ព័ត៌មានទាន់ហេតុការណ៍៖

អាវុធហត្ថប្រជុំផ្សព្វផ្សាយការងារអប់រំចិត្តសាស្ត្រឆមាសទី០១ ឆ្នាំ២០១៨

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ នៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ បើកកិច្ចប្រជុំផ្សព្វផ្សាយអប់រំចិត្តសាស្រ្តប្រចាំឆមាសទី០១ ដល់នាយទាហាន នាយទាហានរងចំនួន ៦៣នាក់ ក្រោមអធិតីបភាពលោក ឧត្តមសេនីយ៍ត្រី អ៊ុក សាម៉ុន មេបញ្ជាការកងរាជអាវុធហត្ថខត្តពោធិ៍សាត់។

ពិធីខាងលើធ្វើឡើងនាព្រឹក ថ្ងៃច័ន្ទ ១៥រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក្រ ពុទ្ធសករាជ២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៨ នៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ ស្ថិតក្នុងត្នោតទ្រេត សង្កាត់ផ្ទះព្រៃ ក្រុង-ខេត្តពោធិ៍សាត់។

ក្នុងឱកាសនោះដែរលោក វរសេនីយ៍ទោ ប៊ូវ ថុល មេបញ្ជាការរងកងរាជអាវុធហត្ថខត្តពោធិ៍សាត់ មានប្រសាសន៍អំពីខ្លឹមសានៃកិច្ចប្រជុំផ្សព្វផ្សាយសំខាន់ៗ សភាពការណ៍សកលលោក និងតំបន់ សភាពការណ៍ជាតិ ស្ដីអំពីយោធពលខេមរភូមិន្ទ កងរាជអាវុធហត្ថ ច្បាប់ពិសេសក្រមសីលធម៌។

ជាបន្តលោក ឧត្តមសេនីយ៍ត្រី អ៊ុក សាម៉ុន មេបញ្ជាការកងរាជអាវុធហត្ថខត្តពោធិ៍សាត់ អញ្ជើញមានប្រសាសន៍បន្តទៀតផងដែរដល់ប្រជុំទាំងល់នាយទាហាន នាយទាហានរង និងទទួលបានចំនេះដឹងនេះ យកទៅអនុវត្តចំគោលដៅដើម្បីបម្រើមនុស្សជាតិ និងប្រទេសជាតិរបស់យើង៕  បឹុម ពិន


ចែករំលែក៖