ព័ត៌មានទាន់ហេតុការណ៍៖

ស្រវឹងស្រាឡើងជោក បើករថយន្តបុកក្បាលនាគពុះចែកទ្រូងផ្លូវ ហើយមករករឿងអ្នកសារព័ត៌មាន

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់រួមដំណើរ និងនារីម្នាក់ទៀត មានស្ថានភាពស្រវឹងស្រាធ្លាក់ភ្នែក បានមករករឿងអ្នកសារព័ត៌មានថា ផ្សាយមិនពិតរឿងករណីថ្នាក់ចរាចរណ៍ ដែលបុរសរូបនេះ បើករថយន្តកាមរីបាឡែនមួយគ្រឿង មកបុកក្បាលនាគពុះចែកទ្រូងផ្លូវនៅមុខផ្សារ៧មករា កាលពីវេលាម៉ោង១១ និង២០នាទីយប់ ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩ ស្ថិតនៅចំណុចមុខផ្សារ៧មករា តាមបណ្តោយផ្លូវ២៨៩ ក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់រួមដំណើរ និងនារីម្នាក់ទៀតស្រវឹងស្រាជោកជាំបើករថយន្តមួយគ្រឿងម៉ាកកាមរីបាឡែនពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2AD-1095 បានធ្វើដំណើរទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុខាងលើបានរេចង្កូតមកខាងឆ្វេងដៃជ្រុលបុកក្បាលនាគពុះចែកទ្រូងផ្លូវបណ្តាលឲ្យ​វៀចមួួយកង់ ចំណែករថយន្តបង្កមិនទាន់អស់ល្បឿនបានជ្រុលទៅមុខប្រមាណជា៤០ម៉ែត្របែកកង់ខាងមុខខាងឆ្វេងទៅមុខលេងរួច ខណៈនោះក៍មានក្រុមអ្នកសារព័ត៌មានជាច្រើនអង្គភាព បានចុះមកដល់កន្លែងកើតហេតុ និងបានផ្តិចយករូបភាព ក៍ដូចជាផ្សាយផ្ទាល់ទាន់ហេតុការណ៍ភ្លាមៗ ស្រាប់លេខមុខម្ចាស់រថយន្តបង្កចេញមករករឿងក្រុមអ្នកសារព័ត៌មានថាផ្សាយមិនពិត និងបានសួទៅអ្នកសារព័ត៌មានថាអស់លោកឯងផ្សាយ និងឃើញហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ និងអត់? បានជាមកផ្សាយគ្មានកាពិតចឹង ។

បន្ទាប់មកក្រុមអ្នកសារព័ត៌មិនចង់ប្រកែកជាមួយម្ចាស់រថយន្តបង្កនោះទេ បាននាំគ្នាដើរ ចេញដើម្បីកុំឲ្យមានក្រកែកគ្នាវែងឆ្ងាយបន្តទៀត ។ ចំណែកម្ចាស់រថយន្ត និងនារីម្នាក់ទៀតបាននាំគ្នាឡើងជិះម៉ូតូកង់បីឥណ្ឌាចេញពីកន្លែងហេតុបាត់ ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរង់ចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់ ៕ ភារ៉ា ដង្កោ


ចែករំលែក៖