ព័ត៌មានទាន់ហេតុការណ៍៖

ស្ត្រីចំណាស់ម្នាក់ស្លាប់ភ្លាមបន្ទាប់ពីត្រូវម៉តូបុកពីក្រោយមួយទំហឹងអូសចម្ងាយ១០ម៉ែត្រ

ចែករំលែក៖

ខេត្តតាកែវ៖ ស្រ្តីចំណាស់ម្នាក់បានស្លាប់ភ្លាមៗ បន្ទាប់ពីមានក្មេងស្ទាវបានជិះម៉តូបុកពីក្រោយមួយទំហឹង អូសចំម្ងាយ១០ម៉ែត្រ បណ្ដាល់ឲ្យបាត់បង់ជីវិតភ្លាមៗ ។

ហេតុការណ៍នេះបានកើតឡើង នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតនៅក្នុងភូមិជ្រោយសំរោង សង្កាត់បារាយណ៍ ក្រុងដូនកែវ ខេត្តតាកែវ។

បើតាមការឲ្យដឹងពីអ្នកដែលបានឃើញហេតុនេះ បានបញ្ជាក់ថា ម៉ូតូក្មេងស្ទាវជិះមានគ្នាពីរនាក់ ស្រីម្នាក់ប្រុសម្នាក់នេះ បានជិះពីត្បូងទៅជើងយ៉ាងលឿនដូចហោះ បានបុកជនរងគ្រោះ ដែលទើបមកពីរកស្មៅគោពីក្រោយ ក្នុងទិសដៅស្របគ្នា មួយទំហឹង អូសចម្ងាយជាង១០ម៉ែត្រ បោកនឹងបង្កោលរបងបណ្ដាលឲ្យស្លាប់ភ្លាមៗ។

បច្ចុប្បន្ន ជនបង្កត្រូវបានកម្លាងនៃអធិការដ្ឋាននគរបាលក្រុងដូនកែវ កសាងសំណុំរឿងបញ្ជូនបន្តចាត់ការទៅតាមនីតិវិធី ចំណែកសាកសពជនរងគ្រោះត្រូវបានប្រគល់ជូនក្រុមគ្រួសាររៀបចំធ្វើបុណ្យទៅតាមប្រពៃណី៕ ភ្នំដា


ចែករំលែក៖