ព័ត៌មានទាន់ហេតុការណ៍៖

ហ្វេសប៊ុកសម្តេចតេជោ៖ មាន គណបក្សប្រជាជនកម្ពុជា គឺមានសាលារៀនគ្រប់ទីកកន្លែង!

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៤ ខែឧសភា ហ្វេសប៊ុកសម្តេចតេជោបានផ្សព្វផ្សាយថា មាន គណបក្សប្រជាជនកម្ពុជា គឺមានសាលារៀនគ្រប់ទីកកន្លែង ។

ប្រភពបន្តថា «សម្តេចតេជោ ហ៊ុន សែន និង គណបក្សប្រជាជនកម្ពុជា បានកសាងសាលារៀនកាន់តែច្រើន ឡើងៗចាប់តាំងពីទីក្រុងរហូត ដល់ជនបទ។ សាលារៀនស្ទើរតែគ្រប់កម្រិត គឺបានកសាងនៅក្បែរផ្ទះ ប្រជាពលរដ្ឋ ដើម្បីជួយសម្រួលដល់កូនចៅក្មួយៗ សិស្សានុសិស្សបានសិក្សារៀនសូត្រគ្រប់ៗគ្នា។ យុវជនត្រូវការ សិក្សារៀនសូត្រចាំបាច់បំផុត។

បោះឆ្នោតអោយគណបក្សប្រជាជនកម្ពុជា គឺគាំទ្រលើកស្ទួយ និងចូលរួមជួយជំរុញ ការអប់រំនិងបណ្តុះ បណ្តាលធនធានមនុស្សអោយកាន់តែខ្លាំងឡើងនៅក្នុងប្រទេស។

នេះមិនមែនជាការឃោសនាសន្យាខ្យល់ទេ តែជាការពិត ព្រោះសមិទ្ឋផលសាលារៀនគឺបាន និងកំពុង កសាងជារៀងរាល់ថ្ងៃ (មិនដូចបក្សមួយចំនួនកំពុងឃោសនាខ្យល់ ដែលគ្មានបានកសាងអ្វីមួយ នៅឡើយសម្រាប់យុវជន ក្មួយៗ និងចៅៗ គឺមិនអាចជឿទុកចិត្តបានឡើយ)» ៕

រូបភាព៖ ហ្វេសប៊ុកសម្តេចតេជោ


ចែករំលែក៖