ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោបញ្ជាក់បា្រប់កូនក្មួយកម្មករទាំងអស់ថា ផលប្រយោជន៍ទាំងអស់ដែលកូនក្មួយទទួលបាននៅក្នុងឆ្នាំថ្មី២០១៨នេះ គឺមិនមែនធ្លាក់មកពីលើមេឃទេ! ហើយក៏មិនកើតចេញមកពីសង្រ្គាមដែរ

ចែករំលែក៖

ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា៖

«ពូសុំបញ្ជាក់បា្រប់កូនក្មួយកម្មករទាំងអស់ថា ផលប្រយោជន៍ទាំងអស់ដែលកូនក្មួយទទួលបាននៅក្នុងឆ្នាំថ្មី២០១៨នេះ គឺមិនមែនធ្លាក់មកពីលើមេឃទេ! ហើយក៏មិនកើតចេញមកពីសង្រ្គាមដែរ។ ពូសប្បាយចិត្តនិងខិតខំធ្វើបន្ដ ដើម្បីកូនក្មួយទទួលបាននូវអត្ថប្រយោជន៍ល្អៗជាច្រើនថែមទៀត។ ព្រោះសុខទុក្ខកូនក្មួយ គឺជាសុខទុក្ខរបស់ពូផ្ទាល់។

ច្បាស់ណាស់ ជោគជ័យទាំងឡាយ ដែលប្រទេសយើងសម្រេចបាន គឺបានមកពីការចូលរួម និងការគាំទ្ររបស់កូនក្មួយ និងឳពុកម្តាយ លោកយាយ លោកតារបស់ក្មួយៗទាំងអស់គ្នា។

សូមកូនក្មួយបន្តចូលរួមថែរក្សាសន្តិភាពនៅក្នុងប្រទេសយើងអោយបានល្អរឹងមាំ ដើម្បីកូនក្មួយកាន់តែមានឱកាសកាន់តែច្រើនឡើងៗ»៕

 

 


ចែករំលែក៖