាន់តែច្រើនអស្ចារ្យរហូតដល់ ១៥០០០ដុល្លា។

អ្វីដែលកាន់តែពិសេសការប្រគុំតន្រ្តីដ៏អស្ចារ្យមួយនេះគឺមានការចូលរួមពីតារាចម្រៀងល្បីៗជាច្រើនដូចជា លោក ឆាយវិរៈយុទ្ធ លោកឆន សុវណ្ណារាជ លោកនី រតនា លោក STEP និង កញ្ញា ឈិន ម៉ានិច្ច រួមជាមួយពិធីករ ពិធីការីនី សម្បូរវោហាស័ព្ទទៀតនោះ ដែលជាហេតុធ្វើឲ្យបរិវេណអង្គរឃ្យុងយូ បានទាក់ទាញអ្នកចូលរូមទស្សនាយ៉ាងច្រើនកុះករ។ មិនតែប៉ុណ្ណោះនៅមិនឆា្ងយពីឆាកតន្រី្តក៏មានស្តង់លក់ស្រារបៀរ Tiger ត្រជាក់ៗ ក្នុងតំលៃពិសេស និងប្តូរបានវត្ថុអនុស្សាវរីយ៍ជាច្រើនពីស្រាបៀរ Tiger។

ពិសាដោយការទទួលខុសត្រូវ

2 3 4 5 4


ចែករំលែក៖