ព័ត៌មានទាន់ហេតុការណ៍៖

ល្បែងហ្គេមបាញ់ត្រីមុខក្លឹបមីតណាយកំពុងពង្វក់យុវវ័យ និងអាចប្រព្រឹត្តបទល្មើសផ្សេងៗ

ចែករំលែក៖

ភ្នំពញ៖​ ទីតាំងហ្គេមបាញ់ត្រីនៅមុខក្លឹបមីតណាយ តាមបណ្តោយផ្លូវវងស្រេង​ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ​ ខណ្ឌពោធិ៍សែនជ័យ​ កំពុងតែធ្វើអោយយុវវ័យនិងក្មេងៗងប់ងល់នឹងល្បែងសីុសងខុសច្បាប់មួយនេះ​ និងអាចឈានទៅដល់ការប្រព្រឹត្តរាល់បទល្មើសផ្សេងៗទៀត​ ដូចជា​ លួច​ ឆក់​ ប្លន់​ ជាដើម។

ដោយឡែក ទីតាំងខាងលើនេះ សម្បូរណាស់ក្រុមបងធំបងតូច និងអ្នកចែកចាយគ្រឿងញៀន ដោយកម្លាំងនគរបាលចាប់ស្ទើរាល់ថ្ងៃតែមិនចេះអស់ ។

ពាក់ព័ន្ធនឹងទីតាំងខាងលើនេះ ភ្នាក់ងារនគរវត្តបានទាក់ទងទៅលោក​ ឃឹម​ ស៊ុនសូដា​ អភិបាលរងនៃគណៈអភិបាលសាលាខណ្ឌពោធិ៍សែនជ័យ​ លោកបានឆ្លើយតប​ ថាលោកនឹងមានវិធានការទៅលើទីតាំងខាងលើនេះ។ តែអ្វីដែលលោកបានឆ្លើយតបនឹងភ្នាក់ងារ​បុគ្គលិកនគរវត្តដូចជាការសន្យាខ្យល់ ព្រោះបានតែនិយាយ ការអនុវត្តគ្មាន​ដោយបណ្តោយអោយទីតាំងខាងលើ បើកយ៉ាងរំភើយ កើបលុយយ៉ាងច្រើនក្នុងមួយយប់ៗ។

ដូចនេះ សូមលោកហែម​ ដារិទ្ធ​ អភិបាលនៃគណះអភិបាលសាលាខណ្ឌពោធិ៍សែនជ័យ មេត្តាជួយពិនិត្យមើលទីតាំងខាងលើផង ៕ សុខាសែនជ័យ


ចែករំលែក៖