ខេត្តសៀមរាប៖ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បានថ្លែងឱ្យនៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៤នេះថា៖ សារមន្ទីរតេជោសន្តិភាពស្ថិតនៅស្រុកបាគង ខេត្តសៀមរាប កំពុងតែជំរុញការសាងសង់និងរៀបចំរុះរេីដាក់តាំងពិព័រណ៍ឱ្យកាន់តែទំនេីបទាន់សម័យAI! ។
អគ្គនាយកស៊ីម៉ាក់រូបនេះ បានថ្លែងបន្តថា សារមន្ទីរសន្តិភាពអាចក្លាយជាមរតកនៃការចងចាំនូវសង្គ្រាមវិនាសកម្មក្នុងរយ:ពេលចុងក្រោយនៃសម័យទំនេីបនៅព្រះរាជាណាចក្រដ៍កំសត់តូចមួយនេះ! ដែលសង្គ្រាមនោះភាគច្រេីនកេីតឡេីងដោយការបែកបាក់ក្នុងសង្គមជាតិសាសន៍ខ្លួនឯង តាមការញុះញង់ពីជាតិសាសន៍ខាងក្រៅទាំងជិតទាំងឆ្ងាយផង និងការចុះខ្សោយនៃជំនឿទុកចិត្តប្រាជ្ញាស្មារតីខាងក្នុងពូជសាសន៍ខ្លួនឯងផង ដោយបាត់បង់នូវភាពម្ចាស់ការ(ownership) និងតែងតែឱ្យតម្លៃជ្រុលហួសហេតុទៅលេីបរទេសស្ថិតនៅឆ្ងាយនិងភ័យខ្លាចបាក់ស្មារតីជាមួយបរទេសនៅក្បែរខ្លួនដោយសារកត្តាប្រមោលប្រវត្តិសាស្ត្រនៃការរំលោភបំពាន!! ។
ដូចនេះការបង្កេីតនូវភាពមន្ទិលសង្ស័យភាពមិនទុកចិត្តគ្នា ការបន្សាបអំណាចរដ្ឋ និងបង្កេីតវប្បធម៌លាបពណ៌គ្នាងាយផ្ទុះឡេីង បន្ថែមលេីនេះដោយសារការប្រព្រឹតិ្តមិនល្អរបស់មន្ត្រីខ្លះ អ្នកមានទ្រព្យខ្លះ ដែលទង្វេីទាំងនោះប៉ះពាល់ដល់ផលប្រយោជន៍រាស្ត្រទន់ខ្សោយ សម្បតិ្តរដ្ឋ និងការដំណេីរការយុត្តិធម៌សង្គមនៅមានកំរិតផងនោះ…..ជាដេីម។ល។ នេះជាតថភាពជាក់ស្តែងនៃសង្គមនិមួយៗដែលត្រូវឆ្លងកាត់ពេលវេលា ការអប់រំនិងភាពចេះដឹងប្រកបដោយគុណធម៌របស់ពូជសាសន៍នេះ និងការអភិវឌ្ឍរីកចម្រេីនខាងសេដ្ឋកិច្ចសង្គមនិងសេដ្ឋកិច្ចជាតិ…..!! ។
ក្នុងការរៀបចំសារមន្ទីរនេះឱ្យចេញជារូបរាងឡេីង ក្នុងរយ:ពេលជាង២៥ឆ្នាំកន្លងទៅនេះ លោកអគ្គនាយកស៉ីម៉ាក់រូបនេះ បានព្យាយាមខិតខំសិក្សាស្រាវជ្រាវនិងធ្វេីដំណេីរទៅតាមបណ្តាប្រទេសជឿនលឿនមួយចំនួនដូចជានៅសហរដ្ឋអាមេរិក អាលឺម៉ង់ ស្វីស ស៊ុយអែត ដាណាម៉ាក អូស្ត្រាលី ជាពិសេសនៅប្រទេសជប៉ុន។
បន្ថែមពីនេះ លោក ហេង រតនា ក៏បានឱ្យដឹងទៀតថា លោកបានទៅសិក្សាស្វែងយល់នៅប្រទេសជប៉ុនជាច្រេីនលេីកច្រេីនសារ ក្នុងនោះបានទៅសិក្សាការរៀបចំសារមន្ទីរសន្តិភាពនៅទីក្រុងអូគីណាវ៉ាចំនួន៤លេីក នៅសារមន្ទីរហេរ៉ូសុីម៉ាចំនួន៣លេីក….. រីឯនៅកម្ពុជាក៏ដំណេីរការស្រាវជ្រាវប្រមែប្រមូលសន្សំនូវភស្តុតាង សក្ខីកម្ម រូបភាព និងឯកសារនានា ជាពិសេសការរៀបចំទីតាំងដីធ្លីសម្រាប់សាងសង់សារមន្ទីរសន្តិភាពនេះឡេីងនៅទឹកដីអង្គរដ៍បវរ!!៕
ដោយ៖ តារា