ព័ត៌មានទាន់ហេតុការណ៍៖

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិ ទីក្រុងប៉េកាំង

ចែករំលែក៖

ប៉េកាំង៖ នៅម៉ោងប្រមាណ ១២.៣០រសៀល(ម៉ោង១.៣០នាទីរសៀលម៉ោងនៅទីក្រុងប៉េកាំង) ថ្ងៃទី ១៣ ខែឧសភា ឆ្នាំ២០១៧ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូជាន់ខ្ពស់បានអញ្ជើញមកដល់អាកាសយានដ្ឋានអន្តរជាតិទីក្រុងប៉េកាំងប្រកបដោយសុវត្ថិភាព បន្ទាប់ពីបានធ្វើដំណើរតាមជើងយន្តហោះពិសេសរបស់ព្រះរាជាណាចក្រកម្ពុជាអស់រយៈពេលប្រមាណ៤ ម៉ោង និង ៤០នាទីរួចមក។ អញ្ជើញមកទទួល សម្តេចតេជោនាយករដ្ឋមន្រ្តី នៅអាកាសយានដ្ឋានអន្តរជាតិប៉េកាំងត្រូវទទួលបានការធ្វើគារវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅបំផុតពី ឯកឧត្តម Liu Zhenmin អនុរដ្ឋមន្រ្តីក្រសួងការបរទេសនៃសាធាររដ្ឋប្រជាមានិតចិន ឯកឧត្តម ស្យង់ ព័រ ឯកអគ្គរដ្ឋទូតវិសាមញនិងពេញសមត្ថភាព របស់សាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា លោកជំទាវ ឯកអគ្គរាជទូតវិសាមញនិងពេញសមត្ថភាព របស់ព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋប្រជាមានិតចិន ព្រមទាំងឯកឧត្តម លោកជំទាវ ជាឥស្សរជនជាន់ខ្ពស់ថ្នាក់ដឹកនាំរដ្ឋាភិបាលចិន និងឥស្សរជនការទូតរបស់ព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋប្រជាមានិតចិនជាច្រើនរូប។

សូមជូនពរជនរួមជាតិជួបតែសេចក្តីសុខ និងសំណាងល្អគ្រប់ៗគ្នា៕

រូបភាព៖ ហ្វេសប៊ុកសម្តេចតេជោ


ចែករំលែក៖