ព័ត៌មានទាន់ហេតុការណ៍៖

ហ្វេសប៊ុកសម្តេចតេជោ៖ បោះឆ្នោតជូន គណបក្សប្រជាជនកម្ពុជា!

ចែករំលែក៖

ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានថ្លែងលើបណ្តាញសង្គមហ្វេសប៊ុកកាលពីព្រឹកថ្ងៃទី២៦ ខែឧសភាថា៖ «

“គណបក្សប្រជាជនកម្ពុជា” គឺជាគណបក្សតែមួគត់ ដែលបានរំដោះប្រទេសពីរបបប្រល័យពូជសាសន៍ខ្មែរ ក្រហមប៉ុលពត នៅឆ្នាំ១៩៧៩។ “គណបក្សប្រជាជនកម្ពុជា” តែមួយគត់ដែលបានបញ្ចប់សង្រ្គាមស៊ីវិល ទាំងស្រុង និងបាននាំមកនូវសន្តិភាពពេញលេញសម្រាប់កម្ពុជាទាំងមូល។

មានតែ “គណបក្សប្រជាជនកម្ពុជា” តែមួយគត់ដែលទទួលបានការគាំទ្រពីបងប្អូនប្រជាពលរដ្ឋ ទូទាំប្រទេសបោះឆ្នោតជ្រើសតាំងអោយដឹកនាំកម្ពុជា រហូតមានការរីកចម្រើនមកទល់សព្វថ្ងៃនេះ។

អរគុណ បងប្អូនប្រជាពលរដ្ឋ ដែលគោរពស្រឡាញ់ និងបោះឆ្នោតជូន “គណបក្សប្រជាជនកម្ពុជា” ដែលជាបក្សសន្តិភាព និង អភិវឌ្ឍន៍ របស់ប្រជាពលរដ្ឋខ្មែរទាំងអស់គ្នា» ៕

រូបភាព៖ ហ្វេសប៊ុកសម្តេចតេជោ


ចែករំលែក៖