ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោហ៊ុន សែន បង្ហាញរូបថតប៉ុន្មានសន្លឹកទាក់ទងកីឡាក្នុងទសវត្សរ៍ទី៨០

ចែករំលែក៖

 

ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីយប់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៦ បានផ្សព្វផ្សាយរូបថតច្រើនសន្លឹកនៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក ទាក់ទងជាមួយការលេងកីឡារបស់សម្តេចក្នុងទសវត្សរ៍ទី៨០ ។ សម្តេចតេជោបានថ្លែងថា បាល់ទះ បាល់ទាត់ បោះប៊ូល និងចុងក្រោយគឺកីឡាវាយកូនគោលជាកីឡាដែលសម្តេចធ្លាប់លេង និងកំពុងលេង ។

សម្តេចបានថ្លែងដូច្នេះថា«សុំជូនរូបថតប៉ុន្មានសន្លឹកនេះទាក់ទងជាមួយបាល់ទាត់ បាល់ទះក្នុងទសវត្ស១៩៨០។ សម្តេច ហេង សំរិន សម្តេច សាយ ឈុំ មានក្នុងក្រុមទាត់បាល់នាពេលនោះដែរ តែគួរឱ្យស្តាយបងប្អូនមួយចំនួនបានមរណៈកាលទៅហើយ។

បាល់ទះ បាល់ទាត់ បោះប៊ូល និងចុងក្រោយនេះគឺកីឡាវាយ កូនគោលគឺជាកីឡាដែលខ្ញុំធ្លាប់បានលេង និងកំពុងលេង» ៕

1 2 3 4 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24

 


ចែករំលែក៖