ព័ត៌មានទាន់ហេតុការណ៍៖

អុជធូបនៅលើហឹងបន់ស្រន់ ប្រពន្ធមុនពេលវះកាត់ ភ្លេចខ្លួនឆេះអស់

ចែករំលែក៖

ប៉ោយប៉ែត៖ ផ្ទះមួយខ្នងដែលមានទំហំ៨ម៉ែត្រ×១៤ម៉ែត្រ កំពស់៨ម៉ែត្រ ប្រក់សង្ហ័សី ខាងលើ ឈើខាងក្រោមរៀបអិដ្ឋ ត្រូវអគ្គិភ័យឆាបឆេះទាំងស្រុង កាលពីវេលាម៉ោង៨និង១៥នាទីយប់ ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨ នៅក្នុថភូមិពន្លៃថ្មី ឃុំទ្រាស ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។

លោកជា ស្លូញ អធិការនគរបាល ស្រុកស្វាយចេក បានឲ្យដឹងថា៖ ម្ចាស់ផ្ទះឈ្មោះ សុខ សុផល ជាប្ដី អាយុ៦៤ ឆ្នាំ ប្រពន្ធឈ្មោះ ដាត់ រៀម អាយុ.៥៩ ឆ្នាំ បន្ទុកគ្រួសារចំនួន ០៦ នាក់ ស្រី​០៣នាក់ រស់នៅភូមិពន្នៃថ្មី ឃុំទ្រាស ស្រុកស្វាយចេក ខេត្ដបន្ទាយមានជ័យ ។

លោកអធិការបានបញ្ជាក់ថា៖តាមការរៀបរាប់បំភ្លឺពីម្ចាស់ផ្ទះ បានឲ្យដឹងថា នៅយប់ថ្ងៃកើតហេតុ​គាត់នៅផ្ទះម្នាក់ឯងកូនៗចំនួន៤នាក់ទៅធ្វើការនៅប្រទេសថៃអស់ ចំណែកប្តីរបស់គាត់ទៅព្យា​ បាលជម្ងឺពោះវៀនដុះខ្នែងនៅឯភ្នំពេញ ហើយនៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨ គ្រូពេទ្យនឹងត្រូវវះកាត់ ប៉ុន្តែប្តីគាត់បានឡើងទៅលើផ្ទះអុជធូប នៅលើហឹងបន់ស្រន់ ជីដូនជីតាឲ្យជួយពេលវះកាត់កុំឲ្យមានគ្រោះថ្នាក់អ្វី។ ក្រោយពីអុជរួច បានចុះមកដេកនៅក្រោមផ្ទះ កំពុងតែដេកលង់លក់មួយភ្លេត ក៏ស្រាប់តែលឺអ្នកជិតខាងស្រែកប្រាប់ថា មានភ្លើងឆេះផ្ទះ គាត់ក្រោកមើលភ្លើងឆេះសន្ទោរសន្ធៅ។

លោកអធិការបានបញ្ជាក់ក្រោយពីទទួលបានព័ត៌មាន កងកម្លាំងនគរបាលប៉ុស្តិ៍ និងប្រជាពលរដ្ឋ នៅក្នុងភូមិ និងរថយន្តពន្លត់អគ្គីភ័យ របសអធិការដ្ឋាននគរបាលស្រុក ចុះជួយធ្វើអន្តរាគមន៍ ជួយពន្លត់ តែមិនអាចជួយបាន ព្រោះភ្លើងបានឆេះសន្ធោរសន្ធៅ ម្យ៉ាងវិញផ្លូវឆ្ងាយ ទម្រាំរថយន្តពន្លត់អគ្គីភ័យទៅដល់ បានបាញ់ទឹកអស់ចំនួន៤ឡាន ។ តែទោះបីជាការជួយអន្តរាគមន៍នេះ មិនទាន់ពេលវេលា ក៏យើងបានទប់ស្កាត់ភ្លើងកុំឲ្យឆាបឆេះរាលដាលទៅផ្ទះអ្នកជិតខាង។ជាមួយគ្នានោះដែរ បានរកឃើញសម្ភារៈ គ្រឿងអល្ល័ងការមួយចំនួនទាំងយប់មាន ១. ជញ្ជៀនមាស៣ វង់,២/. ក្រវិលមាស ១ គូ,/៣. ខ្សែដៃមាស ១ ខ្សែ,៤./ ខ្សែកមាស ១ ខ្សែ,៥/. ឡត ៣ ដើម,/៦. គ្រាប់ក្រខូប ១ គ្រប់ ប្រគល់ជូនម្ចាស់ផ្ទះ វិញ។ជាមួយគ្នានោះដែរ លោកអធិការនគរបាល ស្រុក លោកវរសេនីយ៍ឯកជា ស្លូញ បានផ្តាំផ្ញើដល់ បងប្អូនប្រជាពលរដ្ឋ ទាំងអស់ សូមមេត្តាប្រុងប្រយ័ត្ន ចំពោះបញ្ហា អគ្គភ័យ ព្រោះនេះជារដូវក្តៅហួតហែង ងាយនឹងកើតមានអគ្គិភ័យណាស់៕ វណ្ណា


ចែករំលែក៖